Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 121 - អាល់គីតាប


តើ​មាន​នរណា​ជួយ​ខ្ញុំ​ឬ​ទេ?
បទ​ចំរៀង​សម្រាប់​ឡើង​ទៅ​ម៉ាស្ជិទ។

1 ខ្ញុំ​ងើប​មុខ​ឡើង សម្លឹង​ឆ្ពោះ​ទៅ​រក​ភ្នំ តើ​មាន​នរណា​មក​ជួយ​ខ្ញុំ​ឬ​ទេ?

2 គឺ​មាន​តែ​អុលឡោះ‌តាអាឡា​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី​ប៉ុណ្ណោះ ដែល​នឹង​មក​ជួយ​ខ្ញុំ។

3 ទ្រង់​មិន​បណ្តោយ​ឲ្យ​ជើង របស់​អ្នក​ជំពប់​ដួល ទ្រង់​នឹង​ថែ‌រក្សា​ការពារ​អ្នក ដោយ​ឥត​ធ្វេស‌ប្រហែស

4 ទ្រង់​ដែល​ថែ‌រក្សា​ការពារ​ជន‌ជាតិ​អ៊ីស្រ‌អែល ទ្រង់​នឹង​មិន​ងោក‌ងុយ មិន​សម្រាន្ត​លក់​សោះ​ឡើយ។

5 អុលឡោះ‌តាអាឡា​នឹង​ថែ‌រក្សា​ការពារ​អ្នក អុលឡោះ‌តាអាឡា​នៅ​ខាង​ស្តាំ ធ្វើ​ជា​ម្លប់​របស់​អ្នក។

6 នៅ​ពេល​ថ្ងៃ ព្រះ‌អាទិត្យ​នឹង​មិន​ធ្វើ​ទុក្ខ​អ្នក​ឡើយ ហើយ​នៅ​ពេល​យប់ ព្រះ‌ច័ន្ទ​ក៏​នឹង​មិន​ធ្វើ​ទុក្ខ​អ្នក​ដែរ។

7 អុលឡោះ‌តាអាឡា​នឹង​ថែ‌រក្សា​ការពារ​ជីវិត​អ្នក កុំ​ឲ្យ​ការ​អាក្រក់​ណា​មួយ កើត​មាន​ដល់​អ្នក​ឡើយ។

8 អុលឡោះ‌តាអាឡា​ថែ‌រក្សា​អ្នក​នៅ​ពេល​ចេញ​ដំណើរ រហូត​ដល់​ពេល​ត្រឡប់​មក​វិញ ចាប់​តាំង​ពី​ពេល​នេះ​រហូត​ត​រៀង​ទៅ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម