Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ យ៉ូហាន 2:21 - ព្រះគម្ពីរខ្មែរសាកល

21 ខ្ញុំ​បាន​សរសេរ​មក​អ្នករាល់គ្នា មិនមែន​ដោយព្រោះ​អ្នករាល់គ្នា​មិន​ស្គាល់​សេចក្ដីពិត​ទេ គឺ​ដោយព្រោះ​អ្នករាល់គ្នា​បាន​ស្គាល់​សេចក្ដីពិត និង​ដោយព្រោះ​គ្មាន​សេចក្ដីកុហក​ណា​ចេញពី​សេចក្ដីពិត​ឡើយ។

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 ខ្ញុំ​សរសេរ​មក​អ្នក​រាល់គ្នា​ មិន​មែន​ដោយ​ព្រោះ​អ្នក​រាល់គ្នា​មិន​ស្គាល់​សេចក្ដី​ពិត​ទេ​ គឺ​ដោយ​ព្រោះ​អ្នក​រាល់គ្នា​បាន​ស្គាល់​រួច​ហើយ​ ហើយ​គ្មាន​សេចក្ដី​ភូត​ភរ​ណា​ចេញ​មក​ពី​សេចក្ដី​ពិត​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា មិន​មែន​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មិន​ស្គាល់​សេចក្ដី​ពិត​នោះ​ទេ គឺ​ដោយ​ព្រោះអ្នក​បាន​ស្គាល់​សេចក្ដី​ពិត​ហើយ ហើយ​ក៏​ដឹង​ថា គ្មានពាក្យ​ភូត​ភរ​ណា​កើត​មក​ពី​សេចក្ដី​ពិត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា មិន​មែន​មក​ពី​អ្នក​រាល់​គ្នា​មិន​ស្គាល់​សេចក្ដី​ពិត​នោះ​ទេ គឺ​ខ្ញុំ​សរសេរ​មក ព្រោះ​អ្នក​រាល់​គ្នា​ស្គាល់​សេចក្ដី​ពិត​រួច​ហើយ ហើយ​គ្មាន​ពាក្យ​កុហក​ណា​កើត​មក​ពី​សេចក្ដី​ពិត​ទាល់​តែ​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ខ្ញុំ​សរសេរ​ផ្ញើ​មក មិន​មែន​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មិន​ស្គាល់​សេចក្ដី​ពិត​ទេ គឺ​ដោយ​ព្រោះ​បាន​ស្គាល់​ហើយ ក៏​ដឹង​ថា គ្មាន​សេចក្ដី​ភូត‌ភរ​ណា​កើត​ពី​សេចក្ដី​ពិត​នោះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា មិន​មែន​មក​ពី​អ្នក​រាល់​គ្នា​មិន​ស្គាល់​សេចក្ដី​ពិត​នោះ​ទេ គឺ​ខ្ញុំ​សរសេរ​មក​ព្រោះ​អ្នក​រាល់​គ្នា​ស្គាល់​សេចក្ដី​ពិត​រួច​ហើយ ហើយ​គ្មាន​ពាក្យ​កុហក​ណា​កើត​មក​ពី​សេចក្ដី​ពិត​ទាល់​តែ​សោះ។

សូមមើលជំពូក ចម្លង




១ យ៉ូហាន 2:21
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរឲ្យ​មនុស្ស​មានប្រាជ្ញា​ស្ដាប់ ហើយ​កើន​សេចក្ដីអប់រំ​ចុះ ចូរឲ្យ​មនុស្ស​ដែល​យល់ច្បាស់ ទទួលបាន​ការ​ណែនាំ​ចុះ


ពីឡាត់​ក៏​សួរថា​៖ “អីចឹង អ្នក​ជា​ស្ដេច​?”។ ព្រះយេស៊ូវ​ទ្រង់​តបថា​៖“គឺ​លោក​ទេតើ ដែល​និយាយ​ថា​ខ្ញុំ​ជា​ស្ដេច​។ ខ្ញុំ​បាន​កើតមក​ដើម្បី​ការនេះ ហើយ​បាន​មក​ក្នុង​ពិភពលោក​ដើម្បី​ការនេះ គឺ​ដើម្បី​ធ្វើបន្ទាល់​អំពី​សេចក្ដីពិត​។ អស់អ្នក​ដែល​ជារបស់​សេចក្ដីពិត ស្ដាប់​សំឡេង​របស់ខ្ញុំ”។


អ្នករាល់គ្នា​មាន​ឪពុក​ជា​មារ ហើយ​អ្នករាល់គ្នា​ចង់​ប្រព្រឹត្តតាម​ចំណង់​របស់​ឪពុក​អ្នករាល់គ្នា​។ វា​ជា​ឃាតករ​តាំងពី​ដើម​មក ហើយ​វា​មិន​ឈរ​នៅក្នុង​សេចក្ដីពិត​ទេ ពីព្រោះ​សេចក្ដីពិត​មិន​នៅ​ក្នុង​វា​ឡើយ​។ នៅពេល​វា​និយាយ​កុហក វា​និយាយ​ចេញពី​ចរិត​ខ្លួនវា ពីព្រោះ​វា​ជា​អ្នកភូតភរ ហើយ​ជា​ឪពុក​នៃ​សេចក្ដីភូតភរ​។


បងប្អូន​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ ចូរ​ដឹង​ការនេះថា មនុស្ស​ម្នាក់ៗ​ត្រូវ​ឆាប់​នឹង​ស្ដាប់ យឺត​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​។


ដោយហេតុនេះ ខ្ញុំ​បម្រុងនឹង​រំលឹក​អ្នករាល់គ្នា​អំពី​សេចក្ដីទាំងនេះ​ជានិច្ច ទោះបីជា​អ្នករាល់គ្នា​ស្គាល់ ព្រមទាំង​ត្រូវបាន​ពង្រឹង​ក្នុង​សេចក្ដីពិត​ដែល​អ្នករាល់គ្នា​មាន​ហើយ​នោះ​ក៏ដោយ​។


ដោយសារតែការនេះ យើង​នឹង​ដឹង​ថា យើង​ជារបស់​សេចក្ដីពិត ហើយ​យើង​នឹង​ស្ងប់​ចិត្ត​នៅចំពោះ​ព្រះ


ទោះបីជា​អ្នករាល់គ្នា​ដឹង​សេចក្ដី​ទាំងអស់​នេះ​ហើយ​ក៏ដោយ ក៏​ខ្ញុំ​ចង់​រំលឹក​អ្នករាល់គ្នា​ថា ព្រះអម្ចាស់​បាន​សង្គ្រោះ​ប្រជារាស្ត្រ​ចេញពី​ដែនដី​អេហ្ស៊ីប​តែម្ដងគត់ ហើយ​ក្រោយមក ព្រះអង្គ​បាន​បំផ្លាញ​ពួក​អ្នក​ដែល​មិន​បាន​ជឿ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម