Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 21:23 - ព្រះគម្ពីរខ្មែរសាកល

23 អ្នកដែល​រក្សា​មាត់ និង​អណ្ដាត​របស់ខ្លួន គឺ​រក្សា​ព្រលឹង​របស់ខ្លួន​ពី​ទុក្ខវេទនា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 អ្នក​ណា​ដែល​រក្សា​មាត់ និង​អណ្ដាត​ខ្លួន ក៏​រក្សា​ព្រលឹង​ខ្លួន​ឲ្យ​រួច​ពី​ទុក្ខ​ព្រួយ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 អ្នក​ដែល​ប្រយ័ត្ន​ពាក្យ​សម្ដី តែងតែ​ចៀស​ផុត​ពី​ទោសពៃរ៍។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 អ្នក​ណា​ដែល​រក្សា​មាត់នឹង​អណ្តាត​ខ្លួន នោះ​ក៏​រក្សា​ព្រលឹង​ខ្លួន​ឲ្យ​រួច​ពី​ទុក្ខ​ព្រួយ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 អ្នក​ដែល​ប្រយ័ត្ន​ពាក្យ​សំដី តែងតែ​ចៀស​ផុត​ពី​ទោស‌ពៃរ៍។

សូមមើលជំពូក ចម្លង




សុភា‌សិត 21:23
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ សូម​ដាក់​អ្នកយាម​នៅ​មាត់​របស់ទូលបង្គំ សូម​ការពារ​ទ្វារ​នៃ​បបូរមាត់​របស់ទូលបង្គំ​ផង​!


នៅពេល​មាន​ពាក្យសម្ដី​ច្រើន ការបំពាន​មិន​ឈប់​ឡើយ រីឯ​អ្នកដែល​ទប់​បបូរមាត់​របស់ខ្លួន ជា​អ្នក​មានប្រាជ្ញា​។


មាន​អន្ទាក់​របស់​មនុស្ស​អាក្រក់​នៅក្នុង​ការបំពាន​នៃ​បបូរមាត់ រីឯ​មនុស្ស​សុចរិត​គេចផុត​ពី​ទុក្ខវេទនា​។


អ្នកដែល​ការពារ​មាត់​របស់ខ្លួន គឺ​រក្សា​ព្រលឹង​របស់ខ្លួន រីឯ​អ្នកដែល​បើក​បបូរមាត់​ធំ នាំ​សេចក្ដីហិនវិនាស​មកលើ​ខ្លួនឯង​។


វិថី​របស់​មនុស្ស​ទៀងត្រង់ គឺ​ការដែល​បែរចេញ​ពី​សេចក្ដី​អាក្រក់​; អ្នកដែល​ការពារ​ផ្លូវ​របស់ខ្លួន គឺ​រក្សា​ព្រលឹង​របស់ខ្លួន​។


សេចក្ដីស្លាប់ និង​ជីវិត នៅក្រោម​អំណាច​នៃ​អណ្ដាត អ្នកដែល​ស្រឡាញ់​អណ្ដាត ក៏​នឹង​ហូប​ផល​របស់វា​។


ប្រសិនបើ​អ្នកណា​គិតថា​ខ្លួនឯង​ជា​អ្នកកាន់សាសនា ប៉ុន្តែ​មិន​ចេះ​ទប់​អណ្ដាត​របស់​ខ្លួន គឺ​បែរជា​បញ្ឆោត​ចិត្ត​ខ្លួន​វិញ នោះ​សាសនា​របស់​អ្នកនោះ​ក៏​ឥតប្រយោជន៍​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម