ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 25:1 - ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​អើយ ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ​! ទូលបង្គំ​នឹង​លើកតម្កើង​ព្រះអង្គ ទូលបង្គំ​នឹង​អរព្រះគុណ​ដល់​ព្រះនាម​របស់ព្រះអង្គ ដ្បិត​ព្រះអង្គ​បាន​ធ្វើ​កិច្ចការដ៏អស្ចារ្យ ជា​ផែនការ​តាំងពីយូរមក​ហើយ ដោយ​សេចក្ដីស្មោះត្រង់ និង​សេចក្ដីពិតត្រង់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ​ឡើង ទូល‌បង្គំ​នឹង​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ពី​ព្រោះ​ព្រះ‌អង្គ​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ គឺ​ជា​ការ​ដែល​បាន​គិត​សម្រេច​នឹង​ធ្វើ​តាំង​ពី​បុរាណ​មក ដោយ​សេចក្ដី​ស្មោះ‌ត្រង់​ពិត​ប្រាកដ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ជា​ព្រះ​នៃ​ទូលបង្គំ ទូលបង្គំ​សូម​កោត​សរសើរ និង​លើក​តម្កើង ព្រះ‌កិត្តិនាម​របស់​ព្រះអង្គ ដ្បិត​ព្រះអង្គ​បាន​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ។ គម្រោង‌ការ​ដែល​ព្រះអង្គ​រៀបចំ​ទុក តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ​នោះ សុទ្ធ​តែ​នៅ​ជាប់‌លាប់ ឥត​ប្រែ‌ប្រួល​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជា​ព្រះ​នៃ​ទូលបង្គំ ទូលបង្គំ​នឹង​លើក​ដំកើង​ទ្រង់​ឡើង ទូលបង្គំ​នឹង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់ ពី​ព្រោះ​ទ្រង់​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ គឺ​ជា​ការ​ដែល​បាន​គិត​សំរេច​នឹង​ធ្វើ​តាំង​ពី​បុរាណ​មក ដោយ​សេចក្ដី​ស្មោះ‌ត្រង់​ពិត​ប្រាកដ

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​អើយ ទ្រង់​ជា​ម្ចាស់​នៃ​ខ្ញុំ ខ្ញុំ​សូម​កោត​សរសើរ និង​លើក​តម្កើង កិត្តិនាម​របស់​ទ្រង់ ដ្បិត​ទ្រង់​បាន​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ។ គម្រោង‌ការ​ដែល​ទ្រង់​រៀបចំ​ទុក តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ​នោះ សុទ្ធ​តែ​នៅ​ជាប់‌លាប់ ឥត​ប្រែ‌ប្រួល​ឡើយ។

សូមមើលជំពូក



អេសាយ 25:1
41 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​ធ្វើឲ្យមាន​ការនឹកចាំ​អំពី​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ​; ព្រះយេហូវ៉ា​មានព្រះគុណ ហើយ​មានសេចក្ដីមេត្តាករុណា​។


ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ ទូលបង្គំ​នឹង​លើកតម្កើង​ព្រះអង្គ​។


ព្រះមហាក្សត្រ​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​នឹង​លើកតម្កើង​ព្រះអង្គ ទូលបង្គំ​នឹង​ថ្វាយពរ​ព្រះនាម​របស់ព្រះអង្គ​ជារៀងរហូតអស់កល្បជានិច្ច​!


ដរាបណា​ខ្ញុំ​នៅមាន​ជីវិត ខ្ញុំ​នឹង​សរសើរតម្កើង​ព្រះយេហូវ៉ា ដរាបណា​នៅតែ​មាន​ខ្ញុំ​នៅឡើយ ខ្ញុំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះ​របស់ខ្ញុំ​។


ពេលវេលា​របស់ទូលបង្គំ​នៅក្នុង​ព្រះហស្ត​របស់ព្រះអង្គ​; សូម​រំដោះ​ទូលបង្គំ​ពី​កណ្ដាប់ដៃ​ពួក​សត្រូវ​របស់ទូលបង្គំ និង​ពី​ពួកដែល​តាមបៀតបៀន​ទូលបង្គំ​ផង​។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ កិច្ចការដ៏អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ និង​គម្រោង​របស់ព្រះអង្គ​សម្រាប់​យើងខ្ញុំ មាន​ច្រើន​ណាស់ គ្មានអ្នកណា​អាច​ប្រៀបផ្ទឹម​នឹង​ព្រះអង្គ​បាន​ឡើយ​; ទោះបីជា​ទូលបង្គំ​ប្រកាស ហើយ​រៀបរាប់​ក៏ដោយ ក៏​វា​ច្រើន​ហួស​នឹង​ថ្លែង​!


ព្រះអង្គ​មិន​សព្វព្រះហឫទ័យ​នឹង​យញ្ញបូជា និង​តង្វាយ​ទេ ព្រះអង្គ​មិន​ទាមទារ​តង្វាយដុត និង​តង្វាយលោះបាប​ទេ ព្រះអង្គ​បាន​បើក​ត្រចៀក​ឲ្យ​ទូលបង្គំ


“ចូរ​ស្ងៀមស្ងប់​ទៅ ហើយ​ចូរ​ដឹង​ថា​យើង​ជា​ព្រះ​! យើង​នឹង​ត្រូវបាន​លើកតម្កើង​ក្នុងចំណោម​ប្រជាជាតិ​នានា យើង​នឹង​ត្រូវបាន​លើកតម្កើង​នៅលើ​ផែនដី”។


“កាលណា​ដល់​ពេលវេលា​ដែល​យើង​កំណត់ យើង​នឹង​ជំនុំជម្រះ​ដោយ​សេចក្ដីទៀងត្រង់​។


យើង​នឹង​មិន​លាក់​ពី​កូនចៅ​របស់ពួកគាត់​ឡើយ គឺ​យើង​នឹង​រៀបរាប់ប្រាប់​ជំនាន់​ក្រោយ​នូវ​សេចក្ដីសរសើរតម្កើង​នៃ​ព្រះយេហូវ៉ា និង​ឫទ្ធានុភាព​របស់ព្រះអង្គ ព្រមទាំង​កិច្ចការដ៏អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ​ផង​។


ខ្ញុំ​នឹង​ច្រៀង​អំពី​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់​ព្រះយេហូវ៉ា​ជារៀងរហូត ខ្ញុំ​នឹង​ធ្វើឲ្យ​សេចក្ដីស្មោះត្រង់​របស់ព្រះអង្គ ត្រូវគេ​ស្គាល់​ដោយ​មាត់​របស់ខ្ញុំ​ពីជំនាន់មួយទៅជំនាន់មួយ​។


ចូរ​ច្រៀង​ចម្រៀង​ថ្មី​ទៅកាន់​ព្រះយេហូវ៉ា ពីព្រោះ​ព្រះអង្គ​បាន​ធ្វើ​កិច្ចការដ៏អស្ចារ្យ​; ព្រះហស្តស្ដាំ និង​ព្រះពាហុ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​បាន​នាំមកនូវសេចក្ដីសង្គ្រោះ​សម្រាប់​ព្រះអង្គ​។


ចូរ​លើកតម្កើង​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់យើង ហើយ​ថ្វាយបង្គំ​នៅទៀប​កំណល់​ព្រះបាទា​របស់ព្រះអង្គ​! ព្រះអង្គ​ទ្រង់​វិសុទ្ធ​!


សេចក្ដីសុចរិតយុត្តិធម៌​នឹង​បានជា​ខ្សែក្រវាត់​នៅនឹង​ត្រគាក​របស់លោក សេចក្ដីពិតត្រង់​នឹង​បានជា​ខ្សែក្រវាត់​នៅនឹង​ចង្កេះ​របស់លោក​។


នៅ​ថ្ងៃ​នោះ អ្នក​នឹង​និយាយថា​៖ “ព្រះយេហូវ៉ា​អើយ ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ​! ទោះបីជា​ព្រះអង្គ​បាន​ក្រេវក្រោធ​នឹង​ទូលបង្គំ​ក៏ដោយ ក៏​ព្រះពិរោធ​របស់ព្រះអង្គ​បាន​បែរចេញទៅ ហើយ​ព្រះអង្គ​បាន​សម្រាលទុក្ខ​ទូលបង្គំ​វិញ​។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃយើងខ្ញុំ​អើយ មាន​ចៅហ្វាយ​ជាច្រើន​ក្រៅពី​ព្រះអង្គ​បាន​ត្រួតត្រា​លើ​យើងខ្ញុំ ប៉ុន្តែ​យើងខ្ញុំ​នឹកចាំ​ព្រះនាម​របស់ព្រះអង្គ គឺ​តែ​ព្រះអង្គ​ប៉ុណ្ណោះ​។


មែនហើយ ព្រះយេហូវ៉ា​អើយ យើងខ្ញុំ​ទន្ទឹងរង់ចាំ​ព្រះអង្គ ក្នុង​ផ្លូវ​នៃ​ការជំនុំជម្រះ​របស់ព្រះអង្គ​; ព្រះនាម​របស់ព្រះអង្គ និង​ការនឹកចាំ​អំពី​ព្រះអង្គ គឺជា​បំណងប្រាថ្នា​នៃ​ចិត្ត​របស់យើងខ្ញុំ​!


នេះ​ក៏​មក​ពី​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ដែរ​; ព្រះអង្គ​ទ្រង់​អស្ចារ្យ​ខាងឯ​ដំបូន្មាន ព្រះអង្គ​ទ្រង់​ធំឧត្ដម​ខាងឯ​ប្រាជ្ញាត្រឹមត្រូវ​៕


យ៉ាកុប​អើយ ហេតុអ្វីបានជា​និយាយ អ៊ីស្រាអែល​អើយ ហេតុអ្វីបានជា​ពោលថា​៖ “ផ្លូវ​របស់អញ​ត្រូវបាន​លាក់​ពី​ព្រះយេហូវ៉ា ហើយ​យុត្តិធម៌​របស់អញ​បាន​រំលងផុត​ពី​ព្រះ​របស់អញ” ដូច្នេះ​?


តាំងពី​ដើមដំបូង យើង​បាន​ប្រកាស​អំពី​ចុងបញ្ចប់ តាំងពីបុរាណ យើង​បាន​ប្រកាស​អំពី​អ្វីដែល​មិនទាន់​ត្រូវបាន​បំពេញឲ្យសម្រេច ដោយ​និយាយថា​: ‘ផែនការ​របស់យើង​នឹង​នៅជាប់ យើង​នឹង​បំពេញឲ្យសម្រេច​នូវ​អស់ទាំង​សេចក្ដីប្រាថ្នា​របស់យើង’។


យើង​បាន​ហៅ​សត្វហើរចាប់រំពា​មួយ​ឲ្យមក​ពី​ទិសខាងកើត គឺ​ហៅ​មនុស្ស​ម្នាក់​សម្រាប់​ផែនការ​របស់យើង​ឲ្យមក​ពី​ស្រុក​ឆ្ងាយ​។ មែនហើយ យើង​បាន​និយាយ មែនហើយ យើង​នឹង​ធ្វើឲ្យ​ការនេះ​កើតឡើង​; យើង​បាន​គ្រោងទុក មែនហើយ យើង​នឹង​បំពេញ​ការនេះ​ឲ្យសម្រេច​។


ប៉ុន្តែ​ខ្ញុំ​បាន​ពោលថា​៖ “ខ្ញុំ​បាន​នឿយហត់​ជា​ឥតប្រយោជន៍ ខ្ញុំ​បាន​បង់​កម្លាំង​របស់ខ្ញុំ​ជា​ឥតបានការ និង​ឥតប្រយោជន៍​; យ៉ាងណាក៏ដោយ សេចក្ដីយុត្តិធម៌​របស់ខ្ញុំ​នៅជាមួយ​ព្រះយេហូវ៉ា ហើយ​រង្វាន់​របស់ខ្ញុំ​ក៏​នៅជាមួយ​ព្រះ​របស់ខ្ញុំ​ដែរ”។


ឥឡូវនេះ ព្រះយេហូវ៉ា​ជា​អ្នកដែល​សូន​ខ្ញុំ​តាំងពី​ផ្ទៃម្ដាយ​ឲ្យ​បានជា​បាវបម្រើ​របស់​ព្រះអង្គ ដើម្បី​នាំ​យ៉ាកុប​មក​រក​ព្រះអង្គ​វិញ និង​ដើម្បីឲ្យ​អ៊ីស្រាអែល​ត្រូវបាន​ប្រមូលមក​ឯ​ព្រះអង្គ ព្រះអង្គ​មានបន្ទូល ——​ដ្បិត​ខ្ញុំ​ត្រូវបាន​លើកតម្កើង​នៅចំពោះ​ព្រះនេត្រ​របស់​ព្រះយេហូវ៉ា ហើយ​ព្រះ​របស់ខ្ញុំ​បានជា​កម្លាំង​របស់ខ្ញុំ​——


ខ្ញុំ​នឹង​រីករាយយ៉ាងខ្លាំង​នឹង​ព្រះយេហូវ៉ា ព្រលឹង​របស់ខ្ញុំ​នឹង​ត្រេកអរ​នឹង​ព្រះ​របស់ខ្ញុំ ពីព្រោះ​ព្រះអង្គ​បាន​ស្លៀកពាក់ឲ្យ​ខ្ញុំ​ដោយ​សម្លៀកបំពាក់​នៃ​សេចក្ដីសង្គ្រោះ ព្រះអង្គ​បាន​ឃ្លុំ​ខ្ញុំ​ដោយ​អាវវែង​នៃ​សេចក្ដីសុចរិត ដូចជា​កូនកំលោះ​ដែល​ពាក់​ឈ្នួតស្អាត​បែបបូជាចារ្យ ដូចជា​កូនក្រមុំ​ដែល​តែងខ្លួន​ដោយ​គ្រឿងអលង្ការ​របស់ខ្លួន​។


ដូច្នេះ អេសាយ​ក៏​និយាយថា​៖ “វង្សត្រកូល​ដាវីឌ​អើយ ចូរ​ស្ដាប់​ចុះ​! តើ​ជាការ​តូចតាច​សម្រាប់​អ្នករាល់គ្នា​ឬ ដែល​ធ្វើឲ្យ​មនុស្ស​ធុញទ្រាន់ បានជា​ធ្វើឲ្យ​ព្រះ​របស់ខ្ញុំ​ធុញទ្រាន់​ដែរ​ដូច្នេះ​?


នៅក្នុង​ព្រះអង្គ យើង​បាន​ទទួលមរតក​ដែរ ដោយ​ព្រះអង្គ​បាន​កំណត់ទុកមុន ស្របតាម​គោលបំណង​របស់​ព្រះអង្គ​ដែល​ធ្វើសកម្មភាព​ទាំងអស់​តាម​គម្រោង​នៃ​បំណង​ព្រះហឫទ័យ​របស់​អង្គទ្រង់


ហើយ​ច្រៀង​ចម្រៀង​របស់​ម៉ូសេ​បាវបម្រើ​របស់​ព្រះ និង​ចម្រៀង​របស់​កូនចៀម​ថា​៖ “ព្រះអម្ចាស់​ដែលជា​ព្រះ​ដ៏មានព្រះចេស្ដា​អើយ កិច្ចការ​របស់ព្រះអង្គ​ធំឧត្ដម ហើយ​អស្ចារ្យ​ណាស់​! ព្រះមហាក្សត្រ​នៃ​ប្រជាជាតិ​ទាំងឡាយ​អើយ មាគ៌ា​របស់ព្រះអង្គ​សុចរិតយុត្តិធម៌ ហើយ​ត្រឹមត្រូវ​!


បន្ទាប់មក ខ្ញុំ​ឃើញ​ផ្ទៃមេឃ​បើកចំហ នោះ​មើល៍! មាន​សេះ​ស​មួយ ហើយ​ព្រះអង្គ​ដែល​គង់​លើ​សេះនោះ មានព្រះនាមថា “ស្មោះត្រង់” និង “ពិតត្រង់”។ ព្រះអង្គ​ជំនុំជម្រះ និង​ច្បាំង​ដោយ​សេចក្ដីសុចរិតយុត្តិធម៌​។


ទាំង​ពោលថា​៖ “អាម៉ែន​! សូមឲ្យ​ព្រះពរ សិរីរុងរឿង ព្រះប្រាជ្ញាញាណ ការអរព្រះគុណ កិត្តិយស ព្រះចេស្ដា និង​ឫទ្ធានុភាព មាន​ដល់​ព្រះ​នៃយើង រហូត​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន”។