កូឡុស 3:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 ចូរឲ្យសេចក្ដីមេត្រីរបស់ព្រះគ្រីស្ទត្រួតត្រានៅក្នុងចិត្ត ដែលទ្រង់បានហៅអ្នករាល់គ្នាមកក្នុងសេចក្ដីនោះឯង ឲ្យមានរូបកាយតែ១ ហើយត្រូវដឹងគុណផង។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល15 សូមឲ្យសេចក្ដីសុខសាន្តរបស់ព្រះគ្រីស្ទគ្រប់គ្រងនៅក្នុងចិត្តរបស់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាត្រូវបានត្រាស់ហៅមកក្នុងរូបកាយមួយដើម្បីការនេះឯង។ ដូច្នេះ ចូរឲ្យអ្នករាល់គ្នាមានចិត្តដឹងគុណចុះ។ សូមមើលជំពូកKhmer Christian Bible15 ចូរឲ្យសេចក្ដីសុខសាន្ដរបស់ព្រះគ្រិស្ដគ្រប់គ្រងនៅក្នុងចិត្ដរបស់អ្នករាល់គ្នា ដ្បិតព្រះជាម្ចាស់បានត្រាស់ហៅអ្នករាល់គ្នាឲ្យចូលមកក្នុងរូបកាយតែមួយ ដើម្បីសេចក្ដីនោះឯង ហើយចូរអរព្រះគុណផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 ចូរឲ្យសេចក្តីសុខសាន្តរបស់ព្រះគ្រីស្ទគ្រប់គ្រងនៅក្នុងចិត្តអ្នករាល់គ្នា ដ្បិតព្រះអង្គបានហៅអ្នករាល់គ្នាមកក្នុងរូបកាយតែមួយ ដើម្បីសេចក្ដីសុខសាន្តនោះឯង ហើយចូរអរព្រះគុណផង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 សូមឲ្យសេចក្ដីសុខសាន្តរបស់ព្រះគ្រិស្តសោយរាជ្យនៅ ក្នុងចិត្តបងប្អូន ព្រោះព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឲ្យមករួមគ្នាក្នុងព្រះកាយតែមួយ ដើម្បីឲ្យបងប្អូនប្រកបដោយសេចក្ដីសុខសាន្ត។ ត្រូវអរព្រះគុណព្រះអង្គជានិច្ច។ សូមមើលជំពូកអាល់គីតាប15 សូមឲ្យសេចក្ដីសុខសាន្ដរបស់អាល់ម៉ាហ្សៀស គ្រងរាជ្យនៅក្នុងចិត្ដបងប្អូន ព្រោះអុលឡោះបានត្រាស់ហៅបងប្អូនឲ្យមករួមគ្នាក្នុងរូបកាយតែមួយ ដើម្បីឲ្យបងប្អូនប្រកបដោយសេចក្ដីសុខសាន្ដ។ ត្រូវអរគុណទ្រង់ជានិច្ច។ សូមមើលជំពូក |
ដ្បិតព្រះដ៏ជាធំ ហើយខ្ពស់បំផុត ជាព្រះដ៏គង់នៅអស់កល្បជានិច្ច ដែលព្រះនាមទ្រង់ជានាមបរិសុទ្ធ ទ្រង់មានបន្ទូលដូច្នេះថា អញនៅឯស្ថានដ៏ខ្ពស់ ហើយបរិសុទ្ធ ក៏នៅជាមួយនឹងអ្នកណាដែលមានចិត្តសង្រេង ហើយទន់ទាប ដើម្បីនឹងធ្វើឲ្យចិត្តរបស់មនុស្សទន់ទាបបានសង្ឃឹមឡើង ហើយចិត្តរបស់មនុស្សសង្រេងបានសង្ឃឹមឡើងដែរ