Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កូឡុស 3:14 - ព្រះគម្ពីរខ្មែរសាកល

14 នៅលើ​សេចក្ដី​ទាំងអស់​នេះ ចូរបន្ថែម​សេចក្ដីស្រឡាញ់ ដែល​ជា​ចំណង​នៃ​សេចក្ដីគ្រប់លក្ខណ៍​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 លើស​ពី​សេចក្ដី​ទាំង​អស់​នេះ​ ចូរ​ពាក់​សេចក្ដី​ស្រឡាញ់​ដែល​នាំ​ឲ្យ​មាន​ការ​រួបរួម​គ្នា​យ៉ាង​គ្រប់​លក្ខណ៍​ចុះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 លើស​ពី​នេះ​ទៅ​ទៀត ចូរ​ប្រដាប់​កាយ​ដោយ​សេចក្តី​ស្រឡាញ់ ដែល​ជា​ចំណង​នៃ​សេចក្តី​គ្រប់​លក្ខណ៍​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 លើស​ពី​នេះ​ទៅ​ទៀត ត្រូវ​មាន​ចិត្ត​ស្រឡាញ់ ដ្បិត​សេចក្ដី​ស្រឡាញ់​ធ្វើ​ឲ្យ​បងប្អូន​រួប‌រួម​គ្នា​ពេញ​លក្ខណៈ​ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ចូរ​បន្ថែម​ទាំង​សេចក្ដី​ស្រឡាញ់​ថែម​ទៀត ជា​ចំណង​នៃ​សេចក្ដី​គ្រប់​លក្ខណ៍

សូមមើលជំពូក ចម្លង

អាល់គីតាប

14 លើស​ពី​នេះ​ទៅ​ទៀត ត្រូវ​មាន​ចិត្ដ​ស្រឡាញ់ ដ្បិត​សេចក្ដី​ស្រឡាញ់​ធ្វើ​ឲ្យ​បង​ប្អូន​រួប‌រួម​គ្នា​ពេញ​លក្ខណៈ។

សូមមើលជំពូក ចម្លង




កូឡុស 3:14
18 ការដាក់ឲ្យឆ្លើយតបគ្នា  

“ខ្ញុំ​ផ្ដល់​សេចក្ដីបង្គាប់​ថ្មី​ដល់​អ្នករាល់គ្នា គឺឲ្យ​អ្នករាល់គ្នា​ស្រឡាញ់​គ្នាទៅវិញទៅមក​។ ដូចដែល​ខ្ញុំ​បាន​ស្រឡាញ់​អ្នករាល់គ្នា អ្នករាល់គ្នា​ក៏​ត្រូវ​ស្រឡាញ់​គ្នាទៅវិញទៅមក​ដែរ​។


នេះ​ជា​សេចក្ដីបង្គាប់​របស់ខ្ញុំ គឺឲ្យ​អ្នករាល់គ្នា​ស្រឡាញ់​គ្នាទៅវិញទៅមក ដូចដែល​ខ្ញុំ​បាន​ស្រឡាញ់​អ្នករាល់គ្នា​ដែរ​។


គឺ​ទូលបង្គំ​នៅក្នុង​ពួកគេ ហើយ​ព្រះអង្គ​នៅក្នុង​ទូលបង្គំ ដើម្បីឲ្យ​ពួកគេ​រួមគ្នាតែមួយ​យ៉ាង​គ្រប់លក្ខណ៍ ដើម្បីឲ្យ​ពិភពលោក​ដឹង​ថា ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យមក ព្រមទាំង​ដឹង​ថា​ព្រះអង្គ​ទ្រង់​ស្រឡាញ់​ពួកគេ ដូចដែល​ព្រះអង្គ​ទ្រង់​ស្រឡាញ់​ទូលបង្គំ​ដែរ​។


កុំ​ជំពាក់​អ្វី​ដល់​អ្នកណាឡើយ ក្រៅពី​ការ​ស្រឡាញ់​គ្នាទៅវិញទៅមក​។ ជាការពិត អ្នក​ដែល​ស្រឡាញ់​អ្នកដទៃ បាន​បំពេញ​ក្រឹត្យវិន័យ​ឲ្យសម្រេច​ហើយ​។


ដូចដែល​ព្រះអង្គ​បាន​ជ្រើសរើស​យើង​ក្នុង​ព្រះគ្រីស្ទ​តាំងពីមុន​កំណើត​នៃ​ពិភពលោក​មកម្ល៉េះ ដើម្បីឲ្យ​យើង​បាន​វិសុទ្ធ និង​ឥតសៅហ្មង​នៅចំពោះ​ព្រះអង្គ​។ ដោយ​សេចក្ដីស្រឡាញ់


ហើយ​ឲ្យ​ខំប្រឹង​រក្សា​ភាពរួមគ្នាតែមួយ​នៃ​ព្រះវិញ្ញាណ ដោយ​ចំណង​នៃ​សន្តិភាព​។


ព្រមទាំង​ដើរ​ក្នុង​សេចក្ដីស្រឡាញ់​ចុះ ដូចដែល​ព្រះ​គ្រីស្ទ​បាន​ស្រឡាញ់​យើង​ដែរ ហើយ​បាន​ប្រគល់​អង្គទ្រង់​ជំនួស​យើង​ទុកជា​តង្វាយ និង​យញ្ញបូជា ដើម្បី​ជា​ក្លិនក្រអូបពិដោរ​ដល់​ព្រះ​។


ដើម្បីឲ្យ​ចិត្ត​របស់​អ្នកទាំងនោះ​បាន​ទទួល​ការ​កម្សាន្ត ទាំង​ភ្ជាប់គ្នា​ក្នុង​សេចក្ដីស្រឡាញ់ និង​ក្នុង​អស់ទាំង​ភាពបរិបូរ​នៃ​ការជឿអស់ពីចិត្ត​ដែលមកពី​ការយល់ដឹង រហូតដល់​ការយល់ដឹងត្រឹមត្រូវ​អំពី​អាថ៌កំបាំង​របស់​ព្រះ គឺ​ព្រះ​គ្រីស្ទ​។


រីឯ​ចំពោះ​សេចក្ដីស្រឡាញ់ជាបងប្អូន អ្នករាល់គ្នា​មិន​ចាំបាច់​ឲ្យ​ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា​ទេ ដ្បិត​ខ្លួន​អ្នករាល់គ្នា​ផ្ទាល់​បាន​ទទួលការបង្រៀនពីព្រះ ឲ្យ​ស្រឡាញ់​គ្នាទៅវិញទៅមក​ហើយ​។


គោលបំណង​នៃ​សេចក្ដីបង្គាប់​នេះ គឺ​សេចក្ដីស្រឡាញ់​ដែល​ចេញពី​ចិត្ត​បរិសុទ្ធ ពី​សតិសម្បជញ្ញៈ​ត្រឹមត្រូវ និង​ពី​ជំនឿ​ឥតពុតត្បុត​។


ដូច្នេះ ចូរឲ្យ​យើង​ចាកចេញ​ពី​គោលការណ៍បឋម​របស់​ព្រះ​គ្រីស្ទ ហើយ​ឈាន​ទៅរក​ភាពពេញវ័យ គឺ​មិនមែន​ចាក់​គ្រឹះ​សាជាថ្មី​នៃ​ការកែប្រែចិត្ត​ពី​អំពើ​ដែលនាំឲ្យស្លាប់ ជំនឿ​លើ​ព្រះ


ដែលសំខាន់ជាងគេ គឺ​ត្រូវ​រក្សា​សេចក្ដីស្រឡាញ់​យ៉ាងអស់ពីចិត្ត​ចំពោះ​គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់​គ្របបាំង​បាប​ដ៏ច្រើនសន្ធឹក​។


បន្ថែម​សេចក្ដីស្រឡាញ់ជាបងប្អូន​លើ​ការគោរពព្រះ ហើយ​បន្ថែម​សេចក្ដីស្រឡាញ់​លើ​សេចក្ដីស្រឡាញ់ជាបងប្អូន​។


ដោយសារតែការនេះ ធ្វើឲ្យ​ជាក់ច្បាស់​ថា អ្នកណាជា​កូន​របស់​ព្រះ ហើយ​អ្នកណាជា​កូន​របស់​មារ​។ អស់អ្នក​ដែល​មិន​ប្រព្រឹត្តតាម​សេចក្ដីសុចរិត មិនមែន​ជារបស់​ព្រះ​ទេ ហើយ​អ្នក​ដែល​មិន​ស្រឡាញ់​បងប្អូន​របស់​ខ្លួន ក៏​មិនមែន​ជារបស់​ព្រះ​ដែរ​។


នេះ​ជា​សេចក្ដីបង្គាប់​របស់​ព្រះអង្គ គឺឲ្យ​យើង​ជឿ​លើ​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះបុត្រា​របស់​ព្រះអង្គ ហើយ​ឲ្យ​យើង​ស្រឡាញ់​គ្នាទៅវិញទៅមក តាម​សេចក្ដីបង្គាប់​ដែល​ព្រះអង្គ​បាន​ប្រទាន​មក​យើង។


នេះ​ជា​សេចក្ដីបង្គាប់​ដែល​យើង​បាន​ទទួល​ពី​ព្រះគ្រីស្ទ គឺឲ្យ​អ្នក​ដែល​ស្រឡាញ់​ព្រះ ស្រឡាញ់​បងប្អូន​របស់​ខ្លួន​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម