Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 5:11 - ព្រះគម្ពីរខ្មែរសាកល

11 មាន​មនុស្ស​ម្នាក់​នៅក្នុង​អាណាចក្រ​របស់ព្រះករុណា ដែល​មាន​វិញ្ញាណ​របស់​បណ្ដា​ព្រះ​ដ៏វិសុទ្ធ​នៅក្នុង​គាត់​។ នៅ​ជំនាន់​ព្រះបិតា​របស់ព្រះករុណា នោះ​ឃើញមាន​ភាពយល់ច្បាស់ និង​ការយល់ដឹង ព្រមទាំង​ប្រាជ្ញា​ដូច​ប្រាជ្ញា​របស់​បណ្ដា​ព្រះ នៅក្នុង​គាត់ ហើយ​ព្រះបាទ​នេប៊ូក្នេសា​ព្រះបិតា​របស់ព្រះករុណា បាន​តាំង​គាត់​ឡើង ជា​មេ​លើ​ពួក​គ្រូមន្តអាគម ពួក​ហោរ ពួកខាល់ដេ និង​ពួក​គ្រូទាយ​។ ព្រះបិតា​របស់ព្រះករុណា​ដែលជា​ស្ដេច​បានធ្វើដូច្នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ក្នុង​នគរ​របស់​ព្រះ​ករុណា មាន​បុរស​ម្នាក់​ឈ្មោះ​ដានី‌យ៉ែល ជា​អ្នក​ដែល​មាន​វិញ្ញាណ​នៃ​ព្រះ​ដ៏​បរិសុទ្ធ​នៅ​ក្នុង​ខ្លួន។ កាល​ពី​ជំនាន់​បិតា​របស់​ព្រះ​កុរណា គេ​ឃើញ​មាន​ពន្លឺ យោបល់ និង​ប្រាជ្ញា ដូច​ប្រាជ្ញា​របស់​ព្រះ​នៅ​ក្នុង​អ្នក​នោះ។ ព្រះ​បាទ​នេប៊ូ‌ក្នេសា ជា​ព្រះ​បិតា​របស់​ព្រះ​ករុណា បានតែង​តាំង​អ្នក​នោះ​ជា​អធិបតី​លើ​ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ ពួក​ខាល់ដេ និង​ពួក​គ្រូ​ទាយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ក្នុង​រាជា‌ណាចក្រ​របស់​ព្រះអង្គ មាន​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏វិសុទ្ធ​នៅ​ក្នុង​ខ្លួន។ កាល​ពី​ជំនាន់​ព្រះ‌បិតា​របស់​ព្រះ‌ករុណា គេ​បាន​ឃើញ​ថា លោក​នោះ​ដឹង​ការ​លាក់​កំបាំង មាន​តម្រិះ និង​ប្រាជ្ញា ដូច​ទេវតា។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះចៅ​នេប៊ូ‌ក្នេសា ជា​ព្រះ‌បិតា​របស់​ព្រះ‌ករុណា បាន​តែង‌តាំង​លោក​ឲ្យ​ធ្វើ​ជា​ប្រមុខ​លើ​ពួក​គ្រូ គ្រូ​ហោរា គ្រូ​ទាយ និង​គ្រូ​ធ្មប់​ទាំង​អស់។ ព្រះ‌មហា‌ក្សត្រ​ដែល​ជា​ព្រះ‌បិតា​របស់​ព្រះ‌ករុណា បាន​តែង‌តាំង​លោក​ដូច្នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ដ្បិត​នៅ​ក្នុង​នគរ​ទ្រង់ មាន​មនុស្ស​ម្នាក់​ឈ្មោះ​ដានី‌យ៉ែល ជា​អ្នក​ដែល​មាន​វិញ្ញាណ​នៃ​ព្រះ​ដ៏​បរិសុទ្ធ​សណ្ឋិត​នៅ ហើយ​នៅ​ក្នុង​រាជ្យ​នៃ​ព្រះ‌បិតា​ទ្រង់ នោះ​ឃើញ​មាន​ពន្លឺ នឹង​យោបល់ ព្រម​ទាំង​ប្រាជ្ញា ដូច​ជា​ប្រាជ្ញា​របស់​ពួក​ព្រះ​នៅ​ក្នុង​អ្នក​នោះ រីឯ​ស្តេច​នេប៊ូ‌ក្នេសា បិតា​ទ្រង់ ក៏​បាន​តាំង​អ្នក​នោះ​ឡើង ជា​អធិបតី​លើ​ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ ពួក​ខាល់ដេ នឹង​ពួក​គ្រូ​ទាយ អើ គឺ​ជា​ស្តេច ជា​បិតា​ទ្រង់​នោះ​ឯង ដែល​តាំង​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ក្នុង​រាជា‌ណាចក្រ​របស់​ស្តេច មាន​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏‌វិសុទ្ធ​នៅ​ក្នុង​ខ្លួន។ កាល​ពី​ជំនាន់​បិតា​របស់​ស្តេច គេ​បាន​ឃើញ​ថា គាត់​នោះ​ដឹង​ការ​លាក់​កំបាំង មាន​តម្រិះ និង​ប្រាជ្ញា ដូច​ព្រះ។ ហេតុ​នេះ​ហើយ​បាន​ជា​ស្តេច​នេប៊ូ‌ក្នេសា ជា​បិតា​របស់​ស្តេច បាន​តែង‌តាំង​គាត់​ឲ្យ​ធ្វើ​ជា​ប្រមុខ​លើ​ពួក​គ្រូ គ្រូ​ហោរា គ្រូ​ទាយ និង​គ្រូ​ធ្មប់​ទាំង​អស់។ ស្តេច​ដែល​ជា​បិតា​របស់​ស្តេច បាន​តែង‌តាំង​គាត់​ដូច្នេះ

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 5:11
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ផារ៉ោន​ក៏​មានរាជឱង្ការ​នឹង​ពួក​រាជបម្រើ​របស់ទ្រង់​ថា​៖ “តើ​យើង​អាច​រក​មនុស្ស​ណា​ដូច​ម្នាក់នេះ​ដែល​មាន​ព្រះវិញ្ញាណ​របស់​ព្រះ​នៅក្នុង​ខ្លួន​បាន​ឬ​?”។


ជា​យុវជន​ដែល​ឥតមាន​ភាពខ្ចោះ​ណាមួយ​នៅលើ​ពួកគេ មាន​រូបឆោម​ល្អ ឈ្លាសវៃ​ក្នុង​គ្រប់ទាំង​ប្រាជ្ញា ចេះ​ចំណេះដឹង មានការយល់ច្បាស់​ក្នុង​ចំណេះវិជ្ជា ហើយ​មាន​សមត្ថភាព​ឈរចាំបម្រើ​ក្នុង​រាជវាំង​របស់​ស្ដេច ដើម្បី​បង្រៀន​ពួកគេ​នូវ​អក្សរសាស្ដ្រ និង​ភាសា​របស់​ជនជាតិខាល់ដេ​។


ដំណើររឿង​ដែល​ព្រះរាជា​ទ្រង់​សួរ​នេះ ពិបាក​ណាស់ គ្មាន​អ្នកណា​អាច​បង្ហាញ​ដំណើររឿងនេះ​នៅចំពោះ​ព្រះរាជា​បាន​ឡើយ លើកលែងតែ​បណ្ដា​ព្រះ​ដែល​មិនមាន​លំនៅ​ជាមួយ​សាច់ឈាម​ប៉ុណ្ណោះ”។


គឺ​ព្រះអង្គ​ហើយ ដែល​បើកសម្ដែង​សេចក្ដី​ដ៏ជ្រាលជ្រៅ និង​លាក់កំបាំង​; ព្រះអង្គ​ទ្រង់​ជ្រាប​អ្វីដែល​នៅ​ទីងងឹត ហើយ​ពន្លឺ​នៅ​ជាមួយ​ព្រះអង្គ​។


“នេះ​ហើយ​ជា​យល់សប្តិ​ដែល​យើង​នេប៊ូក្នេសា​ជា​ស្ដេច បាន​ឃើញ​។ រីឯ​អ្នក​វិញ បេលថិស្សាសារ​អើយ ចូរ​ប្រាប់​ការកាត់ស្រាយ​មក ដ្បិត​អស់ទាំង​អ្នកប្រាជ្ញ​នៃ​អាណាចក្រ​របស់យើង មិនអាច​ឲ្យ​យើង​ដឹង​ការកាត់ស្រាយ​នេះ​បានទេ មានតែ​អ្នក​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​បាន ដ្បិត​វិញ្ញាណ​របស់​បណ្ដា​ព្រះ​ដ៏វិសុទ្ធ​នៅក្នុង​អ្នក”។


យើង​បាន​ឃើញ​យល់សប្តិ​មួយ​ដែល​ធ្វើឲ្យ​យើង​ខ្លាច ហើយ​ការស្រមើស្រមៃ​ដែល​យើង​មាន​នៅលើ​គ្រែ និង​និមិត្ត​នៅក្នុង​ក្បាល​របស់យើង ក៏​ធ្វើឲ្យ​យើង​តក់ស្លុត​។


ដោយហេតុនេះ យើង​បាន​ចេញ​បញ្ជា​ឲ្យ​នាំ​អស់ទាំង​អ្នកប្រាជ្ញ​នៃ​បាប៊ីឡូន​ចូលមក​នៅចំពោះ​យើង ដើម្បីឲ្យ​ពួកគេ​បាន​ធ្វើឲ្យ​យើង​ដឹង​ការកាត់ស្រាយ​នៃ​យល់សប្តិ​នោះ​។


យើង​បាន​ឮ​អំពី​អ្នក​ថា វិញ្ញាណ​របស់​បណ្ដា​ព្រះ​នៅក្នុង​អ្នក ហើយ​ភាពយល់ច្បាស់ និង​ការយល់ដឹង ព្រមទាំង​ប្រាជ្ញា​ដ៏វិសេស​ឃើញមាន​នៅក្នុង​អ្នក​។


ស្ដេច​ទ្រង់​ស្រែកឡើង​យ៉ាងខ្លាំង​ឲ្យ​នាំ​ពួក​ហោរ ពួកខាល់ដេ និង​ពួក​គ្រូទាយ​មក​។ ស្ដេច​មានរាជឱង្ការ​នឹង​ពួក​អ្នកប្រាជ្ញ​នៃ​បាប៊ីឡូន​ថា​៖ “អ្នកណា​ដែល​អាន​សំណេរ​នេះ ហើយ​បង្ហាញ​ការកាត់ស្រាយ​ដល់​យើង អ្នកនោះ​នឹង​ត្រូវបាន​ស្លៀកពាក់ឲ្យ​ដោយនូវសម្លៀកបំពាក់​ពណ៌ស្វាយ ហើយ​មាន​ខ្សែក​មាស​នៅនឹង​ក ព្រមទាំង​បាន​ឡើងជាអ្នកគ្រប់គ្រង​ទីបី​ក្នុង​អាណាចក្រ​នេះ​ផង”។


ប្រជាជន​ក៏​ស្រែកឡើងថា​៖ “នេះ​ជា​ព្រះសូរសៀង​របស់​ព្រះ មិនមែន​ជា​សំឡេង​របស់​មនុស្ស​ទេ!”។


នៅពេល​ឃើញ​អ្វីដែល​ប៉ូល​បាន​ធ្វើ ហ្វូងមនុស្ស​ក៏​ស្រែកឡើង​ជាភាសាលូកៅនា​ថា​៖ “ពពួក​ទេវទេព​បាន​ចុះមក​រក​យើង​ក្នុងដំណូចជា​មនុស្ស​ហើយ!”។


កាលមួយមានកើតឡើងដូច្នេះ​: នៅពេល​យើង​កំពុង​ចេញ​ទៅ​កន្លែងអធិស្ឋាន មាន​បាវបម្រើស្រី​ម្នាក់​ដែល​មាន​វិញ្ញាណ​នៃ​ការទស្សទាយ​ចូល បាន​មកជួប​យើង​។ នាង​តែងតែ​រក​ចំណូល​យ៉ាងច្រើន​ឲ្យ​ពួក​ម្ចាស់​របស់​នាង​ដោយ​ការទាយ​។


មើល៍! យើង​នឹង​ធ្វើឲ្យ​ពួក​ខាង​សាលាប្រជុំ​របស់​សាតាំង ដែល​ហៅ​ខ្លួនឯង​ថា​ជា​ជនជាតិយូដា ប៉ុន្តែ​តាមពិត​មិនមែនទេ គឺ​ភូតភរ​វិញ​——​មើល៍! យើង​នឹង​ធ្វើ​ឲ្យ​ពួកគេ​មក​ក្រាប​ថ្វាយបង្គំ​នៅទៀប​ជើង​របស់អ្នក ហើយ​ពួកគេ​នឹង​ដឹង​ថា​យើង​ស្រឡាញ់​អ្នក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម