ចង់ប្រាប់ថា ព្រះអង្គមានឫទ្ធានុភាពអាចធ្វើឲ្យរឿងរ៉ាវផ្សេងៗក្លាយជាប្រយោជន៍សម្រាប់អ្នក ពេលដែលអ្នកអធិស្ឋានក្នុងព្រះនាមព្រះយេស៊ូ ហើយជាការពិត ពេលអ្នកមានជំនឿដែលពេញចិត្តព្រះហឫទ័យទ្រង់។ ព្រះអង្គអាចធ្វើឲ្យមនុស្សជុំវិញខ្លួនអ្នកជួយឧបត្ថម្ភអ្នក ហើយអាចនាំអ្នកពីកន្លែងដែលអ្នកនៅទៅកាន់កន្លែងដែលអ្នកចង់ទៅ ប្រសិនបើនោះជាព្រះហឫទ័យទ្រង់។ ទោះបីវាហាក់ដូចជាសាមញ្ញក៏ដោយ វាជាអព្ភូតហេតុពិតៗដែលអាចកើតឡើងក្នុងជីវិតអ្នក ប្រសិនបើអ្នកគ្រាន់តែជឿ។ អព្ភូតហេតុទាំងទ្មឹងដែលព្រះយេស៊ូបានធ្វើ គឺមានគោលបំណងដើម្បីលើកតម្កើងព្រះជាម្ចាស់ ជួយអ្នកដទៃ និងបង្ហាញថាទ្រង់ជាព្រះរាជបុត្រានៃព្រះ។ ទោះបីដំណឹងល្អបានកត់ត្រាអព្ភូតហេតុជាច្រើនដែលព្រះយេស៊ូបានធ្វើក៏ដោយ ក៏នៅមានអព្ភូតហេតុជាច្រើនទៀតដែលមិនអាចកត់ត្រាបានដោយសារតែចំនួនច្រើនពេក។ ដូចដែលបានរៀបរាប់ក្នុងព្រះគម្ពីរថា «នៅមានទីសំគាល់ជាច្រើនទៀត ដែលព្រះយេស៊ូបានធ្វើនៅចំពោះមុខពួកសិស្ស ដែលមិនបានសរសេរទុកក្នុងសៀវភៅនេះទេ» (យ៉ូហាន ២០:៣០)។
នៅល្ងាចនោះ គេនាំមនុស្សជាច្រើន ដែលមានអារក្សចូលមករកព្រះអង្គ ហើយព្រះអង្គក៏ដេញវិញ្ញាណទាំងនោះដោយព្រះបន្ទូល ហើយប្រោសអ្នកជំងឺទាំងអស់ឲ្យបានជាគ្រប់គ្នា។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរទម្លាក់អួនទៅខាងស្តាំទូកចុះ អ្នកនឹងចាប់បានត្រីខ្លះមិនខាន»។ ដូច្នេះ គេក៏ទម្លាក់អួន តែគេមិនអាចទាញអួនមកវិញបានឡើយ ព្រោះមានត្រីច្រើនពេក។
ពេលព្រះយេស៊ូវយាងចូលទៅក្នុងផ្ទះរបស់ពេត្រុស ព្រះអង្គទតឃើញម្តាយក្មេករបស់គាត់កំពុងដេកគ្រុននៅលើគ្រែ។
ព្រះអង្គពាល់ដៃរបស់គាត់ នោះគាត់ក៏បាត់គ្រុន ហើយក្រោកឡើងបម្រើព្រះអង្គ។
ដូច្នេះ ព្រះកិត្តិនាមរបស់ព្រះអង្គក៏ឮសុសសាយពេញស្រុកស៊ីរីទាំងមូល ហើយគេនាំមនុស្សដែលមានជំងឺរោគាផ្សេងៗ មានមនុស្សអារក្សចូល មនុស្សឆ្កួតជ្រូក និងមនុស្សស្លាប់ដៃស្លាប់ជើង មករកព្រះអង្គ ហើយព្រះអង្គក៏ប្រោសគេឲ្យបានជា។
ពេលព្រះអង្គទតឃើញក៏មានព្រះបន្ទូលថា៖ «ចូរអ្នករាល់គ្នាទៅបង្ហាញខ្លួន ឲ្យពួកសង្ឃពិនិត្យមើលចុះ»។ លុះកំពុងតែដើរទៅ នោះគេក៏បានជាស្អាតទាំងអស់គ្នា។
ព្រះអង្គក៏លូកព្រះហស្តទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖ «ខ្ញុំយល់ព្រម ចូរឲ្យបានជាស្អាតចុះ!» រំពេចនោះ គាត់ក៏បានជាស្អាតពីរោគឃ្លង់ភ្លាម។
រំពេចនោះ មានស្ត្រីម្នាក់ដែលកើតជំងឺធ្លាក់ឈាមអស់ដប់ពីរឆ្នាំមកហើយ នាងបានចូលមកពីក្រោយព្រះអង្គ ហើយពាល់ជាយព្រះពស្ត្រព្រះអង្គ
ដ្បិតនាងគិតក្នុងចិត្តថា៖ «បើខ្ញុំគ្រាន់តែពាល់ជាយព្រះពស្ត្រព្រះអង្គ ខ្ញុំមុខជាបានជាមិនខាន»។
ព្រះយេស៊ូវបែរទៅក្រោយ ហើយឃើញនាង ក៏មានព្រះបន្ទូលថា៖ «កូនស្រីអើយ! ចូរសង្ឃឹមឡើង ជំនឿរបស់នាង បានធ្វើឲ្យនាងជាសះស្បើយហើយ»។ ស្ត្រីនោះក៏បានជាសះស្បើយភ្លាមមួយរំពេច។
ពេលនោះ មានមនុស្សឃ្លង់ម្នាក់បានចូលមក ក្រាបថ្វាយបង្គំព្រះអង្គទូលថា៖ «ព្រះអម្ចាស់អើយ! ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យនឹងប្រោសទូលបង្គំ នោះទូលបង្គំនឹងបានជាស្អាត»។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «កញ្ជ្រោងមានរូងរបស់វា ហើយសត្វហើរលើអាកាស ក៏មានសម្បុករបស់វាដែរ តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ»។
មានសិស្សរបស់ព្រះអង្គម្នាក់ទៀតទូលថា៖ «ព្រះអម្ចាស់ សូមអនុញ្ញាតឲ្យទូលបង្គំទៅកប់ខ្មោចឪពុករបស់ទូលបង្គំសិន»។
ប៉ុន្តែ ព្រះយេស៊ូវមានព្រះបន្ទូលទៅអ្នកនោះថា៖ «ចូរមកតាមខ្ញុំ ហើយទុកឲ្យមនុស្សស្លាប់កប់ខ្មោចគ្នាគេចុះ»។
កាលព្រះអង្គយាងចុះទូក ពួកសិស្សក៏ទៅតាមព្រះអង្គ។
ពេលនោះ ស្រាប់តែមានខ្យល់ព្យុះបក់មកលើសមុទ្រយ៉ាងខ្លាំង បណ្តាលឲ្យរលកឡើងជះមកគ្របលើទូក ប៉ុន្តែ ព្រះអង្គផ្ទំលក់។
ពេលនោះ ពួកសិស្សចូលទៅដាស់ព្រះអង្គទូលថា៖ «ព្រះអម្ចាស់អើយ! សូមសង្គ្រោះពួកយើងផង! យើងវិនាសឥឡូវហើយ!»
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មនុស្សមានជំនឿតិចអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាភ័យខ្លាចដូច្នេះ?» រួចព្រះអង្គក្រោកឈរឡើង ហើយបន្ទោសខ្យល់ និងសមុទ្រ នោះសមុទ្រក៏ស្ងប់ឈឹង។
អ្នកទាំងនោះមានសេចក្តីអស្ចារ្យ ហើយពោលថា៖ «តើលោកនេះជាមនុស្សបែបណាហ្ន៎! ដែលសូម្បីតែខ្យល់ និងសមុទ្រក៏ស្តាប់បង្គាប់លោកដូច្នេះ?»
ពេលព្រះអង្គបានមកដល់ត្រើយម្ខាង នៅស្រុកគេរ៉ាស៊ីន មានបុរសពីរនាក់ដែលអារក្សចូល ចេញពីផ្នូរខ្មោចមករកព្រះអង្គ។ អ្នកទាំងពីរនោះសាហាវណាស់ គ្មានអ្នកណាហ៊ានដើរកាត់តាមផ្លូវនោះទេ។
រំពេចនោះ បុរសទាំងពីរស្រែកឡើងថា៖ «ព្រះរាជបុត្រារបស់ព្រះអើយ! តើព្រះអង្គត្រូវធ្វើដូចម្តេចជាមួយយើង? តើព្រះអង្គយាងមកទីនេះ ដើម្បីធ្វើទុក្ខយើងមុនពេលកំណត់ឬ?»
ព្រះអង្គក៏លូកព្រះហស្តទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖ «ខ្ញុំយល់ព្រម ចូរឲ្យបានជាស្អាតចុះ!» រំពេចនោះ គាត់ក៏បានជាស្អាតពីរោគឃ្លង់ភ្លាម។
កាលព្រះយេស៊ូវយាងចុះពីភ្នំវិញ មានមហាជនច្រើនកុះករដើរតាមព្រះអង្គ។
កាលព្រះយេស៊ូវឮដូច្នោះ ទ្រង់មានសេចក្តីអស្ចារ្យ ក៏មានព្រះបន្ទូលទៅកាន់អស់អ្នកដែលដើរតាមព្រះអង្គថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំមិនដែលឃើញអ្នកណាមានជំនឿដូច្នេះ នៅក្នុងស្រុកអ៊ីស្រាអែលឡើយ។
ខ្ញុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនពីទិសខាងកើត និងទិសខាងលិច មកអង្គុយបរិភោគជាមួយលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប នៅក្នុងព្រះរាជ្យនៃស្ថានសួគ៌
ប៉ុន្តែ អស់អ្នកដែលត្រូវទទួលព្រះរាជ្យ បែរជាត្រូវបោះទៅក្នុងសេចក្តីងងឹតខាងក្រៅ ដែលនៅទីនោះនឹងយំសោក ហើយសង្កៀតធ្មេញ»។
បន្ទាប់មក ព្រះយេស៊ូវមានព្រះបន្ទូលទៅមេទ័ពនោះថា៖ «ទៅចុះ ចូរឲ្យបានសម្រេចតាមជំនឿរបស់អ្នកចុះ»។ អ្នកបម្រើនោះក៏បានជានៅវេលានោះឯង។
ពេលព្រះយេស៊ូវយាងចូលទៅក្នុងផ្ទះរបស់ពេត្រុស ព្រះអង្គទតឃើញម្តាយក្មេករបស់គាត់កំពុងដេកគ្រុននៅលើគ្រែ។
ព្រះអង្គពាល់ដៃរបស់គាត់ នោះគាត់ក៏បាត់គ្រុន ហើយក្រោកឡើងបម្រើព្រះអង្គ។
នៅល្ងាចនោះ គេនាំមនុស្សជាច្រើន ដែលមានអារក្សចូលមករកព្រះអង្គ ហើយព្រះអង្គក៏ដេញវិញ្ញាណទាំងនោះដោយព្រះបន្ទូល ហើយប្រោសអ្នកជំងឺទាំងអស់ឲ្យបានជាគ្រប់គ្នា។
ការនេះត្រូវតែបានសម្រេចតាមសេចក្តីដែលបានថ្លែងទុកមក តាមរយៈហោរាអេសាយថា៖ «ព្រះអង្គបានទទួលយកភាពពិការរបស់យើង ហើយក៏ផ្ទុកជំងឺរបស់យើងដែរ» ។
កាលព្រះយេស៊ូវឃើញមហាជនច្រើនកុះករនៅជុំវិញព្រះអង្គ ទ្រង់ក៏បញ្ជាឲ្យឆ្លងទូកទៅត្រើយម្ខាង។
ពេលនោះ មានអាចារ្យម្នាក់ចូលមកជិតព្រះអង្គទូលថា៖ «លោកគ្រូ! ខ្ញុំនឹងទៅតាមលោកដែរ ទោះលោកទៅទីណាក៏ដោយ»។
ពេលនោះ មានមនុស្សឃ្លង់ម្នាក់បានចូលមក ក្រាបថ្វាយបង្គំព្រះអង្គទូលថា៖ «ព្រះអម្ចាស់អើយ! ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យនឹងប្រោសទូលបង្គំ នោះទូលបង្គំនឹងបានជាស្អាត»។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «កញ្ជ្រោងមានរូងរបស់វា ហើយសត្វហើរលើអាកាស ក៏មានសម្បុករបស់វាដែរ តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ»។
មានសិស្សរបស់ព្រះអង្គម្នាក់ទៀតទូលថា៖ «ព្រះអម្ចាស់ សូមអនុញ្ញាតឲ្យទូលបង្គំទៅកប់ខ្មោចឪពុករបស់ទូលបង្គំសិន»។
ប៉ុន្តែ ព្រះយេស៊ូវមានព្រះបន្ទូលទៅអ្នកនោះថា៖ «ចូរមកតាមខ្ញុំ ហើយទុកឲ្យមនុស្សស្លាប់កប់ខ្មោចគ្នាគេចុះ»។
កាលព្រះអង្គយាងចុះទូក ពួកសិស្សក៏ទៅតាមព្រះអង្គ។
ពេលនោះ ស្រាប់តែមានខ្យល់ព្យុះបក់មកលើសមុទ្រយ៉ាងខ្លាំង បណ្តាលឲ្យរលកឡើងជះមកគ្របលើទូក ប៉ុន្តែ ព្រះអង្គផ្ទំលក់។
ពេលនោះ ពួកសិស្សចូលទៅដាស់ព្រះអង្គទូលថា៖ «ព្រះអម្ចាស់អើយ! សូមសង្គ្រោះពួកយើងផង! យើងវិនាសឥឡូវហើយ!»
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មនុស្សមានជំនឿតិចអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាភ័យខ្លាចដូច្នេះ?» រួចព្រះអង្គក្រោកឈរឡើង ហើយបន្ទោសខ្យល់ និងសមុទ្រ នោះសមុទ្រក៏ស្ងប់ឈឹង។
អ្នកទាំងនោះមានសេចក្តីអស្ចារ្យ ហើយពោលថា៖ «តើលោកនេះជាមនុស្សបែបណាហ្ន៎! ដែលសូម្បីតែខ្យល់ និងសមុទ្រក៏ស្តាប់បង្គាប់លោកដូច្នេះ?»
ពេលព្រះអង្គបានមកដល់ត្រើយម្ខាង នៅស្រុកគេរ៉ាស៊ីន មានបុរសពីរនាក់ដែលអារក្សចូល ចេញពីផ្នូរខ្មោចមករកព្រះអង្គ។ អ្នកទាំងពីរនោះសាហាវណាស់ គ្មានអ្នកណាហ៊ានដើរកាត់តាមផ្លូវនោះទេ។
រំពេចនោះ បុរសទាំងពីរស្រែកឡើងថា៖ «ព្រះរាជបុត្រារបស់ព្រះអើយ! តើព្រះអង្គត្រូវធ្វើដូចម្តេចជាមួយយើង? តើព្រះអង្គយាងមកទីនេះ ដើម្បីធ្វើទុក្ខយើងមុនពេលកំណត់ឬ?»
ព្រះអង្គក៏លូកព្រះហស្តទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖ «ខ្ញុំយល់ព្រម ចូរឲ្យបានជាស្អាតចុះ!» រំពេចនោះ គាត់ក៏បានជាស្អាតពីរោគឃ្លង់ភ្លាម។
ពេលនោះ នៅឆ្ងាយពីពួកគេបន្តិច មានជ្រូកមួយហ្វូងធំកំពុងរកស៊ី។
ពួកអារក្សបានអង្វរព្រះអង្គថា៖ «បើទ្រង់បណ្តេញយើង សូមបញ្ជូនយើងចូលទៅក្នុងហ្វូងជ្រូកនោះទៅ»។
ព្រះអង្គមានព្រះបន្ទូលទៅវាថា៖ «ទៅចុះ!» អារក្សក៏ចេញទៅ ហើយចូលទៅក្នុងហ្វូងជ្រូក។ រំពេចនោះ ស្រាប់តែហ្វូងជ្រូកទាំងហ្វូងក៏បោលចុះតាមចំណោតច្រាំង ចូលទៅក្នុងសមុទ្រ ហើយលង់ទឹកងាប់អស់ទៅ។
ពួកអ្នកថែរក្សាហ្វូងជ្រូក ក៏នាំគ្នារត់ចូលទៅក្នុងក្រុង ហើយរៀបរាប់ប្រាប់ពីការទាំងប៉ុន្មាន រួមទាំងហេតុការណ៍ដែលបានកើតឡើងដល់បុរសអារក្សចូលនោះដែរ។
ពេលនោះ អ្នកក្រុងទាំងអស់ នាំគ្នាចេញមកជួបព្រះយេស៊ូវ ហើយពេលគេបានឃើញព្រះអង្គ គេក៏អង្វរសូមឲ្យព្រះអង្គយាងចេញពីភូមិស្រុករបស់គេ។
ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូរប្រយ័ត្ន កុំប្រាប់អ្នកណាឲ្យដឹងឡើយ តែចូរទៅបង្ហាញខ្លួនដល់សង្ឃវិញ ហើយថ្វាយតង្វាយតាមដែលលោកម៉ូសេបានបង្គាប់មក ទុកជាបន្ទាល់ដល់លោកទាំងនោះ»។
ពេលនោះដែរ មានស្ត្រីម្នាក់ មានជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ នាងបានចំណាយទ្រព្យដែលនាងមានទាំងប៉ុន្មានទៅលើគ្រូពេទ្យ តែគ្មានគ្រូពេទ្យណាមួយអាចមើលនាងជាបានឡើយ។
នាងចូលពីក្រោយព្រះអង្គ ហើយពាល់ជាយព្រះពស្ត្រព្រះអង្គ ស្រាប់តែឈាមក៏ឈប់ធ្លាក់មួយរំពេច។
ព្រះអង្គងាកទតទៅគេទាំងក្រោធ ហើយមានព្រះហឫទ័យព្រួយនឹងចិត្តរឹងរូសរបស់គេ។ ព្រះអង្គមានព្រះបន្ទូលទៅបុរសនោះថា៖ «ចូរលាតដៃរបស់អ្នកទៅ!» បុរសនោះលាតដៃ ហើយដៃរបស់គាត់ក៏បានជាដូចដើម។
ក្រោយពេលអ្នកទាំងពីរចេញផុតទៅ មានគេនាំមនុស្សគម្នាក់ ដែលមានអារក្សចូលមករកព្រះអង្គ។
ក្រោយពីបានដេញអារក្សចេញហើយ មនុស្សគនោះក៏និយាយបាន ហើយមហាជនមានសេចក្តីអស្ចារ្យ ទាំងពោលថា៖ «នៅស្រុកអ៊ីស្រាអែល មិនដែលឃើញមានការអស្ចារ្យដូច្នេះសោះ»។
ប៉ុន្តែ ពេលគេឃើញព្រះអង្គយាងលើទឹកដូច្នោះ គេស្មានថាខ្មោចលង ហើយក៏ស្រែកឡើង
នៅទីនោះ ព្រះអង្គពុំអាចធ្វើការអស្ចារ្យបានទេ ព្រះអង្គគ្រាន់តែដាក់ព្រះហស្ត ប្រោសអ្នកជំងឺខ្លះឲ្យបានជាប៉ុណ្ណោះ។
ដ្បិតគេឃើញព្រះអង្គគ្រប់គ្នា ហើយភ័យរន្ធត់ជាខ្លាំង។ ព្រះអង្គមានព្រះបន្ទូលទៅគេភ្លាមថា៖ «ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំភ័យអី!»
ពេលនោះ ព្រះអង្គយាងចូលទៅពាល់ក្តារមឈូស ឯពួកអ្នកសែងក៏ឈរស្ងៀម។ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកកំលោះអើយ! ខ្ញុំបង្គាប់អ្នកថា ចូរក្រោកឡើង!»
អ្នកដែលស្លាប់នោះក៏ក្រោកអង្គុយ ហើយចាប់ផ្ដើមនិយាយ។ ព្រះអង្គប្រគល់អ្នកកំលោះនោះដល់ម្តាយវិញ។
លុះបង្រៀនគេចប់ហើយ ព្រះអង្គមានព្រះបន្ទូលទៅស៊ីម៉ូនថា៖ «ចូរចេញទូកទៅទឹកជ្រៅ ហើយទម្លាក់អួនចាប់ត្រីចុះ»។
ស៊ីម៉ូនទូលតបថា៖ «លោកគ្រូ យើងខ្ញុំខំអូសអួនពេញមួយយប់ ចាប់មិនបានត្រីសោះ តែខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោកគ្រូ»។
កាលគេបានធ្វើដូច្នេះ គេក៏ចាប់បានត្រីយ៉ាងច្រើនសន្ធឹក រហូតដល់អួនរបស់គេស្ទើរតែនឹងធ្លាយ។
ព្រះយេស៊ូវបន្ទោសវាថា៖ «ចូរស្ងៀម ហើយចេញពីបុរសនេះទៅ!»។ កាលអារក្សបានផ្តួលបុរសនោះក្នុងចំណោមពួកគេ វាក៏ចេញទៅ ឥតមានធ្វើឲ្យគាត់ឈឺអ្វីឡើយ។
ពេលគេកំពុងចេញទូកទៅ ព្រះអង្គក៏ផ្ទំលក់។ ពេលនោះ មានខ្យល់ព្យុះបក់មកលើបឹង ទឹកក៏ចូលពេញទូក ហើយគេស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។
គេចូលទៅដាស់ព្រះអង្គ ទូលថា៖ «លោកគ្រូ! លោកគ្រូ! យើងខ្ញុំស្លាប់ឥឡូវហើយ»។ ព្រះអង្គតើនឡើង ហើយបន្ទោសខ្យល់ និងរលកដែលកំពុងបោកបក់ជាខ្លាំងនោះ រួចវាក៏ឈប់ ហើយស្ងប់ទៅ។
នាម៉ឺននោះទូលព្រះអង្គថា៖ «លោកម្ចាស់ សូមអញ្ជើញមក ក្រែងកូនខ្ញុំប្របាទស្លាប់»។
ដូច្នេះ ព្រះអង្គបានយាងមកដល់ក្រុងមួយក្នុងស្រុកសាម៉ារី ឈ្មោះ ស៊ូខារ ជិតដីដែលលោកយ៉ាកុបបានចែកឲ្យយ៉ូសែប ជាកូន។
ព្រះយេស៊ូវមានព្រះបន្ទូលទៅលោកថា៖ «អញ្ជើញទៅចុះ កូនរបស់លោករស់ហើយ!» បុរសនោះក៏ជឿព្រះបន្ទូលរបស់ព្រះយេស៊ូវ ហើយចេញដំណើរទៅ។
ពេលលោកកំពុងធ្វើដំណើរនៅតាមផ្លូវ ពួកបាវបម្រើរបស់លោកមកជម្រាបថា កូនរបស់លោកជាហើយ។
ព្រះអង្គបានយកនំបុ័ងប្រាំដុំ និងត្រីពីរ ងើបទតទៅលើមេឃ ហើយអរព្រះគុណ រួចកាច់ប្រទានដល់ពួកសិស្ស ឲ្យលើកទៅឲ្យបណ្តាជនបរិភោគ។
គេបានបរិភោគឆ្អែតទាំងអស់គ្នា រួចប្រមូលចំណិតដែលនៅសល់ បានដប់ពីរកន្ត្រក។
នៅល្ងាចនោះ គេនាំមនុស្សជាច្រើន ដែលមានអារក្សចូលមករកព្រះអង្គ ហើយព្រះអង្គក៏ដេញវិញ្ញាណទាំងនោះដោយព្រះបន្ទូល ហើយប្រោសអ្នកជំងឺទាំងអស់ឲ្យបានជាគ្រប់គ្នា។
ការនេះត្រូវតែបានសម្រេចតាមសេចក្តីដែលបានថ្លែងទុកមក តាមរយៈហោរាអេសាយថា៖ «ព្រះអង្គបានទទួលយកភាពពិការរបស់យើង ហើយក៏ផ្ទុកជំងឺរបស់យើងដែរ» ។
បន្ទាប់មក ព្រះយេស៊ូវយាងចុះទូក ឆ្លងទៅក្រុង របស់ព្រះអង្គវិញ។
ពេលព្រះអង្គសោយអាហារនៅក្នុងផ្ទះ មានពួកអ្នកទារពន្ធ និងមនុស្សបាបជាច្រើន បានមកអង្គុយរួមតុជាមួយព្រះអង្គ និងពួកសិស្សរបស់ព្រះអង្គ។
ពេលពួកផារិស៊ីឃើញដូច្នោះ គេនិយាយទៅកាន់ពួកសិស្សរបស់ព្រះអង្គថា៖ «ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នា បរិភោគជាមួយពួកអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ?»
ពេលព្រះយេស៊ូវឮដូច្នោះ ព្រះអង្គមានព្រះបន្ទូលថា៖ «អស់អ្នកដែលមានសុខភាពល្អ មិនត្រូវការគ្រូពេទ្យទេ មានតែអស់អ្នកដែលឈឺប៉ុណ្ណោះទើបត្រូវការ។
ចូរទៅរៀនពីន័យរបស់ពាក្យនេះថា "យើងចង់បានសេចក្ដីមេត្តាករុណា មិនមែនយញ្ញបូជាទេ"។ ដ្បិតខ្ញុំមិនបានមក ដើម្បីហៅមនុស្សសុចរិតទេ តែមកហៅមនុស្សបាបវិញ»។
ពេលនោះ ពួកសិស្សរបស់លោកយ៉ូហានចូលមកគាល់ព្រះអង្គទូលថា៖ «ហេតុអ្វីបានជាយើងខ្ញុំ និងពួកផារិស៊ីតមអាហារជាញឹកញាប់ តែពួកសិស្សរបស់ព្រះអង្គមិនតមដូច្នេះ?»
ព្រះយេស៊ូវមានព្រះបន្ទូលតបទៅគេថា៖ «តើភ្ញៀវដែលមកចូលរួមពិធីមង្គលការ អាចកាន់ទុក្ខកើតដែរឬ ពេលកូនកំលោះនៅជាមួយពួកគេនៅឡើយ? ប៉ុន្តែ នឹងមានថ្ងៃមកដល់ ដែលកូនកំលោះនឹងត្រូវដកយកចេញពីគេទៅ ហើយពេលនោះ គេនឹងតមអាហារវិញ។
គ្មានអ្នកណាយកក្រណាត់ថ្មី មកប៉ះលើសម្លៀកបំពាក់ចាស់ឡើយ ដ្បិតបំណះនោះនឹងទាញសម្លៀកបំពាក់ចាស់ ហើយវារឹតតែធ្វើឲ្យរហែកលើសដើម។
ក៏គ្មានអ្នកណាដាក់ស្រាទំពាំងបាយជូរថ្មី ទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នេះ ថង់ស្បែកនឹងធ្លុះ ហើយស្រាក៏ធ្លាយ ថង់ក៏ខូច។ ប៉ុន្តែ គេតែងដាក់ស្រាទំពាំងបាយជូរថ្មី ទៅក្នុងថង់ស្បែកថ្មីវិញ ធ្វើដូច្នេះទើបទាំងពីរនៅគង់បាន»។
កាលព្រះអង្គកំពុងតែមានព្រះបន្ទូលសេចក្តីទាំងនេះទៅគេ ស្រាប់តែមានមេដឹកនាំសាលាប្រជុំម្នាក់ ចូលមកក្រាបថ្វាយបង្គំព្រះអង្គទូលថា៖ «កូនស្រីរបស់ខ្ញុំបាទទើបនឹងស្លាប់អម្បាញ់មិញ សូមព្រះអង្គមេត្តាអញ្ជើញទៅដាក់ដៃលើនាង នោះនាងមុខជារស់ឡើងវិញមិនខាន»។
ព្រះយេស៊ូវក៏ក្រោកឡើង យាងទៅតាមគាត់ ហើយពួកសិស្សក៏ទៅជាមួយដែរ។
ពេលនោះ មានគេសែងមនុស្សស្លាប់ដៃស្លាប់ជើងម្នាក់ ដេកលើគ្រែមករកព្រះអង្គ។ ពេលព្រះយេស៊ូវទតឃើញជំនឿរបស់អ្នកទាំងនោះ ព្រះអង្គក៏មានព្រះបន្ទូលទៅកាន់អ្នកស្លាប់ដៃស្លាប់ជើងនោះថា៖ «កូនអើយ! ចូរសង្ឃឹមឡើង កូនបានទទួលការអត់ទោសពីបាបហើយ»។
រំពេចនោះ មានស្ត្រីម្នាក់ដែលកើតជំងឺធ្លាក់ឈាមអស់ដប់ពីរឆ្នាំមកហើយ នាងបានចូលមកពីក្រោយព្រះអង្គ ហើយពាល់ជាយព្រះពស្ត្រព្រះអង្គ
ដ្បិតនាងគិតក្នុងចិត្តថា៖ «បើខ្ញុំគ្រាន់តែពាល់ជាយព្រះពស្ត្រព្រះអង្គ ខ្ញុំមុខជាបានជាមិនខាន»។
ព្រះយេស៊ូវបែរទៅក្រោយ ហើយឃើញនាង ក៏មានព្រះបន្ទូលថា៖ «កូនស្រីអើយ! ចូរសង្ឃឹមឡើង ជំនឿរបស់នាង បានធ្វើឲ្យនាងជាសះស្បើយហើយ»។ ស្ត្រីនោះក៏បានជាសះស្បើយភ្លាមមួយរំពេច។
ពេលព្រះយេស៊ូវយាងចូលទៅក្នុងផ្ទះមេដឹកនាំសាលាប្រជុំនោះ ហើយទតឃើញពួកអ្នកផ្លុំខ្លុយ និងមនុស្សម្នាជាច្រើនកំពុងច្រួលច្របល់
ទ្រង់មានព្រះបន្ទូលទៅគេថា៖ «នាំគ្នាចេញទៅ! ដ្បិតក្មេងស្រីនេះមិនមែនស្លាប់ទេ នាងគ្រាន់តែដេកលក់ប៉ុណ្ណោះ»។ គេក៏សើចចំអកដាក់ព្រះអង្គ។
កាលបណ្តេញមនុស្សទាំងនោះឲ្យចេញក្រៅអស់ហើយ ព្រះអង្គក៏យាងចូលទៅចាប់ដៃក្មេងស្រីនោះ ហើយនាងក៏ក្រោកឡើង។
ដំណឹងនោះក៏លេចឮខ្ចរខ្ចាយពាសពេញស្រុកនោះទាំងមូល។
ពេលព្រះយេស៊ូវយាងចេញពីទីនោះ មានមនុស្សខ្វាក់ពីរនាក់ដើរតាមព្រះអង្គទាំងស្រែកឡើងថា៖ «ព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមទ្រង់ប្រោសមេត្តាដល់យើងខ្ញុំផង»។
ពេលព្រះអង្គយាងចូលទៅក្នុងផ្ទះ មនុស្សខ្វាក់ទាំងពីរនាក់ក៏ចូលមកជិតព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើអ្នកជឿថា ខ្ញុំអាចនឹងធ្វើការនេះបានឬទេ?» គេទូលព្រះអង្គថា៖ «យើងខ្ញុំជឿហើយ ព្រះអម្ចាស់អើយ»។
ពេលនោះ ព្រះអង្គក៏ពាល់ភ្នែកគេ ទាំងមានព្រះបន្ទូលថា៖ «ចូរឲ្យបានសម្រេចតាមជំនឿរបស់អ្នកចុះ»។
ពេលនោះ មានអាចារ្យខ្លះនឹកក្នុងចិត្តថា៖ «អ្នកនេះប្រមាថព្រះទេតើ!»។
ភ្នែករបស់គេក៏ភ្លឺឡើង។ ព្រះយេស៊ូវហាមប្រាមគេយ៉ាងតឹងរ៉ឹងថា៖ «ចូរប្រយ័ត្ន កុំឲ្យអ្នកណាដឹងការនេះឡើយ»។
ប៉ុន្តែ គេចេញទៅ ហើយផ្សព្វផ្សាយឲ្យគេដឹងអំពីព្រះអង្គពាសពេញស្រុកនោះទាំងមូល។
ក្រោយពេលអ្នកទាំងពីរចេញផុតទៅ មានគេនាំមនុស្សគម្នាក់ ដែលមានអារក្សចូលមករកព្រះអង្គ។
ក្រោយពីបានដេញអារក្សចេញហើយ មនុស្សគនោះក៏និយាយបាន ហើយមហាជនមានសេចក្តីអស្ចារ្យ ទាំងពោលថា៖ «នៅស្រុកអ៊ីស្រាអែល មិនដែលឃើញមានការអស្ចារ្យដូច្នេះសោះ»។
ប៉ុន្តែ ពួកផារិស៊ីនិយាយថា៖ «អ្នកនេះដេញអារក្ស ដោយសារមេអារក្សទេ»។
បន្ទាប់មក ព្រះយេស៊ូវយាងទៅគ្រប់ក្រុង គ្រប់ភូមិ ទាំងបង្រៀននៅតាមសាលាប្រជុំរបស់គេ ព្រមទាំងប្រកាសដំណឹងល្អអំពីព្រះរាជ្យ ហើយប្រោសអស់ទាំងជំងឺរោគាគ្រប់ប្រភេទឲ្យបានជា។
កាលព្រះអង្គទតឃើញមហាជន ព្រះអង្គមានព្រះហឫទ័យក្តួលអាណិតដល់គេ ព្រោះគេល្វើយ ហើយខ្ចាត់ខ្ចាយ ដូចចៀមគ្មានគង្វាល។
ពេលនោះ ទ្រង់មានព្រះបន្ទូលទៅពួកសិស្សថា៖ «ចម្រូតធំណាស់ តែមានអ្នកច្រូតតិចទេ។
ដូច្នេះ ចូរទូលសូមដល់ព្រះអម្ចាស់នៃចម្រូត ឲ្យព្រះអង្គចាត់ពួកអ្នកច្រូតមកក្នុងចម្រូតរបស់ព្រះអង្គ»។
ប៉ុន្តែ ព្រះយេស៊ូវស្គាល់គំនិតរបស់គេ ក៏មានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាមានគំនិតអាក្រក់ក្នុងចិត្តដូច្នេះ?
ដ្បិតដែលនិយាយថា "អ្នកបានទទួលការអត់ទោសហើយ" ឬថា "ចូរក្រោកឡើង ហើយដើរទៅ" តើពាក្យណាមួយស្រួលនិយាយជាង?
ប៉ុន្តែ នេះដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានអំណាចនឹងអត់ទោសបាបនៅលើផែនដីនេះ»។ ពេលនោះ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកស្លាប់ដៃស្លាប់ជើងថា៖ «ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នកទៅផ្ទះទៅ!»
អ្នកនោះក៏ក្រោកឡើង ហើយដើរទៅផ្ទះ។
កាលមហាជនឃើញហេតុការណ៍នោះ គេមានការស្ញប់ស្ញែង ហើយសរសើរតម្កើងដល់ព្រះដែលប្រទានអំណាចដ៏អស្ចារ្យដល់មនុស្សលោក។
កាលព្រះអង្គកំពុងតែមានព្រះបន្ទូលសេចក្តីទាំងនេះទៅគេ ស្រាប់តែមានមេដឹកនាំសាលាប្រជុំម្នាក់ ចូលមកក្រាបថ្វាយបង្គំព្រះអង្គទូលថា៖ «កូនស្រីរបស់ខ្ញុំបាទទើបនឹងស្លាប់អម្បាញ់មិញ សូមព្រះអង្គមេត្តាអញ្ជើញទៅដាក់ដៃលើនាង នោះនាងមុខជារស់ឡើងវិញមិនខាន»។
ព្រះយេស៊ូវក៏ក្រោកឡើង យាងទៅតាមគាត់ ហើយពួកសិស្សក៏ទៅជាមួយដែរ។
ពេលនោះ មានគេសែងមនុស្សស្លាប់ដៃស្លាប់ជើងម្នាក់ ដេកលើគ្រែមករកព្រះអង្គ។ ពេលព្រះយេស៊ូវទតឃើញជំនឿរបស់អ្នកទាំងនោះ ព្រះអង្គក៏មានព្រះបន្ទូលទៅកាន់អ្នកស្លាប់ដៃស្លាប់ជើងនោះថា៖ «កូនអើយ! ចូរសង្ឃឹមឡើង កូនបានទទួលការអត់ទោសពីបាបហើយ»។
រំពេចនោះ មានស្ត្រីម្នាក់ដែលកើតជំងឺធ្លាក់ឈាមអស់ដប់ពីរឆ្នាំមកហើយ នាងបានចូលមកពីក្រោយព្រះអង្គ ហើយពាល់ជាយព្រះពស្ត្រព្រះអង្គ
ដ្បិតនាងគិតក្នុងចិត្តថា៖ «បើខ្ញុំគ្រាន់តែពាល់ជាយព្រះពស្ត្រព្រះអង្គ ខ្ញុំមុខជាបានជាមិនខាន»។
ព្រះយេស៊ូវបែរទៅក្រោយ ហើយឃើញនាង ក៏មានព្រះបន្ទូលថា៖ «កូនស្រីអើយ! ចូរសង្ឃឹមឡើង ជំនឿរបស់នាង បានធ្វើឲ្យនាងជាសះស្បើយហើយ»។ ស្ត្រីនោះក៏បានជាសះស្បើយភ្លាមមួយរំពេច។
ពេលព្រះយេស៊ូវយាងចូលទៅក្នុងផ្ទះមេដឹកនាំសាលាប្រជុំនោះ ហើយទតឃើញពួកអ្នកផ្លុំខ្លុយ និងមនុស្សម្នាជាច្រើនកំពុងច្រួលច្របល់
ទ្រង់មានព្រះបន្ទូលទៅគេថា៖ «នាំគ្នាចេញទៅ! ដ្បិតក្មេងស្រីនេះមិនមែនស្លាប់ទេ នាងគ្រាន់តែដេកលក់ប៉ុណ្ណោះ»។ គេក៏សើចចំអកដាក់ព្រះអង្គ។
កាលបណ្តេញមនុស្សទាំងនោះឲ្យចេញក្រៅអស់ហើយ ព្រះអង្គក៏យាងចូលទៅចាប់ដៃក្មេងស្រីនោះ ហើយនាងក៏ក្រោកឡើង។
ដំណឹងនោះក៏លេចឮខ្ចរខ្ចាយពាសពេញស្រុកនោះទាំងមូល។
ពេលព្រះយេស៊ូវយាងចេញពីទីនោះ មានមនុស្សខ្វាក់ពីរនាក់ដើរតាមព្រះអង្គទាំងស្រែកឡើងថា៖ «ព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមទ្រង់ប្រោសមេត្តាដល់យើងខ្ញុំផង»។
ពេលព្រះអង្គយាងចូលទៅក្នុងផ្ទះ មនុស្សខ្វាក់ទាំងពីរនាក់ក៏ចូលមកជិតព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើអ្នកជឿថា ខ្ញុំអាចនឹងធ្វើការនេះបានឬទេ?» គេទូលព្រះអង្គថា៖ «យើងខ្ញុំជឿហើយ ព្រះអម្ចាស់អើយ»។
ពេលនោះ ព្រះអង្គក៏ពាល់ភ្នែកគេ ទាំងមានព្រះបន្ទូលថា៖ «ចូរឲ្យបានសម្រេចតាមជំនឿរបស់អ្នកចុះ»។
ពេលនោះ មានអាចារ្យខ្លះនឹកក្នុងចិត្តថា៖ «អ្នកនេះប្រមាថព្រះទេតើ!»។
ភ្នែករបស់គេក៏ភ្លឺឡើង។ ព្រះយេស៊ូវហាមប្រាមគេយ៉ាងតឹងរ៉ឹងថា៖ «ចូរប្រយ័ត្ន កុំឲ្យអ្នកណាដឹងការនេះឡើយ»។
ប៉ុន្តែ គេចេញទៅ ហើយផ្សព្វផ្សាយឲ្យគេដឹងអំពីព្រះអង្គពាសពេញស្រុកនោះទាំងមូល។
ក្រោយពេលអ្នកទាំងពីរចេញផុតទៅ មានគេនាំមនុស្សគម្នាក់ ដែលមានអារក្សចូលមករកព្រះអង្គ។
ក្រោយពីបានដេញអារក្សចេញហើយ មនុស្សគនោះក៏និយាយបាន ហើយមហាជនមានសេចក្តីអស្ចារ្យ ទាំងពោលថា៖ «នៅស្រុកអ៊ីស្រាអែល មិនដែលឃើញមានការអស្ចារ្យដូច្នេះសោះ»។
ប៉ុន្តែ ពួកផារិស៊ីនិយាយថា៖ «អ្នកនេះដេញអារក្ស ដោយសារមេអារក្សទេ»។
ពេលនោះ ព្រះយេស៊ូវហៅសិស្សរបស់ព្រះអង្គទាំងដប់ពីរមក ហើយប្រទានឲ្យគេមានអំណាចដេញវិញ្ញាណអាក្រក់ និងប្រោសអស់ទាំងជំងឺរោគាគ្រប់ប្រភេទឲ្យបានជា។
ព្រះយេស៊ូវមានព្រះបន្ទូលតបថា៖ «ចូរទៅប្រាប់លោកយ៉ូហានពីអ្វីដែលអ្នកស្តាប់ឮ និងមើលឃើញចុះ
មនុស្សខ្វាក់មើលឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់ជាស្អាត មនុស្សថ្លង់ស្តាប់ឮ មនុស្សស្លាប់រស់ឡើងវិញ ហើយមានគេនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ ។
បន្ទាប់មក គេនាំបុរសអារក្សចូលម្នាក់ដែលខ្វាក់ ហើយគ មករកព្រះអង្គ ព្រះអង្គក៏ប្រោសគាត់ឲ្យបានជា។ ដូច្នេះបុរសដែលគនោះ ក៏និយាយបាន ហើយមើលឃើញ។
មហាជនមានសេចក្តីអស្ចារ្យទាំងអស់គ្នា ហើយនិយាយថា៖ «តើអ្នកនេះជាព្រះរាជវង្សព្រះបាទដាវីឌមែនឬ?»
ពេលព្រះអង្គយាងឡើងពីទូក ឃើញមហាជនច្រើនកុះករ ព្រះអង្គមានព្រះហឫទ័យក្តួលអាណិតដល់គេ ហើយទ្រង់ក៏ប្រោសអ្នកជំងឺក្នុងចំណោមពួកគេឲ្យបានជា។
លុះដល់ពេលល្ងាច ពួកសិស្សបានចូលមកជិតព្រះអង្គទូលថា៖ «ទីនេះស្ងាត់ណាស់ ហើយម៉ោងក៏ជ្រុលហើយ សូមឲ្យបណ្តាជនត្រឡប់ទៅវិញទៅ ដើម្បីឲ្យគេចូលទៅតាមភូមិ ហើយទិញអាហារសម្រាប់ខ្លួនគេ»។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «មិនចាំបាច់ឲ្យគេទៅណាទេ ចូរអ្នករាល់គ្នាឲ្យអាហារគេបរិភោគផង»។
ពួកសិស្សទូលព្រះអង្គថា៖ «នៅទីនេះយើងខ្ញុំគ្មានអ្វីទេ មានតែនំបុ័ងប្រាំដុំ និងត្រីពីរប៉ុណ្ណោះ»។
ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរយកនំបុ័ង និងត្រីនោះមកឲ្យខ្ញុំ»។
បន្ទាប់មក ព្រះអង្គបង្គាប់ឲ្យបណ្តាជនអង្គុយនៅលើស្មៅ។ ព្រះអង្គយកនំប៉័ងប្រាំដុំ និងត្រីពីរនោះមក ហើយងើបព្រះភក្ត្រទៅស្ថានសួគ៌អរព្រះគុណ រួចកាច់នំប៉័ងឲ្យទៅពួកសិស្ស ពួកសិស្សក៏ចែកឲ្យបណ្ដាជន។
ទ្រង់ក៏មានរាជឱង្ការទៅពួកមន្ត្រីថា៖ «នេះច្បាស់ជាយ៉ូហាន-បាទីស្ទ ដែលបានរស់ពីស្លាប់ឡើងវិញហើយ បានជាគាត់មានអំណាចធ្វើការអស្ចារ្យដូច្នេះ»។
គេទាំងអស់គ្នាបានបរិភោគឆ្អែតស្កប់ស្កល់ ហើយគេប្រមូលចំណិតដែលនៅសល់ ដាក់ពេញបានដប់ពីរកន្ត្រក។
អស់អ្នកដែលបានបរិភោគ មានចំនួនបុរសប្រមាណប្រាំពាន់នាក់ មិនរាប់ស្ត្រី និងកូនក្មេងទេ។
ភ្លាមនោះ ព្រះអង្គបញ្ជាពួកសិស្សឲ្យចុះទូក ឆ្លងទៅត្រើយម្ខាងមុន តែព្រះអង្គនៅប្រាប់បណ្តាជនឲ្យវិលត្រឡប់ទៅវិញ។
កាលព្រះអង្គប្រាប់ឲ្យបណ្តាជនចេញផុតអស់ហើយ ទ្រង់ក៏យាងឡើងលើភ្នំតែមួយអង្គឯង ដើម្បីអធិស្ឋាន។ លុះដល់ពេលព្រលប់ ព្រះអង្គគង់នៅទីនោះតែមួយព្រះអង្គឯង
ហើយនៅវេលានោះ ទូកដែលបានចេញឆ្ងាយពីច្រាំង ត្រូវរលកបោកជាខ្លាំង ព្រោះបញ្រ្ចាសខ្យល់។
នៅយាមទីបួន យប់នោះ ព្រះអង្គបានយាងលើទឹកសមុទ្រ សំដៅទៅរកពួកសិស្ស។
កាលពួកសិស្សឃើញព្រះអង្គយាងលើទឹកដូច្នោះ ពួកគេមានការភ័យរន្ធត់ ហើយពោលថា៖ «ខ្មោចលង!» រួចគេស្រែកឡើងទាំងភ័យខ្លាច។
តែព្រះយេស៊ូវមានព្រះបន្ទូលទៅគេភ្លាមថា៖ «ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំខ្លាចអី!»
ពេត្រុសទូលតបទៅព្រះអង្គថា៖ «ព្រះអម្ចាស់ បើពិតជាព្រះអង្គមែន សូមបញ្ជាឲ្យទូលបង្គំដើរលើទឹកទៅរកព្រះអង្គផង»។
ទ្រង់មានព្រះបន្ទូលថា៖ «មកចុះ!» ដូច្នេះ ពេត្រុសក៏ចេញពីទូក ហើយចាប់ផ្ដើមដើរលើទឹក សំដៅទៅរកព្រះយេស៊ូវ។
ដ្បិតព្រះបាទហេរ៉ូឌបានចាប់ចងលោកយ៉ូហាន ហើយយកលោកទៅដាក់គុក ដោយព្រោះព្រះនាងហេរ៉ូឌាស មហេសីរបស់ភីលីព ជាអនុជ
ប៉ុន្តែ កាលលោកឃើញខ្យល់បក់ខ្លាំង លោកភ័យណាស់ ហើយដោយព្រោះចាប់ផ្ដើមលិច លោកក៏ស្រែកឡើងថា៖ «ព្រះអម្ចាស់ ជួយទូលបង្គំផង!»។
រំពេចនោះ ព្រះយេស៊ូវលូកព្រះហស្តទៅចាប់គាត់ភ្លាម ទាំងមានព្រះបន្ទូលទៅគាត់ថា៖ «មនុស្សមានជំនឿតិចអើយ ហេតុអ្វីបានជាអ្នកសង្ស័យដូច្នេះ?»
ពេលព្រះអង្គ និងពេត្រុសចូលដល់ក្នុងទូក ខ្យល់ក៏ស្ងប់ឈឹង
ហើយអស់អ្នកដែលនៅក្នុងទូក ក៏ថ្វាយបង្គំព្រះអង្គទាំងពោលថា៖ «ព្រះអង្គពិតជាព្រះរាជបុត្រារបស់ព្រះមែន!»។
ព្រះយេស៊ូវបានយាងចេញពីទីនោះ សសៀរតាមមាត់សមុទ្រកាលីឡេ រួចយាងឡើងទៅលើភ្នំ ហើយគង់ចុះនៅទីនោះ។
ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ចុះអ្នករាល់គ្នា ហេតុអ្វីបានជាប្រព្រឹត្តល្មើសនឹងបទបញ្ជារបស់ព្រះ ដោយសារតែទំនៀមទម្លាប់របស់អ្នករាល់គ្នាទៅវិញ?
មានមហាជនច្រើនកុះករចូលមករកព្រះអង្គនាំទាំងមនុស្សខ្វិន មនុស្សខ្វាក់ មនុស្សពិការ មនុស្សគ និងអ្នកជំងឺផ្សេងទៀតជាច្រើនមកជាមួយ។ គេដាក់អ្នកជំងឺទាំងនោះនៅទៀបព្រះបាទព្រះអង្គ ហើយព្រះអង្គក៏ប្រោសគេឲ្យបានជា។
ដូច្នេះ មហាជនមានសេចក្តីអស្ចារ្យ ពេលឃើញមនុស្សគនិយាយបាន មនុស្សពិការជាដូចធម្មតា មនុស្សខ្វិនដើររួច មនុស្សខ្វាក់មើលឃើញ ហើយគេក៏សរសើរតម្កើងដល់ព្រះនៃសាសន៍អ៊ីស្រាអែល។
ពេលគេបានមកដល់បណ្ដាជនវិញ មានបុរសម្នាក់ចូលមកលុតជង្គង់នៅចំពោះព្រះអង្គទូលថា៖
«ព្រះអម្ចាស់អើយ! សូមទ្រង់ប្រោសមេត្តាដល់កូនប្រុសរបស់ទូលបង្គំផង ដ្បិតវាឆ្កួតជ្រូក ហើយវេទនាខ្លាំងណាស់។ វាដួលទៅក្នុងភ្លើង និងទៅក្នុងទឹកជាញឹកញាប់។
ទូលបង្គំបាននាំវាមកជួបពួកសិស្សរបស់ព្រះអង្គដែរ តែគេពុំអាចមើលឲ្យជាបានទេ»។
ព្រះយេស៊ូវមានព្រះបន្ទូលតបថា៖ «ឱជំនាន់មនុស្សដែលមិនជឿ ហើយមានចិត្តវៀចអើយ! តើត្រូវឲ្យខ្ញុំនៅជាមួយអ្នករាល់គ្នាដល់ពេលណា? តើត្រូវឲ្យខ្ញុំទ្រាំជាមួយអ្នករាល់គ្នាដល់ពេលណា? ចូរនាំក្មេងនោះមកឲ្យខ្ញុំ»។
ព្រះយេស៊ូវបានបន្ទោសអារក្ស ហើយវាក៏ចេញពីក្មេងនោះទៅ រួចក្មេងនោះបានជាភ្លាមមួយរំពេច។
ពេលនោះ ពួកសិស្សមកជិតព្រះយេស៊ូវដោយឡែក ហើយទូលសួរថា៖ «ហេតុអ្វីបានជាយើងខ្ញុំ ពុំអាចដេញអារក្សនោះបាន?»
ពេលនោះ ព្រះអង្គបានផ្លាស់ប្រែនៅមុខអ្នកទាំងនោះ ព្រះភក្ត្ររបស់ព្រះអង្គចាំងភ្លឺដូចថ្ងៃ ហើយព្រះពស្ត្រព្រះអង្គត្រឡប់ជាសដូចពន្លឺ។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មកពីអ្នករាល់គ្នាមានជំនឿតិចពេក។ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជម៉្យាងដ៏ល្អិត នោះអ្នករាល់គ្នានឹងនិយាយទៅកាន់ភ្នំនេះថា "ចូររើចេញពីទីនេះ ទៅទីនោះទៅ!" នោះវានឹងរើចេញ ហើយគ្មានអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតនោះឡើយ។
[តែអារក្សប្រភេទនេះ អាចដេញវាចេញបាន ដោយការអធិស្ឋាន និងតមអាហារ]»។
កាលពួកគេមកដល់ក្រុងកាពើណិម ពួកអ្នកទារពន្ធសម្រាប់ព្រះវិហារចូលមកសួរពេត្រុសថា៖ «តើគ្រូរបស់អ្នកមិនបង់ពន្ធព្រះវិហារទេឬ?»
លោកឆ្លើយថា៖ «បាទ លោកបង់!» កាលពេត្រុសបានមកដល់ផ្ទះ ព្រះយេស៊ូវមានព្រះបន្ទូលអំពីរឿងនេះជាមុន ដោយសួរថា៖ «ស៊ីម៉ូន តើអ្នកយល់យ៉ាងណា? តើស្តេចនៅលើផែនដី ហូតពន្ធ ឬសួយសារអាករពីអ្នកណា? ពីកូនចៅរបស់ខ្លួន ឬពីអ្នកដទៃ?»
ហើយពេលពេត្រុសទូលឆ្លើយថា៖ «ពីអ្នកដទៃ» ព្រះយេស៊ូវក៏មានព្រះបន្ទូលទៅគាត់ថា៖ «ដូច្នេះ កូនចៅបានរួចហើយ។
ប៉ុន្តែ ដើម្បីកុំឲ្យគេទាស់ចិត្តដោយសារយើង ចូរទៅសមុទ្រ ហើយបោះសន្ទូច ចាប់យកត្រីដំបូងដែលជាប់សន្ទូច មកបើកមាត់វា នោះអ្នកនឹងឃើញកាក់មួយ ចូរយកកាក់នោះទៅបង់សម្រាប់ខ្ញុំ និងអ្នកទៅ»។
កាលគេកំពុងចាកចេញពីក្រុងយេរីខូរ មានបណ្ដាជនច្រើនកុះករនាំគ្នាដើរតាមព្រះអង្គ។
លុះប្រហែលជាម៉ោងប្រាំបួនព្រឹក លោកក៏ចេញទៅ ឃើញមនុស្សខ្លះទៀតឈរទំនេរនៅទីផ្សារ
ពេលនោះ មានមនុស្សខ្វាក់ពីរនាក់អង្គុយនៅក្បែរផ្លូវ ហើយពេលគេឮថា ព្រះយេស៊ូវយាងកាត់ទីនោះ ក៏ស្រែកឡើងថា៖ «ឱព្រះអម្ចាស់ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមទ្រង់ប្រោសមេត្តាដល់យើងខ្ញុំផង»។
បណ្តាជនហាមអ្នកទាំងពីរនោះឲ្យនៅស្ងៀម តែគេស្រែករឹតតែខ្លាំងឡើងថា៖ «ឱព្រះអម្ចាស់ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមទ្រង់ប្រោសមេត្តាដល់យើងខ្ញុំផង!»
ព្រះយេស៊ូវក៏ឈប់ ហើយហៅអ្នកទាំងពីរនោះមកសួរថា៖ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វី?»
គេទូលព្រះអង្គថា៖ «ឱព្រះអម្ចាស់អើយ សូមប្រោសឲ្យភ្នែកយើងខ្ញុំបានភ្លឺផង»។
ដោយមានព្រះហឫទ័យក្តួលអាណិត ព្រះយេស៊ូវក៏ពាល់ភ្នែកគេ។ រំពេចនោះគេមើលឃើញភ្លាម ហើយក៏ដើរតាមព្រះអង្គទៅ។
ពេលគេបានមកជិតក្រុងយេរូសាឡិម នៅភូមិបេតផាសេ ត្រង់ភ្នំដើមអូលីវ ព្រះយេស៊ូវចាត់សិស្សពីរនាក់ឲ្យទៅ
ពេលព្រះអង្គយាងចូលក្រុងយេរូសាឡិម អ្នកក្រុងទាំងមូលមានការរំជើបរំជួល ហើយសួរថា៖ «តើលោកនេះជាអ្នកណា?»
មហាជនឆ្លើយថា៖ «លោកនេះជាហោរាយេស៊ូវ មកពីភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ»។
បន្ទាប់មក ព្រះយេស៊ូវយាងចូលទៅក្នុងព្រះវិហារ ហើយបណ្តេញអស់អ្នកដែលលក់ដូរក្នុងព្រះវិហារចេញ ព្រះអង្គផ្កាប់តុរបស់ពួកអ្នកដូរប្រាក់ និងកៅអីរបស់ពួកអ្នកលក់ព្រាប។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មានសេចក្តីចែងទុកមកដូច្នេះ "ដំណាក់របស់យើងត្រូវហៅថា ជាដំណាក់សម្រាប់អធិស្ឋាន" តែអ្នករាល់គ្នាបានធ្វើឲ្យដំណាក់នេះក្លាយជារោងចោរ ទៅវិញ»។
ពួកមនុស្សខ្វាក់ និងមនុស្សខ្វិនបាននាំគ្នាចូលមករកព្រះអង្គក្នុងព្រះវិហារ ហើយទ្រង់ក៏ប្រោសពួកគេឲ្យបានជា។
កាលគេកំពុងបរិភោគ ព្រះយេស៊ូវយកនំបុ័ងមក ហើយអរព្រះគុណ រួចកាច់ប្រទានឲ្យពួកសិស្ស ដោយមានព្រះបន្ទូលថា៖ «ចូរយក ហើយបរិភោគចុះ នេះជារូបកាយខ្ញុំ»។
បន្ទាប់មក ព្រះអង្គយកពែងមក ហើយអរព្រះគុណ រួចប្រទានឲ្យពួកគេ ដោយមានព្រះបន្ទូលថា៖ «ចូរបរិភោគពីពែងនេះទាំងអស់គ្នាចុះ
ដ្បិតនេះជាឈាមរបស់ខ្ញុំ គឺជាឈាមនៃសេចក្ដីសញ្ញា [ថ្មី] ដែលបានបង្ហូរចេញ ដើម្បីអត់ទោសបាបដល់មនុស្សជាច្រើន។
ខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះទៅ ខ្ញុំនឹងមិនផឹកពីផលផ្លែទំពាំងបាយជូរនេះទៀតទេ រហូតដល់ថ្ងៃដែលខ្ញុំនឹងផឹកវាជាថ្មីជាមួយអ្នករាល់គ្នា នៅក្នុងព្រះរាជ្យនៃព្រះវរបិតាខ្ញុំ»។
ពេលនោះ នៅក្នុងសាលាប្រជុំរបស់គេ មានបុរសម្នាក់មានវិញ្ញាណអាក្រក់ចូល
វាស្រែកឡើងថា «ព្រះយេស៊ូវជាអ្នកស្រុកណាសារ៉ែតអើយ! តើព្រះអង្គត្រូវធ្វើដូចម្តេចជាមួយយើង? តើព្រះអង្គមកបំផ្លាញយើងឬ? ខ្ញុំស្គាល់ហើយ ព្រះអង្គជាអង្គបរិសុទ្ធរបស់ព្រះ»។
ព្រះយេស៊ូវបន្ទោសវាថា៖ «ចូរស្ងៀម! ហើយចេញពីអ្នកនេះទៅ!»
វិញ្ញាណអាក្រក់បានធ្វើឲ្យបុរសនោះដួលប្រកាច់ប្រកិន ហើយស្រែកយ៉ាងខ្លាំង រួចក៏ចេញទៅ។
កាលព្រះអង្គ និងពួកសិស្សចេញពីសាលាប្រជុំភ្លាម គេក៏ចូលទៅក្នុងផ្ទះស៊ីម៉ូន និងអនទ្រេ ហើយយ៉ាកុប និងយ៉ូហានក៏ទៅជាមួយដែរ។
មានសំឡេងមនុស្សម្នាក់កំពុងស្រែកនៅទីរហោស្ថាន ថា "ចូររៀបចំផ្លូវទទួលព្រះអម្ចាស់ ចូរតម្រង់ផ្លូវតូចថ្វាយព្រះអង្គ"» ។
ពេលនោះ ម្តាយក្មេករបស់ស៊ីម៉ូន កំពុងតែដេកគ្រុននៅលើគ្រែ ហើយគេក៏ទូលព្រះអង្គភ្លាមអំពីគាត់។
ព្រះអង្គយាងចូលទៅជិត ហើយចាប់ដៃគាត់ឲ្យក្រោកឡើង។ ពេលនោះ ស្រាប់តែគ្រុនចេញបាត់អស់ទៅ រួចគាត់ក៏ចាប់ផ្ដើមបម្រើពួកគេ។
ល្ងាចនោះ នៅពេលថ្ងៃលិច គេនាំអ្នកជំងឺ និងមនុស្សអារក្សចូលទាំងអស់ មករកព្រះអង្គ។
អ្នកក្រុងនោះទាំងអស់បានមកជួបជុំគ្នានៅមាត់ទ្វារ
ព្រះអង្គប្រោសមនុស្សដែលមានជំងឺរោគាផ្សេងៗជាច្រើនឲ្យបានជា ហើយដេញអារក្សជាច្រើនចេញពីមនុស្ស តែព្រះអង្គមិនអនុញ្ញាតឲ្យអារក្សទាំងនោះនិយាយអ្វីសោះ ព្រោះពួកវាស្គាល់ព្រះអង្គ។
មានបុរសឃ្លង់ម្នាក់ចូលមករកព្រះយេស៊ូវ លុតជង្គង់ទូលអង្វរព្រះអង្គថា៖ «បើទ្រង់សព្វព្រះហឫទ័យ ទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន»។
ព្រះអង្គមានព្រះហឫទ័យក្តួលអាណិត ក៏លូកព្រះហស្តទៅពាល់គាត់ ដោយមានព្រះបន្ទូលថា៖ «ខ្ញុំយល់ព្រម ចូរឲ្យជាស្អាតចុះ!»
ភ្លាមនោះរោគឃ្លង់ក៏ចេញពីគាត់បាត់ទៅ ហើយគាត់បានជាស្អាត។
ព្រះអង្គឲ្យគាត់ចេញទៅភា្លម ទាំងហាមផ្តាច់ថា៖
«ចូរប្រយ័ត្ន កុំប្រាប់អ្វីដល់អ្នកណាឲ្យសោះ តែត្រូវទៅបង្ហាញខ្លួនឲ្យពួកសង្ឃឃើញវិញ ហើយថ្វាយតង្វាយ ដោយព្រោះការដែលខ្លួនបានស្អាត តាមដែលលោកម៉ូសេបានបង្គាប់មក ទុកជាបន្ទាល់ដល់លោកទាំងនោះ»។
ប៉ុន្តែ គាត់បានចេញទៅ រួចចាប់ផ្ដើមប្រកាសប្រាប់គេឯងរាល់គ្នា ហើយដំណឹងនោះក៏ឮសុសសាយ ធ្វើឲ្យព្រះយេស៊ូវពុំអាចយាងចូលទៅក្នុងក្រុងជាចំហទៀតបានឡើយ គឺព្រះអង្គគង់នៅខាងក្រៅ ត្រង់កន្លែងស្ងាត់ ហើយមនុស្សពីគ្រប់ទិសទី នាំគ្នាចូលមករកព្រះអង្គ។
ប៉ុន្មានថ្ងៃក្រោយមក ព្រះអង្គយាងត្រឡប់មកក្រុងកាពើណិមវិញ ហើយគេឮថា ព្រះអង្គគង់នៅក្នុងផ្ទះ។
ប៉ុន្តែ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា នៅផែនដីនេះ កូនមនុស្សមានអំណាចនឹងអត់ទោសបាបបាន»។ ព្រះអង្គមានព្រះបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងនោះថា៖
«ខ្ញុំនិយាយទៅកាន់អ្នក ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នក ហើយទៅផ្ទះទៅ!»
គាត់ក៏ក្រោកឡើងភា្លម យកគ្រែស្នែងដើរចេញទៅនៅមុខមនុស្សទាំងអស់ ធ្វើឲ្យគេគ្រប់គ្នាមានសេចក្តីអស្ចារ្យ ហើយសរសើរតម្កើងដល់ព្រះ ដោយពោលថា៖ «យើងមិនដែលបានឃើញអ្វីដូច្នេះសោះ!»
ព្រះអង្គយាងចូលទៅក្នុងសាលាប្រជុំម្តងទៀត ហើយនៅទីនោះ មានបុរសម្នាក់ស្វិតដៃម្ខាង។
ដោយព្រោះព្រះអង្គបានប្រោសមនុស្សជាច្រើនឲ្យបានជា អ្នកដែលមានជំងឺទាំងប៉ុន្មានខំប្រឹងសម្រុកចូល ដើម្បីពាល់ព្រះអង្គ។
ពេលពួកវិញ្ញាណអាក្រក់ឃើញព្រះអង្គ វាក្រាបចុះនៅចំពោះព្រះអង្គ ហើយស្រែកឡើងថា៖ «ព្រះអង្គជាព្រះរាជបុត្រារបស់ព្រះ!»
ប៉ុន្តែ ព្រះអង្គហាមផ្តាច់ មិនឲ្យវាប្រាប់គេថាព្រះអង្គជាអ្នកណាឡើយ។
បន្ទាប់មក ព្រះអង្គយាងឡើងទៅលើភ្នំ ព្រះអង្គបានត្រាស់ហៅអស់អ្នកដែលព្រះអង្គសព្វព្រះហឫទ័យ ហើយអ្នកទាំងនោះក៏ចូលមកគាល់ព្រះអង្គ។
ព្រះអង្គបានតែងតាំងដប់ពីររូប ដែលព្រះអង្គហៅថាសាវក ឲ្យគេនៅជាមួយព្រះអង្គ និងដើម្បីចាត់គេឲ្យចេញទៅប្រកាស
ហើយឲ្យគេមានអំណាច[ប្រោសជំងឺឲ្យជា ព្រមទាំង]ដេញអារក្សផង។
អ្នកទាំងដប់ពីរដែលព្រះអង្គបានតែងតាំងមាន ស៊ីម៉ូន ដែលទ្រង់ដាក់ឈ្មោះថា ពេត្រុស
យ៉ាកុប ជាកូនសេបេដេ និងយ៉ូហាន ជាប្អូនយ៉ាកុប ដែលទ្រង់ដាក់ឈ្មោះគេថា បោនអ៊ើកេ ប្រែថាកូនផ្គរលាន់។
អនទ្រេ ភីលីព បារថូល៉ូមេ ម៉ាថាយ ថូម៉ាស និងយ៉ាកុប ជាកូនអាល់ផាយ ថាដេ ស៊ីម៉ូន ជាសាសន៍កាណាន
និងយូដាស-អ៊ីស្ការីយ៉ុត ជាអ្នកដែលក្បត់ព្រះអង្គ។
ពួកគេតាមមើលព្រះអង្គ ក្រែងលោព្រះអង្គប្រោសគាត់ឲ្យជានៅថ្ងៃសប្ប័ទ ដើម្បីឲ្យបានរឿងចោទប្រកាន់ព្រះអង្គ។
បន្ទាប់មក ព្រះយេស៊ូវយាងត្រឡប់មកផ្ទះវិញ ហើយបណ្តាជនបានមកជួបជុំគ្នាម្តងទៀត ធ្វើឲ្យព្រះអង្គ និងពួកសិស្សរកពេលបរិភោគមិនបាន។
កាលក្រុមគ្រួសាររបស់ព្រះអង្គឮដូច្នេះ គេក៏ចេញទៅដើម្បីឃាត់ព្រះអង្គ ដ្បិតគេថា ព្រះអង្គវង្វេងស្មារតី។
ពួកអាចារ្យដែលចុះមកពីក្រុងយេរូសាឡិមនិយាយថា៖ «អ្នកនេះមានអារក្សបេលសេប៊ូលចូល គាត់ដេញអារក្ស ដោយសារមេអារក្សទេ»។
តែព្រះអង្គហៅគេមក ហើយមានព្រះបន្ទូលទៅគេជារឿងប្រៀបធៀបថា៖ «តើអារក្សសាតាំងអាចដេញអារក្សសាតាំងដូចម្តេចកើត?
បើនគរមួយបែកបាក់ទាស់ទែងគ្នាឯង នគរនោះពុំអាចស្ថិតស្ថេរនៅបានឡើយ
ហើយបើផ្ទះណាបែកបាក់ទាស់ទែងគ្នាឯង ផ្ទះនោះក៏ពុំអាចស្ថិតស្ថេរនៅបានដែរ។
ដូច្នេះ បើអារក្សសាតាំងក្រោកឡើងទាស់នឹងខ្លួនឯង ហើយបែកបាក់ វាពុំអាចស្ថិតស្ថេរនៅបានឡើយ គឺវាមុខជាត្រូវវិនាសមិនខាន។
គ្មានអ្នកណាអាចចូលទៅក្នុងផ្ទះរបស់មនុស្សខ្លាំងពូកែ ហើយប្លន់យកទ្រព្យសម្បត្តិរបស់អ្នកនោះបានឡើយ លុះត្រាតែចងអ្នកខ្លាំងនោះជាមុនសិន ទើបអាចប្លន់ផ្ទះនោះបាន។
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អំពើបាបរបស់មនុស្ស និងពាក្យដែលគេពោលប្រមាថដល់ព្រះ នោះអាចនឹងអត់ទោសឲ្យបាន
តែអ្នកណាដែលពោលពាក្យប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ នោះមិនអាចអត់ទោសឲ្យបានឡើយ គឺអ្នកនោះមានបាបជាប់ទោសអស់កល្បជានិច្ច»។
ព្រះអង្គមានព្រះបន្ទូលទៅបុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង ហើយចេញមកខាងមុខ!»
ព្រះអង្គមានព្រះបន្ទូលដូច្នេះ ព្រោះគេនិយាយថា៖ «ព្រះអង្គមានវិញ្ញាណអាក្រក់ចូល»។
ពេលនោះ មាតា និងបងប្អូនរបស់ព្រះអង្គមកដល់ ឈរនៅខាងក្រៅ ហើយចាត់គេឲ្យទៅហៅព្រះអង្គ។
បណ្ដាជនដែលអង្គុយនៅជុំវិញព្រះអង្គ គេទូលព្រះអង្គថា៖ «មើល៍ ម្តាយ និងបងប្អូនរបស់លោកគ្រូ មករកលោកគ្រូនៅខាងក្រៅ!»។
ព្រះអង្គមានព្រះបន្ទូលតបថា៖ «តើអ្នកណាជាម្តាយ និងជាបងប្អូនរបស់ខ្ញុំ?»
ព្រះអង្គទតទៅអស់អ្នកដែលអង្គុយនៅជុំវិញព្រះអង្គ រួចមានព្រះបន្ទូលថា៖ «អ្នកទាំងនេះហើយជាម្តាយ និងបងប្អូនរបស់ខ្ញុំ!
ដ្បិតអ្នកណាដែលធ្វើតាមព្រះហឫទ័យរបស់ព្រះ អ្នកនោះជាបងប្អូនប្រុសស្រី និងជាម្តាយរបស់ខ្ញុំ»។
បន្ទាប់មក ព្រះអង្គសួរគេថា៖ «នៅថ្ងៃសប្ប័ទ តើច្បាប់អនុញ្ញាតឲ្យធ្វើការល្អ ឬឲ្យធ្វើការអាក្រក់? ឲ្យសង្គ្រោះជីវិត ឬឲ្យសម្លាប់?» ប៉ុន្តែ គេនៅស្ងៀម។
ព្រះអង្គងាកទតទៅគេទាំងក្រោធ ហើយមានព្រះហឫទ័យព្រួយនឹងចិត្តរឹងរូសរបស់គេ។ ព្រះអង្គមានព្រះបន្ទូលទៅបុរសនោះថា៖ «ចូរលាតដៃរបស់អ្នកទៅ!» បុរសនោះលាតដៃ ហើយដៃរបស់គាត់ក៏បានជាដូចដើម។
ពួកផារិស៊ីបានចេញទៅភ្លាម ហើយពិគ្រោះជាមួយពួកហេរ៉ូឌទាស់នឹងព្រះអង្គ ដើម្បីរកវិធីបំផ្លាញព្រះអង្គ។
នៅល្ងាចថ្ងៃនោះ ព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា៖ «ចូរយើងឆ្លងទៅត្រើយម្ខាង»។
ពួកគេក៏ចាកចេញពីបណ្ដាជន នាំព្រះយេស៊ូវដែលគង់នៅក្នុងទូកទៅជាមួយ ហើយមានទូកតូចៗខ្លះទៀត ទៅជាមួយព្រះអង្គដែរ។
ភ្លាមនោះ មានខ្យល់ព្យុះកំណាចមួយកើតឡើង ហើយរលកក៏បោកចូលក្នុងទូក ធ្វើឲ្យទឹកចូលទូកស្ទើរពេញ។
តែព្រះអង្គផ្ទំលក់លើខ្នើយ នៅកន្សៃទូក ពួកសិស្សក៏ដាស់ព្រះអង្គ ហើយទូលព្រះអង្គថា៖ «លោកគ្រូ យើងវិនាសឥឡូវហើយ! តើលោកមិនអំពល់ទេឬ?»
ព្រះអង្គក៏តើនឡើង បន្ទោសខ្យល់ ហើយបង្គាប់ទៅសមុទ្រថា៖ «ចូរស្ងប់ ហើយស្ងៀមទៅ!» ពេលនោះ ខ្យល់ក៏ស្ងប់ ហើយស្ងាត់សូន្យឈឹង។
ពេលគាត់ព្រោះ មានពូជខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វស្លាបហើរមកចឹកស៊ីពូជនោះអស់ទៅ។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាភ័យ? តើអ្នករាល់គ្នានៅតែគ្មានជំនឿទេឬ?»
ពេលនោះ គេមានសេចក្តីស្ញប់ស្ញែងជាខ្លាំង ហើយសួរគ្នាទៅវិញទៅមកថា៖ «ចុះតើលោកនេះជានរណាដែលសូម្បីតែខ្យល់ និងសមុទ្រក៏ស្តាប់បង្គាប់លោកដូច្នេះ?»។
ពួកគេបានមកដល់ស្រុកគេរ៉ាស៊ីន នៅត្រើយសមុទ្រម្ខាង។
វាទទូចអង្វរព្រះអង្គយ៉ាងខ្លាំង សូមកុំឲ្យបណ្តេញពួកវាចេញពីស្រុកនោះ។
នៅទីនោះ មានជ្រូកមួយហ្វូងធំកំពុងរកស៊ីនៅចង្កេះភ្នំ
ហើយវិញ្ញាណអាក្រក់ទាំងនោះ អង្វរព្រះអង្គថា៖ «សូមបញ្ជូនយើងឲ្យចូលក្នុងជ្រូកទាំងនោះទៅ!»
ដូច្នេះ ព្រះអង្គក៏អនុញ្ញាតឲ្យពួកវា។ វិញ្ញាណអាក្រក់ទាំងនោះក៏ចេញទៅ រួចចូលទៅក្នុងជ្រូក ហើយហ្វូងជ្រូកដែលមានចំនួនប្រមាណជាពីរពាន់ក្បាល ក៏បោលចុះតាមជម្រាលភ្នំ ធ្លាក់ទៅក្នុងសមុទ្រ លង់ទឹកងាប់ទាំងអស់។
ពួកអ្នកឃ្វាលជ្រូកក៏រត់ទៅប្រាប់អ្នកនៅទីក្រុង និងអ្នកនៅជនបទពីរឿងនេះ ហើយមនុស្សម្នាក៏នាំគ្នាចេញមកមើលហេតុការណ៍ដែលបានកើតឡើង។
គេចូលមករកព្រះយេស៊ូវ ហើយឃើញបុរសដែលអារក្សចូលកាលពីមុនអង្គុយនៅទីនោះ ទាំងមានសម្លៀកបំពាក់ និងមានស្មារតីត្រឹមត្រូវ គេក៏ស្ញែងខ្លាច។
អស់អ្នកដែលបានឃើញហេតុការណ៍នោះ ក៏រៀបរាប់ប្រាប់គេពីអ្វីដែលកើតឡើងដល់បុរសនោះ និងដល់ហ្វូងជ្រូក។
ពេលនោះ គេចាប់ផ្ដើមទូលអង្វរព្រះយេស៊ូវឲ្យយាងចេញពីស្រុកភូមិរបស់គេ។
ពេលព្រះអង្គកំពុងយាងចុះទូក បុរសដែលអារក្សចូលពីមុន បានអង្វរសុំនៅជាមួយព្រះអង្គ។
ប៉ុន្តែ ព្រះអង្គមិនព្រម ហើយមានព្រះបន្ទូលទៅគាត់ថា៖ «ចូរទៅផ្ទះទៅ ហើយប្រាប់សាច់ញាតិរបស់អ្នក ពីការទាំងប៉ុន្មានដែលព្រះអម្ចាស់បានប្រោសអ្នក និងពីការដែលព្រះអង្គបានមេត្តាដល់អ្នកវិញ»។
កាលព្រះអង្គយាងឡើងពីទូកភ្លាម បុរសម្នាក់ដែលមានវិញ្ញាណអាក្រក់ចូល ចេញពីផ្នូរខ្មោច មកជួបព្រះអង្គ។
គាត់ក៏ចេញទៅ ហើយចាប់ផ្តើមប្រកាសប្រាប់នៅស្រុកដេកាប៉ូល ពីការទាំងប៉ុន្មានដែលព្រះយេស៊ូវបានប្រោសដល់គាត់ ហើយគ្រប់គ្នាក៏មានសេចក្ដីអស្ចារ្យ។
កាលព្រះយេស៊ូវបានយាងចុះទូក ឆ្លងទៅត្រើយម្ខាងវិញ មានមហាជនច្រើនកុះករ មកចោមរោមព្រះអង្គ ហើយទ្រង់គង់នៅមាត់សមុទ្រ។
ពេលនោះ មានមេដឹកនាំសាលាប្រជុំម្នាក់ ឈ្មោះយ៉ៃរ៉ុសចូលមក ហើយពេលគាត់ឃើញព្រះអង្គ ក៏ក្រាបនៅទៀបព្រះបាទព្រះអង្គ
ហើយទទូចអង្វរព្រះអង្គថា៖ «កូនស្រីខ្ញុំបាទជិតស្លាប់ហើយ សូមលោកមេត្តាទៅដាក់ដៃលើនាង ដើម្បីឲ្យនាងបានជា ហើយរស់វិញផង»។
ព្រះអង្គក៏យាងទៅជាមួយគាត់ ហើយមហាជនច្រើនកុះករនាំគ្នាដើរតាម និងប្រជ្រៀតគ្នាជុំវិញព្រះអង្គ។
នៅពេលនោះ មានស្ត្រីម្នាក់កើតជំងឺធ្លាក់ឈាមអស់រយៈពេលដប់ពីរឆ្នាំមកហើយ
នាងបានរងទុក្ខយ៉ាងខ្លាំង ក្រោមការព្យាបាលពីគ្រូពេទ្យជាច្រើន ហើយបានចំណាយទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនាងមាន តែមិនបានគ្រាន់បើសោះ ផ្ទុយទៅវិញ ជំងឺនោះកាន់តែខ្លាំងឡើង។
ក្រោយពីនាងបានឮអំពីព្រះយេស៊ូវ នាងក៏ចូលមកក្នុងចំណោមបណ្តាជន ហើយពាល់ព្រះពស្ត្រព្រះអង្គពីខាងក្រោយ
ដ្បិតនាងគិតថា៖ «បើខ្ញុំគ្រាន់តែពាល់ព្រះពស្ត្រព្រះអង្គប៉ុណ្ណោះ ខ្ញុំនឹងបានជាមិនខាន»។
រំពេចនោះ ជំងឺធ្លាក់ឈាមក៏បាត់ភ្លាម ហើយនាងបានដឹងក្នុងខ្លួនថា នាងបានជាសះស្បើយពីជំងឺនោះហើយ។
បុរសនេះនៅតាមផ្នូរខ្មោច គ្មានអ្នកណាអាចចងគាត់ជាប់បានឡើយ ទោះចងនឹងច្រវាក់ក៏ដោយ
នៅពេលនោះ ព្រះយេស៊ូវជ្រាបភ្លាមថា មានព្រះចេស្តាចេញពីព្រះអង្គ ហើយព្រះអង្គក៏ងាកបែរទៅបណ្ដាជន ទាំងសួរថា៖ «អ្នកណាពាល់អាវខ្ញុំ?»
ពួកសិស្សទូលព្រះអង្គថា៖ «លោកគ្រូឃើញហើយថា បណ្ដាជនប្រជ្រៀតគ្នាជុំវិញលោកគ្រូ ម្តេចបានជាលោកគ្រូសួរថា អ្នកណាពាល់ខ្ញុំដូច្នេះ?»
ព្រះអង្គទតមើលជុំវិញ រកមើលអ្នកណាដែលបានពាល់ព្រះអង្គ។
ប៉ុន្តែ ស្ត្រីនោះដឹងពីហេតុដែលបានកើតឡើងចំពោះនាង នាងក៏ចូលមក ហើយក្រាបចុះនៅចំពោះព្រះអង្គទាំងភ័យញ័រ រួចទូលការពិតទាំងអស់ថ្វាយព្រះអង្គ។
ព្រះអង្គមានព្រះបន្ទូលទៅនាងថា៖ «កូនស្រីអើយ ជំនឿរបស់នាងបានធ្វើឲ្យនាងជាសះស្បើយហើយ ចូរទៅដោយសុខសាន្ត ហើយចូរឲ្យបានជាសះស្បើយពីជំងឺរបស់នាងចុះ!»។
កាលព្រះអង្គកំពុងមានព្រះបន្ទូលនៅឡើយ នោះមានមនុស្សមកពីផ្ទះលោកយ៉ៃរ៉ុស ជម្រាបថា៖ «កូនស្រីរបស់លោកស្លាប់ហើយ តើនៅរំខានលោកគ្រូធ្វើអ្វីទៀត?»
ប៉ុន្តែ កាលព្រះយេស៊ូវបានឮពាក្យដែលគេនិយាយ ព្រះអង្គក៏មានព្រះបន្ទូលទៅមេដឹកនាំសាលាប្រជុំនោះថា៖ «កុំខ្លាចអី ចូរគ្រាន់តែជឿប៉ុណ្ណោះ»។
ព្រះអង្គមិនអនុញ្ញាតឲ្យអ្នកណាទៅតាមព្រះអង្គឡើយ លើកលែងតែពេត្រុស យ៉ាកុប និងយ៉ូហាន ជាប្អូនយ៉ាកុបប៉ុណ្ណោះ។
ពេលមកដល់ផ្ទះមេដឹកនាំសាលាប្រជុំ ព្រះអង្គទតឃើញមនុស្សច្រួលច្របល់ ហើយយំស្រែកជាខ្លាំង។
ព្រះអង្គក៏យាងចូលទៅ ហើយមានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជានាំគ្នាច្រួលច្របល់ ហើយយំដូច្នេះ? កូននេះមិនស្លាប់ទេ គឺនាងដេកលក់ទេតើ!»
ដ្បិតគេបានដាក់ខ្នោះ ដាក់ច្រវាក់គាត់ជាច្រើនដង ប៉ុន្តែ គាត់ផ្ដាច់ច្រវាក់ ហើយកាច់បំបាក់ខ្នោះខ្ទេចខ្ទី គ្មានអ្នកណាអាចបង្ក្រាបគាត់បានឡើយ។
គេក៏សើចចំអកឲ្យព្រះអង្គ តែព្រះអង្គដេញគេទាំងអស់គ្នាឲ្យចេញក្រៅ រួចយកឪពុកម្តាយរបស់ក្មេងនោះ និងពួកអ្នកដែលនៅជាមួយព្រះអង្គ ចូលទៅកន្លែងដែលក្មេងនោះដេក។
ព្រះអង្គចាប់ដៃក្មេងស្រីនោះ ហើយមានព្រះបន្ទូលទៅនាងថា៖ «តាលីថាគូមី» មានន័យថា «នាងតូចអើយ ខ្ញុំប្រាប់នាងថា ចូរក្រោកឡើង!»
ក្មេងស្រីនោះក៏ក្រោកឡើងភ្លាមមួយរំពេច ហើយដើរចុះឡើង ដ្បិតនាងមានអាយុដប់ពីរឆ្នាំ ហើយគេក៏មានសេចក្តីអស្ចារ្យជាខ្លាំងភ្លាមៗនោះដែរ។
ព្រះអង្គហាមផ្តាច់ មិនឲ្យគេប្រាប់អ្នកណាដឹងពីរឿងនេះឡើយ ហើយប្រាប់គេឲ្យយកអាហារមកឲ្យនាងបរិភោគ។
ពួកសាវកបានមកប្រជុំគ្នានៅចំពោះព្រះយេស៊ូវ ហើយរៀបរាប់ទូលព្រះអង្គពីកិច្ចការទាំងប៉ុន្មានដែលគេបានធ្វើ និងបានបង្រៀន។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរអ្នករាល់គ្នាចេញទៅកន្លែងស្ងាត់ដាច់ដោយឡែក ហើយសម្រាកបន្តិចសិន»។ ដ្បិតមានមនុស្សជាច្រើនទៅមក ហើយគេរកតែពេលបរិភោគក៏មិនបាន។
ដូច្នេះ គេនាំគ្នាចុះទូកចេញទៅកន្លែងមួយស្ងាត់ដាច់ដោយឡែក។
ប៉ុន្តែ មានមនុស្សជាច្រើនបានឃើញព្រះអង្គ និងពួកសិស្សចេញទៅ ហើយដឹងពីកន្លែងដែលព្រះអង្គ និងពួកសិស្សទៅ គេក៏ប្រញាប់ប្រញាល់នាំគ្នារត់ចេញពីក្រុងទាំងប៉ុន្មាន ហើយទៅដល់មុន។
កាលព្រះយេស៊ូវបានឡើងពីទូកមក ឃើញមហាជនច្រើនកុះករ ព្រះអង្គមានព្រះហឫទ័យក្តួលអាណិតដល់គេ ព្រោះគេដូចជាចៀមដែលគ្មានគង្វាល ហើយព្រះអង្គក៏ចាប់ផ្ដើមបង្រៀនគេពីសេចក្តីជាច្រើន។
លុះពេលជ្រុលហើយ ពួកសិស្សចូលមកទូលព្រះអង្គថា៖ «ទីនេះជាកន្លែងស្ងាត់ ហើយពេលក៏ជ្រុលដែរ
សូមព្រះអង្គឲ្យគេទៅវិញទៅ ដើម្បីឲ្យគេទៅរកទិញអាហារបរិភោគនៅស្រុកភូមិជុំវិញនេះចុះ»។
ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ចូរអ្នករាល់គ្នាឲ្យអាហារពួកគេបរិភោគផង»។ គេទូលព្រះអង្គថា៖ «តើយើងយកប្រាក់ពីររយដេណារី ទៅទិញនំប៉័ងឲ្យពួកគេបរិភោគឬ?»
ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មាន? ចូរទៅមើលមើល៍»។ កាលបានដឹងហើយ គេទូលព្រះអង្គថា៖ «មានប្រាំដុំ និងត្រីពីរកន្ទុយ»។
ពេលនោះ ព្រះអង្គបង្គាប់ពួកសិស្សឲ្យប្រាប់ពួកគេអង្គុយជាក្រុមៗ នៅលើស្មៅខៀវខ្ចី។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ហោរាមិនមែនឥតគេរាប់អាននោះទេ លើកលែងតែនៅក្នុងស្រុករបស់ខ្លួន ក្នុងចំណោមញាតិសន្តាន និងនៅក្នុងផ្ទះរបស់ខ្លួនប៉ុណ្ណោះ»។
ពួកគេក៏អង្គុយចុះជាក្រុមៗ មានក្រុមខ្លះមួយរយនាក់ និងក្រុមខ្លះហាសិបនាក់។
ព្រះអង្គយកនំបុ័ងប្រាំដុំ និងត្រីពីរកន្ទុយនោះមក ងើបព្រះភក្ត្រទៅស្ថានសួគ៌ អរព្រះគុណ ហើយកាច់នំបុ័ងប្រទានឲ្យពួកសិស្ស ដើម្បីចែកឲ្យបណ្ដាជន ហើយព្រះអង្គក៏ចែកត្រីពីរកន្ទុយនោះទៅគេទាំងអស់គ្នាដែរ។
ពួកគេបរិភោគឆ្អែតគ្រប់ៗគ្នា
រួចគេប្រមូលចំណិតនំបុ័ង និងត្រីទាំងប៉ុន្មានដែលនៅសល់ បានពេញដប់ពីរកន្ត្រក។
អស់អ្នកដែលបានបរិភោគនំប៉័ងនោះ មានបុរសចំនួនប្រាំពាន់នាក់។
រំពេចនោះ ព្រះអង្គបង្ខំពួកសិស្សឲ្យចុះទូក ឆ្លងទៅក្រុងបេតសៃដា នៅត្រើយម្ខាងមុនព្រះអង្គ ហើយព្រះអង្គឲ្យបណ្ដាជនវិលត្រឡប់ទៅវិញ។
ក្រោយពីព្រះអង្គមានព្រះបន្ទូលលាបណ្តាជនហើយ ព្រះអង្គក៏យាងឡើងទៅលើភ្នំ ដើម្បីអធិស្ឋាន។
លុះដល់យប់ ទូកបានទៅដល់កណ្តាលសមុទ្រ តែព្រះអង្គគង់នៅលើគោកតែមួយព្រះអង្គឯង។
ពេលព្រះអង្គទតឃើញពួកសិស្សចែវទូកបញ្ច្រាសខ្យល់យ៉ាងលំបាក ព្រះអង្គក៏យាងលើទឹក ឆ្ពោះទៅរកពួកគេនៅពេលប្រហែលយាមបួនយប់។ ព្រះអង្គចង់យាងបង្ហួសពួកគេ។
ប៉ុន្តែ ពេលគេឃើញព្រះអង្គយាងលើទឹកដូច្នោះ គេស្មានថាខ្មោចលង ហើយក៏ស្រែកឡើង
នៅទីនោះ ព្រះអង្គពុំអាចធ្វើការអស្ចារ្យបានទេ ព្រះអង្គគ្រាន់តែដាក់ព្រះហស្ត ប្រោសអ្នកជំងឺខ្លះឲ្យបានជាប៉ុណ្ណោះ។
ដ្បិតគេឃើញព្រះអង្គគ្រប់គ្នា ហើយភ័យរន្ធត់ជាខ្លាំង។ ព្រះអង្គមានព្រះបន្ទូលទៅគេភ្លាមថា៖ «ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំភ័យអី!»
ពេលនោះ ព្រះអង្គយាងចូលទៅក្នុងទូកជាមួយពួកគេ ហើយខ្យល់ក៏ស្ងប់ឈឹង។ អ្នកទាំងនោះនឹកប្លែកក្នុងចិត្តជាពន់ពេក
ដ្បិតគេមិនបានយល់អំពីរឿងនំបុ័ងទេ មកពីគេមានចិត្តរឹងរូស។
បន្ទាប់មក ព្រះអង្គយាងត្រឡប់ពីតំបន់ក្រុងទីរ៉ុស យាងកាត់ក្រុងស៊ីដូន ឆ្ពោះទៅកាន់សមុទ្រកាលីឡេ ក្នុងតំបន់ស្រុកដេកាប៉ូល។
គេនាំបុរសថ្លង់ម្នាក់ ដែលនិយាយទាំងពិបាកមកជួបព្រះអង្គ ហើយគេទូលអង្វរសូមឲ្យព្រះអង្គដាក់ព្រះហស្តលើគាត់។
ព្រះអង្គនាំគាត់ចេញទៅដោយឡែក ដាច់ពីបណ្តាជន ទ្រង់ដាក់ព្រះអង្គុលីក្នុងត្រចៀកគាត់ រួចស្តោះទឹកព្រះឱស្ឋ ហើយពាល់អណ្តាតគាត់។
បន្ទាប់មក ព្រះអង្គងើបព្រះភក្ត្រទតទៅលើមេឃ ដកដង្ហើមធំ ហើយមានព្រះបន្ទូលទៅគាត់ថា៖ «អិបផាថា» មានន័យថា «ចូរបើកឡើង»។
រំពេចនោះស្រាប់តែត្រចៀកគាត់បើកឡើង អណ្តាតគាត់ក៏គ្រលាស់បាន ហើយគាត់និយាយបានយ៉ាងច្បាស់។
ពេលនោះ ព្រះអង្គហាមគេមិនឲ្យប្រាប់អ្នកណាឡើយ ប៉ុន្តែ ព្រះអង្គហាមគេខ្លាំងយ៉ាងណា គេរឹតតែប្រកាសពីហេតុការណ៍នោះកាន់តែខ្លាំងយ៉ាងនោះដែរ។
គេនឹកប្លែកក្នុងចិត្តជាខ្លាំងពន់ពេក ដោយពាក្យថា៖ «លោកបានធ្វើការទាំងអស់សុទ្ធតែល្អ គឺលោកបានប្រោសទាំងមនុស្សថ្លង់ឲ្យស្តាប់ឮ ហើយមនុស្សគឲ្យនិយាយបាន»។
នៅគ្រានោះ មានមហាជនច្រើនកុះករបានមកជួបជុំគ្នាម្ដងទៀត ហើយគេគ្មានអ្វីបរិភោគ។ ព្រះអង្គហៅពួកសិស្សមក ហើយមានព្រះបន្ទូលទៅគេថា៖
ភ្លាមនោះ ព្រះអង្គយាងចុះទូកជាមួយពួកសិស្ស ទៅកាន់ស្រុកដាលម៉ានូថា ។
ពួកផារិស៊ីចេញមក ហើយចាប់ផ្ដើមជជែកដេញដោល ដើម្បីល្បងលព្រះអង្គ គេសូមឲ្យព្រះអង្គសម្តែងទីសម្គាល់មួយពីស្ថានសួគ៌ដល់គេ។
ព្រះអង្គដកដង្ហើមធំ ហើយមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាមនុស្សជំនាន់នេះសួររកតែទីសម្គាល់ដូច្នេះ? ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នឹងគ្មានទីសម្គាល់ណាប្រទានដល់មនុស្សជំនាន់នេះឡើយ»។
បន្ទាប់មក ព្រះអង្គក៏យាងចេញពីគេ ហើយចុះទូកឆ្លងទៅត្រើយម្ខាងវិញ។
ពេលនោះ ពួកសិស្សភ្លេចយកនំបុ័ងទៅជាមួយ ហើយនៅក្នុងទូក គេមានតែនំប៉័ងមួយដុំប៉ុណ្ណោះ។
ព្រះអង្គមានព្រះបន្ទូលដាស់តឿនគេថា៖ «ចូរប្រយ័ត្ន មិនត្រូវទុកចិត្តនឹងដំបែរបស់ពួកផារិស៊ី និងដំបែរបស់ពួកហេរ៉ូឌឡើយ»។
គេរិះគិតគ្នាថា៖ «នេះមកពីយើងគ្មាននំបុ័ងទេដឹង!»
ដោយជ្រាបពីរឿងនេះ ព្រះអង្គក៏មានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នានិយាយពីរឿងគ្មាននំបុ័ងដូច្នេះ? តើអ្នករាល់គ្នានៅតែមិនឃើញ ឬមិនយល់ទៀតឬ? តើអ្នករាល់គ្នាមានចិត្តរឹងរូសឬ?
តើអ្នករាល់គ្នាមានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្តាប់មិនឮ ហើយមិនចាំទេឬ?
កាលខ្ញុំកាច់នំបុ័ងប្រាំដុំឲ្យមនុស្សប្រាំពាន់នាក់បរិភាគ តើអ្នករាល់គ្នាប្រមូលចំណិតដែលនៅសល់ ដាក់ពេញបានប៉ុន្មានកន្ត្រក?» គេទូលព្រះអង្គថា៖ «ដប់ពីរកន្ត្រក»។
«ខ្ញុំមានចិត្តក្តួលអាណិតដល់បណ្ដាជនទាំងនេះណាស់ ព្រោះគេបាននៅជាមួយខ្ញុំអស់រយៈពេលបីថ្ងៃមកហើយ ហើយគ្មានអ្វីបរិភោគសោះ។
«ចុះកាលខ្ញុំកាច់នំបុ័ងប្រាំពីរដុំឲ្យមនុស្សបួនពាន់នាក់ តើអ្នករាល់គ្នាប្រមូលចំណិតដែលសល់ ដាក់ពេញបានប៉ុន្មានកន្ត្រក?» គេទូលព្រះអង្គថា៖ «ប្រាំពីរកន្ត្រក»។
ពេលនោះ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នានៅតែមិនយល់ទៀតឬ?»។
ពេលព្រះអង្គ និងពួកសិស្សមកដល់ក្រុងបេតសៃដា ពេលនោះ មានគេនាំបុរសខ្វាក់ម្នាក់មកជួបព្រះអង្គ ទូលអង្វរសូមឲ្យព្រះអង្គពាល់គាត់។
ព្រះអង្គក៏ដឹកដៃបុរសខ្វាក់នោះ នាំចេញទៅក្រៅភូមិ ព្រះអង្គយកទឹកព្រះឱស្ឋដាក់លើភ្នែកគាត់ ហើយដាក់ព្រះហស្តលើ រួចសួរគាត់ថា៖ «តើអ្នកមើលឃើញអ្វីឬទេ?»
បុរសនោះងើបភ្នែកឡើង ទូលថា៖ «ខ្ញុំឃើញមនុស្សដើរ មើលទៅដូចជាដើមឈើ»។
ព្រះយេស៊ូវដាក់ព្រះហស្តលើភ្នែកគាត់ម្តងទៀត គាត់ខំសម្លឹងមើល ភ្នែកគាត់ក៏ភ្លឺឡើង ហើយមើលឃើញអ្វីៗទាំងអស់យ៉ាងច្បាស់។
ព្រះអង្គឲ្យគាត់ត្រឡប់ទៅផ្ទះវិញ ដោយមានព្រះបន្ទូលថា៖ «កុំចូលទៅក្នុងភូមិនោះឲ្យសោះ»។
ព្រះយេស៊ូវ និងពួកសិស្សបានបន្តដំណើរចេញទៅភូមិនានា នៅស្រុកសេសារាភីលីព ហើយនៅតាមផ្លូវ ព្រះអង្គមានព្រះបន្ទូលសួរពួកសិស្សថា៖ «តើមនុស្សទាំងឡាយថាខ្ញុំជាអ្នកណា?»
គេទូលឆ្លើយទៅព្រះអង្គថា៖ «ជាយ៉ូហាន-បាទីស្ទ ខ្លះថាជាអេលីយ៉ា ហើយខ្លះទៀតថាជាហោរាណាមួយ»។
ព្រះអង្គសួរគេថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជាអ្នកណា?» ពេត្រុសទូលព្រះអង្គថា៖ «ព្រះអង្គជាព្រះគ្រីស្ទ»។
បើខ្ញុំឲ្យគេត្រឡប់ទៅផ្ទះវិញទាំងឃ្លាន នោះគេនឹងអស់កម្លាំងដួលតាមផ្លូវមិនខាន ដ្បិតអ្នកខ្លះបានធ្វើដំណើរមកពីឆ្ងាយណាស់»។
ពេលនោះ ព្រះអង្គហាមផ្តាច់មិនឲ្យគេប្រាប់អ្នកណាអំពីព្រះអង្គឡើយ។
បន្ទាប់មក ព្រះអង្គចាប់ផ្ដើមបង្រៀនគេថា៖ «កូនមនុស្សត្រូវរងទុក្ខជាខ្លាំង ហើយត្រូវពួកចាស់ទុំ ពួកសង្គ្រាជ និងពួកអាចារ្យបោះបង់ចោល ហើយសម្លាប់លោក តែបីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។
ព្រះអង្គមានព្រះបន្ទូលពីដំណើរនេះជាចំហ។ ពេលនោះ ពេត្រុសនាំព្រះអង្គទៅដាច់ដោយឡែក ហើយចាប់ផ្ដើមបន្ទោសព្រះអង្គ។
ប៉ុន្តែ ព្រះអង្គងាកទតទៅពួកសិស្ស ហើយបន្ទោសពេត្រុសថា៖ «នែ៎សាតាំង! ចូរថយទៅក្រោយយើងទៅ ដ្បិតអ្នកមិនគិតតាមគំនិតរបស់ព្រះទេ គឺតាមតែគំនិតរបស់មនុស្សប៉ុណ្ណោះ»។
ព្រះអង្គត្រាស់ហៅបណ្ដាជន និងពួកសិស្សឲ្យចូលមក រួចមានព្រះបន្ទូលទៅគេថា៖ «អ្នកណាដែលចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯងចោល ផ្ទុកឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំ។
ដ្បិតអ្នកណាដែលចង់រក្សាជីវិតខ្លួន អ្នកនោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិតដោយព្រោះខ្ញុំ និងដោយព្រោះដំណឹងល្អ នោះនឹងបានជីវិតវិញ។
ដ្បិតបើមនុស្សម្នាក់បានពិភពលោកទាំងមូល តែបាត់បង់ជីវិត តើនឹងមានប្រយោជន៍អ្វីដល់អ្នកនោះ?
តើគេអាចយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន?
អ្នកណាដែលមានសេចក្តីខ្មាសដោយព្រោះខ្ញុំ និងដោយព្រោះពាក្យខ្ញុំ នៅក្នុងជំនាន់មនុស្សផិតក្បត់ ហើយមានបាបនេះ កូនមនុស្សក៏នឹងមានសេចក្តីខ្មាស ដោយព្រោះអ្នកនោះដែរ ពេលលោកយាងមកក្នុងសិរីល្អរបស់ព្រះវរបិតារបស់លោក ជាមួយពួកទេវតាបរិសុទ្ធ»។
ពួកសិស្សទូលឆ្លើយថា៖ «នៅទីរហោស្ថានដូច្នេះ តើអ្នកណាអាចរកនំបុ័ងឲ្យមនុស្សទាំងនេះបរិភោគបាន?»
ព្រះអង្គសួរគេថា៖ «តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មាន?» គេទូលថា៖ «មានប្រាំពីរដុំ»។
ពេលនោះ ព្រះអង្គបង្គាប់ឲ្យបណ្តាជនអង្គុយនៅលើដី ហើយទ្រង់យកនំបុ័ងប្រាំពីរដុំនោះមក អរព្រះគុណ រួចកាច់ប្រទានឲ្យពួកសិស្ស ហើយគេក៏យកទៅចែកឲ្យបណ្ដាជន។
គេមានត្រីតូចៗខ្លះដែរ កាលអរព្រះគុណរួចហើយ ព្រះអង្គក៏បង្គាប់ពួកសិស្សឲ្យចែកត្រីទាំងនោះទៀត។
គេបានបរិភោគឆ្អែតស្កប់ស្កល់ ហើយគេប្រមូលចំណិតដែលនៅសល់ ដាក់ពេញបានប្រាំពីរកន្ត្រក។
ពេលនោះ មានមនុស្សប្រហែលបួនពាន់នាក់។ បន្ទាប់មក ព្រះអង្គឲ្យគេត្រឡប់ទៅវិញ។
ពេលព្រះអង្គ និងពួកសិស្សមកដល់ក្រុងបេតសៃដា ពេលនោះ មានគេនាំបុរសខ្វាក់ម្នាក់មកជួបព្រះអង្គ ទូលអង្វរសូមឲ្យព្រះអង្គពាល់គាត់។
ព្រះអង្គក៏ដឹកដៃបុរសខ្វាក់នោះ នាំចេញទៅក្រៅភូមិ ព្រះអង្គយកទឹកព្រះឱស្ឋដាក់លើភ្នែកគាត់ ហើយដាក់ព្រះហស្តលើ រួចសួរគាត់ថា៖ «តើអ្នកមើលឃើញអ្វីឬទេ?»
បុរសនោះងើបភ្នែកឡើង ទូលថា៖ «ខ្ញុំឃើញមនុស្សដើរ មើលទៅដូចជាដើមឈើ»។
ព្រះយេស៊ូវដាក់ព្រះហស្តលើភ្នែកគាត់ម្តងទៀត គាត់ខំសម្លឹងមើល ភ្នែកគាត់ក៏ភ្លឺឡើង ហើយមើលឃើញអ្វីៗទាំងអស់យ៉ាងច្បាស់។
ព្រះអង្គឲ្យគាត់ត្រឡប់ទៅផ្ទះវិញ ដោយមានព្រះបន្ទូលថា៖ «កុំចូលទៅក្នុងភូមិនោះឲ្យសោះ»។
ពេលបានមកជួបពួកសិស្សឯទៀតៗវិញហើយ គេឃើញមានមហាជនច្រើនកុះករឈរព័ទ្ធជុំវិញអ្នកទាំងនោះ ហើយមានពួកអាចារ្យខ្លះកំពុងជជែកជាមួយពួកគេ។
កាលបណ្តាជនឃើញព្រះអង្គភ្លាម គេមានសេចក្តីអស្ចារ្យជាខ្លាំង រួចគេរត់ទៅទទួលព្រះអង្គ។
ព្រះអង្គសួរពួកគេថា៖ «តើអ្នករាល់គ្នាជជែកជាមួយអ្នកទាំងនេះអំពីអ្វី?»
ពេលនោះ មានម្នាក់ក្នុងចំណោមបណ្ដាជនទូលឆ្លើយព្រះអង្គថា៖ «លោកគ្រូ! ខ្ញុំបាននាំកូនប្រុសខ្ញុំមករកលោកគ្រូ ព្រោះវាមានវិញ្ញាណគចូល
ហើយពេលណាវិញ្ញាណនោះចូលម្តងៗ វាធ្វើឲ្យកូនខ្ញុំប្រកាច់ជាខ្លាំង បែកពពុះមាត់ សង្កៀតធ្មេញ ហើយទៅជារឹងខ្លួន។ ខ្ញុំបានសុំឲ្យពួកសិស្សរបស់លោកគ្រូដេញវិញ្ញាណនោះដែរ តែគេពុំអាចដេញវាចេញបានសោះ»។
ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ឱជំនាន់មនុស្សដែលមិនជឿអើយ តើត្រូវឲ្យខ្ញុំនៅជាមួយអ្នករាល់គ្នាដល់ពេលណា? តើត្រូវឲ្យខ្ញុំទ្រាំជាមួយអ្នករាល់គ្នាដល់ពេលណាទៀត? ចូរនាំក្មេងនោះមកឲ្យខ្ញុំ»។
ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូវបានយកពេត្រុស យ៉ាកុប និងយ៉ូហានទៅជាមួយ ហើយនាំគេឡើងទៅលើភ្នំមួយខ្ពស់ ដាច់ដោយឡែកពីគេ។ ពេលនោះ ព្រះអង្គបានផ្លាស់ប្រែនៅមុខអ្នកទាំងនោះ។
គេក៏នាំក្មេងនោះមក។ កាលវិញ្ញាណនោះឃើញព្រះអង្គ វាក៏ធ្វើឲ្យក្មេងនោះប្រកាច់ប្រកិន ដួលននៀលនៅលើដី ទាំងបែកពពុះមាត់ភ្លាមមួយរំពេច។
ព្រះអង្គមានព្រះបន្ទូលសួរឪពុកថា៖ «តើក្មេងនេះធ្វើទុក្ខដូច្នេះតាំងពីពេលណាមក?» គាត់ទូលឆ្លើយថា៖ «តាំងតែពីតូចមកម៉្លេះ។
វិញ្ញាណនោះធ្វើឲ្យវាដួលទៅក្នុងភ្លើង និងធ្លាក់ទៅក្នុងទឹកជាញឹកញាប់ ដើម្បីសម្លាប់វា ប៉ុន្តែ ប្រសិនបើលោកគ្រូអាចធ្វើបាន សូមអាណិតមេត្តាជួយយើងខ្ញុំផង»។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ប្រសិនបើអាចដូច្នេះឬ? គ្រប់ការទាំងអស់អាចសម្រេចបានដល់អ្នកណាដែលជឿ»។
ភ្លាមនោះ ឪពុករបស់ក្មេងនោះក៏ស្រែកឡើងថា៖ «ខ្ញុំជឿហើយ សូមជួយកុំឲ្យខ្ញុំសង្ស័យផង!»
កាលព្រះយេស៊ូវឃើញបណ្ដាជននាំគ្នារត់មក ព្រះអង្គបន្ទោសវិញ្ញាណអាក្រក់ថា៖ «នែ៎ វិញ្ញាណគថ្លង់! យើងបញ្ជាឲ្យឯងចេញពីក្មេងនេះទៅ កុំចូលវាទៀតឲ្យសោះ!»។
វាក៏ស្រែកឡើង ទាំងធ្វើឲ្យក្មេងនោះប្រកាច់ជាខ្លាំង រួចចេញទៅ ឯក្មេងនោះត្រឡប់ដូចជាស្លាប់ ហើយមនុស្សជាច្រើននិយាយថា៖ «វាស្លាប់ហើយ!»
ប៉ុន្តែ ព្រះយេស៊ូវចាប់ដៃក្មេងនោះឲ្យក្រោកឡើង ហើយវាក៏ក្រោកឈរ។
ពេលព្រះអង្គយាងចូលទៅក្នុងផ្ទះ ពួកសិស្សទូលសួរព្រះអង្គដោយឡែកថា៖ «ហេតុអ្វីបានជាយើងខ្ញុំពុំអាចដេញវិញ្ញាណនេះចេញបាន?»
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គេអាចដេញវិញ្ញាណបែបនេះបាន គ្មានអ្វីក្រៅតែពីការអធិស្ឋាន [និងតម]នោះទេ»។
ពួកគេបានមកដល់ក្រុងយេរីខូរ។ ពេលព្រះអង្គ និងពួកសិស្ស ព្រមទាំងបណ្ដាជនច្រើនកុះករ ធ្វើដំណើរចេញពីក្រុងយេរីខូរ មានមនុស្សខ្វាក់ឈ្មោះបារទីមេ ជាកូនរបស់លោកទីមេ កំពុងអង្គុយសុំទាននៅក្បែរផ្លូវ។
កាលគាត់ឮថា នោះជាព្រះយេស៊ូវអ្នកស្រុកណាសារ៉ែត គាត់ក៏ស្រែកឡើងថា៖ «ព្រះយេស៊ូវ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាទូលបង្គំផង»។
មនុស្សជាច្រើនគំរាមគាត់ឲ្យនៅស្ងៀម តែគាត់ស្រែករឹតតែខ្លាំងឡើងថា៖ «ព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាទូលបង្គំផង!»
ព្រះយេស៊ូវឈប់ ហើយមានព្រះបន្ទូលថា៖ «ចូរហៅគាត់មក»។ គេក៏ហៅបុរសខ្វាក់នោះមក ដោយពោលទៅគាត់ថា៖ «ចូរសង្ឃឹមចុះ ហើយក្រោកឡើង លោកហៅអ្នក»។
ប៉ុន្តែ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «លោកបានចែងបទបញ្ជាដូច្នេះសម្រាប់អ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាមានចិត្តរឹងរូស។
គាត់ក៏បោះអាវធំចោល ស្ទុះក្រោកឡើង ហើយមករកព្រះយេស៊ូវ។
ព្រះយេស៊ូវមានព្រះបន្ទូលសួរគាត់ថា៖ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?» បុរសខ្វាក់នោះទូលព្រះអង្គថា៖ «លោកគ្រូ! សូមប្រោសភ្នែកទូលបង្គំឲ្យបានភ្លឺផង!»
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូរអញ្ជើញទៅចុះ ជំនឿរបស់អ្នក បានធ្វើឲ្យអ្នកជាសះស្បើយហើយ»។ រំពេចនោះ គាត់មើលឃើញភា្លម រួចដើរតាមពីក្រោយព្រះអង្គទៅ។
នៅថ្ងៃបន្ទាប់ ពេលគេចេញពីភូមិបេថានី ព្រះអង្គឃ្លាន។
ពេលព្រះអង្គទតឃើញដើមល្វាមួយដើមពីចម្ងាយ ដែលមានស្លឹក ព្រះអង្គក៏យាងទៅមើល ក្រែងរកបានផ្លែខ្លះ។ កាលព្រះអង្គយាងទៅជិត ទ្រង់ទតឃើញមានតែស្លឹកប៉ុណ្ណោះ ព្រោះមិនទាន់ដល់រដូវល្វាផ្លែនៅឡើយ។
ព្រះអង្គមានព្រះបន្ទូលទៅដើមល្វានោះថា៖ «សូមកុំឲ្យអ្នកណាបរិភោគផ្លែពីឯងទៀតឡើយ»។ ពួកសិស្សព្រះអង្គក៏ឮ។
ក្រោយពីយាងចេញពីសាលាប្រជុំហើយ ព្រះអង្គយាងចូលទៅក្នុងផ្ទះរបស់ស៊ីម៉ូន។ រីឯម្តាយក្មេករបស់ស៊ីម៉ូនកំពុងគ្រុនជាខ្លាំង ហើយគេទូលសូមឲ្យព្រះអង្គប្រោសគាត់។
ពេលនោះ ព្រះអង្គឱនទៅលើគាត់ ហើយបន្ទោសជំងឺគ្រុន រួចជំងឺគ្រុនក៏ចេញបាត់ទៅ។ គាត់ក៏ក្រោកឡើងភ្លាម ហើយបម្រើពួកគេ។
លុះពេលថ្ងៃលិច អស់អ្នកដែលមានបងប្អូនឈឺជំងឺផ្សេងៗ បាននាំអ្នកទាំងនោះមករកព្រះអង្គ។ ព្រះអង្គដាក់ព្រះហស្តលើអ្នកទាំងនោះ ហើយប្រោសគេឲ្យបានជាសះស្បើយគ្រប់ៗគ្នា។
មានអារក្សក៏ចេញពីមនុស្សជាច្រើន ទាំងស្រែកឡើងថា៖ «ព្រះអង្គជាព្រះរាជបុត្រារបស់ព្រះ!»។ ប៉ុន្តែ ព្រះអង្គបន្ទោសវា ហើយហាមមិនឲ្យវានិយាយសោះ ព្រោះវាដឹងថា ព្រះអង្គជាព្រះគ្រីស្ទ។
ពេលមួយ កាលព្រះយេស៊ូវគង់នៅក្នុងក្រុងមួយ មានមនុស្សម្នាក់កើតឃ្លង់ពេញខ្លួនបានចូលមក។ ពេលគាត់ឃើញព្រះអង្គ គាត់ក្រាបចុះមុខដល់ដី ទូលអង្វរថា៖ «ព្រះអម្ចាស់អើយ ប្រសិនបើទ្រង់សព្វព្រះហឫទ័យ ទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន»។
ព្រះយេស៊ូវក៏លូកព្រះហស្តទៅពាល់គាត់ ដោយមានព្រះបន្ទូលថា៖ «ខ្ញុំចង់ ចូរឲ្យបានជាស្អាតចុះ»។ រំពេចនោះ ឃ្លង់ចេញពីគាត់ភ្លាម។
ព្រះអង្គហាមគាត់មិនឲ្យប្រាប់អ្នកណាឡើយ តែព្រះអង្គមានព្រះបន្ទូលថា៖ «ចូរទៅបង្ហាញខ្លួនដល់សង្ឃវិញ ហើយថ្វាយតង្វាយដោយព្រោះអ្នកបានជាស្អាត ដូចលោកម៉ូសេបានបង្គាប់មក ទុកជាទីបន្ទាល់ដល់ពួកលោក»។
ប៉ុន្តែ ដំណឹងអំពីព្រះអង្គឮសុសសាយកាន់តែខ្លាំងឡើង ហើយមហាជនជាច្រើនមកប្រជុំគ្នាស្តាប់ព្រះអង្គ និងដើម្បីឲ្យបានជាពីជំងឺផ្សេងៗរបស់គេ។
ប៉ុន្តែ ព្រះអង្គបានយាងចេញទៅកន្លែងស្ងាត់ ហើយអធិស្ឋានវិញ។
ថ្ងៃមួយ កាលព្រះអង្គកំពុងតែបង្រៀន មានពួកផារិស៊ី និងពួកគ្រូវិន័យអង្គុយនៅទីនោះ។ អ្នកទាំងនោះមកពីគ្រប់ភូមិនៅស្រុកកាលីឡេ ស្រុកយូដា និងក្រុងយេរូសាឡិម ហើយព្រះចេស្តារបស់ព្រះអម្ចាស់នៅជាមួយព្រះអង្គ ដើម្បីប្រោសឲ្យជា
ហើយមើល៍ មានគេសែងបុរសស្លាប់ដៃស្លាប់ជើងម្នាក់ដេកលើគ្រែមក។ គេព្យាយាមនាំគាត់ចូលមកដាក់នៅមុខព្រះយេស៊ូវ
តែគេរកផ្លូវនាំគាត់ចូលពុំបានសោះ ដោយព្រោះមហាជន។ គេក៏ឡើងទៅលើ រើដំបូលផ្ទះ ហើយសម្រូតគាត់ចុះទាំងគ្រែស្នែង ចំកណ្តាលចំណោមមនុស្ស នៅពីមុខព្រះយេស៊ូវ។
ព្រះអង្គទតឃើញទូកពីរចតនៅមាត់បឹង តែពួកអ្នកនេសាទបានចេញពីទូកទៅលាងអួនរបស់គេអស់ហើយ។
ពេលព្រះអង្គឃើញជំនឿរបស់គេ នោះទ្រង់មានព្រះបន្ទូលថា៖ «អ្នកអើយ បាបអ្នកបានទទួលការអត់ទោសហើយ»។
ពេលនោះ ពួកអាចារ្យ និងពួកផារិស៊ីចាប់ផ្ដើមរិះគិតគ្នាថា៖ «តើអ្នកណានេះ ដែលពោលពាក្យប្រមាថព្រះដូច្នេះ? ក្រៅពីព្រះមួយអង្គ តើអ្នកណាអាចអត់ទោសបាបបាន?»
កាលព្រះយេស៊ូវជ្រាបគំនិតរបស់គេ ព្រះអង្គមានព្រះបន្ទូលតបថា៖ «ហេតុអ្វីបានជាអ្នករិះគិតក្នុងចិត្តដូច្នេះ?
ដ្បិតដែលថា៖ "បាបអ្នកបានទទួលការអត់ទោសហើយ" ឬថា "ចូរក្រោកឡើង ហើយដើរទៅ" តើពាក្យណាមួយស្រួលនិយាយជាង?»
ប៉ុន្តែ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានអំណាចនឹងអត់ទោសបាបនៅផែនដីបាន (ព្រះអង្គក៏មានព្រះបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើង) ខ្ញុំប្រាប់អ្នកថា៖ «ចូរក្រោកឡើង ហើយយកគ្រែរបស់អ្នកដើរទៅផ្ទះទៅ»។
រំពេចនោះ គាត់ក៏ក្រោកឈរឡើងនៅមុខគេ លើកគ្រែដែលគាត់បានដេក ហើយដើរទៅផ្ទះ ទាំងសរសើរតម្កើងព្រះ។
គេទាំងអស់គ្នាកើតមានសេចក្តីអស្ចារ្យក្នុងចិត្ត ហើយគេសរសើរតម្កើងព្រះ ទាំងចិត្តស្ញប់ស្ញែងជាខ្លាំងថា៖ «យើងបានឃើញហេតុការណ៍ចម្លែកណាស់នៅថ្ងៃនេះ»។
កាលព្រះអង្គមានព្រះបន្ទូលសេចក្តីទាំងនោះឲ្យបណ្តាជនស្តាប់រួចហើយ ព្រះអង្គក៏យាងចូលទៅក្នុងក្រុងកាពើណិម។
ពេលអស់អ្នកដែលលោកបានចាត់ឲ្យមក ត្រឡប់ទៅដល់ផ្ទះវិញ គេឃើញបាវបម្រើនោះជាសះស្បើយ។
ក្រោយមក ព្រះអង្គយាងទៅក្រុងមួយឈ្មោះណាអ៊ីន ហើយពួកសិស្សរបស់ព្រះអង្គ និងបណ្ដាជនជាច្រើនបានធ្វើដំណើរទៅជាមួយព្រះអង្គ។
ពេលព្រះអង្គចូលទៅជិតដល់ទ្វារក្រុង នោះមើល៍ មានគេសែងសពមនុស្សម្នាក់ចេញមក ជាសពកូនប្រុសតែមួយគត់របស់ម្តាយ ដែលជាស្រ្ដីមេម៉ាយ ហើយមានមនុស្សជាច្រើនពីក្រុងនោះហែមកជាមួយគាត់។
កាលព្រះអម្ចាស់បានឃើញ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរដល់គាត់ ហើយមានព្រះបន្ទូលទៅគាត់ថា៖ «កុំយំអី!»។
ពេលនោះ ព្រះអង្គយាងចូលទៅពាល់ក្តារមឈូស ឯពួកអ្នកសែងក៏ឈរស្ងៀម។ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកកំលោះអើយ! ខ្ញុំបង្គាប់អ្នកថា ចូរក្រោកឡើង!»
អ្នកដែលស្លាប់នោះក៏ក្រោកអង្គុយ ហើយចាប់ផ្ដើមនិយាយ។ ព្រះអង្គប្រគល់អ្នកកំលោះនោះដល់ម្តាយវិញ។
មនុស្សទាំងអស់គ្នាកើតមានសេចក្តីស្ញែងខ្លាច ក៏សរសើរតម្កើងដល់ព្រះ ដោយពាក្យថា៖ «មានហោរាមួយធំបានលេចឡើងក្នុងចំណោមយើង» ហើយថា «ព្រះបានយាងមករកប្រជារាស្ត្ររបស់ព្រះអង្គហើយ!»។
ពាក្យគេនិយាយអំពីអង្គនេះ បានឮសុសសាយពាសពេញក្នុងស្រុកយូដា និងស្រុកទាំងអស់ដែលនៅជុំវិញ។
ថ្ងៃមួយ ព្រះអង្គយាងចុះទូកជាមួយសិស្សព្រះអង្គ ហើយព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរយើងឆ្លងបឹងទៅត្រើយម្ខាង»។ ពួកគេក៏ចេញទូកទៅ
ពេលគេកំពុងចេញទូកទៅ ព្រះអង្គក៏ផ្ទំលក់។ ពេលនោះ មានខ្យល់ព្យុះបក់មកលើបឹង ទឹកក៏ចូលពេញទូក ហើយគេស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។
គេចូលទៅដាស់ព្រះអង្គ ទូលថា៖ «លោកគ្រូ! លោកគ្រូ! យើងខ្ញុំស្លាប់ឥឡូវហើយ»។ ព្រះអង្គតើនឡើង ហើយបន្ទោសខ្យល់ និងរលកដែលកំពុងបោកបក់ជាខ្លាំងនោះ រួចវាក៏ឈប់ ហើយស្ងប់ទៅ។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើជំនឿរបស់អ្នករាល់គ្នានៅឯណា?» ពួកគេភ័យខ្លាច ហើយមានសេចក្តីអស្ចារ្យក្នុងចិត្ត ទាំងនិយាយគ្នាទៅវិញទៅមកថា៖ «ចុះតើលោកនេះជានរណា បានជាលោកបញ្ជា សូម្បីតែខ្យល់ និងទឹក ហើយវាក៏ស្តាប់បង្គាប់លោកដូច្នេះ?»។
បន្ទាប់មក ព្រះយេស៊ូវ និងពួកសិស្សបានមកដល់ស្រុកគេរ៉ាស៊ីន ដែលទល់មុខស្រុកកាលីឡេ។
ពេលព្រះអង្គយាងឡើងលើគោក មានបុរសម្នាក់ចេញពីក្រុងនោះមកជួបព្រះអង្គ គាត់មានអារក្សចូលជាយូរមកហើយ គ្មានស្លៀកពាក់អ្វីឡើយ គាត់មិននៅក្នុងផ្ទះទេ គឺនៅតែតាមផ្នូរខ្មោច។
ពេលគាត់ឃើញព្រះយេស៊ូវ គាត់ក៏ក្រាបចុះនៅចំពោះព្រះអង្គ ហើយស្រែកយ៉ាងខ្លាំងថា៖ «ព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុតអើយ! តើព្រះអង្គត្រូវធ្វើដូចម្ដេចជាមួយទូលបង្គំ? ទូលបង្គំសូមអង្វរព្រះអង្គ សូមកុំធ្វើទុក្ខទូលបង្គំឡើយ»។
ដ្បិតព្រះអង្គបានបង្គាប់វិញ្ញាណអាក្រក់ឲ្យចេញពីបុរសនោះ (ព្រោះវាបានជាន់គាត់ជាយូរមកហើយ។ គេបានយកច្រវាក់ យកខ្នោះដាក់ ទាំងថែរក្សាគាត់ដែរ តែគាត់ចេះតែផ្តាច់ចំណងទាំងនោះចេញ ហើយអារក្សបាននាំគាត់ទៅទីរហោស្ថាន)។
នាងយ៉ូអាន់ ប្រពន្ធរបស់ឃូសា ជាមហាតលិករបស់ព្រះបាទហេរ៉ូឌ នាងស៊ូសាន និងស្ត្រីឯទៀតៗជាច្រើន ដែលផ្គត់ផ្គង់ព្រះអង្គ និងពួកសិស្សដោយធនធានរបស់ខ្លួន។
ព្រះយេស៊ូវមានព្រះបន្ទូលសួរគាត់ថា៖ «តើឯងឈ្មោះអី?» គាត់ទូលថា៖ «កងទ័ព» ព្រោះមានអារក្សជាច្រើនចូលគាត់។
អារក្សទាំងនោះអង្វរព្រះអង្គ សូមកុំឲ្យព្រះអង្គបង្គាប់វាចុះទៅក្នុងជង្ហុកធំឡើយ។
នៅទីនោះ មានជ្រូកមួយហ្វូងធំកំពុងរកស៊ីនៅលើភ្នំ ហើយអារក្សទាំងនោះបានអង្វរព្រះអង្គ សុំអនុញ្ញាតឲ្យវាចូលទៅក្នុងជ្រូកទាំងនោះ។ ដូច្នេះ ព្រះអង្គក៏អនុញ្ញាតឲ្យវា។
អារក្សក៏ចេញពីបុរសនោះ ចូលទៅក្នុងជ្រូក ហើយហ្វូងជ្រូកក៏បោលចុះតាមចំណោតច្រាំង ធ្លាក់ទៅក្នុងបឹង លង់ទឹកងាប់អស់ទៅ។
កាលពួកអ្នកថែរក្សាជ្រូកឃើញដូច្នោះ គេនាំគ្នារត់គេច ហើយយករឿងនេះទៅប្រាប់អ្នកនៅក្នុងក្រុង ហើយនៅស្រុកស្រែ។
ពេលនោះ មនុស្សម្នានាំគ្នាចេញមកមើលហេតុការណ៍ដែលបានកើតឡើង។ គេចូលមករកព្រះយេស៊ូវ ឃើញមនុស្សដែលអារក្សបានចេញទៅនោះ កំពុងអង្គុយទៀបព្រះបាទព្រះយេស៊ូវ ទាំងស្លៀកពាក់ ដឹងខ្លួនដូចធម្មតា ហើយគេក៏ភ័យខ្លាច។
អស់អ្នកដែលបានឃើញ ក៏ប្រាប់គេពីរបៀបដែលមនុស្សអារក្សចូលនោះបានជា។
ពេលនោះ មនុស្សទាំងអស់ដែលនៅជុំវិញស្រុកគេរ៉ាស៊ីន បានសូមឲ្យព្រះអង្គយាងចេញពីពួកគេ ដ្បិតគេភ័យខ្លាចជាខ្លាំង។ ដូច្នេះ ព្រះអង្គក៏យាងចុះទូក ត្រឡប់ទៅវិញ។
បុរសដែលអារក្សបានចេញនោះ អង្វរសុំឲ្យបានទៅជាមួយព្រះអង្គដែរ ប៉ុន្តែ ព្រះយេស៊ូវបញ្ជូនគាត់ឲ្យទៅវិញ ដោយមានព្រះបន្ទូលថា៖
«ចូរវិលត្រឡប់ទៅផ្ទះរបស់អ្នកវិញចុះ ហើយប្រកាសអំពីការទាំងប៉ុន្មានដែលព្រះបានប្រោសដល់អ្នក»។ គាត់ក៏ចេញទៅ ហើយប្រកាសប្រាប់ពេញក្នុងទីក្រុង អំពីការទាំងប៉ុន្មានដែលព្រះយេស៊ូវបានប្រោសដល់គាត់។
កាលព្រះយេស៊ូវបានត្រឡប់ទៅវិញហើយ បណ្តាជននាំគ្នាទទួលព្រះអង្គដោយអំណរ ដ្បិតគេទាំងអស់គ្នាកំពុងចាំមើលផ្លូវព្រះអង្គ។
នៅពេលនោះ មានបុរសម្នាក់ឈ្មោះយ៉ៃរ៉ុស ជាមេសាលាប្រជុំ ក្រាបចុះនៅទៀបព្រះបាទព្រះយេស៊ូវ ហើយអង្វរសូមព្រះអង្គយាងទៅផ្ទះគាត់
ដ្បិតគាត់មានកូនស្រីតែមួយ អាយុប្រហែលដប់ពីរឆ្នាំ កំពុងឈឺជិតស្លាប់។ កាលព្រះអង្គយាងទៅ មហាជនប្រជ្រៀតគ្នាជុំវិញព្រះអង្គ។
ពេលនោះដែរ មានស្ត្រីម្នាក់ មានជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ នាងបានចំណាយទ្រព្យដែលនាងមានទាំងប៉ុន្មានទៅលើគ្រូពេទ្យ តែគ្មានគ្រូពេទ្យណាមួយអាចមើលនាងជាបានឡើយ។
នាងចូលពីក្រោយព្រះអង្គ ហើយពាល់ជាយព្រះពស្ត្រព្រះអង្គ ស្រាប់តែឈាមក៏ឈប់ធ្លាក់មួយរំពេច។
ព្រះយេស៊ូវមានព្រះបន្ទូលសួរថា៖ «អ្នកណាពាល់ខ្ញុំ?»។ កាលគ្រប់គ្នាប្រកែក ពេត្រុសទូលថា៖ «លោកគ្រូ បណ្តាជនកំពុងប្រជ្រៀតគ្នាជុំវិញលោកគ្រូ!»។
ប៉ុន្ដែ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «មានមនុស្សម្នាក់ពាល់ខ្ញុំ ដ្បិតខ្ញុំដឹងថា មានចេស្ដាចេញពីខ្ញុំទៅ»។
កាលស្ត្រីនោះឃើញថា នាងមិនអាចលាក់បាន នាងក៏ចូលមកទាំងញ័ររន្ធត់ ហើយក្រាបចុះនៅចំពោះព្រះអង្គ ទូលនៅមុខមនុស្សទាំងអស់ ពីហេតុដែលនាងបានពាល់ព្រះអង្គ ហើយពីរបៀបដែលនាងបានជាភ្លាមមួយរំពេច។
ព្រះអង្គមានព្រះបន្ទូលទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់នាង បានធ្វើឲ្យនាងជាសះស្បើយហើយ ចូរអញ្ជើញទៅដោយសុខសាន្តចុះ»។
កាលព្រះអង្គកំពុងតែមានព្រះបន្ទូលនៅឡើយ មានម្នាក់មកពីផ្ទះមេសាលាប្រជុំនោះ ជម្រាបថា៖ «កូនស្រីលោកស្លាប់ហើយ សូមកុំរំខានលោកគ្រូទៀតអី!»។
«មានអ្នកព្រោះពូជម្នាក់ចេញទៅព្រោះពូជរបស់ខ្លួន។ ពេលគាត់ព្រោះ ពូជខ្លះធ្លាក់លើផ្លូវ ត្រូវគេដើរជាន់ ហើយសត្វហើរលើអាកាសក៏មកចឹកស៊ី។
ព្រះយេស៊ូវក៏ឮ ហើយមានព្រះបន្ទូលទៅគាត់ថា៖ «កុំខ្លាចអី គ្រាន់តែជឿប៉ុណ្ណោះ នោះនាងនឹងបានជា»។
កាលព្រះអង្គយាងចូលទៅក្នុងផ្ទះ ព្រះអង្គមិនឲ្យអ្នកណាចូលទៅជាមួយឡើយ មានតែពេត្រុស យ៉ាកុប និងយ៉ូហាន ហើយឪពុកម្តាយរបស់កូននោះប៉ុណ្ណោះ។
មនុស្សទាំងអស់យំសោកសង្រេងនឹងនាង តែព្រះអង្គមានព្រះបន្ទូលថា៖ «កុំយំអី នាងមិនស្លាប់ទេ នាងដេកលក់ទេតើ!»។
គេសើចចំអកដាក់ព្រះអង្គ ដ្បិតគេដឹងថា នាងស្លាប់ពិតមែន។
ប៉ុន្ដែ ព្រះអង្គចាប់ដៃនាង ហើយស្រែកហៅថា៖ «នាងតូចអើយ! ក្រោកឡើង!»។
វិញ្ញាណរបស់នាងក៏ត្រឡប់មកវិញ ហើយនាងក្រោកឡើងភ្លាម។ ព្រះអង្គបង្គាប់គេឲ្យយកអ្វីមួយមកឲ្យនាងបរិភោគ។
ឪពុកម្តាយរបស់នាងមានសេចក្ដីអស្ចារ្យក្នុងចិត្តជាខ្លាំង តែព្រះអង្គហាមមិនឲ្យប្រាប់អ្នកណាពីហេតុការណ៍ដែលបានកើតឡើងនោះឡើយ។
ពេលពួកសាវកបានត្រឡប់មកវិញ រៀបរាប់រឿងទូលព្រះយេស៊ូវពីការដែលគេបានធ្វើទាំងប៉ុន្មាន ព្រះអង្គក៏នាំគេទៅទីស្ងាត់ដោយឡែក ជិតភូមិមួយឈ្មោះបេតសៃដា។
កាលមហាជនបានដឹង គេក៏ទៅតាមព្រះអង្គ ហើយព្រះអង្គរាក់ទាក់ទទួលគេ ដោយមានព្រះបន្ទូលប្រាប់អំពីព្រះរាជ្យរបស់ព្រះ ទាំងប្រោសអស់អ្នកដែលត្រូវការឲ្យបានជាផង។
លុះដល់ថ្ងៃកាន់តែទាបហើយ អ្នកទាំងដប់ពីរ មកទូលព្រះអង្គថា៖ «សូមឲ្យបណ្ដាជនទៅរកកន្លែងស្នាក់នៅ ទៅរកស្បៀងអាហារនៅតាមភូមិ និងស្រុកស្រែជុំវិញនេះទៅ ព្រោះទីនេះស្ងាត់ណាស់»។
តែព្រះអង្គមានព្រះបន្ទូលថា៖ «ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ» ពួកសិស្សទូលថា៖ «យើងខ្ញុំមានតែនំបុ័ងប្រាំដុំ និងត្រីពីរទេ មានតែយើងខ្ញុំទៅទិញស្បៀងអាហារថែមទៀត សម្រាប់មនុស្សទាំងនេះ»។
នៅទីនោះ មានបុរសប្រាំពាន់នាក់ ហើយព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា៖ «ចូរឲ្យគេអង្គុយជាជួរទៅ ក្នុងមួយជួរហាសិបនាក់»។
ពួកសិស្សក៏ឲ្យមនុស្សទាំងអស់អង្គុយដូច្នោះ
ព្រះអង្គបានយកនំបុ័ងប្រាំដុំ និងត្រីពីរ ងើបទតទៅលើមេឃ ហើយអរព្រះគុណ រួចកាច់ប្រទានដល់ពួកសិស្ស ឲ្យលើកទៅឲ្យបណ្តាជនបរិភោគ។
គេបានបរិភោគឆ្អែតទាំងអស់គ្នា រួចប្រមូលចំណិតដែលនៅសល់ បានដប់ពីរកន្ត្រក។
នៅថ្ងៃបន្ទាប់ ពេលចុះពីភ្នំមកវិញ មានមហាជនច្រើនកុះករចូលមកជួបព្រះអង្គ។
មានម្នាក់ស្រែកពីក្នុងចំណោមប្រជាជនមកថា៖ «លោកគ្រូអើយ សូមអាណិតកូនខ្ញុំផង ខ្ញុំមានកូនតែមួយនេះគត់។
វិញ្ញាណអាក្រក់ចេះតែជាន់វា ហើយលោតែវាស្រែកឡើង ធ្វើឲ្យប្រកាច់បែកពពុះមាត់ និងហើមជាំពេញទាំងខ្លួន រួចចេញពីវាទៅដោយពិបាក។
បើអ្នករាល់គ្នាចូលទៅក្នុងផ្ទះណា ចូរស្នាក់នៅផ្ទះនោះ ហើយចេញចូលធ្វើការចុះ។
ខ្ញុំបានសូមអង្វរឲ្យពួកសិស្សលោកដេញដែរ តែគេដេញមិនបានសោះ»។
ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ឱជំនាន់មនុស្សដែលមិនជឿ ហើយមានចិត្តវៀចអើយ តើត្រូវឲ្យខ្ញុំនៅជាមួយ និងទ្រាំជាមួយអ្នករាល់គ្នាដល់កាលណាទៀត? ចូរនាំកូនអ្នកមកឯណេះ»។
ពេលក្មេងនោះដើរចូលមក អារក្សបានផ្តួលវា ហើយធ្វើឲ្យប្រកាច់ប្រកិនជាខ្លាំង តែព្រះយេស៊ូវកំហែងទៅវិញ្ញាណអាក្រក់ ហើយប្រោសក្មេងនោះឲ្យជា រួចប្រគល់ដល់ឪពុកវិញ។
មនុស្សទាំងអស់មានសេចក្ដីអស្ចារ្យនឹងមហិទ្ធិឫទ្ធិរបស់ព្រះ។ ពេលគ្រប់គ្នាកំពុងតែស្ញប់ស្ញែងពីអស់ទាំងការដែលព្រះអង្គបានធ្វើ នោះព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា៖
ទាំងមើលពួកអ្នកឈឺក្នុងភូមិនោះឲ្យជាផង ហើយប្រាប់គេថា "ព្រះរាជ្យរបស់ព្រះបានមកជិតអ្នករាល់គ្នាហើយ"
គ្រានោះ ព្រះអង្គកំពុងតែដេញអារក្សគពីមនុស្សម្នាក់ ពេលវាបានចេញទៅបាត់ហើយ មនុស្សគនោះក៏និយាយបាន ហើយមហាជនមានសេចក្តីអស្ចារ្យ
តែខ្លះនិយាយថា៖ «អ្នកនេះដេញអារក្សដោយសារតែបេលសេប៊ូល ជាមេអារក្សទេ»។
អ្នកខ្លះទៀតល្បងព្រះអង្គ ដោយសូមទីសម្គាល់មួយមកពីលើមេឃ។
ព្រះយេស៊ូវជ្រាបពីគំនិតគេ ក៏មានព្រះបន្ទូលថា៖ «អស់ទាំងនគរណាដែលបែកខ្ញែកទាស់តែគ្នាឯង នគរនោះនឹងត្រូវវិនាសទៅ ហើយផ្ទះណាដែលទាស់ទែងគ្នាឯង ផ្ទះនោះនឹងត្រូវរលំទៅជាមិនខាន។
ប្រសិនបើសាតាំងបែកបាក់ទាស់ទែងគ្នាឯង ធ្វើដូចម្តេចឲ្យរាជ្យរបស់វានៅស្ថិតស្ថេរបាន? ដ្បិតអ្នករាល់គ្នាថា ខ្ញុំដេញអារក្ស ដោយអាងបេលសេប៊ូល។
ប្រសិនបើខ្ញុំដេញអារក្ស ដោយអាងបេលសេប៊ូលមែននោះ តើកូនចៅរបស់អ្នករាល់គ្នាដេញអារក្ស ដោយសារអ្នកណាវិញ? ដូច្នេះ កូនអ្នករាល់គ្នានឹងធ្វើជាចៅក្រមជំនុំជម្រះអ្នករាល់គ្នាហើយ។
ព្រះអង្គក៏មានព្រះបន្ទូលទៅគេថា៖ «កាលណាអ្នករាល់គ្នាអធិស្ឋាន ត្រូវពោលថា ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមព្រះអង្គបានបរិសុទ្ធ សូមឲ្យព្រះរាជ្យរបស់ព្រះអង្គបានមកដល់ សូមឲ្យព្រះហឫទ័យរបស់ព្រះអង្គ បានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ។
ប៉ុន្តែ បើខ្ញុំដេញអារក្ស ដោយសារអង្គុលីព្រះហស្តនៃព្រះ នោះព្រះរាជ្យរបស់ព្រះបានមកដល់អ្នករាល់គ្នាហើយ។
កាលណាមនុស្សខ្លាំងពូកែកាន់គ្រឿងអាវុធ ប្រុងប្រៀបនឹងការពារផ្ទះរបស់ខ្លួន នោះទ្រព្យសម្បត្តិរបស់គាត់នឹងបានគង់វង់នៅ
ប៉ុន្តែ បើអ្នកណាខ្លាំងជាង មកវាយឈ្នះគាត់កាលណា នោះគេដណ្តើមយកអស់ទាំងគ្រឿងអាវុធ ដែលគាត់ទុកចិត្តនោះ រួចប្លន់យកជ័យភណ្ឌទៅចែកគ្នាហើយ។
អ្នកណាដែលមិននៅខាងខ្ញុំ អ្នកនោះគឺទាស់នឹងខ្ញុំ ហើយអ្នកណាដែលមិនប្រមូលមកខាងខ្ញុំ អ្នកនោះឈ្មោះថាជាអ្នកកម្ចាត់កម្ចាយវិញ»។
កាលព្រះយេស៊ូវកំពុងបង្រៀនក្នុងសាលាប្រជុំមួយ នៅថ្ងៃសប្ប័ទ។
ពេលនោះ មានស្ត្រីម្នាក់ដែលអារក្សធ្វើឲ្យពិការ អស់ដប់ប្រាំបីឆ្នាំមកហើយ មានខ្នងកោង ងើបត្រង់ពុំបានសោះ។
ពេលព្រះយេស៊ូវបានឃើញស្ត្រីនោះ ព្រះអង្គហៅនាងមក ហើយមានព្រះបន្ទូលថា៖ «នាងអើយ នាងបានរួចពីពិការហើយ»។
ពេលព្រះអង្គដាក់ព្រះហស្តលើនាង នោះនាងក៏ឈរត្រង់មួយរំពេច ហើយចាប់ផ្ដើមសរសើរតម្កើងព្រះ។
ប៉ុន្តែ មេសាលាប្រជុំនឹកទាស់ក្នុងចិត្តណាស់ ដោយព្រោះព្រះយេស៊ូវបានប្រោសឲ្យជានៅថ្ងៃសប្ប័ទ ក៏និយាយទៅមនុស្សទាំងនោះថា៖ «មានតែប្រាំមួយថ្ងៃទេ ដែលគួរធ្វើការបាន ដូច្នេះ ចូរមកក្នុងរវាងថ្ងៃទាំងនោះចុះ ដើម្បីឲ្យបានជា កុំឲ្យមកក្នុងថ្ងៃសប្ប័ទឡើយ»។
ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលឆ្លើយទៅគាត់ថា៖ «មនុស្សមានពុតអើយ តើអ្នករាល់គ្នាមិនស្រាយគោ ស្រាយលាពីចំណង ដឹកទៅឲ្យផឹកទឹក នៅថ្ងៃសប្ប័ទទេឬ?
ឯស្ត្រីនេះ ជាពូជលោកអ័ប្រាហាំ ដែលអារក្សសាតាំងបានចងគាត់ដប់ប្រាំបីឆ្នាំមកហើយ ដូច្នេះ តើមិនគួរនឹងស្រាយឲ្យរួចពីចំណងនេះ នៅថ្ងៃសប្ប័ទទេឬអី?»
កាលព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ អ្នកប្រឆាំងនឹងព្រះអង្គក៏អៀនខ្មាសគ្រប់គ្នា តែបណ្តាជនទាំងមូល គេមានចិត្តអរសប្បាយនឹងគ្រប់ទាំងការអស្ចារ្យដែលព្រះអង្គបានធ្វើ។
មានថ្ងៃមួយ ជាថ្ងៃសប្ប័ទ ព្រះយេស៊ូវយាងចូលទៅសោយព្រះស្ងោយ នៅផ្ទះមេដឹកនាំរបស់ពួកផារិស៊ីម្នាក់ ហើយពួកគេតាមឃ្លាំមើលព្រះអង្គយ៉ាងដិតដល់។
ដូច្នេះ កាលណាគេអញ្ជើញអ្នក នោះត្រូវទៅអង្គុយនៅកន្លែងក្រោយបង្អស់សិន ដើម្បីកាលណាម្ចាស់ដើមការមកដល់ នោះគាត់នឹងនិយាយថា "សម្លាញ់អើយ សូមអញ្ជើញមកអង្គុយនៅខាងមុខនេះមក៍" ពេលនោះ អ្នកនឹងមានកិត្តិយស នៅចំពោះអស់អ្នកដែលអង្គុយនៅតុជាមួយគ្នា។
ដ្បិតអស់អ្នកណាដែលតម្កើងខ្លួន នោះនឹងត្រូវបន្ទាបចុះ តែអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានតម្កើងឡើងវិញ»។
ព្រះអង្គក៏មានព្រះបន្ទូលទៅអ្នកដែលបានយាងព្រះអង្គថា៖ «កាលណាអ្នកហៅភ្ញៀវជប់លៀងពេលថ្ងៃត្រង់ ឬពេលល្ងាច កុំអញ្ជើញពួកសម្លាញ់ បងប្អូនសាច់ញាតិ ឬអ្នកមាន ដែលនៅជិតខាងឡើយ ក្រែងគេក៏អញ្ជើញអ្នកទៅសងវិញ។
ប៉ុន្តែ ពេលអ្នករៀបជប់លៀង ចូរអញ្ជើញពួកអ្នកក្រ អ្នកពិការ អ្នកខ្ញើច និងអ្នកខ្វាក់វិញ។
យ៉ាងនោះ អ្នកនឹងបានពរពិត ដ្បិតមនុស្សទាំងនោះគ្មានអ្វីនឹងសងអ្នកទេ តែនៅពេលមនុស្សសុចរិតរស់ឡើងវិញ នោះអ្នកនឹងទទួលបានការតបស្នងវិញ»។
កាលម្នាក់ដែលអង្គុយនៅតុជាមួយបានឮពាក្យទាំងនោះ គាត់ទូលព្រះអង្គថា៖ «មានពរហើយ អ្នកណាដែលនឹងបរិភោគពិធីជប់លៀងក្នុងព្រះរាជ្យរបស់ព្រះ!»។
តែព្រះអង្គមានព្រះបន្ទូលថា៖ «មានបុរសម្នាក់រៀបពិធីជប់លៀងមួយយ៉ាងធំ ហើយបានអញ្ជើញមនុស្សជាច្រើន។
លុះជិតដល់ពេលជប់លៀង លោកចាត់បាវបម្រើឲ្យទៅប្រាប់ពួកភ្ញៀវថា "សូមអញ្ជើញមក ដ្បិតទាំងអស់បានរៀបប្រុងជាស្រេចហើយ"។
ប៉ុន្តែ គេចាប់ផ្តើមដោះសាទាំងអស់គ្នា។ អ្នកមុននិយាយថា "ខ្ញុំបានទិញចម្ការ ហើយខ្ញុំត្រូវទៅមើលចម្ការនោះ សូមលោកអត់ទោសឲ្យខ្ញុំផង"។
ម្នាក់ទៀតថា "ខ្ញុំបានទិញគោប្រាំនឹម ខ្ញុំត្រូវទៅទឹមវាសាកមើល សូមលោកអត់ទោសឲ្យខ្ញុំផង"។
ពេលនោះ មានមនុស្សកើតទាចម្នាក់ នៅពីមុខព្រះអង្គ។
ម្នាក់ទៀតថា "ខ្ញុំទើបនឹងរៀបការប្រពន្ធ ដោយហេតុនោះបានជាខ្ញុំទៅមិនបាន"។
បាវបម្រើនោះក៏ត្រឡប់មកវិញ ជម្រាបចៅហ្វាយខ្លួនតាមដំណើរនោះ។ ដូច្នេះ លោកប្រាប់ទៅបាវបម្រើ ទាំងកំហឹងថា "ចូរប្រញាប់ចេញទៅតាមផ្លូវតូចធំនៅទីក្រុង នាំអស់មនុស្សក្រីក្រ ពិការ ខ្វាក់ និងខ្ញើច ចូលមកឲ្យឆាប់"។
បាវបម្រើនោះក៏ជម្រាបថា "លោកម្ចាស់ កិច្ចការដែលលោកបង្គាប់ឲ្យខ្ញុំធ្វើនោះ រួចរាល់ហើយ តែនៅមានសល់កន្លែងទៀត"។
ចៅហ្វាយប្រាប់ថា "ចូរចេញទៅតាមផ្លូវច្រកល្ហក តាមរបង ហើយបង្ខំគេឲ្យចូលមក ដើម្បីឲ្យបានពេញផ្ទះខ្ញុំ។
ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមអស់អ្នកដែលខ្ញុំបានអញ្ជើញពីមុន គ្មានអ្នកណាម្នាក់បានភ្លក់អាហារក្នុងពិពីជប់លៀងរបស់ខ្ញុំឡើយ"»។
ថ្ងៃមួយ មានមហាជនច្រើនកុះករធ្វើដំណើរទៅជាមួយព្រះអង្គ។ ព្រះអង្គបែរព្រះភក្ត្រហើយមានព្រះបន្ទូលទៅគេថា៖
«បើអ្នកណាមកតាមខ្ញុំ ហើយមិនបានលះអាល័យពីឪពុកម្តាយ ប្រពន្ធកូន បងប្អូនប្រុសស្រី និងជីវិតខ្លួនទេ អ្នកនោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ។
អ្នកណាដែលមិនផ្ទុកឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំ អ្នកនោះក៏ពុំអាចធ្វើជាសិស្សរបស់ខ្ញុំបានដែរ។
ដ្បិតក្នុងពួកអ្នករាល់គ្នា បើមានអ្នកណាចង់សង់ផ្ទះពីថ្ម តើមិនអង្គុយលៃលកមើលជាមុនសិន ដើម្បីឲ្យដឹងជាថាខ្លួនមានល្មមនឹងធ្វើបង្ហើយបាន ឬមិនបាន?
ពុំនោះទេ ពេលចាក់គ្រឹះហើយ តែមិនអាចបង្ហើយបាន អស់អ្នកណាដែលឃើញគេនឹងសើចចំអក
ព្រះអង្គមានព្រះបន្ទូលសួរពួកអ្នកប្រាជ្ញច្បាប់ និងពួកផារិស៊ីថា៖ «តើមានច្បាប់នឹងមើលឲ្យជា នៅថ្ងៃសប្ប័ទឬទេ?»។
ដោយពាក្យថា "អ្នកនេះបានចាប់ផ្តើមសង់ផ្ទះ តែបង្ហើយមិនបាន"។
ឬតើមានស្តេចឯណា ដែលរៀបចេញទៅច្បាំងនឹងស្តេចមួយទៀត ឥតអង្គុយពិគ្រោះមើលជាមុនសិន ដើម្បីឲ្យដឹងថា ខ្លួនអាចនាំពលមួយម៉ឺនទៅតទល់នឹងស្តេច ដែលនាំពលពីរម៉ឺនមកច្បាំង បានឬមិនបាននោះ?
ប្រសិនបើឃើញថាមិនអាចតទល់បាន នោះទ្រង់នឹងចាត់រាជទូតឲ្យទៅសុំចងស្ពានមេត្រីនឹងគ្នា ក្នុងកាលដែលស្តេចមួយអង្គទៀតនៅឆ្ងាយនៅឡើយ។
ដូច្នេះ ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាមិនលះបង់អ្វីៗទាំងអស់ដែលខ្លួនមានទេ នោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ»។
«អំបិលជារបស់ល្អ តែបើបាត់ជាតិប្រៃហើយ តើនឹងយកអ្វីធ្វើឲ្យប្រៃឡើងវិញបាន?
វាគ្មានប្រយោជន៍សម្រាប់ដី ឬសម្រាប់ធ្វើជីបានទេ គេនឹងបោះវាចោលទៅក្រៅ។ អ្នកណាមានត្រចៀក ចូរស្តាប់ចុះ!»។
ប៉ុន្តែ គេនៅស្ងៀម ពេលនោះព្រះអង្គហៅគាត់មក ប្រោសគាត់ឲ្យជា រួចឲ្យគាត់ចេញទៅ។
បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានកូនប្រុស ឬគោ ធ្លាក់ចុះក្នុងរណ្តៅនៅថ្ងៃសប្ប័ទ តើអ្នកមិនស្រង់វាចេញភ្លាមៗនៅពេលនោះទេឬ?»
ពួកគេពុំអាចឆ្លើយនឹងព្រះអង្គពីសេចក្តីនេះបានឡើយ។
ពេលព្រះយេស៊ូវកំពុងយាងឡើងទៅក្រុងយេរូសាឡិម នោះក៏យាងតាមព្រំដែនស្រុកសាម៉ារី និងស្រុកកាលីឡេ។
កំពុងតែយាងចូលទៅក្នុងភូមិមួយ នោះមានមនុស្សឃ្លង់ដប់នាក់បានជួបព្រះអង្គ។ គេឈរពីចម្ងាយ
ស្រែកទូលថា៖ «ឱព្រះយេស៊ូវ ជាម្ចាស់អើយ សូមមេត្តាប្រោសយើងខ្ញុំផង»។
ពេលព្រះអង្គទតឃើញក៏មានព្រះបន្ទូលថា៖ «ចូរអ្នករាល់គ្នាទៅបង្ហាញខ្លួន ឲ្យពួកសង្ឃពិនិត្យមើលចុះ»។ លុះកំពុងតែដើរទៅ នោះគេក៏បានជាស្អាតទាំងអស់គ្នា។
មានម្នាក់ក្នុងចំណោមពួកគេ ពេលឃើញថាខ្លួនបានជាហើយ ក៏វិលមកវិញ ទាំងសរសើរតម្កើងព្រះដោយសំឡេងខ្លាំងៗ
ហើយគាត់ក្រាបចុះមុខដល់ដី នៅទៀបព្រះបាទព្រះយេស៊ូវ ទាំងអរព្រះគុណព្រះអង្គ។ អ្នកនោះជាសាសន៍សាម៉ារី។
ព្រះយេស៊ូវមានព្រះបន្ទូលសួរថា៖ «តើមិនបានជាស្អាតទាំងដប់នាក់ទេឬ? ចុះប្រាំបួននាក់ទៀតនៅឯណា?
តើមានតែសាសន៍ដទៃម្នាក់នេះទេឬ ដែលវិលមកសរសើរតម្កើងព្រះ»?
រួចព្រះអង្គមានព្រះបន្ទូលទៅអ្នកនោះថា៖ «ចូរក្រោកឡើងទៅចុះ ជំនឿរបស់អ្នក បានធ្វើឲ្យអ្នកជាសះស្បើយហើយ»។
កាលព្រះអង្គយាងទៅជិតដល់ក្រុងយេរីខូរ មានមនុស្សខ្វាក់ម្នាក់ អង្គុយសុំទាននៅតាមផ្លូវ។
គាត់ឮសូរសន្ធឹកមនុស្សទាំងហ្វូង ដែលដើរតាមនោះ ក៏សួរគេថា៖ «តើមានការអ្វី»?
គេប្រាប់គាត់ថា៖ «គឺព្រះយេស៊ូវជាអ្នកស្រុកណាសារ៉ែត កំពុងយាងមក»។
គាត់ក៏ស្រែកឡើងថា៖ «ឱព្រះយេស៊ូវ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ សូមអាណិតមេត្តាទូលបង្គំផង»។
ឯពួកអ្នកដែលដើរមុន គេកំហែងគាត់ឲ្យនៅស្ងៀម តែគាត់ស្រែករឹតតែខ្លាំងឡើងថា៖ «ឱព្រះរាជវង្សព្រះបាទដាវីឌអើយ សូមអាណិតមេត្តាទូលបង្គំផង»។
លោកចេះតែបដិសេធអស់ពេលជាយូរ តែក្រោយមកលោកគិតក្នុងចិត្តថា "ទោះបើខ្ញុំមិនខ្លាចដល់ព្រះ ឬកោតញញើតចំពោះមនុស្សណាក៏ដោយ
ព្រះយេស៊ូវក៏ឈប់ ហើយបង្គាប់ឲ្យគេនាំគាត់មក។ កាលគាត់មកជិតហើយ ព្រះអង្គមានព្រះបន្ទូលសួរថា៖
«តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?» គាត់ទូលថា៖ «ឱព្រះអម្ចាស់អើយ សូមឲ្យភ្នែកទូលបង្គំបានភ្លឺឡើងវិញផង»។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូឲ្យភ្នែកអ្នកបានភ្លឺចុះ ជំនឿរបស់អ្នក បានធ្វើឲ្យអ្នកជាសះស្បើយហើយ»។
ស្រាប់តែភ្នែកគាត់បានភ្លឺភ្លាម ហើយគាត់ដើរតាមព្រះអង្គ ទាំងពណ៌នាសរសើរតម្កើងព្រះ ឯមនុស្សទាំងអស់ដែលឃើញ ក៏សរសើរតម្កើងព្រះដែរ។
ប៉ុន្តែ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ឈប់ប៉ុណ្ណឹងចុះ!»។ ព្រះអង្គក៏ពាល់ត្រចៀកអ្នកនោះឲ្យជាវិញ។
បីថ្ងៃក្រោយមក មានពិធីមង្គលការនៅភូមិកាណា ក្នុងស្រុកកាលីឡេ ហើយមាតាព្រះយេស៊ូវនៅទីនោះ។
«មនុស្សគ្រប់គ្នាតែងលើកស្រាទំពាំងបាយជូរឆ្ងាញ់ មកជូនភ្ញៀវជាមុន លុះបានពិសាច្រើនហើយ ទើបលើកស្រាមិនសូវឆ្ងាញ់មកជាក្រោយ តែអ្នកវិញ បែរជាទុកស្រាឆ្ងាញ់មកទល់ពេលនេះ»។
ព្រះយេស៊ូវធ្វើទីសម្គាល់មុនដំបូងនេះ នៅភូមិកាណា ក្នុងស្រុកកាលីឡេ ទាំងសម្តែងសិរីល្អរបស់ព្រះអង្គ ហើយពួកសិស្សក៏ជឿដល់ព្រះអង្គ។
បន្ទាប់មក ព្រះអង្គយាងមកដល់ភូមិកាណា ស្រុកកាលីឡេម្តងទៀត ជាកន្លែងដែលព្រះអង្គបានធ្វើឲ្យទឹកទៅជាស្រាទំពាំងបាយជូរ។ នៅទីនោះ មាននាម៉ឺនម្នាក់ មានកូនឈឺនៅក្រុងកាពើណិម។
កាលលោកបានឮថា ព្រះយេស៊ូវបានយាងពីស្រុកយូដាមកដល់ស្រុកកាលីឡេ លោកក៏ទៅសូមព្រះអង្គ ឲ្យយាងទៅប្រោសកូនឲ្យជា ព្រោះកូននោះជិតស្លាប់ហើយ។
ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅលោកថា៖ «បើអ្នកមិនឃើញទីសម្គាល់ និងការអស្ចារ្យ អ្នកមិនជឿទេ»។
នាម៉ឺននោះទូលព្រះអង្គថា៖ «លោកម្ចាស់ សូមអញ្ជើញមក ក្រែងកូនខ្ញុំប្របាទស្លាប់»។
ដូច្នេះ ព្រះអង្គបានយាងមកដល់ក្រុងមួយក្នុងស្រុកសាម៉ារី ឈ្មោះ ស៊ូខារ ជិតដីដែលលោកយ៉ាកុបបានចែកឲ្យយ៉ូសែប ជាកូន។
ព្រះយេស៊ូវមានព្រះបន្ទូលទៅលោកថា៖ «អញ្ជើញទៅចុះ កូនរបស់លោករស់ហើយ!» បុរសនោះក៏ជឿព្រះបន្ទូលរបស់ព្រះយេស៊ូវ ហើយចេញដំណើរទៅ។
ពេលលោកកំពុងធ្វើដំណើរនៅតាមផ្លូវ ពួកបាវបម្រើរបស់លោកមកជម្រាបថា កូនរបស់លោកជាហើយ។
ដូច្នេះ លោកក៏សួរគេពីកូនរបស់លោកបានធូរស្បើយនៅពេលណា រួចគេជម្រាបថា «កូនរបស់លោកបាត់គ្រុន កាលពីម៉ោងមួយរសៀលម្សិលមិញ»។
ឪពុកដឹងថា ពេលនោះឯងដែលព្រះយេស៊ូវមានព្រះបន្ទូលថា៖ «កូនរបស់លោករស់ហើយ» ហើយលោកក៏ជឿ ព្រមទាំងក្រុមគ្រួសាររបស់លោកទាំងអស់គ្នាផង។
នេះជាទីសម្គាល់ទីពីរ ដែលព្រះយេស៊ូវបានធ្វើ ក្រោយពីព្រះអង្គយាងត្រឡប់ពីស្រុកយូដា មកស្រុកកាលីឡេវិញ។
ក្រោយមក មានបុណ្យមួយរបស់សាសន៍យូដា ហើយព្រះយេស៊ូវយាងឡើងទៅក្រុងយេរូសាឡិម។
ដូច្នេះ ពួកសាសន៍យូដានិយាយទៅអ្នកដែលបានជានោះថា៖ «ថ្ងៃនេះជាថ្ងៃសប្ប័ទ អ្នកគ្មានច្បាប់នឹងលីកន្ទេលរបស់អ្នកទេ»។
គាត់ឆ្លើយទៅគេថា៖ «លោកដែលធ្វើឲ្យខ្ញុំជា បង្គាប់ថា "ចូរយកកន្ទេលរបស់អ្នក ហើយដើរទៅ"»។
គេសួរគាត់ថា៖ «តើអ្នកណាប្រាប់អ្នកថា "ចូរយកកន្ទេល ហើយដើរទៅ" ដូច្នេះ?»
តែអ្នកដែលបានជា មិនស្គាល់ថាអ្នកណាទេ ព្រោះព្រះយេស៊ូវយាងចេញពីបណ្តាជនដែលនៅទីនោះផុតទៅហើយ។
ក្រោយមក ព្រះយេស៊ូវឃើញគាត់នៅក្នុងព្រះវិហារ ក៏មានព្រះបន្ទូលទៅគាត់ថា៖ «មើល៍ អ្នកបានជាហើយ កុំធ្វើបាបទៀត ក្រែងអ្នកមានសេចក្តីអាក្រក់ជាងមុន»។
អ្នកនោះក៏ចេញទៅប្រាប់ពួកសាសន៍យូដា ឲ្យដឹងថា គឺព្រះយេស៊ូវដែលប្រោសគាត់ឲ្យជា។
ហេតុនោះហើយបានជាពួកសាសន៍យូដា ចាប់ផ្តើមបៀតបៀនព្រះយេស៊ូវ ព្រោះព្រះអង្គធ្វើការនៅថ្ងៃសប្ប័ទ។
ប៉ុន្តែ ព្រះយេស៊ូវឆ្លើយទៅគេថា៖ «ព្រះវរបិតាខ្ញុំ ទ្រង់ធ្វើការដរាបមកដល់ឥឡូវនេះ ហើយខ្ញុំក៏ធ្វើការដែរ»។
ដោយហេតុនេះ ពួកសាសន៍យូដារកសម្លាប់ព្រះអង្គរឹតតែខ្លាំងឡើង ព្រោះព្រះអង្គមិនមែនគ្រាន់តែរំលងច្បាប់ថ្ងៃសប្ប័ទប៉ុណ្ណោះទេ គឺថែមទាំងហៅព្រះថា ជាព្រះវរបិតារបស់ព្រះអង្គផ្ទាល់ ហើយលើកអង្គទ្រង់ស្មើនឹងព្រះទៀតផង។
ដូច្នេះ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ព្រះរាជបុត្រាពុំអាចធ្វើអ្វី ដោយអង្គទ្រង់ផ្ទាល់បានឡើយ គឺធ្វើតែកិច្ចការណា ដែលឃើញព្រះវរបិតាធ្វើប៉ុណ្ណោះ ដ្បិតកិច្ចការអ្វីដែលព្រះវរបិតាធ្វើ ព្រះរាជបុត្រាក៏ធ្វើកិច្ចការនោះដែរ។
នៅក្រុងយេរូសាឡិម ជិតទ្វារចៀម មានស្រះមួយ ដែលភាសាហេព្រើរហៅថា បេថែសដា ស្រះនោះមានថែវប្រាំ។
ដ្បិតព្រះវរបិតាស្រឡាញ់ព្រះរាជបុត្រា ហើយបង្ហាញឲ្យព្រះរាជបុត្រាឃើញ អស់ទាំងកិច្ចការដែលព្រះអង្គធ្វើ ព្រះអង្គនឹងបង្ហាញឲ្យឃើញធំលើសជាងកិច្ចការទាំងនេះទៅទៀត ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីអស្ចារ្យ។
ដូចដែលព្រះវរបិតាប្រោសមនុស្សស្លាប់ ឲ្យមានជីវិតរស់ឡើងវិញយ៉ាងណា ព្រះរាជបុត្រាក៏ប្រទានជីវិតដល់អ្នកណា ដែលព្រះអង្គសព្វព្រះហឫទ័យយ៉ាងនោះដែរ។
ព្រះវរបិតាមិនជំនុំជម្រះអ្នកណាទេ តែព្រះអង្គបានប្រគល់គ្រប់ទាំងការជំនុំជម្រះ ដល់ព្រះរាជបុត្រាវិញ
ដើម្បីឲ្យមនុស្សទាំងអស់គោរពប្រតិបត្តិព្រះរាជបុត្រា ដូចជាគោរពប្រតិបត្តិព្រះវរបិតាដែរ។ អ្នកណាដែលមិនគោរពប្រតិបត្តិព្រះរាជបុត្រា អ្នកនោះក៏មិនគោរពប្រតិបត្តិព្រះវរបិតា ដែលចាត់ព្រះអង្គឲ្យមកដែរ។
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលស្តាប់ពាក្យខ្ញុំ ហើយជឿដល់ព្រះអង្គដែលចាត់ខ្ញុំឲ្យមក អ្នកនោះមានជីវិតអស់កល្បជានិច្ច ហើយមិនត្រូវជំនុំជម្រះឡើយ គឺបានរួចផុតពីសេចក្តីស្លាប់ទៅដល់ជីវិតវិញ។
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ពេលវេលានោះនឹងមកដល់ គឺឥឡូវនេះហើយ ដែលមនុស្សស្លាប់នឹងឮសំឡេងព្រះរាជបុត្រារបស់ព្រះ ហើយអស់អ្នកណាដែលឮនឹងបានរស់។
ដ្បិតដែលព្រះវរបិតាមានជីវិតក្នុងអង្គទ្រង់យ៉ាងណា ព្រះអង្គក៏បានប្រទានឲ្យព្រះរាជបុត្រាមានជីវិត ក្នុងអង្គទ្រង់យ៉ាងនោះដែរ
ហើយព្រះវរបិតាបានប្រទានឲ្យព្រះរាជបុត្រា មានអំណាចជំនុំជម្រះ ព្រោះព្រះអង្គជាកូនមនុស្ស។
កុំឲ្យឆ្ងល់ពីសេចក្តីនេះឡើយ ដ្បិតពេលវេលានោះនឹងមកដល់ ដែលអស់ទាំងខ្មោចនៅក្នុងផ្នូរនឹងឮសំឡេងព្រះអង្គ ហើយចេញមក។
អ្នកដែលបានប្រព្រឹត្តល្អ គេនឹងរស់ឡើងវិញឲ្យបានជីវិត ហើយពួកអ្នកដែលបានប្រព្រឹត្តអាក្រក់ គេនឹងរស់ឡើងវិញឲ្យជាប់មានទោស»។
មានមនុស្សដេកនៅក្នុងសាលាទាំងនោះជាច្រើន ខ្លះឈឺ ខ្លះខ្វាក់ ខ្លះខ្វិន ខ្លះស្វិត [គេរង់ចាំទឹកកម្រើកឡើង
«ខ្ញុំមិនអាចធ្វើអ្វីដោយខ្លួនខ្ញុំបានទេ ខ្ញុំជំនុំជម្រះតាមដែលខ្ញុំឮ ហើយការជំនុំជម្រះរបស់ខ្ញុំសុចរិត ព្រោះខ្ញុំមិនធ្វើតាមបំណងចិត្តខ្ញុំទ្បើយ គឺតាមព្រះហឫទ័យរបស់ព្រះអង្គដែលចាត់ខ្ញុំឲ្យមក។
ប្រសិនបើខ្ញុំធ្វើបន្ទាល់ពីខ្លួនខ្ញុំ បន្ទាល់របស់ខ្ញុំមិនពិតទេ។
ប៉ុន្តែ មានម្នាក់ទៀតដែលធ្វើបន្ទាល់អំពីខ្ញុំ ហើយខ្ញុំដឹងថា បន្ទាល់ដែលអ្នកនោះថ្លែងអំពីខ្ញុំ នោះពិតប្រាកដមែន។
អ្នករាល់គ្នាបានចាត់គេឲ្យទៅរកលោកយ៉ូហាន ហើយលោកក៏ធ្វើបន្ទាល់តាមសេចក្តីពិត។
បន្ទាល់ដែលខ្ញុំទទួលមិនមែនមកពីមនុស្សទេ ប៉ុន្តែ ខ្ញុំនិយាយសេចក្តីទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នាបានសង្គ្រោះ។
ឯលោកយ៉ូហាន លោកជាចង្កៀងដែលឆេះ ហើយភ្លឺ អ្នករាល់គ្នាក៏ចូលចិត្ត អរសប្បាយក្នុងពន្លឺរបស់លោកមួយគ្រាដែរ។
ប៉ុន្តែ ខ្ញុំមានបន្ទាល់ វិសេសជាងបន្ទាល់របស់លោកយ៉ូហានទៅទៀត ព្រោះកិច្ចការដែលព្រះវរបិតាបានប្រគល់ឲ្យខ្ញុំបង្ហើយ គឺកិច្ចការដែលខ្ញុំធ្វើនេះហើយ ដែលធ្វើបន្ទាល់អំពីខ្ញុំថា ព្រះវរបិតាបានចាត់ខ្ញុំឲ្យមក។
ព្រះវរបិតាដែលចាត់ខ្ញុំឲ្យមក ទ្រង់បានធ្វើបន្ទាល់អំពីខ្ញុំ ហើយអ្នករាល់គ្នាមិនដែលឮសំឡេងព្រះអង្គ ក៏មិនដែលឃើញរូបរាងព្រះអង្គផង។
អ្នករាល់គ្នាគ្មានព្រះបន្ទូលរបស់ព្រះអង្គ នៅជាប់ក្នុងខ្លួនសោះ ព្រោះអ្នករាល់គ្នាមិនជឿព្រះអង្គ ដែលព្រះវរបិតាបានចាត់ឲ្យមក។
អ្នករាល់គ្នាសិក្សាគម្ពីរ ដោយស្មានថា បានជីវិតអស់កល្បជានិច្ចពីគម្ពីរនោះ ដ្បិតគម្ពីរនោះហើយ ដែលធ្វើបន្ទាល់អំពីខ្ញុំ
ដ្បិតមានពេលមួយ ទេវតានៃព្រះអម្ចាស់ចុះមកកូរទឹកក្នុងស្រះនោះ ហើយអ្នកណាដែលចុះទៅបានមុនគេនឹងជាស្អាត ទោះបើមានជំងឺអ្វីក៏ដោយ។]
តែអ្នករាល់គ្នាមិនព្រមមករកខ្ញុំ ឲ្យបានជីវិតឡើយ។
ខ្ញុំមិនទទួលកិត្តិសព្ទពីមនុស្សទេ។
ប៉ុន្តែ ខ្ញុំដឹងថា អ្នករាល់គ្នាគ្មានសេចក្តីស្រឡាញ់របស់ព្រះនៅក្នុងខ្លួនសោះ។
ខ្ញុំមកក្នុងព្រះនាមរបស់ព្រះវរបិតាខ្ញុំ តែអ្នករាល់គ្នាមិនទទួលខ្ញុំទេ ប្រសិនបើមានអ្នកណាម្នាក់ទៀតមក ក្នុងនាមរបស់គេ អ្នករាល់គ្នានឹងទទួលអ្នកនោះវិញ។
ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាជឿបាន បើអ្នករាល់គ្នាទទួលកិត្តិសព្ទតែពីគ្នាទៅវិញទៅមក តែមិនស្វែងរកកិត្តិសព្ទដែលមកពីព្រះអង្គ ជាព្រះតែមួយអង្គដូច្នេះ?
កុំស្មានថា ខ្ញុំនឹងប្តឹងព្រះវរបិតាពីអ្នករាល់គ្នានោះឡើយ មានម្នាក់ដែលប្តឹងពីអ្នករាល់គ្នាហើយ គឺលោកម៉ូសេ ដែលអ្នករាល់គ្នាយកជាទីសង្ឃឹម។
ប្រសិនបើអ្នករាល់គ្នាជឿដល់លោកម៉ូសេ អ្នករាល់គ្នានឹងជឿដល់ខ្ញុំមិនខាន ព្រោះលោកបានចែងទុកអំពីខ្ញុំ។
ប៉ុន្តែ បើអ្នករាល់គ្នាមិនជឿសេចក្តីដែលលោកបានចែងទុកមកទេ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាជឿពាក្យរបស់ខ្ញុំបាន?»
នៅទីនោះមានបុរសម្នាក់ ដែលឈឺសាមសិបប្រាំបីឆ្នាំមកហើយ
កាលព្រះយេស៊ូវទតឃើញគាត់ដេកនៅទីនោះ ហើយជ្រាបថា គាត់ឈឺដូច្នោះយូរមកហើយ ទ្រង់ក៏មានព្រះបន្ទូលសួរគាត់ថា៖ «តើអ្នកចង់ជាឬទេ?»
អ្នកជំងឺនោះទូលព្រះអង្គថា៖ «លោកម្ចាស់អើយ ពេលណាដែលទឹកកម្រើកឡើង គ្មានអ្នកណាដាក់ខ្ញុំទៅក្នុងស្រះទេ ហើយពេលខ្ញុំកំពុងចុះ នោះមានម្នាក់ចុះទៅមុនខ្ញុំរហូត»។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូរក្រោកឡើង យកកន្ទេលរបស់អ្នក ហើយដើរទៅ»។
ស្រាប់តែអ្នកនោះបានជាភ្លាម ហើយយកកន្ទេលរបស់ខ្លួនដើរទៅ។ ថ្ងៃនោះជាថ្ងៃសប្ប័ទ។
ក្រោយមក ព្រះយេស៊ូវយាងឆ្លងទៅត្រើយម្ខាងនៃសមុទ្រកាលីឡេ ដែលហៅថាសមុទ្រទីបេរាស។
ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ចូរឲ្យមនុស្សទាំងអស់អង្គុយចុះទៅ»។ នៅទីនោះ មានស្មៅច្រើន ដូច្នេះ គេនាំគ្នាអង្គុយ មានចំនួនប្រហែលជាប្រាំពាន់នាក់។
ព្រះយេស៊ូវយកនំបុ័ងមកអរព្រះគុណ ហើយចែកទៅឲ្យពួកសិស្ស គេក៏ចែកដល់ពួកអ្នកដែលអង្គុយ។ រីឯត្រីវិញ ក៏ធ្វើដូច្នោះដែរ តាមតែគេចង់បាន។
ពេលគេឆ្អែតគ្រប់គ្នាហើយ ព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា៖ «ចូរប្រមូលចំណិតដែលនៅសល់ ដើម្បីកុំឲ្យបាត់អ្វីឡើយ»។
គេប្រមូលចំណិតនំបុ័ងម្សៅឱក ដែលសល់ពីប្រាំដុំ ក្រោយពីបានបរិភោគហើយនោះ បានពេញដប់ពីរកន្ត្រក។
ពេលមនុស្សជាច្រើនបានឃើញទីសម្គាល់ដែលព្រះយេស៊ូវធ្វើ គេនិយាយថា «លោកនេះប្រាកដជាហោរា ដែលត្រូវមកក្នុងពិភពលោកមែន»។
ពេលព្រះយេស៊ូវជ្រាបថា គេបម្រុងនឹងចាប់ព្រះអង្គដោយកម្លាំង ដើម្បីតាំងឡើងជាស្តេច ទ្រង់ក៏ចេញពីគេឡើងទៅលើភ្នំ តែមួយអង្គឯងម្តងទៀត។
នៅពេលព្រលប់ ពួកសិស្សព្រះអង្គនាំគ្នាទៅសមុទ្រ
ចុះទូក ឆ្លងទៅក្រុងកាពើណិម ពេលនោះ ងងឹត ហើយព្រះយេស៊ូវក៏មិនទាន់មកដល់។
សមុទ្រមានខ្យល់បក់បោកជាខ្លាំង
ពេលគេចែវទៅប្រហែលជាប្រាំ ឬប្រាំមួយគីឡូម៉ែត្រ ស្រាប់តែគេឃើញព្រះយេស៊ូវកំពុងយាងលើសមុទ្រមកជិតទូក ហើយគេភ័យខ្លាចជាខ្លាំង។
មានបណ្តាជនជាច្រើនតាមព្រះអង្គទៅ ព្រោះគេបានឃើញទីសម្គាល់ ដែលព្រះអង្គប្រោសអ្នកជំងឺ។
ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលថា៖ «កុំភ័យអី គឺខ្ញុំទេ»
ពួកគេចង់យាងព្រះអង្គចូលក្នុងទូក ស្រាប់តែពេលនោះ ទូកក៏មកដល់ត្រើយ ជាកន្លែងដែលគេចង់ទៅ។
ក្នុងចំណោមបណ្តាជន មានមនុស្សជាច្រើនបានជឿដល់ព្រះអង្គ ហើយគេនិយាយថា៖ «កាលណាព្រះគ្រីស្ទយាងមក តើព្រះអង្គនឹងធ្វើទីសម្គាល់ច្រើនជាងលោកនេះឬ?»
កាលព្រះអង្គកំពុងយាងទៅ ទ្រង់ទតឃើញមនុស្សម្នាក់ដែលខ្វាក់ពីកំណើត។
គេសួរគាត់ទៀតថា៖ «ធ្វើដូចម្តេចបានជាភ្នែកអ្នកភ្លឺដូច្នេះ?»
គាត់ឆ្លើយថា៖ «មានបុរសម្នាក់ឈ្មោះ យេស៊ូវ បានធ្វើភក់មកលាបភ្នែកខ្ញុំ រួចប្រាប់ថា "ចូរទៅលាងក្នុងស្រះស៊ីឡោមទៅ" ខ្ញុំក៏ទៅលាង ហើយស្រាប់តែបានមើលឃើញភ្លាម»។
គេសួរគាត់ថា៖ «អ្នកនោះនៅឯណា?» គាត់ឆ្លើយថា៖ «ខ្ញុំមិនដឹងទេ»។
គេក៏នាំមនុស្សដែលខ្វាក់ពីមុននោះ ទៅជួបនឹងពួកផារិស៊ី។
ថ្ងៃដែលព្រះយេស៊ូវធ្វើភក់ប្រោសឲ្យគាត់ភ្លឺភ្នែកនោះ គឺជាថ្ងៃសប្ប័ទ។
ពួកផារិស៊ីក៏សួរគាត់ ពីការដែលបានភ្លឺភ្នែកដោយរបៀបណា គាត់ជម្រាបថា៖ «លោកយកភក់មកលាបភ្នែកខ្ញុំ រួចខ្ញុំទៅលាង ហើយក៏មើលឃើញ»។
ពួកផារិស៊ីខ្លះនិយាយថា៖ «មនុស្សនោះមិនមែនមកពីព្រះទេ ព្រោះមិនកាន់តាមថ្ងៃសប្ប័ទ»។ ខ្លះទៀតថា៖ «ធ្វើដូចម្តេចឲ្យមនុស្សមានបាប អាចធ្វើទីសម្គាល់យ៉ាងនេះបាន?» ពួកគេក៏បាក់បែកគ្នា។
គេក៏សួរមនុស្សខ្វាក់ម្តងទៀតថា៖ «តើអ្នកថា មនុស្សដែលធ្វើឲ្យភ្នែករបស់អ្នកបានភ្លឺនោះ ជានរណា?» គាត់ឆ្លើយថា៖ «លោកជាហោរា»។
ពួកសាសន៍យូដាមិនជឿថា គាត់ខ្វាក់ភ្នែក ហើយបានភ្លឺឡើងវិញទេ ទាល់តែហៅឪពុកម្តាយរបស់អ្នកដែលបានភ្លឺភ្នែកនោះមក
ហើយសួរថា៖ «តើអ្នកនេះជាកូនរបស់អ្នក ដែលអ្នកថា បានកើតមកខ្វាក់នោះមែនឬ? ចុះឥឡូវនេះ ធ្វើដូចម្តេចបានជាគាត់ភ្លឺឡើងវិញ?»
ពួកសិស្សទូលសួរព្រះអង្គថា៖ «លោកគ្រូ តើអ្នកណាបានប្រព្រឹត្តអំពើបាប មនុស្សនេះ ឬឪពុកម្តាយរបស់គាត់ បានជាគាត់កើតមកខ្វាក់ដូច្នេះ?»
ឪពុកម្តាយគាត់ឆ្លើយថា៖ «យើងខ្ញុំដឹងថា នេះជាកូនយើងពិត ហើយពេលវាកើតមក ខ្វាក់មែន
តែយើងខ្ញុំមិនដឹងថា វាបានភ្លឺដោយរបៀបណានោះទេ ក៏មិនដឹងថាអ្នកណាបានធ្វើឲ្យភ្លឺដែរ វាគ្រប់អាយុហើយ សូមសួរវាចុះ វានឹងប្រាប់ដោយខ្លួនឯង»។
ឪពុកម្តាយគាត់និយាយដូច្នេះ ព្រោះខ្លាចសាសន៍យូដា ដ្បិតពួកសាសន៍យូដាបានព្រមព្រៀងគ្នាហើយថា បើអ្នកណាប្រកាសថាព្រះយេស៊ូវជាព្រះគ្រីស្ទ ត្រូវកាត់អ្នកនោះចេញពីសាលាប្រជុំរបស់គេ។
ហេតុនោះបានជាឪពុកម្តាយគាត់និយាយថា៖ «វាគ្រប់អាយុហើយ សូមសួរវាចុះ»។
ដូច្នេះ គេក៏ហៅមនុស្សដែលខ្វាក់ពីមុននោះ មកជាលើកទីពីរ ហើយពោលទៅគាត់ថា៖ «ចូរថ្វាយសិរីល្អដល់ព្រះ យើងដឹងថាអ្នកនោះជាមនុស្សបាបទេ»។
គាត់ឆ្លើយថា៖ «លោកនោះជាមនុស្សមានបាប ឬយ៉ាងណានោះ ខ្ញុំមិនដឹងទេ ខ្ញុំដឹងតែម្យ៉ាងគឺថា ពីដើមខ្ញុំខ្វាក់ តែឥឡូវនេះ ខ្ញុំមើលឃើញ!»
គេសួរគាត់ថា៖ «តើអ្នកនោះបានធ្វើអ្វីដល់អ្នក? តើគាត់ធ្វើឲ្យភ្នែកអ្នកភ្លឺដោយវិធីណា?»
គាត់ឆ្លើយទៅគេថា៖ «ខ្ញុំបានជម្រាបហើយ តែលោកមិនស្តាប់ ហេតុអ្វីបានជាលោកចង់ស្តាប់ម្តងទៀត? តើលោកចង់ធ្វើជាសិស្សរបស់លោកនោះដែរឬ?»
ពេលនោះ គេដៀលប្រមាថគាត់ថា៖ «ឯងទេតើជាសិស្សរបស់អ្នកនោះ យើងជាសិស្សរបស់លោកម៉ូសេ។
យើងដឹងថា ព្រះបានមានព្រះបន្ទូលមកកាន់លោកម៉ូសេមែន តែអ្នកនោះ យើងមិនដឹងថាមកពីណាទេ!»
ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «មិនមែនដោយព្រោះអ្នកនេះ ឬឪពុកម្តាយគាត់បានប្រព្រឹត្តអំពើបាបទេ គាត់កើតមកខ្វាក់ដូច្នេះ គឺដើម្បីឲ្យព្រះបានបង្ហាញកិច្ចការរបស់ព្រះនៅក្នុងគាត់វិញ។
បុរសនោះឆ្លើយថា៖ «រឿងនេះចម្លែកមែន អស់លោកមិនដឹងថាលោកនោះមកពីណា តែលោកនោះហើយដែលបានធ្វើឲ្យភ្នែកខ្ញុំភ្លឺ។
យើងដឹងថា ព្រះមិនស្តាប់មនុស្សបាបទេ ប៉ុន្តែ ព្រះអង្គនឹងស្តាប់អ្នកណាដែលកោតខ្លាចព្រះ ហើយប្រព្រឹត្តតាមព្រះហឫទ័យព្រះអង្គ។
តាំងពីដើមរៀងមក មិនដែលឮថា មានអ្នកណាអាចធ្វើឲ្យភ្នែកខ្វាក់ពីកំណើតបានជានោះឡើយ។
បើលោកនោះមិនមកពីព្រះ លោកពុំអាចនឹងធ្វើអ្វីបានឡើយ»។
គេឆ្លើយតបទៅគាត់ថា៖ «ឯងជាមនុស្សកើតមកក្នុងអំពើបាបសុទ្ធ ហើយតើឯងចង់បង្រៀនយើងឬ?» រួចគេបណ្តេញគាត់ចេញទៅ។
មានបុរសម្នាក់ ឈ្មោះឡាសារ ដែលមានជំងឺ គាត់នៅភូមិបេថានីជាមួយបងស្រីគាត់ គឺម៉ារា និងម៉ាថា។
ប៉ុន្តែ បើអ្នកណាដើរនៅពេលយប់វិញ អ្នកនោះជំពប់ជើងហើយ ព្រោះគ្មានពន្លឺនៅក្នុងខ្លួនសោះ»។
បន្ទាប់ពីមានព្រះបន្ទូលពីសេចក្ដីទាំងនេះហើយព្រះអង្គប្រាប់គេថា៖ «ឡាសារ ជាសម្លាញ់យើង បានដេកលក់ទៅហើយ តែខ្ញុំនឹងទៅដាស់គាត់ឲ្យភ្ញាក់ឡើងវិញ»។
ពួកសិស្សទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ បើគាត់ដេកលក់ នោះគាត់នឹងបានជាវិញមិនខាន»។
ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលពីគាត់ស្លាប់ទេ តែគេស្មានថា ព្រះអង្គមានព្រះបន្ទូលអំពីគាត់គ្រាន់តែដេកលក់ធម្មតា។
ព្រះយេស៊ូវមានព្រះបន្ទូលប្រាប់គេយ៉ាងច្បាស់ថា៖ «ឡាសារស្លាប់ហើយ
តែដោយយល់ដល់អ្នករាល់គ្នា ខ្ញុំសប្បាយដែលខ្ញុំមិនបាននៅទីនោះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿ តែឥឡូវនេះ ចូរយើងនាំគ្នាទៅផ្ទះគាត់»។
ថូម៉ាសដែលហៅថា ឌីឌីម ពោលទៅពួកសិស្សជាគូកនគាត់ថា៖ «មក! យើងនាំគ្នាទៅដែរ ដើម្បីប្តូរស្លាប់ជាមួយព្រះអង្គ»។
ពេលព្រះយេស៊ូវយាងទៅដល់ ព្រះអង្គជ្រាបថា ឡាសារនៅក្នុងផ្នូរអស់បួនថ្ងៃហើយ។
ភូមិបេថានីនោះ នៅជិតក្រុងយេរូសាឡិម ប្រហែលជាបីគីឡូម៉ែត្រ
ហើយមានពួកសាសន៍យូដាជាច្រើនបានមក ដើម្បីជួយកម្សាន្តទុក្ខនាងម៉ាថា និងម៉ារា ពីដំណើរប្អូនស្លាប់។
នាងម៉ារា ជាម្នាក់ដែលបានចាក់ប្រេងក្រអូបលាបព្រះអម្ចាស់ រួចយកសក់នាងជូតព្រះបាទព្រះអង្គ គឺនាងជាបងស្រីរបស់ឡាសារ ដែលឈឺនោះ។
ពេលម៉ាថាបានឮថា ព្រះយេស៊ូវយាងមកហើយ នាងចេញទៅទទួលព្រះអង្គ រីឯម៉ារាវិញអង្គុយនៅក្នុងផ្ទះ។
ម៉ាថាទូលព្រះយេស៊ូវថា៖ «ព្រះអម្ចាស់អើយ ប្រសិនបើព្រះអង្គបានគង់នៅទីនេះ ប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ។
ប៉ុន្តែ សូម្បីតែពេលនេះ ខ្ញុំម្ចាស់ដឹងថា អ្វីដែលព្រះអង្គសូមពីព្រះ ព្រះនឹងប្រទានឲ្យព្រះអង្គជាមិនខាន»។
ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ប្អូននាងនឹងរស់ឡើងវិញ»។
ម៉ាថាទូលព្រះអង្គថា៖ «ខ្ញុំម្ចាស់ដឹងថា នៅថ្ងៃចុងបំផុត កាលណាមនុស្សត្រូវរស់ពីស្លាប់ឡើងវិញ នោះប្អូនខ្ញុំម្ចាស់នឹងរស់ឡើងវិញដែរ»។
ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំជាសេចក្តីរស់ឡើងវិញ និងជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ
អ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំ នោះមិនត្រូវស្លាប់ឡើយ។ តើនាងជឿសេចក្តីនេះឬទេ?»
នាងទូលព្រះអង្គថា៖ «ព្រះពរព្រះអម្ចាស់ ខ្ញុំម្ចាស់ជឿហើយ ថាព្រះអង្គជាព្រះគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះ ដែលត្រូវយាងមកក្នុងពិភពលោកនេះមែន»។
ពេលនាងម៉ាថានិយាយដូច្នេះហើយ នាងក៏ទៅហៅម៉ារាជាប្អូន ដោយស្ងាត់ៗថា៖ «លោកគ្រូអញ្ជើញមកដល់ហើយ លោកហៅឯង»។
កាលនាងម៉ារាបានឮដូច្នេះ នាងក្រោកឡើងជាប្រញាប់ទៅរកព្រះអង្គ។
បងប្អូនស្រីពីរនាក់នោះ បានចាត់គេឲ្យទៅទូលព្រះយេស៊ូវថា៖ «ព្រះអម្ចាស់អើយ មើល៍! អ្នកដែលព្រះអង្គស្រឡាញ់នោះកំពុងមានជំងឺ»។
ពេលនេះ ព្រះយេស៊ូវមិនទាន់យាងចូលក្នុងភូមិនៅឡើយទេ គឺព្រះអង្គគង់នៅត្រង់កន្លែងដែលម៉ាថាបានជួប។
កាលពួកសាសន៍យូដា ដែលនៅក្នុងផ្ទះជាមួយនាង កំពុងកម្សាន្តចិត្តនាង ឃើញម៉ារាក្រោកឡើង ហើយចេញទៅយ៉ាងប្រញាប់ប្រញាល់ដូច្នេះ គេក៏ទៅតាមនាង ព្រោះគេគិតថានាងទៅយំនៅឯផ្នូរ។
ពេលនាងម៉ារាទៅដល់កន្លែងដែលព្រះយេស៊ូវគង់នៅ ហើយឃើញព្រះអង្គ នាងក្រាបនៅទៀបព្រះបាទ ទូលថា៖ «ព្រះអម្ចាស់អើយ បើព្រះអង្គបានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនស្លាប់ទេ»។
កាលព្រះយេស៊ូវឃើញនាងយំ ហើយពួកសាសន៍យូដា ដែលមកជាមួយនាងយំដែរ ព្រះអង្គមានព្រះហឫទ័យរំជួល និងរន្ធត់យ៉ាងខ្លាំង។
ព្រះអង្គមានព្រះបន្ទូលថា៖ «តើអ្នករាល់គ្នាបញ្ចុះសពគាត់នៅឯណា?» គេទូលឆ្លើយថា៖ «ព្រះអម្ចាស់ សូមយាងទៅមើលចុះ»។
ព្រះយេស៊ូវទ្រង់ព្រះកន្សែង។
ដូច្នេះ ពួកសាសន៍យូដានិយាយថា៖ «មើល៍! លោកស្រឡាញ់គាត់ណាស់ហ្ន៎»។
ប៉ុន្តែ អ្នកខ្លះនិយាយថា៖ «លោកនេះអាចធ្វើឲ្យមនុស្សខ្វាក់បានភ្លឺ ហេតុអ្វីបានជាមិនឃាត់មនុស្សនេះកុំឲ្យស្លាប់ផងទៅ?»
ពេលនោះ ព្រះយេស៊ូវរំជួលព្រះហឫទ័យម្តងទៀត រួចយាងទៅឯផ្នូរ។ ផ្នូរនោះជារូងភ្នំ មានថ្មមួយបិទសន្ធប់។
ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ចូរយកថ្មចេញ» តែម៉ាថា ជាបងស្រីរបស់សព ទូលថា៖ «ព្រះអម្ចាស់អើយ សពនេះធុំក្លិនអាក្រក់ ព្រោះស្លាប់បួនថ្ងៃមកហើយ»។
ប៉ុន្តែ ពេលព្រះយេស៊ូវឮដូច្នោះ ព្រះអង្គមានព្រះបន្ទូលថា៖ «ជំងឺនេះមិនមែនដល់ស្លាប់ទេ គឺសម្រាប់ជាសិរីល្អដល់ព្រះ ដើម្បីលើកតម្កើងព្រះរាជបុត្រារបស់ព្រះ ដោយសារជំងឺនេះវិញ»។
ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «តើខ្ញុំមិនបានប្រាប់នាងថា ប្រសិនបើនាងជឿ នោះនាងនឹងឃើញសិរីល្អនៃព្រះទេឬ?»
ដូច្នេះ គេក៏យកថ្មចេញ រួចព្រះយេស៊ូវងើបព្រះនេត្រទៅលើ ទូលថា៖ «ឱព្រះវរបិតាអើយ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលទ្រង់ព្រះសណ្ដាប់ទូលបង្គំ។
ទូលបង្គំដឹងថា ព្រះអង្គទ្រង់ព្រះសណ្ដាប់ទូលបង្គំជានិច្ច តែដែលទូលបង្គំទូលដូច្នេះ គឺដោយព្រោះតែបណ្តាជនដែលឈរនៅទីនេះ ដើម្បីឲ្យគេជឿថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមកមែន»។
ពេលព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ ទ្រង់បន្លឺព្រះសូរសៀងយ៉ាងខ្លាំងថា៖ «ឡាសារអើយ ចេញមក!»
អ្នកដែលបានស្លាប់នោះក៏ចេញមក ទាំងមានសំពត់ស្នបរុំជាប់នៅដៃជើង ហើយមានកន្សែងគ្របមុខផង ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ចូរស្រាយក្រណាត់គាត់ចេញ ហើយឲ្យគាត់ទៅចុះ»។
មុនបុណ្យរំលងប្រាំមួយថ្ងៃ ព្រះយេស៊ូវយាងមកដល់ភូមិបេថានី ជាភូមិឡាសារដែលព្រះអង្គបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ។
ដូច្នេះ ពួកសង្គ្រាជក៏ពិគ្រោះគ្នាសម្លាប់ទាំងឡាសារដែរ
ព្រោះដោយសារតែគាត់ហើយ បានជាមានសាសន៍យូដាជាច្រើនដកខ្លួនចេញពីពួកគេ ហើយទៅជឿព្រះយេស៊ូវវិញ។
នៅថ្ងៃបន្ទាប់ បណ្តាជនដែលមកចូលរួមបុណ្យ បានឮថា ព្រះយេស៊ូវកំពុងយាងមកក្នុងក្រុងយេរូសាឡិម។
ដូច្នេះ គេនាំគ្នាយកធាងចាកចេញទៅទទួលព្រះអង្គ ទាំងស្រែកថា៖ «ហូសាណា សូម ថ្វាយព្រះពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ គឺជាស្តេចនៃសាសន៍អ៊ីស្រាអែល»
ព្រះយេស៊ូវរកបានកូនលាមួយ រួចគង់លើខ្នងលានោះ ដូចមានសេចក្តីចែងទុកមកថា៖
«កុំខ្លាចអី កូនស្រីស៊ីយ៉ូនអើយ មើល៍! ស្តេចរបស់អ្នកយាងមកហើយ ទ្រង់គង់លើកូនលា»។
មុនដំបូង ពួកសិស្សព្រះអង្គមិនបានយល់សេចក្តីទាំងនោះទេ តែកាលព្រះយេស៊ូវបានតម្កើងឡើងហើយ ទើបគេនឹកឃើញថា មានសេចក្តីទាំងនោះចែងទុកពីព្រះអង្គ ហើយថា គេបានសម្រេចការទាំងនោះថ្វាយព្រះអង្គដែរ។
បណ្តាជនដែលនៅជាមួយព្រះអង្គ ក៏ធ្វើបន្ទាល់ពីការដែលព្រះអង្គហៅឡាសារចេញពីផ្នូរមក ហើយប្រោសឲ្យគាត់រស់ពីស្លាប់ឡើងវិញ។
មានមនុស្សជាច្រើនទៅទទួលព្រះអង្គ ព្រោះគេឮថា ព្រះអង្គបានធ្វើទីសម្គាល់នេះ។
ដូច្នេះ ពួកផារិស៊ីនិយាយគ្នាថា៖ «យើងមិនអាចធ្វើអ្វីបានទេ មនុស្សម្នានាំគ្នាទៅតាមអ្នកនោះអស់ហើយ!»។
នៅទីនោះ គេរៀបចំព្រះស្ងោយថ្វាយព្រះអង្គ ហើយនាងម៉ាថាក៏បម្រើភ្ញៀវ ឯឡាសារអង្គុយរួមតុជាមួយព្រះអង្គ។
ក្នុងចំណោមអ្នកដែលឡើងទៅថ្វាយបង្គំនៅពេលបុណ្យនោះ ក៏មានសាសន៍ក្រិកខ្លះដែរ។
គេមករកភីលីព ដែលមកពីភូមិបេតសៃដា ស្រុកកាលីឡេ ហើយពោលទៅគាត់ថា៖ «លោកម្ចាស់ យើងខ្ញុំចង់ឃើញព្រះយេស៊ូវ»។
ភីលីពទៅប្រាប់អនទ្រេ បន្ទាប់មក អនទ្រេ និងភីលីពទៅទូលព្រះយេស៊ូវ។
ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ពេលកំណត់ដែលកូនមនុស្សត្រូវបានលើកតម្កើង បានមកដល់ហើយ។
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើគ្រាប់ស្រូវដែលធ្លាក់ចុះទៅដីមិនងាប់ទេ នោះនៅវាតែមួយដដែល តែបើស្រូវនោះងាប់ វានឹងបង្កើតផលបានជាច្រើន។
អ្នកណាដែលស្រឡាញ់ជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលស្អប់ជីវិតរបស់ខ្លួននៅក្នុងពិភពលោកនេះ នឹងរក្សាជីវិតទុកឲ្យស្ថិតស្ថេរនៅរហូតអស់កល្បជានិច្ច។
អ្នកណាបម្រើខ្ញុំ ត្រូវមកតាមខ្ញុំ ទោះបីខ្ញុំនៅឯណា អ្នកបម្រើខ្ញុំក៏នឹងនៅទីនោះដែរ បើអ្នកណាបម្រើខ្ញុំ ព្រះវរបិតានឹងលើកមុខអ្នកនោះ»។
«ឥឡូវនេះ ខ្ញុំមានចិត្តតប់ប្រមល់ខ្លាំងណាស់ តើត្រូវឲ្យខ្ញុំទូលដូចម្តេច? ឱព្រះវរបិតាអើយ សូមសង្គ្រោះទូលបង្គំ ឲ្យរួចពីពេលនេះផង ប៉ុន្តែ នេះជាហេតុដែលទូលបង្គំត្រូវមកនៅពេលនេះ។
ឱព្រះវរបិតាអើយ សូមតម្កើងព្រះនាមព្រះអង្គឡើង »។ ពេលនោះ ស្រាប់តែមានឮសំឡេងពីលើមេឃថា៖ «យើងបានតម្កើងឡើងហើយ ក៏នឹងតម្កើងឡើងទៀតដែរ»។
បណ្តាជនដែលឈរនៅទីនោះបានឮ ហើយនិយាយថា នេះជាសំឡេងផ្គរលាន់។ ខ្លះទៀតថា «ទេវតានិយាយមកកាន់ព្រះអង្គ»។
នាងម៉ារាយកប្រេងក្រអូបដ៏មានតម្លៃ គឺប្រេងទេព្វិរូសុទ្ធមួយនាលិ មកចាក់លាបព្រះបាទព្រះអង្គ រួចយកសក់នាងជូត ក្លិនក្រអូបនោះ ក៏សាយឡើងពេញក្នុងផ្ទះ។
នៅមុនពិធីបុណ្យរំលង ព្រះយេស៊ូវជ្រាបថា ពេលកំណត់ដែលព្រះអង្គត្រូវចេញពីលោកនេះ ទៅឯព្រះវរបិតាវិញ បានមកដល់ហើយ ហើយដែលព្រះអង្គបានស្រឡាញ់សិស្សរបស់ព្រះអង្គនៅក្នុងពិភពលោកនេះ ព្រះអង្គក៏ស្រឡាញ់គេរហូតដល់ទីបំផុត។
ខ្ញុំនឹងធ្វើកិច្ចការគ្រប់យ៉ាង ដែលអ្នករាល់គ្នាទូលសូមក្នុងនាមខ្ញុំ ដើម្បីឲ្យព្រះវរបិតាបានតម្កើងឡើងក្នុងព្រះរាជបុត្រា។
បើអ្នករាល់គ្នាសូមអ្វី ក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះ»។
អ្នកណាដែលមានបទបញ្ជារបស់ខ្ញុំ ហើយធ្វើតាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ ព្រះវរបិតាខ្ញុំស្រឡាញ់អ្នកណាដែលស្រឡាញ់ខ្ញុំ ហើយខ្ញុំក៏ស្រឡាញ់អ្នកនោះ ក៏នឹងសម្តែងខ្លួនឲ្យអ្នកនោះស្គាល់ទៀតផង»។
នៅថ្ងៃនោះ អ្នករាល់គ្នានឹងមិនសូមអ្វីពីខ្ញុំទៀតទេ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្វីៗដែលអ្នករាល់គ្នាសូមព្រះវរបិតាក្នុងនាមខ្ញុំ ព្រះអង្គនឹងប្រទានឲ្យអ្នករាល់គ្នាមិនខាន។
មកទល់ពេលនេះ អ្នករាល់គ្នាមិនបានទូលសូមអ្វីក្នុងនាមខ្ញុំទេ។ ចូរទូលសូមចុះ អ្នករាល់គ្នានឹងបានទទួល ដើម្បីឲ្យអំណររបស់អ្នករាល់គ្នាបានពោរពេញ»។
ឱពួកសាសន៍អ៊ីស្រាអែលអើយ សូមស្តាប់ពាក្យនេះចុះ ព្រះយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ដែលព្រះបានសម្តែងបង្ហាញមកអ្នករាល់គ្នា ដោយឫទ្ធិបារមី ការអស្ចារ្យ និងទីសម្គាល់ ដែលព្រះបានធ្វើនៅកណ្តាលអ្នករាល់គ្នា តាមរយៈព្រះអង្គ ដូចអ្នករាល់គ្នាដឹងស្រាប់ហើយ។
ថ្ងៃមួយ នៅពេលម៉ោងបីរសៀល ជាពេលដែលត្រូវអធិស្ឋាន លោកពេត្រុស និងលោកយ៉ូហាន បានឡើងទៅព្រះវិហារជាមួយគ្នា។
គេស្គាល់គាត់ ថាជាអ្នកដែលតែងអង្គុយសុំទាន នៅត្រង់មាត់ទ្វារលម្អរបស់ព្រះវិហារ។ គេមានសេចក្តីអស្ចារ្យ ហើយងឿងឆ្ងល់ពីការដែលកើតមានដល់គាត់។
ឥឡូវនេះ ឱព្រះអម្ចាស់អើយ សូមទតមើលការគំរាមកំហែងរបស់គេ ហើយសូមប្រទានឲ្យពួកបាវបម្រើព្រះអង្គ បានថ្លែងព្រះបន្ទូលព្រះអង្គដោយសេចក្ដីក្លាហានផង
គេក៏ចាប់អ្នកទាំងពីរ នាំទៅឃុំទុក រហូតដល់ថ្ងៃបន្ទាប់ ដ្បិតពេលនោះ ល្ងាចណាស់ហើយ។
ក្នុងកាលដែលព្រះអង្គលូកព្រះហស្តប្រោសឲ្យបានជា និងទីសម្គាល់ ការអស្ចារ្យដែលបានកើតឡើង ដោយសារព្រះនាមព្រះយេស៊ូវ ជាអ្នកបម្រើបរិសុទ្ធរបស់ព្រះអង្គ»។
មានទីសម្គាល់ និងការអស្ចារ្យជាច្រើនកើតឡើងក្នុងចំណោមប្រជាជន តាមរយៈពួកសាវក ហើយគេទាំងអស់មូលចិត្តគ្នាតែមួយ នៅក្នុងថែវព្រះបាទសាឡូម៉ូន
ដល់ម៉្លេះបានជាគេយកមនុស្សដែលមានជំងឺផ្សេងៗ មកដាក់នៅតាមផ្លូវ ឲ្យដេកលើគ្រែស្នែង លើកន្ទេល ដើម្បីកាលណាលោកពេត្រុសដើរកាត់ យ៉ាងហោចណាស់ក៏ស្រមោលរបស់លោក បាំងទៅលើអ្នកខ្លះក្នុងចំណោមពួកគេដែរ។
មនុស្សជាច្រើននៅជុំវិញក្រុងយេរូសាឡិម បាននាំគ្នាយកអ្នកជំងឺ និងអ្នកដែលមានវិញ្ញាណអាក្រក់ចូលមកជាមួយ ហើយគេបានជាទាំងអស់គ្នា។
លោកស្ទេផាន ដែលពេញដោយជំនឿ និងព្រះចេស្តា បានធ្វើការអស្ចារ្យ និងទីសម្គាល់ធំៗ នៅក្នុងចំណោមប្រជាជន។
មហាជនរួមចិត្តគ្នាស្តាប់យ៉ាងយកចិត្តទុកដាក់ ចំពោះសេចក្ដីដែលលោកភីលីពមានប្រសាសន៍ ដោយគេឮ និងឃើញទីសម្គាល់ដែលលោកបានធ្វើ
ដ្បិតមានវិញ្ញាណអាក្រក់បានចេញពីមនុស្សជាច្រើន ទាំងស្រែកឡើងជាខ្លាំង ហើយមនុស្សស្លាប់ដៃស្លាប់ជើង និងមនុស្សខ្វិនជាច្រើនបានជា។
នៅគ្រានោះ លោកពេត្រុសធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ។ លោកបានចុះទៅសួរសុខទុក្ខពួកបរិសុទ្ធនៅក្រុងលីដា។
នៅទីនោះ លោកឃើញបុរសម្នាក់ឈ្មោះអេនាស មានជំងឺស្លាប់ដៃជើង ដេកជាប់នៅលើគ្រែអស់ប្រាំបីឆ្នាំមកហើយ។
លោកពេត្រុសមានប្រសាសន៍ទៅគាត់ថា៖ «អេនាសអើយ! ព្រះយេស៊ូវគ្រីស្ទប្រោសអ្នកឲ្យជា ចូរក្រោកឡើង ហើយរៀបចំគ្រែអ្នកទៅ!» គាត់ក៏ក្រោកឡើងភ្លាម។
មនុស្សទាំងប៉ុន្មាននៅក្រុងលីដា និងស្រុកសារ៉ូន ឃើញដូច្នោះ គេក៏ងាកបែរមករកព្រះអម្ចាស់។
នៅក្រុងយ៉ុបប៉េ មានសិស្សម្នាក់ ឈ្មោះតេប៊ីថា ភាសាក្រិកហៅថា ឌ័រកាស។ នាងបានធ្វើអំពើល្អ និងដាក់ទានជាច្រើន។
នៅគ្រានោះ នាងមានជំងឺឈឺ ហើយស្លាប់ទៅ គេបានលាងសពនាង ហើយយកទៅតម្កល់ទុកនៅបន្ទប់ខាងលើ។
ដោយព្រោះក្រុងលីដា នៅជិតក្រុងយ៉ុបប៉េ ហើយពួកសិស្សបានឮថា លោកពេត្រុសនៅទីនោះ គេក៏ចាត់បុរសពីរនាក់ឲ្យទៅ ដោយបង្ខំលោកថា៖ «សូមមកឯយើងខ្ញុំកុំបង្អង់ឡើយ»។
ដូច្នេះ លោកពេត្រុសក៏ក្រោកឡើង ហើយទៅជាមួយពួកគេ។ ពេលលោកមកដល់ គេនាំលោកទៅបន្ទប់ខាងលើ។ ស្ត្រីមេម៉ាយទាំងប៉ុន្មានឈរជិតលោកទាំងយំ ហើយបង្ហាញអាវ និងសម្លៀកបំពាក់ទាំងប៉ុន្មានដែលនាងឌ័រកាសបានធ្វើឲ្យ កាលនាងនៅរស់នៅឡើយ។
គាត់ក៏ដួលទៅដី ហើយឮសំឡេងមួយពោលមកគាត់ថា៖ «សុលអើយសុល! ហេតុអ្វីបានជាអ្នកបៀតបៀនខ្ញុំ?»
ប៉ុន្ដែ លោកពេត្រុសសុំឲ្យគេចេញទៅក្រៅទាំងអស់ រួចលោកលុតជង្គង់អធិស្ឋាន ហើយងាកបែរទៅរកសព មានប្រសាសន៍ថា៖ «តេប៊ីថាអើយ! ក្រោកឡើង!» ពេលនោះ នាងក៏បើកភ្នែក ហើយកាលនាងបានឃើញលោកពេត្រុស នាងក្រោកអង្គុយ។
លោកហុចដៃទៅឲ្យនាងតោងឡើង រួចលោកហៅពួកបរិសុទ្ធ និងពួកស្ត្រីមេម៉ាយមក រួចប្រគល់នាងទៅគេទាំងមានជីវិតរស់។
ដំណឹងនេះ បានដឹងសុសសាយពាសពេញក្រុងយ៉ុបប៉េ ហើយមានមនុស្សជាច្រើនបានជឿដល់ព្រះអម្ចាស់។
ពីរបៀបដែលព្រះបានចាក់ប្រេងតាំងព្រះយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ដោយព្រះវិញ្ញាណបរិសុទ្ធ និងដោយព្រះចេស្តា ហើយព្រះអង្គបានយាងចុះឡើងធ្វើការល្អ ព្រមទាំងប្រោសអស់អ្នកដែលត្រូវអារក្សសង្កត់សង្កិនឲ្យបានជា ដ្បិតព្រះគង់ជាមួយព្រះអង្គ។
ព្រះបានធ្វើការអស្ចារ្យយ៉ាងចម្លែកៗ តាមរយៈដៃរបស់លោកប៉ុល
ដែលសូម្បីតែគេយកកន្សែង ឬក្រមាដែលនៅជាប់នឹងខ្លួនលោក ទៅដាក់លើអ្នកជំងឺ នោះជំងឺក៏បាត់ទៅ ហើយវិញ្ញាណអាក្រក់ក៏ចេញពីគេដែរ។
ដ្បិតខ្ញុំមិនហ៊ាននិយាយអ្វី ក្រៅពីការដែលព្រះគ្រីស្ទបានធ្វើតាមរយៈខ្ញុំ ដើម្បីនាំសាសន៍ដទៃឲ្យស្តាប់បង្គាប់ឡើយ ទោះដោយពាក្យសម្ដី និងកិច្ចការក្ដី
ដោយអំណាចនៃទីសម្គាល់ និងការអស្ចារ្យក្ដី ដោយសារព្រះចេស្តានៃព្រះវិញ្ញាណរបស់ព្រះ ដើម្បីឲ្យខ្ញុំបានផ្សាយដំណឹងល្អរបស់ព្រះគ្រីស្ទនៅគ្រប់ទីកន្លែង ចាប់ពីក្រុងយេរូសាឡិម រហូតទៅដល់ស្រុកអ៊ីលីរីកុន។
ឲ្យម្នាក់ទៀតមានជំនឿ ដោយសារព្រះវិញ្ញាណដដែល ឲ្យម្នាក់ទៀតមានអំណោយទាននៃការប្រោសឲ្យជា ដោយសារព្រះវិញ្ញាណតែមួយ
ឯព្រះដែលប្រទានព្រះវិញ្ញាណមកអ្នករាល់គ្នា និងធ្វើការអស្ចារ្យក្នុងចំណោមអ្នករាល់គ្នា តើដោយសារអ្នករាល់គ្នាប្រព្រឹត្តតាមក្រឹត្យវិន័យ ឬដោយសារឮ ហើយមានជំនឿ?
ឯព្រះដែលអាចនឹងធ្វើហួសសន្ធឹក លើសជាងអ្វីៗដែលយើងសូម ឬគិត ដោយព្រះចេស្តាដែលធ្វើការនៅក្នុងយើង
ដ្បិតព្រះអង្គហើយ ដែលបង្កើតអ្វីទាំងអស់ ទាំងនៅស្ថានសួគ៌ និងនៅផែនដី ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញ ទោះរាជបល្ល័ង្ក ឬអំណាចជាព្រះអម្ចាស់ ឬអំណាចគ្រប់គ្រង ឬអំណាចណាក៏ដោយ អ្វីៗទាំងអស់កើតមកដោយសារព្រះអង្គ និងសម្រាប់ព្រះអង្គ។
ព្រះអង្គគង់នៅមុនអ្វីៗទាំងអស់ ហើយនៅក្នុងព្រះអង្គ អ្វីៗទាំងអស់ក៏នៅស្ថិតស្ថេរជាមួយគ្នា។
ទាំងលុបចោលសេចក្តីដែលកត់ទុកទាស់នឹងយើង ក្នុងបញ្ញត្តិដែលប្រឆាំងនឹងយើង ហើយព្រះអង្គបានលើកចោល ដោយបោះភ្ជាប់នៅនឹងឈើឆ្កាង។
ព្រះអង្គបានដកអំណាចពីពួកគ្រប់គ្រង និងពួកមានអំណាចចេញ ហើយបំបាក់មុខពួកវាជាសាធារណៈ ដោយមានជ័យជម្នះលើពួកវាដោយឈើឆ្កាង ។
ពាក្យនេះពិតប្រាកដមែន ហើយគួរទទួលគ្រប់យ៉ាង គឺថា ព្រះគ្រីស្ទយេស៊ូវបានយាងមកក្នុងពិភពលោក ដើម្បីសង្គ្រោះមនុស្សបាប ដែលខ្ញុំរូបនេះជាលេខមួយ។
ចូរកាន់តាមព្រះឱវាទឲ្យបានល្អ ហើយឥតកន្លែងបន្ទោសបាន រហូតដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងលេចមក
ដែលព្រះអង្គនឹងបង្ហាញឲ្យឃើញក្នុងវេលាកំណត់ ព្រះអង្គជាព្រះដ៏មានពរ ជាអធិបតីតែមួយគត់ ជាស្តេចលើអស់ទាំងស្តេច និងជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់
ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ជំនួសយើង ដើម្បីលោះយើងឲ្យរួចពីគ្រប់ទាំងសេចក្ដីទទឹងច្បាប់ ហើយសម្អាតមនុស្សមួយពួក ទុកជាប្រជារាស្ត្រមួយរបស់ព្រះអង្គផ្ទាល់ ដែលមានចិត្តខ្នះខ្នែងធ្វើការល្អ។
ព្រះបានធ្វើបន្ទាល់ជាមួយពួកគេ ដោយសម្តែងការអស្ចារ្យ និងឫទ្ធិបារមីជាច្រើនយ៉ាង ទាំងចែកព្រះវិញ្ញាណបរិសុទ្ធមក តាមព្រះហឫទ័យរបស់ព្រះអង្គ។
តើខ្ញុំត្រូវនិយាយអ្វីទៀត? ដ្បិតគ្មានពេលនឹងថ្លែងប្រាប់ពីរឿងលោកគេឌាន លោកបារ៉ាក លោកសាំសុន លោកយែបថា ព្រះបាទដាវីឌ លោកសាំយូអែល និងពួកហោរាទេ
ដោយសារជំនឿ អ្នកទាំងនោះបានច្បាំងឈ្នះនគរផ្សេងៗ បានប្រព្រឹត្តអំពើសុចរិត បានទទួលសេចក្ដីសន្យា បានបិទមាត់សិង្ហ
បានពន្លត់ភ្លើងដែលឆេះពេញអំណាច បានគេចផុតពីមុខដាវ មានកម្លាំងនៅពេលកំពុងតែទន់ខ្សោយ ត្រឡប់ជាពូកែក្នុងចម្បាំង កម្ចាត់ពលទ័ពសាសន៍ដទៃ។
ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាឈឺឬទេ? ត្រូវឲ្យអ្នកនោះហៅពួកចាស់ទុំរបស់ក្រុមជំនុំមក ហើយឲ្យលោកទាំងនោះអធិស្ឋានឲ្យ ព្រមទាំងលាបប្រេងក្នុងព្រះនាមព្រះអម្ចាស់ផង។
ពាក្យអធិស្ឋានដែលចេញពីជំនឿ នឹងសង្គ្រោះអ្នកដែលឈឺនោះ ហើយព្រះអម្ចាស់នឹងប្រោសឲ្យគាត់ក្រោកឡើងវិញ។ ប្រសិនបើគាត់បានប្រព្រឹត្តអំពើបាប នោះគាត់នឹងទទួលបានការអត់ទោស។
ព្រះអង្គបានផ្ទុកអំពើបាបរបស់យើង ក្នុងព្រះកាយព្រះអង្គ ដែលជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានស្លាប់ខាងឯអំពើបាប ហើយរស់ខាងឯសេចក្តីសុចរិត។ អ្នករាល់គ្នាបានជាសះស្បើយ ដោយសារស្នាមរបួសរបស់ព្រះអង្គ។
ទឹកនោះហើយជាគំរូពីពិធីជ្រមុជ ដែលសង្គ្រោះអ្នករាល់គ្នាសព្វថ្ងៃនេះ មិនមែនជាការសម្អាតក្អែលចេញពីរូបកាយនោះទេ គឺជាការថ្វាយជីវិតទាំងស្រុងទៅព្រះ ដោយមនសិការល្អ ដោយសារការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ
តែបើយើងដើរក្នុងពន្លឺវិញ ដូចព្រះអង្គដែលគង់នៅក្នុងពន្លឺ នោះយើងមានសេចក្ដីប្រកបជាមួយគ្នាទៅវិញទៅមក ហើយព្រះលោហិតរបស់ព្រះយេស៊ូវ ជាព្រះរាជបុត្រារបស់ព្រះអង្គ ក៏សម្អាតយើងពីគ្រប់អំពើបាបទាំងអស់។
រីឯប្រេងតាំងដែលអ្នករាល់គ្នាបានទទួលពីព្រះអង្គ នោះស្ថិតនៅជាប់ក្នុងអ្នករាល់គ្នា ហើយអ្នកមិនត្រូវការឲ្យអ្នកណាបង្រៀនអ្នករាល់គ្នាឡើយ។ ប៉ុន្តែ ពេលប្រេងតាំងបង្រៀនពីគ្រប់ការទាំងអស់ដល់អ្នករាល់គ្នា នោះជាសេចក្ដីពិត មិនមែនជាសេចក្ដីភូតភរទេ ចូរអ្នករាល់គ្នានៅជាប់ក្នុងព្រះអង្គ ដូចសេចក្ដីដែលបានបង្រៀនអ្នករាល់គ្នាចុះ។
ពួកកូនតូចៗអើយ អ្នករាល់គ្នាមកពីព្រះ ហើយក៏ឈ្នះវិញ្ញាណទាំងនោះដែរ ព្រោះព្រះអង្គដែលគង់ក្នុងអ្នករាល់គ្នា ទ្រង់ធំជាងអាមួយនោះ ដែលនៅក្នុងលោកីយ៍នេះទៅទៀត។
ព្រះអម្ចាស់ជាព្រះ ដែលគង់នៅសព្វថ្ងៃ ក៏គង់នៅពីដើម ហើយដែលត្រូវយាងមក ជាព្រះដ៏មានព្រះចេស្តាបំផុត ព្រះអង្គមានព្រះបន្ទូលថា៖ «យើងជាអាលផា និងជាអូមេកា»។
កាលខ្ញុំឃើញព្រះអង្គ ខ្ញុំក៏ដួលនៅទៀបព្រះបាទារបស់ព្រះអង្គដូចមនុស្សស្លាប់ តែព្រះអង្គដាក់ព្រះហស្តស្តាំលើខ្ញុំ ដោយមានព្រះបន្ទូលថា៖ «កុំខ្លាចអ្វីឡើយ យើងជាដើម ហើយជាចុង
ជាព្រះដែលរស់នៅ យើងបានស្លាប់ តែមើល៍ យើងរស់នៅអស់កល្បជានិច្ចរៀងរាបតទៅ យើងមានកូនសោនៃសេចក្ដីស្លាប់ ហើយក៏មានកូនសោនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ដែរ។
គ្រប់គ្នាក៏បន្លឺសំឡេងថា៖ «កូនចៀមដែលគេបានសម្លាប់ នោះគួរនឹងបានព្រះចេស្តា ទ្រព្យសម្បត្តិ ប្រាជ្ញា ឥទ្ធិឫទ្ធិ កិត្តិនាម សិរីល្អ និងព្រះពរ»។
ប្រសិនបើមានអ្នកណាចង់ធ្វើទុក្ខអ្នកទាំងពីរ នោះនឹងមានភ្លើងចេញពីមាត់គេមក ហើយបញ្ឆេះបំផ្លាញខ្មាំងសត្រូវរបស់គេ។ ដូច្នេះ បើមានអ្នកណាចង់ធ្វើទុក្ខគេ អ្នកនោះត្រូវស្លាប់បែបនេះឯង។
សត្វនោះក៏ត្រូវចាប់បាន ព្រមទាំងហោរាក្លែងក្លាយ ដែលនៅជាមួយផង ជាអ្នកដែលធ្វើទីសម្គាល់នៅមុខវា ដើម្បីបញ្ឆោតអស់អ្នក ដែលទទួលទីសម្គាល់របស់សត្វនោះ និងអស់អ្នកដែលថ្វាយបង្គំរូបរបស់វា ហើយទាំងពីរត្រូវបោះទាំងរស់ ទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ។
ពេលនោះ ពួកអាចារ្យ និងពួកផារិស៊ីខ្លះ គេទូលព្រះអង្គថា៖ «លោកគ្រូ យើងខ្ញុំចង់ឃើញទីសម្គាល់មួយពីលោក»។
តែព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ជំនាន់មនុស្សអាក្រក់ ហើយផិតក្បត់ គេស្វែងរកតែទីសម្គាល់ តែនឹងគ្មានទីសម្គាល់ណាប្រទានដល់គេ ក្រៅពីទីសម្គាល់របស់ហោរាយ៉ូណាសឡើយ។
ស្ដេចបានយាងចូលទៅក្នុងដំណាក់របស់ព្រះ ហើយសោយនំបុ័ងតាំងថ្វាយព្រះ ដែលច្បាប់ហាមមិនឲ្យស្ដេចសោយ ឬពួកអ្នកដែលនៅជាមួយបរិភោគទេ គឺសម្រាប់តែពួកសង្ឃប៉ុណ្ណោះ។
ដ្បិតដែលលោកយ៉ូណាសបាននៅក្នុងពោះត្រីធំ អស់បីថ្ងៃបីយប់យ៉ាងណា កូនមនុស្សក៏នឹងនៅក្នុងផ្ទៃផែនដី បីថ្ងៃបីយប់យ៉ាងនោះដែរ។
ពេលនោះ ព្រះយេស៊ូវហៅពួកសិស្សរបស់ព្រះអង្គមកជិត ហើយមានព្រះបន្ទូលថា៖ «ខ្ញុំមានចិត្តក្តួលអាណិតដល់បណ្តាជនទាំងនេះណាស់ ព្រោះគេបាននៅជាមួយខ្ញុំអស់បីថ្ងៃមកហើយ គេគ្មានអ្វីបរិភោគសោះ ហើយខ្ញុំមិនចង់ឲ្យគេទៅវិញទាំងឃ្លានទេ ក្រែងគេអស់កម្លាំងដួលតាមផ្លូវ»។
ពួកសិស្សទូលព្រះអង្គថា៖ «នៅទីរហោស្ថានដូច្នេះ តើយើងរកនំបុ័ងឯណា ល្មមនឹងឲ្យបណ្ដាជនច្រើនយ៉ាងនេះបរិភោគបាន?»
ព្រះយេស៊ូវសួរពួកគេថា៖ «តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មាន?» គេទូលថា៖ «មានប្រាំពីរដុំ និងត្រីតូចៗខ្លះ»។
ក្រោយពីប្រាប់ឲ្យបណ្តាជនអង្គុយផ្ទាល់នឹងដីហើយ
ទ្រង់ក៏យកនំបុ័ងប្រាំពីរដុំ និងត្រីទាំងនោះមក អរព្រះគុណដល់ព្រះ ហើយកាច់ប្រទានឲ្យពួកសិស្ស ពួកសិស្សក៏យកទៅចែកឲ្យបណ្តាជន។
ពួកគេទាំងអស់គ្នាបានបរិភោគឆ្អែតស្កប់ស្កល់ ហើយគេប្រមូលចំណិតដែលនៅសល់ ដាក់ពេញបានប្រាំពីរកន្ត្រក។
អស់អ្នកដែលបានបរិភោគ មានបុរសបួនពាន់នាក់ មិនរាប់ស្ត្រី និងកូនក្មេងទេ។
លុះព្រលឹមឡើង ពេលព្រះអង្គយាងត្រឡប់ទៅទីក្រុងវិញ ព្រះអង្គឃ្លាន។
ព្រះអង្គទតឃើញដើមល្វាមួយដើមនៅក្បែរផ្លូវ ទ្រង់ក៏យាងទៅជិត មិនឃើញមានផ្លែសោះ មានសុទ្ធតែស្លឹក។ ទ្រង់មានព្រះបន្ទូលទៅកាន់ដើមល្វានោះថា៖ «ពីពេលនេះទៅ កុំឲ្យឯងមានផ្លែទៀតឡើយ!»។ ពេលនោះ ដើមល្វាក៏ក្រៀមស្វិតមួយរំពេច។
នៅពេលនោះ មានស្ត្រីម្នាក់កើតជំងឺធ្លាក់ឈាមអស់រយៈពេលដប់ពីរឆ្នាំមកហើយ
នាងបានរងទុក្ខយ៉ាងខ្លាំង ក្រោមការព្យាបាលពីគ្រូពេទ្យជាច្រើន ហើយបានចំណាយទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនាងមាន តែមិនបានគ្រាន់បើសោះ ផ្ទុយទៅវិញ ជំងឺនោះកាន់តែខ្លាំងឡើង។
ក្រោយពីនាងបានឮអំពីព្រះយេស៊ូវ នាងក៏ចូលមកក្នុងចំណោមបណ្តាជន ហើយពាល់ព្រះពស្ត្រព្រះអង្គពីខាងក្រោយ
ដ្បិតនាងគិតថា៖ «បើខ្ញុំគ្រាន់តែពាល់ព្រះពស្ត្រព្រះអង្គប៉ុណ្ណោះ ខ្ញុំនឹងបានជាមិនខាន»។
រំពេចនោះ ជំងឺធ្លាក់ឈាមក៏បាត់ភ្លាម ហើយនាងបានដឹងក្នុងខ្លួនថា នាងបានជាសះស្បើយពីជំងឺនោះហើយ។
បុរសនេះនៅតាមផ្នូរខ្មោច គ្មានអ្នកណាអាចចងគាត់ជាប់បានឡើយ ទោះចងនឹងច្រវាក់ក៏ដោយ
នៅពេលនោះ ព្រះយេស៊ូវជ្រាបភ្លាមថា មានព្រះចេស្តាចេញពីព្រះអង្គ ហើយព្រះអង្គក៏ងាកបែរទៅបណ្ដាជន ទាំងសួរថា៖ «អ្នកណាពាល់អាវខ្ញុំ?»
ពួកសិស្សទូលព្រះអង្គថា៖ «លោកគ្រូឃើញហើយថា បណ្ដាជនប្រជ្រៀតគ្នាជុំវិញលោកគ្រូ ម្តេចបានជាលោកគ្រូសួរថា អ្នកណាពាល់ខ្ញុំដូច្នេះ?»
ព្រះអង្គទតមើលជុំវិញ រកមើលអ្នកណាដែលបានពាល់ព្រះអង្គ។
ប៉ុន្តែ ស្ត្រីនោះដឹងពីហេតុដែលបានកើតឡើងចំពោះនាង នាងក៏ចូលមក ហើយក្រាបចុះនៅចំពោះព្រះអង្គទាំងភ័យញ័រ រួចទូលការពិតទាំងអស់ថ្វាយព្រះអង្គ។
ព្រះអង្គមានព្រះបន្ទូលទៅនាងថា៖ «កូនស្រីអើយ ជំនឿរបស់នាងបានធ្វើឲ្យនាងជាសះស្បើយហើយ ចូរទៅដោយសុខសាន្ត ហើយចូរឲ្យបានជាសះស្បើយពីជំងឺរបស់នាងចុះ!»។
ពេលគេឆ្លងដល់ត្រើយម្ខាង មកដល់ស្រុកគេនេសារ៉ែត គេក៏ចតទូកនៅទីនោះ។
ពេលគេចេញពីទូក ប្រជាជនក៏ស្គាល់ព្រះអង្គភ្លាម
ហើយរត់ទៅគ្រប់កន្លែងក្នុងតំបន់នោះទាំងមូល រួចចាប់ផ្ដើមនាំអ្នកជំងឺដេកលើកន្ទេល មកកាន់កន្លែងដែលគេឮថាព្រះអង្គគង់នៅ។
កន្លែងណាដែលព្រះអង្គយាងទៅ ទោះនៅក្នុងភូមិ ក្នុងទីក្រុង ឬស្រុកស្រែក្តី គេដាក់អ្នកជំងឺនៅទីប្រជុំជន រួចទូលអង្វរព្រះអង្គសុំឲ្យគេបានគ្រាន់តែពាល់ជាយព្រះពស្ត្រព្រះអង្គប៉ុណ្ណោះ។ អស់អ្នកដែលបានពាល់ព្រះអង្គ បានជាសះស្បើយគ្រប់គ្នា ។
លុះពេលថ្ងៃលិច អស់អ្នកដែលមានបងប្អូនឈឺជំងឺផ្សេងៗ បាននាំអ្នកទាំងនោះមករកព្រះអង្គ។ ព្រះអង្គដាក់ព្រះហស្តលើអ្នកទាំងនោះ ហើយប្រោសគេឲ្យបានជាសះស្បើយគ្រប់ៗគ្នា។
ពេលនោះដែរ មានស្ត្រីម្នាក់ មានជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ នាងបានចំណាយទ្រព្យដែលនាងមានទាំងប៉ុន្មានទៅលើគ្រូពេទ្យ តែគ្មានគ្រូពេទ្យណាមួយអាចមើលនាងជាបានឡើយ។
នាងចូលពីក្រោយព្រះអង្គ ហើយពាល់ជាយព្រះពស្ត្រព្រះអង្គ ស្រាប់តែឈាមក៏ឈប់ធ្លាក់មួយរំពេច។
ព្រះយេស៊ូវមានព្រះបន្ទូលសួរថា៖ «អ្នកណាពាល់ខ្ញុំ?»។ កាលគ្រប់គ្នាប្រកែក ពេត្រុសទូលថា៖ «លោកគ្រូ បណ្តាជនកំពុងប្រជ្រៀតគ្នាជុំវិញលោកគ្រូ!»។
ប៉ុន្ដែ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «មានមនុស្សម្នាក់ពាល់ខ្ញុំ ដ្បិតខ្ញុំដឹងថា មានចេស្ដាចេញពីខ្ញុំទៅ»។
កាលស្ត្រីនោះឃើញថា នាងមិនអាចលាក់បាន នាងក៏ចូលមកទាំងញ័ររន្ធត់ ហើយក្រាបចុះនៅចំពោះព្រះអង្គ ទូលនៅមុខមនុស្សទាំងអស់ ពីហេតុដែលនាងបានពាល់ព្រះអង្គ ហើយពីរបៀបដែលនាងបានជាភ្លាមមួយរំពេច។
ព្រះអង្គមានព្រះបន្ទូលទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់នាង បានធ្វើឲ្យនាងជាសះស្បើយហើយ ចូរអញ្ជើញទៅដោយសុខសាន្តចុះ»។
ពេលនោះ ព្រះយេស៊ូវបានហៅអ្នកទាំងដប់ពីរមក ហើយក៏ប្រទានឲ្យគេមានព្រះចេស្តា និងអំណាចលើអស់ទាំងអារក្ស ហើយអាចមើលជំងឺឲ្យជា
ពេលពួកសាវកបានត្រឡប់មកវិញ រៀបរាប់រឿងទូលព្រះយេស៊ូវពីការដែលគេបានធ្វើទាំងប៉ុន្មាន ព្រះអង្គក៏នាំគេទៅទីស្ងាត់ដោយឡែក ជិតភូមិមួយឈ្មោះបេតសៃដា។
កាលមហាជនបានដឹង គេក៏ទៅតាមព្រះអង្គ ហើយព្រះអង្គរាក់ទាក់ទទួលគេ ដោយមានព្រះបន្ទូលប្រាប់អំពីព្រះរាជ្យរបស់ព្រះ ទាំងប្រោសអស់អ្នកដែលត្រូវការឲ្យបានជាផង។
លុះដល់ថ្ងៃកាន់តែទាបហើយ អ្នកទាំងដប់ពីរ មកទូលព្រះអង្គថា៖ «សូមឲ្យបណ្ដាជនទៅរកកន្លែងស្នាក់នៅ ទៅរកស្បៀងអាហារនៅតាមភូមិ និងស្រុកស្រែជុំវិញនេះទៅ ព្រោះទីនេះស្ងាត់ណាស់»។
តែព្រះអង្គមានព្រះបន្ទូលថា៖ «ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ» ពួកសិស្សទូលថា៖ «យើងខ្ញុំមានតែនំបុ័ងប្រាំដុំ និងត្រីពីរទេ មានតែយើងខ្ញុំទៅទិញស្បៀងអាហារថែមទៀត សម្រាប់មនុស្សទាំងនេះ»។
នៅទីនោះ មានបុរសប្រាំពាន់នាក់ ហើយព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា៖ «ចូរឲ្យគេអង្គុយជាជួរទៅ ក្នុងមួយជួរហាសិបនាក់»។
ពួកសិស្សក៏ឲ្យមនុស្សទាំងអស់អង្គុយដូច្នោះ
ព្រះអង្គបានយកនំបុ័ងប្រាំដុំ និងត្រីពីរ ងើបទតទៅលើមេឃ ហើយអរព្រះគុណ រួចកាច់ប្រទានដល់ពួកសិស្ស ឲ្យលើកទៅឲ្យបណ្តាជនបរិភោគ។
គេបានបរិភោគឆ្អែតទាំងអស់គ្នា រួចប្រមូលចំណិតដែលនៅសល់ បានដប់ពីរកន្ត្រក។
ថ្ងៃមួយ ពេលព្រះអង្គកំពុងតែអធិស្ឋានដោយឡែក ហើយពួកសិស្សក៏នៅជាមួយ ព្រះអង្គសួរគេថា៖ «តើមហាជនថាខ្ញុំជាអ្នកណា?»
គេទូលឆ្លើយថា៖ «ជាយ៉ូហាន-បាទីស្ទ ខ្លះថាជាអេលីយ៉ា ខ្លះទៀតថាជាហោរាណាមួយពីចាស់បុរាណ បានរស់ឡើងវិញ»។
ព្រះអង្គបានចាត់គេឲ្យទៅប្រកាសប្រាប់អំពីព្រះរាជ្យរបស់ព្រះ ហើយមើលអ្នកជំងឺឲ្យបានជាផង។
ពួកគេក៏បានចាកចេញ ទៅសព្វភូមិទាំងអស់ ព្រមទាំងផ្សាយដំណឹងល្អ ហើយមើលអ្នកជំងឺឲ្យជានៅគ្រប់កន្លែងដែរ។
ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលថា៖ «កុំភ័យអី គឺខ្ញុំទេ»
ពួកគេចង់យាងព្រះអង្គចូលក្នុងទូក ស្រាប់តែពេលនោះ ទូកក៏មកដល់ត្រើយ ជាកន្លែងដែលគេចង់ទៅ។
នៅពាក់កណ្តាលពេលបុណ្យនោះ ព្រះយេស៊ូវយាងឡើងទៅក្នុងព្រះវិហារ ហើយចាប់ផ្តើមបង្រៀន។
ពួកសាសន៍យូដានឹកឆ្ងល់ថា៖ «តើអ្នកនេះចេះគម្ពីរមកពីណា បើគាត់មិនដែលរៀនសោះ?»
ដូច្នេះ កាលពួកសាសន៍យូដាជាច្រើន ដែលមកតាមនាងម៉ារា បានឃើញការដែលព្រះយេស៊ូវបានធ្វើ គេក៏ជឿដល់ព្រះអង្គ
គ្រប់គ្នាមានចិត្តកោតខ្លាច ហើយមានការអស្ចារ្យ និងទីសម្គាល់ជាច្រើនកើតឡើងដោយសារពួកសាវក។
ប៉ុន្តែ មានបុរសម្នាក់ឈ្មោះអាណានាស ប្រពន្ធឈ្មោះសាភីរ៉ា បាននាំគ្នាលក់របស់ទ្រព្យខ្លួនដែរ
រំពេចនោះ នាងក៏ដួលនៅទៀបជើងរបស់លោកពេត្រុស ហើយដាច់ខ្យល់ស្លាប់ទៅ។ ពេលពួកយុវជនចូលមក ឃើញនាងស្លាប់ដូច្នេះ គេក៏សែងយកសពនាងទៅកប់ នៅក្បែរសពប្តីរបស់នាង។
ក្រុមជំនុំទាំងមូល និងអស់អ្នកដែលឮពីហេតុការណ៍នេះ មានការស្ញែងខ្លាចជាខ្លាំង។
កាលពួកសាវកនៅក្រុងយេរូសាឡិមបានឮថា ស្រុកសាម៉ារីបានទទួលព្រះបន្ទូលរបស់ព្រះ គេក៏ចាត់លោកពេត្រុស និងលោកយ៉ូហាន ឲ្យទៅជួបអ្នកទាំងនោះ។
លុះអ្នកទាំងពីរបានចុះទៅដល់ ក៏អធិស្ឋានឲ្យពួកគេដើម្បីឲ្យបានទទួលព្រះវិញ្ញាណបរិសុទ្ធ
ដ្បិតព្រះវិញ្ញាណមិនទាន់បានយាងចុះមកសណ្ឋិតលើពួកគេណាម្នាក់នៅឡើយទេ គេគ្រាន់តែបានទទួលពិធីជ្រមុជទឹក ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវប៉ុណ្ណោះ។
ពេលនោះ អ្នកទាំងពីរបានដាក់ដៃលើគេ ហើយគេក៏បានទទួលព្រះវិញ្ញាណបរិសុទ្ធ។
កាលលោកពេត្រុសកំពុងតែមានប្រសាសន៍នៅឡើយ ព្រះវិញ្ញាណបរិសុទ្ធក៏យាងចុះមកសណ្ឋិតលើអស់អ្នកដែលកំពុងស្តាប់ព្រះបន្ទូល។
អ្នកជឿពីចំណោមពួកអ្នកកាត់ស្បែក ដែលមកជាមួយលោកពេត្រុស មានសេចក្ដីអស្ចារ្យជាខ្លាំង ដោយឃើញព្រះចាក់បង្ហូរអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធមកលើពួកសាសន៍ដទៃដែរ
ដ្បិតគេបានឮអ្នកទាំងនោះនិយាយភាសាដទៃ ហើយលើកតម្កើងព្រះ។ ពេលនោះ លោកពេត្រុសប្រកាសថា៖
«តើអ្នកណាអាចឃាត់មិនឲ្យមនុស្សទាំងនេះទទួលពិធីជ្រមុជទឹកបាន? គេក៏បានទទួលព្រះវិញ្ញាណបរិសុទ្ធដូចជាយើងដែរ»។
ដូច្នេះ លោកក៏បង្គាប់ឲ្យគេទទួលពិធីជ្រមុជទឹក ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ បន្ទាប់មក គេសុំឲ្យលោកស្នាក់នៅជាមួយគេជាច្រើនថ្ងៃ។
ពេលខ្ញុំចាប់ផ្ដើមនិយាយ ព្រះវិញ្ញាណបរិសុទ្ធក៏យាងចុះមកសណ្ឋិតលើពួកគេ ដូចព្រះអង្គបានសណ្ឋិតលើយើង កាលពីដំបូងនោះដែរ។
ពេលនោះ ខ្ញុំក៏នឹកឃើញពីការដែលព្រះអម្ចាស់មានព្រះបន្ទូលថា "លោកយ៉ូហានបានធ្វើពិធីជ្រមុជដោយទឹក តែអ្នករាល់គ្នានឹងទទួលពិធីជ្រមុជ ដោយព្រះវិញ្ញាណបរិសុទ្ធវិញ"។
ដូច្នេះ បើព្រះបានប្រទានអំណោយទានដល់គេ ដូចព្រះអង្គបានប្រទានមកយើង នៅពេលយើងបានជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទដែរនោះ តើខ្ញុំជាអ្វីដែលអាចឃាត់ឃាំងព្រះបាន?»
មានថ្ងៃមួយ ពេលយើងកំពុងធ្វើដំណើរទៅកន្លែងអធិស្ឋាន យើងបានជួបស្រីបម្រើម្នាក់ដែលមានអារក្សភីថង់ចូល ហើយធ្វើឲ្យពួកម្ចាស់របស់នាងរកកម្រៃបានយ៉ាងច្រើន ដោយការទាយ។
នាងដើរតាមលោកប៉ុល និងយើង ទាំងស្រែកថា៖ «អ្នកទាំងនេះជាបាវបម្រើរបស់ព្រះដ៏ខ្ពស់បំផុត ដែលប្រកាសប្រាប់យើងពីផ្លូវសង្គ្រោះ»។
នាងចេះតែធ្វើដូច្នេះជាច្រើនថ្ងៃ ទាល់តែលោកប៉ុលមានការរំខានចិត្ត ហើយបែរទៅបង្គាប់វិញ្ញាណនោះថា៖ «យើងបញ្ជាឯងក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ចូរចេញពីនាងនេះទៅ!» ហើយវាក៏ចេញនៅវេលានោះឯង។
ពីមុន ព្រះបានទតរំលងគ្រាខ្លៅល្ងង់នោះមែន តែឥឡូវនេះ ព្រះអង្គបង្គាប់មនុស្សទាំងអស់ នៅគ្រប់ទីកន្លែងឲ្យប្រែចិត្តវិញ
ព្រោះព្រះអង្គបានកំណត់ថ្ងៃមួយទុក ដែលនឹងជំនុំជម្រះមនុស្សលោកដោយសុចរិត ដោយសារមនុស្សម្នាក់ ដែលព្រះអង្គបានតែងតាំង ហើយដើម្បីជាភស្ដុតាងអំពីការនេះដល់មនុស្សទាំងអស់ ព្រះអង្គប្រោសមនុស្សនោះឲ្យរស់ពីស្លាប់ឡើងវិញ»។
ដោយអំណាចនៃទីសម្គាល់ និងការអស្ចារ្យក្ដី ដោយសារព្រះចេស្តានៃព្រះវិញ្ញាណរបស់ព្រះ ដើម្បីឲ្យខ្ញុំបានផ្សាយដំណឹងល្អរបស់ព្រះគ្រីស្ទនៅគ្រប់ទីកន្លែង ចាប់ពីក្រុងយេរូសាឡិម រហូតទៅដល់ស្រុកអ៊ីលីរីកុន។
ក្នុងក្រុមជំនុំ ទីមួយ ព្រះបានតែងតាំងអ្នកខ្លះជាសាវក ទីពីរ ជាហោរា ទីបី ជាគ្រូបង្រៀន បន្ទាប់មក ជាអ្នកធ្វើការអស្ចារ្យ បន្ទាប់មកទៀត អ្នកដែលមានអំណោយទានខាងការប្រោសឲ្យជា ខាងកិច្ចការជំនួយ ខាងការគ្រប់គ្រង ខាងនិយាយភាសាដទៃផ្សេងៗ។
រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស ចិត្តសន្ដោស ភាពស្មោះត្រង់
ចិត្តស្លូតបូត និងការចេះគ្រប់គ្រងចិត្ត គ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្ដីទាំងនេះឡើយ។
ចូរអ្នករាល់គ្នាគ្រាន់តែរស់នៅឲ្យស័ក្តសមនឹងដំណឹងល្អរបស់ព្រះគ្រីស្ទចុះ ទោះបីជាខ្ញុំមកជួបអ្នករាល់គ្នា ឬនៅឆ្ងាយ ហើយបានឮអំពីអ្នករាល់គ្នាក្តី នោះខ្ញុំនឹងដឹងថា អ្នករាល់គ្នាបានឈរមាំមួន ដោយមានចិត្តគំនិតតែមួយ ទាំងតតាំងជាមួយគ្នាដើម្បីជំនឿលើដំណឹងល្អ
ដូច្នេះ ប្រសិនបើអ្នករាល់គ្នាបានរស់ឡើងវិញជាមួយព្រះគ្រីស្ទមែន ចូរស្វែងរកអ្វីៗដែលនៅស្ថានលើ ជាស្ថានដែលព្រះគ្រីស្ទគង់ខាងស្តាំព្រះហស្តរបស់ព្រះនោះវិញ។
ចូរប្រដាប់ខ្លួនដោយមនុស្សថ្មី ដែលកំពុងតែកែឡើងខាងឯចំណេះដឹង ឲ្យត្រូវនឹងរូបអង្គព្រះ ដែលបង្កើតមនុស្សថ្មីនោះមក។
ក្នុងសណ្ឋាននោះ គ្មានសាសន៍ក្រិក និងសាសន៍យូដា ពួកកាត់ស្បែក និងពួកមិនកាត់ស្បែក ពួកមនុស្សព្រៃ ពួកជនជាតិភាគតិច អ្នកបម្រើ ឬអ្នកជាទៀតឡើយ គឺព្រះគ្រីស្ទជាគ្រប់ទាំងអស់ ហើយគង់នៅក្នុងគ្រប់ទាំងអស់!
ដូច្នេះ ដោយព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នាជាប្រជារាស្រ្តបរិសុទ្ធ និងស្ងួនភ្ងារបស់ព្រះអង្គ ចូរប្រដាប់កាយដោយចិត្តក្តួលអាណិត សប្បុរស សុភាព ស្លូតបូត ហើយអត់ធ្មត់ចុះ។
ចូរទ្រាំទ្រគ្នាទៅវិញទៅមក ហើយប្រសិនបើអ្នកណាម្នាក់មានហេតុទាស់នឹងអ្នកណាម្នាក់ទៀត ចូរអត់ទោសឲ្យគ្នាទៅវិញទៅមក ដ្បិតព្រះអម្ចាស់បានអត់ទោសឲ្យអ្នករាល់គ្នាយ៉ាងណា អ្នករាល់គ្នាក៏ត្រូវអត់ទោសយ៉ាងនោះដែរ។
លើសពីនេះទៅទៀត ចូរប្រដាប់កាយដោយសេចក្តីស្រឡាញ់ ដែលជាចំណងនៃសេចក្តីគ្រប់លក្ខណ៍ចុះ។
ចូរឲ្យសេចក្តីសុខសាន្តរបស់ព្រះគ្រីស្ទគ្រប់គ្រងនៅក្នុងចិត្តអ្នករាល់គ្នា ដ្បិតព្រះអង្គបានហៅអ្នករាល់គ្នាមកក្នុងរូបកាយតែមួយ ដើម្បីសេចក្ដីសុខសាន្តនោះឯង ហើយចូរអរព្រះគុណផង។
ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទសណ្ឋិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ។ ចូរបង្រៀន ហើយទូន្មានគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរអរព្រះគុណដល់ព្រះនៅក្នុងចិត្ត ដោយច្រៀងទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណចុះ។
ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ទោះជាពាក្យសម្ដី ឬការប្រព្រឹត្តក៏ដោយ ចូរធ្វើទាំងអស់ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវ ទាំងអរព្រះគុណដល់ព្រះ ជាព្រះវរបិតា តាមរយៈព្រះអង្គផង។
ប្រពន្ធរាល់គ្នាអើយ ចូរចុះចូលចំពោះប្តីរបស់ខ្លួន ព្រោះជាការត្រឹមត្រូវនៅក្នុងព្រះអម្ចាស់។
ប្ដីរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធរបស់ខ្លួន ហើយមិនត្រូវមួម៉ៅដាក់នាងឡើយ។
ចូរគិតពីអ្វីៗដែលនៅខាងលើ កុំគិតពីអ្វីៗដែលនៅផែនដីឡើយ
ព្រោះដំណឹងល្អដែលយើងបាននាំមកប្រាប់អ្នករាល់គ្នា មិនមែនត្រឹមតែដោយពាក្យសម្ដីប៉ុណ្ណោះទេ តែដោយព្រះចេស្តា និងដោយព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងចិត្តជឿជាក់ទាំងស្រុងថែមទៀតផង។ អ្នករាល់គ្នាដឹងស្រាប់ហើយថា យើងជាមនុស្សប្រភេទណាក្នុងចំណោមអ្នករាល់គ្នា សម្រាប់ជាប្រយោជន៍ដល់អ្នករាល់គ្នា។
រីឯជំនឿ គឺជាចិត្តដែលដឹងជាក់ថានឹងបានអ្វីៗដូចសង្ឃឹម ជាការជឿជាក់លើអ្វីៗដែលមើលមិនឃើញ។
អ្នកណានិយាយ ត្រូវនិយាយដូចជាអ្នកដែលបញ្ចេញព្រះបន្ទូលរបស់ព្រះ អ្នកណាបម្រើ ត្រូវបម្រើដោយកម្លាំងដែលព្រះប្រទានឲ្យ ដើម្បីឲ្យព្រះបានថ្កើងឡើងក្នុងគ្រប់ការទាំងអស់ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ សូមលើកតម្កើងសិរីល្អ និងព្រះចេស្តាដល់ព្រះអង្គអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
ក្រោយពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈពេលខ្លី ព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានត្រាស់ហៅអ្នករាល់គ្នា មកក្នុងសិរីល្អរបស់ព្រះអង្គដ៏ស្ថិតស្ថេរអស់កល្បជានិច្ចក្នុងព្រះគ្រីស្ទ ព្រះអង្គនឹងប្រោសអ្នករាល់គ្នាឲ្យបានគ្រប់លក្ខណ៍ ឲ្យបានរឹងប៉ឹង ឲ្យមានកម្លាំង ហើយតាំងអ្នករាល់គ្នាឲ្យបានមាំមួនឥតរង្គើឡើយ។
ព្រោះអស់អ្នកដែលកើតមកពីព្រះ សុទ្ធតែឈ្នះលោកីយ៍នេះ ឯជ័យជម្នះដែលបានឈ្នះលោកីយ៍ នោះគឺជំនឿរបស់យើង។
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមករកខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។
ចូរយកនឹម របស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ នោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព។
«តើទ្រង់ជាព្រះអង្គដែលត្រូវយាងមក ឬយើងខ្ញុំត្រូវរង់ចាំមួយអង្គទៀត?»
ដ្បិតនឹមរបស់ខ្ញុំងាយ ហើយបន្ទុករបស់ខ្ញុំក៏ស្រាលដែរ»។
ព្រះអង្គបានយាងចូលទៅក្នុងក្រុងយេរីខូរ ហើយយាងកាត់ទីក្រុង។
ដ្បិតកូនមនុស្សបានមក ដើម្បីស្វែងរក ហើយសង្គ្រោះមនុស្សបាត់បង់»។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេម្តងទៀតថា៖ «ខ្ញុំជាពន្លឺបំភ្លឺពិភពលោក អ្នកណាដែលមកតាមខ្ញុំ អ្នកនោះមិនដើរក្នុងទីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ»។
នៅពេលនោះ លោកសុលនៅតែគំរាមកំហែង និងសម្លាប់ពួកសិស្សរបស់ព្រះអម្ចាស់។ គាត់បានចូលជួបសម្ដេចសង្ឃ
នៅក្រុងដាម៉ាសនោះ មានសិស្សម្នាក់ឈ្មោះអាណានាស។ ព្រះអម្ចាស់មានព្រះបន្ទូលហៅគាត់នៅក្នុងនិមិត្តថា៖ «អាណានាសអើយ!» គាត់ទូលតបថា៖ «ក្រាបទូលព្រះអម្ចាស់!»។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរក្រោកឡើង ទៅតាមផ្លូវដែលហៅថា "ផ្លូវត្រង់" ហើយរកមើលមនុស្សម្នាក់ឈ្មោះសុល ជាអ្នកស្រុកតើសុស នៅក្នុងផ្ទះយូដាស ដ្បិត មើល៍ គាត់កំពុងតែអធិស្ឋាន
ហើយនៅក្នុងនិមិត្ត គាត់បានឃើញបុរសម្នាក់ឈ្មោះអាណានាស ចូលមកដាក់ដៃលើគាត់ ឲ្យបានភ្លឺភ្នែកឡើងវិញ»។
អាណានាសទូលឆ្លើយថា៖ «ព្រះអម្ចាស់អើយ ទូលបង្គំបានឮមនុស្សជាច្រើននិយាយពីការអាក្រក់ទាំងប៉ុន្មាន ដែលអ្នកនោះបានប្រព្រឹត្តដល់ពួកបរិសុទ្ធរបស់ព្រះអង្គ នៅក្រុងយេរូសាឡិម
ហើយនៅទីនេះ គាត់បានទទួលអំណាចពីពួកសង្គ្រាជ ដើម្បីចាប់ចងអស់អ្នកដែលអំពាវនាវរកព្រះនាមព្រះអង្គ»។
ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «ចូរទៅចុះ ព្រោះគាត់ជាឧបករណ៍ដែលខ្ញុំជ្រើសរើស ដើម្បីនាំយកឈ្មោះខ្ញុំទៅប្រាប់ពួកសាសន៍ដទៃ និងពួកស្តេច ព្រមទាំងពួកកូនចៅសាសន៍អ៊ីស្រាអែលផង។
ខ្ញុំនឹងបង្ហាញឲ្យគាត់ដឹងថា គាត់ត្រូវរងទុក្ខលំបាកជាច្រើន ដោយព្រោះឈ្មោះខ្ញុំ»។
ដូច្នេះ អាណានាសក៏ទៅ ហើយចូលក្នុងផ្ទះនោះ ដាក់ដៃលើគាត់ រួចមានប្រសាសន៍ថា៖ «បងសុលអើយ! ព្រះអម្ចាស់យេស៊ូវ ដែលលេចមកឲ្យបងឃើញនៅតាមផ្លូវ ទ្រង់បានចាត់ខ្ញុំមក ដើម្បីឲ្យបងបានភ្លឺភ្នែក ហើយឲ្យបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ»។
រំពេចនោះ មានអ្វីមួយដូចជាស្រកាជ្រុះចុះពីភ្នែករបស់គាត់ ហើយគាត់ក៏បានភ្លឺឡើងវិញ។ បន្ទាប់មក គាត់ក៏ក្រោកឡើង ហើយទទួលពិធីជ្រមុជទឹក។
ក្រោយពីបានបរិភោគអាហារ គាត់ក៏មានកម្លាំងឡើងវិញ។ លោកស្នាក់នៅក្រុងដាម៉ាសជាមួយពួកសិស្សជាយូរថ្ងៃ
ដូច្នេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ដោយសេចក្តីមេត្តាករុណារបស់ព្រះ ឲ្យថ្វាយរូបកាយទុកជាយញ្ញបូជារស់ បរិសុទ្ធ ហើយគាប់ព្រះហឫទ័យដល់ព្រះ។ នេះហើយជាការថ្វាយបង្គំរបស់អ្នករាល់គ្នាតាមរបៀបត្រឹមត្រូវ។
ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ជាបងជាប្អូន ចូរផ្តល់កិត្តិយសគ្នាទៅវិញទៅមក ដោយការគោរព។
ខាងសេចក្ដីឧស្សាហ៍ នោះមិនត្រូវខ្ជិលច្រអូសឡើយ ខាងវិញ្ញាណ នោះត្រូវបម្រើព្រះអម្ចាស់ដោយចិត្តឆេះឆួល។
ចូរអរសប្បាយដោយមានសង្ឃឹម ចូរអត់ធ្មត់ក្នុងសេចក្តីទុក្ខលំបាក ចូរខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន។
ចូរជួយផ្គត់ផ្គង់ដល់ពួកបរិសុទ្ធដែលខ្វះខាត ចូរទទួលភ្ញៀវដោយចិត្តរាក់ទាក់។
ចូរឲ្យពរដល់អស់អ្នកដែលបៀតបៀនអ្នករាល់គ្នា ចូរឲ្យពរចុះ កុំដាក់បណ្ដាសាគេឡើយ។
ចូរអរសប្បាយជាមួយអ្នកដែលអរសប្បាយ ចូរយំជាមួយអ្នកណាដែលយំ
ចូររស់នៅដោយចុះសម្រុងគ្នាទៅវិញទៅមក មិនត្រូវមានគំនិតឆ្មើងឆ្មៃឡើយ តែត្រូវរាប់អានមនុស្សទន់ទាបវិញ។ មិនត្រូវអួតខ្លួនថាមានប្រាជ្ញាឡើយ ។
កុំតបស្នងការអាក្រក់ដោយការអាក្រក់ឡើយ តែត្រូវតាំងចិត្តធ្វើល្អនៅចំពោះមុខមនុស្សទាំងអស់វិញ ។
ចំណែកខាងឯអ្នករាល់គ្នាវិញ ប្រសិនបើអាចធ្វើទៅបាន នោះចូររស់នៅដោយសុខសាន្តជាមួយមនុស្សទាំងអស់ចុះ។
បងប្អូនស្ងួនភ្ងាអើយ មិនត្រូវសងសឹកដោយខ្លួនឯងឡើយ តែចូរទុកឲ្យព្រះសម្ដែងសេចក្ដីក្រោធវិញ ដ្បិតមានសេចក្តីចែងទុកមកថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា ការសងសឹកនោះស្រេចលើយើង យើងនឹងសងដល់គេ» ។
មិនត្រូវត្រាប់តាមសម័យនេះឡើយ តែចូរឲ្យបានផ្លាស់ប្រែ ដោយគំនិតរបស់អ្នករាល់គ្នាបានកែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចស្គាល់អ្វីជាព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ អ្វីដែលព្រះអង្គគាប់ព្រះហឫទ័យ ហើយគ្រប់លក្ខណ៍។
យើងមិនត្រូវណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើយើងមិនរសាយចិត្តទេ ដល់ពេលកំណត់ យើងនឹងច្រូតបានហើយ។
ដូច្នេះ ដែលមានស្មរបន្ទាល់ជាច្រើនដល់ម៉្លេះនៅព័ទ្ធជុំវិញយើង ត្រូវឲ្យយើងលះចោលអស់ទាំងបន្ទុក និងអំពើបាបដែលព័ទ្ធជុំវិញយើងយ៉ាងងាយនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់
ដ្បិតឪពុកយើងតែងវាយប្រដៅយើងតែមួយរយៈពេលខ្លី តាមតែគាត់យល់ឃើញ ប៉ុន្តែ ព្រះអង្គវាយប្រដៅយើង សម្រាប់ជាប្រយោជន៍ដល់យើង ដើម្បីឲ្យយើងបានបរិសុទ្ធរួមជាមួយព្រះអង្គ។
កាលណាមានការវាយប្រដៅ មើលទៅដូចជាឈឺចាប់ណាស់ មិនមែនសប្បាយទេ តែក្រោយមកក៏បង្កើតផលជាសេចក្ដីសុខសាន្ត និងសេចក្ដីសុចរិត ដល់អស់អ្នកដែលចេះបង្ហាត់ខ្លួនតាមរបៀបនេះ។
ហេតុនេះ ចូរលើកដៃដែលស្រពន់ឡើង ហើយធ្វើឲ្យជង្គង់ដែលខ្សោយមានកម្លាំងឡើងដែរ
ចូរធ្វើផ្លូវឲ្យត្រង់សម្រាប់ជើងអ្នករាល់គ្នា ក្រែងអ្នកណាដែលខ្ញើចត្រូវបង្វែរចេញ តែស៊ូឲ្យបានជាវិញប្រសើរជាង។
ចូរសង្វាតឲ្យបានសុខជាមួយមនុស្សទាំងអស់ ហើយឲ្យបានបរិសុទ្ធ ដ្បិតបើគ្មានភាពបរិសុទ្ធទេ គ្មានអ្នកណាអាចឃើញព្រះអម្ចាស់បានឡើយ។
ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាខ្វះព្រះគុណរបស់ព្រះ ហើយមានឫសល្វីងជូរចត់ណាពន្លកឡើង ដែលបណ្ដាលឲ្យកើតរឿងរ៉ាវ ហើយដោយសារការនោះ មនុស្សជាច្រើនក៏ត្រឡប់ជាស្មោកគ្រោក។
ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាប្រព្រឹត្តសហាយស្មន់ ឬទមិឡល្មើសដូចអេសាវ ដែលលក់សិទ្ធិកូនច្បងរបស់ខ្លួន សម្រាប់តែអាហារមួយពេលប៉ុណ្ណោះនោះឡើយ។
ដ្បិតអ្នករាល់គ្នាដឹងហើយថា ក្រោយមក កាលគាត់ប្រាថ្នាចង់ទទួលពរ តែមិនបានទេ ទោះបើគាត់ខំស្វែងរកទាំងស្រក់ទឹកភ្នែកក៏ដោយ ក៏គាត់រកឱកាសប្រែចិត្តមិនឃើញដែរ។
អ្នករាល់គ្នាមិនបានមកដល់ភ្នំមួយ ដែលពាល់បាន មានភ្លើងឆេះ ហើយងងឹត ស្រអាប់ និងខ្យល់ព្យុះ
មានស្នូរត្រែ និងព្រះសូរសៀងរបស់ព្រះដែលមានព្រះបន្ទូលមក ធ្វើឲ្យពួកអ្នកដែលឮ អង្វរសុំកុំឲ្យព្រះទ្រង់មានព្រះបន្ទូលមកគេទៀតនោះឡើយ។
ទាំងសម្លឹងមើលព្រះយេស៊ូវ ដែលជាអ្នកចាប់ផ្តើម និងជាអ្នកធ្វើឲ្យជំនឿរបស់យើងបានគ្រប់លក្ខណ៍ ទ្រង់បានស៊ូទ្រាំនៅលើឈើឆ្កាង ដោយមិនគិតពីសេចក្ដីអាម៉ាស់ឡើយ ដោយព្រោះតែអំណរដែលនៅចំពោះព្រះអង្គ ហើយព្រះអង្គក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ។
ខ្ញុំឮសំឡេងមួយយ៉ាងខ្លាំង ចេញពីស្ថានសួគ៌មកថា៖ «មើល៍! រោងឧបោសថរបស់ព្រះស្ថិតនៅជាមួយមនុស្សហើយ ព្រះអង្គនឹងគង់នៅជាមួយគេ គេនឹងធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះអង្គផ្ទាល់គង់នៅជាព្រះដល់គេ។
ព្រះអង្គនឹងជូតអស់ទាំងទឹកភ្នែក ចេញពីភ្នែករបស់គេ សេចក្ដីស្លាប់នឹងលែងមានទៀតហើយ ការកាន់ទុក្ខ ការយំសោក ឬការឈឺចាប់ ក៏នឹងលែងមានទៀតដែរ ដ្បិតអ្វីៗពីមុនទាំងប៉ុន្មានបានកន្លងបាត់ទៅហើយ»។