Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 49:5 - ព្រះគម្ពីរខ្មែរសាកល

5 ឥឡូវនេះ ព្រះយេហូវ៉ា​ជា​អ្នកដែល​សូន​ខ្ញុំ​តាំងពី​ផ្ទៃម្ដាយ​ឲ្យ​បានជា​បាវបម្រើ​របស់​ព្រះអង្គ ដើម្បី​នាំ​យ៉ាកុប​មក​រក​ព្រះអង្គ​វិញ និង​ដើម្បីឲ្យ​អ៊ីស្រាអែល​ត្រូវបាន​ប្រមូលមក​ឯ​ព្រះអង្គ ព្រះអង្គ​មានបន្ទូល ——​ដ្បិត​ខ្ញុំ​ត្រូវបាន​លើកតម្កើង​នៅចំពោះ​ព្រះនេត្រ​របស់​ព្រះយេហូវ៉ា ហើយ​ព្រះ​របស់ខ្ញុំ​បានជា​កម្លាំង​របស់ខ្ញុំ​——

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ឥឡូវ​នេះ ព្រះ​យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ជា​ព្រះ​ដែល​ជប​បង្កើត​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​អ្នក​បម្រើ​ព្រះ‌អង្គ សម្រាប់​នឹង​នាំ​ពួក​យ៉ាកុប​មក​ឯ​ព្រះ‌អង្គ​វិញ ហើយ​ឲ្យ​ពួក​អ៊ីស្រា‌អែល​បាន​មូល​មក​ឯ​ព្រះ‌អង្គ ដ្បិត​ខ្ញុំ​ជា​ទី​រាប់‌អាន​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​ព្រះ​នៃ​ខ្ញុំ​ព្រះ‌អង្គ​ជា​កម្លាំង​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ឥឡូវ​នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ព្រះអង្គ​បាន​សូន​ខ្ញុំ​តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ ឲ្យ​ធ្វើ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ដើម្បី​ណែ‌នាំ​កូន​ចៅ​លោក​យ៉ាកុប ឲ្យ​វិល​ត្រឡប់​មក​រក​ព្រះអង្គ និង​ប្រមូល ប្រជា‌ជន​អ៊ីស្រា‌អែល​មក​នៅ​ជុំ‌វិញ​ព្រះអង្គ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​ចាត់​ទុក​ខ្ញុំ ថា​ជា​មនុស្ស​ថ្លៃ‌ថ្នូរ ហើយ​ព្រះ​នៃ​ខ្ញុំ​ពិត​ជា​កម្លាំង​របស់​ខ្ញុំ​មែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ឥឡូវ​នេះ ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​ជប​បង្កើត​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​អ្នក​បំរើ​ទ្រង់ សំរាប់​នឹង​នាំ​ពួក​យ៉ាកុប​មក​ឯ​ទ្រង់​វិញ ហើយ​ឲ្យ​ពួក​អ៊ីស្រាអែល​បាន​មូល​មក​ឯ​ទ្រង់ ដ្បិត​ខ្ញុំ​ជា​ទី​រាប់‌អាន​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​ព្រះ​នៃ​ខ្ញុំ​ទ្រង់​ជា​កំឡាំង​នៃ​ខ្ញុំ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ឥឡូវ​នេះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ ទ្រង់​បាន​សូន​ខ្ញុំ​តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ ឲ្យ​ធ្វើ​ជា​អ្នក​បម្រើ​របស់​ទ្រង់ ដើម្បី​ណែ‌នាំ​កូន​ចៅ​យ៉ាកកូប ឲ្យ​វិល​ត្រឡប់​មក​រក​ទ្រង់ និង​ប្រមូល ប្រជា‌ជន​អ៊ីស្រ‌អែល​មក​នៅ​ជុំ‌វិញ​ទ្រង់។ ហេតុ​នេះ​ហើយ​បាន​ជាអុលឡោះ‌តាអាឡា​ចាត់​ទុក​ខ្ញុំ ថា​ជា​មនុស្ស​ថ្លៃ‌ថ្នូរ ហើយ​ម្ចាស់​នៃ​ខ្ញុំ​ពិត​ជា​កម្លាំង​របស់​ខ្ញុំ​មែន។

សូមមើលជំពូក ចម្លង




អេសាយ 49:5
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​នឹង​លើក​ទង់សញ្ញា​មួយ​ឡើង​សម្រាប់​ប្រជាជាតិ​នានា ហើយ​កោះហៅ​អ្នកដែល​ត្រូវបាន​បណ្ដេញចេញ​នៃ​អ៊ីស្រាអែល ក៏​នឹង​ប្រមូល​អ្នកដែល​ខ្ចាត់ខ្ចាយ​នៃ​យូដា ពី​ជ្រុង​ទាំង​បួន​នៃ​ផែនដី​។


មើល៍! ព្រះ​ជា​សេចក្ដីសង្គ្រោះ​របស់ខ្ញុំ ខ្ញុំ​នឹង​ទុកចិត្ត​លើព្រះអង្គ ហើយ​មិន​ភ័យខ្លាច​ឡើយ ដ្បិត​ព្រះអម្ចាស់ គឺ​ព្រះយេហូវ៉ា ជា​កម្លាំង និង​ជា​ចម្រៀង​របស់ខ្ញុំ ហើយ​ព្រះអង្គ​បានជា​សេចក្ដីសង្គ្រោះ​របស់​ខ្ញុំ”។


ព្រះយេហូវ៉ា​អើយ ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ​! ទូលបង្គំ​នឹង​លើកតម្កើង​ព្រះអង្គ ទូលបង្គំ​នឹង​អរព្រះគុណ​ដល់​ព្រះនាម​របស់ព្រះអង្គ ដ្បិត​ព្រះអង្គ​បាន​ធ្វើ​កិច្ចការដ៏អស្ចារ្យ ជា​ផែនការ​តាំងពីយូរមក​ហើយ ដោយ​សេចក្ដីស្មោះត្រង់ និង​សេចក្ដីពិតត្រង់​។


នៅ​ថ្ងៃ​នោះ ព្រះយេហូវ៉ា​នឹង​បោកបែន ចាប់ពី​ដៃ​ទន្លេធំ រហូតដល់​អូរ​នៃ​អេហ្ស៊ីប​។ កូនចៅ​អ៊ីស្រាអែល​អើយ អ្នករាល់គ្នា​នឹង​ត្រូវបាន​រើសសន្សំ​ម្តងមួយៗ​!


ដោយព្រោះ​អ្នក​មានតម្លៃ និង​មានកិត្តិយស​ក្នុង​ភ្នែក​របស់យើង ហើយ​យើង​ស្រឡាញ់​អ្នក ដូច្នេះ​យើង​នឹង​ប្រគល់​មនុស្សដទៃ​ជំនួស​អ្នក ក៏​នឹង​ប្រគល់​ជាតិសាសន៍​នានា​ជំនួស​ជីវិត​របស់អ្នក​ដែរ​។


ព្រះយេហូវ៉ា​ដែល​បង្កើត​អ្នក ដែល​សូន​អ្នក​ឡើង​តាំងពី​ផ្ទៃម្ដាយ ជា​ព្រះអង្គ​ដែល​ជួយ​អ្នក គឺ​ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “យ៉ាកុប​អ្នកបម្រើ​របស់យើង​អើយ យេស៊ូរុន​ដែល​យើង​បាន​ជ្រើសរើស​អើយ កុំ​ខ្លាច​ឡើយ​!


កោះ​ទាំងឡាយ​អើយ ចូរ​ស្ដាប់​ខ្ញុំ​ចុះ​! ជាតិសាសន៍​នានា​ដែល​នៅ​ឆ្ងាយ​អើយ ចូរ​ប្រុងស្ដាប់​ចុះ​! ព្រះយេហូវ៉ា​បាន​ត្រាស់ហៅ​ខ្ញុំ​តាំងពី​ផ្ទៃម្ដាយ ព្រះអង្គ​បាន​លើកឡើង​នូវ​ឈ្មោះ​ខ្ញុំ​តាំងពី​ក្នុង​ពោះ​ម្ដាយ​ខ្ញុំ​។


ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​បាន​ប្រទាន​ដល់​ខ្ញុំ​នូវ​អណ្ដាត​របស់​អ្នកដែល​ទទួលការបង្រៀន ដើម្បីឲ្យ​ខ្ញុំ​ចេះ​ជួយ​មនុស្ស​ល្វើយ ដោយ​ពាក្យសម្ដី​។ ព្រះអង្គ​ដាស់​ខ្ញុំ​ឡើង ពីមួយព្រឹកទៅមួយព្រឹក គឺ​ព្រះអង្គ​ដាស់​ត្រចៀក​របស់​ខ្ញុំ ដើម្បីឲ្យ​ស្ដាប់ ដូចជា​អ្នកដែល​ទទួលការបង្រៀន​។


មើល៍! អ្នកបម្រើ​របស់យើង​នឹង​ប្រព្រឹត្តដោយប្រាជ្ញា លោក​នឹង​ឡើងខ្ពស់ ហើយ​ត្រូវបាន​តម្កើងឡើង ព្រមទាំង​ត្រូវបាន​លើកឲ្យខ្ពស់​យ៉ាងក្រៃលែង​។


នេះជា​សេចក្ដីប្រកាស​របស់​ព្រះអម្ចាស់​នៃខ្ញុំ គឺ​ព្រះយេហូវ៉ា​ដែល​ប្រមូល​អ្នកដែល​ត្រូវបាន​បណ្ដេញចេញ​នៃ​អ៊ីស្រាអែល គឺ​៖ “យើង​នឹង​ប្រមូល​អ្នកដទៃ​មក​ឯ​គាត់​ទៀត ក្រៅពី​អ្នកដែល​ត្រូវបាន​ប្រមូលមក​ស្រាប់ហើយ”។


អ្នកនោះ​នឹង​សាងសង់​ព្រះវិហារ​របស់​ព្រះយេហូវ៉ា ហើយ​ស្លៀកពាក់​សិរីរុងរឿង ក៏​អង្គុយ​គ្រប់គ្រង​នៅលើ​បល្ល័ង្ក​របស់ខ្លួន​។ នឹង​មាន​បូជាចារ្យ​ម្នាក់​នៅលើ​បល្ល័ង្ក​របស់អ្នកនោះ ហើយ​មាន​ការប្រឹក្សា​នៃ​សន្តិភាព​រវាង​ពួកគេ​ទាំង​ពីរ​។


ព្រះ​បិតា​របស់ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំងអស់​មក​ខ្ញុំ​។ គ្មានអ្នកណា​ស្គាល់​ព្រះបុត្រា​ឡើយ លើកលែងតែ​ព្រះ​បិតា​ប៉ុណ្ណោះ ហើយក៏គ្មាន​អ្នកណា​ស្គាល់​ព្រះ​បិតា​ដែរ លើកលែងតែ​ព្រះបុត្រា និង​អ្នកណាក៏ដោយដែល​ព្រះបុត្រា​ចង់​បើកសម្ដែង​ដល់​ប៉ុណ្ណោះ​។


ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖“ខ្ញុំ​ត្រូវបាន​ចាត់ឲ្យមក​ឯ​ចៀម​វង្វេង​នៃ​ពូជពង្ស​អ៊ីស្រាអែល​តែប៉ុណ្ណោះ”។


ខណៈដែល​ពេត្រុស​កំពុង​និយាយ​នៅឡើយ ស្រាប់តែ​មាន​ពពក​ដ៏ភ្លឺ​គ្របពីលើ​ពួកគេ ហើយ​មើល៍! មាន​សំឡេង​មួយ​ពី​ពពក​នោះ​ថា​៖ “នេះ​ជា​បុត្រដ៏ជាទីស្រឡាញ់​របស់យើង ជា​អ្នកដែល​យើង​ពេញចិត្ត​។ ចូរ​ស្ដាប់តាម​ព្រះអង្គ​ចុះ​!”។


“យេរូសាឡិម យេរូសាឡិម​អើយ! អ្នក​ដែល​សម្លាប់​បណ្ដា​ព្យាការី ហើយ​គប់ដុំថ្មសម្លាប់​មនុស្ស​ដែល​ត្រូវបាន​ចាត់ឲ្យមក​រក​អ្នក​អើយ​! តើ​ប៉ុន្មានដង​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​កូនចៅ​របស់អ្នក ដូចដែល​មេមាន់​ប្រមូល​កូន​របស់​វា​មកជ្រក​ក្រោម​ស្លាប ប៉ុន្តែ​អ្នក​មិន​ព្រម​ទេ​។


ព្រះយេស៊ូវ​យាង​ចូលមកជិត ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“គ្រប់ទាំង​សិទ្ធិអំណាច​នៅ​ស្ថានសួគ៌ និង​នៅលើ​ផែនដី​បាន​ប្រទាន​មក​ខ្ញុំ​ហើយ​។


រំពេចនោះ មាន​សំឡេង​មួយ​ពី​លើមេឃ​ថា៖ “នេះ​ជា​បុត្រដ៏ជាទីស្រឡាញ់​របស់យើង ជា​អ្នកដែល​យើង​ពេញចិត្ត”៕


ទាំង​មានបន្ទូល​ថា​៖“នៅ​ថ្ងៃ​នេះ ប្រសិនបើ​អ្នក គឺ​ខ្លួនអ្នក​ហើយ បាន​ស្គាល់​សេចក្ដី​ដែល​នាំមក​នូវ​សន្តិភាព​... ប៉ុន្តែ​ឥឡូវនេះ សេចក្ដីទាំងនោះ​ត្រូវបាន​លាក់បាំង​ពី​ភ្នែក​របស់អ្នក​ហើយ​។


ព្រះ​បិតា​ទ្រង់​ស្រឡាញ់​ព្រះបុត្រា ហើយ​បាន​ប្រទាន​អ្វីៗ​ទាំងអស់​មក​ក្នុង​ព្រះហស្ត​របស់​ព្រះបុត្រា​។


អ្នករាល់គ្នា​ដឹង​ហើយ​នូវ​ព្រះបន្ទូល​ដែល​ព្រះ​បាន​បញ្ជូនទៅ​កូនចៅ​អ៊ីស្រាអែល ដោយ​ប្រកាសដំណឹងល្អ​នៃ​សេចក្ដីសុខសាន្ត​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ (​ព្រះអង្គនេះ​ជា​ព្រះអម្ចាស់​លើ​ទាំងអស់​)


ខ្ញុំ​សូម​ជម្រាបថា ព្រះ​គ្រីស្ទ​បាន​ធ្វើជា​អ្នកបម្រើ​ដល់​អ្នកដែលទទួលពិធីកាត់ស្បែក ដោយយល់ដល់​សេចក្ដីពិត​របស់​ព្រះ ដើម្បី​បញ្ជាក់ថា​សេចក្ដីសន្យា​ដែលប្រទានដល់​ដូនតា​គឺពិត


យ៉ាងណាមិញ ព្រះ​ដែល​ញែក​ខ្ញុំ​ទុក​តាំងពី​ក្នុង​ផ្ទៃ​ម្ដាយ ព្រមទាំង​ត្រាស់ហៅ​ខ្ញុំ​ដោយ​ព្រះគុណ​របស់​ព្រះអង្គ គឺ​នៅពេល​ព្រះអង្គ​បាន​សព្វព្រះហឫទ័យ


ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​ឡើងទៅ​លើមេឃ ហើយ​គង់នៅ​ខាងស្ដាំ​ព្រះ ដែល​បណ្ដា​ទូតសួគ៌ សិទ្ធិអំណាច និង​ឫទ្ធិអំណាច​ចុះចូល​នឹង​ព្រះអង្គ​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម