Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 8:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 នៅ​ល្ងាច​នោះ គេ​នាំ​មនុស្ស​ជា​ច្រើន ដែល​មាន​អារក្ស​ចូល​មក​រក​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ដេញ​វិញ្ញាណ​ទាំង​នោះ​ដោយ​ព្រះ‌បន្ទូល ហើយ​ប្រោស​អ្នក​ជំងឺ​ទាំង​អស់​ឲ្យ​បាន​ជា​គ្រប់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 លុះដល់​ពេលល្ងាច គេ​នាំ​មនុស្ស​ជាច្រើន​ដែល​មាន​អារក្សចូល មក​រក​ព្រះអង្គ​។ ព្រះអង្គ​ក៏​ដេញ​វិញ្ញាណ​ទាំងនោះ​ឲ្យចេញ​ដោយ​ព្រះបន្ទូល ព្រមទាំង​ប្រោស​អស់អ្នក​ដែល​មានជំងឺ​ឲ្យជា​ផង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 នៅ​ល្ងាច​នោះ​ គេ​បាន​នាំ​មនុស្ស​ជា​ច្រើន​ដែល​មាន​អារក្ស​ចូល​មក​រក​ព្រះអង្គ​ ហើយ​ព្រះអង្គ​បាន​បណ្ដេញ​វិញ្ញាណ​ទាំង​នោះ​ដោយ​ព្រះ​បន្ទូល​ ព្រម​ទាំង​ប្រោស​អ្នក​ជំងឺ​ឲ្យ​បាន​ជា​ទាំង​អស់​គ្នា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 លុះ​ដល់​ល្ងាច គេ​នាំ​មនុស្ស​អារក្ស​ចូល​ជា​ច្រើន​នាក់​មក​រក​ព្រះអង្គ ព្រះអង្គ​ក៏​ដេញ​វិញ្ញាណ​ទាំង​នោះ ដោយ​មាន​ព្រះ‌បន្ទូល ហើយ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា​គ្រប់ៗ​គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ដល់​ពេល​ព្រលប់ គេ​នាំ​មនុស្ស​ជា​ច្រើន ដែល​មាន​អារក្ស​ចូល​មក​ឯ​ទ្រង់ ហើយ​ទ្រង់​ក៏​ដេញ​អារក្ស​ដោយ‌សារ​ព្រះ‌បន្ទូល ឯ​អស់​អ្នក​ដែល​មាន​ជំងឺ​រោគា ទ្រង់​បាន​ប្រោស​ឲ្យ​ជា​គ្រប់​គ្នា​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 លុះ​ដល់​ល្ងាច គេ​នាំ​មនុស្ស​អ៊ីព្លេស​ចូល​ជា​ច្រើន​នាក់​មក​រក​អ៊ីសា គាត់​ក៏​ដេញ​អ៊ីព្លេស​ទាំង​នោះ​ដោយ​ពាក្យសំដី ហើយ​ប្រោស​អ្នក​ជំងឺ​ឲ្យ​បាន​ជា​គ្រប់ៗ​គ្នា

សូមមើលជំពូក ចម្លង




ម៉ាថាយ 8:16
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្តាប់​តាម​ព្រះ​សូរ‌សៀង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​ធ្វើ​ការ​ត្រឹម‌ត្រូវ​នៅ​ព្រះ​នេត្រ​ព្រះ‌អង្គ ព្រម​ទាំង​ផ្ទៀង​ត្រចៀក​ស្តាប់​តាម​បទ​បញ្ជា​ព្រះ‌អង្គ ក៏​កាន់​តាម​ច្បាប់​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ នោះ​យើង​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​កើត​មាន​ជំងឺ​រោគា​ណា​មួយ ដូច​យើង​បាន​ធ្វើ​ឲ្យ​កើត​ឡើង​ដល់​សាសន៍​អេស៊ីព្ទ​ឡើយ ដ្បិត​យើង​ជា​យេហូវ៉ា ជា​ព្រះ​ដែល​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​ជា»។


បន្ទាប់​មក គេ​នាំ​បុរស​អារក្ស​ចូល​ម្នាក់​ដែល​ខ្វាក់ ហើយ​គ មក​រក​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​ប្រោស​គាត់​ឲ្យ​បាន​ជា។ ដូច្នេះ​បុរស​ដែល​គ​នោះ ក៏​និយាយ​បាន ហើយ​មើល​ឃើញ។


ពេល​ព្រះ‌អង្គ​យាង​ឡើង​ពី​ទូក ឃើញ​មហា‌ជន​ច្រើន​កុះករ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ក្តួល​អាណិត​ដល់​គេ ហើយ​ទ្រង់​ក៏​ប្រោស​អ្នក​ជំងឺ​ក្នុង​ចំណោម​ពួក​គេ​ឲ្យ​បាន​ជា។


ព្រះ‌អង្គ​ពាល់​ដៃ​របស់​គាត់ នោះ​គាត់​ក៏​បាត់​គ្រុន ហើយ​ក្រោក​ឡើង​បម្រើ​ព្រះ‌អង្គ។


ពួក​អ្នក​ថែ​រក្សា​ហ្វូង​ជ្រូក ក៏​នាំ​គ្នា​រត់​ចូល​ទៅ​ក្នុង​ក្រុង ហើយ​រៀប​រាប់​ប្រាប់​ពី​ការ​ទាំង​ប៉ុន្មាន រួម​ទាំង​ហេតុ‌ការណ៍​ដែល​បាន​កើត​ឡើង​ដល់​បុរស​អារក្ស​ចូល​នោះ​ដែរ។


ពេល​នោះ មាន​គេ​សែង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់ ដេក​លើ​គ្រែ​មក​រក​ព្រះ‌អង្គ។ ពេល​ព្រះ‌យេស៊ូវ​ទត​ឃើញ​ជំនឿ​របស់​អ្នក​ទាំង​នោះ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​នោះ​ថា៖ «កូន​អើយ! ចូរ​សង្ឃឹម​ឡើង កូន​បាន​ទទួល​ការ​អត់​ទោស​ពី​បាប​ហើយ»។


ពេល​នោះ មាន​បុរស​បួន​នាក់ សែង​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់​មក​រក​ព្រះ‌អង្គ។


វា​និយាយ​ដូច្នេះ ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​វា​ថា៖ «នែ៎ វិញ្ញាណ​អាក្រក់ ចូរ​ថយ​ចេញ​ពី​បុរស​នេះ​ទៅ!»


កាល​ព្រះ‌យេស៊ូវ​ឃើញ​បណ្ដាជន​នាំ​គ្នា​រត់​មក ព្រះ‌អង្គ​បន្ទោស​វិញ្ញាណ​អាក្រក់​ថា៖ «នែ៎ វិញ្ញាណ​គ​ថ្លង់! យើង​បញ្ជា​ឲ្យ​ឯង​ចេញ​ពី​ក្មេង​នេះ​ទៅ កុំ​ចូល​វា​ទៀត​ឲ្យ​សោះ!»។


ពេល​ព្រះ‌យេស៊ូវ​បាន​ឃើញ​ស្ត្រី​នោះ ព្រះ‌អង្គ​ហៅ​នាង​មក ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «នាង​អើយ នាង​បាន​រួច​ពី​ពិការ​ហើយ»។


លុះ​ពេល​ថ្ងៃ​លិច អស់​អ្នក​ដែល​មាន​បង‌ប្អូន​ឈឺ​ជំងឺ​ផ្សេងៗ បាន​នាំ​អ្នក​ទាំង​នោះ​មក​រក​ព្រះ‌អង្គ។ ព្រះ‌អង្គ​ដាក់​ព្រះ‌ហស្ត​លើ​អ្នក​ទាំង​នោះ ហើយ​ប្រោស​គេ​ឲ្យ​បាន​ជា​សះ​ស្បើយ​គ្រប់ៗ​គ្នា។


មាន​អារក្ស​ក៏​ចេញ​ពី​មនុស្ស​ជា​ច្រើន ទាំង​ស្រែក​ឡើង​ថា៖ «ព្រះ‌អង្គ​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ!»។ ប៉ុន្តែ ព្រះ‌អង្គ​បន្ទោស​វា ហើយ​ហាម​មិន​ឲ្យ​វា​និយាយ​សោះ ព្រោះ​វា​ដឹង​ថា ព្រះ‌អង្គ​ជា​ព្រះ‌គ្រីស្ទ។


ដល់​ម៉្លេះ​បាន​ជា​គេ​យក​មនុស្សដែល​មាន​ជំងឺ​ផ្សេងៗ មក​ដាក់​នៅ​តាម​ផ្លូវ ឲ្យ​ដេក​លើ​គ្រែស្នែង លើកន្ទេល ដើម្បី​កាល​ណា​លោក​ពេត្រុស​ដើរ​កាត់ យ៉ាង​ហោច​ណាស់​ក៏​ស្រមោល​របស់​លោក បាំង​ទៅ​លើ​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​គេ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម