មាគ៌ារបស់អុលឡោះសុទ្ធតែល្អឥតខ្ចោះ បន្ទូលសន្យារបស់ទ្រង់ពិតទាំងស្រុង ទ្រង់ជាខែលការពារអស់អ្នកដែលមក ជ្រកកោននឹងទ្រង់។
ដានីយ៉ែល 4:34 - អាល់គីតាប «លុះពេលកំណត់កន្លងផុតទៅ យើងនេប៊ូក្នេសាងើបមុខឡើងទៅលើមេឃ ហើយយើងក៏ដឹងស្មារតីឡើងវិញ។ យើងក៏អរគុណអុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត យើងសរសើរ និងលើកតម្កើងទ្រង់ដែលនៅអស់កល្បជានិច្ច។ អំណាចគ្រប់គ្រងរបស់ទ្រង់នៅស្ថិតស្ថេរអស់កល្បជានិច្ច ទ្រង់គ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ ព្រះគម្ពីរខ្មែរសាកល លុះផុតថ្ងៃទាំងនោះ យើង នេប៊ូក្នេសា បានងើបភ្នែកឡើងទៅលើមេឃ នោះវិចារណញ្ញាណរបស់យើងក៏ត្រឡប់មកយើងវិញ ហើយយើងបានថ្វាយពរព្រះដ៏ខ្ពស់បំផុត ព្រមទាំងសរសើរតម្កើង ហើយថ្វាយសិរីរុងរឿងដល់ព្រះដ៏មានព្រះជន្មរស់អស់កល្បផង ដ្បិតរាជ្យអំណាចរបស់ព្រះអង្គជារាជ្យអំណាចដ៏អស់កល្ប ហើយអាណាចក្ររបស់ព្រះអង្គនៅពីជំនាន់មួយទៅជំនាន់មួយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះពេលកំណត់កន្លងផុតទៅ យើងនេប៊ូក្នេសាងើបភ្នែកឡើងទៅលើមេឃ ហើយស្មារតីរបស់យើង ក៏ត្រឡប់មករកយើងវិញ។ យើងថ្វាយព្រះពរដល់ព្រះដ៏ខ្ពស់បំផុត ហើយសរសើរ និងលើកតម្កើង ព្រះដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច។ ដ្បិតអំណាចគ្រប់គ្រងរបស់ព្រះអង្គ ស្ថិតស្ថេរនៅជាដរាប ហើយរាជ្យរបស់ព្រះអង្គ ក៏នៅគង់វង្សគ្រប់ជំនាន់តរៀងទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «លុះពេលកំណត់កន្លងផុតទៅ យើងនេប៊ូក្នេសាងើបមុខឡើងទៅលើមេឃ ហើយយើងក៏ដឹងស្មារតីឡើងវិញ។ យើងក៏អរព្រះគុណព្រះដ៏ខ្ពង់ខ្ពស់បំផុត យើងសរសើរ និងលើកតម្កើងព្រះដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច។ អំណាចគ្រប់គ្រងរបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច ព្រះអង្គគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះដល់ផុតពេលកំណត់ហើយ នោះនេប៊ូក្នេសា យើងបានងើបភ្នែកឡើងទៅលើមេឃ ហើយសតិស្មារតីក៏ត្រឡប់មកឯយើងវិញ រួចយើងបានក្រាបថ្វាយបង្គំដល់ព្រះដ៏ខ្ពស់បំផុត ព្រមទាំងសរសើរ ហើយលើកដំកើងព្រះដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ចផង ដោយព្រោះអំណាចគ្រប់គ្រងរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប ហើយរាជ្យទ្រង់ក៏នៅអស់ទាំងដំណមនុស្សតរៀងទៅ |
មាគ៌ារបស់អុលឡោះសុទ្ធតែល្អឥតខ្ចោះ បន្ទូលសន្យារបស់ទ្រង់ពិតទាំងស្រុង ទ្រង់ជាខែលការពារអស់អ្នកដែលមក ជ្រកកោននឹងទ្រង់។
ស្តេចទតលើកតម្កើងអុលឡោះតាអាឡា នៅចំពោះមុខអង្គប្រជុំទាំងមូល ដោយមានប្រសាសន៍ថា៖ «សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីស្រអែល ជាបុព្វបុរសរបស់យើងតាំងពីអស់កល្បជានិច្ច រហូតដល់អស់កល្បតរៀងទៅ!
អុលឡោះជាម្ចាស់នៃយើងខ្ញុំអើយ! ឥឡូវនេះយើងខ្ញុំសូមអរគុណ និងកោតសរសើរនាមដ៏ថ្កុំថ្កើងរបស់ទ្រង់។
ទាំងពោលថា៖ «ខ្ញុំបានចាកចេញពីផ្ទៃម្ដាយមកខ្លួនទទេ ខ្ញុំក៏នឹងវិលត្រឡប់ទៅវិញខ្លួនទទេដែរ។ អុលឡោះតាអាឡាប្រទានអ្វីៗមកខ្ញុំ ហើយទ្រង់ក៏ដកយកពីខ្ញុំវិញដែរ។ សូមលើកតម្កើងនាមអុលឡោះតាអាឡា»។
អុលឡោះតាអាឡាជាស្តេចដ៏នៅ អស់កល្បជាអង្វែងតរៀងទៅ សាសន៍ដទៃនឹងត្រូវលុបបំបាត់ចេញ អស់ពីស្រុករបស់ទ្រង់។
ហេតុនេះហើយបានជាខ្ញុំអង្វរទ្រង់ថា «ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ ទ្រង់នៅអស់កល្ប ពីជំនាន់មួយទៅជំនាន់មួយ សូមកុំដកជីវិតខ្ញុំក្នុងពេលដែល ខ្ញុំមិនទាន់ចាស់នៅឡើយ!»។
អ្នកទាំងនោះត្រូវតែលើកតម្កើងអុលឡោះតាអាឡា ដែលបានសំដែងចិត្តមេត្តាករុណា និងស្នាដៃដ៏អស្ចារ្យចំពោះមនុស្សលោក!
គេត្រូវតែធ្វើគូរបាន ដើម្បីអរគុណទ្រង់ ហើយថ្លែងអំពីស្នាដៃរបស់ទ្រង់ ដោយបទចំរៀងដ៏សប្បាយ!
អ្នកទាំងនោះត្រូវតែលើកតម្កើងអុលឡោះតាអាឡា ដែលបានសំដែងចិត្តមេត្តាករុណា និងស្នាដៃដ៏អស្ចារ្យចំពោះមនុស្សលោក!
អ្នកទាំងនោះត្រូវតែលើកតម្កើងអុលឡោះតាអាឡា ដែលបានសំដែងចិត្តមេត្តាករុណា និងស្នាដៃដ៏អស្ចារ្យចំពោះមនុស្សលោក!
ស្នាដៃដែលទ្រង់ធ្វើ សុទ្ធតែពិត និងប្រាកដប្រជា ឱវាទរបស់ទ្រង់ គួរឲ្យជឿទុកចិត្តទាំងស្រុង។
ទ្រង់គ្រងរាជ្យគ្រប់ជំនាន់ទាំងអស់ ទ្រង់ជាស្តេច អស់កល្បជាអង្វែងតរៀងទៅ។ អុលឡោះតាអាឡាតែងគោរពតាមបន្ទូល សន្យារបស់ទ្រង់ជានិច្ច ហើយអ្វីៗដែលទ្រង់ប្រព្រឹត្ត សុទ្ធតែផុសចេញពីចិត្តសប្បុរស។
អុលឡោះតាអាឡានឹងគ្រងរាជ្យអស់កល្បជានិច្ច! ក្រុងស៊ីយ៉ូនអើយ ម្ចាស់របស់អ្នក នឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ! ចូរសរសើរតម្កើងអុលឡោះ!។
ជំនូនដែលអ្នករាល់គ្នាត្រូវជូនអុលឡោះ គឺពាក្យអរគុណ ហើយត្រូវធ្វើតាមពាក្យដែលអ្នកបានសន្យា ចំពោះអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត។
ទ្រង់គ្រងរាជ្យអស់កល្បជានិច្ច ដោយសារអំណាចរបស់ទ្រង់ ទ្រង់ពិនិត្យមើលប្រជាជាតិទាំងឡាយ ដើម្បីកុំឲ្យពួកបះបោរ អាចក្រោកឡើងបានឡើយ! - សម្រាក
ខ្ញុំនឹងសរសើរតម្កើងអុលឡោះតាអាឡា ព្រោះទ្រង់សុចរិត ខ្ញុំនឹងច្រៀងលើកតម្កើងនាមអុលឡោះតាអាឡា ជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត។
ខ្ញុំនឹងរីករាយដោយសារទ្រង់ ខ្ញុំនឹងត្រេកអរយ៉ាងខ្លាំង ឱ អុលឡោះដ៏ខ្ពង់ខ្ពស់បំផុតអើយ! ខ្ញុំច្រៀងលើកតម្កើងនាមទ្រង់!។
ឱអុលឡោះតាអាឡាអើយ ជាការប្រពៃណាស់ ដែលខ្ញុំលើកតម្កើងទ្រង់ ច្រៀង គីតាបសាបូរសរសើរនាម របស់ទ្រង់ដ៏ខ្ពង់ខ្ពស់បំផុត!
យើងនឹងដាក់ទោសមនុស្សលោក ព្រោះតែអំពើអាក្រក់ដែលគេប្រព្រឹត្ត យើងនឹងដាក់ទោសមនុស្សពាល ព្រោះតែកំហុសរបស់គេ យើងនឹងបំបាក់ អំនួតរបស់មនុស្សអួតអាង ហើយបង្ក្រាប ចិត្តព្រហើនរបស់មនុស្សឃោរឃៅ។
ទ្រង់នឹងបន្ទាបមនុស្សមានចិត្តព្រហើន ទ្រង់នឹងពង្រាបមនុស្សមានចិត្តអួតអាង។ នៅថ្ងៃនោះ មានតែអុលឡោះតាអាឡាមួយគត់ ដែលមនុស្សត្រូវលើកតម្កើង
អស់អ្នកដែលរស់នៅទិសបូព៌ា នាំគ្នាលើកតម្កើងសិរីរុងរឿងរបស់អុលឡោះតាអាឡា ហើយអស់អ្នកដែលរស់នៅតាមកោះទាំងឡាយ ក៏លើកតម្កើងនាមអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែលដែរ!
រីឯអុលឡោះតាអាឡាវិញ ទ្រង់ជាម្ចាស់នៃសេចក្ដីពិត ទ្រង់ជាម្ចាស់ដែលនៅអស់កល្ប ជាស្តេចដែលនៅស្ថិតស្ថេរ អស់កល្បជានិច្ច។ ពេលទ្រង់សំដែងកំហឹង នោះផែនដីត្រូវញាប់ញ័រ។ ប្រជាជាតិទាំងឡាយពុំអាចទ្រាំទ្រនឹង កំហឹងដ៏ខ្លាំងក្លារបស់ទ្រង់បានទេ។
ម៉ាឡាអ៊ីកាត់មានសម្លៀកបំពាក់ធ្វើពីក្រណាត់ភ្លឺរលើប ហើយឈរនៅលើទឹកទន្លេ លើកដៃទាំងពីរឆ្ពោះទៅលើមេឃ ហើយខ្ញុំឮគាត់ប្រកាសយ៉ាងឱឡារិក ក្នុងនាមអុលឡោះ ដែលនៅអស់កល្បជានិច្ចថា៖ «ហេតុការណ៍ទាំងនេះនឹងកើតមានក្នុងអំឡុងពេលបីឆ្នាំកន្លះ ហើយនឹងត្រូវចប់នៅពេល ដែលប្រជារាស្ត្រដ៏វិសុទ្ធលែងមានកម្លាំងទ្រាំទ្រទៀតបាន»។
ក្នុងរជ្ជកាលរបស់ស្តេចទាំងនោះ អុលឡោះជាម្ចាស់នៃសូរ៉កានឹងធ្វើឲ្យរាជាណាចក្រមួយទៀតកើតឡើង ដែលមិនរលាយ ហើយក៏មិនធ្លាក់ទៅក្រោមអំណាចគ្រប់គ្រងរបស់ប្រជាជាតិណាមួយឡើយ។ រាជាណាចក្រមួយនេះនឹងកំទេចរាជាណាចក្រឯទៀតៗទាំងប៉ុន្មាន ដែលមានពីមុនឲ្យវិនាសសូន្យ ហើយរាជាណាចក្រនេះនឹងនៅស្ថិតស្ថេរអស់កល្បជានិច្ច
យើងយល់ឃើញថា គួរតែរៀបរាប់ប្រាប់ឲ្យអ្នករាល់គ្នាដឹងពីទីសំគាល់ និងអំណាចផ្សេងៗដែលអុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតបានសំដែងចំពោះយើង។
រីឯបញ្ជាឲ្យទុកគល់ឈើ និងឫសនោះមានន័យថា គេនឹងជូនរាជសម្បត្តិមកស្តេចវិញ នៅពេលស្តេចទទួលស្គាល់អុលឡោះ។
ទីសំគាល់របស់ទ្រង់ធំឧត្ដុង្គឧត្ដមណាស់ អំណាចរបស់ទ្រង់ ក៏ប្រកបដោយការអស្ចារ្យដែរ! រាជ្យរបស់ទ្រង់ជារាជ្យស្ថិតស្ថេរ អស់កល្បជានិច្ច ហើយទ្រង់គ្រងរាជ្យអស់កល្បជាអង្វែង តរៀងទៅ។
គេនឹងដេញអ្នកចេញពីចំណោមមនុស្សលោក ឲ្យទៅរស់នៅជាមួយសត្វព្រៃ ហើយគេនឹងឲ្យអ្នកស៊ីស្មៅដូចគោ រហូតដល់គំរប់ប្រាំពីររយៈកាល គឺទាល់តែអ្នកទទួលស្គាល់ថា អុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជសម្បត្តិមនុស្សលោក ហើយទ្រង់ប្រគល់រាជសម្បត្តិទៅនរណាក៏បាន ស្រេចតែចិត្តរបស់ទ្រង់»។
នៅគ្រានោះ យើងបានដឹងស្មារតីឡើងវិញ គេក៏បានប្រគល់កិត្តិយសរាជសម្បត្តិសិរីរុងរឿង និងភាពថ្កុំថ្កើងមកយើងវិញ ហើយក្រុមប្រឹក្សា និងនាម៉ឺនមន្ត្រីរបស់យើងក៏បានសុំឲ្យយើងវិលមកកាន់កាប់អំណាច គេលើកយើងឲ្យគ្រងរាជ្យឡើងវិញ ហើយយើងក៏បានថ្កុំថ្កើងកាន់តែខ្លាំងឡើង។
សូមជម្រាបស្តេច អុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតបានប្រទានរាជសម្បត្តិ ភាពឧត្តុង្គឧត្ដម កិត្តិនាម និងសិរីរុងរឿងដល់ស្តេចនេប៊ូក្នេសា ជាបិតារបស់ស្តេច។
គេបានបណ្តេញស្តេចចេញពីចំណោមមនុស្ស ចិត្តគំនិតរបស់ស្តេចប្រែទៅជាមានលក្ខណៈដូចសត្វតិរច្ឆាន ស្តេចនៅជាមួយសត្វព្រៃ គេឲ្យស្តេចពិសាស្មៅដូចគោ ហើយរូបកាយទទឹកជោកទៅដោយទឹកសន្សើម ដែលធ្លាក់ពីលើមេឃមក រហូតទល់ពេលស្តេចទទួលស្គាល់ថា អុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជសម្បត្តិរបស់មនុស្សលោកទាំងអស់ ហើយទ្រង់លើកនរណាឲ្យសោយរាជ្យក៏បាន។
យើងសុំចេញបញ្ជាដូចតទៅ គឺមនុស្សទាំងឡាយដែលរស់នៅទូទាំងរាជាណាចក្ររបស់យើង ត្រូវតែគោរពកោតខ្លាចអុលឡោះជាម្ចាស់របស់ដានីយ៉ែល ដ្បិតទ្រង់ជាម្ចាស់ដែលនៅអស់កល្ប ហើយទ្រង់នៅស្ថិតស្ថេរអស់កល្បជានិច្ច។ រាជ្យរបស់ទ្រង់មិនសាបសូន្យឡើយ ទ្រង់គ្រងរាជ្យរហូតតរៀងទៅ។
គាត់បានទទួលអំណាចគ្រប់គ្រងកិត្តិនាម ព្រមទាំងរាជសម្បត្តិផង។ ប្រជាជនទាំងអស់ ប្រជាជាតិទាំងអស់ និងមនុស្សគ្រប់ភាសា នាំគ្នាគោរពបម្រើគាត់ អំណាចគ្រប់គ្រងរបស់គាត់នៅស្ថិតស្ថេរអស់កល្បជានិច្ចឥតសាបសូន្យឡើយ។ រាជសម្បត្តិរបស់គាត់មិនត្រូវរលាយដែរ។»
ប្រជាជនដ៏វិសុទ្ធនៃអុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតនឹងទទួលរាជ្យ អំណាចគ្រប់គ្រង និងទ្រព្យសម្បត្តិនៃរាជាណាចក្រទាំងប៉ុន្មាននៅលើផែនដីទាំងមូល។ រាជ្យរបស់គេជារាជ្យដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច មេគ្រប់គ្រងទាំងប៉ុន្មាននឹងនាំគ្នាបម្រើ ហើយស្ដាប់បង្គាប់ប្រជាជនដ៏វិសុទ្ធនោះ។
អុលឡោះតាអាឡាមិនរារែកនឹងដាក់ទោសយើងខ្ញុំទេ ដ្បិតអុលឡោះតាអាឡាជាម្ចាស់នៃយើងខ្ញុំ ទ្រង់សុចរិតក្នុងគ្រប់កិច្ចការទាំងអស់ តែយើងខ្ញុំពុំបានស្ដាប់បន្ទូលរបស់ទ្រង់ឡើយ។
ពេលនោះ ពួកគេនាំគ្នាអង្វរអុលឡោះតាអាឡាថា៖ «ឱអុលឡោះតាអាឡាអើយ យើងខ្ញុំមិនចង់ស្លាប់ រួមជាមួយបុរសនេះទេ! សូមទ្រង់កុំប្រកាន់ទោសយើងខ្ញុំ ចំពោះការប្រហារជីវិតអ្នកដែលមិនបានធ្វើអ្វីខុសនឹងយើងខ្ញុំនេះឡើយ។ អុលឡោះតាអាឡាអើយ ទ្រង់សម្រេចដូច្នេះ ស្របតាមបំណងរបស់ទ្រង់!»។
«យើងនឹងឲ្យអ្នករបួសដើរពុំរួច ក្លាយទៅជាប្រជាជនដែលនៅសេសសល់ ហើយធ្វើឲ្យអ្នកដែលខ្ចាត់ព្រាត់ ក្លាយទៅជាប្រជាជាតិដ៏ខ្លាំងពូកែ។ យើងជាអុលឡោះតាអាឡា នឹងគ្រងរាជ្យលើពួកគេ នៅភ្នំស៊ីយ៉ូន តាំងពីពេលនេះរហូតតទៅ។
គាត់នឹងគ្រងរាជ្យលើប្រជារាស្ដ្រអ៊ីស្រអែល អស់កល្បជានិច្ច ហើយរាជ្យរបស់គាត់នឹងនៅស្ថិតស្ថេរ ឥតមានទីបញ្ចប់ឡើយ»។
រីឯអ្នកទារពន្ធគាត់ឈរនៅពីចម្ងាយ មិនទាំងហ៊ានងើបមុខផង។ គាត់គក់ទ្រូងនិយាយថា “ឱអុលឡោះអើយ! សូមអាណិតមេត្ដាខ្ញុំជាមនុស្សបាបផង”។
ដ្បិតអុលឡោះជាបិតាជាប្រភពនៃជីវិតយ៉ាងណា ទ្រង់ក៏ប្រទានឲ្យបុត្រាធ្វើជាប្រភពនៃជីវិតយ៉ាងនោះដែរ
អុលឡោះតាអាឡាជាថ្មដា ហើយស្នាដៃរបស់ទ្រង់ល្អឥតខ្ចោះ។ មាគ៌ារបស់ទ្រង់សុទ្ធតែទៀងត្រង់។ អុលឡោះជាម្ចាស់ដ៏ស្មោះត្រង់ ទ្រង់មិនអយុត្តិធម៌ឡើយ ដ្បិតទ្រង់សុចរិត និងយុត្តិធម៌។
សូមឲ្យស្តេច ដែលនៅអស់កល្បជានិច្ច ជាអុលឡោះជាម្ចាស់តែមួយ មានជីវិតមិនចេះសាបសូន្យ ដែលមនុស្សមើលពុំឃើញ បានប្រកបដោយកិត្ដិនាម និងសិរីរុងរឿង អស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន!
មានតែទ្រង់មួយគត់ដែលមាន ជីវិតអមតៈ ទ្រង់នៅក្នុងពន្លឺ ដែលគ្មាននរណា អាចចូលជិតបានឡើយ ហើយក៏គ្មានមនុស្សណាបានឃើញ និងអាចឃើញទ្រង់បានដែរ សូមលើកតម្កើងកិត្ដិនាម និងអំណាច របស់ទ្រង់អស់កល្បជានិច្ច! អាម៉ីន!
ហើយស្បថ ក្នុងនាមអុលឡោះដែលនៅអស់កល្ប ជាអង្វែងតរៀងទៅ គឺទ្រង់ដែលបានបង្កើតផ្ទៃមេឃ និងអ្វីៗដែលមាននៅលើមេឃ ផែនដី និងអ្វីៗដែលមាននៅលើផែនដី សមុទ្រ និងអ្វីៗដែលមាននៅក្នុងសមុទ្រ។ ម៉ាឡាអ៊ីកាត់នោះបានពោលយ៉ាងឱឡារិកថា «គ្មានពន្យារពេលទៀតឡើយ
ម៉ាឡាអ៊ីកាត់ទីប្រាំពីរផ្លុំត្រែឡើង ស្រាប់តែមានសំឡេងលាន់ឮរំពងនៅលើមេឃថា៖ «នគរក្នុងលោកនេះ ត្រូវផ្ទេរជូនទៅអុលឡោះជាអម្ចាស់នៃយើង និងជូនអាល់ម៉ាហ្សៀសរបស់ទ្រង់ ហើយទ្រង់នឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ!»។
អះលីជំអះទាំងម្ភៃបួននាក់ នាំគ្នាក្រាបចុះនៅមុខទ្រង់ ដែលនៅលើបល្ល័ង្ក ហើយថ្វាយបង្គំទ្រង់ ដែលមានជីវិតនៅអស់កល្បជាអង្វែងតរៀងទៅ ព្រមទាំងដោះមកុដរបស់ខ្លួនដាក់នៅមុខបល្ល័ង្ក ហើយពោលថាៈ
ពេលណាសត្វមានជីវិតទាំងនោះលើកតម្កើងសិរីរុងរឿង កិត្ដិនាម និងអរគុណទ្រង់ដែលនៅលើបល្ល័ង្ក គឺទ្រង់ដែលមានជីវិតនៅអស់កល្បជាអង្វែងតរៀងទៅ។