Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កូឡុស 3:15 - Khmer Christian Bible

15 ចូរ​ឲ្យ​សេចក្ដី​សុខសាន្ដ​របស់​ព្រះគ្រិស្ដ​គ្រប់គ្រង​នៅ​ក្នុង​ចិត្ដ​របស់​អ្នក​រាល់គ្នា​ ដ្បិត​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​ឲ្យ​ចូល​មក​ក្នុង​រូបកាយ​តែ​មួយ​ ដើម្បី​សេចក្ដី​នោះ​ឯង​ ហើយ​ចូរ​អរព្រះគុណ​ផង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 សូមឲ្យ​សេចក្ដីសុខសាន្ត​របស់​ព្រះ​គ្រីស្ទ​គ្រប់គ្រង​នៅក្នុង​ចិត្ត​របស់អ្នករាល់គ្នា ដ្បិត​អ្នករាល់គ្នា​ត្រូវបាន​ត្រាស់ហៅ​មកក្នុង​រូបកាយ​មួយ​ដើម្បី​ការនេះឯង​។ ដូច្នេះ ចូរឲ្យ​អ្នករាល់គ្នា​មាន​ចិត្ត​ដឹងគុណ​ចុះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ចូរ​ឲ្យ​សេចក្តី​សុខសាន្ត​របស់​ព្រះ‌គ្រីស្ទ​គ្រប់​គ្រង​នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌អង្គ​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​រូប‌កាយ​តែ​មួយ ដើម្បី​សេចក្ដី​សុខសាន្ត​នោះ​ឯង ហើយ​ចូរ​អរ​ព្រះគុណ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 សូម​ឲ្យ​សេចក្ដី​សុខ‌សាន្ត​របស់​ព្រះ‌គ្រិស្ត​សោយ​រាជ្យ​នៅ​ ក្នុង​ចិត្ត​បងប្អូន ព្រោះ​ព្រះ‌ជា‌ម្ចាស់​បាន​ត្រាស់‌ហៅ​បងប្អូន​ឲ្យ​មក​រួម​គ្នា​ក្នុង​ព្រះ‌កាយ​តែ​មួយ ដើម្បី​ឲ្យ​បងប្អូន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត។ ត្រូវ​អរ​ព្រះ‌គុណ​ព្រះអង្គ​ជានិច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ចូរ​ឲ្យ​សេចក្ដី​មេត្រី​របស់​ព្រះ‌គ្រីស្ទ​ត្រួត‌ត្រា​នៅ​ក្នុង​ចិត្ត ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​សេចក្ដី​នោះ​ឯង ឲ្យ​មាន​រូប‌កាយ​តែ​១ ហើយ​ត្រូវ​ដឹង​គុណ​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 សូម​ឲ្យ​សេចក្ដី​សុខ‌សាន្ដ​របស់​អាល់ម៉ា‌ហ្សៀស គ្រង​រាជ្យ​នៅក្នុង​ចិត្ដ​បង​ប្អូន ព្រោះ​អុលឡោះ​បាន​ត្រាស់‌ហៅ​បង​ប្អូន​ឲ្យ​មក​រួម​គ្នា​ក្នុង​រូប‌កាយ​តែ​មួយ ដើម្បី​ឲ្យ​បង​ប្អូន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ដ។ ត្រូវ​អរ​គុណ​ទ្រង់​ជានិច្ច។

សូមមើលជំពូក ចម្លង




កូឡុស 3:15
35 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ទុក​សេចក្ដី​សុខសាន្ត​ឲ្យ​អ្នក​រាល់គ្នា​ ខ្ញុំ​ឲ្យ​សេចក្ដី​សុខសាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់គ្នា​ គឺ​មិន​មែន​ដូច​ជា​មនុស្ស​លោក​ឲ្យ​អ្នក​រាល់គ្នា​ទេ​ ដូច្នេះ​កុំ​ឲ្យ​ចិត្ត​អ្នក​រាល់គ្នា​ជ្រួល​ច្របល់​ ឬ​ភ័យខ្លាច​ឡើយ។​


ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ទាំង​នេះ​ដើម្បី​ឲ្យ​អ្នករាល់គ្នា​មាន​សេចក្ដី​សុខសាន្ត​ដោយសារ​ខ្ញុំ។​ អ្នក​រាល់គ្នា​មាន​សេចក្ដី​វេទនា​នៅ​ក្នុង​លោកិយ​នេះ​មែន​ ប៉ុន្ដែ​ចូរ​អរ​សប្បាយ​ឡើង​ ដ្បិត​ខ្ញុំ​ឈ្នះ​លោកិយ​នេះ​ហើយ»។​


​ទោះជា​ពួកគេ​ស្គាល់​ព្រះជាម្ចាស់​ក៏ដោយ​ ក៏​មិន​តម្កើងព្រះអង្គជា​ព្រះជាម្ចាស់​​​ ឬ​អរព្រះគុណ​ព្រះអង្គ​ដែរ​ ផ្ទុយ​ទៅ​វិញ​ គំនិត​របស់​ពួកគេ​ត្រលប់​ជា​គ្មាន​បាន​ការ​ ហើយ​ចិត្ដ​ល្ងង់ខ្លៅ​របស់​ពួកគេ​ក៏​ត្រលប់​ជា​ងងឹត​


ដ្បិត​នគរ​របស់​ព្រះជាម្ចាស់​មិន​មែន​ជា​ការ​បរិភោគ​ និង​ការ​ផឹក​ឡើយ​ គឺ​ជា​សេចក្ដី​សុចរិត​ សេចក្ដី​សុខសាន្ត​ និង​សេចក្ដី​អំណរ​នៅ​ក្នុង​ព្រះវិញ្ញាណ​បរិសុទ្ធ។​


ដូច្នេះ​ សូម​ឲ្យ​ព្រះជាម្ចាស់​នៃ​សេចក្ដី​សង្ឃឹម​បំពេញ​អ្នក​រាល់គ្នា​ដោយ​អំណរ​គ្រប់​បែបយ៉ាង​ និង​សេចក្ដី​សុខសាន្ត​តាមរយៈ​ជំនឿ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​មាន​សេចក្ដី​សង្ឃឹម​ហូរហៀរ​ដោយ​អំណាច​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ។​


ដូច្នេះ​ ដែល​យើង​បាន​រាប់​ជា​សុចរិត​ដោយសារ​ជំនឿ​ នោះ​យើង​មាន​មេត្រីភាព​ជាមួយ​ព្រះជាម្ចាស់​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង។​


ដោយ​ព្រោះ​នំប៉័ង​មាន​តែ​មួយ​ នោះ​យើង​ដែល​មាន​គ្នា​ច្រើន​ក៏​ជា​រូបកាយ​តែ​មួយ​ដែរ​ ដ្បិត​យើង​ទាំង​អស់​គ្នា​បាន​ទទួល​ចំណែក​ពី​នំប៉័ង​តែ​មួយ‍។​


ផ្ទុយ​ទៅ​វិញ​ ​បើ​អ្នក​មិន​ជឿ​ចង់​បែក​ដោយ​ខ្លួន​ឯង​ ចូរ​ឲ្យ​គេ​បែក​ចុះ​ នោះ​បងប្អូន​ប្រុស​ស្រី​មិន​ជាប់​នៅ​ក្នុង​ចំណង​បែប​នេះ​ទៀត​ឡើយ​ ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ត្រាស់ហៅ​អ្នក​រាល់គ្នា​មក​ក្នុង​សេចក្ដី​សុខសាន្ត។​


ដូច្នេះ​ អ្វីៗ​ទាំង​អស់​ជា​ប្រយោជន៍​សម្រាប់​អ្នក​រាល់គ្នា​ដើម្បី​ឲ្យ​ព្រះគុណ​មាន​កាន់តែ​ហូរហៀរ​ដល់​មនុស្ស​ជាច្រើន​ និង​ឲ្យ​មាន​ការ​អរព្រះគុណ​កាន់​តែច្រើន​សម្រាប់​ជា​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ដែរ។​


ព្រមទាំង​ឲ្យ​អ្នក​រាល់គ្នា​ចម្រុង​ចម្រើន​ក្នុង​គ្រប់​ការ​ទាំង​អស់​ សម្រាប់​សេចក្ដី​សប្បុរស​គ្រប់​បែប​យ៉ាង​ ដែល​ធ្វើ​ឲ្យ​មាន​ការ​អរព្រះគុណ​ដល់​ព្រះជាម្ចាស់​តាមរយៈ​យើង​


ដែល​បាន​ផ្គុំ​ និង​ភ្ជាប់​រូបកាយ​ទាំង​មូល​ឡើង​ដោយសារ​សន្លាក់​ទាំង​អស់​ដែល​ទ្រទ្រង់​ ស្រប​ទៅ​តាម​កម្រិត​សមត្ថភាព​រៀងៗ​ខ្លួន​របស់​ផ្នែក​និមួយៗ​ ដែល​ធ្វើ​ឲ្យ​រូបកាយ​ចម្រើន​ឡើង​ ដើម្បី​នឹង​ស្អាង​រូបកាយ​នោះ​ឡើង​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់។​


មាន​រូបកាយ​តែ​មួយ ​ព្រះវិញ្ញាណ​តែ​មួយ​ ដូច​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ការ​ត្រាស់​ហៅ​មក​ក្នុង​សេចក្ដី​សង្ឃឹម​តែ​មួយ​នោះ​ដែរ​


ដូច្នេះ​ ចូរ​យក​តម្រាប់​តាម​ព្រះជាម្ចាស់​ដូច​ជា​កូន​ដ៏​ជា​ទី​ស្រឡាញ់​ចុះ​


ហើយ​អរព្រះគុណ​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​ជានិច្ច​សម្រាប់​គ្រប់​ការ​ទាំង​អស់​ក្នុង​ព្រះនាម​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​


រួច​អរព្រះគុណ​ដល់​ព្រះវរបិតា​ដោយ​អំណរ​ ដ្បិត​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ស័ក្ដិសម​នឹង​មាន​ចំណែក​ក្នុង​មរតក​របស់​ពួក​បរិសុទ្ធ​ដែល​នៅ​ក្នុង​ពន្លឺ។​


ហើយ​ចាក់​ឫស​ និង​ស្អាង​ឡើង​នៅ​ក្នុង​ព្រះអង្គ​ ព្រមទាំង​មាន​ជំនឿ​មាំមួន​ដូច​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ការ​បង្រៀន​រួច​មក​ហើយ​ ទាំង​អរព្រះគុណ​ឲ្យ​ច្រើន​ឡើង។​


ការ​អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់គ្នា​ធ្វើ​ មិន​ថា​ពាក្យ​សំដី​ ឬ​ការ​ប្រព្រឹត្ដិ​ក្ដី​ ចូរ​ធ្វើ​ការ​ទាំង​អស់​នៅ​ក្នុង​ព្រះនាម​ព្រះអម្ចាស់​យេស៊ូ​ចុះ​ ទាំង​អរព្រះគុណ​ព្រះជាម្ចាស់​ ជា​ព្រះវរបិតា​តាមរយៈ​ព្រះអង្គ។​


ចូរ​អរព្រះគុណ​ព្រះជាម្ចាស់​ក្នុង​គ្រប់​ការ​ទាំង​អស់​ ដ្បិត​នេះ​ជា​បំណង​របស់​ព្រះជាម្ចាស់​សម្រាប់​អ្នក​រាល់គ្នា​ដែល​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ។​


ដូច្នេះ​ ខ្ញុំ​សូម​ដាស់តឿន​ជា​ដំបូង​ថា​ ចូរ​ទូល​សុំ​ អធិស្ឋាន​ ហើយ​ទូល​អង្វរ​ ព្រមទាំង​អរព្រះគុណ​សម្រាប់​មនុស្ស​ទាំង​អស់​


ចូរ​តយុទ្ធ​ខាង​ជំនឿ​ឲ្យ​បាន​ល្អ​ ចូរ​ឈោង​ចាប់​ជីវិត​អស់កល្ប​ជានិច្ច​ដែល​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​អ្នក​ឲ្យ​មក​ទទួល​ចុះ​ ហើយ​អ្នក​ក៏​បាន​ប្រកាស​យ៉ាង​ល្អ​នៅ​ចំពោះ​មុខ​សាក្សី​ជា​ច្រើន​ដែរ។​


​ដូច្នេះ​ តាមរយៈ​ព្រះអង្គ​ ចូរ​ឲ្យ​យើង​ថ្វាយ​ការ​សរសើរ​ជា​យញ្ញបូជា​ដល់​ព្រះជាម្ចាស់​ជានិច្ច​ គឺ​ជា​ផល​ពី​បបូរមាត់​ដែល​ប្រកាស​អំពី​ព្រះនាម​របស់​ព្រះអង្គ។


ទាំង​និយាយ​ថា៖​ «អាម៉ែន!​ សូម​ឲ្យ​ព្រះជាម្ចាស់​របស់​យើង​បាន​ប្រកប​ដោយ​ព្រះពរ​ សិរី​រុងរឿង​ ប្រាជ្ញា​ ការ​អរព្រះគុណ​ កិត្ដិយស​ អំណាច​ និង​ឥទ្ធិឫទ្ធិ​រហូត​អស់កល្ប​ជានិច្ច​ អាម៉ែន!»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម