Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 131 - ព្រះគម្ពីរខ្មែរសាកល


ព្រលឹងរបស់ខ្ញុំស្ងប់ដូចទារក
បទតម្កើង ​របស់​ដាវីឌ ជា​ចម្រៀង​សម្រាប់​ឡើងទៅព្រះវិហារ​។

1 ព្រះយេហូវ៉ា​អើយ ចិត្ត​របស់ទូលបង្គំ​មិន​បាន​លើកខ្លួនឡើង ហើយ​ភ្នែក​របស់ទូលបង្គំ​មិន​បាន​ឆ្មើងឆ្មៃ​ឡើយ​! ទូលបង្គំ​មិន​បាន​ប៉ះពាល់​នឹង​សេចក្ដីដែល​ធំ​ពេក ឬ​អស្ចារ្យ​ពេក​សម្រាប់​ទូលបង្គំ​នោះ​ឡើយ​។

2 ផ្ទុយទៅវិញ ទូលបង្គំ​បាន​ធ្វើឲ្យ​ព្រលឹង​របស់ខ្លួន​ស្ងប់ ហើយ​នៅស្ងៀម ដូចជា​ទារកដែល​ផ្ដាច់ដោះ​នៅជាមួយ​ម្ដាយ​របស់វា​; ព្រលឹង​របស់ទូលបង្គំ​ស្ថិត​នៅក្នុង​ទូលបង្គំ ដូចជា​ទារកដែល​ផ្ដាច់ដោះ​។

3 អ៊ីស្រាអែល​អើយ ចូរ​សង្ឃឹម​លើ​ព្រះយេហូវ៉ា ចាប់ពី​ឥឡូវនេះ រហូតអស់កល្បជានិច្ច​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម