Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 9:2 - អាល់គីតាប

2 ខ្ញុំ​នឹង​រីក‌រាយ​ដោយ‌សារ​ទ្រង់ ខ្ញុំ​នឹង​ត្រេក​អរ​យ៉ាង​ខ្លាំង ឱ អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​អើយ! ខ្ញុំ​ច្រៀង​លើក​តម្កើង​នាម​ទ្រង់!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ទូលបង្គំ​នឹង​អរសប្បាយ ហើយ​អបអរ​ក្នុង​ព្រះអង្គ​; ព្រះ​ដ៏ខ្ពស់បំផុត​អើយ ទូលបង្គំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះនាម​របស់ព្រះអង្គ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ទូល‌បង្គំ​នឹង​អរ​សប្បាយ ហើយ​រីក‌រាយ​ក្នុង​ព្រះ‌អង្គ ឱ​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ ទូល‌បង្គំ​នឹង​ច្រៀង​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ទូលបង្គំ​នឹង​រីក‌រាយ​ដោយ‌សារ​ព្រះអង្គ ទូលបង្គំ​នឹង​ត្រេក​អរ​យ៉ាង​ខ្លាំង បពិត្រ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ទូលបង្គំ​ច្រៀង​លើក​តម្កើង​ព្រះ‌នាម​ព្រះអង្គ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ទូលបង្គំ​នឹង​អរ​សប្បាយ ហើយ​រីក‌រាយ​ឡើង​ក្នុង​ទ្រង់ ឱ​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ ទូលបង្គំ​នឹង​ច្រៀង​ដំកើង​ដល់​ព្រះ‌នាម​ទ្រង់

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 9:2
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​សូម​លើក​តម្កើង អុលឡោះ​យ៉ាង​អស់​ពី​ចិត្ត ខ្ញុំ​ច្រៀង គីតាបសាបូរ​ជូន​ទ្រង់ នៅ​ចំពោះ​មុខ​ពួក​ម៉ាឡា‌អ៊ីកាត់។


ទាំង​បន្លឺ​សំឡេង​ច្រៀង​អរ​គុណ​ទ្រង់ និង​រៀប​រាប់​អំពី​ការ​អស្ចារ្យ ទាំង​ប៉ុន្មាន​របស់​ទ្រង់។


ទ្រង់​លើក​មុខ​ខ្ញុំ​ឡើង​ឲ្យ​ខ្ពស់​ជាង ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ‌វិញ​ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​គូរបាន​នៅ​ក្នុង​ជំរំ​សក្ការៈ របស់​ទ្រង់ ទាំង​ស្រែក​ដោយ​អំណរ ខ្ញុំ​នឹង​ច្រៀង​គីតាបសាបូរ ជូន​អុលឡោះ‌តាអាឡា។


អុលឡោះ‌តាអាឡា​ជា​កម្លាំង និង​ជា​ខែល​ការពារ​ខ្ញុំ ខ្ញុំ​ទុក​ចិត្ត​លើ​ទ្រង់ ហើយ​ទ្រង់​ជួយ​សង្គ្រោះ​ខ្ញុំ ខ្ញុំ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ខ្ញុំ​នឹង​សរសើរ​តម្កើង​ទ្រង់​ដោយ​បទ​ចំរៀង!។


ពេល​នោះ ឱ​អុលឡោះ​អើយ ខ្ញុំ​នឹង​ទៅ​ជិត​អាសនៈ​របស់​ទ្រង់ ខ្ញុំ​នឹង​ទៅ​ជិត​ទ្រង់​ដែល​ជា​ប្រភព នៃ​អំណរ​ដ៏​លើស‌លប់​របស់​ខ្ញុំ។ ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ខ្ញុំ​នឹង​លើក​តម្កើង​ទ្រង់ ដោយ​សំឡេង​ពិណ!


រីឯ​អស់​អ្នក​ដែល​ជ្រក​កោន​ក្រោម​ម្លប់​បារមី​ទ្រង់ គេ​នឹង​មាន​អំណរ គេ​នឹង​សប្បាយ​រីក‌រាយ​រហូត​ត​ទៅ ហើយ​ទ្រង់​នឹង​រក្សា​ការពារ​គេ អស់​អ្នក​ដែល​ស្រឡាញ់​នាម​របស់​ទ្រង់ នឹង​សប្បាយ​រីក‌រាយ​រួម​ជា​មួយ​ទ្រង់។


ខ្ញុំ​នឹង​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា ព្រោះ​ទ្រង់​សុចរិត ខ្ញុំ​នឹង​ច្រៀង​លើក​តម្កើង​នាម​អុលឡោះ‌តាអាឡា ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។


សូម​ឲ្យ​គេ​ទទួល​ស្គាល់​ថា មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ដែល​ជា​អុលឡោះ‌តាអាឡា ទ្រង់​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត នៅ​លើ​ផែនដី​ទាំង​មូល!។


ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ខ្ញុំ​លើក​តម្កើង​ទ្រង់​យ៉ាង​អស់​ពី​ចិត្ត ខ្ញុំ​នឹង​លើក​តម្កើង​សិរី‌រុង‌រឿង នាម​របស់​ទ្រង់​រហូត​ត​ទៅ


ឱ​អុលឡោះ‌តាអាឡា​អើយ ជា​ការ​ប្រពៃ​ណាស់ ដែល​ខ្ញុំ​លើក​តម្កើង​ទ្រង់ ច្រៀង គីតាបសាបូរ​សរសើរ​នាម របស់​ទ្រង់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត!


ឱ​អុលឡោះ‌តាអាឡា​អើយ កិច្ចការ​ដែល​ទ្រង់​ធ្វើ បាន​នាំ​ឲ្យ​ខ្ញុំ​មាន​អំណរ​ដ៏​លើស‌លប់ ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ស្នា‌ដៃ​របស់​ទ្រង់។


ចូរ​ប្រកាស​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា អំពី​សិរី‌រុង‌រឿង​របស់​ទ្រង់ ហើយ​ប្រកាស​នៅ​ក្នុង​ចំណោម ប្រជា‌ជន​ទាំង‌ឡាយ អំពី​ស្នា‌ដៃ ដ៏​អស្ចារ្យ​របស់​ទ្រង់!


មនុស្ស​សុចរិត​អើយ ចូរ​នាំ​គ្នា​អរ​សប្បាយ ចំពោះ​កិច្ចការ​ដែល​អុលឡោះ‌តាអាឡា​បាន​ធ្វើ! ចូរ​លើក​តម្កើង​នាម​ដ៏‌វិសុទ្ធ​របស់​ទ្រង់!


ឱ​អុលឡោះ‌តាអាឡា​អើយ មាន​តែ​ទ្រង់​ទេ ដែល​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​នៅ​លើ​ផែនដី​ទាំង​មូល ទ្រង់​ប្រសើរ​បំផុត​លើស​ព្រះ​នានា​ទាំង​អស់។


សូម​ជម្រាប​ស្តេច អុលឡោះ​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​ប្រទាន​រាជ​សម្បត្តិ ភាព​ឧត្តុង្គ‌ឧត្ដម កិត្តិនាម និង​សិរី‌រុង‌រឿង​ដល់​ស្តេច​នេប៊ូ‌ក្នេសា ជា​បិតា​របស់​ស្តេច។


ចូរ​បង​ប្អូន​អរ​សប្បាយ ដោយ​រួម​ជា​មួយ​អ៊ីសា‌ជាអម្ចាស់​ជា‌និច្ច ខ្ញុំ​សូម​ជម្រាប​បង​ប្អូន​ម្ដង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម