ទំនុកតម្កើង 100 - ព្រះគម្ពីរខ្មែរសាកលចម្រៀងនៃការអរព្រះគុណ បទតម្កើងសម្រាប់ការអរព្រះគុណ។ 1 ផែនដីទាំងមូលអើយ ចូរស្រែកហ៊ោសប្បាយទៅកាន់ព្រះយេហូវ៉ា! 2 ចូរបម្រើព្រះយេហូវ៉ាដោយអំណរ ចូរមកនៅចំពោះព្រះអង្គដោយការច្រៀងដ៏សប្បាយ! 3 ចូរដឹងថាព្រះយេហូវ៉ា ព្រះអង្គជាព្រះ! គឺព្រះអង្គហើយ ដែលបង្កើតយើង ហើយយើងជារបស់ព្រះអង្គ; យើងជាប្រជារាស្ត្ររបស់ព្រះអង្គ និងជាចៀមនៅវាលស្មៅរបស់ព្រះអង្គ។ 4 ចូរចូលតាមទ្វាររបស់ព្រះអង្គដោយការអរព្រះគុណ ហើយចូលក្នុងទីធ្លារបស់ព្រះអង្គដោយការសរសើរតម្កើង; ចូរអរព្រះគុណដល់ព្រះអង្គ ចូរថ្វាយពរព្រះនាមរបស់ព្រះអង្គ។ 5 ដ្បិតព្រះយេហូវ៉ាទ្រង់ល្អ សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច ហើយសេចក្ដីស្មោះត្រង់របស់ព្រះអង្គក៏មាននៅពីជំនាន់មួយទៅជំនាន់មួយ!៕ |