ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កូឡុស 3:15 - ព្រះគម្ពីរខ្មែរសាកល

សូមឲ្យ​សេចក្ដីសុខសាន្ត​របស់​ព្រះ​គ្រីស្ទ​គ្រប់គ្រង​នៅក្នុង​ចិត្ត​របស់អ្នករាល់គ្នា ដ្បិត​អ្នករាល់គ្នា​ត្រូវបាន​ត្រាស់ហៅ​មកក្នុង​រូបកាយ​មួយ​ដើម្បី​ការនេះឯង​។ ដូច្នេះ ចូរឲ្យ​អ្នករាល់គ្នា​មាន​ចិត្ត​ដឹងគុណ​ចុះ​។

សូមមើលជំពូក

Khmer Christian Bible

ចូរ​ឲ្យ​សេចក្ដី​សុខសាន្ដ​របស់​ព្រះគ្រិស្ដ​គ្រប់គ្រង​នៅ​ក្នុង​ចិត្ដ​របស់​អ្នក​រាល់គ្នា​ ដ្បិត​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​ឲ្យ​ចូល​មក​ក្នុង​រូបកាយ​តែ​មួយ​ ដើម្បី​សេចក្ដី​នោះ​ឯង​ ហើយ​ចូរ​អរព្រះគុណ​ផង។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​ឲ្យ​សេចក្តី​សុខសាន្ត​របស់​ព្រះ‌គ្រីស្ទ​គ្រប់​គ្រង​នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌អង្គ​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​រូប‌កាយ​តែ​មួយ ដើម្បី​សេចក្ដី​សុខសាន្ត​នោះ​ឯង ហើយ​ចូរ​អរ​ព្រះគុណ​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ឲ្យ​សេចក្ដី​សុខ‌សាន្ត​របស់​ព្រះ‌គ្រិស្ត​សោយ​រាជ្យ​នៅ​ ក្នុង​ចិត្ត​បងប្អូន ព្រោះ​ព្រះ‌ជា‌ម្ចាស់​បាន​ត្រាស់‌ហៅ​បងប្អូន​ឲ្យ​មក​រួម​គ្នា​ក្នុង​ព្រះ‌កាយ​តែ​មួយ ដើម្បី​ឲ្យ​បងប្អូន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត។ ត្រូវ​អរ​ព្រះ‌គុណ​ព្រះអង្គ​ជានិច្ច។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​ឲ្យ​សេចក្ដី​មេត្រី​របស់​ព្រះ‌គ្រីស្ទ​ត្រួត‌ត្រា​នៅ​ក្នុង​ចិត្ត ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​សេចក្ដី​នោះ​ឯង ឲ្យ​មាន​រូប‌កាយ​តែ​១ ហើយ​ត្រូវ​ដឹង​គុណ​ផង។

សូមមើលជំពូក

អាល់គីតាប

សូម​ឲ្យ​សេចក្ដី​សុខ‌សាន្ដ​របស់​អាល់ម៉ា‌ហ្សៀស គ្រង​រាជ្យ​នៅក្នុង​ចិត្ដ​បង​ប្អូន ព្រោះ​អុលឡោះ​បាន​ត្រាស់‌ហៅ​បង​ប្អូន​ឲ្យ​មក​រួម​គ្នា​ក្នុង​រូប‌កាយ​តែ​មួយ ដើម្បី​ឲ្យ​បង​ប្អូន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ដ។ ត្រូវ​អរ​គុណ​ទ្រង់​ជានិច្ច។

សូមមើលជំពូក



កូឡុស 3:15
35 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ចូល​តាម​ទ្វារ​របស់ព្រះអង្គ​ដោយ​ការអរព្រះគុណ ហើយ​ចូល​ក្នុង​ទីធ្លា​របស់ព្រះអង្គ​ដោយ​ការសរសើរតម្កើង​; ចូរ​អរព្រះគុណ​ដល់​ព្រះអង្គ ចូរ​ថ្វាយពរ​ព្រះនាម​របស់ព្រះអង្គ​។


សូមឲ្យ​ពួកគេ​ថ្វាយ​យញ្ញបូជា​នៃ​ការអរព្រះគុណ ហើយ​ថ្លែង​អំពី​ស្នាព្រះហស្ត​របស់ព្រះអង្គ ដោយ​សម្រែកហ៊ោសប្បាយ​!


ទូលបង្គំ​នឹង​ថ្វាយ​យញ្ញបូជា​នៃ​ការអរព្រះគុណ​ដល់​ព្រះអង្គ ព្រមទាំង​ស្រែកហៅ​ព្រះនាម​របស់​ព្រះយេហូវ៉ា​ផង​។


ព្រះយេហូវ៉ា​ប្រទាន​កម្លាំង​ដល់​ប្រជារាស្ត្រ​របស់ព្រះអង្គ ព្រះយេហូវ៉ា​ប្រទានពរ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ជា​សេចក្ដីសុខសាន្ត​៕


ព្រះអង្គ​ទ្រង់​រក្សា​អ្នកដែល​មាន​បំណង​ខ្ជាប់ខ្ជួន ឲ្យ​មាន​សេចក្ដីសុខសាន្តពេញលេញ ពីព្រោះ​គេ​ជឿទុកចិត្ត​ព្រះអង្គ​។


បើមិនដូច្នោះទេ ឲ្យ​គេ​កាន់ខ្ជាប់​នូវ​ការការពារ​របស់យើង ដើម្បីឲ្យ​គេ​បាន​បង្កើត​សន្តិភាព​ជាមួយ​យើង​។ ចូរឲ្យ​គេ​បង្កើត​សន្តិភាព​ជាមួយ​យើង​ចុះ​!


ដ្បិត​អង្គ​ដ៏ខ្ពង់ខ្ពស់ និង​ដ៏ឧត្ដុង្គឧត្ដម ជា​ព្រះអង្គដែល​គង់នៅ​អស់កល្ប ដែល​ព្រះអង្គ​មាន​ព្រះនាម​ថា​វិសុទ្ធ ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​នៅ​ស្ថានដ៏ខ្ពស់ និង​វិសុទ្ធ ក៏​នៅ​ជាមួយ​អ្នកដែល​មានវិប្បដិសារី និង​រាបទាប​ខាងឯ​វិញ្ញាណ ដើម្បី​ស្ដារ​វិញ្ញាណ​របស់​មនុស្ស​រាបទាប​ឡើងវិញ ហើយ​ស្ដារ​ចិត្ត​របស់​មនុស្ស​មានវិប្បដិសារី​ឡើងវិញ​។


ព្រមទាំង​ធ្វើឲ្យ​គេ​បង្កើត​ផលផ្លែ​នៃ​បបូរមាត់​ថា​: ‘សេចក្ដីសុខសាន្ត​! សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នកដែល​នៅឆ្ងាយ និង​ដល់​អ្នកដែល​នៅជិត​!’។ យើង​នឹង​ប្រោស​គេ​ឲ្យជា”។ ព្រះយេហូវ៉ា​បាន​មានបន្ទូល​ដូច្នេះ​ហើយ​។


“ខ្ញុំ​ទុក​សេចក្ដីសុខសាន្ត​ឲ្យ​អ្នករាល់គ្នា ខ្ញុំ​ផ្ដល់​សេចក្ដីសុខសាន្ត​របស់ខ្ញុំ​ឲ្យ​អ្នករាល់គ្នា​។ ខ្ញុំ​ផ្ដល់​ឲ្យ​អ្នករាល់គ្នា​មិនមែន​ដូចដែល​ពិភពលោក​ផ្ដល់ឲ្យ​ទេ​។ កុំឲ្យ​ចិត្ត​អ្នករាល់គ្នា​មានអំពល់ ឬ​ភិតភ័យ​ឡើយ​។


ខ្ញុំ​បាន​ប្រាប់​សេចក្ដីទាំងនេះ​ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​មាន​សេចក្ដីសុខសាន្ត​នៅក្នុង​ខ្ញុំ​។ នៅក្នុង​ពិភពលោក អ្នករាល់គ្នា​មាន​ទុក្ខវេទនា​មែន ប៉ុន្តែ​ចូរ​ក្លាហានឡើង​! ខ្ញុំ​មានជ័យជម្នះ​លើ​ពិភពលោក​ហើយ”៕


ដូច្នេះ មនុស្ស​ស្គាល់​ព្រះ​ហើយ ប៉ុន្តែ​មិន​បាន​លើកតម្កើងសិរីរុងរឿង​ដល់ព្រះអង្គ​ឲ្យសមជា​ព្រះ ហើយក៏មិន​អរព្រះគុណ​ដល់ព្រះអង្គ​ដែរ ផ្ទុយទៅវិញ ពួកគេ​ទៅជាឥតបានការ​ក្នុង​គំនិត ហើយ​ចិត្ត​ល្ងីល្ងើ​របស់​ពួកគេ​ទៅជាងងឹត​។


ដ្បិត​អាណាចក្រ​របស់​ព្រះ​មិន​ផ្អែកលើ​ការស៊ីផឹក​ទេ គឺ​ផ្អែកលើ​សេចក្ដីសុចរិតយុត្តិធម៌ សេចក្ដីសុខសាន្ត និង​អំណរ​ក្នុង​ព្រះវិញ្ញាណដ៏វិសុទ្ធ​វិញ​។


សូមឲ្យ​ព្រះ​នៃ​សេចក្ដីសង្ឃឹម បំពេញ​អ្នករាល់គ្នា​ដោយ​គ្រប់ទាំង​អំណរ និង​សេចក្ដីសុខសាន្ត នៅពេល​ដែល​អ្នករាល់គ្នា​ជឿ​ព្រះអង្គ ដើម្បីឲ្យ​អ្នករាល់គ្នា​សម្បូរហូរហៀរ​ដោយ​សេចក្ដីសង្ឃឹម ដោយព្រោះ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណដ៏វិសុទ្ធ​។


ដូច្នេះ ដោយ​យើង​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ជំនឿ យើង​មាន​សន្តិភាព​ជាមួយ​ព្រះ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។


ដោយព្រោះ​មាន​នំប៉័ង​មួយ យើង​ដែល​មានគ្នាច្រើន​ក៏​ជា​រូបកាយ​មួយ ដ្បិត​យើង​ទាំងអស់គ្នា​ទទួលចំណែក​ពី​នំប៉័ង​មួយ​។


ផ្ទុយទៅវិញ ប្រសិនបើ​អ្នក​មិនជឿ​ចង់​ចាកចោល​ទៅ នោះ​ចូរឲ្យ​អ្នកនោះ​ចាកចោល​ទៅចុះ​។ បងប្អូនប្រុស ឬ​បងប្អូនស្រី មិន​ត្រូវ​ជាប់ចំណង​នឹង​រឿង​បែបនេះ​ឡើយ ដ្បិត​ព្រះ​បាន​ត្រាស់ហៅ​អ្នករាល់គ្នា​ឲ្យមក​ក្នុង​សេចក្ដីសុខសាន្ត​។


ពិតមែនហើយ អ្វីៗ​ទាំងអស់​គឺ​សម្រាប់​អ្នករាល់គ្នា ដើម្បី​នៅពេល​ព្រះគុណ​ចម្រើនឡើង​ដល់​មនុស្ស​កាន់តែច្រើន ការអរព្រះគុណ​ក៏​កើនឡើង ដើម្បី​ជា​សិរីរុងរឿង​ដល់​ព្រះ​។


អ្នករាល់គ្នា​នឹង​ត្រូវបាន​ធ្វើឲ្យបរិបូរ​ក្នុង​ការ​ទាំងអស់ រហូតដល់​មាន​ចិត្តទូលាយ​ក្នុង​ការ​ទាំងអស់ ដែល​នាំឲ្យមាន​ការអរព្រះគុណ​ដល់​ព្រះ​តាមរយៈ​យើង​។


ដោយសារតែ​ព្រះអង្គ រូបកាយ​ទាំងមូល​ដែល​ផ្គុំឡើង និង​ភ្ជាប់គ្នា​ដោយ​សន្លាក់​នីមួយៗ​ដែល​ទ្រទ្រង់ ត្រូវបាន​ធ្វើឲ្យ​ចម្រើនឡើង​រហូតដល់​ស្អាង​ខ្លួន​ក្នុង​សេចក្ដីស្រឡាញ់ ដោយ​ផ្នែក​នីមួយៗ​បំពេញតួនាទី​យ៉ាងសមគួរ​។


រូបកាយ​មាន​តែមួយ ហើយ​ព្រះវិញ្ញាណ​ក៏​មាន​តែមួយ ដូចដែល​អ្នករាល់គ្នា​ត្រូវបាន​ត្រាស់ហៅ​មកក្នុង​សេចក្ដីសង្ឃឹម​តែមួយ កាល​អ្នករាល់គ្នា​ត្រូវបាន​ត្រាស់ហៅ​នោះ​ដែរ​;


ដូច្នេះ ចូរ​ធ្វើជា​អ្នកយកតម្រាប់​តាម​ព្រះ ឲ្យសមជា​កូន​ដ៏ជាទីស្រឡាញ់


ចូរ​អរព្រះគុណ​ជានិច្ច​ដល់​ព្រះដែលជាព្រះបិតា អំពី​គ្រប់ការទាំងអស់ ក្នុង​ព្រះនាម​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។


ទាំង​អរព្រះគុណ​ដោយ​អំណរ​ដល់​ព្រះ​បិតា​ដែល​ធ្វើឲ្យ​អ្នករាល់គ្នា​មានសមត្ថភាព​រួមចំណែក​ក្នុង​មរតក​របស់​វិសុទ្ធជន នៅក្នុង​ពន្លឺ​។


គឺ​ដូចដែល​បាន​បង្រៀន​ដល់​អ្នករាល់គ្នា​ហើយ ចូរ​ចាក់ឫស ហើយ​ស្អាងឡើង​ក្នុង​ព្រះអង្គ ព្រមទាំង​ឈរមាំ​ក្នុង​ជំនឿ ដោយ​ចម្រើនឡើង​ក្នុង​ការអរព្រះគុណ​។


អ្វីក៏ដោយដែល​អ្នករាល់គ្នា​ធ្វើ មិនថា​ជា​ពាក្យសម្ដី​ក្ដី ជា​ការប្រព្រឹត្ត​ក្ដី ចូរ​ធ្វើ​ទាំងអស់​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូវ ទាំង​អរព្រះគុណ​ដល់​ព្រះដែលជាព្រះបិតា​តាមរយៈ​ព្រះអង្គ​។


ចូរ​អរព្រះគុណ​ក្នុង​គ្រប់ការទាំងអស់ ដ្បិត​នេះ​ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ​សម្រាប់​អ្នករាល់គ្នា ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។


ដោយហេតុនេះ មុនដំបូង​ខ្ញុំ​សូម​ជំរុញទឹកចិត្ត​ឲ្យ​ថ្វាយ​សេចក្ដីទូលអង្វរ សេចក្ដីអធិស្ឋាន ពាក្យទូលអង្វរជំនួស និង​ពាក្យអរព្រះគុណ សម្រាប់​មនុស្ស​ទាំងអស់


ចូរ​ប្រយុទ្ធ​ក្នុង​ការប្រយុទ្ធ​ដ៏ល្អ​នៃ​ជំនឿ ចូរ​ចាប់​ជីវិតអស់កល្បជានិច្ច​ឲ្យបាន​។ អ្នក​ត្រូវបាន​ត្រាស់ហៅ​ដើម្បី​ការនេះ និង​ដើម្បី​សារភាព​ពាក្យសារភាព​ដ៏ល្អ នៅមុខ​សាក្សី​ជាច្រើន​។


ដូច្នេះ ចូរឲ្យ​យើង​ថ្វាយ​យញ្ញបូជា​នៃ​ការសរសើរតម្កើង​ដល់​ព្រះ​ជានិច្ច​តាមរយៈ​ព្រះយេស៊ូវ​; យញ្ញបូជានេះ​គឺជា​ផលផ្លែ​នៃ​បបូរមាត់​ដែល​សារភាព​ព្រះនាម​របស់​ព្រះអង្គ​។


ទាំង​ពោលថា​៖ “អាម៉ែន​! សូមឲ្យ​ព្រះពរ សិរីរុងរឿង ព្រះប្រាជ្ញាញាណ ការអរព្រះគុណ កិត្តិយស ព្រះចេស្ដា និង​ឫទ្ធានុភាព មាន​ដល់​ព្រះ​នៃយើង រហូត​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន”។