Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សេផានា 1:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ចូរ​ស្ងាត់‌ស្ងៀម​ចំពោះ​ព្រះ‌អម្ចាស់‌យេហូវ៉ា​ចុះ! ដ្បិត​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា​នៅ​ជិតបង្កើយ ព្រះ‌យេហូវ៉ា​បានរៀប​ចំ​យញ្ញ‌បូជា ព្រះ‌អង្គ​បាន​ញែក​ភ្ញៀវ ដែល​ចូល​រួម​ជប់​លៀង​ឲ្យ​បាន​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ចូរ​ស្ងៀម​ស្ងាត់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជា‌អម្ចាស់ ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​នៅ​ជិត​បង្កើយ​ហើយ។ ព្រះ‌អម្ចាស់​បាន​រៀបចំ​យញ្ញ‌បូជា ព្រះអង្គ​ជម្រះ​ភ្ញៀវ​ដែល​ត្រូវ​ចូល​រួម​ជប់‌លៀង ឲ្យ​បាន​បរិសុទ្ធ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ចូរ​ឲ្យ​នៅ​ស្ងៀម​ចំពោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ចុះ ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ជិត​ដល់​ហើយ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចាត់‌ចែង​យញ្ញ‌បូជា ទ្រង់​បាន​រើស​ពួក​អ្នក​ដែល​ត្រូវ​អញ្ជើញ​មក​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ចូរ​ស្ងៀម​ស្ងាត់​ចំពោះអុលឡោះ‌តាអាឡា​ជា​ម្ចាស់ ដ្បិត​ថ្ងៃ​របស់អុលឡោះ‌តាអាឡា​នៅ​ជិត​បង្កើយ​ហើយ។ អុលឡោះ‌តាអាឡា​បាន​រៀប‌ចំ​គូរបាន ទ្រង់​ជម្រះ​ភ្ញៀវ​ដែល​ត្រូវ​ចូល​រួម​ជប់‌លៀង ឲ្យ​បាន​បរិសុទ្ធ​ហើយ។

សូមមើលជំពូក ចម្លង




សេផានា 1:7
39 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​អ្វី​បាន​ជា​ពេល​វេលា មិន​បាន​លាក់​នឹង​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ហើយ​ហេតុ​អ្វី​បាន​ជា​អស់​អ្នក​ដែល​ស្គាល់​ព្រះ‌អង្គ មិន​ដែល​ឃើញ​ថ្ងៃ​របស់​ព្រះ‌អង្គ?


«ចូរ​ស្ងប់​ស្ងៀម ហើយ​ដឹង​ថា យើង​ជា​ព្រះ យើង​នឹង​បាន​ថ្កើង​ឡើង នៅ​កណ្ដាល​ជាតិ​សាសន៍​នានា យើង​នឹង​បាន​ថ្កើង​ឡើង​នៅ​ផែនដី!»


យើង​បាន​បង្គាប់​ដល់​ពួក​បរិសុទ្ធ​របស់​យើង យើង​បាន​ហៅ​ពួក​ខ្លាំង​ពូកែ​របស់​យើង សម្រាប់​នឹង​សម្រេច​សេចក្ដី​ក្រោធ​របស់​យើង គឺ​ជា​ពួក​អ្នក​ដែល​មាន​អំណរ ចំពោះ​សេចក្ដី​ខ្ពង់‌ខ្ពស់​របស់​យើង។


ចូរ​ទ្រហោ​សោក​ពិលាប​ចុះ ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ជិត​ដល់​ហើយ ថ្ងៃ​នេះ​នឹង​មក​ដល់​ទុក​ជា​ការ​បំផ្លាញ ដែល​មក​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា


ដ្បិត​នឹង​មាន​ថ្ងៃ​មួយ​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ មក​លើ​មនុស្ស​ឫក​ខ្ពស់ និង​មនុស្ស​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ លើ​អស់អ្នក​ដែល​ត្រូវ​បាន​គេ​លើក​តម្កើង ឲ្យ​បន្ទាប​ចុះ​វិញ


តែ​យើង​នឹង​ធ្វើ​ទុក្ខ​ក្រុង​អើរាល ហើយ​គេ​នឹង​កើត​មាន​សេចក្ដី​សោយ‌សោក និង​ការ​យំ​ទួញ ឯ​ក្រុង​យេរូសាឡិម​នឹង​បាន​ដូច​ជា​ក្រុងអើរាល ដែរ។


ពេល​ដាវ​របស់​យើង​បាន​ឆ្អែត​នៅ​លើ​មេឃ​ហើយ មើល៍ នឹង​ចុះ​មក​លើ​ស្រុក​អេដុម គឺ​លើ​សាសន៍​ដែល​យើង​បាន​ដាក់​បណ្ដាសា ដើម្បី​នឹង​ធ្វើ​ទោស​ដល់​គេ​ទៀត។


ដាវ​របស់​ព្រះ‌យេហូវ៉ា​បាន​ប្រឡាក់​ឈាម​ដាប ក៏​ជោក​ដោយ​ខ្លាញ់ គឺ​ដោយ​ឈាម​កូន​ចៀម និង​ពពែ ព្រម​ទាំង​ខ្លាញ់​ដែល​ជាប់​នៅ​អង្គញ់​នៃ​ចៀម​ឈ្មោល ពី​ព្រោះ​ព្រះ‌យេហូវ៉ា​មាន​ការ​ថ្វាយ​យញ្ញ‌បូជា​នៅ​ក្រុង​បុសរ៉ា ក៏​មាន​ការសម្លាប់​យ៉ាង​សម្បើម​នៅ​ក្នុង​ស្រុក​អេដុម។


នោះ​ខ្ញុំ​ពោល​ថា៖ «វរ​ហើយ​ខ្ញុំ ខ្ញុំ​ត្រូវ​វិនាស​ជា​ពិត ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​ស្អាត ហើយ​ខ្ញុំ​នៅ​កណ្ដាល​បណ្ដា​មនុស្ស​ដែល​មាន​បបូរ​មាត់​មិន​ស្អាត​ដែរ ពី​ព្រោះ​ភ្នែក​ខ្ញុំ​បាន​ឃើញ​មហា‌ក្សត្រ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ»។


ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ គឺ​ជា​ថ្ងៃ​សង​សឹក ជា​ការ​សង‌សឹក​របស់​ព្រះ‌អង្គ​ផ្ទាល់​ទៅ​ពួក​ខ្មាំង​សត្រូវ។ ដាវ​នឹង​ស៊ី​ទាល់​តែ​ឆ្អែត ក៏​ផឹក​ឈាម​គេ​យ៉ាង​ស្កប់‌ស្កល់ ព្រោះ​ព្រះ‌អម្ចាស់‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​យញ្ញ‌បូជា​នៅ​ស្រុក​ខាង​ជើង​ក្បែរ​ទន្លេ​អ៊ើប្រាត។


មើល៍! ថ្ងៃ​ដល់​ហើយ ពេល​កំណត់​បាន​មក​ដល់​ហើយ ឯ​ដំបង បាន​បែក​ផ្កា សេចក្ដី​អំនួត​បាន​ប៉ិច​ឡើង។


ឱ​អ្នក​ស្រុក​អើយ ថ្ងៃ​អន្តរាយ​របស់​អ្នក​បាន​មក​ដល់​ហើយ ពេលកំណត់​ក៏​បាន​មក​ដល់​ដែរ ថ្ងៃ​នោះ​ជិត​មក​ដល់ ជា​ថ្ងៃ​ដែល​ឮ​សូរ​អឺង‌កង មិន​មែន​ជា​សូរ​សម្រែក​អរ​សប្បាយ​នៅ​លើ​ភ្នំ​ទេ។


វរ​ហើយ​ថ្ងៃ​នោះ ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ជិត​មក​ដល់​ហើយ ថ្ងៃ​នោះ​នឹង​មក​ដល់​ដូច​ជា​ការ​បំផ្លាញ មក​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ។


ព្រះ‌យេហូវ៉ា​បញ្ចេញ​ព្រះ‌សូរ‌សៀង នៅ​មុខ​កង​ទ័ព​របស់​ព្រះ‌អង្គ ដ្បិត​ជំរំ​ទ័ព​របស់​ព្រះ‌អង្គ​ធំ​ណាស់ អស់​អ្នក​ដែល​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌អង្គ នោះ​មាន​ច្រើន​ឥត​គណនា ដ្បិត​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា​ជា​ថ្ងៃ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច​ណាស់ តើ​អ្នក​ណា​អាច​ធន់​នៅ​បាន?


ព្រះ‌អាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត ព្រះ‌ចន្ទ​នឹង​ទៅ​ជា​ឈាម មុន​នឹង​ថ្ងៃ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ‌យេហូវ៉ា​មក​ដល់។


ហើយ​កាល​ណាសាច់​ញាតិ​របស់​ខ្លួន គឺ​អ្នក​ដែល​បូជា​សព ចូល​ទៅ​លើក​សាក​សព​នាំ​ចេញ​ពី​ផ្ទះ គាត់​នឹង​ស្រែក​សួរ​អ្នក​ដែល​នៅ​ក្នុង​បន្ទប់ ក្នុង​ផ្ទះ​ថា «តើ​មាន​អ្នក​ណា​នៅ​ជា‌មួយ​អ្នក​ទៀត​ទេ?» អ្នក​នោះ​នឹង​ឆ្លើយ​ថា «គ្មាន​ទេ»។ ពេល​នោះ សាច់​ញាតិ​នោះ​នឹង​ពោល​ថា «កុំ​មាត់​អី!» យើង​មិន​ត្រូវ​ចេញ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ទេ។


នៅ​ថ្ងៃ​នោះ បទ​ចម្រៀង​ដែល​ច្រៀង​នៅ​ក្នុង​ព្រះ‌វិហារ នឹង​ត្រឡប់​ជា​សម្រែក​ទ្រ‌ហោ​យំ មាន​សាក‌សព​យ៉ាង​ច្រើន​សន្ធឹក ហើយ​ត្រូវ​គេ​បោះ​ចោល​គ្រប់​ទី​កន្លែង។ ចូរ​ស្ងៀម‌ស្ងាត់!» នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌អម្ចាស់​យេហូវ៉ា។


ឯ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គគង់​នៅ​ក្នុង​ព្រះ‌វិហារបរិសុទ្ធ​របស់​ព្រះ‌អង្គ​វិញ ចូរ​ឲ្យ​ផែនដី​ទាំង​មូល​ស្ងៀម​នៅ​ចំពោះព្រះ‌អង្គ។


ថ្ងៃ​ដ៏​ធំ​របស់​ព្រះ‌យេហូវ៉ា​នៅ​ជិត​បង្កើយ ក៏​នៅ​ជិត ហើយ​ដេញ​ប្រកិត សំឡេង​នៃ​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា ជា​សំឡេង​ជូរ​ចត់ ពេល​នោះ មនុស្ស​ខ្លាំង​ពូកែ​នឹង​ស្រែក​ជា​ខ្លាំង។


មើល៍! ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា​នឹង​មក​ដល់ ជា​វេលា​ដែល​គេ​មក​យកទ្រព្យ​សម្បត្តិ​របស់​អ្នក ហើយ​ចែក​គ្នា​នៅមុខ​ឯង​រាល់​គ្នា។


មនុស្ស​ទាំង‌ឡាយ​អើយ ចូរ​នៅ​ស្ងៀម​ចំពោះ​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ព្រះ‌អង្គ​បាន​តើន‌ឡើង ចេញ​ពី​ទី​លំនៅ​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ហើយ។


ដ្បិត​ថ្ងៃ​នោះ​កំពុង​តែ​មក​ដល់ ថ្ងៃ​នោះ​ឆេះ​ធ្លោ ដូច​ជា​គុក​ភ្លើង នោះ​អស់​ពួក​អ្នក​ឆ្មើង‌ឆ្មៃ និង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ គេ​នឹង​ដូច​ជា​ជញ្ជ្រាំង ហើយ​ថ្ងៃ​ដែល​ត្រូវ​មក​ដល់​នោះ នឹង​ឆេះ​បន្សុស​គេ​ទាំង​អស់ ឥត​ទុក​ឲ្យ​គេ​មាន​ឫស ឬ​មែក​នៅ​សល់​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


ទ្រង់​ក៏​ចាត់​ពួក​រាជ​បម្រើ​ផ្សេង​ទៀត​ឲ្យ​ទៅ ដោយ​មាន​រាជ‌ឱង្ការ​ថា "ចូរ​ប្រាប់​អស់​អ្នក​ដែល​យើង​បាន​អញ្ជើញ​ថា មើល៍ យើង​បាន​រៀបចំ​ភោជ‌នាហារ​របស់​យើង​រួច​រាល់​ហើយ គេ​បាន​សម្លាប់​គោ និង​សត្វ​បំប៉ន​ធាត់ៗ ហើយ​អ្វីៗ​ក៏​រួច​រាល់​អស់​ដែរ សូម​អញ្ជើញ​មក​ពិធី​មង្គលការ​នេះ​ចុះ"


ឥឡូវ​នេះ យើង​ដឹង​ថា សេចក្តី​ដែល​មាន​ចែង​ក្នុង​ក្រឹត្យ‌វិន័យ គឺ​ចែង​សម្រាប់​ពួក​អ្នក​ដែល​សិ្ថត​នៅ​ក្រោម​ក្រឹត្យ‌វិន័យ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​បិទ​មាត់ ហើយ​ឲ្យ​ពិភព‌លោក​ទាំង​មូល ស្ថិត​នៅ​ក្រោម​ការ​ជំនុំ​ជម្រះ​របស់​ព្រះ។


ប៉ុន្តែ ឱ​មនុស្ស​អើយ! តើ​អ្នក​ជា​អ្វី ដែល​ហ៊ាន​ឆ្លើយ​ទាស់​នឹង​ព្រះ​ដូច្នេះ? តើ​របស់​ដែល​ជាង​ស្មូន​បាន​សូន និយាយ​ទៅ​ជាង​ស្មូន​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ឲ្យ​ខ្ញុំ​មាន​រូប​រាង​ដូច្នេះ» ដែរ​ឬ?


ចូរ​សម្តែង​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ស្គាល់​សេចក្ដី​សម្លូត​របស់​អ្នក​រាល់​គ្នា​ចុះ ព្រោះ​ព្រះ‌អម្ចាស់​ជិត​យាង​មក​ហើយ។


ទាំង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌វរបិតា ដែល​ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចំណែក​ទទួល​មត៌ក​ក្នុង​ពួក​បរិសុទ្ធ នៅ​ក្នុង​ពន្លឺ។


លោក​ឆ្លើយ​ថា៖ «ដោយ​មេត្រី​ទេ ខ្ញុំ​មក​ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​សម្អាត​កាយ​ឲ្យ​បាន​បរិសុទ្ធ​ចុះ រួច​មក​បរិ‌ភោគ​យញ្ញ‌បូជា​ជា‌មួយ​គ្នា» លោក​ក៏​ញែក​អ៊ីសាយ និង​ពួក​កូន​គាត់​ចេញ​ជា​បរិសុទ្ធ ហើយ​ហៅ​គេ​មក​បរិ‌ភោគ​យញ្ញ‌បូជា​ទាំង​អស់​គ្នា។


នៅ​ថ្ងៃ​នោះ ស្ដេច​សូល​មិន​បាន​មាន​រាជ‌ឱង្ការ​អ្វី​សោះ ដោយ​ស្មាន​ថា មាន​ការ​អ្វី​កើត​ឡើង​ហើយ ប្រាកដ​ជា​វា​មិន​ស្អាត​ទេ ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម