Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 16:32 - ព្រះគម្ពីរខ្មែរសាកល

32 អ្នកដែល​យឺត​នឹង​ខឹង​ប្រសើរ​ជាង​មនុស្ស​ខ្លាំងពូកែ ហើយ​អ្នកដែល​គ្រប់គ្រង​ចិត្ត​របស់ខ្លួន ក៏​ប្រសើរ​ជាង​អ្នកដែល​ចាប់​បាន​ទីក្រុង​មួយ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 អ្នក​ណា​ដែល​យឺត​នឹង​ខឹង នោះ​វិសេស​ជាង​អ្នក​ដែល​មាន​កម្លាំង​ខ្លាំង ហើយ​អ្នក​ណា​ដែល​ឈ្នះ​ចិត្ត​ខ្លួន ក៏​វិសេស​ជាង​អ្នក​ដែល​ឈ្នះ យក​បាន​ទី​ក្រុង​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 មនុស្ស​មិន​ចេះ​ខឹង​ប្រសើរ​ជាង​វីរ‌បុរស រីឯ​មនុស្ស​ចេះ​ទប់​ចិត្ត ប្រសើរ​ជាង​អ្នក​វាយ​យក​បាន​ទីក្រុង​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 អ្នក​ណា​ដែល​យឺត​នឹង​ខឹង នោះ​វិសេស​ជាង​អ្នក​ដែល​មាន​កំឡាំង​ខ្លាំង ហើយ​អ្នក​ណា​ដែល​ឈ្នះ​ចិត្ត​ខ្លួន ក៏​វិសេស​ជាង​អ្នក​ដែល​ឈ្នះ​យក​បាន​ទី​ក្រុង​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

អាល់គីតាប

32 មនុស្ស​មិន​ចេះ​ខឹង​ប្រសើរ​ជាង​វីរ‌បុរស រីឯ​មនុស្ស​ចេះ​ទប់​ចិត្ត ប្រសើរ​ជាង​អ្នក​វាយ​យក​បាន​ទីក្រុង​មួយ។

សូមមើលជំពូក ចម្លង




សុភា‌សិត 16:32
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​មានសេចក្ដីមេត្តាករុណា និង​មានព្រះគុណ ក៏​យឺត​នឹង​ខឹង ហើយ​មាន​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដ៏លើសលប់​។


មនុស្ស​យឺត​នឹង​ខឹង​មាន​ការយល់ដឹង​ច្រើន រីឯ​មនុស្ស​ឆាប់​ខឹង​លើកតម្កើង​ភាពល្ងង់​។


មនុស្ស​ឆាប់ខឹង​បង្កទំនាស់ រីឯ​មនុស្ស​យឺត​នឹង​ខឹង​រម្ងាប់​ជម្លោះ​។


មាន​ចិត្ត​បន្ទាបខ្លួន​ជាមួយ​មនុស្ស​កម្សត់​ដ៏តូចទាប ប្រសើរ​ជាង​ចែក​ជ័យភណ្ឌ​ជាមួយ​មនុស្ស​ក្រអឺតក្រទម​។


សក់ស្កូវ​ជា​មកុដ​ដ៏រុងរឿង គឺ​រកឃើញ​នៅក្នុង​ផ្លូវ​នៃ​សេចក្ដីសុចរិត​។


ឆ្នោត​ត្រូវបាន​បោះ​ទៅលើ​ភ្លៅ ប៉ុន្តែ​ការសម្រេច​ទាំងអស់​មកពី​ព្រះយេហូវ៉ា​៕


សុភនិច្ឆ័យ​របស់​មនុស្ស​ធ្វើឲ្យ​ខ្លួន​យឺត​នឹង​ខឹង ហើយ​ភាពរុងរឿង​របស់អ្នកនោះ គឺ​ការ​មើលរំលង​ការបំពាន​។


ដោយ​ការអត់ធ្មត់យ៉ាងយូរ គេ​អាច​លួងលោម​អ្នកដឹកនាំ ហើយ​អណ្ដាត​ទន់ភ្លន់​ក៏​អាច​បំបាក់​ឆ្អឹង​បាន​ដែរ​។


មនុស្ស​ដែល​គ្មាន​ការគ្រប់គ្រង​ចិត្ត​របស់ខ្លួន ប្រៀបដូចជា​ទីក្រុង​ដែល​ត្រូវបាន​បំផ្លាញ ហើយ​គ្មាន​កំពែង​៕


ចុងបញ្ចប់​នៃ​អ្វីមួយ ប្រសើរ​ជាង​ការចាប់ផ្ដើម​របស់វា ចិត្ត​អត់ធ្មត់ ប្រសើរ​ជាង​ចិត្ត​ឆ្មើងឆ្មៃ​។


កុំឲ្យ​ចិត្ត​របស់អ្នក​ឆាប់​ខឹង​ឡើយ ដ្បិត​កំហឹង​រមែងតែងតែ​ស្ថិតនៅ​ក្នុង​ទ្រូង​មនុស្សល្ងង់​។


កុំឲ្យ​សេចក្ដី​អាក្រក់​ឈ្នះ​អ្នក​ឡើយ ផ្ទុយទៅវិញ ចូរ​ឈ្នះ​សេចក្ដី​អាក្រក់​ដោយ​សេចក្ដី​ល្អ​៕


ដូច្នេះ ចូរ​ធ្វើជា​អ្នកយកតម្រាប់​តាម​ព្រះ ឲ្យសមជា​កូន​ដ៏ជាទីស្រឡាញ់


បងប្អូន​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ ចូរ​ដឹង​ការនេះថា មនុស្ស​ម្នាក់ៗ​ត្រូវ​ឆាប់​នឹង​ស្ដាប់ យឺត​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​។


អ្នក​ដែល​មានជ័យជម្នះ យើង​នឹង​ឲ្យ​អ្នកនោះ​អង្គុយ​ជាមួយ​យើង នៅលើ​បល្ល័ង្ក​របស់យើង ដូចដែល​យើង​មានជ័យជម្នះ ហើយ​បាន​អង្គុយ​ជាមួយ​ព្រះ​បិតា​របស់យើង នៅលើ​បល្ល័ង្ក​របស់​ព្រះអង្គ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម