Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 24:23 - ព្រះគម្ពីរខ្មែរសាកល

23 ពេលនោះ ព្រះចន្ទ​នឹង​ទទួលការអាប់យស ហើយ​ព្រះអាទិត្យ​នឹង​អាម៉ាស់មុខ ដ្បិត​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​សោយរាជ្យ​នៅលើ​ភ្នំ​ស៊ីយ៉ូន និង​នៅ​យេរូសាឡិម ហើយ​សិរីរុងរឿង​របស់ព្រះអង្គ​នឹង​នៅចំពោះ​ពួក​ចាស់ទុំ​របស់ព្រះអង្គ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 គ្រា​នោះ ព្រះ‌ចន្ទ​នឹង​ត្រូវ​ជ្រប់​មុខ ហើយ​ព្រះ‌អាទិត្យ​នឹង​ត្រូវ​អៀន‌ខ្មាស ដោយ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​សោយ‌រាជ្យ លើ​ភ្នំ​ស៊ីយ៉ូន​នៅ​ក្រុង​យេរូ‌សាឡិម នោះ​នឹង​មាន​សិរី‌ល្អ​នៅ​ចំពោះ​មុខ ពួក​ចាស់​ទុំ​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ពេល​នោះ ព្រះ‌ច័ន្ទ​ត្រូវ​បាក់​មុខ ព្រះ‌អាទិត្យ​ត្រូវ​អាម៉ាស់។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​គ្រង​រាជ្យ នៅ​លើ​ភ្នំ​ស៊ីយ៉ូន និង​នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​សិរី‌រុងរឿង​របស់​ព្រះអង្គ ភ្លឺ​ចិញ្ចែង‌ចិញ្ចាច​នៅ​មុខ​អស់​លោក​ព្រឹទ្ធា‌ចារ្យ របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 គ្រា​នោះ ព្រះ‌ចន្ទ​នឹង​ត្រូវ​ជ្រប់​មុខ ហើយ​ព្រះ‌អាទិត្យ​នឹង​ត្រូវ​អៀន‌ខ្មាស ដោយ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​សោយ‌រាជ្យ​នៅ​លើ​ភ្នំ​ស៊ីយ៉ូននា​ក្រុង​យេរូ‌សាឡិម នោះ​នឹង​មាន​សិរី‌ល្អ​នៅ​ចំពោះ​មុខ​ពួក​ចាស់‌ទុំ​របស់​ទ្រង់។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ពេល​នោះ ព្រះ‌ច័ន្ទ​ត្រូវ​បាក់​មុខ ព្រះ‌អាទិត្យ​ត្រូវ​អាម៉ាស់។ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​គ្រង​រាជ្យ នៅ​លើ​ភ្នំ​ស៊ីយ៉ូន និង​នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​សិរី‌រុង‌រឿង​របស់​ទ្រង់ ភ្លឺ​ចិញ្ចែង‌ចិញ្ចាច​នៅ​មុខ​អស់​អ្នក​ដែល​ជា​អះលី‌ជំអះ។

សូមមើលជំពូក ចម្លង




អេសាយ 24:23
36 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​ទ្រង់​គ្រងរាជ្យ ចូរឲ្យ​ផែនដី​ត្រេកអរ​! ចូរឲ្យ​កោះ​ជាច្រើន​អរសប្បាយ​!


ពួក​អ្នកដែល​រស់នៅ​ស៊ីយ៉ូន​អើយ ចូរ​ស្រែកហ៊ោ ហើយ​ច្រៀងដោយអំណរ ដ្បិត​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​ទ្រង់​ធំឧត្ដម​នៅកណ្ដាល​អ្នករាល់គ្នា​!”៕


ផ្កាយ​នៅ​លើមេឃ និង​ហ្វូងតារា​របស់វា នឹង​លែង​បញ្ចេញ​ពន្លឺ​; ព្រះអាទិត្យ​នឹង​ងងឹត​នៅពេល​រះឡើង ព្រះចន្ទ​នឹង​មិន​បញ្ចេញ​ពន្លឺ​ឡើយ​។


មួយវិញទៀត ពន្លឺ​ព្រះចន្ទ​នឹង​បាន​ដូចជា​ពន្លឺ​ព្រះអាទិត្យ ហើយ​ពន្លឺ​ព្រះអាទិត្យ​នឹង​ត្រឡប់ជា​ប្រាំពីរដង ដូចជា​ពន្លឺ​នៃ​ប្រាំពីរ​ថ្ងៃ នៅ​ថ្ងៃ​ដែល​ព្រះយេហូវ៉ា​រុំ​ស្នាមជាំ​របស់​ប្រជារាស្ត្រ​ព្រះអង្គ ហើយ​ប្រោសឲ្យជា​នូវ​របួស​ដែល​ព្រះអង្គ​បាន​វាយ​។


ភ្នែក​របស់អ្នក​នឹង​រំពឹងមើល​ព្រះមហាក្សត្រ​នៅក្នុង​សោភ័ណភាព​របស់ព្រះអង្គ ក៏​មើលឃើញ​ទឹកដី​ដែល​នៅឆ្ងាយ​។


ដ្បិត​ព្រះយេហូវ៉ា​ជា​ចៅក្រម​របស់ពួកយើង ព្រះយេហូវ៉ា​ជា​អ្នកតែងច្បាប់​របស់ពួកយើង ព្រះយេហូវ៉ា​ជា​ព្រះមហាក្សត្រ​របស់ពួកយើង ព្រះអង្គ​នឹង​សង្គ្រោះ​ពួកយើង​។


ជើង​របស់អ្នក​ដែល​ប្រកាសដំណឹងល្អ​លើ​ភ្នំ​នានា ស្រស់ស្អាត​ណាស់ហ្ន៎​! អ្នកទាំងនោះជា​អ្នក​ប្រកាស​សេចក្ដីសុខសាន្ត ជា​អ្នក​ប្រកាសដំណឹងល្អ​ដ៏ប្រសើរ ជា​អ្នក​ប្រកាស​សេចក្ដីសង្គ្រោះ ជា​អ្នកដែល​និយាយ​នឹង​ស៊ីយ៉ូន​ថា​៖ “ព្រះ​របស់អ្នក​បាន​សោយរាជ្យ​ហើយ​!”។


ចូរ​ក្រោកឡើង​! ចូរ​ភ្លឺឡើង​! ដ្បិត​ពន្លឺ​របស់អ្នក​បាន​មក​ដល់​ហើយ សិរីរុងរឿង​របស់​ព្រះយេហូវ៉ា​បាន​រះឡើង​មកលើ​អ្នក​ហើយ​។


ព្រះអាទិត្យ​នឹង​លែង​ធ្វើជា​ពន្លឺ​ដល់​អ្នក​ទៀត​នៅ​ពេលថ្ងៃ ព្រះចន្ទ​នឹង​លែង​ផ្ដល់ពន្លឺ​ដល់​អ្នក​ទៀត​សម្រាប់​ជា​ភាពចែងចាំង គឺ​ព្រះយេហូវ៉ា​នឹង​បានជា​ពន្លឺ​ដ៏អស់កល្ប​ដល់​អ្នក​វិញ ហើយ​ព្រះ​របស់អ្នក​នឹង​បានជា​សិរីរុងរឿង​ដល់​អ្នក​ដែរ​។


ព្រះអាទិត្យ​របស់អ្នក​នឹង​មិន​លិច​ទៀត​ឡើយ ហើយ​ព្រះចន្ទ​របស់អ្នក​ក៏​មិន​ជ្រេ​ដែរ ដ្បិត​ព្រះយេហូវ៉ា​នឹង​បានជា​ពន្លឺ​ដ៏អស់កល្ប​ដល់​អ្នក ហើយ​គ្រា​នៃ​ការកាន់ទុក្ខ​របស់អ្នក​នឹង​ផុតទៅ​។


ប៉ុន្តែ​ពួក​វិសុទ្ធជន​របស់​ព្រះ​ដ៏ខ្ពស់បំផុត​នឹង​ទទួល​រាជ្យ​នោះ ហើយ​កាន់កាប់​រាជ្យ​នោះ​ជារៀងរហូត គឺ​ជារៀងរហូតអស់កល្បជានិច្ច’។


នោះ​រាជ្យ និង​អំណាចគ្រប់គ្រង ព្រមទាំង​អានុភាព​នៃ​អាណាចក្រ​ទាំងឡាយ​នៅក្រោម​មេឃ​ទាំងមូល នឹង​ត្រូវបាន​ប្រគល់​ទៅ​ប្រជារាស្ត្រ​ដ៏វិសុទ្ធ​របស់​ព្រះ​ដ៏ខ្ពស់បំផុត​។ អាណាចក្រ​របស់ព្រះអង្គ​ជា​អាណាចក្រ​ដ៏អស់កល្ប ហើយ​គ្រប់ទាំង​អំណាចគ្រប់គ្រង​នឹង​គោរពបម្រើ ព្រមទាំង​ស្ដាប់បង្គាប់​ព្រះអង្គ​ផង’។


នៅ​ថ្ងៃ​នោះ នឹង​គ្មាន​ពន្លឺ ហើយ​ដួងពន្លឺ​នឹង​កក​។


ថ្ងៃនោះ​ជា​ថ្ងៃ​ដ៏ប្លែក​ដែល​ព្រះយេហូវ៉ា​ទ្រង់​ស្គាល់ គឺ​គ្មាន​ពេលថ្ងៃ ឬ​ពេលយប់​ឡើយ ប៉ុន្តែ​នៅ​ពេល​ល្ងាច​នឹង​មាន​ពន្លឺ​។


កូនស្រី​ស៊ីយ៉ូន​អើយ ចូរ​ត្រេកអរ​យ៉ាងខ្លាំង​ចុះ​! កូនស្រី​យេរូសាឡិម​អើយ ចូរ​ស្រែកហ៊ោសប្បាយ​ចុះ​! មើល៍! ស្ដេច​របស់អ្នក​នឹង​យាង​មករក​អ្នក ព្រះអង្គ​ទ្រង់​សុចរិតយុត្តិធម៌ ទាំង​នាំមកនូវសេចក្ដីសង្គ្រោះ ព្រះអង្គ​បន្ទាបខ្លួន​គង់​លើ​លា​—— គង់​លើ​កូនលា​មួយ គឺ​កូន​របស់​មេលា​។


“ក្រោយពី​ទុក្ខវេទនា​នៃ​គ្រានោះ​ភ្លាម ‘ព្រះអាទិត្យ​នឹង​ងងឹត ព្រះចន្ទ​ក៏​លែង​បញ្ចេញ​ពន្លឺ ផ្កាយ​ទាំងឡាយ​នឹង​ធ្លាក់​ចុះ​ពី​លើមេឃ ហើយ​អំណាច​នានា​នៅ​លើមេឃ​នឹង​ត្រូវ​កក្រើករំពើក’។


សូមឲ្យ​អាណាចក្រ​របស់ព្រះអង្គ​បាន​មក​ដល់​។ សូមឲ្យ​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​បាន​សម្រេច​នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ​។


សូម​កុំ​នាំ​យើងខ្ញុំ​ទៅ​ក្នុង​ការល្បួង​ឡើយ ប៉ុន្តែ​សូម​ស្រោចស្រង់​យើងខ្ញុំ​ពី​មេអាក្រក់ វិញ។ ដ្បិត​ព្រះរាជ្យ ព្រះចេស្ដា និង​សិរីរុងរឿង ជា​របស់​ព្រះអង្គ​ជារៀងរហូត​! អាម៉ែន​។


ផ្ទុយទៅវិញ អ្នករាល់គ្នា​បាន​ចូលមក​ដល់​ភ្នំ​ស៊ីយ៉ូន និង​ទីក្រុង​របស់​ព្រះ​ដ៏​មានព្រះជន្មរស់ គឺ​យេរូសាឡិម​នៃមេឃ ហើយ​បានមក​ដល់​ការជួបជុំ​របស់​បណ្ដា​ទូតសួគ៌​ដ៏ច្រើនរាប់មិនអស់


ទូតសួគ៌​ទីប្រាំពីរ​ផ្លុំត្រែឡើង នោះ​មាន​សំឡេង​យ៉ាងខ្លាំង​នៅ​លើមេឃ ពោលឡើងថា​៖ “អាណាចក្រ​របស់​ពិភពលោក បាន​ត្រឡប់ជា​របស់​ព្រះអម្ចាស់​នៃយើង និង​ព្រះ​គ្រីស្ទ​របស់​ព្រះអង្គ​ហើយ​។ ព្រះអង្គ​នឹង​គ្រងរាជ្យ​រហូត​អស់កល្បជាអង្វែងតរៀងទៅ​!”។


បន្ទាប់មក ខ្ញុំ​បាន​សង្កេតមើល នោះ​មើល៍! កូនចៀម​ឈរ​នៅលើ​ភ្នំ​ស៊ីយ៉ូន ហើយ​អ្នក​ដែល​នៅ​ជាមួយ​កូនចៀម​មាន ១៤៤ ០០០ នាក់​។ ពួកគេ​មាន​ព្រះនាម​របស់​កូនចៀម និង​ព្រះនាម​ព្រះ​បិតា​របស់​កូនចៀម​សរសេរ​នៅលើ​ថ្ងាស​របស់​ពួកគេ​។


ពួក​ចាស់ទុំ​ទាំង​ម្ភៃបួន​នាក់ និង​សត្វមានជីវិត​ទាំង​បួន ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​ដែល​គង់​លើ​បល្ល័ង្ក ទាំង​ពោលថា​៖ “អាម៉ែន​! ហាលេលូយ៉ា​!”។


បន្ទាប់មក ខ្ញុំ​ឮ​អ្វី​ដូចជា​សំឡេង​របស់​ហ្វូងមនុស្ស​មួយក្រុម​ធំ ដូចជា​សូរសន្ធឹក​របស់​ទឹក​ដ៏ច្រើន និង​ដូចជា​សូរសន្ធឹក​ផ្គរលាន់​យ៉ាងខ្លាំង ពោលឡើងថា​៖ “ហាលេលូយ៉ា​! ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ​នៃយើង ជា​ព្រះដ៏មានព្រះចេស្ដា បាន​សោយរាជ្យ​ហើយ​!


ទីក្រុង​នោះ​មិន​ត្រូវការ​ព្រះអាទិត្យ ឬ​ព្រះចន្ទ​ដើម្បី​បំភ្លឺ​ឡើយ ដ្បិត​សិរីរុងរឿង​របស់​ព្រះ​បាន​បំភ្លឺ​ទីក្រុងនោះ​ហើយ រីឯ​ចង្កៀង​របស់​ទីក្រុងនោះ គឺ​កូនចៀម​។


នៅទីនោះ​នឹង​លែង​មាន​យប់​ទៀត ហើយ​ពួកគេ​មិន​ត្រូវការ​ពន្លឺ​ចង្កៀង និង​ពន្លឺ​ព្រះអាទិត្យ​ឡើយ ដ្បិត​ព្រះអម្ចាស់​ដ៏ជា​ព្រះ​នឹង​បំភ្លឺ​ពួកគេ ហើយ​ពួកគេ​នឹង​គ្រងរាជ្យ​រហូត​អស់កល្បជាអង្វែងតរៀងទៅ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម