Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 7:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ក្នុង​ចំណោម​បណ្តា​ជន មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​ដល់​ព្រះ‌អង្គ ហើយ​គេ​និយាយ​ថា៖ «កាល​ណា​ព្រះ‌គ្រីស្ទ​យាង​មក តើ​ព្រះ‌អង្គ​នឹង​ធ្វើ​ទី​សម្គាល់​ច្រើន​ជាង​លោក​នេះ​ឬ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

31 ទោះបីជាយ៉ាងណាក៏ដោយ ក៏​មាន​ច្រើន​នាក់​ក្នុង​ហ្វូងមនុស្ស​បាន​ជឿលើ​ព្រះអង្គ ហើយ​ពួកគេ​និយាយថា​៖ “នៅពេល​ព្រះ​គ្រីស្ទ​យាង​មក ព្រះអង្គ​នឹង​មិន​ធ្វើ​ទីសម្គាល់​ច្រើនជាង​អ្វីៗដែល​លោកនេះ​បាន​ធ្វើ​ទេ មែនទេ​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

31 មាន​មនុស្ស​ជាច្រើន​ក្នុង​ចំណោម​បណ្តាជន​បាន​ជឿ​លើ​ព្រះអង្គ​ ហើយ​ពួកគេ​និយាយ​ថា៖​ «ពេល​ព្រះគ្រិស្ដ​យាង​មក​ ព្រះអង្គ​នឹង​ធ្វើ​ទី​សំគាល់​អស្ចារ្យ​ច្រើនជាង​ម្នាក់​នេះ​ធ្វើ​ដែរ​ឬ​ទេ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ក្នុង​ចំណោម​បណ្ដា‌ជន មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​លើ​ព្រះ‌យេស៊ូ គេ​ពោល​ថា៖ «ពេល​ព្រះ‌គ្រិស្ត​យាង​មក តើ​ព្រះអង្គ​នឹង​សម្តែង​ទី​សម្គាល់​ច្រើន​ជាង​លោក​នេះ​ឬ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 នៅ​ក្នុង​បណ្តា​មនុស្ស​នោះ មាន​គ្នា​ច្រើន​បាន​ជឿ​ដល់​ទ្រង់ ហើយ​គេ​និយាយ​ថា កាល​ណា​ព្រះ‌គ្រីស្ទ​យាង​មក តើ​ទ្រង់​នឹង​ធ្វើ​ទី​សំគាល់​ច្រើន​ជាង​លោក​នេះ​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

31 ក្នុង​ចំណោម​បណ្ដា‌ជន មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​លើ​អ៊ីសា​គេ​ពោល​ថា៖ «ពេល​អាល់ម៉ា‌ហ្សៀស​មក តើ​គាត់​នឹង​សំដែង​ទី​សំគាល់​ច្រើន​ជាង​លោក​នេះ​ឬ?»។

សូមមើលជំពូក ចម្លង




យ៉ូហាន 7:31
19 ការដាក់ឲ្យឆ្លើយតបគ្នា  

មហា‌ជន​មាន​សេចក្តី​អស្ចារ្យ​ទាំង​អស់​គ្នា ហើយ​និយាយ​ថា៖ «តើ​អ្នក​នេះ​ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​មែន​ឬ?»


ពូជ​ដែល​ធ្លាក់​លើ​ថ្ម គឺ​អស់​អ្នក​ដែល​នៅ​ពេល​ឮ​ព្រះ‌បន្ទូល នោះ​ក៏​ទទួល​ដោយ​អំណរ តែ​មិន​ចាក់​ឫស​សោះ គេ​ជឿ​តែ​មួយ​ភ្លែត ហើយ​នៅ​ពេល​មាន​ការ​ល្បង‌ល គេ​ក៏​រសាយ​ចិត្ត​ទៅ​វិញ។


ដូច្នេះ កាល​ពួក​សាសន៍​យូដា​ជា​ច្រើន ដែល​មក​តាម​នាង​ម៉ារា បាន​ឃើញ​ការ​ដែល​ព្រះ‌យេស៊ូវ​បាន​ធ្វើ គេ​ក៏​ជឿ​ដល់​ព្រះ‌អង្គ


ព្រោះ​ដោយ​សារ​តែ​គាត់​ហើយ បាន​ជា​មាន​សាសន៍​យូដា​ជា​ច្រើន​ដក​ខ្លួន​ចេញ​ពី​ពួក​គេ ហើយ​ទៅ​ជឿ​ព្រះ‌យេស៊ូវ​វិញ។


ក្នុង​ចំណោម​ពួក​នាម៉ឺន មាន​ច្រើន​នាក់​បាន​ជឿ​ដល់​ព្រះ‌អង្គ តែ​គេ​មិន​ហ៊ាន​ប្រកាស​ជំនឿ​របស់​ខ្លួន​ឡើយ ព្រោះ​ខ្លាច​ពួក​ផារិ‌ស៊ី​កាត់​ពួក​គេ​ចេញ​ពី​សាលា​ប្រជុំ


ព្រះ‌យេស៊ូវ​ធ្វើ​ទី​សម្គាល់​មុន​ដំបូង​នេះ នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ ទាំង​សម្តែង​សិរី​ល្អ​របស់​ព្រះ‌អង្គ ហើយ​ពួក​សិស្ស​ក៏​ជឿ​ដល់​ព្រះ‌អង្គ។


លោក​មក​ជួប​ព្រះ‌យេស៊ូវ​ទាំង​យប់ ហើយ​ទូល​ថា៖ «រ៉ាប៊ី យើង​ខ្ញុំ​ដឹង​ថា លោក​ជា​គ្រូ​មក​ពី​ព្រះ ដ្បិត​គ្មាន​អ្នក​ណា​អាច​ធ្វើ​ទី​សម្គាល់ ដែល​លោក​ធ្វើ​ទាំង​នេះ​បាន​ទេ មាន​តែ​ព្រះ​គង់​ជា​មួយ»។


«ចូរ​មក​មើល៍! មាន​បុរស​ម្នាក់​ប្រាប់​ខ្ញុំ​ពី​គ្រប់​ការ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត តើ​អ្នក​នោះ​មិន​មែន​ជា​ព្រះ‌គ្រីស្ទ​ទេ​ឬ?»


មាន​សាសន៍​សា‌ម៉ារី​ជា​ច្រើន នៅ​ក្រុង​នោះ​បាន​ជឿ​ដល់​ព្រះ‌អង្គ ដោយ​ព្រោះ​ស្ត្រី​នោះ​បាន​ធ្វើ​បន្ទាល់​ថា៖ «លោក​ប្រាប់​ខ្ញុំ​ពី​គ្រប់​ការ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត»។


មាន​បណ្តា​ជន​ជា​ច្រើន​តាម​ព្រះ‌អង្គ​ទៅ ព្រោះ​គេ​បាន​ឃើញ​ទី​សម្គាល់ ដែល​ព្រះ‌អង្គ​ប្រោស​អ្នក​ជំងឺ។


មើល៍! លោក​និយាយ​ដោយ​ចំហ តែ​គ្មាន​អ្នក​ណា​ថា​អ្វី​សោះ តើ​ពួក​នាម៉ឺន​ពិត​ជា​យល់​ថា អ្នក​នេះ​ជា​ព្រះ‌គ្រីស្ទ​មែន​ឬ?


ពួក​ផារិ‌ស៊ី​ខ្លះ​និយាយ​ថា៖ «មនុស្ស​នោះ​មិន​មែន​មក​ពី​ព្រះ​ទេ ព្រោះ​មិន​កាន់​តាម​ថ្ងៃ​សប្ប័ទ»។ ខ្លះ​ទៀត​ថា៖ «ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​មាន​បាប អាច​ធ្វើ​ទី​សម្គាល់​យ៉ាង​នេះ​បាន?» ពួក​គេ​ក៏​បាក់​បែក​គ្នា។


ស៊ីម៉ូន​ផ្ទាល់​ក៏​ជឿ​ដែរ ហើយក្រោយ​ពី​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​រួច​ហើយ គាត់​ក៏​នៅ​ជាប់​ជាមួយ​លោក​ភីលីព​រហូត ហើយ​គាត់​មាន​សេចក្ដី​អស្ចារ្យ ដោយ​ឃើញ​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ធំៗ​ដែល​បាន​កើត​ឡើង។


ដ្បិត​ដូច​ជា​រូប‌កាយ​ដែល​គ្មាន​វិញ្ញាណ ជា​រូប​កាយ​ដែល​ស្លាប់​យ៉ាង​ណា នោះ​ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ត ក៏​ស្លាប់​យ៉ាង​នោះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម