Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 1:15 - ព្រះគម្ពីរខ្មែរសាកល

15 កាលណា​អ្នករាល់គ្នា​លាត​ដៃ​អធិស្ឋាន យើង​នឹង​បាំង​ភ្នែក​របស់យើង​ពី​អ្នករាល់គ្នា​; ទោះបីជា​អ្នករាល់គ្នា​បង្កើន​ពាក្យអធិស្ឋាន​ក៏ដោយ ក៏​យើង​មិន​ស្ដាប់​ឡើយ​។ ដៃ​របស់អ្នករាល់គ្នា​ពេញ​ដោយ​ឈាម​ហើយ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 កាល​ណា​អ្នក​រាល់​គ្នា​ប្រទូល​ដៃ​ឡើង នោះ​យើង​នឹង​បែរ​ភ្នែក​ចេញ​ពី​អ្នក បើ​កាល​ណា​អ្នក​អធិ‌ស្ឋាន​ជា​ច្រើន នោះ​យើង​នឹង​មិន​ស្តាប់​ឡើយ ដ្បិត​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ពេញ​ដោយ​ឈាម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 កាល​ណា​អ្នក​រាល់​គ្នា​លើក​ដៃ​ប្រណម្យ យើង​ងាក​មុខ​ចេញ ទោះ​បី​អ្នក​រាល់​គ្នា​អធិស្ឋាន​ច្រើន​យ៉ាង​ណា​ក្ដី ក៏​យើង​មិន​ព្រម​ស្ដាប់​ដែរ ព្រោះ​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ដោយ​ឈាម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 កាល​ណា​ឯង​រាល់​គ្នា​ប្រទូល​ដៃ​ឡើង នោះ​អញ​នឹង​បែរ​ភ្នែក​ពី​ឯង​ចេញ អើ បើ​កាល​ណា​ឯង​អធិ‌ស្ឋាន​ជា​ច្រើន នោះ​អញ​នឹង​មិន​ស្តាប់​ឡើយ ដ្បិត​ដៃ​ឯង​រាល់​គ្នា​ប្រឡាក់​ពេញ​ដោយ​ឈាម

សូមមើលជំពូក ចម្លង

អាល់គីតាប

15 កាល​ណា​អ្នក​រាល់​គ្នា​លើក​ដៃ​ប្រណម្យ យើង​ងាក​មុខ​ចេញ ទោះ​បី​អ្នក​រាល់​គ្នា​ទូរអា​ច្រើន​យ៉ាង​ណា​ក្ដី ក៏​យើង​មិន​ព្រម​ស្ដាប់​ដែរ ព្រោះ​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ដោយ​ឈាម។

សូមមើលជំពូក ចម្លង




អេសាយ 1:15
36 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​លើក​ដៃ​របស់អ្នករាល់គ្នា​ទៅ​ទីវិសុទ្ធ ហើយ​ថ្វាយពរ​ព្រះយេហូវ៉ា​!


ឱ​ព្រះ​អើយ សូម​ផ្ទៀងព្រះកាណ៌​នឹង​ពាក្យអធិស្ឋាន​របស់ទូលបង្គំ​ផង សូម​កុំ​លាក់​អង្គទ្រង់​ពី​ពាក្យទូលអង្វរ​របស់ទូលបង្គំ​ឡើយ​!


ប្រសិនបើ​ខ្ញុំ​ទុក​សេចក្ដីទុច្ចរិត​ក្នុងចិត្ត​ខ្ញុំ ម្ល៉េះសម​ព្រះអម្ចាស់​របស់ខ្ញុំ​មិន​បាន​សណ្ដាប់​ឡើយ​។


ពេលនោះ ពួកគេ​នឹង​ស្រែកហៅ​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​នឹង​មិន​ឆ្លើយ​ទេ ពួកគេ​នឹង​ខំប្រឹងស្វែងរក​ខ្ញុំ ប៉ុន្តែ​រក​ខ្ញុំ​មិន​ឃើញ​ឡើយ​។


ភ្នែក​ដែល​ឆ្មើងឆ្មៃ អណ្ដាត​ដែល​ភូតភរ ដៃ​ដែល​បង្ហូរឈាម​មនុស្ស​ឥតទោស


ជាពេលដែល​ព្រះអម្ចាស់​របស់ខ្ញុំ​បាន​លាងសម្អាត​ភាពស្មោកគ្រោក​របស់​កូនស្រី​ស៊ីយ៉ូន ហើយ​ជម្រះ​ថ្លុកឈាម​របស់​យេរូសាឡិម​ពី​កណ្ដាល​ទីក្រុង ដោយ​វិញ្ញាណ​នៃ​ការជំនុំជម្រះ និង​វិញ្ញាណ​ដែល​ឆេះសន្ធោសន្ធៅ​។


ព្រះ​នៃ​អ៊ីស្រាអែល ជា​ព្រះសង្គ្រោះ​អើយ ព្រះអង្គ​ពិតជា​ព្រះ​ដែល​លាក់អង្គទ្រង់​!


មើល៍! អ្នករាល់គ្នា​តមអាហារ​ដើម្បី​ការទាស់ទែង និង​ជម្លោះ ហើយ​ដើម្បី​វាយ​ដោយ​កណ្ដាប់ដៃ​ដ៏អាក្រក់​។ អ្នករាល់គ្នា​តមអាហារ​ដូច​សព្វថ្ងៃនេះ មិនមែន​ដើម្បីឲ្យ​សំឡេង​របស់អ្នករាល់គ្នា​បាន​ឮ​ដល់​ស្ថានដ៏ខ្ពស់​ឡើយ​!


តើ​មិនមែន​ជា​ការ​ចែក​អាហារ​របស់អ្នក​ឲ្យ​មនុស្ស​អត់ឃ្លាន ហើយ​នាំ​មនុស្ស​ទ័លក្រ​ដែល​សាត់អណ្ដែត​មក​ផ្ទះ​អ្នក​ទេ​ឬ​? តើ​មិនមែន​ជា​ការ​ដណ្ដប់​ឲ្យ​គេ កាលណា​អ្នក​ឃើញ​គេនៅ​ខ្លួនទទេ ហើយ​ឥត​លាក់​ខ្លួន​ពី​សាច់សាលោហិត​របស់អ្នក​ទេ​ឬ​?


គ្មានអ្នកណា​ហៅរក​ព្រះនាម​របស់ព្រះអង្គ គ្មានអ្នកណា​ដាស់​ខ្លួនឯង​ឡើង​ដើម្បី​កាន់ខ្ជាប់​តាម​ព្រះអង្គ​ឡើយ ពីព្រោះ​ព្រះអង្គ​បាន​លាក់​ព្រះភក្ត្រ​ពី​យើងខ្ញុំ ហើយ​ធ្វើឲ្យ​យើងខ្ញុំ​រលាយ​ក្នុង​កណ្ដាប់ដៃ​នៃ​អំពើទុច្ចរិត​របស់យើងខ្ញុំ​។


ខ្ញុំ​នឹង​រង់ចាំ​ព្រះយេហូវ៉ា​ដែល​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​វង្សត្រកូល​យ៉ាកុប ខ្ញុំ​នឹង​រំពឹងមើលទៅ​ព្រះអង្គ​!


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​: ‘ដូចដែល​យើង​បាន​ស្រែកហៅ ប៉ុន្តែ​គេ​មិន​បាន​ស្ដាប់​យ៉ាងណា គេ​ក៏​ស្រែកហៅ ប៉ុន្តែ​យើង​នឹង​មិន​ស្ដាប់​យ៉ាងនោះដែរ​។


“វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជា​មនុស្សមានពុត​អើយ​! ដ្បិត​អ្នករាល់គ្នា​បិទ​អាណាចក្រស្ថានសួគ៌​នៅមុខ​មនុស្ស​។ ខ្លួនអ្នករាល់គ្នា​មិន​ចូលទៅ​ទេ ហើយក៏មិន​ឲ្យ​អ្នក​ដែល​កំពុង​ចូល​នោះ ចូលទៅ​ដែរ​។


នៅពេល​អ្នករាល់គ្នា​អធិស្ឋាន កុំ​ពោលប៉ប៉ាច់ប៉ប៉ោច​ដូច​សាសន៍ដទៃ​ឡើយ ដ្បិត​ពួកគេ​គិត​ថា ពួកគេ​នឹង​ត្រូវបាន​សណ្ដាប់​តាមរយៈ​ពាក្យជាច្រើន​របស់​ពួកគេ​។


យើងរាល់គ្នា​ដឹង​ហើយ​ថា ព្រះ​មិន​សណ្ដាប់​មនុស្សបាប​ទេ ប៉ុន្តែ​ប្រសិនបើ​មាន​អ្នកណា​កោតខ្លាចព្រះ ហើយ​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ ព្រះអង្គ​ទ្រង់​សណ្ដាប់​អ្នក​នោះ​។


ដូច្នេះ ខ្ញុំ​ចង់​ឲ្យ​ពួក​ប្រុស‍ៗ​នៅ​គ្រប់​ទីកន្លែង អធិស្ឋាន​ដោយ​លើក​ដៃ​ដ៏វិសុទ្ធ​ឡើង ដោយគ្មាន​កំហឹង ឬ​ការឈ្លោះប្រកែក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម