Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 100:4 - ព្រះគម្ពីរខ្មែរសាកល

4 ចូរ​ចូល​តាម​ទ្វារ​របស់ព្រះអង្គ​ដោយ​ការអរព្រះគុណ ហើយ​ចូល​ក្នុង​ទីធ្លា​របស់ព្រះអង្គ​ដោយ​ការសរសើរតម្កើង​; ចូរ​អរព្រះគុណ​ដល់​ព្រះអង្គ ចូរ​ថ្វាយពរ​ព្រះនាម​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ៙ ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ព្រះ‌អង្គ ដោយ​អរ​ព្រះ‌គុណ ហើយ​ចូល​ទៅ​ក្នុង​ទី‌លាន​ព្រះ‌អង្គ ដោយ​សរសើរ! ចូរ​អរ​ព្រះ‌គុណ​ព្រះ‌អង្គ ចូរ​សរសើរ​ព្រះ‌នាម​ព្រះ‌អង្គ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះអង្គ ដោយ​អរ​ព្រះ‌គុណ ចូរ​នាំ​គ្នា​ចូល​មក​ក្នុង​ព្រះ‌វិហារ ដោយ​ពាក្យ​សរសើរ​តម្កើង! ចូរ​លើក​តម្កើង​ព្រះអង្គ ចូរ​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះអង្គ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ទ្រង់ ដោយ​ពោល​ពាក្យ​អរ​ព្រះ‌គុណ ហើយ​ចូល​ទៅ​ក្នុង​ទីលាន​ទ្រង់ ដោយ​បទ​សរសើរ ចូរ​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ហើយ​សរសើរ​ព្រះ‌នាម​ទ្រង់​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ដំណាក់​របស់​ទ្រង់ ដោយ​អរ​គុណ ចូរ​នាំ​គ្នា​ចូល​មក​ក្នុង​ម៉ាស្ជិទ ដោយ​ពាក្យ​សរសើរ​តម្កើង! ចូរ​លើក​តម្កើង​ទ្រង់ ចូរ​សរសើរ​តម្កើង​នាម​ទ្រង់!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 100:4
17 ការដាក់ឲ្យឆ្លើយតបគ្នា  

យេរូសាឡិម​អើយ ជើង​របស់យើង​បាន​ឈរ​ខាងក្នុង​ទ្វារក្រុង​របស់នាង​ហើយ​!


ដែល​កុលសម្ព័ន្ធ​ទាំងឡាយ គឺ​កុលសម្ព័ន្ធ​របស់​ព្រះយេហូវ៉ា​បាន​ឡើងទៅ​ទីនោះ ស្របតាម​សេចក្ដីបន្ទាល់​ដល់​អ៊ីស្រាអែល ដើម្បី​អរព្រះគុណ​ដល់​ព្រះនាម​របស់​ព្រះយេហូវ៉ា​។


ឱ​ព្រះ​អើយ ការសរសើរតម្កើង​រង់ចាំ​ព្រះអង្គ​នៅ​ស៊ីយ៉ូន ហើយ​គេ​នឹង​លាបំណន់​ដល់​ព្រះអង្គ​។


ទូលបង្គំ​នឹង​មក​ឯ​ដំណាក់​របស់ព្រះអង្គ​ជាមួយ​តង្វាយដុត ទូលបង្គំ​នឹង​លាបំណន់​ដែល​ទូលបង្គំ​បានបន់ ដល់​ព្រះអង្គ


យើង​នាំគ្នា​ចូលមកនៅចំពោះ​ព្រះអង្គ​ដោយ​ការអរព្រះគុណ យើង​នាំគ្នា​ស្រែកហ៊ោសប្បាយ​ទៅកាន់​ព្រះអង្គ​ដោយ​បទសរសើរ​;


ចូរ​ច្រៀង​ទៅកាន់​ព្រះយេហូវ៉ា ចូរ​ថ្វាយពរ​ព្រះនាម​របស់ព្រះអង្គ ចូរ​ប្រកាស​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​ពីមួយថ្ងៃទៅមួយថ្ងៃ​។


ចូរ​ថ្វាយ​ដល់​ព្រះយេហូវ៉ា​នូវ​សិរីរុងរឿង​នៃ​ព្រះនាម​របស់ព្រះអង្គ​; ចូរ​នាំយក​តង្វាយ ហើយ​ចូលទៅ​ក្នុង​ទីធ្លា​របស់ព្រះអង្គ​។


ចូរឲ្យ​ពួកគេ​អរព្រះគុណ​ដល់​ព្រះនាម​របស់ព្រះអង្គ ដែល​ធំឧត្ដម និង​គួរឲ្យកោតខ្លាច​! ព្រះអង្គ​ទ្រង់​វិសុទ្ធ​!


រីឯ​ពួកអ្នកដែល​ព្រះយេហូវ៉ា​បាន​ប្រោសលោះ នឹង​ត្រឡប់មកវិញ ហើយ​ចូលមក​ស៊ីយ៉ូន​ដោយ​សម្រែកហ៊ោសប្បាយ ទាំង​មាន​អំណរ​ដ៏អស់កល្ប​ពាក់​នៅលើ​ក្បាល​របស់ពួកគេ​។ សេចក្ដីរីករាយ និង​អំណរ​នឹង​តាម​ពួកគេ​ទាន់ ហើយ​ទុក្ខព្រួយ និង​ការថ្ងូរ​នឹង​រត់បាត់ទៅ​៕


ដូច្នេះ ចូរឲ្យ​យើង​ថ្វាយ​យញ្ញបូជា​នៃ​ការសរសើរតម្កើង​ដល់​ព្រះ​ជានិច្ច​តាមរយៈ​ព្រះយេស៊ូវ​; យញ្ញបូជានេះ​គឺជា​ផលផ្លែ​នៃ​បបូរមាត់​ដែល​សារភាព​ព្រះនាម​របស់​ព្រះអង្គ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម