Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ាកុប 1:19 - Khmer Christian Bible

19 បងប្អូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ!​ ចូរ​អ្នក​រាល់គ្នា​ដឹង​សេចក្ដី​នេះ​ចុះ​ថា​ ចូរ​ឲ្យ​គ្រប់​គ្នា​ឆាប់​នឹង​ស្ដាប់​ យឺតនឹង​និយាយ​ ហើយ​កុំ​រហ័ស​ខឹង​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 បងប្អូន​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ ចូរ​ដឹង​ការនេះថា មនុស្ស​ម្នាក់ៗ​ត្រូវ​ឆាប់​នឹង​ស្ដាប់ យឺត​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 បង‌ប្អូន​ស្ងួន‌ភ្ងា​អើយ ចូរ​ឲ្យ​គ្រប់​គ្នា​បាន​ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 បងប្អូន​ជា​ទី​ស្រឡាញ់​អើយ បងប្អូន​សុទ្ធ​តែ​ជា​អ្នក​ចេះ​ដឹង​ហើយ ក៏​ប៉ុន្តែ ម្នាក់ៗ​ត្រូវ​ប្រុង​ប្រៀប​ស្ដាប់ តែ​កុំ​ប្រញាប់​និយាយ កុំ​ប្រញាប់​ខឹង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ដូច្នេះ បង​ប្អូន​ស្ងួន‌ភ្ងា​អើយ ចូរ​ឲ្យ​គ្រប់​គ្នា​បាន​ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ បង​ប្អូន​សុទ្ធ​តែ​ជា​អ្នក​ចេះ​ដឹង​ហើយ ក៏​ប៉ុន្ដែ ម្នាក់ៗ​ត្រូវ​ប្រុង​ប្រៀប​ស្ដាប់ តែ​កុំ​ប្រញាប់​និយាយ កុំ​ប្រញាប់​ខឹង

សូមមើលជំពូក ចម្លង




យ៉ាកុប 1:19
54 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អស់​អ្នក​ដែល​ខឹង​នឹង​បងប្អូន​ខ្លួន​ឯង​ នោះ​នឹង​ត្រូវ​ជាប់​ទោស​ដែរ​ ហើយ​អ្នកណា​ហៅ​បងប្អូន​ខ្លួន​ឯង​ថា​ «អាឡប់»​ អ្នក​នោះ​នឹង​ត្រូវ​ក្រុម​ប្រឹក្សា​កំពូល​ដាក់​ទោស‍។​ អ្នកណា​ដែល​ជេរ​គេ​ថា​ «អាឆ្កួត»​ អ្នក​នោះ​នឹង​ត្រូវ​ធ្លាក់​ក្នុង​ភ្លើង​នរក‍។​


ដូច្នេះ​ បើ​ដាវីឌ​ហៅ​ព្រះអង្គ​ថា​ជា​ព្រះអម្ចាស់​ នោះ​ព្រះអង្គ​ជា​ពូជ​ពង្ស​ដាវីឌ​យ៉ាង​ដូច​ម្ដេច?»​ មនុស្ស​ច្រើន​កុះករ​បាន​ស្ដាប់​ព្រះអង្គ ដោយ​សប្បាយ​រីក​រាយ​


មនុស្ស​ជា​ច្រើន​បាន​មក​ផ្ដុំ​គ្នា​ ធ្វើ​ឲ្យ​គ្មាន​កន្លែង​នៅ​សល់​សោះ​ សូម្បី​តែ​នៅ​មាត់​ទ្វារ ​រីឯ​ព្រះអង្គ​ក៏​ប្រកាស​ព្រះបន្ទូល​ទៅ​កាន់​គេ​


ពេល​នោះ​ ពួក​អ្នក​ទារ​ពន្ធដារ​ និង​ពួក​មនុស្ស​បាប​ទាំង​អស់​បាន​ចូល​មក​ជិត​ដើម្បី​ស្ដាប់​ព្រះអង្គ​


ប៉ុន្ដែ​ពួកគេ​រក​មិន​ឃើញ​មធ្យោបាយ​ណា​មួយ​ដែល​អាច​ឲ្យ​ពួកគេ​ធ្វើ​បាន​សោះ​ ព្រោះ​ប្រជាជន​ទាំង​អស់​កំពុង​ជក់​ចិត្ដ​ស្ដាប់​ព្រះអង្គ។​


នៅ​គ្រា​នោះ​ លោក​ពេត្រុស​បាន​ក្រោក​ឈរ​ឡើង​ក្នុង​ចំណោម​ពួក​បងប្អូន​ (ដែល​មាន​គ្នា​ចំនួន​ប្រហែល​ជា​មួយរយ​ម្ភៃ​នាក់​នៅ​ទីនោះ)​ ហើយ​និយាយ​ថា៖


ដូច្នេះ​ ខ្ញុំ​ក៏​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​ភ្លាម​ ហើយ​ជា​ការ​ប្រសើរ​ណាស់​ដែល​លោក​បាន​អញ្ជើញ​មក។​ ឥឡូវ​នេះ​ យើង​ទាំង​អស់​គ្នា​កំពុង​នៅ​ក្នុង​ព្រះ​វត្ដមាន​របស់​ព្រះជាម្ចាស់​ដើម្បី​ស្ដាប់​សេចក្ដី​ទាំងឡាយ​ដែល​ព្រះអម្ចាស់​បាន​បង្គាប់​មក​លោក»។​


ពេល​សាសន៍​ដទៃ​ឮ​សេចក្ដី​នេះ​ ក៏​ត្រេកអរ​ ហើយ​សរសើរ​តម្កើង​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ រីឯ​អស់​អ្នក​ដែល​ព្រះជាម្ចាស់​បាន​កំណត់​ឲ្យ​មាន​ជីវិត​អស់កល្ប​ក៏​ជឿ​


ប៉ុន្ដែ​ជនជាតិ​យូដា​ទាំង​នេះ​មាន​គំនិត​បើក​ចំហ​ជាង​ពួក​ជនជាតិ​យូដា​នៅ​ក្រុង​ថែស្សាឡូនីច​ ដ្បិត​ពួកគេ​បាន​ទទួល​ព្រះបន្ទូល​ដោយ​ចិត្ដ​សង្វាត​ ទាំង​ស្រាវជ្រាវ​បទគម្ពីរ​រាល់​ថ្ងៃ​ដើម្បី​ឲ្យ​ដឹង​ថា​ សេចក្ដី​ទាំង​នេះ​ត្រឹមត្រូវ​ ឬ​យ៉ាងណា។​


អ្នក​ទាំង​នេះ​បាន​នៅ​ជាមួយ​ពួក​សាវក​បន្ដ​ទៀត​ ទាំង​នៅក្នុង​ការ​បង្រៀន​ ការ​ប្រកប​គ្នា​ ការ​កាច់​នំប៉័ង​ និង​ការ​អធិស្ឋាន។​


ចូរ​ខឹង​ចុះ​ ប៉ុន្ដែ​កុំ​ធ្វើ​បាប​ឡើយ​ ចូរ​កុំ​ឲ្យ​កំហឹង​របស់​អ្នក​រាល់គ្នា​នៅ​រហូត​ដល់​ថ្ងៃ​លិច​


ចូរ​ដក​យក​អស់​ទាំង​សេចក្ដី​ជូរចត់​ កំហឹង​ ចិត្ដ​ក្ដៅ​ក្រហាយ​ ជម្លោះ​ឡូឡា​ ការ​ជេរ​ប្រមាថ​ រួម​ទាំង​សេចក្ដី​អាក្រក់​គ្រប់​ប៉ែប​យ៉ាង​ចេញ​ពី​អ្នក​រាល់គ្នា​ចុះ​


ចូរ​ឲ្យ​សេចក្ដី​សុខសាន្ដ​របស់​ព្រះគ្រិស្ដ​គ្រប់គ្រង​នៅ​ក្នុង​ចិត្ដ​របស់​អ្នក​រាល់គ្នា​ ដ្បិត​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​ឲ្យ​ចូល​មក​ក្នុង​រូបកាយ​តែ​មួយ​ ដើម្បី​សេចក្ដី​នោះ​ឯង​ ហើយ​ចូរ​អរព្រះគុណ​ផង។​


ប៉ុន្ដែ​ឥឡូវ​នេះ​ ចូរ​អ្នក​រាល់គ្នា​លះ​បង់​អំពើ​ទាំង​អស់​នោះ​ចោល​ទៅ​ គឺ​ចិត្ដ​ក្ដៅ​ក្រហាយ​ កំហឹង​ សេចក្ដី​អាក្រក់​ ការ​ជេរ​ប្រមាថ​ និង​ពាក្យ​មិន​សមរម្យ​ចេញ​ពី​មាត់​របស់​អ្នក​រាល់គ្នា​


យើង​អរព្រះគុណ​ព្រះជាម្ចាស់​ឥត​ឈប់ឈរ​ ដោយ​ព្រោះ​ពេល​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដែល​យើង​បាន​ប្រកាស​ អ្នក​រាល់គ្នា​មិន​បាន​ទទួល​ទុក​ជា​ពាក្យ​របស់​មនុស្ស​ទេ​ ផ្ទុយ​ទៅ​វិញ​ទុក​ជា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ពិត​ប្រាកដ​មែន​ ដែល​ធ្វើ​ការ​នៅ​ក្នុង​អ្នក​រាល់គ្នា​ដែល​ជឿ។​


បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ!​ ចូរ​កុំ​ឲ្យ​ចាញ់​បញ្ឆោត​ឡើយ​


បងប្អូន​របស់​ខ្ញុំ​អើយ!​ កាល​ណា​អ្នក​រាល់គ្នា​ជួប​សេចក្ដី​ល្បួង​ផ្សេងៗ​ នោះ​ត្រូវ​ចាត់​ទុក​ថា​ជា​អំណរ​ដ៏​ក្រៃលែង​


បើ​អ្នកណា​គិត​ថា​ ខ្លួន​ជា​អ្នក​កាន់​សាសនា​ តែ​មិន​ចេះ​ទប់​អណ្ដាត​របស់​ខ្លួន​ អ្នក​នោះ​បញ្ឆោត​ចិត្ត​ខ្លួន​ឯង​ហើយ​ រីឯ​សាសនា​ដែល​អ្នកនោះ​កាន់​ក៏​គ្មាន​ប្រយោជន៍​ដែរ។​


បងប្អូន​របស់​ខ្ញុំ​អើយ!​ ត្រូវ​មាន​ជំនឿ​លើ​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ដែល​ប្រកប​ដោយ​សិរី​រុងរឿង​ ដោយ​មិន​មាន​សេចក្ដី​លំអៀង​ឡើយ​


ចូរ​ស្ដាប់​ចុះ​ បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ!​ តើ​ព្រះជាម្ចាស់​មិន​បាន​ជ្រើសរើស​អ្នកក្រ​នៅ​ក្នុង​ពិភព​លោក​នេះ​ ឲ្យ​ធ្វើ​ជា​អ្នកមាន​ខាង‍​ឯ​ជំនឿ​ និង​ជា​អ្នក​ទទួល​បាន​នគរ​ដែល​ព្រះអង្គ​បាន​សន្យា​សម្រាប់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ​អង្គ​ទុក​ជា​មរតក​ទេ​ឬ‍?​


ដូច្នេះ​ មាន​ទាំង​ពាក្យ​សរសើរ​ និង​ពាក្យ​បណ្ដាសា​បាន​ចេញ​ពី​មាត់​តែ​មួយ។​ បងប្អូន​របស់​ខ្ញុំ​អើយ!​ មិន​ត្រូវ​ឲ្យ​មាន​ដូច្នេះ​ឡើយ។​


​បងប្អូន​អើយ!​ មិន​ត្រូវ​និយាយ​មួល​បង្កាច់​គ្នា​ឡើយ​ អ្នកណា​ដែល​និយាយ​មួល​បង្កាច់​ ឬ​ថ្កោល​ទោស​បងប្អូន​របស់​ខ្លួន​ អ្នក​នោះ​និយាយ​មួល​បង្កាច់​ និង​ថ្កោល​ទោស​ក្រឹត្យវិន័យ​ហើយ។​ បើ​អ្នក​ថ្កោល​ទោស​ក្រឹត្យ​វិន័យ​ នោះ​អ្នក​មិន​មែន​ជា​អ្នក​ប្រព្រឹត្ត​តាម​ក្រឹត្យ​វិន័យ​ទេ​ គឺជា​អ្នក​ថ្កោលទោស​វិញ។​


លើស​ពី​នេះ​ទៅ​ទៀត​ បងប្អូន​របស់​ខ្ញុំ​អើយ!​ កុំ​ស្បថ​ឲ្យ​សោះ​ មិនថាស្បថ​នឹង​ស្ថានសួគ៌​ ឬ​ផែនដី​ ឬ​សម្បថ​ណា​ផ្សេង​ទៀត​ក្ដី​ ផ្ទុយ​ទៅ​វិញ​ ចូរ​ឲ្យ​ពាក្យ​របស់​អ្នក​រាល់គ្នា​ បាទ​ គឺ​បាទ​ ហើយ​ទេ​ គឺ​ទេ​ចុះ​ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់គ្នា​ជាប់​ជំនុំជម្រះ​ឡើយ។​


បងប្អូន​របស់​ខ្ញុំ​អើយ!​ បើ​មាន​អ្នកណា​ម្នាក់​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​វង្វេង​ចេញ​ពី​សេចក្ដី​ពិត​ ហើយ​មាន​អ្នកណា​ម្នាក់​បាន​នាំ​គាត់​មក​វិញ​


ខ្ញុំ​សរសេរ​មក​អ្នក​រាល់គ្នា​ មិន​មែន​ដោយ​ព្រោះ​អ្នក​រាល់គ្នា​មិន​ស្គាល់​សេចក្ដី​ពិត​ទេ​ គឺ​ដោយ​ព្រោះ​អ្នក​រាល់គ្នា​បាន​ស្គាល់​រួច​ហើយ​ ហើយ​គ្មាន​សេចក្ដី​ភូត​ភរ​ណា​ចេញ​មក​ពី​សេចក្ដី​ពិត​ឡើយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម