Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 116:17 - ព្រះគម្ពីរខ្មែរសាកល

17 ទូលបង្គំ​នឹង​ថ្វាយ​យញ្ញបូជា​នៃ​ការអរព្រះគុណ​ដល់​ព្រះអង្គ ព្រមទាំង​ស្រែកហៅ​ព្រះនាម​របស់​ព្រះយេហូវ៉ា​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ទូល‌បង្គំ​នឹង​ថ្វាយ​យញ្ញបូជា នៃ​ការ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ហើយ​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ទូលបង្គំ​សូម​ថ្វាយ​យញ្ញ‌បូជា ដើម្បី​អរ​ព្រះ‌គុណ​ព្រះអង្គ ខ្ញុំ​នឹង​អង្វរ​រក​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ទូលបង្គំ​នឹង​ថ្វាយ​ដង្វាយ​ជា​សេចក្ដី​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ហើយ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ខ្ញុំ​សូម​ធ្វើ​គូរបាន ដើម្បី​អរ​គុណ​ទ្រង់ ខ្ញុំ​នឹង​អង្វរ​រក​នាម​របស់​អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 116:17
8 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​ពួកគេ​ថ្វាយ​យញ្ញបូជា​នៃ​ការអរព្រះគុណ ហើយ​ថ្លែង​អំពី​ស្នាព្រះហស្ត​របស់ព្រះអង្គ ដោយ​សម្រែកហ៊ោសប្បាយ​!


ខ្ញុំ​នឹង​លើក​ពែង​នៃ​សេចក្ដីសង្គ្រោះ​ឡើង ហើយ​ស្រែកហៅ​ព្រះនាម​របស់​ព្រះយេហូវ៉ា​។


ចូរ​ថ្វាយ​តង្វាយអរព្រះគុណ​ដល់​ព្រះ ហើយ​លាបំណន់​ដែល​អ្នក​បានបន់ ដល់​ព្រះ​ដ៏ខ្ពស់បំផុត​ចុះ​។


អ្នកទាំងនោះ​តែងតែ​ផ្ចង់ស្មារតី​ក្នុង​សេចក្ដីបង្រៀន​របស់​ពួក​សាវ័ក ក្នុង​ការប្រកបគ្នា ការកាច់​នំប៉័ង និង​ការអធិស្ឋាន​។


ដូច្នេះ ចូរឲ្យ​យើង​ថ្វាយ​យញ្ញបូជា​នៃ​ការសរសើរតម្កើង​ដល់​ព្រះ​ជានិច្ច​តាមរយៈ​ព្រះយេស៊ូវ​; យញ្ញបូជានេះ​គឺជា​ផលផ្លែ​នៃ​បបូរមាត់​ដែល​សារភាព​ព្រះនាម​របស់​ព្រះអង្គ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម