មនុស្សអាក្រក់មិនស្វែងរកព្រះអង្គ ក្នុងភាពក្រអឺតក្រទមនៃទឹកមុខរបស់ខ្លួនឡើយ អស់ទាំងគំនិតរបស់គេគឺ: “គ្មានព្រះទេ!”។
សុភាសិត 6:17 - ព្រះគម្ពីរខ្មែរសាកល ភ្នែកដែលឆ្មើងឆ្មៃ អណ្ដាតដែលភូតភរ ដៃដែលបង្ហូរឈាមមនុស្សឥតទោស ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺភ្នែកឆ្មើងឆ្មៃ អណ្ដាតភូតភរ ដៃដែលកម្ចាយឈាមមនុស្សឥតទោស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ការវាយឫកខ្ពស់ ការពោលពាក្យកុហក ការបង្ហូរឈាមជនស្លូតត្រង់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺភ្នែកឆ្មើងឆ្មៃ១ អណ្តាតភូតភរ១ ដៃដែលកំចាយឈាមមនុស្សឥតទោស១ អាល់គីតាប ការវាយឫកខ្ពស់ ការពោលពាក្យកុហក ការបង្ហូរឈាមជនស្លូតត្រង់ |
មនុស្សអាក្រក់មិនស្វែងរកព្រះអង្គ ក្នុងភាពក្រអឺតក្រទមនៃទឹកមុខរបស់ខ្លួនឡើយ អស់ទាំងគំនិតរបស់គេគឺ: “គ្មានព្រះទេ!”។
អ្នកដែលមួលបង្កាច់អ្នកជិតខាងរបស់ខ្លួនដោយសម្ងាត់ ទូលបង្គំនឹងបំផ្លាញចេញ; អ្នកដែលមានភ្នែកឆ្មើងឆ្មៃ និងចិត្តអំនួត ទូលបង្គំនឹងមិនទ្រាំឡើយ។
ព្រះយេហូវ៉ាអើយ ចិត្តរបស់ទូលបង្គំមិនបានលើកខ្លួនឡើង ហើយភ្នែករបស់ទូលបង្គំមិនបានឆ្មើងឆ្មៃឡើយ! ទូលបង្គំមិនបានប៉ះពាល់នឹងសេចក្ដីដែលធំពេក ឬអស្ចារ្យពេកសម្រាប់ទូលបង្គំនោះឡើយ។
ដ្បិតគឺព្រះអង្គហើយ ដែលសង្គ្រោះប្រជារាស្ត្រដែលបន្ទាបខ្លួន ប៉ុន្តែព្រះអង្គបន្ទាបអស់ទាំងភ្នែកដែលឆ្មើងឆ្មៃ។
សូមឲ្យបបូរមាត់ភូតភរបានទៅជាគ គឺបបូរមាត់ដែលនិយាយព្រហើនទាស់នឹងមនុស្សសុចរិត ដោយអំនួត និងសេចក្ដីមើលងាយ។
ព្រះអង្គនឹងបំផ្លាញអ្នកដែលពោលពាក្យភូតភរ ព្រះយេហូវ៉ាទ្រង់ស្អប់ខ្ពើមមនុស្សនៃការបង្ហូរឈាម និងការបោកបញ្ឆោត។
រីឯទូលបង្គំវិញ ទូលបង្គំនឹងចូលទៅក្នុងដំណាក់របស់ព្រះអង្គ ដោយភាពបរិបូរនៃសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ ទូលបង្គំនឹងក្រាបថ្វាយបង្គំឆ្ពោះទៅព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ ដោយការកោតខ្លាចព្រះអង្គ។
ប្រសិនបើពួកគេនិយាយថា៖ “ចូរមកជាមួយយើងចុះ មក៍! យើងនាំគ្នាសម្ងំចាំបង្ហូរឈាមគេ ហើយពួនស្ទាក់មនុស្សឥតទោសដោយគ្មានមូលហេតុ!
បបូរមាត់ភូតភរជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា រីឯអ្នកដែលប្រព្រឹត្តយ៉ាងស្មោះត្រង់ ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ។
អស់អ្នកដែលមានចិត្តឆ្មើងឆ្មៃជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា អ្នកនោះពិតជាមិនរួចទោសឡើយ។
បបូរមាត់មានវោហារមិនសមនឹងមនុស្សឆោតល្ងង់ទៅហើយ ចុះទម្រាំបបូរមាត់ភូតភរវិញ តើមិនសមនឹងអភិជនអម្បាលម៉ានទៅទៀត!
មនុស្សដែលរងសម្ពាធដោយសារបង្ហូរឈាមគេ នឹងរត់គេចរហូតដល់រណ្ដៅមរណៈ។ កុំឲ្យអ្នកណាជួយឃាត់អ្នកនោះឡើយ!
មានជំនាន់មួយដែលភ្នែករបស់គេឆ្មើងឆ្មៃយ៉ាងណាហ្ន៎ ហើយត្របកភ្នែករបស់គេឡើងខ្ពស់យ៉ាងណាហ្ន៎!
មានប្រាំមួយយ៉ាងដែលព្រះយេហូវ៉ាទ្រង់ស្អប់ ក៏មានប្រាំពីរផង ដែលជាទីស្អប់ខ្ពើមដល់អង្គទ្រង់ គឺ:
កាលណាអ្នករាល់គ្នាលាតដៃអធិស្ឋាន យើងនឹងបាំងភ្នែករបស់យើងពីអ្នករាល់គ្នា; ទោះបីជាអ្នករាល់គ្នាបង្កើនពាក្យអធិស្ឋានក៏ដោយ ក៏យើងមិនស្ដាប់ឡើយ។ ដៃរបស់អ្នករាល់គ្នាពេញដោយឈាមហើយ!
ភ្នែកក្រអឺតក្រទមរបស់មនុស្សនឹងត្រូវបានបន្ទាបចុះ ភាពឆ្មើងឆ្មៃរបស់មនុស្សនឹងត្រូវបានបង្អោនចុះ នោះមានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលត្រូវបានលើកតម្កើងនៅថ្ងៃនោះ។
ព្រះយេហូវ៉ាមានបន្ទូលទៀតថា៖ “ដោយព្រោះកូនស្រីស៊ីយ៉ូនបានលើកខ្លួនឡើង ហើយដើរងើបងើយ ទាក់ទាញដោយភ្នែក ដើរកាច់រាង ព្រមទាំងអង្រួនឲ្យឮសូររ៉ឺងៗដោយជើងរបស់ពួកនាង
ទឹកមុខរបស់ពួកគេធ្វើបន្ទាល់ទាស់នឹងពួកគេ; ពួកគេសម្ដែងបាបរបស់ខ្លួនដូចសូដុម; ពួកគេមិនលាក់បាំងឡើយ។ វេទនាដល់ព្រលឹងរបស់ពួកគេហើយ ដ្បិតពួកគេបាននាំមហន្តរាយមកលើខ្លួនឯង។
អ្នករាល់គ្នាមានឪពុកជាមារ ហើយអ្នករាល់គ្នាចង់ប្រព្រឹត្តតាមចំណង់របស់ឪពុកអ្នករាល់គ្នា។ វាជាឃាតករតាំងពីដើមមក ហើយវាមិនឈរនៅក្នុងសេចក្ដីពិតទេ ពីព្រោះសេចក្ដីពិតមិននៅក្នុងវាឡើយ។ នៅពេលវានិយាយកុហក វានិយាយចេញពីចរិតខ្លួនវា ពីព្រោះវាជាអ្នកភូតភរ ហើយជាឪពុកនៃសេចក្ដីភូតភរ។
ដូចគ្នាដែរ អ្នករាល់គ្នាដែលនៅក្មេងអើយ ចូរចុះចូលនឹងពួកចាស់ទុំចុះ។ អ្នកទាំងអស់គ្នាត្រូវបំពាក់ខ្លួនដោយការបន្ទាបខ្លួនចំពោះគ្នាទៅវិញទៅមក ដ្បិត “ព្រះទ្រង់ប្រឆាំងនឹងមនុស្សក្រអឺតក្រទម ប៉ុន្តែប្រទានព្រះគុណដល់មនុស្សរាបទាបវិញ”។
រីឯពួកឆ្កែ ពួកធ្វើមន្តអាគម ពួកអសីលធម៌ខាងផ្លូវភេទ ពួកឃាតករ ពួកថ្វាយបង្គំរូបបដិមាករ ព្រមទាំងអស់អ្នកដែលស្រឡាញ់ និងប្រព្រឹត្តសេចក្ដីកុហក ពួកទាំងនោះនឹងនៅខាងក្រៅ។