តើព្រះមហាក្សត្រនៃសិរីរុងរឿងនេះជានរណា? គឺព្រះយេហូវ៉ានៃពលបរិវារ ព្រះអង្គហើយ ជាព្រះមហាក្សត្រនៃសិរីរុងរឿង៕ សេឡា
អេភេសូរ 1:17 - ព្រះគម្ពីរខ្មែរសាកល ដើម្បីឲ្យព្រះរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង គឺព្រះបិតានៃសិរីរុងរឿង បានប្រទានដល់អ្នករាល់គ្នានូវព្រះវិញ្ញាណនៃប្រាជ្ញា និងការបើកសម្ដែង ធ្វើឲ្យអ្នករាល់គ្នាស្គាល់ព្រះអង្គកាន់តែច្បាស់ Khmer Christian Bible ដើម្បីសូមឲ្យព្រះរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង គឺព្រះវរបិតានៃសិរីរុងរឿងប្រទានដល់អ្នករាល់គ្នានូវព្រះវិញ្ញាណនៃប្រាជ្ញា និងការបើកសំដែងឲ្យស្គាល់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យព្រះរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ជាព្រះវរបិតាដ៏មានសិរីល្អ ប្រទានព្រះវិញ្ញាណ ដែលប្រោសឲ្យអ្នករាល់គ្នាមានប្រាជ្ញា និងការបើកសម្ដែងឲ្យអ្នករាល់គ្នាស្គាល់ព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យព្រះរបស់ព្រះយេស៊ូគ្រិស្តជាអម្ចាស់នៃយើង គឺព្រះបិតាប្រកបដោយសិរីរុងរឿងប្រទានព្រះវិញ្ញាណឲ្យបងប្អូនមានប្រាជ្ញា និងសម្តែងឲ្យបងប្អូនស្គាល់ព្រះអង្គយ៉ាងច្បាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីនឹងសូមឲ្យព្រះនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង គឺជាព្រះវរបិតាដ៏មានសិរីល្អ បានប្រទានឲ្យអ្នករាល់គ្នាបានព្រះវិញ្ញាណ ដែលប្រោសឲ្យមានប្រាជ្ញា ហើយក៏បើកសំដែង ឲ្យដឹងពីដំណើរស្គាល់ទ្រង់ អាល់គីតាប សូមឲ្យអុលឡោះជាម្ចាស់របស់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង គឺអុលឡោះជាបិតាប្រកបដោយសិរីរុងរឿង ប្រទានរសរបស់ទ្រង់ ឲ្យបងប្អូនមានប្រាជ្ញា និងសំដែងឲ្យបងប្អូនស្គាល់ទ្រង់ច្បាស់។ |
តើព្រះមហាក្សត្រនៃសិរីរុងរឿងនេះជានរណា? គឺព្រះយេហូវ៉ានៃពលបរិវារ ព្រះអង្គហើយ ជាព្រះមហាក្សត្រនៃសិរីរុងរឿង៕ សេឡា
ខ្លោងទ្វារទាំងឡាយអើយ ចូរងើបក្បាលឡើង! ទ្វារទាំងឡាយដ៏អស់កល្បជានិច្ចអើយ ចូរងើបឡើង ដើម្បីឲ្យព្រះមហាក្សត្រនៃសិរីរុងរឿងយាងចូលមក!
ព្រះសូរសៀងរបស់ព្រះយេហូវ៉ានៅលើទឹក ព្រះនៃសិរីរុងរឿងបញ្ចេញផ្គរលាន់ ព្រះយេហូវ៉ាគង់នៅលើទឹកដ៏ច្រើន។
ចិត្តដែលមានការយល់ច្បាស់ ទទួលបានចំណេះដឹង ហើយត្រចៀករបស់មនុស្សមានប្រាជ្ញាក៏ស្វែងរកចំណេះដឹងដែរ។
ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ានឹងសណ្ឋិតនៅលើអ្នកនោះ គឺព្រះវិញ្ញាណនៃប្រាជ្ញា និងការយល់ដឹង ព្រះវិញ្ញាណនៃដំបូន្មាន និងមហិទ្ធិឫទ្ធិ ព្រះវិញ្ញាណនៃចំណេះដឹង និងការកោតខ្លាចដល់ព្រះយេហូវ៉ា។
នៅឆ្នាំទីបីនៃរជ្ជកាលរបស់ស៊ីរូសស្ដេចនៃពើស៊ី មានសេចក្ដីមួយត្រូវបានបើកសម្ដែងដល់ដានីយ៉ែល ដែលឈ្មោះរបស់គាត់ត្រូវបានហៅថា បេលថិស្សាសារ។ សេចក្ដីនោះគឺពិត ហើយទាក់ទងនឹងសង្គ្រាមធំមួយ គាត់បានយល់ច្បាស់នូវសេចក្ដីនោះ ហើយមានការយល់ជាក់អំពីការបើកបង្ហាញនោះ។
មានមនុស្សម្នាក់នៅក្នុងអាណាចក្ររបស់ព្រះករុណា ដែលមានវិញ្ញាណរបស់បណ្ដាព្រះដ៏វិសុទ្ធនៅក្នុងគាត់។ នៅជំនាន់ព្រះបិតារបស់ព្រះករុណា នោះឃើញមានភាពយល់ច្បាស់ និងការយល់ដឹង ព្រមទាំងប្រាជ្ញាដូចប្រាជ្ញារបស់បណ្ដាព្រះ នៅក្នុងគាត់ ហើយព្រះបាទនេប៊ូក្នេសាព្រះបិតារបស់ព្រះករុណា បានតាំងគាត់ឡើង ជាមេលើពួកគ្រូមន្តអាគម ពួកហោរ ពួកខាល់ដេ និងពួកគ្រូទាយ។ ព្រះបិតារបស់ព្រះករុណាដែលជាស្ដេចបានធ្វើដូច្នេះ
ពេលនោះ ព្រះយេស៊ូវមានបន្ទូលថា៖“ព្រះបិតាជាព្រះអម្ចាស់នៃមេឃ និងផែនដីអើយ! ទូលបង្គំសូមសរសើរតម្កើងព្រះអង្គពីព្រោះព្រះអង្គបានលាក់សេចក្ដីទាំងនេះពីអ្នកមានប្រាជ្ញា និងអ្នកមានចំណេះដឹង គឺព្រះអង្គបានសម្ដែងសេចក្ដីទាំងនេះដល់កូនក្មេងវិញ។
ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ។ គ្មានអ្នកណាស្គាល់ព្រះបុត្រាឡើយ លើកលែងតែព្រះបិតាប៉ុណ្ណោះ ហើយក៏គ្មានអ្នកណាស្គាល់ព្រះបិតាដែរ លើកលែងតែព្រះបុត្រា និងអ្នកណាក៏ដោយដែលព្រះបុត្រាចង់បើកសម្ដែងដល់ប៉ុណ្ណោះ។
ព្រះយេស៊ូវមានបន្ទូលតបនឹងគាត់ថា៖“ស៊ីម៉ូនកូនយ៉ូណាសអើយ! អ្នកមានពរហើយ ដ្បិតមនុស្សមិនបានបើកសម្ដែងដល់អ្នកទេ គឺព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌វិញទេតើ ដែលបានបើកសម្ដែងដល់អ្នក។
សូមកុំនាំយើងខ្ញុំទៅក្នុងការល្បួងឡើយ ប៉ុន្តែសូមស្រោចស្រង់យើងខ្ញុំពីមេអាក្រក់ វិញ។ ដ្បិតព្រះរាជ្យ ព្រះចេស្ដា និងសិរីរុងរឿង ជារបស់ព្រះអង្គជារៀងរហូត! អាម៉ែន។
ដ្បិតព្រះវិញ្ញាណដ៏វិសុទ្ធនឹងបង្រៀនអ្នករាល់គ្នានូវសេចក្ដីដែលត្រូវនិយាយ នៅវេលានោះឯង”។
“សូមឲ្យមានសិរីរុងរឿងដល់ព្រះ នៅស្ថានដ៏ខ្ពស់បំផុត! ហើយសូមឲ្យមានសេចក្ដីសុខសាន្តនៅលើផែនដី ក្នុងចំណោមអស់អ្នកដែលព្រះអង្គសព្វព្រះហឫទ័យ!”។
ដ្បិតខ្ញុំនឹងផ្ដល់ឲ្យអ្នករាល់គ្នាមានថ្វីមាត់ និងប្រាជ្ញា ដែលគូវិវាទទាំងអស់របស់អ្នករាល់គ្នាមិនអាចតតាំង ឬជំទាស់បានឡើយ។
ព្រះអង្គនោះជាព្រះវិញ្ញាណនៃសេចក្ដីពិត ដែលពិភពលោកមិនអាចទទួលបានឡើយ ពីព្រោះពិភពលោកមិនឃើញព្រះអង្គ ហើយក៏មិនស្គាល់ព្រះអង្គដែរ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាស្គាល់ព្រះអង្គ ពីព្រោះព្រះអង្គស្ថិតនៅជាមួយអ្នករាល់គ្នា ហើយព្រះអង្គនឹងគង់នៅក្នុងអ្នករាល់គ្នា។
ប៉ុន្តែព្រះជំនួយ គឺព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះបិតានឹងចាត់ឲ្យមកក្នុងនាមរបស់ខ្ញុំ ព្រះអង្គនឹងបង្រៀនសេចក្ដីទាំងអស់ដល់អ្នករាល់គ្នា ហើយនឹងរំលឹកអ្នករាល់គ្នាអំពីសេចក្ដីទាំងអស់ដែលខ្ញុំបានប្រាប់អ្នករាល់គ្នា។
នេះជាជីវិតអស់កល្បជានិច្ច គឺឲ្យពួកគេបានស្គាល់ព្រះអង្គដែលជាព្រះពិតតែមួយអង្គគត់ និងស្គាល់ម្នាក់ដែលព្រះអង្គចាត់ឲ្យមក គឺព្រះយេស៊ូវគ្រីស្ទ។
ព្រះយេស៊ូវមានបន្ទូលថា៖“កុំពាល់ខ្ញុំ ពីព្រោះខ្ញុំមិនទាន់ឡើងទៅឯព្រះបិតានៅឡើយទេ។ ចូរនាងទៅរកបងប្អូនរបស់ខ្ញុំ ហើយប្រាប់ពួកគេថា ខ្ញុំនឹងឡើងទៅឯព្រះបិតារបស់ខ្ញុំ ដែលជាព្រះបិតារបស់អ្នករាល់គ្នា គឺទៅឯព្រះរបស់ខ្ញុំ ដែលជាព្រះរបស់អ្នករាល់គ្នាដែរ”។
ប៉ុន្តែពួកគេមិនអាចតតាំងចំពោះសេចក្ដីដែលគាត់និយាយដោយប្រាជ្ញា និងព្រះវិញ្ញាណបានឡើយ។
ស្ទេផាននិយាយថា៖ “អស់លោកជាបងប្អូន និងជាឪពុកអើយ សូមស្ដាប់ខ្ញុំ! ព្រះនៃសិរីរុងរឿងបានលេចមកដល់អ័ប្រាហាំដូនតារបស់យើង កាលលោកនៅមេសូប៉ូតាមា គឺមុនលោករស់នៅខារ៉ាន
ដោយព្រោះមនុស្សយល់ថាមិនចាំបាច់ស្គាល់ព្រះ ព្រះក៏ប្រគល់ពួកគេទៅក្នុងគំនិតដែលខូចសីលធម៌ ឲ្យប្រព្រឹត្តអំពើដែលមិនគប្បី។
ដើម្បីឲ្យអ្នករាល់គ្នាលើកតម្កើងសិរីរុងរឿងដល់ព្រះដែលជាព្រះបិតារបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ដោយមានចិត្តតែមួយ និងដោយសំឡេងតែមួយ។
ពាក្យសម្ដីប្រកបដោយប្រាជ្ញាបានប្រទានដល់ម្នាក់ តាមរយៈព្រះវិញ្ញាណ ហើយពាក្យសម្ដីប្រកបដោយចំណេះដឹងបានប្រទានដល់ម្នាក់ទៀត តាមរយៈព្រះវិញ្ញាណដដែល;
ដូច្នេះ បងប្អូនអើយ ឥឡូវនេះប្រសិនបើខ្ញុំមករកអ្នករាល់គ្នា ហើយនិយាយភាសាដទៃ តើខ្ញុំនឹងផ្ដល់ប្រយោជន៍អ្វីដល់អ្នករាល់គ្នា ប្រសិនបើខ្ញុំមិននិយាយដោយការបើកសម្ដែង ដោយចំណេះដឹង ដោយការថ្លែងព្រះបន្ទូល ឬដោយការបង្រៀន?
ប៉ុន្តែព្រះបានបើកសម្ដែងសេចក្ដីទាំងនោះដល់យើងតាមរយៈព្រះវិញ្ញាណហើយ ដ្បិតព្រះវិញ្ញាណតែងតែស្ទង់មើលអ្វីៗទាំងអស់ សូម្បីតែសេចក្ដីជ្រាលជ្រៅរបស់ព្រះ។
គ្មានអ្នកណាក្នុងចំណោមពួកមេគ្រប់គ្រងនៃសម័យនេះបានស្គាល់ព្រះប្រាជ្ញាញាណនេះទេ ដ្បិតប្រសិនបើពួកគេបានស្គាល់ ម្ល៉េះសមពួកគេមិនបានឆ្កាងព្រះអម្ចាស់នៃសិរីរុងរឿងឡើយ។
ខ្ញុំត្រូវតែអួត។ ទោះបីជាគ្មានប្រយោជន៍ក៏ដោយ ក៏ខ្ញុំសូមបន្តនិយាយអំពីនិមិត្ត និងការបើកសម្ដែងពីព្រះអម្ចាស់។
ព្រះដែលជាព្រះបិតារបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង——ព្រះអង្គសមនឹងទទួលការលើកតម្កើង! ព្រះអង្គបានប្រទានពរយើងក្នុងព្រះគ្រីស្ទ ដោយព្រះពរខាងវិញ្ញាណគ្រប់បែបយ៉ាងនៅស្ថានសួគ៌
អាថ៌កំបាំងនេះមិនត្រូវបានសម្ដែងដល់មនុស្សជាតិជំនាន់មុនៗ ដូចដែលត្រូវបានបើកសម្ដែងដល់ពួកសាវ័ក និងព្យាការីដ៏វិសុទ្ធរបស់ព្រះអង្គនាបច្ចុប្បន្ននេះ តាមរយៈព្រះវិញ្ញាណនោះឡើយ។
រហូតដល់យើងទាំងអស់គ្នាបានដល់ភាពរួមគ្នាតែមួយនៃជំនឿ និងការយល់ដឹងត្រឹមត្រូវអំពីព្រះបុត្រារបស់ព្រះ បានដល់ភាពពេញវ័យ និងបានដល់ខ្នាតកម្ពស់នៃភាពពេញលេញរបស់ព្រះគ្រីស្ទ។
ដូច្នេះ ចូរឲ្យយើងទាំងអស់គ្នាដែលពេញវ័យហើយ គិតបែបនេះចុះ។ ប្រសិនបើអ្នករាល់គ្នាមានគំនិតអ្វីផ្សេង ព្រះនឹងបើកសម្ដែងការនោះដល់អ្នករាល់គ្នាដែរ។
ទាំងប្រៀនប្រដៅអ្នកដែលប្រឆាំង ដោយសុភាពរាបសា ក្រែងលោព្រះនឹងប្រទានដល់ពួកគេនូវការកែប្រែចិត្តដែលនាំទៅដល់ចំណេះដឹងនៃសេចក្ដីពិត។
ពីខ្ញុំ ប៉ូល ដែលជាបាវបម្រើរបស់ព្រះ និងជាសាវ័ករបស់ព្រះយេស៊ូវគ្រីស្ទ ដោយយល់ដល់ជំនឿនៃអ្នកដែលត្រូវបានជ្រើសតាំងរបស់ព្រះ និងចំណេះដឹងនៃសេចក្ដីពិតដែលស្របនឹងការគោរពព្រះ
បងប្អូនរបស់ខ្ញុំអើយ ចូរកាន់ខ្ជាប់នូវជំនឿលើព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ជាព្រះអម្ចាស់នៃសិរីរុងរឿង ដោយគ្មានការលំអៀងឡើយ។
ព្រះចេស្ដាខាងព្រះរបស់ព្រះអម្ចាស់យេស៊ូវ បានប្រទានដល់យើងនូវអ្វីៗទាំងអស់សម្រាប់ជីវិត និងការគោរពព្រះ តាមរយៈការយល់ដឹងត្រឹមត្រូវអំពីព្រះអង្គដែលត្រាស់ហៅយើងមកក្នុងសិរីរុងរឿង និងគុណធម៌របស់ព្រះអង្គផ្ទាល់។
ផ្ទុយទៅវិញ ចូរចម្រើនឡើងក្នុងព្រះគុណ និងចំណេះដឹងអំពីព្រះយេស៊ូវគ្រីស្ទដែលជាព្រះសង្គ្រោះ និងជាព្រះអម្ចាស់នៃយើង។ សូមឲ្យមានសិរីរុងរឿងដល់ព្រះអង្គ នៅឥឡូវនេះ ព្រមទាំងរហូតដល់ថ្ងៃនៃសេចក្ដីអស់កល្បជានិច្ច! អាម៉ែន៕៚
ទាំងពោលថា៖ “អាម៉ែន! សូមឲ្យព្រះពរ សិរីរុងរឿង ព្រះប្រាជ្ញាញាណ ការអរព្រះគុណ កិត្តិយស ព្រះចេស្ដា និងឫទ្ធានុភាព មានដល់ព្រះនៃយើង រហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន”។