Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 17:7 - ព្រះគម្ពីរខ្មែរសាកល

7 បបូរមាត់​មាន​វោហារ​មិន​សម​នឹង​មនុស្ស​ឆោតល្ងង់​ទៅហើយ ចុះទម្រាំ​បបូរមាត់​ភូតភរ​វិញ តើ​មិន​សម​នឹង​អភិជន​អម្បាលម៉ាន​ទៅទៀត​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ពាក្យ​សម្ដី​ខ្ពស់​ប្រសើរ មិន​សំណំ​នឹង​មនុស្ស​ល្ងី‌ល្ងើ​ទៅ​ហើយ ចំណង់​បើ​សម្ដី​ភូតភរ តើ​មិន​សំណំ​នឹងមាត់ របស់​អ្នក​ដឹក​នាំ យ៉ាង​ណា​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ពាក្យ​ថ្លៃ‌ថ្នូរ​មិន​សម​ជា​សម្ដី​របស់​មនុស្ស​ល្ងី‌ល្ងើ​ទេ ហើយ​ពាក្យ​កុហក​ក៏​មិន​សម​ចេញ​ពី​មាត់​របស់​អ្នក​ដឹក​នាំ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ពាក្យ​សំដី​ខ្ពស់​ប្រសើរ មិន​សំណំ​នឹង​មនុស្ស​ល្ងី‌ល្ងើ​ទៅ​ហើយ ចំណង់​បើ​បបូរ​មាត់​កំភូត តើ​មិន​សំណំ​នឹង​មនុស្ស​ត្រកូល​ខ្ពស់​ជា​ជាង​យ៉ាង​ណា​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ពាក្យ​ថ្លៃ‌ថ្នូរ​មិន​សម​ជា​សំដី​របស់​មនុស្ស​ល្ងី‌ល្ងើ​ទេ ហើយ​ពាក្យ​កុហក​ក៏​មិន​សម​ចេញ​ពី​មាត់​របស់​អ្នក​ដឹក​នាំ​ដែរ។

សូមមើលជំពូក ចម្លង




សុភា‌សិត 17:7
15 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​បបូរមាត់​ភូតភរ​បាន​ទៅជាគ គឺ​បបូរមាត់​ដែល​និយាយ​ព្រហើន​ទាស់នឹង​មនុស្ស​សុចរិត ដោយ​អំនួត និង​សេចក្ដីមើលងាយ​។


បបូរមាត់​ដ៏ពិតត្រង់​នៅស្ថិតស្ថេរ​ជារៀងរហូត រីឯ​អណ្ដាត​ភូតភរ​នៅបានតែមួយភ្លែតប៉ុណ្ណោះ​។


បបូរមាត់​ភូតភរ​ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា រីឯ​អ្នកដែល​ប្រព្រឹត្ត​យ៉ាងស្មោះត្រង់ ជា​ទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ​។


ភាពប្រណិត​មិន​សម​នឹង​មនុស្សល្ងង់​ទៅហើយ ចុះទម្រាំ​ការដែល​បាវបម្រើ​គ្រប់គ្រង​លើ​អ្នកដឹកនាំ តើ​មិន​សម​អម្បាលម៉ាន​ទៅទៀត​!


ប្រាជ្ញា​ខ្ពស់​ពេក​សម្រាប់​មនុស្សល្ងីល្ងើ ដូច្នេះ​ពួកគេ​បើក​មាត់​របស់ខ្លួន​នៅ​ទ្វារក្រុង​មិនបានឡើយ​។


ដូចដែល​ព្រិល​នៅ​រដូវក្ដៅ ឬ​ភ្លៀង​នៅ​រដូវច្រូតកាត់​ជា​យ៉ាងណា កិត្តិយស​ក៏​មិន​សម​នឹង​មនុស្សល្ងង់​យ៉ាងនោះដែរ​។


ដូចដែល​ជើង​របស់​មនុស្ស​ខ្វិន​សំយុងចុះរណែងរណោង​យ៉ាងណា សុភាសិត​នៅក្នុង​មាត់​របស់​មនុស្សល្ងង់​ក៏​ជា​យ៉ាងនោះដែរ​។


ប្រសិនបើ​មេគ្រប់គ្រង​យកចិត្តទុកដាក់​នឹង​ពាក្យ​ភូតភរ អ្នកបម្រើ​ទាំងអស់​របស់គាត់​នឹងទៅជា​មនុស្ស​អាក្រក់​។


ភ្នែក​ដែល​ឆ្មើងឆ្មៃ អណ្ដាត​ដែល​ភូតភរ ដៃ​ដែល​បង្ហូរឈាម​មនុស្ស​ឥតទោស


មនុស្សមានពុត​អើយ! ចូរ​យក​ធ្នឹម​ចេញ​ពី​ភ្នែក​របស់អ្នក​ជាមុនសិន ទើប​អ្នក​នឹង​មើលឃើញច្បាស់ ដើម្បី​យក​កម្ទេច​ចេញ​ពី​ភ្នែក​របស់​បងប្អូន​អ្នក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម