នៅពេលមានពាក្យសម្ដីច្រើន ការបំពានមិនឈប់ឡើយ រីឯអ្នកដែលទប់បបូរមាត់របស់ខ្លួន ជាអ្នកមានប្រាជ្ញា។
យ៉ាកុប 1:19 - ព្រះគម្ពីរខ្មែរសាកល បងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ចូរដឹងការនេះថា មនុស្សម្នាក់ៗត្រូវឆាប់នឹងស្ដាប់ យឺតនឹងនិយាយ ហើយយឺតនឹងខឹង។ Khmer Christian Bible បងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ! ចូរអ្នករាល់គ្នាដឹងសេចក្ដីនេះចុះថា ចូរឲ្យគ្រប់គ្នាឆាប់នឹងស្ដាប់ យឺតនឹងនិយាយ ហើយកុំរហ័សខឹងឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនជាទីស្រឡាញ់អើយ បងប្អូនសុទ្ធតែជាអ្នកចេះដឹងហើយ ក៏ប៉ុន្តែ ម្នាក់ៗត្រូវប្រុងប្រៀបស្ដាប់ តែកុំប្រញាប់និយាយ កុំប្រញាប់ខឹង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ អាល់គីតាប បងប្អូនជាទីស្រឡាញ់អើយ បងប្អូនសុទ្ធតែជាអ្នកចេះដឹងហើយ ក៏ប៉ុន្ដែ ម្នាក់ៗត្រូវប្រុងប្រៀបស្ដាប់ តែកុំប្រញាប់និយាយ កុំប្រញាប់ខឹង |
នៅពេលមានពាក្យសម្ដីច្រើន ការបំពានមិនឈប់ឡើយ រីឯអ្នកដែលទប់បបូរមាត់របស់ខ្លួន ជាអ្នកមានប្រាជ្ញា។
អ្នកដែលការពារមាត់របស់ខ្លួន គឺរក្សាព្រលឹងរបស់ខ្លួន រីឯអ្នកដែលបើកបបូរមាត់ធំ នាំសេចក្ដីហិនវិនាសមកលើខ្លួនឯង។
អណ្ដាតរបស់មនុស្សមានប្រាជ្ញាធ្វើឲ្យចំណេះដឹងមានការចាប់អារម្មណ៍ រីឯមាត់របស់មនុស្សល្ងង់វិញ បង្ហូរចេញនូវសេចក្ដីល្ងង់។
អ្នកដែលយឺតនឹងខឹងប្រសើរជាងមនុស្សខ្លាំងពូកែ ហើយអ្នកដែលគ្រប់គ្រងចិត្តរបស់ខ្លួន ក៏ប្រសើរជាងអ្នកដែលចាប់បានទីក្រុងមួយដែរ។
ការចាប់ផ្ដើមនៃទំនាស់គឺដូចជាបើកឲ្យទឹកហូរ ដូច្នេះចូរបោះបង់ចោលជម្លោះមុនវាផ្ទុះឡើង។
មនុស្សដែលចេះទប់ពាក្យសម្ដីរបស់ខ្លួន គឺស្គាល់ចំណេះដឹង ហើយមនុស្សមានចិត្តត្រជាក់ គឺមានការយល់ដឹង។
សេចក្ដីស្លាប់ និងជីវិត នៅក្រោមអំណាចនៃអណ្ដាត អ្នកដែលស្រឡាញ់អណ្ដាត ក៏នឹងហូបផលរបស់វា។
សុភនិច្ឆ័យរបស់មនុស្សធ្វើឲ្យខ្លួនយឺតនឹងខឹង ហើយភាពរុងរឿងរបស់អ្នកនោះ គឺការមើលរំលងការបំពាន។
មនុស្សនៃសេចក្ដីក្ដៅក្រហាយនឹងទទួលទោស; ប្រសិនបើអ្នកជួយគេឲ្យរួចម្ដង ក៏អ្នកត្រូវតែជួយម្ដងទៀត។
មនុស្សដែលគ្មានការគ្រប់គ្រងចិត្តរបស់ខ្លួន ប្រៀបដូចជាទីក្រុងដែលត្រូវបានបំផ្លាញ ហើយគ្មានកំពែង៕
តើអ្នកបានឃើញមនុស្សដែលប្រញាប់ក្នុងពាក្យសម្ដីរបស់ខ្លួនទេ? មានសង្ឃឹមចំពោះមនុស្សល្ងង់ជាងអ្នកនោះទៅទៀត។
ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកដែលខឹងនឹងបងប្អូនរបស់ខ្លួននឹងជួបការកាត់ទោស ហើយអ្នកណាក៏ដោយដែលជេរបងប្អូនរបស់ខ្លួនថា ‘អាល្ងង់’ នឹងជួបការកាត់ទោសរបស់ក្រុមប្រឹក្សា រីឯអ្នកណាក៏ដោយដែលជេរថា ‘អាឆ្កួត’ នឹងជួបភ្លើងនរក។
ដាវីឌផ្ទាល់បានហៅព្រះគ្រីស្ទថា ‘ព្រះអម្ចាស់’ បើដូច្នេះតើព្រះអង្គជាពូជពង្សរបស់លោកដូចម្ដេចកើត?”។ ហ្វូងមនុស្សមួយក្រុមធំនោះក៏ស្ដាប់ព្រះយេស៊ូវដោយអំណរ។
ក៏មានមនុស្សជាច្រើនផ្ដុំគ្នា រហូតដល់គ្មានកន្លែងទៀតឡើយ សូម្បីតែនៅមាត់ទ្វារ។ រីឯព្រះអង្គកំពុងថ្លែងព្រះបន្ទូលដល់ពួកគេ។
នៅគ្រានោះ ហ្វូងមនុស្សដែលជួបជុំគ្នាមានប្រមាណមួយរយម្ភៃនាក់។ ពេត្រុសក៏ក្រោកឈរឡើងនៅកណ្ដាលចំណោមបងប្អូន ហើយនិយាយថា៖
ដូច្នេះ ខ្ញុំក៏ចាត់គេឲ្យទៅឯលោកភ្លាម ហើយជាការល្អណាស់ដែលលោកបានអញ្ជើញមក។ ឥឡូវនេះ យើងខ្ញុំទាំងអស់គ្នាបានមកដល់ទីនេះនៅចំពោះព្រះ ដើម្បីស្ដាប់គ្រប់ទាំងសេចក្ដីដែលព្រះអម្ចាស់បានបង្គាប់មកលោក”។
នៅពេលឮដូច្នេះ ពួកសាសន៍ដទៃក៏អរសប្បាយ ទាំងលើកតម្កើងសិរីរុងរឿងដល់ព្រះបន្ទូលរបស់ព្រះអម្ចាស់ ហើយអស់អ្នកដែលត្រូវបានកំណត់ឲ្យទទួលជីវិតអស់កល្បជានិច្ច ក៏បានជឿ។
អ្នកដែលនៅទីនោះមានគំនិតទូលាយជាងអ្នកដែលនៅថែស្សាឡូនីច។ ពួកគេទទួលយកព្រះបន្ទូលដោយចិត្តសង្វាត ទាំងពិនិត្យពិច័យមើលគម្ពីរជារៀងរាល់ថ្ងៃ ថាតើសេចក្ដីទាំងនេះត្រឹមត្រូវមែន ឬយ៉ាងណា។
អ្នកទាំងនោះតែងតែផ្ចង់ស្មារតីក្នុងសេចក្ដីបង្រៀនរបស់ពួកសាវ័ក ក្នុងការប្រកបគ្នា ការកាច់នំប៉័ង និងការអធិស្ឋាន។
ចូរដកយកអស់ទាំងជាតិល្វីង សេចក្ដីក្ដៅក្រហាយ កំហឹង ជម្លោះឡូឡា និងការមួលបង្កាច់ ព្រមទាំងគំនិតព្យាបាទគ្រប់បែបយ៉ាងចេញពីអ្នករាល់គ្នា។
សូមឲ្យសេចក្ដីសុខសាន្តរបស់ព្រះគ្រីស្ទគ្រប់គ្រងនៅក្នុងចិត្តរបស់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាត្រូវបានត្រាស់ហៅមកក្នុងរូបកាយមួយដើម្បីការនេះឯង។ ដូច្នេះ ចូរឲ្យអ្នករាល់គ្នាមានចិត្តដឹងគុណចុះ។
ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាត្រូវដោះសេចក្ដីទាំងអស់នោះចេញ គឺកំហឹង សេចក្ដីក្ដៅក្រហាយ គំនិតព្យាបាទ ការមួលបង្កាច់ និងពាក្យស្មោកគ្រោកពីមាត់របស់អ្នករាល់គ្នា។
នេះជាហេតុដែលយើងក៏អរព្រះគុណដល់ព្រះឥតឈប់ឈរដែរ ដោយព្រោះកាលអ្នករាល់គ្នាបានទទួលព្រះបន្ទូលរបស់ព្រះ ដែលអ្នករាល់គ្នាឮពីយើង អ្នករាល់គ្នាបានទទួលយកមិនមែនទុកដូចជាពាក្យរបស់មនុស្សទេ គឺទុកដូចជាព្រះបន្ទូលរបស់ព្រះ ហើយតាមពិតជាព្រះបន្ទូលរបស់ព្រះមែន ដែលចេញឥទ្ធិពលនៅក្នុងអ្នករាល់គ្នាដែលជឿ។
បងប្អូនរបស់ខ្ញុំអើយ កាលណាអ្នករាល់គ្នាជួបប្រទះនឹងការសាកល្បងផ្សេងៗ ចូរចាត់ទុកថាជាអំណរដ៏ប្រសើរបំផុត
ប្រសិនបើអ្នកណាគិតថាខ្លួនឯងជាអ្នកកាន់សាសនា ប៉ុន្តែមិនចេះទប់អណ្ដាតរបស់ខ្លួន គឺបែរជាបញ្ឆោតចិត្តខ្លួនវិញ នោះសាសនារបស់អ្នកនោះក៏ឥតប្រយោជន៍ដែរ។
បងប្អូនរបស់ខ្ញុំអើយ ចូរកាន់ខ្ជាប់នូវជំនឿលើព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ជាព្រះអម្ចាស់នៃសិរីរុងរឿង ដោយគ្មានការលំអៀងឡើយ។
បងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ចូរស្ដាប់ចុះ! តើព្រះមិនបានជ្រើសរើសអ្នកក្រក្នុងពិភពលោកនេះឲ្យធ្វើជាអ្នកមានក្នុងជំនឿ និងជាអ្នកទទួលមរតកនៃអាណាចក្រដែលព្រះអង្គបានសន្យាដល់អ្នកដែលស្រឡាញ់ព្រះអង្គទេឬ?
មានទាំងពាក្យសរសើរតម្កើង និងពាក្យប្រទេចផ្ដាសាចេញមកពីមាត់តែមួយ! បងប្អូនរបស់ខ្ញុំអើយ មិនត្រូវឲ្យមានដូច្នេះឡើយ!
បងប្អូនអើយ កុំមួលបង្កាច់គ្នាទៅវិញទៅមកឡើយ។ អ្នកដែលមួលបង្កាច់បងប្អូន ឬវិនិច្ឆ័យបងប្អូនរបស់ខ្លួន អ្នកនោះកំពុងមួលបង្កាច់ក្រឹត្យវិន័យ ហើយកំពុងវិនិច្ឆ័យក្រឹត្យវិន័យហើយ។ ប្រសិនបើអ្នកវិនិច្ឆ័យក្រឹត្យវិន័យ អ្នកមិនមែនជាអ្នកធ្វើតាមក្រឹត្យវិន័យទេ គឺជាចៅក្រមវិញ។
ប៉ុន្តែបងប្អូនរបស់ខ្ញុំអើយ ដែលសំខាន់ជាងគេ គឺកុំឲ្យស្បថ មិនថាដោយអាងមេឃក្ដី ដោយអាងផែនដីក្ដី ឬដោយអាងពាក្យសម្បថណាផ្សេងទៀតក្ដី។ ចូរឲ្យពាក្យសម្ដីរបស់អ្នករាល់គ្នាជា “មែន” គឺ “មែន” ហើយ “ទេ” គឺ “ទេ” ដើម្បីកុំឲ្យអ្នករាល់គ្នាបានធ្លាក់ទៅក្រោមការជំនុំជម្រះ។
បងប្អូនរបស់ខ្ញុំអើយ ប្រសិនបើមានអ្នកណាក្នុងចំណោមអ្នករាល់គ្នាវង្វេងចេញពីសេចក្ដីពិត ហើយមានម្នាក់ទៀតនាំគាត់ឲ្យត្រឡប់មកវិញ
ខ្ញុំបានសរសេរមកអ្នករាល់គ្នា មិនមែនដោយព្រោះអ្នករាល់គ្នាមិនស្គាល់សេចក្ដីពិតទេ គឺដោយព្រោះអ្នករាល់គ្នាបានស្គាល់សេចក្ដីពិត និងដោយព្រោះគ្មានសេចក្ដីកុហកណាចេញពីសេចក្ដីពិតឡើយ។