Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 98:1 - ព្រះគម្ពីរខ្មែរសាកល

1 ចូរ​ច្រៀង​ចម្រៀង​ថ្មី​ទៅកាន់​ព្រះយេហូវ៉ា ពីព្រោះ​ព្រះអង្គ​បាន​ធ្វើ​កិច្ចការដ៏អស្ចារ្យ​; ព្រះហស្តស្ដាំ និង​ព្រះពាហុ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​បាន​នាំមកនូវសេចក្ដីសង្គ្រោះ​សម្រាប់​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ ព្រះ‌ហស្ត​ស្តាំ និង​ព្រះ‌ពាហុ​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ បាន​នាំ​ឲ្យ​ព្រះ‌អង្គ​មាន​ជ័យ​ជម្នះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌អម្ចាស់! ដ្បិត​ព្រះអង្គ​បាន​ធ្វើ​ការ​អស្ចារ្យ ព្រះអង្គ​យក​ជ័យ‌ជម្នះ​ដោយ​ឫទ្ធិ‌បារមី និង​ព្រះ‌ចេស្ដា​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌យេហូវ៉ា ពី​ព្រោះ​ទ្រង់​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ ព្រះ‌ហស្ត​ស្តាំ នឹង​ព្រះ‌ពាហុ​ដ៏​បរិសុទ្ធ​របស់​ទ្រង់ បាន​នាំ​ឲ្យ​ទ្រង់​មាន​ជ័យ‌ជំនះ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ចូរ​ច្រៀង​បទ​ថ្មី​ជូន​អុលឡោះ‌តាអាឡា! ដ្បិត​ទ្រង់​បាន​ធ្វើ​ការ​អស្ចារ្យ ទ្រង់​យក​ជ័យ‌ជំនះ​ដោយ​កម្លាំង និង​អំណាច​ដ៏‌វិសុទ្ធ​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 98:1
39 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ដាក់​ភាពជាសត្រូវ​រវាង​ឯង និង​ស្ត្រី ព្រមទាំង​រវាង​ពូជ​របស់ឯង និង​ពូជ​របស់នាង​ផង ពូជរបស់នាង​មុខជា​កម្ទេច​ក្បាល​ឯង ហើយ​ឯង​មុខជា​កម្ទេច​កែងជើង​គេ​មិនខាន”។


ចូរ​នឹកចាំ​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ​ដែល​ព្រះអង្គ​បាន​ធ្វើ និង​ការអស្ចារ្យ​របស់ព្រះអង្គ ព្រមទាំង​ការជំនុំជម្រះ​ពី​ព្រះឱស្ឋ​របស់ព្រះអង្គ


គឺ​ដល់​ព្រះអង្គ​តែមួយប៉ុណ្ណោះ​ដែល​ធ្វើ​កិច្ចការដ៏អស្ចារ្យ​យ៉ាងធំ ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!


ទូលបង្គំ​អរព្រះគុណ​ព្រះអង្គ ពីព្រោះ​ទូលបង្គំ​ត្រូវបាន​បង្កើត​មក​យ៉ាងអស្ចារ្យ​គួរឲ្យស្ញែងខ្លាច​; កិច្ចការ​របស់ព្រះអង្គ​សុទ្ធតែ​អស្ចារ្យ ហើយ​ព្រលឹង​របស់ទូលបង្គំ​ដឹង​យ៉ាងច្បាស់​។


ហាលេលូយ៉ា​! ចូរ​ច្រៀង​ចម្រៀង​ថ្មី​ទៅកាន់​ព្រះយេហូវ៉ា ចូរឲ្យមាន​ការសរសើរតម្កើង​ព្រះអង្គ​នៅក្នុង​អង្គប្រជុំ​នៃ​វិសុទ្ធជន​!


ចូរ​ច្រៀង​ចម្រៀង​ថ្មី​ថ្វាយ​ព្រះអង្គ ចូរ​លេងភ្លេង​យ៉ាងស្ទាត់ជំនាញ​ដោយ​សម្រែកហ៊ោសប្បាយ​!


សូមឲ្យ​មានព្រះពរ​ដល់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ គឺ​ព្រះ​នៃ​អ៊ីស្រាអែល​; ព្រះអង្គ​តែមួយប៉ុណ្ណោះ ធ្វើ​កិច្ចការដ៏អស្ចារ្យ​!


ព្រះអង្គ​ជា​ព្រះ​ដែល​ធ្វើ​កិច្ចការដ៏អស្ចារ្យ ព្រះអង្គ​ទ្រង់​សម្ដែង​ព្រះចេស្ដា​របស់ព្រះអង្គ​ក្នុងចំណោម​បណ្ដាជន​។


ដ្បិត​ព្រះអង្គ​ទ្រង់​ធំឧត្ដម ក៏​ធ្វើ​កិច្ចការដ៏អស្ចារ្យ​ដែរ​; ព្រះអង្គ​តែមួយប៉ុណ្ណោះ​ជា​ព្រះ​!


សេចក្ដីសុចរិត និង​សេចក្ដីយុត្តិធម៌​ជា​គ្រឹះ​នៃ​បល្ល័ង្ក​របស់ព្រះអង្គ សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​ដើរនៅមុខ​ព្រះអង្គ​។


ចូរ​ច្រៀង​ចម្រៀង​ថ្មី​ទៅកាន់​ព្រះយេហូវ៉ា ផែនដី​ទាំងមូល​អើយ ចូរ​ច្រៀង​ទៅកាន់​ព្រះយេហូវ៉ា​!


ចូរ​ថ្លែង​អំពី​សិរីរុងរឿង​របស់ព្រះអង្គ​នៅកណ្ដាលចំណោម​ប្រជាជាតិ​នានា ចូរ​ថ្លែង​អំពី​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ​នៅកណ្ដាលចំណោម​បណ្ដាជន​ទាំងអស់​;


ចូរ​ច្រៀងសរសើរតម្កើង​ព្រះយេហូវ៉ា ដ្បិត​ព្រះអង្គ​បាន​ធ្វើ​កិច្ចការដ៏អស្ចារ្យ ចូរឲ្យ​ផែនដី​ទាំងមូល​ដឹង​ការនេះ​ជាប្រាកដ​។


ពួកអ្នកដែល​ចុះទៅ​សមុទ្រ និង​របស់សព្វសារពើ​ដែលនៅ​ទីនោះ ព្រមទាំង​កោះ និង​ពួកអ្នក​រស់នៅ​ទីនោះ​អើយ ចូរ​ច្រៀង​ចម្រៀង​ថ្មី​ទៅកាន់​ព្រះយេហូវ៉ា ចូរ​ច្រៀង​ចម្រៀងសរសើរតម្កើង​ដល់​ព្រះអង្គ​ពី​ចុងបំផុត​នៃ​ផែនដី​!


ព្រះយេហូវ៉ា​បាន​លាត់​ព្រះពាហុ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​នៅចំពោះ​ភ្នែក​របស់​ប្រជាជាតិ​ទាំងអស់​; អស់ទាំង​ចុងបំផុត​នៃ​ផែនដី​នឹង​ឃើញ​សេចក្ដីសង្គ្រោះ​របស់​ព្រះ​នៃពួកយើង​។


ព្រះអង្គ​ទត​ឃើញ​ថា គ្មាន​អ្នកណា​ម្នាក់​ឡើយ ព្រះអង្គ​ទ្រង់​នឹកឆ្ងល់​ថា គ្មានអ្នកណា​អង្វរជំនួស ដូច្នេះ​ព្រះពាហុ​របស់ព្រះអង្គ​បាន​នាំមកនូវសេចក្ដីសង្គ្រោះ​ដល់​ព្រះអង្គ ហើយ​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ក៏​ទ្រទ្រង់​ព្រះអង្គ​។


យើង​ក៏​រំពៃមើល ប៉ុន្តែ​គ្មានអ្នកណា​ជួយ​ទេ យើង​ក៏​នឹកឆ្ងល់​ដែល​គ្មានអ្នកណា​គាំទ្រ​សោះ ដូច្នេះ​ដើមដៃ​របស់យើង​បាន​នាំមកនូវសេចក្ដីសង្គ្រោះ​ដល់​យើង ហើយ​សេចក្ដីក្ដៅក្រហាយ​របស់យើង​ក៏​ទ្រទ្រង់​យើង​។


ដ្បិត​ព្រះអង្គ​ដែល​មានព្រះចេស្ដា បាន​ធ្វើ​ការ​ដ៏អស្ចារ្យ​ដល់​ខ្ញុំ​; ព្រះនាម​របស់​ព្រះអង្គ​វិសុទ្ធ​។


ខ្ញុំ​បាន​ប្រាប់​សេចក្ដីទាំងនេះ​ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​មាន​សេចក្ដីសុខសាន្ត​នៅក្នុង​ខ្ញុំ​។ នៅក្នុង​ពិភពលោក អ្នករាល់គ្នា​មាន​ទុក្ខវេទនា​មែន ប៉ុន្តែ​ចូរ​ក្លាហានឡើង​! ខ្ញុំ​មានជ័យជម្នះ​លើ​ពិភពលោក​ហើយ”៕


គឺ​យ៉ាងដូច្នេះ ដែល​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​បាន​ចម្រើនឡើង និង​បាន​ឈ្នះ​យ៉ាងមានអំណាច​។


មាន​ទាំង​ជនជាតិយូដា និង​អ្នកចូលសាសនាយូដា ជនជាតិក្រែត និង​ជនជាតិអារ៉ាប់​ផង​។ យើង​ឮ​ពួកគេ​និយាយ​អំពី​កិច្ចការ​ដ៏អស្ចារ្យ​របស់​ព្រះ ជា​ភាសា​របស់យើង​!”។


ដោយ​ដកហូត​មេគ្រប់គ្រង និង​មេអំណាច​ចេញ ព្រះ​បាន​ធ្វើឲ្យ​ពួកគេ​អាម៉ាស់មុខ​ជា​សាធារណៈ គឺ​ព្រះអង្គ​មានជ័យជម្នះ​លើ​ពួកគេ​តាមរយៈ​ព្រះគ្រីស្ទ​។


គេ​ច្រៀង​អ្វីមួយ​ដូចជា​ចម្រៀង​ថ្មី នៅមុខ​បល្ល័ង្ក នៅមុខ​សត្វមានជីវិត​ទាំង​បួន និង​នៅមុខ​ពួក​ចាស់ទុំ​។ គ្មានអ្នកណា​អាច​រៀន​ចម្រៀង​នោះ​បាន​ឡើយ លើកលែងតែ ១៤៤ ០០០ នាក់​នោះ ដែល​ត្រូវបាន​លោះមកវិញ​ពី​ផែនដី​ប៉ុណ្ណោះ​។


ស្ដេចទាំងនោះ​នឹង​ច្បាំង​នឹង​កូនចៀម ប៉ុន្តែ​កូនចៀម​នឹង​មានជ័យជម្នះ​លើ​ពួកគេ ដ្បិត​កូនចៀម​ជា​ព្រះអម្ចាស់​លើ​អស់ទាំង​ព្រះអម្ចាស់ ជា​ស្ដេច​លើ​អស់ទាំង​ស្ដេច​។ អ្នក​ដែល​នៅ​ជាមួយ​ព្រះអង្គ ជា​អ្នក​ដែល​ត្រូវបានត្រាស់ហៅ ជា​អ្នក​ដែល​ត្រូវបានជ្រើសរើស និង​ជា​មនុស្ស​ស្មោះត្រង់”។


អ្នក​ដែល​មានជ័យជម្នះ យើង​នឹង​ឲ្យ​អ្នកនោះ​អង្គុយ​ជាមួយ​យើង នៅលើ​បល្ល័ង្ក​របស់យើង ដូចដែល​យើង​មានជ័យជម្នះ ហើយ​បាន​អង្គុយ​ជាមួយ​ព្រះ​បិតា​របស់យើង នៅលើ​បល្ល័ង្ក​របស់​ព្រះអង្គ​ដែរ។


អ្នកទាំងនោះ​ច្រៀង​ចម្រៀង​ថ្មី​មួយ​ថា​៖ “ព្រះអង្គ​ស័ក្ដិសម​នឹង​យក​ក្រាំង ហើយ​បក​ត្រា​ទាំងនោះ​ចេញ ដ្បិត​ព្រះអង្គ​ត្រូវគេ​ធ្វើគុត ហើយ​បាន​ប្រោសលោះ​មនុស្ស​សម្រាប់​ព្រះ ពី​គ្រប់ទាំង​ពូជសាសន៍ ភាសា ជនជាតិ និង​ប្រជាជាតិ ដោយ​ព្រះលោហិត​របស់ព្រះអង្គ


ខ្ញុំ​បាន​សង្កេតមើល នោះ​មើល៍! មាន​សេះ​ស​មួយ​។ អ្នក​ដែល​ជិះ​សេះនោះ​កាន់​ធ្នូ​មួយ ហើយ​មាន​មកុដ​ប្រទាន​ដល់​អ្នកនោះ រួច​អ្នកនោះ​ក៏​ចេញទៅ​ទាំង​មានជ័យជម្នះ ហើយ​ដើម្បី​បានជ័យជម្នះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម