សូមកុំភ្លេចអោយសោះថាព្រះគ្រីស្ទនឹងយាងមកវិញ រាល់ថ្ងៃនេះយើងត្រូវរស់នៅជាមួយគ្នាក្នុងសហគមន៍ជំនឿ លើកទឹកចិត្តគ្នាទៅវិញទៅមក អោយរស់នៅតាមព្រះបន្ទ័ររបស់ព្រះ។
យើងមិនដឹងថាព្រះយេស៊ូវនឹងយាងមកវិញនៅពេលណាទេ ដូច្នេះត្រូវត្រៀមខ្លួនជានិច្ចដើម្បីជួបព្រះអង្គ។ សេចក្តីស្រឡាញ់នឹងរំដោះយើងពីការភ័យខ្លាច និងបំពេញយើងដោយសេចក្តីសង្ឃឹម ដើម្បីនៅជាមួយព្រះ។
ក្នុងការយាងមកលើកដំបូង ព្រះយេស៊ូវគ្រីស្ទបានបំពេញទំនាយជាច្រើន ប៉ុន្តែនៅមានទំនាយខ្លះទៀតដែលមិនទាន់បានបំពេញ។ ការយាងមកវិញលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ គឺជាសេចក្តីសង្ឃឹមរបស់យើង ដោយជឿជាក់ថាព្រះគ្រប់គ្រងអ្វីៗទាំងអស់ ហើយព្រះអង្គស្មោះត្រង់នឹងសេចក្តីសន្យារបស់ព្រះអង្គ។
ដូចដែលបានចែងក្នុងយ៉ូហាន ១៤:១-៤ថា «ចូរកុំអោយចិត្តអ្នករួញរា។ ចូរជឿដល់ព្រះ ហើយជឿដល់ខ្ញុំផងដែរ។ នៅក្នុងផ្ទះរបស់ព្រះវរបិតាខ្ញុំមានទីស្នាក់នៅច្រើនណាស់ បើមិនដូច្នោះទេ ខ្ញុំប្រាប់អ្នករាល់គ្នាហើយ។ ខ្ញុំទៅរៀបចំកន្លែងសំរាប់អ្នករាល់គ្នា»។
ដោយសារព្រះគុណដ៏មហិមារបស់ព្រះ យើងមានសេចក្តីសង្ឃឹមថានឹងបានរួចជីវិត និងបានសង្រ្គោះ។
ព្រះគ្រីស្ទក៏យ៉ាងនោះដែរ គឺក្រោយពីបានថ្វាយព្រះអង្គទ្រង់តែមួយដង ដើម្បីដកបាបរបស់មនុស្សជាច្រើន នោះទ្រង់នឹងលេចមកម្ដងទៀតជាលើកទីពីរ មិនមែនសម្រាប់អំពើបាប គឺដើម្បីសង្គ្រោះអស់អ្នកដែលរង់ចាំព្រះអង្គ។
ដូច្នេះ ចូរប្រុងស្មារតី ដ្បិតអ្នករាល់គ្នាមិនដឹងថា ព្រះអម្ចាស់របស់អ្នករាល់គ្នានឹងយាងមកថ្ងៃណាទេ។
សូមព្រះនៃសេចក្ដីសុខសាន្ត ញែកអ្នករាល់គ្នាជាបរិសុទ្ធទាំងស្រុង ហើយសូមឲ្យវិញ្ញាណ ព្រលឹង និងរូបកាយរបស់អ្នករាល់គ្នាទាំងមូល បានបម្រុងទុកជាឥតសៅហ្មង រហូតដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងយាងមក។
មើល៍! យើងមកជាឆាប់ ទាំងនាំយករង្វាន់មកជាមួយ ដើម្បីចែកឲ្យគ្រប់គ្នា តាមអំពើដែលខ្លួនបានប្រព្រឹត្ត។
យើងនឹងមកនៅពេលឆាប់ៗ ចូរកាន់ខ្ជាប់តាមអ្វីដែលអ្នកមានចុះ ដើម្បីកុំឲ្យអ្នកណាដណ្តើមយកមកុដរបស់អ្នកបាន។
«ពេលកូនមនុស្សមកក្នុងសិរីល្អរបស់លោក ហើយអស់ទាំងទេវតាក៏មកជាមួយ នោះលោកនឹងគង់នៅលើបល្ល័ង្កដ៏រុងរឿងរបស់លោក។
ដូច្នេះ អ្នករាល់គ្នាក៏ត្រូវប្រុងប្រៀបជានិច្ចដែរ ដ្បិតកូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនបានគិត»។
មើល៍! ព្រះអង្គយាងមកតាមពពក គ្រប់ទាំងភ្នែកនឹងឃើញព្រះអង្គ សូម្បីតែអស់អ្នកដែលចាក់ព្រះអង្គ ហើយគ្រប់ទាំងពូជមនុស្សនៅផែនដីនឹងយំសោក ដោយព្រោះព្រះអង្គ អើ មែនហើយ។ អាម៉ែន។
ឥឡូវនេះ កូនតូចៗអើយ ចូរនៅជាប់ក្នុងព្រះអង្គចុះ ដើម្បីកាលណាព្រះអង្គលេចមក នោះយើងនឹងមានទំនុកចិត្ត ហើយមិនត្រូវខ្មាសនៅចំពោះព្រះអង្គ ក្នុងកាលដែលទ្រង់យាងមកនោះឡើយ។
ខ្ញុំជឿជាក់ថា ព្រះអង្គដែលបានចាប់ផ្តើមធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យការល្អនោះកាន់តែពេញខ្នាតឡើង រហូតដល់ថ្ងៃរបស់ព្រះយេស៊ូវគ្រីស្ទ។
ព្រះអម្ចាស់ជាព្រះ ដែលគង់នៅសព្វថ្ងៃ ក៏គង់នៅពីដើម ហើយដែលត្រូវយាងមក ជាព្រះដ៏មានព្រះចេស្តាបំផុត ព្រះអង្គមានព្រះបន្ទូលថា៖ «យើងជាអាលផា និងជាអូមេកា»។
ប៉ុន្តែ យើងជាសាសន៍ស្ថានសួគ៌ ហើយនៅរង់ចាំព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះ ទ្រង់យាងមកពីស្ថាននោះវិញ។
ព្រះអង្គដែលធ្វើបន្ទាល់ពីសេចក្ដីទាំងនេះ ទ្រង់មានព្រះបន្ទូលថា៖ «ពិតមែនហើយ យើងនឹងមកជាឆាប់»។ អាម៉ែន ព្រះអម្ចាស់យេស៊ូវអើយ សូមយាងមក!។
«ប៉ុន្តែ ត្រង់ឯថ្ងៃ និងពេលកំណត់ គ្មានអ្នកណាដឹងទេ ទោះបីពួកទេវតានៅស្ថានសួគ៌ ឬព្រះរាជបុត្រាក៏មិនដឹងដែរ មានតែព្រះវរបិតាមួយប៉ុណ្ណោះដែលជ្រាប។
ព្រោះកូនមនុស្សនឹងមកក្នុងសិរីល្អរបស់ព្រះវរបិតា ជាមួយពួកទេវតារបស់លោក ហើយពេលនោះ លោកនឹងសងដល់គ្រប់គ្នា តាមការដែលខ្លួនបានប្រព្រឹត្ត។
ពេលនោះ ទីសម្គាល់របស់កូនមនុស្សនឹងលេចមកនៅលើមេឃ ហើយមនុស្សទាំងអស់នៅលើផែនដីនឹងគក់ទ្រូង យំ រួចគេនឹងឃើញកូនមនុស្សយាងមកលើពពក នៅលើមេឃ ប្រកបដោយចេស្តា និងសិរីល្អយ៉ាងខ្លាំង។ លោកនឹងចាត់ពួកទេវតារបស់លោកឲ្យចេញទៅ ទាំងមានសំឡេងត្រែឮរំពង ទេវតាទាំងនោះនឹងប្រមូលពួករើសតាំងរបស់លោកពីទិសទាំងបួន ចាប់ពីជើងមេឃម្ខាង រហូតដល់ជើងមេឃម្ខាង»។
កាលពួកគេកំពុងងើយសម្លឹងមើលព្រះអង្គយាងឡើងទៅលើមេឃ មើល៍ មានបុរសពីរនាក់ស្លៀកពាក់ស ឈរនៅជិតគេ ហើយពោលថា៖ «ពួកអ្នកស្រុកកាលីឡេអើយ ហេតុអ្វីបានជាឈរងើយមើលទៅលើមេឃដូច្នេះ? ព្រះយេស៊ូវនេះឯង ដែលព្រះបានលើកពីអ្នករាល់គ្នាឡើងទៅលើស្ថានសួគ៌ ព្រះអង្គនឹងយាងមកវិញ តាមបែបដដែល ដូចដែលអ្នករាល់គ្នាបានឃើញព្រះអង្គយាងទៅស្ថានសួគ៌នោះដែរ»។
ដ្បិតអ្នកណាដែលមានសេចក្តីខ្មាស ដោយព្រោះខ្ញុំ និងដោយព្រោះពាក្យខ្ញុំ នោះកូនមនុស្សនឹងមានសេចក្តីខ្មាស ដោយព្រោះអ្នកនោះដែរ នៅពេលដែលលោកមកក្នុងសិរីល្អរបស់លោក សិរីល្អរបស់ព្រះវរបិតា និងសិរីល្អរបស់ពួកទេវតាបរិសុទ្ធ។
ត្រូវឲ្យយើងពិចារណាដាស់តឿនគ្នាទៅវិញទៅមក ឲ្យមានចិត្តស្រឡាញ់ ហើយប្រព្រឹត្តអំពើល្អ មិនត្រូវធ្វេសប្រហែសនឹងការប្រជុំគ្នា ដូចអ្នកខ្លះធ្លាប់ធ្វើនោះឡើយ ត្រូវលើកទឹកចិត្តគ្នាឲ្យកាន់តែខ្លាំងឡើងថែមទៀត ដោយឃើញថា ថ្ងៃនោះកាន់តែជិតមកដល់ហើយ។
ដូច្នេះ បងប្អូនអើយ ចូរមានចិត្តអត់ធ្មត់ រហូតដល់ព្រះអម្ចាស់យាងមកចុះ។ មើល៍ កសិកររង់ចាំភោគផលដ៏វិសេសដែលកើតចេញពីដី ដោយចិត្តអត់ធ្មត់ រហូតទាល់តែបានភ្លៀងធ្លាក់មកខាងដើមរដូវ និងចុងរដូវ។
ចុងបំផុតនៃរបស់ទាំងអស់ជិតដល់ហើយ ដូច្នេះ ចូរគ្រប់គ្រងចិត្ត ហើយមានគំនិតនឹងធឹងចុះ ដើម្បីជាប្រយោជន៍ដល់សេចក្តីអធិស្ឋានរបស់អ្នករាល់គ្នា។
ព្រោះព្រះអម្ចាស់ផ្ទាល់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់មួយព្រះឱស្ឋ ទាំងមានសំឡេងមហាទេវតា និងស្នូរត្រែរបស់ព្រះផង ហើយពួកអ្នកស្លាប់ក្នុងព្រះគ្រីស្ទ នឹងរស់ឡើងវិញមុនគេ។ បន្ទាប់មក យើងដែលកំពុងរស់នៅ គឺអ្នកដែលនៅរស់ នឹងបានលើកឡើងទៅក្នុងពពកជាមួយអ្នកទាំងនោះ ដើម្បីជួបព្រះអម្ចាស់នៅលើអាកាស ហើយយើងនឹងនៅជាមួយព្រះអម្ចាស់រហូតទៅ។
«ពេលកូនមនុស្សមកក្នុងសិរីល្អរបស់លោក ហើយអស់ទាំងទេវតាក៏មកជាមួយ នោះលោកនឹងគង់នៅលើបល្ល័ង្កដ៏រុងរឿងរបស់លោក។ គ្រប់ទាំងសាសន៍នឹងត្រូវបានប្រមូលផ្ដុំគ្នានៅមុខលោក ហើយលោកនឹងញែកគេចេញពីគ្នា ដូចគង្វាលញែកចៀមចេញពីពពែ
ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា "មើល៍ ព្រះអង្គគង់នៅទីរហោស្ថាន" នោះកុំចេញទៅឡើយ។ បើគេថា "មើល៍ ព្រះអង្គគង់នៅក្នុងបន្ទប់" នោះក៏កុំជឿឲ្យសោះ។ ដ្បិតកូនមនុស្សនឹងមក ដូចផ្លេកបន្ទោរ ដែលចាំងពន្លឺភ្លែតៗ ពីទិសខាងកើត ដល់ទិសខាងលិច។
ពួកស្ងួនភ្ងាអើយ សូមកុំភ្លេចសេចក្ដីមួយនេះឡើយ គឺថា នៅចំពោះព្រះអម្ចាស់ មួយថ្ងៃទុកដូចជាមួយពាន់ឆ្នាំ ហើយមួយពាន់ឆ្នាំក៏ទុកដូចជាមួយថ្ងៃដែរ ។
កុំធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះព្រួយព្រះហឫទ័យឡើយ ដ្បិតព្រះអង្គបានដៅចំណាំអ្នករាល់គ្នា ទុកសម្រាប់ថ្ងៃប្រោសលោះ។
ដើម្បីកុំឲ្យអ្នករាល់គ្នាខ្វះអំណោយទានខាងវិញ្ញាណណាមួយឡើយ នៅពេលអ្នករាល់គ្នាទន្ទឹងរង់ចាំព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងលេចមក។
ទាំងរង់ចាំសេចក្ដីសង្ឃឹមដ៏មានពរ គឺឲ្យបានឃើញដំណើរលេចមកនៃសិរីល្អរបស់ព្រះដ៏ធំ និងព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះនៃយើង
រីឯថ្ងៃរបស់ព្រះអម្ចាស់ នឹងមកដូចជាចោរប្លន់ ហើយពេលនោះ ផ្ទៃមេឃនឹងបាត់ទៅដោយសូរគ្រាំគ្រេង ធាតុសព្វសារពើនឹងរលាយទៅ ដោយកម្ដៅភ្លើង ផែនដី និងអ្វីៗនៅលើផែនដីនឹងត្រូវឆេះអស់។
បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ ហើយទទួលអ្នករាល់គ្នាទៅឯខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ។
«ប៉ុន្តែ ត្រង់ឯថ្ងៃ និងពេលកំណត់ គ្មានអ្នកណាដឹងទេ ទោះបីពួកទេវតានៅស្ថានសួគ៌ ឬព្រះរាជបុត្រាក៏មិនដឹងដែរ មានតែព្រះវរបិតាមួយប៉ុណ្ណោះដែលជ្រាប។ ដ្បិតដូចសម័យរបស់លោកណូអេយ៉ាងណា ពេលកូនមនុស្សមកក៏នឹងកើតមានដូច្នោះដែរ។ ដ្បិតនៅសម័យមុនទឹកជំនន់នោះ គេកំពុងតែស៊ីផឹក ហើយរៀបការប្តីប្រពន្ធ រហូតដល់ថ្ងៃដែលលោកណូអេចូលទៅក្នុងទូកធំ គេមិនបានដឹងអ្វីសោះ រហូតទាល់តែទឹកជន់ឡើង ហើយយកគេទាំងអស់ទៅ។ ពេលកូនមនុស្សមក ក៏នឹងកើតមានដូច្នោះដែរ។
