លូកា 4:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦35 ព្រះយេស៊ូវបន្ទោសវាថា៖ «ចូរស្ងៀម ហើយចេញពីបុរសនេះទៅ!»។ កាលអារក្សបានផ្តួលបុរសនោះក្នុងចំណោមពួកគេ វាក៏ចេញទៅ ឥតមានធ្វើឲ្យគាត់ឈឺអ្វីឡើយ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល35 ព្រះយេស៊ូវទ្រង់ស្ដីឲ្យវិញ្ញាណអសោចថា៖“ស្ងៀម! ចេញពីអ្នកនេះទៅ!”។ អារក្សក៏ផ្ដួលបុរសនោះនៅកណ្ដាលចំណោមពួកគេ ហើយចេញពីគាត់ដោយមិនបានធ្វើឲ្យគាត់រងរបួសអ្វីឡើយ។ សូមមើលជំពូកKhmer Christian Bible35 ព្រះយេស៊ូបន្ទោសវាថា៖ «ស្ងៀម ហើយចេញពីបុរសនេះទៅ!» កាលអារក្សផ្ដួលបុរសនោះទៅកណ្ដាលចំណោមហើយ វាក៏ចេញពីគាត់ដោយមិនបានធ្វើឲ្យគាត់ឈឺចាប់ឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥35 ព្រះយេស៊ូគំរាមវិញ្ញាណរបស់អារក្សអសោចនោះថា៖ «ស្ងៀម ចេញពីអ្នកនេះទៅ!»។ អារក្សក៏ផ្ដួលបុរសនោះ នៅកណ្ដាលចំណោមបណ្ដាជន រួចចេញទៅ ដោយពុំមានធ្វើឲ្យគាត់ឈឺចាប់អ្វីឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤35 ព្រះយេស៊ូវក៏កំហែងវាថា ចូរស្ងៀមចុះ ហើយចេញពីមនុស្សនេះទៅ លុះអារក្សបានផ្តួលអ្នកនោះទៅកណ្តាលពួកគេ នោះក៏ចេញទៅឥតមានធ្វើឲ្យឈឺអ្វីឡើយ សូមមើលជំពូកអាល់គីតាប35 អ៊ីសា គំរាមអ៊ីព្លេសនោះថា៖ «ស្ងៀម ចេញពីអ្នកនេះទៅ!»។ អ៊ីព្លេសក៏ផ្ដួលបុរសនោះ នៅកណ្ដាលចំណោមបណ្ដាជនរួចចេញទៅ ដោយពុំមានធ្វើឲ្យគាត់ឈឺចាប់អ្វីឡើយ។ សូមមើលជំពូក |