Biblia Todo Logo
បទព្រះគម្ពីរ
- ការផ្សាយពាណិជ្ជកម្ម -

ប្រភេទ

រួសរាន់ឡើងស្នេហាមិត្តភាពការសរសើរ និងការថ្វាយបង្គំទារកឪពុកម្ដាយពរអាពាហ៍ពិពាហ៍ការលួងលោមថ្ងៃកំណើតក្តីសង្ឃឹមការប្រាស្រ័យទាក់ទងព្រះជំនឿកម្លាំងពិធីបុណ្យសពយុវជនអាពាហ៍ពិពាហ៍ស្ត្រីការស្លាប់កុមារការផ្តល់ជូនការអធិស្ឋានសុំទោសសេចក្ដីសង្រ្គោះសុខភាពភាពបរិសុទ្ធជីវិតអស់កល្បអាចព្រះព្រះយេស៊ូវការពិតខាងវិញ្ញាណពេលវេលានៃតម្រូវការប្រទានពរអង្វរការតមអាហារថ្ងៃពិសេសការដឹងគុណការគោរពប្រតិបត្តិឱកាសទាំងអស់។រឿងរបស់ព្រះធម្មជាតិសន្តិភាពល្បីស្រស់ស្អាតថ្ងៃអាទិត្យព្រឹត្តិការណ៍ពិសេសក្រសួងនានាអ្នកទស្សនាការឈឺចាប់និងការលំបាកភាពរីករាយការញៀននិងការញៀនទំនាយលុយប្រធានបទផ្លូវភេទអំពើបាបយុត្តិធម៌ខគម្ពីរពិបាកទន្ទេញចាំដំណាក់កាលនៃជីវិតការអធិស្ឋានសំណើការប្រុងប្រយ័ត្នការអញ្ជើញដង្ហើមបុណ្យណូអែលទុកចិត្តការសន្យាព្រះគម្ពីរការការពារព្រះវិញ្ញាណបរិសុទ្ធការថ្វាយបង្គំព្រះ

ប្រភេទរង

ព្រះគ្រីស្ទបូជាព្រះជន្មដើម្បីយើងចងចាំ​ព្រះគុណ​ព្រះយេស៊ូសង្ឃឹម​នៅ​ក្នុង​ព្រះយេស៊ូថ្ងៃអាទិត្យព្រះយេស៊ូវជួយសង្គ្រោះស្រាទំពាំងបាយជូរសង្ឃឹមរស់ឡើងវិញជាមួយព្រះគ្រីស្ទភ្លឺស្វាងកូនមនុស្សកំណើតព្រះយេស៊ូជីវិតរបស់ព្រះយេស៊ូការបង្រៀនរបស់ព្រះយេស៊ូព្រះយេស៊ូវ​បូជា​ព្រះជន្មការរស់ឡើងវិញរបស់ព្រះយេស៊ូការយាងមកជាលើកទីពីររបស់ព្រះយេស៊ូនំប៉័ងជីវិតព្រះយេស៊ូវ និងបេសកកម្មរបស់ទ្រង់អព្ភូតហេតុរបស់ព្រះយេស៊ូព្រះយេស៊ូជាព្រះការឆ្កាងព្រះយេស៊ូព្រះយេស៊ូវបានសុគតព្រះយេស៊ូវជាស្តេចព្រះយេស៊ូវគ្រីស្ទ មហាបូជាចារ្យព្រះយេស៊ូ ជាព្យាការីអត្តសញ្ញាណ​ក្នុង​ព្រះគ្រីស្ទ

100 ខគម្ពីរព្រះគម្ពីរសម្រាប់ថ្ងៃអាទិត្យ

100 ខគម្ពីរព្រះគម្ពីរសម្រាប់ថ្ងៃអាទិត្យ
យ៉ូអែល 2:31

ព្រះ‌អាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត ព្រះ‌ចន្ទ​នឹង​ទៅ​ជា​ឈាម មុន​នឹង​ថ្ងៃ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ‌យេហូវ៉ា​មក​ដល់។

ជំពូក    |  កំណែ ចម្លង
អេម៉ុស 5:18

វេទនា​ដល់អ្នក​រាល់​គ្នា ដែល​សង្វាត​ចង់​បាន​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចង់​បាន​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា? ថ្ងៃ​នោះ​ជា​ថ្ងៃ​ងងឹត មិន​មែន​ភ្លឺ​ទេ

ជំពូក    |  កំណែ ចម្លង
អេសាយ 13:6

ចូរ​ទ្រហោ​សោក​ពិលាប​ចុះ ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ជិត​ដល់​ហើយ ថ្ងៃ​នេះ​នឹង​មក​ដល់​ទុក​ជា​ការ​បំផ្លាញ ដែល​មក​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា

ជំពូក    |  កំណែ ចម្លង
សាការី 14:1

មើល៍! ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា​នឹង​មក​ដល់ ជា​វេលា​ដែល​គេ​មក​យកទ្រព្យ​សម្បត្តិ​របស់​អ្នក ហើយ​ចែក​គ្នា​នៅមុខ​ឯង​រាល់​គ្នា។

ជំពូក    |  កំណែ ចម្លង
ម៉ាឡាគី 4:5

មើល៍! មុន​ដែល​ថ្ងៃ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ‌យេហូវ៉ា​មក​ដល់ យើង​នឹង​ចាត់​អេលីយ៉ា​ឲ្យ​មក​ជួប​អ្នក​រាល់​គ្នា

ជំពូក    |  កំណែ ចម្លង
សេផានា 1:14-15

ថ្ងៃ​ដ៏​ធំ​របស់​ព្រះ‌យេហូវ៉ា​នៅ​ជិត​បង្កើយ ក៏​នៅ​ជិត ហើយ​ដេញ​ប្រកិត សំឡេង​នៃ​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា ជា​សំឡេង​ជូរ​ចត់ ពេល​នោះ មនុស្ស​ខ្លាំង​ពូកែ​នឹង​ស្រែក​ជា​ខ្លាំង។ ថ្ងៃ​នោះ​ជា​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ ជា​ថ្ងៃ​វេទនា ហើយ​ឈឺ​ចាប់ ជា​ថ្ងៃ​បំផ្លាញ ហើយ​រំលាង ជា​ថ្ងៃ​ងងឹត ហើយ​ស្រអាប់ ជា​ថ្ងៃ​មេឃ​មីរ‌ស្រទំ ហើយ​ងងឹត​យ៉ាង​ក្រាស់

ជំពូក    |  កំណែ ចម្លង
អេ‌សេ‌គាល 30:3

ដ្បិត​ថ្ងៃ​នោះ​ជិត​ដល់​ហើយ គឺ​ជា​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​បាន​ចូល​មក​ជិត​ហើយ ជា​ថ្ងៃ​មីរ‌ស្រទំ គឺ​ជា​ពេល​កំណត់​នៃ​អស់​ទាំង​សាសន៍

ជំពូក    |  កំណែ ចម្លង
២ ពេត្រុស 3:10

រីឯ​ថ្ងៃ​របស់​ព្រះ‌អម្ចាស់ នឹង​មក​ដូច​ជា​ចោរ​ប្លន់ ហើយ​ពេល​នោះ ផ្ទៃ​មេឃ​នឹង​បាត់​ទៅ​ដោយ​សូរ​គ្រាំ​គ្រេង ធាតុ​សព្វ​សារពើ​នឹង​រលាយ​ទៅ ដោយ​កម្ដៅ​ភ្លើង ផែនដី និងអ្វីៗ​នៅ​លើ​ផែន​ដី​នឹង​ត្រូវ​ឆេះ​អស់។

ជំពូក    |  កំណែ ចម្លង
វិវរណៈ 1:10

នៅ​ថ្ងៃ​របស់​ព្រះ‌អម្ចាស់ ខ្ញុំ​បាន​លង់​ក្នុង​វិញ្ញាណ ហើយ​ឮ​សំឡេង​បន្លឺ​ឡើង ដូច​ជា​សូរ​ត្រែ​នៅ​ខាង​ក្រោយ​ខ្ញុំ​ថា៖

ជំពូក    |  កំណែ ចម្លង
១ ថែស្សាឡូនីច 5:2

ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ហើយ​ថា ថ្ងៃ​របស់​ព្រះ‌អម្ចាស់​នឹង​មក​ដល់ ដូច​ជា​ចោរ​មក​នៅ​ពេល​យប់។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 2:20

ព្រះ‌អាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត ហើយ​ព្រះ‌ច័ន្ទ​នឹង​ទៅ​ជា​ឈាម មុន​ថ្ងៃ​ដ៏​ធំ​ឧត្តម​របស់​ព្រះ‌អម្ចាស់​មក​ដល់។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 1:8

ព្រះ‌អង្គ​នឹង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ខ្ជាប់‌ខ្ជួន រហូត​ដល់​ចុង​បញ្ចប់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ឥត​កន្លែង​បន្ទោស​បាន នៅ​ថ្ងៃ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។

ជំពូក    |  កំណែ ចម្លង
អេសាយ 2:12

ដ្បិត​នឹង​មាន​ថ្ងៃ​មួយ​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ មក​លើ​មនុស្ស​ឫក​ខ្ពស់ និង​មនុស្ស​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ លើ​អស់អ្នក​ដែល​ត្រូវ​បាន​គេ​លើក​តម្កើង ឲ្យ​បន្ទាប​ចុះ​វិញ

ជំពូក    |  កំណែ ចម្លង
១ ថែស្សាឡូនីច 4:16-17

ព្រោះ​ព្រះ‌អម្ចាស់​ផ្ទាល់​នឹង​យាង​ចុះ​ពី​ស្ថាន‌សួគ៌​មក ដោយ​ស្រែក​បង្គាប់​មួយ​ព្រះ‌ឱស្ឋ ទាំង​មាន​សំឡេង​មហា​ទេវតា និង​ស្នូរ​ត្រែ​របស់​ព្រះ​ផង ហើយ​ពួក​អ្នក​ស្លាប់​ក្នុង​ព្រះ‌គ្រីស្ទ នឹង​រស់​ឡើង​វិញ​មុន​គេ។ បន្ទាប់​មក យើង​ដែល​កំពុង​រស់​នៅ គឺ​អ្នក​ដែល​នៅ​រស់ នឹង​បាន​លើក​ឡើង​ទៅ​ក្នុង​ពពក​ជាមួយ​អ្នក​ទាំង​នោះ ដើម្បី​ជួប​ព្រះ‌អម្ចាស់​នៅ​លើ​អាកាស ហើយ​យើង​នឹង​នៅ​ជា​មួយ​ព្រះ‌អម្ចាស់​រហូត​ទៅ។

ជំពូក    |  កំណែ ចម្លង
វិវរណៈ 6:17

ដ្បិត​ថ្ងៃ​ដ៏​ធំ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​បាន​មក​ដល់​ហើយ តើ​អ្នក​ណា​អាច​នឹង​ឈរ​នៅ​បាន?»។

ជំពូក    |  កំណែ ចម្លង
អេសាយ 34:8

ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ថ្ងៃ​សម្រាប់​សង‌សឹក មាន​ឆ្នាំ​សម្រាប់​ស្នង​ដល់​គេ​ជំនួស​ក្រុង​ស៊ីយ៉ូន។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 24:42

ដូច្នេះ ចូរ​ប្រុង​ស្មារតី ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ព្រះ‌អម្ចាស់​របស់​អ្នក​រាល់​គ្នា​នឹង​យាង​មក​ថ្ងៃ​ណា​ទេ។

ជំពូក    |  កំណែ ចម្លង
យ៉ូអែល 2:11

ព្រះ‌យេហូវ៉ា​បញ្ចេញ​ព្រះ‌សូរ‌សៀង នៅ​មុខ​កង​ទ័ព​របស់​ព្រះ‌អង្គ ដ្បិត​ជំរំ​ទ័ព​របស់​ព្រះ‌អង្គ​ធំ​ណាស់ អស់​អ្នក​ដែល​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌អង្គ នោះ​មាន​ច្រើន​ឥត​គណនា ដ្បិត​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា​ជា​ថ្ងៃ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច​ណាស់ តើ​អ្នក​ណា​អាច​ធន់​នៅ​បាន?

ជំពូក    |  កំណែ ចម្លង
អេសាយ 13:9

មើល៍ ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​មក​ដល់ ជា​ថ្ងៃ​ដ៏​សហ័ស​ដោយ​សេចក្ដី​ក្រោធ និង​កំហឹង​យ៉ាង​ខ្លាំង ដើម្បី​នឹង​បំផ្លាញ​ស្រុក​ឲ្យ​រលីង ហើយ​នឹង​ធ្វើ​ឲ្យ​មនុស្ស​មាន​បាប​សូន្យ​ចេញ។

ជំពូក    |  កំណែ ចម្លង
វិវរណៈ 19:15

មាន​ដាវ​មួយ​យ៉ាង​មុត​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ មក​ប្រហារ​អស់​ទាំង​សាសន៍ ហើយ​ព្រះ‌អង្គ​នឹង​គ្រប់​គ្រង​គេ ដោយ​ដំបង​ដែក។ ព្រះ‌អង្គ​នឹង​ជាន់​ក្នុង​ធុង​ឃ្នាប​ស្រា​ទំពាំង‌បាយ‌ជូរ ជា​សេចក្ដី​ក្រោធ​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 1:14

ដូច​អ្នក​រាល់​គ្នា​បាន​យល់​ខ្លះ​ហើយ​ថា នៅ​ថ្ងៃ​របស់​ព្រះ‌អម្ចាស់‌យេស៊ូវ យើង​ជាទី​អំនួត​របស់​អ្នក​រាល់​គ្នា ដូច​ជា​អ្នក​រាល់​គ្នា​ក៏​ជា​ទី​អំនួត​របស់​យើង​ដែរ។

ជំពូក    |  កំណែ ចម្លង
អេសាយ 66:15-16

ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​យាង​មក​ក្នុង​ភ្លើង ហើយ​ព្រះ‌រាជ‌រថ​របស់​ព្រះ‌អង្គ​ដូច​ជា​ខ្យល់​កួច ដើម្បី​សម្រេច​តាម​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌អង្គ និង​តាម​ពាក្យ​ស្តី​បន្ទោស​របស់​ព្រះ‌អង្គ ដោយ‌សារ​អណ្ដាត​ភ្លើង។ ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​សម្រេច​តាម​សេចក្ដី​យុត្តិ‌ធម៌ ដល់​មនុស្ស​ទាំង​អស់ ដោយ‌សារ​ភ្លើង និង​ដោយ​សារ​ដាវ​របស់​ព្រះ‌អង្គ ដូច្នេះ ពួក​អ្នក​ដែល​ព្រះ‌យេហូវ៉ា​ប្រហារ​ជីវិត នោះ​មាន​គ្នា​ច្រើន​ណាស់។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 4:7

ចុង​បំផុត​នៃ​របស់​ទាំង​អស់​ជិត​ដល់​ហើយ ដូច្នេះ ចូរ​គ្រប់​គ្រង​ចិត្ត ហើយ​មាន​គំនិត​នឹង​ធឹង​ចុះ ដើម្បី​ជា​ប្រយោជន៍​ដល់​សេចក្តី​អធិស្ឋាន​របស់​អ្នក​រាល់​គ្នា។

ជំពូក    |  កំណែ ចម្លង
សាការី 12:10

«យើង​នឹង​ចាក់​និស្ស័យ​មក​លើ​ពួក​វង្ស​ដាវីឌ និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​គេ​មាន​ចិត្ត​ប្រកប​ដោយ​គុណ និង​សេចក្ដី​ទូល‌អង្វរ នោះ​គេ​នឹង​គន់​មើល​អ្នក ដែល​គេ​បាន​ចាក់ ហើយ​គេ​នឹង​យំ​សោក​នឹង​អ្នក​នោះ ដូច​ជា​យំ​សោក​នឹង​កូន​ខ្លួន​តែ​មួយ គេ​នឹង​យំ​ខ្សឹក‌ខ្សួល​នឹង​អ្នក​នោះ ដូច​ជា​យំ​នឹង​កូន​ច្បង​របស់​ខ្លួន។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 25:13

ដូច្នេះ ចូរ​ប្រុង​ស្មារតី ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ថ្ងៃ​ណា ឬ​ពេល​ណា [ដែល​កូន​មនុស្ស​មក​ដល់] ឡើយ»។

ជំពូក    |  កំណែ ចម្លង
រ៉ូម 2:16

នៅ​ថ្ងៃ​នោះ ពេល​ព្រះ​ជំនុំ‌ជម្រះ តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ព្រះ‌អង្គ​នឹង​ជំនុំ​ជម្រះ​អស់​ទាំង​សេចក្ដី​លាក់​កំបាំង​របស់​មនុស្ស ស្រប​តាម​ដំណឹង​ល្អ​ដែល​ខ្ញុំ​ប្រកាស។

ជំពូក    |  កំណែ ចម្លង
សេផានា 2:3

អ្នក​ទាំង​អស់​គ្នា​ដែលរាប​សា​នៅ​ក្នុង​ស្រុក ដែល​ធ្វើ​តាម​បង្គាប់​របស់​ព្រះ‌យេហូវ៉ា​អើយ ចូរ​ស្វែង​រក​ព្រះ‌អង្គ ចូរ​ស្វែង​រក​សេចក្ដី​សុចរិត ចូរ​ស្វែង​រក​សេចក្ដី​រាប​សា​ចុះ ប្រហែល​ជា​ឯង​រាល់​គ្នា​នឹង​បាន​បិទ​បាំង នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 17:31

ព្រោះ​ព្រះ‌អង្គ​បាន​កំណត់​ថ្ងៃមួយ​ទុក ដែល​នឹង​ជំនុំ‌ជម្រះ​មនុស្ស​លោក​ដោយ​សុចរិត ដោយ​សារ​មនុស្ស​ម្នាក់ ដែល​ព្រះ‌អង្គ​បាន​តែង‌តាំង ហើយ​ដើម្បី​ជា​ភស្ដុតាង​អំពី​ការ​នេះ​ដល់​មនុស្ស​ទាំង​អស់ ព្រះ‌អង្គ​ប្រោស​មនុស្ស​នោះឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ»។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 10:25

មិន​ត្រូវ​ធ្វេស​ប្រហែស​នឹង​ការ​ប្រជុំ​គ្នា ដូច​អ្នក​ខ្លះ​ធ្លាប់​ធ្វើ​នោះ​ឡើយ ត្រូវ​លើកទឹក​ចិត្ត​គ្នា​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត ដោយ​ឃើញ​ថា ថ្ងៃ​នោះ​កាន់​តែ​ជិត​មក​ដល់​ហើយ។

ជំពូក    |  កំណែ ចម្លង
វិវរណៈ 16:14

វិញ្ញាណ​ទាំង​នោះ ជា​វិញ្ញាណ​របស់​ពួក​អារក្ស ដែល​ចេញ​ទៅ​រក​ពួក​ស្តេច នៅ​ផែនដី​ទាំង​មូល ទាំង​ធ្វើ​ទី​សម្គាល់ ដើម្បី​ប្រមូល​ស្តេច​ទាំង​នោះ​មក​ច្បាំង នៅ​ថ្ងៃ​យ៉ាង​ធំ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 118:24

នេះ​គឺ​ជា​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​បានបង្កើត ចូរ​យើង​មាន​អំណរ ហើយ​សប្បាយ​រីក‌រាយ​ក្នុង​ថ្ងៃ​នេះ ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 24:30

ពេល​នោះ ទី​សម្គាល់​របស់​កូន​មនុស្ស​នឹង​លេច​មក​នៅ​លើ​មេឃ ហើយ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​គក់​ទ្រូង យំ រួច​គេ​នឹង​ឃើញ​កូន​មនុស្ស​យាង​មក​លើ​ពពក នៅ​លើ​មេឃ ប្រកប​ដោយ​ចេស្តា និង​សិរី​ល្អ​យ៉ាង​ខ្លាំង។

ជំពូក    |  កំណែ ចម្លង
យ៉ូអែល 2:1

ចូរ​ផ្លុំ​ត្រែ​នៅ​ក្រុង​ស៊ីយ៉ូន ចូរ​ធ្វើ​សូរ​សញ្ញា​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​យើង! ត្រូវ​ឲ្យ​អ្នក​ស្រុក​ទាំង​អស់​ញាប់​ញ័រ ដ្បិត​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា​កំពុង​តែ​មក ថ្ងៃ​នោះ​នៅ​ជិត​បង្កើយ

ជំពូក    |  កំណែ ចម្លង
រ៉ូម 13:11

ក្រៅ​ពី​នេះ ត្រូវ​ដឹង​ថា នេះ​ជា​វេលា​ណា គឺ​ដល់​ម៉ោង​ដែល​ត្រូវ​ភ្ញាក់​ពី​ដេក​ហើយ ដ្បិត​ឥឡូវ​នេះ ការ​សង្គ្រោះ​នៅ​ជិត​យើង​ជាង​កាល​យើង​ទើប​នឹង​ជឿ

ជំពូក    |  កំណែ ចម្លង
អេសាយ 24:21-22

នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា នឹង​ផ្ចាញ់‌ផ្ចាល​នៅ​លើ​មេឃ ចំពោះ​ពួក​ពល‌បរិវារ​នៃ​ស្ថាន​ខ្ពស់ ព្រម​ទាំង​ពួក​ស្តេច​នៃ​លោកីយ​នៅ​ផែនដី​ដែរ។ គេ​នឹង​ត្រូវ​ប្រមូល​គ្នា​ដូច​ជា​ឈ្លើយ ដែល​ប្រមូល​ទុក​ក្នុង​រណ្ដៅ ហើយ​នឹង​ត្រូវ​ឃុំ​នៅ​ក្នុង​គុក ក្រោយ​មក​ជា​យូរ​ថ្ងៃ គេ​ត្រូវ​រង​ទោស

ជំពូក    |  កំណែ ចម្លង
កិច្ចការ 3:19-21

ដូច្នេះ ចូរ​ប្រែ​ចិត្ត ហើយ​វិល​មករក​ព្រះ​វិញ​ចុះ ដើម្បី​ឲ្យ​បាប​របស់​អ្នក​រាល់​គ្នា​បាន​លុប​ចេញ នៅ​ត្រង់​មាត់​ទ្វារ​ព្រះ‌វិហារ ដែល​ហៅ​ថា​ទ្វារ​លម្អ មាន​បុរស​ម្នាក់​ដែល​ខ្វិន​ពី​កំណើត គេ​តែង​សែង​គាត់​យក​មក​ដាក់​នៅ​ទី​នោះ​រាល់​ថ្ងៃ ដើម្បី​ឲ្យ​សុំ​ទាន​ពី​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ។ ហើយ​ឲ្យ​មាន​ពេល​លំ​ហើយមក​ពី​ព្រះ​វត្តមាន​របស់​ព្រះ‌អម្ចាស់ និង​ឲ្យ​ព្រះ‌អង្គ​បាន​ចាត់​ព្រះ‌គ្រីស្ទ ដែល​ទ្រង់​បាន​តម្រូវ​ទុក​ជា​មុន មក​ឯ​អ្នក​រាល់​គ្នា គឺ​ព្រះ‌យេស៊ូវ ដែល​ត្រូវ​គង់​នៅ​ស្ថាន‌សួគ៌ រហូត​ដល់​គ្រប់​ទាំង​អស់​បាន​រៀប​ចំ​ឡើង​វិញ ដូច​សេចក្ដីដែល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល ដោយ​សារ​មាត់​ពួក​ហោរា​បរិសុទ្ធ​របស់​ព្រះ‌អង្គ តាំង​ពី​ជំនាន់​ដើម​មក។

ជំពូក    |  កំណែ ចម្លង
២ ថែស្សាឡូនីច 2:2-3

កុំ​ប្រញាប់នឹង​ជ្រួល​ច្របល់ ឬ​ស្លន់​ស្លោ​ដោយ‌សារ​វិញ្ញាណ​ណា ពាក្យ​សម្ដី​ណា ឬ​សំបុត្រ​ណា ដែល​ទំនង​ជា​មក​ពី​យើង​ក្តី ដែល​ថា​ថ្ងៃ​របស់​ព្រះ‌អម្ចាស់បាន​មក​ដល់​ហើយនោះ​ឡើយ។ កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​អ្នក​រាល់​គ្នា​តាម​វិធី​ណា​ឡើយ ដ្បិត​ថ្ងៃ​នោះ​នឹង​មិន​មក​ទេ រហូត​ទាល់​តែ​មាន​ការ​បះ​បោរ​មក​ជា​មុន ហើយ​មនុស្ស​ទទឹង​ច្បាប់​លេច​មក គឺ​ជាកូន​នៃ​សេចក្ដី​វិនាស

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 7:21-23

«មិន​មែន​គ្រប់​គ្នា​ដែល​គ្រាន់​តែ​ហៅ​ខ្ញុំ​ថា "ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់" ដែល​នឹង​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​នោះ​ទេ គឺ​មាន​តែ​អ្នក​ដែល​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌វរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​ប៉ុណ្ណោះ។ នៅ​ថ្ងៃ​នោះ មនុស្ស​ជា​ច្រើន​នឹង​និយាយ​មក​ខ្ញុំ​ថា "ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់​អើយ! តើ​យើង​ខ្ញុំ​មិន​បាន​ថ្លែង​ទំនាយ​ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ ដេញ​អារក្ស​ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ ហើយ​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើន ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ​ទេ​ឬ?" ពេល​នោះ ខ្ញុំ​នឹង​ប្រកាស​ប្រាប់​គេ​ថា "យើង​មិន​ដែល​ស្គាល់​អ្នក​រាល់​គ្នា​ទេ ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ ចូរ​ថយ​ចេញ​ឲ្យ​ឆ្ងាយ​ពី​យើង​ទៅ" »។

ជំពូក    |  កំណែ ចម្លង
លូកា 21:36

ដូច្នេះ ចូរ​ចាំ​យាម​ចុះ ហើយ​អធិស្ឋាន​ជានិច្ច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង​អាច​ឆ្លង​ផុត​ពី​ការ​ទាំង​នេះ ដែល​ត្រូវ​មក ហើយ​ឲ្យ​បាន​ឈរ​នៅ​មុខ​កូន​មនុស្ស»។

ជំពូក    |  កំណែ ចម្លង
អេម៉ុស 5:20

តើ​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា មិន​មែន​ជា​ថ្ងៃ​ងងឹត ហើយ​ឥត​ពន្លឺ ជា​ថ្ងៃ​អន្ធការ គ្មាន​រស្មីទេ​ឬ?

ជំពូក    |  កំណែ ចម្លង
អេសាយ 13:13

ដូច្នេះ យើង​នឹង​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​ញាប់‌ញ័រ ហើយ​ផែនដី​នឹង​ត្រូវ​កក្រើក​រំពើក​ចេញ​ពី​កន្លែង​ធម្មតា គឺ​ក្នុង​គ្រា​នៃ​សេចក្ដី​ក្រោធ របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ហើយ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
សេផានា 1:7

ចូរ​ស្ងាត់‌ស្ងៀម​ចំពោះ​ព្រះ‌អម្ចាស់‌យេហូវ៉ា​ចុះ! ដ្បិត​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា​នៅ​ជិតបង្កើយ ព្រះ‌យេហូវ៉ា​បានរៀប​ចំ​យញ្ញ‌បូជា ព្រះ‌អង្គ​បាន​ញែក​ភ្ញៀវ ដែល​ចូល​រួម​ជប់​លៀង​ឲ្យ​បាន​បរិសុទ្ធ។

ជំពូក    |  កំណែ ចម្លង
យេរេមា 46:10

ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ គឺ​ជា​ថ្ងៃ​សង​សឹក ជា​ការ​សង‌សឹក​របស់​ព្រះ‌អង្គ​ផ្ទាល់​ទៅ​ពួក​ខ្មាំង​សត្រូវ។ ដាវ​នឹង​ស៊ី​ទាល់​តែ​ឆ្អែត ក៏​ផឹក​ឈាម​គេ​យ៉ាង​ស្កប់‌ស្កល់ ព្រោះ​ព្រះ‌អម្ចាស់‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​យញ្ញ‌បូជា​នៅ​ស្រុក​ខាង​ជើង​ក្បែរ​ទន្លេ​អ៊ើប្រាត។

ជំពូក    |  កំណែ ចម្លង
អេសាយ 2:19-21

ឯ​មនុស្ស នឹង​ចូល​ទៅ​ក្នុង​រអាង​ថ្ម ហើយ​ក្នុង​រូង​ដី ដើម្បី​ឲ្យ​បាន​រួច ពី​សេចក្ដី​ស្ញែង‌ខ្លាច​នៃ​ព្រះ‌យេហូវ៉ា និង​ពី​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ គឺ​ក្នុង​កាល​ដែល​ព្រះ‌អង្គ​ក្រោក​ឡើង​អង្រួន​ផែនដី ដោយ​ឫទ្ធិ​យ៉ាង​អស្ចារ្យ។ ថ្ងៃ​ក្រោយ ភ្នំ​នៃ​ដំណាក់​របស់​ព្រះ‌‌យេហូវ៉ា នឹង​តាំង​ឡើង ខ្ពស់​លើស​ជាង​អស់​ទាំង​ភ្នំ​ធំៗ ហើយ​បាន​តម្កើង​ឡើង ប្រសើរ​ជាង​អស់​ទាំង​ភ្នំ​តូចៗ អស់​ទាំង​សាសន៍​នឹង​ចូល​ហូរ‌ហែ​ទៅ​ក្នុង​ទី​នោះ។ នៅ​គ្រា​នោះ មនុស្ស​នឹង​បោះ​ចោល​រូប​ព្រះ របស់​ខ្លួន​ដែល​ធ្វើ​ពី​មាស ហើយ​ពី​ប្រាក់ ជា​របស់​ដែល​គេ​បាន​ធ្វើ​សម្រាប់​នឹង​ថ្វាយ​បង្គំ ទៅ​ឲ្យ​កណ្តុរ និង​ប្រចៀវ។ ដើម្បី​ចូល​ទៅ​ក្នុង​រអាង​ថ្ម ហើយ​ក្នុង​ក្រហែង​ថ្ម​រខិញ‌រខុញ ឲ្យ​បាន​រួច​ពី​សេចក្ដី​ស្ញែង‌ខ្លាច​នៃ​ព្រះ‌យេហូវ៉ា និង​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ ក្នុង​កាល​ដែល​ព្រះ‌អង្គ​ក្រោក​ឡើង​អង្រួន​ផែនដី ដោយ​ឫទ្ធិ​យ៉ាង​អស្ចារ្យ។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 4:7

ព្រះ‌អង្គ​កំណត់ «ថ្ងៃ​នេះ» មួយ​ទៀត ដោយ​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ព្រះ​បាទ​ដាវីឌ​ក្រោយ​មក​ទៀត ដូច​មាន​សេចក្ដី​ដក​ស្រង់​រួច​មក​ហើយ​ថា «ថ្ងៃ​នេះ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ឮ​សំឡេង​ព្រះ‌អង្គ នោះ​មិន​ត្រូវ​តាំង​ចិត្ត​រឹង​រូស​ឡើយ»។

ជំពូក    |  កំណែ ចម្លង
សេផានា 3:8

ហេតុ​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ចូរ​រង់‌ចាំ​យើង គឺ​រង់​ចាំ​ថ្ងៃ​ដែល​យើង​ក្រោក​ឡើង​សង្គ្រុប​លើ​គេ។ ដ្បិត​យើង​សម្រេច​នឹង​ប្រមូល​អស់​ទាំង​សាសន៍ ដើម្បី​ប្រជុំ​អស់​ទាំង​នគរ ប្រយោជន៍​នឹង​ចាក់​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​យើង គឺ​ជា​សេចក្ដី​ក្រេវ‌ក្រោធ​ដ៏​សហ័ស​របស់​យើង​ទៅ​លើ​គេ ដ្បិត​ផែន‌ដី​ទាំង​មូល​នឹង​ត្រូវ​ឆេះ ដោយ​ភ្លើង​នៃ​សេចក្ដី​ប្រចណ្ឌ​របស់​យើង។

ជំពូក    |  កំណែ ចម្លង
២ ពេត្រុស 3:12-13

ទាំង​ទន្ទឹង​រង់​ចាំ ហើយ​ខំ​ជួយ​ឲ្យ​ថ្ងៃ​របស់​ព្រះ​បាន​ឆាប់​មក​ដល់ ព្រោះ​ជា​ថ្ងៃ​ដែល​ផ្ទៃ​មេឃ​នឹង​ត្រូវ​ឆេះ ហើយ​រលាយទៅ ធាតុ​សព្វ​សារពើ​នឹង​ត្រូវ​រលាយ​ដោយ​កម្ដៅ​ភ្លើង! ប៉ុន្ដែ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ យើងកំពុង​ទន្ទឹង​រង់​ចាំ​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដែល​មាន​សុទ្ធ​តែ​សេចក្ដី​សុចរិត​វិញ។

ជំពូក    |  កំណែ ចម្លង
វិវរណៈ 20:12

ខ្ញុំ​បាន​ឃើញ​មនុស្ស​ស្លាប់ ទាំង​អ្នក​ធំ ទាំង​អ្នក​តូច ឈរ​នៅ​មុខ​បល្ល័ង្ក ហើយ​បញ្ជី​ក៏​បើក​ឡើង។ បន្ទាប់​មក បញ្ជី​មួយ​ទៀត គឺ​ជា​បញ្ជី​ជីវិត​ក៏​បាន​បើក​ឡើង​ដែរ រួច​មនុស្ស​ស្លាប់​ទាំង​អស់​ត្រូវ​ជំនុំ‌ជម្រះ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត ដូច​មាន​កត់​ត្រា​ទុក​ក្នុង​បញ្ជី​ទាំង​នោះ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 96:13

នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​យាង​មក ដ្បិត​ព្រះ‌អង្គ​យាង​មក​ជំនុំ‌ជម្រះ​ផែនដី។ ព្រះ‌អង្គ​នឹង​ជំនុំ‌ជម្រះ​ពិភព​លោក ដោយ​សេចក្ដី​សុចរិត ហើយ​ជំនុំ​ជម្រះ​ប្រជាជន​ទាំង​ឡាយ ដោយ​ព្រះ‌ហឫ‌ទ័យស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
អេសាយ 60:2

ដ្បិត​មើល៍ សេចក្ដី​ងងឹត​នឹង​គ្រប​លើ​ផែនដី ហើយ​សេចក្ដី​សូន្យ‌សុង​នឹង​គ្រប​លើ​អស់​ទាំង​ជន​ជាតិ តែ​ព្រះ‌យេហូវ៉ា​នឹង​រះ​ឡើង​ភ្លឺ​ដល់​អ្នក ហើយ​គេ​នឹង​ឃើញ​សិរី‌ល្អ​នៃ​ព្រះ‌អង្គ​ស្ថិត​លើ​អ្នក។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 2:28

ឥឡូវ​នេះ កូន​តូចៗ​អើយ ចូរ​នៅ​ជាប់​ក្នុង​ព្រះ‌អង្គ​ចុះ ដើម្បី​កាល​ណា​ព្រះ‌អង្គ​លេច​មក នោះ​យើង​នឹង​មាន​ទំនុក​ចិត្ត ហើយ​មិន​ត្រូវ​ខ្មាស​នៅ​ចំពោះ​ព្រះ‌អង្គ ក្នុង​កាល​ដែល​ទ្រង់​យាង​មក​នោះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
យេរេមា 30:7

វរ​ហើយ ដ្បិត​ថ្ងៃ​នោះ​ជា​ថ្ងៃ​គួរ​ស្បើម ដែល​គ្មាន​ថ្ងៃ​ណា​មួយ​ឲ្យ​ដូច​ឡើយ នោះ​ជា​គ្រា​វេទនា​របស់​ពួក​យ៉ាកុប ប៉ុន្តែ គេ​នឹង​បាន​ប្រោស​ឲ្យ​រួច​ចេញ​ពី​គ្រា​នោះ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 8:18-19

ខ្ញុំ​យល់​ឃើញ​ថា ទុក្ខ​លំបាក​នៅ​ពេល​បច្ចុប្បន្ន​នេះ មិន​អាច​ប្រៀប​ផ្ទឹម​នឹង​សិរី‌ល្អ ដែល​ត្រូវ​បើក​សម្ដែង​ឲ្យ​យើង​ឃើញ​បាន​ឡើយ។ ដ្បិត​អ្វីៗ​សព្វ​សារ​ពើ​ដែល​ព្រះ​បង្កើត​មក កំពុង​អន្ទះ​អន្ទែង រង់​ចាំ​ពួក​កូន​របស់​ព្រះ​លេច​មក

ជំពូក    |  កំណែ ចម្លង
កិច្ចការ 1:11

ហើយ​ពោល​ថា៖ «ពួក​អ្នក​ស្រុក​កាលី‌ឡេ​អើយ ហេតុ​អ្វី​បាន​ជា​ឈរ​ងើយ​មើល​ទៅ​លើ​មេឃ​ដូច្នេះ? ព្រះ‌យេស៊ូវ​នេះ​ឯង ដែល​ព្រះ​បាន​លើក​ពី​អ្នក​រាល់​គ្នា​ឡើង​ទៅ​លើ​ស្ថាន‌សួគ៌ ព្រះ‌អង្គ​នឹង​យាង​មក​វិញ តាម​បែប​ដដែល ដូច​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​ព្រះ‌អង្គ​យាង​ទៅ​ស្ថានសួគ៌​នោះ​ដែរ»។

ជំពូក    |  កំណែ ចម្លង
លូកា 17:24

ដ្បិត​នៅ​ថ្ងៃ​កូន​មនុស្ស​នឹង​យាង​មក ប្រៀប​ដូច​ជា​ផ្លេក​បន្ទោរ ដែល​ភ្លឺ​ផ្លេកៗ ពី​ជើង​មេឃ​ម្ខាង ដល់​ជើង​មេឃ​ម្ខាង។

ជំពូក    |  កំណែ ចម្លង
យ៉ូអែល 3:14

មាន​មនុស្ស​ទាំង​ហ្វូង អើ មាន​ទាំង​ហ្វូង​នៅ​ជ្រលង​ភ្នំ​នៃ​ការ​សម្រេច​ទោស! ដ្បិត​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា​ជិត​ដល់​ហើយ នៅ​ក្នុង​ច្រក​ភ្នំ​នៃ​ការ​សម្រេច​ទោស!

ជំពូក    |  កំណែ ចម្លង
សាការី 14:6-7

នៅ​ថ្ងៃ​នោះ នឹង​លែង​មាន​ពន្លឺ​ថ្ងៃ លែង​មាន​ត្រជាក់ ឬទឹកកក ទៀត​ហើយ។ ថ្ងៃ​នោះ​ខុស​ពី​ធម្មតា មាន​តែ​ព្រះ‌យេហូវ៉ា​ដែល​ដឹង មិន​មែន​ជា​ថ្ងៃ ក៏​មិន​មែន​ជា​យប់ ប៉ុន្តែ នៅ​ពេល​ព្រលប់ ក៏​មាន​ពន្លឺ​ដែរ។

ជំពូក    |  កំណែ ចម្លង
អេសាយ 11:10-12

នៅ​គ្រា​នោះ ឫស​នៃ​អ៊ីសាយ​នឹង​បាន​តាំង​ឡើង ទុក​ជា​ទង់​ដល់​ជន​ជាតិ​ទាំង‌ឡាយ ឯ​គ្រប់​សាសន៍ គេ​នឹង​ស្វែង​រក​អ្នក​នោះ ឯ​ទី​សម្រាក​របស់​អ្នក​នោះ នឹង​បាន​ជា​ទី​រុងរឿង​ឧត្តម។ នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​លូក​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ទៅ​ម្តង​ទៀត ដើម្បី​ប្រមូល​ពួក​សំណល់​នៃ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ដែល​នៅ​សល់ ឲ្យ​មក​ពី​ស្រុក​អាស‌ស៊ើរ ស្រុក​អេស៊ីព្ទ ស្រុក​ប៉ាត្រូស ស្រុកអេធីយ៉ូពី ស្រុក​អេឡាំ ស្រុក​ស៊ីណើរ ស្រុក​ហាម៉ាត ហើយ​ពី​អស់​ទាំង​កោះ​នៅ​សមុទ្រ​មក​វិញ ព្រះ‌អង្គ​នឹង​លើក​ទង់​មួយ​ឡើង សម្រាប់​អស់​ទាំង​សាសន៍ ហើយ​នឹង​ប្រមូល​ពួក​ព្រាត់‌ប្រាស នៃ​សាសន៍​អ៊ីស្រា‌អែល ព្រម​ទាំង​រួប‌រួម​ពួក​ខ្ចាត់‌ខ្ចាយ​របស់​សាសន៍​យូដា មក​ពី​ទិស​ទាំង​បួន​នៃ​ផែនដី។

ជំពូក    |  កំណែ ចម្លង
វិវរណៈ 21:4

ព្រះ‌អង្គ​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ចេញ​ពី​ភ្នែក​របស់​គេ សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត​ហើយ ការ​កាន់​ទុក្ខ ការ​យំ​សោក ឬ​ការ​ឈឺ​ចាប់ ក៏​នឹង​លែង​មាន​ទៀត​ដែរ ដ្បិត​អ្វីៗ​ពី​មុន​ទាំង​ប៉ុន្មាន​បាន​កន្លង​បាត់​ទៅ​ហើយ»។

ជំពូក    |  កំណែ ចម្លង
១ ថែស្សាឡូនីច 5:4-6

ប៉ុន្តែ បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​មិន​នៅ​ក្នុង​សេចក្ដី​ងងឹត ដែល​បណ្តាល​ឲ្យ​ថ្ងៃ​នោះ​មក​ដល់​អ្នក​រាល់​គ្នា ដូច​ជា​ចោរ​នោះ​ទេ ដ្បិត​អ្នក​រាល់​គ្នា​ជា​កូន​នៃ​ពន្លឺ និង​ជា​កូន​នៃ​ថ្ងៃ យើង​មិន​មែន​ជា​ពួក​យប់ ឬ​ជា​ពួក​សេចក្តី​ងងឹត​ឡើយ។ ដូច្នេះ យើង​ត្រូវ​ចាំ​យាម ហើយ​ដឹង​ខ្លួន មិន​ត្រូវ​ដេក​លក់​ដូច​ជា​អ្នក​ឯ​ទៀត​ទេ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 24:3-5

កាល​ព្រះ‌អង្គ​គង់​នៅ​លើ​ភ្នំ​ដើម​អូលីវ ពួក​សិស្ស​បាន​ចូល​មក​ជិត​ព្រះ‌អង្គ​ដាច់​ដោយ​ឡែក ហើយ​ទូល​សួរ​ថា៖ «សូម​ប្រាប់​យើង​ខ្ញុំ​ផង តើ​ការ​ទាំង​នេះ​នឹង​កើត​ឡើង​ពេល​ណា? ហើយ​តើ​នឹង​មាន​ទី​សម្គាល់​អ្វី​អំពី​ព្រះ‌អង្គ​យាង​មក និង​អំពី​គ្រា​ចុង​បំផុត?» ពេល​នោះ ទី​សម្គាល់​របស់​កូន​មនុស្ស​នឹង​លេច​មក​នៅ​លើ​មេឃ ហើយ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​គក់​ទ្រូង យំ រួច​គេ​នឹង​ឃើញ​កូន​មនុស្ស​យាង​មក​លើ​ពពក នៅ​លើ​មេឃ ប្រកប​ដោយ​ចេស្តា និង​សិរី​ល្អ​យ៉ាង​ខ្លាំង។ លោក​នឹង​ចាត់​ពួក​ទេវតា​របស់​លោក​ឲ្យ​ចេញ​ទៅ ទាំង​មាន​សំឡេង​ត្រែ​ឮ​រំពង ទេវតា​ទាំង​នោះ​នឹង​ប្រមូល​ពួក​រើស​តាំង​របស់​លោក​ពី​ទិស​ទាំង​បួន ចាប់​ពី​ជើង​មេឃ​ម្ខាង រហូត​ដល់​ជើង​មេឃ​ម្ខាង»។ «ចូរ​រៀន​ជា​សេចក្ដី​ប្រៀប​ធៀប​អំពី​ដើម​ល្វា​នេះ​ចុះ។ កាល​ណា​មែក​របស់​វា​ត្រឡប់​ជា​ទន់ ហើយ​ស្លឹក​លាស់​ឡើង អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ក្តៅ​ជិត​មក​ដល់​ហើយ។ ដំណើរ​នេះ​ក៏​ដូច្នោះ​ដែរ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ការ​ទាំង​នេះ ត្រូវ​ដឹង​ថា លោក​មក​ជិត​ដល់​ហើយ ក៏​នៅ​មាត់​ទ្វារ​ផង។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មនុស្ស​ជំនាន់​នេះ​នឹង​មិន​កន្លង​ផុត​ឡើយ រហូត​ទាល់​តែ​ការ​ទាំង​អស់​នេះ​បាន​កើត​មក។ ផ្ទៃ​មេឃ និង​ផែនដី នឹង​កន្លង​បាត់​ទៅ តែ​ពាក្យ​របស់​ខ្ញុំ​នឹង​មិន​កន្លង​បាត់​ឡើយ»។ «ប៉ុន្តែ ត្រង់​ឯ​ថ្ងៃ និង​ពេល​កំណត់ គ្មាន​អ្នក​ណា​ដឹង​ទេ ទោះ​បី​ពួក​ទេវតា​នៅ​ស្ថាន‌សួគ៌ ឬ​ព្រះ‌រាជ​បុត្រា​ក៏​មិន​ដឹង​ដែរ មាន​តែ​ព្រះ‌វរបិតា​មួយ​ប៉ុណ្ណោះ​ដែល​ជ្រាប។ ដ្បិត​ដូច​សម័យ​របស់​លោក​ណូអេ​យ៉ាង​ណា ពេល​កូន​មនុស្ស​មក​ក៏​នឹង​កើត​មាន​ដូច្នោះ​ដែរ។ ដ្បិត​នៅ​សម័យ​មុន​ទឹក​ជំនន់​នោះ គេ​កំពុង​តែ​ស៊ី​ផឹក ហើយ​រៀបការ​ប្តី​ប្រពន្ធ រហូត​ដល់​ថ្ងៃ​ដែល​លោក​ណូអេ​ចូល​ទៅ​ក្នុង​ទូក​ធំ គេ​មិន​បាន​ដឹង​អ្វី​សោះ រហូត​ទាល់​តែ​ទឹក​ជន់​ឡើង ហើយ​យក​គេ​ទាំង​អស់​ទៅ។ ពេល​កូន​មនុស្ស​មក ក៏​នឹង​កើត​មាន​ដូច្នោះ​ដែរ។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖ «ចូរ​ប្រយ័ត្ន ក្រែង​អ្នក​ណា​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង ពេល​នោះ នឹង​មាន​មនុស្ស​ពីរ​នាក់​នៅ​ចម្ការ ម្នាក់​ត្រូវ​យក​ទៅ ហើយ​ម្នាក់​ទៀត​ទុក​នៅ។ ស្ត្រី​ពីរ​នាក់​កំពុង​តែ​កិន​ម្សៅ ម្នាក់​ត្រូវ​យក​ទៅ ហើយ​ម្នាក់​ទៀត​ទុក​នៅ។ ដូច្នេះ ចូរ​ប្រុង​ស្មារតី ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ព្រះ‌អម្ចាស់​របស់​អ្នក​រាល់​គ្នា​នឹង​យាង​មក​ថ្ងៃ​ណា​ទេ។ ប៉ុន្តែ ចូរ​យល់​សេចក្តី​នេះ​ចុះ បើ​ម្ចាស់​ផ្ទះ​បាន​ដឹង​ថា ចោរ​នឹង​ចូល​មក​នៅ​យាម​ណា​មួយ នោះ​គាត់​មុខ​ជា​នៅ​ចាំ​យាម​មិន​ឲ្យ​ចោរ​ទម្លុះ​ចូល​ផ្ទះ​គាត់​បាន​ឡើយ។ ដូច្នេះ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ប្រុង​ប្រៀប​ជានិច្ច​ដែរ ដ្បិត​កូន​មនុស្ស​នឹង​មក​នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​មិន​បាន​គិត»។ «ដូច្នេះ តើ​អ្នក​ណា​ជា​អ្នក​បម្រើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស‌វៃ ដែល​ចៅហ្វាយ​បាន​តាំង​ឲ្យ​មើល​ខុស​ត្រូវ​លើ​ពួក​ផ្ទះ​របស់​លោក ដើម្បី​ចែក​ម្ហូប​អាហារ​ឲ្យ​គេ​បរិ‌ភោគ​តាម​ពេល​ត្រឹម‌ត្រូវ? មាន​ពរ​ហើយ អ្នក​បម្រើ​ណា​ដែល​កាល​ណា​ចៅហ្វាយ​របស់​ខ្លួន​មក​ដល់ ឃើញ​កំពុង​តែ​ធ្វើ​ដូច្នោះ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ចៅហ្វាយ​នឹង​តាំង​អ្នក​នោះ ឲ្យ​មើល​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ​របស់​លោក​ទាំង​អស់។ ប៉ុន្តែ បើ​អ្នក​បម្រើ​នោះ​អាក្រក់ ហើយ​គិត​ក្នុង​ចិត្ត​ថា ចៅហ្វាយ​របស់​ខ្ញុំ​ក្រ​មក​ដល់​ណាស់ ហើយ​ចាប់​ផ្ដើម​វាយ​ដំ​ពួក​អ្នក​បម្រើ​ដែល​ជា​គូកន​របស់​ខ្លួន ព្រម​ទាំង​ស៊ី​ផឹក​ជា​មួយ​ពួក​មនុស្ស​ប្រមឹក ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​លេច​មក ដោយ​ប្រើ​ឈ្មោះ​របស់​ខ្ញុំ​ថា "ខ្ញុំ​នេះ​ហើយ​ជា​ព្រះ‌គ្រីស្ទ" ហើយ​គេ​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង។

ជំពូក    |  កំណែ ចម្លង
យូដាស 1:14-15

ឯ​លោក​ហេ‌ណុក ជា​តំណ​ទី​ប្រាំពីរ​តពី​លោក​អ័ដាម បាន​ថ្លែង​ជា​ទំទាយ​ថា «មើល៍! ព្រះ‌អម្ចាស់​យាង​មក​ជាមួយ​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ទាំង​សល់​សែន ដើម្បី​ជំនុំ​ជម្រះ​មនុស្ស​ទាំង​អស់ ហើយ​រំឭក​មនុស្ស​ទមិឡ​ល្មើស​ទាំង​ប៉ុន្មានឲ្យ​ដឹង​ខ្លួន ពី​គ្រប់​ទាំង​អំពើ​ទមិឡ​ល្មើស​ដែល​គេ​បាន​ប្រព្រឹត្ត តាម​របៀប​ទមិឡ​ល្មើស និង​ពី​អស់​ទាំង​សេចក្ដី​អាក្រក់ ដែល​មនុស្ស​ទមិឡ​ល្មើស​មាន​បាប​ទាំង​នោះ បាន​ពោល​ទាស់​នឹង​ព្រះ‌អង្គ»។

ជំពូក    |  កំណែ ចម្លង
វិវរណៈ 3:3

ដូច្នេះ ចូរ​នឹក​ចាំ ដែល​អ្នក​បាន​ទទួល ហើយ​បាន​ឮ​ជា​យ៉ាង​ណា ចូរ​កាន់​តាម ហើយ​ប្រែ​ចិត្ត​ចុះ។ ប្រសិន‌បើ​អ្នក​មិន​ភ្ញាក់​ខ្លួន​ទេ នោះ​យើង​នឹង​មក​ដូច​ជា​ចោរ ហើយ​អ្នក​មិន​ដឹង​ថា យើង​នឹង​មក​រក​អ្នក​នៅ​ពេល​ណា​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 50:3

ព្រះ​នៃ​យើង​ខ្ញុំ​ទ្រង់​យាង​មក ទ្រង់​មិន​នៅ​ស្ងៀម​ទេ មាន​ភ្លើង​ឆេះ​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​នៅ​ព័ទ្ធ​ជុំ‌វិញព្រះ‌អង្គ មាន​ព្យុះ​សង្ឃរា។

ជំពូក    |  កំណែ ចម្លង
មីកា 4:1-2

នៅ​ថ្ងៃ​ក្រោយ ភ្នំ​ដែល​ជា​ទី​តាំង​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា នឹង​បាន​តម្កើង​ឡើង​ជា​កំពូល​លើ​អស់​ទាំង​ភ្នំ​ធំ និង​លើក​ឡើង​ខ្ពស់​លើ​អស់​ទាំង​ភ្នំ​តូច នោះ​ជន​ជាតិ​ទាំង‌ឡាយ​នឹង​ឡើង​ទៅ​ហូរ‌ហែ ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ឈឺ​ចាប់ ដូច​ជា​ស្រី​ដែល​ឈឺ​នឹង​សម្រាល​កូន ដ្បិត​ឯង​នឹង​ត្រូវ​ចេញ​ពី​ទី​ក្រុង​ទៅ​ឥឡូវ ហើយ​នឹង​អាស្រ័យ​នៅ​ឯ​ទី​វាល ព្រម​ទាំង​ទៅ​រហូត​ដល់​ក្រុង​បាប៊ីឡូន​ផង នៅ​ទី​នោះ​ឯង​នឹង​បាន​ប្រោស​ឲ្យ​រួច គឺ​នៅ​ទី​នោះ​ព្រះ‌យេហូវ៉ា​នឹង​លោះ​ឯង ចេញ​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​របស់​ឯង។ ឥឡូវ​នេះ មាន​សាសន៍​ជា​ច្រើន មូល​គ្នា​មក​ទាស់​នឹង​ឯង គេ​ពោល​ថា "ចូរ​ឲ្យ​វា​ត្រូវ​ស្មោក‌គ្រោក​ទៅ ហើយ​ឲ្យ​ភ្នែក​យើង​បាន​ស្កប់ ដោយ​មើល​ស៊ីយ៉ូន​ចុះ"។ ប៉ុន្តែ គេ​មិន​ស្គាល់​គំនិត​របស់​ព្រះ‌យេហូវ៉ា​ទេ ក៏​មិន​យល់​សេចក្ដី​ប្រឹក្សា​របស់​ព្រះ‌អង្គ​ដែរ ដ្បិត​ព្រះ‌អង្គ​បាន​ប្រមូល​គេ​នៅ​ទី‌លាន​ដូច​ជា​កណ្ដាប់​ស្រូវ។ ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ក្រោក​ឡើង​បញ្ជាន់​ទៅ​ចុះ ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​ស្នែង​អ្នក​ទៅ​ជា​ដែក ហើយ​ក្រចក​ជើង​អ្នក​ទៅ​ជា​លង្ហិន អ្នក​នឹង​បំបែក​សាសន៍​ជា​ច្រើន​ឲ្យ​ខ្ទេច‌ខ្ទី ហើយ​អ្នក​នឹង ញែក​កម្រៃ​របស់​គេ​ចេញ ទុក​ជា​តង្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ទ្រព្យ‌សម្បត្តិ​របស់​គេ ថ្វាយ​ដល់​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល។ ហើយ​សាសន៍​ជា​ច្រើន​នឹង​ទៅ​ដោយ​ពាក្យ​ថា «ចូរ​មក យើង​ឡើង​ទៅ​ភ្នំ​នៃ​ព្រះ‌យេហូវ៉ា គឺ​ទៅ​ឯ​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​យ៉ាកុប​ចុះ ព្រះ‌អង្គ​នឹង​បង្រៀន​យើង​រាល់​គ្នា​ឲ្យ​ស្គាល់​ផ្លូវ​របស់​ព្រះ‌អង្គ យើង​នឹង​ដើរ​តាម​អស់​ទាំង​ផ្លូវ​ច្រក​របស់​ព្រះ‌អង្គ» ដ្បិត​ក្រឹត្យ‌វិន័យ​នឹង​ផ្សាយ​ចេញ​ពី​ក្រុង​ស៊ីយ៉ូន​ទៅ គឺ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ពី​ក្រុង​យេរូ‌សាឡិម។

ជំពូក    |  កំណែ ចម្លង
រ៉ូម 14:10-12

ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​ថ្កោល​ទោស​បង‌ប្អូន​របស់​ខ្លួន? ឬ​ហេតុ​អ្វី​បាន​ជា​អ្នក​មើល​ងាយ​បង‌ប្អូន​របស់​ខ្លួន? ដ្បិត​យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​ឈរ​នៅ​ចំពោះ​ទី​ជំនុំ‌ជម្រះ​របស់​ព្រះ។ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ​បន្ទូល​ថា ដូច​យើង​មាន​ព្រះ‌ជន្ម​រស់​នៅ​យ៉ាង​ណា នោះ​គ្រប់​ទាំង​ជង្គង់​នឹង​ត្រូវ​លុត​ចុះ​នៅ​មុខ​យើង ហើយ​គ្រប់​ទាំង​អណ្តាត​នឹង​ត្រូវ​សរសើរ​ដល់​ព្រះ​យ៉ាង​នោះ​ដែរ» ។ ដូច្នេះ យើង​ម្នាក់ៗ​នឹង​ត្រូវ​រៀប​រាប់​ទូល​ថ្វាយ​ព្រះ​ពី​គ្រប់​ទាំង​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 15:52-53

ក្នុង​រយៈ​ពេល​ដ៏​ខ្លី គឺ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ នៅ​ពេល​ឮ​សំឡេង​ត្រែ​ចុង​ក្រោយ។ ដ្បិត​សំឡេង​ត្រែ​នឹង​បន្លឺ​ឡើង ហើយ​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ មិន​ពុក​រលួយ​ទៀត​ឡើយ រួច​យើង​នឹង​ត្រូវ​ផ្លាស់​ប្រែ។ ដ្បិត​រូប‌កាយ​ដែល​ពុក​រលួយ​នេះ ត្រូវ​តែ​ពាក់​សេចក្តី​មិន​ពុក​រលួយ ហើយ​រូប‌កាយ​ដែល​តែង​តែ​ស្លាប់​នេះ ត្រូវ​តែ​ពាក់​សេចក្តី​មិន​ចេះ​ស្លាប់​វិញ។

ជំពូក    |  កំណែ ចម្លង
សាការី 9:14

គេ​នឹង​ឃើញ​ព្រះ‌យេហូវ៉ា​ស្ថិត​ពី​លើ​ពួក​កូន​ប្រុស​របស់​អ្នក ព្រួញ​ព្រះ‌អង្គ​នឹង​ហោះ​ចេញ​ទៅ​ដូច​ជា​ផ្លេក‌បន្ទោរ ហើយ​ព្រះ‌អម្ចាស់‌យេហូវ៉ា​នឹង​ផ្លុំ​ត្រែ ចេញ​ទៅ​ក្នុង​ខ្យល់​កួច​ពី​ខាង​ត្បូង។

ជំពូក    |  កំណែ ចម្លង
អេសាយ 4:2-6

នៅ​គ្រា​នោះ ខ្នែង​របស់​ព្រះ‌យេហូវ៉ា​នឹង​ល្អ​ប្រពៃ ហើយ​រុងរឿង ឯ​ផល​កើត​ពី​ដី​នឹង​បាន​ប្រសើរ ហើយ​ជា​លម្អ​ដល់​សំណល់​ពួក​សាសន៍​អ៊ីស្រា‌អែល​ដែល​បាន​រួច។ សម័យ​នោះ អ្នក​ណា​ដែល​សល់​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន ជា​អ្នក​ដែល​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​នៅ​ឡើយ នោះ​នឹង​បាន​ហៅ​ជា​អ្នក​បរិសុទ្ធ គឺ​មនុស្ស​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ដែល​មាន​ឈ្មោះ​កត់​ទុក​ក្នុង​ពួក​មនុស្ស​រស់​ទាំង​អស់។ ក្នុង​កាល​ដែល​ព្រះ‌អម្ចាស់​បាន​លាង​ជម្រះ​គ្រឿង​លាមក​របស់​ពួក​ស្រីៗ​ក្រុង​ស៊ីយ៉ូន​ចេញ ហើយ​បាន​ចម្រាញ់​សម្អាត​ឈាម​នៃ​ក្រុង​យេរូ‌សាឡិម​ពី​កណ្ដាល​ទី​ក្រុង ដោយ​អំណាច​នៃ​សេចក្ដី​យុត្តិ‌ធម៌ និង​អំណាច​នៃ​ភ្លើង​ឆេះ​បន្សុស។ ព្រះ‌យេហូវ៉ា​នឹង​បង្កើត​ឲ្យ​មាន​ពពក និង​ផ្សែង​នៅ​វេលា​ថ្ងៃ ហើយ​ភ្លើង​ដ៏​ឆេះ​បំភ្លឺ​នៅ​វេលា​យប់ គ្រប​បាំង​ពី​លើ​ភ្នំ​ស៊ីយ៉ូន​ទាំង​មូល ហើយ​ពី​លើ​ទី​ប្រជុំ​ទាំង​ប៉ុន្មាន​របស់​គេ សិរីរុងរឿង​របស់​ព្រះ​នឹង​គ្របបាំង​ទី​គួរ​គោរព​ទាំង​អស់។ នឹង​មាន​រោង​បារាំ សម្រាប់​ជា​ម្លប់​បាំង​កម្ដៅ​នៅ​ពេល​ថ្ងៃ និង​សម្រាប់​ជា​ទី​ជ្រក ហើយ​ជា​ទី​បាំង​ខ្លួន​ឲ្យ​រួច​ពី​ព្យុះ និង​ភ្លៀង​ផង។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 5:5

អ្នក​រាល់​គ្នា​ត្រូវ​បញ្ជូន​ជន​នោះ ឲ្យ​អារក្ស​សាតាំង​បំផ្លាញ​សាច់​ឈាម ដើម្បី​ឲ្យ​វិញ្ញាណ​របស់​គាត់​បាន​សង្គ្រោះ ក្នុង​ថ្ងៃ​របស់​ព្រះ‌អម្ចាស់។

ជំពូក    |  កំណែ ចម្លង
វិវរណៈ 22:12

មើល៍! យើង​មក​ជា​ឆាប់ ទាំង​នាំ​យក​រង្វាន់​មក​ជា​មួយ ដើម្បី​ចែក​ឲ្យ​គ្រប់​គ្នា តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

ជំពូក    |  កំណែ ចម្លង
១ ថែស្សាឡូនីច 1:10

ហើយ​រង់​ចាំ​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ យាង​មក​ពី​ស្ថាន‌សួគ៌ ដែល​ព្រះ​បាន​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ គឺ​ព្រះ‌យេ‌ស៊ូវ ដែល​នឹង​ប្រោស​យើង​ឲ្យ​រួច​ពី​សេចក្ដី​ក្រោធ​ដែល​ត្រូវ​មក។

ជំពូក    |  កំណែ ចម្លង
អេសាយ 25:8-9

ព្រះ‌អង្គ​នឹង​បំផ្លាញ​សេចក្ដី​ស្លាប់​ឲ្យ​សូន្យ​បាត់​ទៅ​ជា​ដរាប នោះ​ព្រះ‌អម្ចាស់‌យេហូវ៉ា​នឹង​ជូត​ទឹក​ភ្នែក ពី​មុខ​មនុស្ស​ទាំង​អស់ ហើយ​ព្រះ‌អង្គ​នឹង​ដក​សេចក្ដី​ត្មះ‌តិះ‌ដៀល ចំពោះ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ពី​ផែនដី​ទាំង​មូល​ចេញ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ។ នៅ​គ្រា​នោះ គេ​នឹង​ពោល​ថា៖ មើល៍ នេះ​គឺ​ជា​ព្រះ​នៃ​យើង​រាល់​គ្នា យើង​បាន​រង់‌ចាំ​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​នឹង​ជួយ​សង្គ្រោះ​យើង នេះ​គឺ​ជា​ព្រះ‌យេហូវ៉ា​ហើយ យើង​បាន​រង់‌ចាំ​ព្រះ‌អង្គ យើង​នឹង​មាន​ចិត្ត​រីក‌រាយ ហើយ​ត្រេក‌អរ ដោយ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
លូកា 12:40

ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​បម្រុង​ខ្លួន​ជា​ស្រេច​ដែរ ដ្បិត​កូន​មនុស្ស​នឹង​មក​នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​មិន​បានគិត»។

ជំពូក    |  កំណែ ចម្លង
វិវរណៈ 14:7

ទេវតា​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «ចូរ​កោត​ខ្លាច​ព្រះ ហើយ​សរសើរ​សិរី‌ល្អ​របស់​ព្រះ‌អង្គ​ចុះ ដ្បិត​ពេល​ដែល​ព្រះ‌អង្គ​ត្រូវ​ជំនុំ​ជម្រះ បាន​មក​ដល់​ហើយ ចូរ​ក្រាប​ថ្វាយ​បង្គំ​ព្រះ‌អង្គ​ដែល​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​រន្ធ​ទឹក​ទាំង​ប៉ុន្មាន​ចុះ!»។

ជំពូក    |  កំណែ ចម្លង
យ៉ូអែល 2:13

មិន​ត្រូវ​ហែក​អាវ​ខ្លួន​ទេ គឺ​ត្រូវ​ហែក​ចិត្ត ហើយ​វិល​មក​រក​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​វិញ ដ្បិត​ព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌គុណ និង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ព្រះ‌អង្គ​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ជា​បរិបូរ ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ដាក់​ទោស​ទេ។

ជំពូក    |  កំណែ ចម្លង
២ ធីម៉ូថេ 4:1

ខ្ញុំ​សូម​ដាស់​តឿន​អ្នក​យ៉ាង​ម៉ឺង​ម៉ាត់ នៅ​ចំពោះ​ព្រះ និងនៅ​ចំពោះ​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដែល​ទ្រង់​រៀប​នឹង​ជំនុំ​ជម្រះ ទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់ ហើយ​ដោយ​ការ​យាង​មក​របស់​ព្រះ‌អង្គ និង​ព្រះរាជ្យ​របស់​ព្រះ‌អង្គ​ថា

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 1:5-7

អ្នក​រាល់​គ្នា​មាន​ព្រះ‌ចេស្តា​របស់​ព្រះ​កំពុង​ថែ​រក្សា តាម​រយៈ​ជំនឿ ដើម្បី​ទទួល​ការ​សង្គ្រោះ ដែល​ប្រុង​ប្រៀប​នឹង​សម្តែង​មក​នៅ​គ្រា​ចុង​ក្រោយ​បង្អស់។ ដោយ​សារ​សេចក្តី​នេះ អ្នក​រាល់​គ្នា​មាន​អំណរ​យ៉ាង​ខ្លាំង ទោះ​បើ​សព្វ​ថៃ្ង​នេះ​ត្រូវ​រង​ទុក្ខ​លំបាក​ផ្សេងៗ​ជា​យូរ​បន្តិច​ក៏​ដោយ ដើម្បី​ឲ្យ​ជំនឿ​ដ៏​ពិត​ឥត​ក្លែង​របស់​អ្នក​រាល់​គ្នា កាន់​តែ​មាន​តម្លៃ​វិសេស​ជាង​មាស​ដែល​តែង​តែ​ខូច ទោះ​បើ​បាន​សាក​នឹង​ភ្លើង​ក៏​ដោយ ហើយ​អាច​ទទួល​បាន​ការ​សរសើរ សិរី​ល្អ និង​កេរ្តិ៍‌ឈ្មោះ នៅ​ពេល​ព្រះ‌យេស៊ូវ‌គ្រីស្ទ​លេច​មក។

ជំពូក    |  កំណែ ចម្លង
ដានី‌យ៉ែល 12:1-2

នៅ​គ្រា​នោះ មីកែល ជា​មហា​ទេវតា ដែល​ថែ​រក្សា​ប្រជា‌ជន​របស់​លោក នឹង​ក្រោក​ឈរ​ឡើង ហើយ​នឹង​មាន​គ្រា​វេទនា​ជា​ខ្លាំង ដែល​ចាប់​តាំង​ពី​មាន​ជាតិ​សាសន៍​មួយ រហូត​មក​ដល់​ពេល​នោះ មិន​ដែល​កើត​មាន​ដូច្នេះ​ឡើយ។ ប៉ុន្ដែ នៅ​គ្រា​នោះ ប្រជា‌ជន​របស់​លោក​នឹង​ត្រូវ​រួច​ខ្លួន គឺ​អស់​អ្នក​ណា​ដែល​មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី។ មនុស្ស​ជា​ច្រើន​នឹង​សម្អាត​ខ្លួន ហើយ​ជម្រះ​ខ្លួន​ឲ្យ​បាន​ស‌ស្គុស ហើយ​ត្រូវ​បាន​បន្សុទ្ធ ឯ​មនុស្ស​អាក្រក់​វិញ នឹងនៅ​តែ​ប្រព្រឹត្ត​យ៉ាង​អាក្រក់ ហើយគ្មាន​មនុស្ស​អាក្រក់​ណា​យល់​ឡើយ តែ​អស់​អ្នក​ដែល​មាន​ប្រាជ្ញា គេ​នឹង​យល់។ ចាប់​ពី​ពេល​ដែល​គេ​បញ្ឈប់​លែង​ឲ្យ​ថ្វាយ​តង្វាយ​ដុត​ប្រចាំ​ថ្ងៃ ហើយ​របស់​គួរ​ឲ្យ​ស្អប់​ខ្ពើម ដែល​នាំ​ឲ្យ​វិនាស​បាន​តាំង​ឡើង នោះ​នឹង​មាន​រយៈ​ពេល ១២៩០ ថ្ងៃ។ មាន​ពរ​ហើយ អ្នក​ណា​ដែល​រង់​ចាំ ហើយ​រហូត​ដល់​គ្រប់ ១៣៣៥ ថ្ងៃ។ ចំពោះ​លោក​វិញ សូម​កាន់​ចិត្ត​ឲ្យ​បាន​រឹង​ប៉ឹង​រហូត​ដល់​ទី​បំផុត​ចុះ ដ្បិត​លោក​នឹង​ត្រូវ​សម្រាក ហើយ​លោក​នឹង​ក្រោក​ឡើង​វិញ ដើម្បី​ទទួល​ចំណែក​របស់​លោក​នៅ​គ្រា​ចុង​ក្រោយ​បំផុត»។:៚ មនុស្ស​ជា​ច្រើន ក្នុង​ចំណោម​អស់​អ្នក​ដែល​ដេក​លក់​នៅ​ក្នុង​ធូលី​ដី នឹង​ភ្ញាក់​ឡើង ខ្លះ​ភ្ញាក់​ខាងឯ​ជីវិត​អស់‌កល្ប​ជា‌និច្ច ហើយ​ខ្លះ​ទៀត​ភ្ញាក់​ខាងឯ​សេចក្ដី​អាម៉ាស់ ហើយ​អាប់​យស​អស់‌កល្ប​ជា‌និច្ច។

ជំពូក    |  កំណែ ចម្លង
អេសាយ 35:10

ឯ​ពួក​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ឲ្យ​រួច គេ​នឹង​វិល​មក​វិញ គេ​នឹង​មក​ដល់​ក្រុង​ស៊ីយ៉ូន​ដោយ​ច្រៀង ហើយ​មាន​អំណរ​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច ពាក់​នៅ​លើ​ក្បាល​គេ គេ​នឹង​បាន​សេចក្ដី​ត្រេក‌អរ និង​សេចក្ដី​រីក‌រាយ ឯ​អស់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ និង​ដំងូរ​ទាំង​ប៉ុន្មាន​នោះ​នឹង​រត់​បាត់​ទៅ។

ជំពូក    |  កំណែ ចម្លង
វិវរណៈ 22:20

ព្រះ‌អង្គ​ដែល​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ទាំង​នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ពិត​មែន​ហើយ យើង​នឹង​មក​ជា​ឆាប់»។ អាម៉ែន ព្រះ‌អម្ចាស់​យេស៊ូវ​អើយ សូម​យាង​មក!។

ជំពូក    |  កំណែ ចម្លង
អេសាយ 65:17

ដ្បិត​មើល៍ យើង​នឹង​បង្កើត​ផ្ទៃ​មេឃ​ថ្មី ផែនដី​ថ្មី ឯ​របស់​ពី​មុន នោះ​គ្មាន​អ្នក​ណា​នឹង​ចាំ​ទៀត ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​ឡើយ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 19:28

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ក្នុង​ពិភព​លោក​ថ្មី ពេល​កូន​មនុស្ស​អង្គុយ​លើ​បល្ល័ង្ក​ដ៏​រុង‌រឿង​របស់​លោក នោះ​អ្នក​រាល់​គ្នា​ដែល​បាន​មក​តាម​ខ្ញុំ ក៏​នឹង​អង្គុយ​លើ​បល្ល័ង្ក​ដប់​ពីរ ហើយ​ជំនុំ‌ជម្រះ​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ដប់​ពីរ​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 37:13

តែ​ព្រះ‌អម្ចាស់​សើច​ចំអក ដាក់​មនុស្ស​អាក្រក់​វិញ ដ្បិត​ព្រះ‌អង្គ​ជ្រាប​ថា ថ្ងៃ​អន្សា​របស់​គេ​ជិត​មក​ដល់​ហើយ។

ជំពូក    |  កំណែ ចម្លង
លូកា 21:25-28

«គ្រា​នោះ នឹង​មាន​ទី​សម្គាល់​នៅ​ក្នុង​ព្រះ‌អាទិត្យ ក្នុង​ព្រះ‌ច័ន្ទ និង​ក្នុង​អស់​ទាំង​ផ្កាយ ហើយ​នៅ​លើ​ផែនដី នឹង​មាន​សេចក្តី​លំបាក​នៅ​គ្រប់​ទាំង​សាសន៍ និង​សេចក្តី​ទ័ល​គំនិត ដោយ​ព្រោះ​សូរ​សន្ធឹក​របស់​សមុទ្រ និង​រលក។ មនុស្ស​នឹង​ស្រយុត​ចិត្ត​ដោយ​ភ័យ ហើយ​ដោយ​ទន្ទឹង​ចាំ​ការ​ដែល​ត្រូវ​មក​លើ​ផែនដី ដ្បិត​អស់​ទាំង​អំណាច​នៅ​លើ​មេឃ នឹង​ត្រូវ​កក្រើក​រំពើក។ ពេល​នោះ គេ​នឹង​ឃើញ​កូន​មនុស្ស​មក​លើ​ពពក ប្រកប​ដោយ​ចេស្តា និង​សិរី​ល្អ​ជា​ខ្លាំង។ កាល​ណា​ការ​ទាំង​នេះ​ចាប់​ផ្តើម​កើត​មក ចូរ​អ្នក​រាល់​គ្នា​ងើប​មើល​ទៅ​លើ ព្រោះ​សេចក្តី​ប្រោស​លោះ​របស់​អ្នក​រាល់​គ្នា​ជិត​ដល់​ហើយ»។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 9:28

ព្រះ‌គ្រីស្ទ​ក៏យ៉ាង​នោះ​ដែរ គឺ​ក្រោយ​ពីបាន​ថ្វាយ​ព្រះ‌អង្គ​ទ្រង់​តែ​មួយ​ដង ដើម្បី​ដក​បាប​របស់​មនុស្ស​ជា​ច្រើន នោះ​ទ្រង់​នឹង​លេច​មក​ម្ដង​ទៀត​ជា​លើក​ទីពីរ មិន​មែន​សម្រាប់​អំពើ​បាប គឺដើម្បី​សង្គ្រោះ​អស់​អ្នក​ដែល​រង់​ចាំ​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
អេសាយ 2:4

ព្រះ‌អង្គ​នឹង​វិនិច្ឆ័យ​រវាង​អស់​ទាំង​នគរ ហើយ​នឹង​សម្រេច​រឿង​ដល់​សាសន៍​ជា​ច្រើន នោះ​គេ​នឹង​យក​ដាវ​របស់​ខ្លួន​ដំ​ធ្វើ​ជា​ផាល‌នង្គ័ល ហើយ​លំពែង​គេ​ធ្វើ​ជា​ដង្កាវ​វិញ នគរ​មួយ​នឹង​មិន​លើក​ដាវ​ទាស់ នឹង​នគរ​មួយ​ទៀត​ឡើយ ក៏​មិន​ហាត់​រៀន​ធ្វើ​សឹក​សង្គ្រាម​ទៀត​ដែរ

ជំពូក    |  កំណែ ចម្លង
វិវរណៈ 5:10

ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ទៅ​ជា​រាជា‌ណា‌ចក្រ​មួយ និង​ជា​ពួក​សង្ឃ ថ្វាយ​ដល់​ព្រះ​នៃ​យើង ហើយ​ពួក​គេ​នឹង​សោយ​រាជ្យ​លើ​ផែនដី»។

ជំពូក    |  កំណែ ចម្លង
ម៉ាឡាគី 3:2

ប៉ុន្តែ តើ​អ្នក​ណា​អាច​ទ្រាំ​នៅ​បាន ក្នុង​កាល​ដែល​ព្រះ‌អង្គ​យាង​មក​នោះ? តើ​អ្នក​ណា​នឹង​ឈរ​នៅ​ក្នុង​កាល​ដែល​ព្រះ‌អង្គ​លេច​មក? ដ្បិត​ព្រះ‌អង្គ​ប្រៀប​ដូច​ជា​ភ្លើង​របស់​ជាង​សម្រង់ និង​ដូច​ជា​ក្បុង​របស់​ជាង​ប្រមោក។

ជំពូក    |  កំណែ ចម្លង
២ ថែស្សាឡូនីច 1:10

នៅ​ពេល​ព្រះ‌អង្គ​យាង​មក ដើម្បី​ទទួល​សិរីល្អ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហើយ​នៅ​ថ្ងៃ​នោះ អស់​អ្នក​ដែល​ជឿនឹង​មានចិត្ត​ស្ញប់​ស្ញែង ព្រោះ​អ្នក​រាល់​គ្នា​បាន​ជឿ​ទី​បន្ទាល់​របស់​យើង។

ជំពូក    |  កំណែ ចម្លង
រ៉ូម 8:23

ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ សូម្បី​តែ​ខ្លួន​យើង​ផ្ទាល់​ដែល​មាន​ផល​ដំបូង​របស់​ព្រះ‌វិញ្ញាណ ក៏​ថ្ងូរ​ក្នុង​ខ្លួន​ដែរ ទាំង​រង់​ចាំ​ការ​ទទួល​ជា​កូន គឺ​ជា​ការ​ប្រោស​លោះ​រូប‌កាយ​របស់​យើង។

ជំពូក    |  កំណែ ចម្លង
អេសាយ 33:22

ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ចៅ‌ក្រម​នៃ​យើង​រាល់​គ្នា ព្រះ‌យេហូវ៉ា​ជា​អ្នក​តែង​ច្បាប់​ឲ្យ​យើង​រាល់​គ្នា ព្រះ‌យេហូវ៉ា​ជា​មហា‌ក្សត្រ​នៃ​យើង​រាល់​គ្នា ព្រះ‌អង្គ​នឹង​ជួយ​សង្គ្រោះ​យើង។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 4:17

ដោយ​សារ​សេចក្ដី​នេះ​ហើយ ដែល​សេចក្ដី​ស្រឡាញ់​បាន​ពេញ​ខ្នាត​ក្នុង​យើង ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​ក្លា‌ហាន​នៅ​ថ្ងៃ​ជំនុំ​ជម្រះ ដ្បិត​ដែល​ព្រះ‌ទ្រង់​ជា​យ៉ាង​ណា នោះ​យើង​ក៏​យ៉ាង​នោះ​នៅ​ក្នុង​លោក​នេះ​ដែរ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 3:13

នោះ​កិច្ច‌ការ​ដែល​ម្នាក់ៗ​ធ្វើ នឹង​លេច​មក​ឲ្យ​ឃើញ ដ្បិត​ថ្ងៃ​នោះ​នឹង​បង្ហាញ​ពី​ការ​នោះ ព្រោះ​ការ​នោះ​នឹង​សម្ដែង​ឲ្យ​ដឹង​ដោយ​សារ​ភ្លើង ហើយ​ភ្លើង​នោះ​នឹង​ល្បង​មើល​ពី​ប្រភេទ​នៃ​កិច្ច‌ការ​ដែល​ម្នាក់ៗ​បាន​ធ្វើ។

ជំពូក    |  កំណែ ចម្លង
អេសាយ 11:4-5

គឺ​នឹង​ជំនុំ‌ជម្រះ​ពួក​ទាល់‌ក្រ ដោយ​សេចក្ដី​សុចរិត ហើយ​សម្រេច​ក្តី​ឲ្យ​មនុស្ស​រាបសា​នៅ​ផែនដី ដោយ​សេចក្ដី​ទៀង​ត្រង់ ក៏​នឹង​វាយ​ផែនដី​ដោយ​រំពាត់​នៃ​មាត់​ខ្លួន ព្រម​ទាំង​ប្រហារ​ជីវិត​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ ដោយ​ខ្យល់​ដង្ហើម​ពី​បបូរ​មាត់​ផង។ សេចក្ដី​សុចរិត​នឹង​បាន​ជា​ខ្សែ​ក្រវាត់​ចង្កេះ របស់​អ្នក​នោះ ហើយ​សេចក្ដី​ស្មោះ‌ត្រង់​ជា​ខ្សែ​ក្រវាត់​កម្លាំង​ផង។

ជំពូក    |  កំណែ ចម្លង
វិវរណៈ 19:11-16

បន្ទាប់​មក ខ្ញុំ​បាន​ឃើញ​ស្ថានសួគ៌​បើក​ចំហ ហើយ​មើល៍ មាន​សេះ​ស​មួយ! ព្រះ‌អង្គ​ដែល​គង់​លើ​សេះ​នោះ មាន​ព្រះ‌នាម​ថា «ព្រះ​ដ៏​ស្មោះ​ត្រង់ ហើយ​ពិត​ប្រាកដ» ព្រះ‌អង្គ​ជំនុំ‌ជម្រះ និង​ច្បាំង​ដោយ​សុចរិត។ ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ដូច​ជា​អណ្ដាត​ភ្លើង ហើយ​នៅ​លើ​ព្រះ‌សិរសា មាន​មកុដ​ជា​ច្រើន ព្រះ‌អង្គ​មាន​ព្រះ‌នាម​មួយ​ចារ​ទុក ដែល​ក្រៅ​ពី​ព្រះ‌អង្គ​គ្មាន​អ្នក​ណា​ស្គាល់​ឡើយ។ ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពស្ត្រ​ជ្រលក់​ដោយ​ឈាម ហើយ​ព្រះ‌នាម​ព្រះ‌អង្គ​ហៅ​ថា «ព្រះ‌បន្ទូល​នៃ​ព្រះ»។ ពល​ទ័ព​នៅ​ស្ថាន‌សួគ៌ ជិះ​សេះ​ស​ដង្ហែ​ព្រះ‌អង្គ ទាំង​ស្លៀក​ពាក់​សំពត់​ទេស​ឯក​ពណ៌​ស​ស្អាត។ មាន​ដាវ​មួយ​យ៉ាង​មុត​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ មក​ប្រហារ​អស់​ទាំង​សាសន៍ ហើយ​ព្រះ‌អង្គ​នឹង​គ្រប់​គ្រង​គេ ដោយ​ដំបង​ដែក។ ព្រះ‌អង្គ​នឹង​ជាន់​ក្នុង​ធុង​ឃ្នាប​ស្រា​ទំពាំង‌បាយ‌ជូរ ជា​សេចក្ដី​ក្រោធ​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត។ ព្រះ‌អង្គ​មាន​ព្រះ‌នាម​ចារ​នៅ​ព្រះ‌ពស្ត្រ និង​នៅ​ភ្លៅ​របស់​ព្រះ‌អង្គ​ថា «ស្តេច​លើ​អស់​ទាំង​ស្តេច និង​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់»។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 24:15

ដោយ​សង្ឃឹម​ដល់​ព្រះ ដែល​អស់​លោកទាំង​នេះ​ក៏​យល់​ព្រម​ដែរ គឺ​ថា នឹង​មាន​ការ​រស់​ឡើង​វិញទាំង​អស់ ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត។

ជំពូក    |  កំណែ ចម្លង
មីកា 7:15-16

យើង​នឹង​ឲ្យ​គេ​ឃើញ​ការ​អស្ចារ្យ ដូច​នៅ​គ្រា​ដែល​ឯង​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក អស់​ទាំង​សាសន៍​នឹង​ឃើញ ហើយ​នឹង​ឡើង​មុខ​ស្លាំង ដោយ​ព្រោះ​ឥទ្ធិ‌ឫទ្ធិ​របស់​គេ ពួក​ទាំង​នោះ​នឹង​ដាក់​ដៃ​ខ្ទប់​មាត់ ហើយ​ត្រចៀក​គេ​នឹង​ត្រូវ​ថ្លង់​ទៅ​ដែរ

ជំពូក    |  កំណែ ចម្លង
វិវរណៈ 11:18

ជាតិ​សាសន៍​នានា​មាន​កំហឹង តែ​សេចក្តី​ក្រោធ​របស់​ព្រះ‌អង្គ​ក៏​មក​ដល់ ហើយ​ជា​ពេល​កំណត់​ដែល​ត្រូវ​ជំនុំ​ជម្រះ​ពួក​មនុស្ស​ស្លាប់ និង​ប្រទាន​រង្វាន់​ដល់​ពួក​ហោរា ពួក​បរិសុទ្ធ និង​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អង្គ គឺ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ទាំង​តូច​ទាំង​ធំ ហើយ​ក៏​ជា​ពេល​ត្រូវ​បំផ្លាញ​អស់​អ្នក​ដែល​បំផ្លាញ​ផែនដី​ដែរ»។

ជំពូក    |  កំណែ ចម្លង

ប្រភេទរង

ព្រះគ្រីស្ទបូជាព្រះជន្មដើម្បីយើងចងចាំ​ព្រះគុណ​ព្រះយេស៊ូសង្ឃឹម​នៅ​ក្នុង​ព្រះយេស៊ូថ្ងៃអាទិត្យព្រះយេស៊ូវជួយសង្គ្រោះស្រាទំពាំងបាយជូរសង្ឃឹមរស់ឡើងវិញជាមួយព្រះគ្រីស្ទភ្លឺស្វាងកូនមនុស្សកំណើតព្រះយេស៊ូជីវិតរបស់ព្រះយេស៊ូការបង្រៀនរបស់ព្រះយេស៊ូព្រះយេស៊ូវ​បូជា​ព្រះជន្មការរស់ឡើងវិញរបស់ព្រះយេស៊ូការយាងមកជាលើកទីពីររបស់ព្រះយេស៊ូនំប៉័ងជីវិតព្រះយេស៊ូវ និងបេសកកម្មរបស់ទ្រង់អព្ភូតហេតុរបស់ព្រះយេស៊ូព្រះយេស៊ូជាព្រះការឆ្កាងព្រះយេស៊ូព្រះយេស៊ូវបានសុគតព្រះយេស៊ូវជាស្តេចព្រះយេស៊ូវគ្រីស្ទ មហាបូជាចារ្យព្រះយេស៊ូ ជាព្យាការីអត្តសញ្ញាណ​ក្នុង​ព្រះគ្រីស្ទ
តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម