អេភេសូរ 1:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 សូមឲ្យព្រះរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ជាព្រះវរបិតាដ៏មានសិរីល្អ ប្រទានព្រះវិញ្ញាណ ដែលប្រោសឲ្យអ្នករាល់គ្នាមានប្រាជ្ញា និងការបើកសម្ដែងឲ្យអ្នករាល់គ្នាស្គាល់ព្រះអង្គ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល17 ដើម្បីឲ្យព្រះរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង គឺព្រះបិតានៃសិរីរុងរឿង បានប្រទានដល់អ្នករាល់គ្នានូវព្រះវិញ្ញាណនៃប្រាជ្ញា និងការបើកសម្ដែង ធ្វើឲ្យអ្នករាល់គ្នាស្គាល់ព្រះអង្គកាន់តែច្បាស់ សូមមើលជំពូកKhmer Christian Bible17 ដើម្បីសូមឲ្យព្រះរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង គឺព្រះវរបិតានៃសិរីរុងរឿងប្រទានដល់អ្នករាល់គ្នានូវព្រះវិញ្ញាណនៃប្រាជ្ញា និងការបើកសំដែងឲ្យស្គាល់ព្រះអង្គ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 សូមឲ្យព្រះរបស់ព្រះយេស៊ូគ្រិស្តជាអម្ចាស់នៃយើង គឺព្រះបិតាប្រកបដោយសិរីរុងរឿងប្រទានព្រះវិញ្ញាណឲ្យបងប្អូនមានប្រាជ្ញា និងសម្តែងឲ្យបងប្អូនស្គាល់ព្រះអង្គយ៉ាងច្បាស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 ដើម្បីនឹងសូមឲ្យព្រះនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង គឺជាព្រះវរបិតាដ៏មានសិរីល្អ បានប្រទានឲ្យអ្នករាល់គ្នាបានព្រះវិញ្ញាណ ដែលប្រោសឲ្យមានប្រាជ្ញា ហើយក៏បើកសំដែង ឲ្យដឹងពីដំណើរស្គាល់ទ្រង់ សូមមើលជំពូកអាល់គីតាប17 សូមឲ្យអុលឡោះជាម្ចាស់របស់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង គឺអុលឡោះជាបិតាប្រកបដោយសិរីរុងរឿង ប្រទានរសរបស់ទ្រង់ ឲ្យបងប្អូនមានប្រាជ្ញា និងសំដែងឲ្យបងប្អូនស្គាល់ទ្រង់ច្បាស់។ សូមមើលជំពូក |
បន្ទាប់មក គេនឹងលែងបង្រៀនអ្នកជិតខាង ហើយបងប្អូនគេរៀងខ្លួនទៀតថា៖ ចូរឲ្យស្គាល់ព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា គេនឹងស្គាល់យើងគ្រប់ៗគ្នា តាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំបំផុតក្នុងពួកគេ ព្រោះយើងនឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់គេ ហើយលែងនឹកចាំពីអំពើបាបគេទៀតជារៀងរហូតទៅ។
ក្នុងនគររបស់ព្រះករុណា មានបុរសម្នាក់ឈ្មោះដានីយ៉ែល ជាអ្នកដែលមានវិញ្ញាណនៃព្រះដ៏បរិសុទ្ធនៅក្នុងខ្លួន។ កាលពីជំនាន់បិតារបស់ព្រះកុរណា គេឃើញមានពន្លឺ យោបល់ និងប្រាជ្ញា ដូចប្រាជ្ញារបស់ព្រះនៅក្នុងអ្នកនោះ។ ព្រះបាទនេប៊ូក្នេសា ជាព្រះបិតារបស់ព្រះករុណា បានតែងតាំងអ្នកនោះជាអធិបតីលើពួកគ្រូមន្តអាគម គ្រូអង្គុយធម៌ ពួកខាល់ដេ និងពួកគ្រូទាយ