មើល៍ ខ្ញុំប្រាប់អ្នករាល់គ្នាពីអាថ៌កំបាំង គឺថា យើងទាំងអស់គ្នានឹងមិនដេកលក់ទេ តែយើងទាំងអស់គ្នានឹងត្រូវផ្លាស់ប្រែ ក្នុងរយៈពេលដ៏ខ្លី គឺមួយប៉ប្រិចភ្នែកប៉ុណ្ណោះ នៅពេលឮសំឡេងត្រែចុងក្រោយ។ ដ្បិតសំឡេងត្រែនឹងបន្លឺឡើង ហើយមនុស្សស្លាប់នឹងរស់ឡើងវិញ មិនពុករលួយទៀតឡើយ រួចយើងនឹងត្រូវផ្លាស់ប្រែ។
បន្ទាប់មក គេនឹងឃើញកូនមនុស្សយាងមកក្នុងពពក ប្រកបដោយចេស្តា និងសិរីល្អជាខ្លាំង។ ពេលនោះ លោកនឹងចាត់ពួកទេវតា ឲ្យទៅប្រមូលពួករើសតាំងរបស់លោក ពីទិសទាំងបួន តាំងពីចុងផែនដីម្ខាង រហូតដល់ចុងផែនដីម្ខាង»។
ព្រះយេហូវ៉ានឹងចេញទៅប្រហារសាសន៍ទាំងនោះ ដូចកាលនៅថ្ងៃចម្បាំងដែលព្រះអង្គបានច្បាំងនឹងគេដែរ។ នៅថ្ងៃនោះ ព្រះបាទរបស់ព្រះអង្គនឹងជាន់លើភ្នំដើមអូលីវ ដែលនៅប្រឈមនឹងក្រុងយេរូសាឡិមខាងកើត ហើយភ្នំដើមអូលីវនឹងត្រូវពុះញែកជាពីរចំពាក់កណ្ដាល ពីទិសខាងកើតទៅទិសខាងលិច បង្កើតឲ្យមានចន្លោះយ៉ាងធំ ភ្នំមួយចំហៀងនឹងញែកទៅទិសខាងជើង ហើយមួយចំហៀងទៀតទៅទិសខាងត្បូង។
ទេវតាពោលមកខ្ញុំទៀតថា៖ «កុំបំបិទពាក្យទំនាយនៅក្នុងគម្ពីរនេះឡើយ ដ្បិតពេលកំណត់ជិតដល់ហើយ។
ពួកស្ងួនភ្ងាអើយ ឥឡូវនេះ យើងជាកូនព្រះ ហើយដែលយើងនឹងបានទៅជាយ៉ាងណា នោះមិនទាន់បានសម្តែងមកនៅឡើយទេ ប៉ុន្តែ យើងដឹងថា នៅពេលព្រះអង្គលេចមក នោះយើងនឹងបានដូចព្រះអង្គ ដ្បិតដែលព្រះអង្គយ៉ាងណា នោះយើងនឹងឃើញព្រះអង្គយ៉ាងនោះឯង។
ក្នុងរយៈពេលដ៏ខ្លី គឺមួយប៉ប្រិចភ្នែកប៉ុណ្ណោះ នៅពេលឮសំឡេងត្រែចុងក្រោយ។ ដ្បិតសំឡេងត្រែនឹងបន្លឺឡើង ហើយមនុស្សស្លាប់នឹងរស់ឡើងវិញ មិនពុករលួយទៀតឡើយ រួចយើងនឹងត្រូវផ្លាស់ប្រែ។
ក្រៅពីនេះ ត្រូវដឹងថា នេះជាវេលាណា គឺដល់ម៉ោងដែលត្រូវភ្ញាក់ពីដេកហើយ ដ្បិតឥឡូវនេះ ការសង្គ្រោះនៅជិតយើងជាងកាលយើងទើបនឹងជឿ យប់ជិតផុតហើយ ថ្ងៃក៏ជិតមកដល់ដែរ ដូច្នេះ ចូរយើងលះចោលការរបស់សេចក្តីងងឹតចេញ ហើយពាក់គ្រឿងសឹករបស់ពន្លឺវិញ។
ប៉ុន្តែ យើងជាសាសន៍ស្ថានសួគ៌ ហើយនៅរង់ចាំព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះ ទ្រង់យាងមកពីស្ថាននោះវិញ។ ព្រះអង្គនឹងបំផ្លាស់បំប្រែរូបកាយទាបថោករបស់យើង ឲ្យត្រឡប់ដូចជាព្រះកាយដ៏រុងរឿងរបស់ព្រះអង្គ ដោយសារព្រះចេស្តារបស់ព្រះអង្គ ដែលបង្ក្រាបគ្រប់ទាំងអស់ឲ្យនៅក្រោមអំណាចរបស់ព្រះអង្គ។
ខ្ញុំសូមដាស់តឿនអ្នកយ៉ាងម៉ឺងម៉ាត់ នៅចំពោះព្រះ និងនៅចំពោះព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់រៀបនឹងជំនុំជម្រះ ទាំងមនុស្សរស់ និងមនុស្សស្លាប់ ហើយដោយការយាងមករបស់ព្រះអង្គ និងព្រះរាជ្យរបស់ព្រះអង្គថា
បន្ទាប់មក ខ្ញុំបានឃើញស្ថានសួគ៌បើកចំហ ហើយមើល៍ មានសេះសមួយ! ព្រះអង្គដែលគង់លើសេះនោះ មានព្រះនាមថា «ព្រះដ៏ស្មោះត្រង់ ហើយពិតប្រាកដ» ព្រះអង្គជំនុំជម្រះ និងច្បាំងដោយសុចរិត។ ព្រះនេត្ររបស់ព្រះអង្គដូចជាអណ្ដាតភ្លើង ហើយនៅលើព្រះសិរសា មានមកុដជាច្រើន ព្រះអង្គមានព្រះនាមមួយចារទុក ដែលក្រៅពីព្រះអង្គគ្មានអ្នកណាស្គាល់ឡើយ។ ព្រះអង្គទ្រង់ព្រះពស្ត្រជ្រលក់ដោយឈាម ហើយព្រះនាមព្រះអង្គហៅថា «ព្រះបន្ទូលនៃព្រះ»។ ពលទ័ពនៅស្ថានសួគ៌ ជិះសេះសដង្ហែព្រះអង្គ ទាំងស្លៀកពាក់សំពត់ទេសឯកពណ៌សស្អាត។ មានដាវមួយយ៉ាងមុតចេញពីព្រះឱស្ឋរបស់ព្រះអង្គ មកប្រហារអស់ទាំងសាសន៍ ហើយព្រះអង្គនឹងគ្រប់គ្រងគេ ដោយដំបងដែក។ ព្រះអង្គនឹងជាន់ក្នុងធុងឃ្នាបស្រាទំពាំងបាយជូរ ជាសេចក្ដីក្រោធដ៏ខ្លាំងក្លារបស់ព្រះដ៏មានព្រះចេស្តាបំផុត។ ព្រះអង្គមានព្រះនាមចារនៅព្រះពស្ត្រ និងនៅភ្លៅរបស់ព្រះអង្គថា «ស្តេចលើអស់ទាំងស្តេច និងព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់»។
នៅថ្ងៃនោះ ព្រះបាទរបស់ព្រះអង្គនឹងជាន់លើភ្នំដើមអូលីវ ដែលនៅប្រឈមនឹងក្រុងយេរូសាឡិមខាងកើត ហើយភ្នំដើមអូលីវនឹងត្រូវពុះញែកជាពីរចំពាក់កណ្ដាល ពីទិសខាងកើតទៅទិសខាងលិច បង្កើតឲ្យមានចន្លោះយ៉ាងធំ ភ្នំមួយចំហៀងនឹងញែកទៅទិសខាងជើង ហើយមួយចំហៀងទៀតទៅទិសខាងត្បូង។
ពេលនោះ គេនឹងឃើញកូនមនុស្សមកលើពពក ប្រកបដោយចេស្តា និងសិរីល្អជាខ្លាំង។ កាលណាការទាំងនេះចាប់ផ្តើមកើតមក ចូរអ្នករាល់គ្នាងើបមើលទៅលើ ព្រោះសេចក្តីប្រោសលោះរបស់អ្នករាល់គ្នាជិតដល់ហើយ»។
ដូច្នេះ ចូរអ្នករាល់គ្នាបម្រុងខ្លួនជាស្រេចដែរ ដ្បិតកូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនបានគិត»។
ដូច្នេះ ចូរប្រុងស្មារតី ដ្បិតអ្នករាល់គ្នាមិនដឹងថា ព្រះអម្ចាស់របស់អ្នករាល់គ្នានឹងយាងមកថ្ងៃណាទេ។ ប៉ុន្តែ ចូរយល់សេចក្តីនេះចុះ បើម្ចាស់ផ្ទះបានដឹងថា ចោរនឹងចូលមកនៅយាមណាមួយ នោះគាត់មុខជានៅចាំយាមមិនឲ្យចោរទម្លុះចូលផ្ទះគាត់បានឡើយ។ ដូច្នេះ អ្នករាល់គ្នាក៏ត្រូវប្រុងប្រៀបជានិច្ចដែរ ដ្បិតកូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនបានគិត»។
ពួកស្ងួនភ្ងាអើយ ឥឡូវនេះ យើងជាកូនព្រះ ហើយដែលយើងនឹងបានទៅជាយ៉ាងណា នោះមិនទាន់បានសម្តែងមកនៅឡើយទេ ប៉ុន្តែ យើងដឹងថា នៅពេលព្រះអង្គលេចមក នោះយើងនឹងបានដូចព្រះអង្គ ដ្បិតដែលព្រះអង្គយ៉ាងណា នោះយើងនឹងឃើញព្រះអង្គយ៉ាងនោះឯង។ ដ្បិតពេលណាចិត្តរបស់យើងដាក់ទោសយើង នោះព្រះទ្រង់ធំជាងចិត្តរបស់យើងទៅទៀត ហើយទ្រង់ជ្រាបគ្រប់ទាំងអស់។ ពួកស្ងួនភ្ងាអើយ ប្រសិនបើចិត្តរបស់យើងមិនដាក់ទោសយើងទេ នោះយើងមានសេចក្ដីក្លាហាននៅចំពោះព្រះ ហើយអ្វីក៏ដោយដែលយើងទូលសូមពីព្រះអង្គ នោះយើងនឹងទទួលពីព្រះអង្គមិនខាន ព្រោះយើងកាន់តាមបទបញ្ជារបស់ព្រះអង្គ ហើយប្រព្រឹត្តអំពើណាដែលគាប់ព្រះហឫទ័យព្រះអង្គ។ រីឯបទបញ្ជារបស់ព្រះអង្គ គឺយើងត្រូវជឿដល់ព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះអង្គ ហើយត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចព្រះអង្គបានបង្គាប់មកយើង។ អ្នកណាដែលកាន់តាមបទបញ្ជារបស់ព្រះអង្គ អ្នកនោះស្ថិតនៅជាប់ក្នុងព្រះអង្គ ហើយព្រះអង្គក៏ស្ថិតនៅជាប់ក្នុងគេដែរ។ យើងដឹងដោយសារសេចក្ដីនេះថា ព្រះអង្គស្ថិតនៅជាប់ក្នុងយើង ដោយសារព្រះវិញ្ញាណដែលព្រះអង្គប្រទានមកយើង។ អស់អ្នកណាដែលមានសេចក្ដីសង្ឃឹមយ៉ាងនេះដល់ព្រះអង្គ អ្នកនោះតែងជម្រះខ្លួនឲ្យបានស្អាត ដូចព្រះអង្គដែលស្អាតដែរ។
ដ្បិតអ្វីៗសព្វសារពើដែលព្រះបង្កើតមក កំពុងអន្ទះអន្ទែង រង់ចាំពួកកូនរបស់ព្រះលេចមក ដ្បិតច្បាប់របស់ព្រះវិញ្ញាណនៃជីវិត នៅក្នុងព្រះគ្រីស្ទយេស៊ូវ បានប្រោសអ្នករាល់គ្នាឲ្យរួចពីច្បាប់របស់អំពើបាប និងសេចក្តីស្លាប់ហើយ។ ព្រោះអ្វីៗសព្វសារពើដែលព្រះបង្កើតមក បែរទៅជាឥតប្រយោជន៍ មិនមែនដោយស្ម័គ្រពីចិត្ត តែដោយព្រះអង្គដែលបានតម្រូវ ដោយសង្ឃឹមថា អ្វីៗសព្វសារពើដែលព្រះបង្កើតមក នឹងបានរួចពីចំណងនៃសេចក្តីពុករលួយ ហើយនឹងបានសេរីភាពនៃសិរីល្អរបស់ពួកកូនព្រះ។
ពេលព្រះគ្រីស្ទដែលជាជីវិតរបស់អ្នករាល់គ្នាលេចមក នោះអ្នករាល់គ្នាក៏នឹងលេចមកជាមួយព្រះអង្គក្នុងសិរីល្អដែរ។
ដូច្នេះ បងប្អូនអើយ ចូរមានចិត្តអត់ធ្មត់ រហូតដល់ព្រះអម្ចាស់យាងមកចុះ។ មើល៍ កសិកររង់ចាំភោគផលដ៏វិសេសដែលកើតចេញពីដី ដោយចិត្តអត់ធ្មត់ រហូតទាល់តែបានភ្លៀងធ្លាក់មកខាងដើមរដូវ និងចុងរដូវ។ អ្នករាល់គ្នាក៏ដូច្នោះដែរ ចូរមានចិត្តអត់ធ្មត់ ចូរតាំងចិត្តឲ្យខ្ជាប់ខ្ជួន ដ្បិតព្រះអម្ចាស់ជិតយាងមកហើយ។
យើងមិនត្រូវណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើយើងមិនរសាយចិត្តទេ ដល់ពេលកំណត់ យើងនឹងច្រូតបានហើយ។
ដូច្នេះ ចូរប្រែចិត្ត ហើយវិលមករកព្រះវិញចុះ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ នៅត្រង់មាត់ទ្វារព្រះវិហារ ដែលហៅថាទ្វារលម្អ មានបុរសម្នាក់ដែលខ្វិនពីកំណើត គេតែងសែងគាត់យកមកដាក់នៅទីនោះរាល់ថ្ងៃ ដើម្បីឲ្យសុំទានពីអស់អ្នកដែលចូលទៅក្នុងព្រះវិហារ។ ហើយឲ្យមានពេលលំហើយមកពីព្រះវត្តមានរបស់ព្រះអម្ចាស់ និងឲ្យព្រះអង្គបានចាត់ព្រះគ្រីស្ទ ដែលទ្រង់បានតម្រូវទុកជាមុន មកឯអ្នករាល់គ្នា គឺព្រះយេស៊ូវ ដែលត្រូវគង់នៅស្ថានសួគ៌ រហូតដល់គ្រប់ទាំងអស់បានរៀបចំឡើងវិញ ដូចសេចក្ដីដែលព្រះទ្រង់មានព្រះបន្ទូល ដោយសារមាត់ពួកហោរាបរិសុទ្ធរបស់ព្រះអង្គ តាំងពីជំនាន់ដើមមក។
ពេលកូនចៀមបកត្រាទីប្រាំមួយ ខ្ញុំមើលទៅឃើញមានរញ្ជួយផែនដីជាខ្លាំង ព្រះអាទិត្យត្រឡប់ជាខ្មៅ ដូចសំពត់រោមខ្មៅ ហើយព្រះច័ន្ទត្រឡប់ដូចជាឈាម ផ្កាយនៅលើមេឃក៏ធ្លាក់មកលើផែនដី ដូចផ្លែល្វាខ្ចីជ្រុះពីដើម ដោយត្រូវខ្យល់ធំបក់បោក។ ផ្ទៃមេឃក៏បាត់ទៅ ដូចជាក្រាំងដែលគេមូរទុក ហើយភ្នំ និងកោះទាំងប៉ុន្មាន ក៏ត្រូវរើចេញពីកន្លែងរបស់វាដែរ។ អស់ទាំងស្តេចនៅផែនដី និងពួកអ្នកធំ ពួកអ្នកមាន ពួកមេទ័ព ពួកខ្លាំងពូកែ ហើយគ្រប់គ្នា ទាំងអ្នកបម្រើ ទាំងអ្នកជា ក៏ពួននៅក្នុងរអាង និងតាមក្រហែងថ្មភ្នំ ទាំងអង្វរទៅភ្នំ និងថ្មថា៖ «សូមធ្លាក់មកលើយើងខ្ញុំ ដើម្បីបំបាំងយើង ពីព្រះភក្ត្រព្រះអង្គ ដែលគង់នៅលើបល្ល័ង្ក និងពីសេចក្ដីក្រោធរបស់កូនចៀមផង ដ្បិតថ្ងៃដ៏ធំនៃសេចក្ដីក្រោធរបស់ព្រះអង្គបានមកដល់ហើយ តើអ្នកណាអាចនឹងឈរនៅបាន?»។
ដោយដឹងសេចក្តីនេះជាមុនថា នៅគ្រាចុងក្រោយបង្អស់ នឹងមានមនុស្សចំអក មកចំអកមើលងាយ ហើយបណ្តោយតាមសេចក្ដីប៉ងប្រាថ្នារបស់គេ។ គេនឹងពោលថា៖ «តើសេចក្ដីសន្យាពីការយាងមករបស់ព្រះអង្គនៅឯណា? ដ្បិតតាំងពីដូនតារបស់យើងបានស្លាប់ទៅ អ្វីៗទាំងអស់នៅតែដដែល ដូចកាលពីដើមកំណើតពិភពលោករៀងមកដែរ!»។
ដូច្នេះ ចូរប្រុងស្មារតី ដ្បិតអ្នករាល់គ្នាមិនដឹងថ្ងៃណា ឬពេលណា [ដែលកូនមនុស្សមកដល់] ឡើយ»។
ដ្បិតអ្នករាល់គ្នាដឹងច្បាស់ហើយថា ថ្ងៃរបស់ព្រះអម្ចាស់នឹងមកដល់ ដូចជាចោរមកនៅពេលយប់។ កុំមើលងាយសេចក្ដីទំនាយ ចូរល្បងមើលអ្វីៗទាំងអស់ ហើយកាន់ខ្ជាប់តាមសេចក្ដីដែលត្រឹមត្រូវ ចូរចៀសចេញពីអំពើអាក្រក់គ្រប់បែបយ៉ាង។ សូមព្រះនៃសេចក្ដីសុខសាន្ត ញែកអ្នករាល់គ្នាជាបរិសុទ្ធទាំងស្រុង ហើយសូមឲ្យវិញ្ញាណ ព្រលឹង និងរូបកាយរបស់អ្នករាល់គ្នាទាំងមូល បានបម្រុងទុកជាឥតសៅហ្មង រហូតដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងយាងមក។ ព្រះដែលបានត្រាស់ហៅអ្នករាល់គ្នា ទ្រង់ស្មោះត្រង់ ហើយព្រះអង្គនឹងសម្រេចការនេះ។ បងប្អូនអើយ សូមអធិស្ឋានឲ្យយើងផង។ សូមជម្រាបសួរពួកបងប្អូនទាំងអស់ ដោយការថើបបរិសុទ្ធ។ ខ្ញុំសូមបង្គាប់អ្នករាល់គ្នាក្នុងព្រះអម្ចាស់ថា សូមអានសំបុត្រនេះឲ្យពួកបងប្អូនទាំងអស់ស្តាប់កុំខាន។ សូមឲ្យអ្នករាល់គ្នាប្រកបដោយព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។ អាម៉ែន។:៚ កាលគេកំពុងនិយាយថា «មានសេចក្ដីសុខសាន្តហើយ មានសន្ដិសុខហើយ!» ពេលនោះ នឹងមានមហន្តរាយកើតមានដល់គេភ្លាម ដូចជាស្ត្រីមានគភ៌ឈឺចាប់នឹងសម្រាល ហើយពុំអាចគេចផុតបានឡើយ។
បងប្អូនអើយ ដោយព្រោះព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងត្រូវយាងមក ហើយយើងត្រូវជួបជុំនៅចំពោះព្រះអង្គ នោះយើងសូមអង្វរអ្នករាល់គ្នាថា និងដោយគ្រប់ទាំងការបោកបញ្ឆោតដ៏អាក្រក់គ្រប់បែបយ៉ាង ដល់អស់អ្នកដែលកំពុងតែវិនាស ព្រោះគេមិនព្រមស្រឡាញ់សេចក្ដីពិត ដើម្បីឲ្យខ្លួនបានសង្គ្រោះទេ។ ហេតុនេះហើយបានជាព្រះចាត់សេចក្ដីភាន់ភាំងដ៏មានអំណាចមកលើគេ បណ្ដាលឲ្យគេជឿតាមសេចក្ដីភូតភរ ដើម្បីឲ្យអស់អ្នកណាដែលមិនជឿតាមសេចក្ដីពិត គឺពេញចិត្តតែនឹងអំពីទុច្ចរិត ត្រូវទទួលទោស។ រីឯយើងវិញ បងប្អូនស្ងួនភ្ងារបស់ព្រះអម្ចាស់អើយ យើងត្រូវតែអរព្រះគុណដល់ព្រះជានិច្ច អំពីអ្នករាល់គ្នា ព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នា ជាផលដំបូងដើម្បីឲ្យបានសង្គ្រោះ ដោយសារព្រះវិញ្ញាណញែកជាបរិសុទ្ធ និងដោយសារជំនឿតាមសេចក្ដីពិត។ ព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នា ដោយសារដំណឹងល្អរបស់យើង គឺសម្រាប់គោលបំណងនេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានសិរីល្អរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។ ដូច្នេះ បងប្អូនអើយ ចូរឈរឲ្យមាំមួន ហើយកាន់ខ្ជាប់តាមសេចក្ដីដែលយើងបានបង្រៀនអ្នករាល់គ្នាចុះ ទោះដោយពាក្យសម្ដីផ្ទាល់ ឬសំបុត្រក្តី។ សូមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង និងព្រះជាព្រះវរបិតាដែលបានស្រឡាញ់យើង ហើយប្រទានការកម្សាន្តចិត្តអស់កល្បជានិច្ច និងសេចក្ដីសង្ឃឹមដ៏ប្រសើរ ដោយសារព្រះគុណ កម្សាន្តចិត្តអ្នករាល់គ្នា ព្រមទាំងប្រទានឲ្យអ្នករាល់គ្នាឈរមាំមួន ក្នុងគ្រប់ទាំងការល្អដែលអ្នករាល់គ្នាធ្វើ និងពាក្យសម្ដីដែលអ្នករាល់គ្នានិយាយ។ កុំប្រញាប់នឹងជ្រួលច្របល់ ឬស្លន់ស្លោដោយសារវិញ្ញាណណា ពាក្យសម្ដីណា ឬសំបុត្រណា ដែលទំនងជាមកពីយើងក្តី ដែលថាថ្ងៃរបស់ព្រះអម្ចាស់បានមកដល់ហើយនោះឡើយ។
បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កសមួយយ៉ាងធំ និងព្រះអង្គដែលគង់លើបល្ល័ង្កនោះ។ ផែនដី និងផ្ទៃមេឃ ក៏រត់ចេញពីព្រះវត្តមានរបស់ព្រះអង្គទៅ ឥតមានសល់អ្វីឡើយ។ ខ្ញុំបានឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច ឈរនៅមុខបល្ល័ង្ក ហើយបញ្ជីក៏បើកឡើង។ បន្ទាប់មក បញ្ជីមួយទៀត គឺជាបញ្ជីជីវិតក៏បានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះ តាមអំពើដែលគេបានប្រព្រឹត្ត ដូចមានកត់ត្រាទុកក្នុងបញ្ជីទាំងនោះ។ សមុទ្របានប្រគល់ពួកមនុស្សស្លាប់ ដែលនៅក្នុងទឹកមកវិញ ហើយសេចក្ដីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ប្រគល់ពួកមនុស្សស្លាប់ ដែលនៅទីនោះមកវិញដែរ ហើយគ្រប់គ្នាត្រូវជំនុំជម្រះតាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន។ បន្ទាប់មក សេចក្ដីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ត្រូវបោះទៅក្នុងបឹងភ្លើងដែរ។ នេះជាសេចក្ដីស្លាប់ទីពីរ ហើយបើអ្នកណាគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត អ្នកនោះត្រូវបោះទៅក្នុងបឹងភ្លើង។
កាលណាការទាំងនេះចាប់ផ្តើមកើតមក ចូរអ្នករាល់គ្នាងើបមើលទៅលើ ព្រោះសេចក្តីប្រោសលោះរបស់អ្នករាល់គ្នាជិតដល់ហើយ»។