Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 5:7 - ព្រះគម្ពីរខ្មែរសាកល

7 រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​ចូលទៅ​ក្នុង​ដំណាក់​របស់ព្រះអង្គ ដោយ​ភាពបរិបូរ​នៃ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ ទូលបង្គំ​នឹង​ក្រាបថ្វាយបង្គំ​ឆ្ពោះទៅ​ព្រះវិហារ​ដ៏វិសុទ្ធ​របស់ព្រះអង្គ ដោយ​ការកោតខ្លាច​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​ចូល ទៅ​ក្នុង​ដំណាក់​ព្រះ‌អង្គ ដោយ‌សារ​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដ៏​បរិបូរ​របស់​ព្រះ‌អង្គ ទូល‌បង្គំ​នឹងក្រាប​ថ្វាយ‌បង្គំ ឆ្ពោះ​ទៅ​ព្រះ‌វិហារ​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដោយ​កោត​ខ្លាច​ដល់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​ចូល​មក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះអង្គ​បាន ដោយ‌សារ​តែ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​សប្បុរស យ៉ាង​ខ្លាំង​ចំពោះ​ទូលបង្គំ ទូលបង្គំ​សូម​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ ដោយ​បែរ​មុខ​តម្រង់​ទៅ​រក​ព្រះ‌វិហារ​ដ៏វិសុទ្ធ របស់​ព្រះអង្គ ទាំង​គោរព​កោត​ខ្លាច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​ចូល​ទៅ​ក្នុង​ដំណាក់​នៃ​ទ្រង់ ដោយ‌សារ​សេចក្ដី​មេត្តា‌ករុណា​ដ៏​បរិបូរ​របស់​ទ្រង់ ទូលបង្គំ​នឹង​ថ្វាយ‌បង្គំ​នៅ​ក្នុង​ព្រះ‌វិហារ​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ដោយ​ចិត្ត​កោត‌ខ្លាច​ដល់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

7 រីឯ​ខ្ញុំ​វិញ ខ្ញុំ​ចូល​មក​ក្នុង​ដំណាក់​របស់​ទ្រង់​បាន ដោយ‌សារ​តែ​ទ្រង់​មាន​ចិត្ត​សប្បុរស យ៉ាង​ខ្លាំង​ចំពោះ​ខ្ញុំ ខ្ញុំ​សូម​ក្រាប​ថ្វាយ‌បង្គំ​ទ្រង់ ដោយ​បែរ​មុខ​តម្រង់​ទៅ​រក​ម៉ាស្ជិទ​ដ៏‌វិសុទ្ធ របស់​ទ្រង់​ ទាំង​គោរព​កោត​ខ្លាច។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 5:7
27 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកដែល​ប្រព្រឹត្ត​ល្បិចកល​នឹង​មិន​ស្នាក់នៅ​ក្នុង​ផ្ទះ​របស់ទូលបង្គំ​ទេ អ្នកដែល​និយាយមុសា​នឹង​មិន​ឈរ​នៅចំពោះ​ភ្នែក​របស់ទូលបង្គំ​ឡើយ​។


ប៉ុន្តែ​មាន​ការលើកលែងទោស​នៅនឹង​ព្រះអង្គ ដើម្បីឲ្យ​ព្រះអង្គ​ត្រូវបាន​កោតខ្លាច​។


យើង​នាំគ្នា​មក​ដំណាក់​របស់ព្រះអង្គ​! យើង​នាំគ្នា​ថ្វាយបង្គំ​នៅទៀប​កំណល់​ព្រះបាទា​របស់ព្រះអង្គ​!


ទូលបង្គំ​នឹង​ក្រាបថ្វាយបង្គំ​ឆ្ពោះទៅ​ព្រះវិហារ​ដ៏វិសុទ្ធ​របស់ព្រះអង្គ ហើយ​អរព្រះគុណ​ដល់​ព្រះនាម​របស់ព្រះអង្គ​សម្រាប់​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​របស់ព្រះអង្គ ដ្បិត​ព្រះអង្គ​បាន​លើកតម្កើង​ព្រះនាម​របស់ព្រះអង្គ និង​ព្រះបន្ទូល​របស់ព្រះអង្គ​ឲ្យ​ខ្ពស់ជាង​អ្វីៗ​ទាំងអស់​។


សូម​សណ្ដាប់​សំឡេង​នៃ​ពាក្យអង្វរករ​របស់ទូលបង្គំ​ផង ពេល​ទូលបង្គំ​ស្រែករកជំនួយ​ពី​ព្រះអង្គ ពេល​ទូលបង្គំ​លើក​ដៃ​ឡើង​ឆ្ពោះទៅ​ទីវិសុទ្ធបំផុត​របស់ព្រះអង្គ​។


នៅពេល​មនុស្សសុចរិត​ស្រែកឡើង ព្រះយេហូវ៉ា​ក៏​សណ្ដាប់ ហើយ​រំដោះ​ពួកគេ​ពី​អស់ទាំង​ទុក្ខវេទនា​របស់ពួកគេ​។


ឱ​ព្រះ​អើយ សូម​មេត្តា​ដល់​ទូលបង្គំ ស្របតាម​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ផង​! សូម​លុប​ការបំពាន​របស់ទូលបង្គំ​ចេញ ស្របតាម​សេចក្ដីមេត្តា​ដ៏បរិបូរ​របស់ព្រះអង្គ​ផង​!


រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​ដូចជា​ដើមអូលីវ​ខៀវខ្ចី​នៅក្នុង​ដំណាក់​របស់​ព្រះ ទូលបង្គំ​បាន​ជឿទុកចិត្តលើ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់​ព្រះ ជារៀងរហូតអស់កល្បជានិច្ច​។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​ស្រែកហៅ​ព្រះ ហើយ​ព្រះយេហូវ៉ា​នឹង​សង្គ្រោះ​ខ្ញុំ​។


រីឯ​ទូលបង្គំ​វិញ ព្រះយេហូវ៉ា​អើយ សេចក្ដីអធិស្ឋាន​របស់ទូលបង្គំ​នៅចំពោះ​ព្រះអង្គ​ហើយ​! ឱ​ព្រះ​អើយ ក្នុង​វេលា​នៃ​ការសន្ដោស សូម​ឆ្លើយ​នឹង​ទូលបង្គំ​ក្នុង​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដ៏បរិបូរ​របស់ព្រះអង្គ និង​ក្នុង​ភាពពិតត្រង់​នៃ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​ផង​!


ព្រះយេហូវ៉ា​អើយ សូម​ឆ្លើយ​នឹង​ទូលបង្គំ​ផង ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ល្អ​ណាស់​! សូម​បែរមក​រក​ទូលបង្គំ​ដោយ​សេចក្ដីមេត្តា​ដ៏លើសលប់​របស់ព្រះអង្គ​ផង​!


មាន​ប្រាំមួយ​យ៉ាង​ដែល​ព្រះយេហូវ៉ា​ទ្រង់​ស្អប់ ក៏​មាន​ប្រាំពីរ​ផង ដែលជា​ទីស្អប់ខ្ពើម​ដល់​អង្គទ្រង់ គឺ​:


ភ្នែក​ដែល​ឆ្មើងឆ្មៃ អណ្ដាត​ដែល​ភូតភរ ដៃ​ដែល​បង្ហូរឈាម​មនុស្ស​ឥតទោស


ចូរឲ្យ​មនុស្ស​អាក្រក់​បោះបង់​ផ្លូវ​របស់ខ្លួន​ចោល ចូរឲ្យ​មនុស្ស​ទុច្ចរិត​បោះបង់​គំនិត​របស់ខ្លួន​ចោល ហើយ​ឲ្យ​ពួកគេ​ត្រឡប់មក​រក​ព្រះយេហូវ៉ា​វិញ នោះ​ព្រះអង្គ​នឹង​អាណិតមេត្តា​ពួកគេ ក៏​ឲ្យ​ពួកគេ​ត្រឡប់មក​រក​ព្រះ​របស់ពួកយើង​វិញ ដ្បិត​ព្រះអង្គ​នឹង​លើកលែងទោស​ជាបរិបូរ​។


ព្រះវិហារ​ដ៏វិសុទ្ធ និង​ដ៏រុងរឿង​របស់យើងខ្ញុំ ជា​កន្លែងដែល​ពួក​ដូនតា​របស់យើងខ្ញុំ​បាន​សរសើរតម្កើង​ព្រះអង្គ ត្រូវបាន​ដុត​ដោយ​ភ្លើង ហើយ​អស់ទាំង​ទីពេញចិត្ត​របស់យើងខ្ញុំ​ក៏​បាន​ក្លាយជា​ទីបាក់បែក​ដែរ​។


នៅពេល​ដានីយ៉ែល​បាន​ដឹង​ថា ឯកសារ​នោះ​ត្រូវបាន​ឡាយព្រះហស្តលេខា​ហើយ គាត់​ក៏​ចូលទៅ​ក្នុង​ផ្ទះ​របស់ខ្លួន​——​បង្អួច​នៅ​បន្ទប់ខាងលើ​របស់គាត់​បាន​ចំហ​ឆ្ពោះទៅ​យេរូសាឡិម​——​គាត់​ក៏​លុតជង្គង់ ហើយ​អធិស្ឋាន ព្រមទាំង​អរព្រះគុណ​នៅចំពោះ​ព្រះ​របស់គាត់​មួយ​ថ្ងៃ​បី​ដង ដូចដែល​គាត់​បាន​ធ្វើ​ពីមុន​។


ដូច្នេះ ក្រុមជំនុំ​នៅ​ទូទាំង​យូឌា កាលីឡេ និង​សាម៉ារី ក៏​មាន​សេចក្ដីសុខសាន្ត​។ ដោយ​ត្រូវបាន​ស្អាងទឹកចិត្តឡើង ពួកគេ​ក៏​ជឿនទៅមុខ​ក្នុង​ការកោតខ្លាច​ព្រះអម្ចាស់ និង​ក្នុង​ការកម្សាន្តចិត្ត​នៃ​ព្រះវិញ្ញាណដ៏វិសុទ្ធ ហើយ​ពួកគេ​កើនឡើង​ជាលំដាប់​។


ដោយហេតុនេះ ចូរឲ្យ​យើង​ចូលទៅជិត​បល្ល័ង្ក​នៃ​ព្រះគុណ​ដោយ​ភាពក្លាហាន ដើម្បី​អាច​ទទួល​សេចក្ដីមេត្តា និង​ដើម្បី​អាច​រកបាន​ព្រះគុណ​ជា​ជំនួយ​នៅ​ពេលត្រូវការ​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម