Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 92 - អាល់គីតាប


ខ្ញុំ​សប្បាយ​ចិត្ត​នឹង​កិច្ចការ​ដែល​អុលឡោះ​ធ្វើ
គីតាបសាបូរ។ ចំរៀង​តម្កើង​អុលឡោះ​នៅ​ថ្ងៃ​ឈប់​សម្រាក

1 ឱ​អុលឡោះ‌តាអាឡា​អើយ ជា​ការ​ប្រពៃ​ណាស់ ដែល​ខ្ញុំ​លើក​តម្កើង​ទ្រង់ ច្រៀង គីតាបសាបូរ​សរសើរ​នាម របស់​ទ្រង់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត!


គីតាបសាបូរ​សរសើរ​នាម

2 ខ្ញុំ​ប្រកាស​អំពី​ចិត្ត មេត្តា‌ករុណា​របស់​ទ្រង់ តាំង​ពី​ព្រលឹម​មក ហើយ​ប្រកាស​អំពី​ចិត្ត​ស្មោះ‌ស្ម័គ្រ របស់​ទ្រង់​នៅ​ពេល​យប់

3 ដោយ​លេង​ឃឹម ដេញ​ចាប៉ី និង​ដេញ​ពិណ។

4 ឱ​អុលឡោះ‌តាអាឡា​អើយ កិច្ចការ​ដែល​ទ្រង់​ធ្វើ បាន​នាំ​ឲ្យ​ខ្ញុំ​មាន​អំណរ​ដ៏​លើស‌លប់ ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ស្នា‌ដៃ​របស់​ទ្រង់។

5 ឱ​អុលឡោះ‌តាអាឡា​អើយ ស្នា‌ដៃ​របស់​ទ្រង់​ប្រសើរ​ឧត្ដុង្គ‌ឧត្ដម​ណាស់ តម្រិះ​របស់​ទ្រង់​ជ្រៅ​ពន់​ប្រមាណ!

6 មនុស្ស​ល្ងី‌ល្ងើ​មិន​យល់​អ្វី​ទាំង​អស់ ហើយ​មនុស្ស​ឆោត​ល្ងង់​ក៏​មិន​ដឹង​អ្វី​ដែរ។

7 មនុស្ស​អាក្រក់​លូត​លាស់​ឡើង​ដូច​ស្មៅ ហើយ​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ប្រព្រឹត្ត អំពើ​ទុច្ចរិត​ក៏​រីក​ដុះ‌ដាល​ឡើង​ដែរ ប៉ុន្តែ គេ​នឹង​ត្រូវ​វិនាស​អន្តរាយ​រហូត​ត​ទៅ។

8 រីឯ​ទ្រង់​វិញ នៅ​សូរ៉កា ទ្រង់​នៅ​តែ​ជា​អុលឡោះ‌តាអាឡា​ជា‌និច្ច!

9 ឱ​អុលឡោះ‌តាអាឡា​អើយ ខ្មាំង​សត្រូវ​របស់​ទ្រង់​កំពុង​តែ​វិនាស អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ​អស់​ទៅ។

10 ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ មាន​កម្លាំង​ដូច​ដំរី​ ទ្រង់​បាន​ចាក់​ប្រេង​ថ្មី​មក​លើ​ខ្ញុំ។

11 ខ្ញុំ​ឃើញ​ខ្មាំង​សត្រូវ​បរា‌ជ័យ ព្រម​ទាំង​ឮ​សំរែក​របស់​អស់​អ្នក ដែល​ស្អប់​ខ្ញុំ។

12 មនុស្ស​សុចរិត​នឹង​បាន​រីក​ដុះ‌ដាល​ឡើង ដូច​ដើម​ត្នោត ហើយ​ចំរើន​ធំ​ឡើង ដូច​ដើម​តាត្រៅ​នៅ​ស្រុក​លីបង់។

13 ពួក​គេ​ប្រៀប​បាន​នឹង​ដើម​ឈើ​ដុះ នៅ​ក្នុង​ដំណាក់​របស់​អុលឡោះ‌តាអាឡា ហើយ​លូត​លាស់​នៅ​ក្នុង​ម៉ាស្ជិទ របស់​អុលឡោះ​។

14 ទោះ​បី​គេ​មាន​វ័យ​ចាស់​ជរា​ក្ដី ក៏​គេ​នៅ​តែ​អាច​បង្កើត​កូន​បាន​ដដែល គឺ​ប្រៀប​បាន​នឹង​ដើម​ឈើ​ដែល​មាន​ពន្លក​ថ្មី និង​មាន​ស្លឹក​លាស់​ខៀវ​ខ្ចី​ជា‌និច្ច។

15 ការ​ទាំង​នេះ​សំដែង​ឲ្យ​ឃើញ​ថា អុលឡោះ‌តាអាឡា​ជា​ថ្ម‌ដា​របស់​ខ្ញុំ ទ្រង់​មាន​ចិត្ត​ទៀង​ត្រង់​ជា‌និច្ច ឥត​ប្រែ‌ប្រួល​សោះ​ឡើយ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម