Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 29:20 - ព្រះគម្ពីរខ្មែរសាកល

20 តើ​អ្នក​បាន​ឃើញ​មនុស្ស​ដែល​ប្រញាប់​ក្នុង​ពាក្យសម្ដី​របស់ខ្លួន​ទេ​? មាន​សង្ឃឹម​ចំពោះ​មនុស្សល្ងង់​ជាង​អ្នកនោះ​ទៅទៀត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 អ្នក​ដែល​ឃើញ​មនុស្ស​រហ័ស​នឹង​បញ្ចេញ​សម្ដី​ឬ មាន​សេចក្ដី​សង្ឃឹម ចំពោះ​មនុស្ស​ល្ងី‌ល្ងើ ជា​ជាង​អ្នក​នោះ​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ប្រសិន​បើ​អ្នក​ឃើញ​នរណា​ម្នាក់​និយាយ​មិន​ចេះ​គិត តោង​ដឹង​ថា យើង​អាច​ទុក​ចិត្ត​លើ​មនុស្ស​ខ្លៅ​ជាង​ទុក​ចិត្ត​អ្នក​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ឯង​ដែល​ឃើញ​មនុស្ស​រហ័ស​នឹង​បញ្ចេញ​សំដី​ឬ​មាន​សេចក្ដី​សង្ឃឹម ចំពោះ​មនុស្ស​ល្ងី‌ល្ងើ ជា​ជាង​អ្នក​នោះ​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ប្រសិន​បើ​អ្នក​ឃើញ​នរណា​ម្នាក់​និយាយ​មិន​ចេះ​គិត តោង​ដឹង​ថា យើង​អាច​ទុក​ចិត្ត​លើ​មនុស្ស​ខ្លៅ​ជាង​ទុក​ចិត្ត​អ្នក​នោះ។

សូមមើលជំពូក ចម្លង




សុភា‌សិត 29:20
9 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​យឺត​នឹង​ខឹង​មាន​ការយល់ដឹង​ច្រើន រីឯ​មនុស្ស​ឆាប់​ខឹង​លើកតម្កើង​ភាពល្ងង់​។


ចិត្តឆេះឆួល​ដែល​គ្មាន​ចំណេះដឹង គឺ​មិន​ល្អ​ទេ ហើយ​អ្នកដែល​ប្រញាប់​ឈាន​ជើង អ្នកនោះ​ភ្លាត់ដំណើរ​។


គម្រោង​របស់​មនុស្ស​ឧស្សាហ៍ ប្រាកដជា​នាំឲ្យ​មាន​ភាពបរិបូរ ប៉ុន្តែ​អស់អ្នក​ដែល​ប្រញាប់ ប្រាកដជា​មាន​ភាពខ្វះខាត​។


តើ​អ្នក​បាន​ឃើញ​មនុស្ស​ដែល​មានប្រាជ្ញា​ក្នុង​ភ្នែក​ខ្លួនឯង​ទេ​? មាន​សង្ឃឹម​ចំពោះ​មនុស្សល្ងង់​ជាង​អ្នកនោះ​ទៅទៀត​។


មនុស្សល្ងង់​បញ្ចេញ​កំហឹង​របស់ខ្លួន​ទាំងអស់ រីឯ​មនុស្ស​មានប្រាជ្ញា​ទប់​កំហឹង​យ៉ាងស្ងៀមស្ងាត់​។


មិន​អាច​ប្រៀនប្រដៅ​បាវបម្រើ​ដោយ​ប្រើតែ​ពាក្យសម្ដី​បាន​ឡើយ ទោះបីជា​គេ​យល់ច្បាស់​ក៏ដោយ ក៏​គេ​មិន​យកចិត្តទុកដាក់​ដែរ​។


អ្នកដែល​ទម្រើស​បាវបម្រើ​របស់ខ្លួន​តាំងពី​ក្មេង នៅ​ចុងបញ្ចប់​របស់អ្នកនោះ​នឹង​មាន​ទុក្ខលំបាក​វិញ​។


កុំឲ្យ​មាត់​របស់អ្នក​ប្រញាប់​ឡើយ ក៏​កុំឲ្យ​ចិត្ត​របស់អ្នក​ឆាប់​នឹង​ពោលពាក្យ​នៅចំពោះ​ព្រះ​ដែរ ដ្បិត​ព្រះ​គង់នៅ​ស្ថានសួគ៌ រីឯ​អ្នក​នៅ​ផែនដី​វិញ ដូច្នេះ​ត្រូវឲ្យ​ពាក្យសម្ដី​របស់អ្នក​មាន​តិច​។


បងប្អូន​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ ចូរ​ដឹង​ការនេះថា មនុស្ស​ម្នាក់ៗ​ត្រូវ​ឆាប់​នឹង​ស្ដាប់ យឺត​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម