Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




កូឡុស 3:16 - ព្រះគម្ពីរខ្មែរសាកល

16 ចូរឲ្យ​ព្រះបន្ទូល​របស់​ព្រះ​គ្រីស្ទ ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា​យ៉ាងសម្បូរហូរហៀរ ចូរ​បង្រៀន ហើយ​ទូន្មាន​គ្នាទៅវិញទៅមក ដោយ​ប្រាជ្ញា​គ្រប់យ៉ាង ទាំង​ច្រៀង​ក្នុង​ចិត្ត​ដោយ​ដឹងគុណ​ដល់​ព្រះ ដោយ​ទំនុកតម្កើង ចម្រៀងសរសើរតម្កើង និង​ចម្រៀង​ខាងវិញ្ញាណ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 ចូរ​ឲ្យ​ព្រះបន្ទូល​របស់​ព្រះគ្រិស្ដ​ស្ថិត​នៅ​ក្នុង​អ្នក​រាល់គ្នា​ជា​បរិបូរ​ ហើយ​បង្រៀន​ និង​ទូន្មាន​គ្នា​ដោយ​ប្រាជ្ញា​គ្រប់​បែប​យ៉ាង​ ទាំង​ច្រៀង​ទំនុក​តម្កើង​ ទំនុក​បរិសុទ្ធ​ ព្រមទាំង​ចម្រៀង​ខាង​វិញ្ញាណ​ថ្វាយ​ព្រះជាម្ចាស់​ ដោយ​អរព្រះគុណ​ព្រះអង្គ​នៅ​ក្នុង​ចិត្ដ​ចុះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ចូរ​ឲ្យ​ព្រះ‌បន្ទូល​របស់​ព្រះ‌គ្រីស្ទ​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​ជា​បរិបូរ។ ចូរ​បង្រៀន ហើយ​ទូន្មាន​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ប្រាជ្ញា​គ្រប់​យ៉ាង។ ចូរ​អរ​ព្រះ​គុណ​ដល់​ព្រះ​នៅ​ក្នុង​ចិត្ត ដោយ​ច្រៀង​ទំនុក​តម្កើង ទំនុក​បរិសុទ្ធ និង​ចម្រៀង​ខាង​វិញ្ញាណ​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 សូម​ព្រះ‌បន្ទូល​របស់​ព្រះ‌គ្រិស្ត​សណ្ឋិត​នៅ​ក្នុង​បងប្អូន​ឲ្យ​បាន​បរិបូណ៌។ ចូរ​ប្រៀន‌ប្រដៅ និង​ដាស់‌តឿន​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ប្រាជ្ញា​គ្រប់​យ៉ាង។ ចូរ​ច្រៀង​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់​ក្នុង​ចិត្ត ដោយ​ប្រើ​ទំនុកតម្កើង បទ​សរសើរ និង​បទ​ចម្រៀង មក​ពី​ព្រះ‌វិញ្ញាណ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ចូរ​ឲ្យ​ព្រះ‌បន្ទូល​នៃ​ព្រះ‌គ្រីស្ទ បាន​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​ជា​បរិបូរ ដោយ​ប្រាជ្ញា​គ្រប់​យ៉ាង ទាំង​បង្រៀន ហើយ​ទូន្មាន​គ្នា ដោយ​នូវ​ទំនុក​ដំកើង ទំនុក​បរិសុទ្ធ នឹង​ចំរៀង​ខាង​ឯ​វិញ្ញាណ ទាំង​ច្រៀង​ក្នុង​ចិត្ត​ថ្វាយ​ព្រះ ដោយ​ព្រះ‌គុណ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 សូម​ពាក្យ​របស់​អាល់ម៉ា‌ហ្សៀស​សណ្ឋិត​នៅ​ក្នុង​បង​ប្អូន​ឲ្យ​បាន​បរិបូណ៌។ ចូរ​ប្រៀន‌ប្រដៅ និង​ដាស់‌តឿន​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ប្រាជ្ញា​គ្រប់​យ៉ាង។ ចូរ​ច្រៀង​អរ​គុណ​អុលឡោះ​ក្នុង​ចិត្ដ ដោយ​ប្រើ​ទំនុក‌តម្កើង បទ​សរសើរ និង​បទ​ចំរៀង​មក​ពី​រស‌អុលឡោះ។

សូមមើលជំពូក ចម្លង




កូឡុស 3:16
62 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​បាន​សន្សំ​ព្រះបន្ទូល​របស់ព្រះអង្គ​ទុក​ក្នុង​ចិត្ត​ទូលបង្គំ​ហើយ ដើម្បីកុំឲ្យ​ទូលបង្គំ​ប្រព្រឹត្តបាប​ទាស់នឹង​ព្រះអង្គ​។


ចូរ​និយាយ​គ្នាទៅវិញទៅមក​ដោយ​ទំនុកតម្កើង ចម្រៀងសរសើរតម្កើង និង​ចម្រៀង​ខាងវិញ្ញាណ ទាំង​ច្រៀង និង​សរសើរតម្កើង​ព្រះអម្ចាស់​ក្នុង​ចិត្ត​របស់អ្នករាល់គ្នា​។


ប្រសិនបើ​អ្នករាល់គ្នា​ស្ថិតនៅ​ក្នុង​ខ្ញុំ ហើយ​ពាក្យ​របស់ខ្ញុំ​ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា ចូរ​ទូល​សុំ​អ្វីក៏ដោយដែល​អ្នករាល់គ្នា​ចង់បាន​ចុះ នោះ​នឹង​បាន​សម្រេច​ដល់​អ្នករាល់គ្នា​។


ដូច្នេះ ជំនឿ​មកពី​ការឮ ហើយ​ការឮ​មក​តាមរយៈ​ព្រះបន្ទូល​របស់​ព្រះ​គ្រីស្ទ​។


ចូរឲ្យ​អ្វីដែល​អ្នករាល់គ្នា​បាន​ឮ​តាំងពី​ដំបូង​មក ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា​ចុះ​។ ប្រសិនបើ​អ្វីដែល​អ្នករាល់គ្នា​បាន‍ឮ​តាំងពី​ដំបូង​បាន​ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា​ហើយ នោះ​អ្នករាល់គ្នា​ក៏​នឹង​ស្ថិតនៅ​ក្នុង​ព្រះបុត្រា និង​ក្នុង​ព្រះ​បិតា​ដែរ។


ដើម្បីឲ្យ​ព្រះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង គឺ​ព្រះ​បិតា​នៃ​សិរីរុងរឿង បាន​ប្រទាន​ដល់​អ្នករាល់គ្នា​នូវ​ព្រះវិញ្ញាណ​នៃ​ប្រាជ្ញា និង​ការបើកសម្ដែង ធ្វើឲ្យ​អ្នករាល់គ្នា​ស្គាល់​ព្រះអង្គ​កាន់តែច្បាស់


រីឯ​ប្រាជ្ញា​ពីខាងលើ ដំបូង​គឺ​បរិសុទ្ធ រួចមក​គឺ​សុខសាន្ត សប្បុរស អធ្យាស្រ័យ ពេញ​ដោយ​សេចក្ដីមេត្តា និង​ផលផ្លែ​ដ៏ល្អ ឥតលំអៀង ហើយ​ឥតពុតត្បុត​។


ពីព្រោះ​សេចក្ដីពិត​ស្ថិតនៅ​ក្នុង​យើង ហើយក៏​នឹង​នៅ​ជាមួយ​យើង​ជារៀងរហូត‍។


ព្រមទាំង​ដឹង​ថា អ្នក​បាន​ស្គាល់​ព្រះគម្ពីរ​ដ៏វិសុទ្ធ​តាំងពី​ក្មេង​មកម្ល៉េះ​។ ព្រះគម្ពីរ​អាច​ធ្វើឲ្យ​អ្នក​មានប្រាជ្ញា ដែល​នាំទៅដល់​សេចក្ដីសង្គ្រោះ តាមរយៈ​ជំនឿ​ដែល​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។


ដោយហេតុនេះ តាំងពី​ថ្ងៃ​ដែល​យើង​បាន​ឮ​អំពីការនេះ យើង​ក៏​អធិស្ឋាន​សម្រាប់​អ្នករាល់គ្នា​ឥតឈប់ឈរ ទាំង​ទូល​សុំ​ឲ្យ​អ្នករាល់គ្នា​ត្រូវបាន​បំពេញ​ដោយ​ការយល់ដឹងត្រឹមត្រូវ​អំពី​បំណង​ព្រះហឫទ័យ​របស់​ព្រះ ក្នុង​គ្រប់ទាំង​ប្រាជ្ញា និង​ការយល់ដឹង​ខាងវិញ្ញាណ


អ្នកទាំងនោះ​ច្រៀង​ចម្រៀង​ថ្មី​មួយ​ថា​៖ “ព្រះអង្គ​ស័ក្ដិសម​នឹង​យក​ក្រាំង ហើយ​បក​ត្រា​ទាំងនោះ​ចេញ ដ្បិត​ព្រះអង្គ​ត្រូវគេ​ធ្វើគុត ហើយ​បាន​ប្រោសលោះ​មនុស្ស​សម្រាប់​ព្រះ ពី​គ្រប់ទាំង​ពូជសាសន៍ ភាសា ជនជាតិ និង​ប្រជាជាតិ ដោយ​ព្រះលោហិត​របស់ព្រះអង្គ


រីឯ​អ្នករាល់គ្នា​វិញ ការចាក់ប្រេងអភិសេក​ដែល​អ្នករាល់គ្នា​បាន​ទទួល​ពី​ព្រះអង្គ ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា ដូច្នេះ​អ្នករាល់គ្នា​មិន​ចាំបាច់​ឲ្យ​អ្នកណា​បង្រៀន​អ្នករាល់គ្នា​ទេ​។ ផ្ទុយទៅវិញ ដូចដែល​ការចាក់ប្រេងអភិសេក​ពី​ព្រះអង្គ បង្រៀន​អ្នករាល់គ្នា​អំពី​អ្វីៗ​ទាំងអស់​យ៉ាងណា​——​ហើយ​ជា​សេចក្ដីពិត គឺ​មិនមែន​ជា​សេចក្ដីកុហក​ទេ​——​ចូរ​ស្ថិតនៅ​ក្នុង​ព្រះអង្គ តាមដែល​ព្រះអង្គ​បាន​បង្រៀន​អ្នករាល់គ្នា​យ៉ាងនោះដែរ​។


ពាក្យសម្ដី​របស់អ្នករាល់គ្នា​ត្រូវ​ប្រកបដោយ​សេចក្ដីសប្បុរស​ជានិច្ច ទាំង​មានជាតិ​អំបិល​ផង ដើម្បីឲ្យ​អ្នករាល់គ្នា​ដឹង​ថា ត្រូវ​ឆ្លើយ​នឹង​ម្នាក់ៗ​យ៉ាងណា​។


ដោយហេតុនេះ កុំ​ធ្វើជា​មនុស្ស​ល្ងីល្ងើ​ឡើយ ផ្ទុយទៅវិញ ចូរ​យល់​ថា​បំណង​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់​ជា​អ្វី​។


ព្រះយេហូវ៉ា​ជា​កម្លាំង​របស់ខ្ញុំ និង​ជា​ខែល​របស់ខ្ញុំ​; ចិត្ត​របស់ខ្ញុំ​ជឿទុកចិត្តលើ​ព្រះអង្គ ក៏​បាន​ទទួលជំនួយ ដោយហេតុនេះ ចិត្ត​របស់ខ្ញុំ​លោតកញ្ឆេង ខ្ញុំ​នឹង​អរព្រះគុណ​ព្រះអង្គ​ដោយ​ចម្រៀង​របស់ខ្ញុំ​។


ក្នុងចំណោម​អ្នករាល់គ្នា មាន​អ្នកណា​រងទុក្ខលំបាក​ឬ​? ចូរឲ្យ​អ្នកនោះ​អធិស្ឋាន​។ មាន​អ្នកណា​អរសប្បាយ​ឬ​? ចូរឲ្យ​អ្នកនោះ​ច្រៀងសរសើរតម្កើង​។


នៅពេល​ទូលបង្គំ​ច្រៀងសរសើរតម្កើង​ព្រះអង្គ បបូរមាត់​របស់ទូលបង្គំ​នឹង​ស្រែកហ៊ោសប្បាយ​; ព្រលឹង​របស់ទូលបង្គំ​ដែល​ព្រះអង្គ​បាន​ប្រោសលោះ ក៏​នឹង​ស្រែកហ៊ោសប្បាយ​ដែរ​។


ព្រះ​បាន​ចាក់បង្ហូរ​ព្រះវិញ្ញាណ​លើ​យើង​យ៉ាងសម្បូរហូរហៀរ តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះសង្គ្រោះ​នៃយើង


បងប្អូន​អើយ ដូច្នេះ​តើ​ត្រូវ​ធ្វើ​ដូចម្ដេច​? កាលណា​អ្នករាល់គ្នា​មកជួបជុំគ្នា ម្នាក់ៗ​មាន​ទំនុកតម្កើង មាន​ការបង្រៀន មាន​ការបើកសម្ដែង មាន​ភាសាដទៃ មាន​ការបកប្រែ​; ចូរ​ធ្វើ​ការ​ទាំងអស់​ដើម្បី​ស្អាងទឹកចិត្ត​។


ប្រសិនបើ​អ្នកណា​ក្នុងចំណោម​អ្នករាល់គ្នា​ខ្វះ​ប្រាជ្ញា ចូរឲ្យ​អ្នកនោះ​ទូល​សុំ​ពី​ព្រះ​ដែល​តែងតែ​ប្រទាន​ឲ្យ​មនុស្ស​ទាំងអស់​ដោយសទ្ធា និង​ដោយ​ឥត​បន្ទោស នោះ​នឹង​ប្រទាន​ឲ្យ​អ្នកនោះ​។


យើង​ប្រកាស​ព្រះគ្រីស្ទ ដោយ​ទូន្មាន​មនុស្ស​ទាំងអស់ ហើយ​បង្រៀន​មនុស្ស​ទាំងអស់​ដោយ​អស់ទាំង​ប្រាជ្ញា ដើម្បីឲ្យ​យើង​បាន​ថ្វាយ​មនុស្ស​ទាំងអស់​ដល់ព្រះ ជា​មនុស្ស​ពេញវ័យ​ក្នុង​ព្រះ​គ្រីស្ទ​។


ព្រះអង្គ​ជា​ទីលាក់កំបាំង​សម្រាប់​ទូលបង្គំ ព្រះអង្គ​រក្សា​ទូលបង្គំ​ឲ្យរួចពី​ទុក្ខវេទនា ហើយ​ព័ទ្ធជុំវិញ​ទូលបង្គំ​ដោយ​ចម្រៀង​នៃ​ការ​រំដោះ​។ សេឡា


ហើយ​ច្រៀង​ចម្រៀង​របស់​ម៉ូសេ​បាវបម្រើ​របស់​ព្រះ និង​ចម្រៀង​របស់​កូនចៀម​ថា​៖ “ព្រះអម្ចាស់​ដែលជា​ព្រះ​ដ៏មានព្រះចេស្ដា​អើយ កិច្ចការ​របស់ព្រះអង្គ​ធំឧត្ដម ហើយ​អស្ចារ្យ​ណាស់​! ព្រះមហាក្សត្រ​នៃ​ប្រជាជាតិ​ទាំងឡាយ​អើយ មាគ៌ា​របស់ព្រះអង្គ​សុចរិតយុត្តិធម៌ ហើយ​ត្រឹមត្រូវ​!


កូន‍រាល់គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា ពីព្រោះ​អ្នករាល់គ្នា​បាន​ស្គាល់​ព្រះ​បិតា​; ឪពុក​រាល់គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា ពីព្រោះ​អ្នករាល់គ្នា​បាន​ស្គាល់​ព្រះអង្គ​ដែល​គង់នៅ​តាំងពី​ដើមដំបូង​; យុវជន​រាល់គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា ពីព្រោះ​អ្នករាល់គ្នា​ជា​មនុស្ស​រឹងមាំ ហើយ​ព្រះបន្ទូល​របស់​ព្រះ​ក៏​ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា ហើយ​អ្នករាល់គ្នា​បាន​ឈ្នះ​មេអាក្រក់​ហើយ​។


ចំពោះ​អ្នកមាន​នៅ​លោកីយ៍នេះ ចូរ​បង្គាប់​ពួកគេ​កុំឲ្យ​មានឫកធំ ហើយក៏កុំ​ឲ្យ​សង្ឃឹម​លើ​ទ្រព្យសម្បត្តិ​ដែល​មិនទៀង​ដែរ ផ្ទុយទៅវិញ ត្រូវ​សង្ឃឹម​លើ​ព្រះ​ដែល​ប្រទាន​អ្វីៗ​ទាំងអស់​ដល់​យើង​យ៉ាងសម្បូរហូរហៀរ​ឲ្យ​យើង​បាន​អរសប្បាយ​។


ក៏ប៉ុន្តែ​កុំ​ចាត់ទុក​អ្នកនោះ​ជា​សត្រូវ​ឡើយ ផ្ទុយទៅវិញ ចូរ​ទូន្មាន​គាត់​ដូចជា​បងប្អូន​ចុះ​។


ដោយហេតុនេះ ចូរ​លើកទឹកចិត្ត​គ្នាទៅវិញទៅមក​ដោយ​ពាក្យ​ទាំងនេះ​ចុះ​៕


ដូច្នេះ តើ​ត្រូវ​ធ្វើ​ដូចម្ដេច​? ខ្ញុំ​នឹង​អធិស្ឋាន​ដោយ​វិញ្ញាណ ហើយ​ក៏​នឹង​អធិស្ឋាន​ដោយ​គំនិត​ដែរ​; ខ្ញុំ​នឹង​ច្រៀងសរសើរតម្កើង​ដោយ​វិញ្ញាណ ហើយ​ក៏​នឹង​ច្រៀងសរសើរតម្កើង​ដោយ​គំនិត​ដែរ​។


ក្រោយពី​ច្រៀងសរសើរតម្កើង​ហើយ ពួកគេ​ក៏​ចេញទៅ​ភ្នំ​ដើមអូលីវ​។


ប្រាជ្ញា​របស់​មនុស្ស​ឆ្លាតវៃ យល់ច្បាស់​នូវ​ផ្លូវ​របស់ខ្លួន រីឯ​ភាពល្ងីល្ងើ​របស់​មនុស្សល្ងង់ គឺជា​សេចក្ដីបោកបញ្ឆោត​។


ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ​អស់ពី​ចិត្ត ទូលបង្គំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះអង្គ​នៅមុខ​បណ្ដា​ព្រះ​ដទៃ​!


បទបញ្ញត្តិ​របស់ព្រះអង្គ​ជា​ចម្រៀង​របស់​ទូលបង្គំ នៅក្នុង​ផ្ទះ​ដែល​ទូលបង្គំ​ស្នាក់នៅបណ្ដោះអាសន្ន​។


បងប្អូន​របស់ខ្ញុំ​អើយ​! ខ្លួនខ្ញុំ​ក៏​ជឿជាក់​ចំពោះ​អ្នករាល់គ្នា​ថា អ្នករាល់គ្នា​ពេញ​ដោយ​សេចក្ដីល្អ ទាំង​ពោរពេញ​ទៅដោយ​ចំណេះដឹង​គ្រប់យ៉ាង ថែមទាំង​អាច​ទូន្មាន​គ្នាទៅវិញទៅមក​បាន​ទៀតផង​។


បន្ទាប់មក ព្រះយេស៊ូវ​ក៏​ចុះ​ទៅ​ណាសារ៉ែត​វិញ​ជាមួយ​ឪពុកម្ដាយ ហើយ​ស្ដាប់បង្គាប់​ពួកគាត់។ រីឯ​ម្ដាយ​វិញ នាង​បាន​រក្សា​ហេតុការណ៍​ទាំងអស់​នេះ​ទុក​ក្នុង​ចិត្ត។


ដើម្បី​បែរចេញ​ពី​ពាក្យបណ្ដឹង​របស់​អ្នកក្រខ្សត់ ហើយ​ដកយក​សេចក្ដីយុត្តិធម៌​ចេញពី​មនុស្ស​រងទុក្ខ​ក្នុង​ប្រជារាស្ត្រ​របស់យើង ដើម្បីឲ្យ​ស្ត្រីមេម៉ាយ​បានជា​ជ័យភណ្ឌ​របស់គេ និង​ដើម្បី​ប្លន់​កូនកំព្រា​។


ខ្ញុំ​ក៏​ក្រាបចុះ​នៅទៀប​ជើង​របស់​ទូតនោះ ដើម្បី​ថ្វាយបង្គំ ប៉ុន្តែ​ទូតនោះ​និយាយ​នឹង​ខ្ញុំ​ថា​៖ “កុំធ្វើដូច្នេះឡើយ​! ខ្ញុំ​ជា​អ្នកបម្រើរួមការងារ​ជាមួយ​អ្នក និង​ជាមួយ​បងប្អូន​របស់អ្នក ដែល​រក្សា​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ​។ ចូរ​ថ្វាយបង្គំ​ព្រះ​ចុះ​! ដ្បិត​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ គឺ​វិញ្ញាណ​នៃ​ការព្យាករ”។


អ្នករាល់គ្នា​នឹង​មាន​ចម្រៀង ដូច​នៅ​យប់​ដែល​តម្កើង​ពិធីបុណ្យ​ជាវិសុទ្ធ ក៏​មាន​អំណរ​នៃ​ចិត្ត ដូច​ពេល​ចេញដំណើរ​ដោយមាន​ខ្លុយ ដើម្បី​ទៅ​ឯ​ភ្នំ​របស់​ព្រះយេហូវ៉ា គឺ​ទៅ​ឯ​ថ្មដា​នៃ​អ៊ីស្រាអែល​។


នៅ​ថ្ងៃ​នោះ គេ​នឹង​ច្រៀង​ចម្រៀង​នេះ​នៅក្នុង​ដែនដី​យូដា​ថា​៖ “យើង​មាន​ទីក្រុង​មួយ​ដ៏រឹងមាំ ព្រះអង្គ​ទ្រង់​តាំង​សេចក្ដីសង្គ្រោះ​ឡើង ទុកជា​កំពែង និង​ជា​ប៉ម​។


សូមឲ្យ​ខ្ញុំ​ច្រៀង​សម្រាប់​អ្នក​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ នូវ​ចម្រៀង​មួយ​អំពី​គូស្នេហ៍​របស់ខ្ញុំ គឺ​អំពី​ចម្ការទំពាំងបាយជូរ​របស់គាត់​។ អ្នក​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ មាន​ចម្ការទំពាំងបាយជូរ​មួយ​នៅលើ​ភ្នំ​ដែល​មានជីជាតិ​។


គេ​ច្រៀង​អ្វីមួយ​ដូចជា​ចម្រៀង​ថ្មី នៅមុខ​បល្ល័ង្ក នៅមុខ​សត្វមានជីវិត​ទាំង​បួន និង​នៅមុខ​ពួក​ចាស់ទុំ​។ គ្មានអ្នកណា​អាច​រៀន​ចម្រៀង​នោះ​បាន​ឡើយ លើកលែងតែ ១៤៤ ០០០ នាក់​នោះ ដែល​ត្រូវបាន​លោះមកវិញ​ពី​ផែនដី​ប៉ុណ្ណោះ​។


អ្នកដែល​ផ្ដាច់ខ្លួនចេញពីគេ គឺ​ស្វែងរក​តែ​ចំណង់​របស់ខ្លួន ហើយ​ប្រឆាំង​នឹង​ប្រាជ្ញាត្រឹមត្រូវ​គ្រប់យ៉ាង​។


ដើម្បី​ញែក​ក្រុមជំនុំ​ជាវិសុទ្ធ ដោយ​បាន​ជម្រះ​តាមរយៈ​ការលាង​នឹង​ទឹក ក្នុង​ព្រះបន្ទូល


ដ្បិត​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​បាន​ឮសុសសាយ​ចេញពី​អ្នករាល់គ្នា មិនគ្រាន់តែ​ក្នុង​ម៉ាសេដូន និង​អាខៃ​ប៉ុណ្ណោះទេ គឺ​នៅ​គ្រប់​ទីកន្លែង​ដែល​ជំនឿ​របស់អ្នករាល់គ្នា​លើ​ព្រះ​បាន​ផ្សាយចេញ រហូតដល់​យើង​មិនចាំបាច់​និយាយ​អ្វី​ទៀត​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម