Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 10:4 - ព្រះគម្ពីរខ្មែរសាកល

4 មនុស្ស​អាក្រក់​មិន​ស្វែងរក​ព្រះអង្គ ក្នុង​ភាពក្រអឺតក្រទម​នៃ​ទឹកមុខ​របស់ខ្លួន​ឡើយ អស់ទាំង​គំនិត​របស់គេ​គឺ​: “គ្មាន​ព្រះ​ទេ​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 មនុស្ស​អាក្រក់​និយាយ​ទាំង​វាយ​ឫក​ខ្ពស់​ថា "ព្រះ​មិន​រវីរវល់​អ្វី​ឡើយ" ឯ​អស់​ទាំង​គំនិត​របស់​គេ​តែង​គិត​ថា "គ្មាន​ព្រះ​ណា​ទេ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 មនុស្ស​ពាល​និយាយ​ទាំង​វាយ​ឫក​ខ្ពស់ ហើយ​មិន​រវី‌រវល់​នឹង​អ្វី​សោះ ព្រោះ​គេ​គិត​ថា គ្មាន​ព្រះ‌ជាម្ចាស់​ទេ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 មនុស្ស​អាក្រក់​ពោល​ដោយ​ឫក​អំនួត​របស់​ខ្លួន​គេ ថា ព្រះ‌ទ្រង់​នឹង​មិន​ធ្វើ​ទោស​ទេ ឯ​អស់​ទាំង​គំនិត​របស់​គេ នោះ​តែង​គិត​ថា គ្មាន​ព្រះ​ណា​សោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 មនុស្ស​ពាល​និយាយ​ទាំង​វាយ​ឫក​ខ្ពស់ ហើយ​មិន​រវី‌រវល់​នឹង​អ្វី​សោះ ព្រោះ​គេ​គិត​ថា គ្មាន​អុលឡោះ​ទេ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 10:4
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​ទត​ឃើញ​ថា​ការអាក្រក់​របស់​មនុស្ស​មាន​ច្រើន​នៅលើ​ផែនដី ហើយ​គ្រប់ទាំង​បំណង​នៃ​គំនិត​ក្នុង​ចិត្ត​គេ​សុទ្ធតែ​អាក្រក់​វាល់ព្រឹកវាល់ល្ងាច​។


អ្នកដែល​មួលបង្កាច់​អ្នកជិតខាង​របស់ខ្លួន​ដោយ​សម្ងាត់ ទូលបង្គំ​នឹង​បំផ្លាញចេញ​; អ្នកដែល​មាន​ភ្នែក​ឆ្មើងឆ្មៃ និង​ចិត្តអំនួត ទូលបង្គំ​នឹង​មិន​ទ្រាំ​ឡើយ​។


ដ្បិត​គឺ​ព្រះអង្គ​ហើយ ដែល​សង្គ្រោះ​ប្រជារាស្ត្រ​ដែល​បន្ទាបខ្លួន ប៉ុន្តែ​ព្រះអង្គ​បន្ទាប​អស់ទាំង​ភ្នែក​ដែល​ឆ្មើងឆ្មៃ​។


ព្រះអង្គមានបន្ទូលថា​៖ “ចូរ​ស្វែងរក​មុខ​យើង” ចិត្ត​របស់ទូលបង្គំ​ក៏​ទូល​ព្រះអង្គ​ថា​៖ “ព្រះយេហូវ៉ា​អើយ ទូលបង្គំ​នឹង​ស្វែងរក​ព្រះភក្ត្រ​របស់ព្រះអង្គ​!”។


នៅ​ក្នុងចិត្ត​របស់ខ្ញុំ មាន​ពាក្យថ្លែង​ជំទាស់នឹង​ការបំពាន​របស់​មនុស្ស​អាក្រក់​ថា​៖ “គ្មាន​ការកោតខ្លាច​ព្រះ​សោះ នៅចំពោះ​ភ្នែក​របស់គេ


មនុស្ស​ឆោតល្ងង់​និយាយ​ក្នុងចិត្ត​របស់ខ្លួន​ថា​៖ “គ្មាន​ព្រះ​ទេ​!”។ ពួកគេ​ខូចអាក្រក់ ហើយ​ប្រព្រឹត្ត​អំពើទុច្ចរិត​គួរឲ្យស្អប់ខ្ពើម​; គ្មានអ្នកណា​ប្រព្រឹត្ត​ល្អ​ឡើយ​។


ពួកគេ​និយាយថា​៖ “តើ​ព្រះ​ដឹង​ដូចម្ដេច​? តើ​ព្រះ​ដ៏ខ្ពស់បំផុត​មាន​ចំណេះដឹង​ឬ​?”។


ភ្នែក​ឆ្មើងឆ្មៃ និង​ចិត្ត​អំនួត ជា​ចង្កៀង​របស់​មនុស្ស​អាក្រក់ ទាំងនេះសុទ្ធតែជា​បាប​។


មាន​ជំនាន់​មួយ​ដែល​ភ្នែក​របស់គេ​ឆ្មើងឆ្មៃ​យ៉ាងណាហ្ន៎ ហើយ​ត្របកភ្នែក​របស់គេ​ឡើងខ្ពស់​យ៉ាងណាហ្ន៎​!


ក្រែងលោ​ទូលបង្គំ​បាន​ឆ្អែត ហើយ​បដិសេធ​ព្រះអង្គ​ដោយ​ពោលថា​៖ “តើ​ព្រះយេហូវ៉ា​ជា​អ្នកណា​?” ឬ​ក្រែងលោ​ទូលបង្គំ​បាន​ធ្លាក់ខ្លួនក្រ ហើយ​លួច​គេ ក៏​បន្ថោក​ព្រះនាម​របស់​ព្រះ​នៃទូលបង្គំ​។


ភ្នែក​ដែល​ឆ្មើងឆ្មៃ អណ្ដាត​ដែល​ភូតភរ ដៃ​ដែល​បង្ហូរឈាម​មនុស្ស​ឥតទោស


ដោយសារ​ការកាត់ទោស​ចំពោះ​កិច្ចការ​អាក្រក់​មិន​ត្រូវបាន​អនុវត្ត​យ៉ាងឆាប់ ដូច្នេះ​ចិត្ត​មនុស្សលោក​ក៏​ពេញ​ដោយ​ការ​ធ្វើ​អាក្រក់​។


ភ្នែក​ក្រអឺតក្រទម​របស់​មនុស្ស​នឹង​ត្រូវបាន​បន្ទាបចុះ ភាពឆ្មើងឆ្មៃ​របស់​មនុស្ស​នឹង​ត្រូវបាន​បង្អោនចុះ នោះ​មានតែ​ព្រះយេហូវ៉ា​ប៉ុណ្ណោះ​ដែល​ត្រូវបាន​លើកតម្កើង​នៅ​ថ្ងៃ​នោះ​។


ទឹកមុខ​របស់ពួកគេ​ធ្វើបន្ទាល់​ទាស់នឹង​ពួកគេ​; ពួកគេ​សម្ដែង​បាប​របស់ខ្លួន​ដូច​សូដុម​; ពួកគេ​មិន​លាក់បាំង​ឡើយ​។ វេទនា​ដល់​ព្រលឹង​របស់ពួកគេ​ហើយ ដ្បិត​ពួកគេ​បាន​នាំ​មហន្តរាយ​មក​លើ​ខ្លួនឯង​។


ជើង​ពួកគេ​រត់ទៅ​តាម​សេចក្ដី​អាក្រក់ ហើយ​ពួកគេ​រហ័ស​នឹង​បង្ហូរឈាម​ឥតទោស​; គំនិត​របស់ពួកគេ​ជា​គំនិត​ទុច្ចរិត​; មាន​សេចក្ដីបំផ្លាញ និង​សេចក្ដីអន្តរាយ​នៅក្នុង​វិថី​របស់ពួកគេ​;


យើង​បាន​លាត​ដៃ​របស់យើង​វាល់ព្រឹកវាល់ល្ងាច ទៅរក​ប្រជាជន​ដែល​បះបោរ ដែល​ដើរ​តាម​ផ្លូវ​មិន​ល្អ គឺ​តាម​គំនិត​របស់ខ្លួន


ដ្បិត​គំនិត​អាក្រក់​ចេញមក​ពី​ខាងក្នុង គឺ​ពី​ចិត្ត​របស់​មនុស្ស ដូចជា​អំពើអសីលធម៌ខាងផ្លូវភេទ ការលួច ការកាប់សម្លាប់


ដូច្នេះ ចូរ​កែប្រែចិត្ត​ពី​ការអាក្រក់​នេះ​របស់អ្នក ហើយ​អធិស្ឋាន​ទៅ​ព្រះអម្ចាស់​ចុះ ក្រែងលោ​បំណង​ចិត្ត​របស់អ្នក​នឹង​ត្រូវបាន​លើកលែងទោស​ឲ្យ​អ្នក​។


ដូច្នេះ មនុស្ស​ស្គាល់​ព្រះ​ហើយ ប៉ុន្តែ​មិន​បាន​លើកតម្កើងសិរីរុងរឿង​ដល់ព្រះអង្គ​ឲ្យសមជា​ព្រះ ហើយក៏មិន​អរព្រះគុណ​ដល់ព្រះអង្គ​ដែរ ផ្ទុយទៅវិញ ពួកគេ​ទៅជាឥតបានការ​ក្នុង​គំនិត ហើយ​ចិត្ត​ល្ងីល្ងើ​របស់​ពួកគេ​ទៅជាងងឹត​។


ដោយព្រោះ​មនុស្ស​យល់ថា​មិន​ចាំបាច់​ស្គាល់​ព្រះ ព្រះ​ក៏​ប្រគល់​ពួកគេ​ទៅក្នុង​គំនិត​ដែលខូចសីលធម៌ ឲ្យ​ប្រព្រឹត្ត​អំពើ​ដែល​មិន​គប្បី​។


កាលណោះ អ្នករាល់គ្នា​គ្មាន​ព្រះ​គ្រីស្ទ​ទេ គឺ​ត្រូវបាន​បំបែកចេញ​ពី​ប្រជាជាតិ​អ៊ីស្រាអែល ហើយ​ជា​ជនបរទេស​ខាងឯ​សម្ពន្ធមេត្រី​នៃ​សេចក្ដីសន្យា​; នៅក្នុង​ពិភពលោកនេះ អ្នករាល់គ្នា​គ្មាន​សេចក្ដីសង្ឃឹម ហើយក៏​ប្រាសចាកពីព្រះ​ផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម