ដានីយ៉ែល 9:14 - អាល់គីតាប
14 អុលឡោះតាអាឡាមិនរារែកនឹងដាក់ទោសយើងខ្ញុំទេ ដ្បិតអុលឡោះតាអាឡាជាម្ចាស់នៃយើងខ្ញុំ ទ្រង់សុចរិតក្នុងគ្រប់កិច្ចការទាំងអស់ តែយើងខ្ញុំពុំបានស្ដាប់បន្ទូលរបស់ទ្រង់ឡើយ។
សូមមើលជំពូក ចម្លង
14 ដោយហេតុនេះ ព្រះយេហូវ៉ាបានត្រៀមទុកមហន្តរាយនោះ ហើយឲ្យវាធ្លាក់មកលើយើងខ្ញុំ ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះនៃយើងខ្ញុំ ទ្រង់សុចរិតយុត្តិធម៌ក្នុងគ្រប់ទាំងកិច្ចការរបស់ព្រះអង្គដែលព្រះអង្គបានធ្វើ ប៉ុន្តែយើងខ្ញុំមិនបានស្ដាប់តាមព្រះសូរសៀងរបស់ព្រះអង្គឡើយ។
សូមមើលជំពូក ចម្លង
14 ហេតុនេះហើយបានជាព្រះយេហូវ៉ាបានរវាំងមើល ហើយបាននាំអំពើអាក្រក់នេះទម្លាក់មកលើយើងខ្ញុំ ដ្បិតព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ព្រះអង្គសុចរិតក្នុងគ្រប់កិច្ចការដែលព្រះអង្គបានធ្វើ តែយើងខ្ញុំមិនបានស្តាប់តាមព្រះសូរសៀងរបស់ព្រះអង្គឡើយ។
សូមមើលជំពូក ចម្លង
14 ព្រះអម្ចាស់មិនរារែកនឹងដាក់ទោសយើងខ្ញុំទេ ដ្បិតព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ទ្រង់សុចរិតក្នុងគ្រប់កិច្ចការទាំងអស់ តែយើងខ្ញុំពុំបានស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គឡើយ។
សូមមើលជំពូក ចម្លង
14 ហេតុនោះបានជាព្រះយេហូវ៉ាបានរវាំងមើលអំពើអាក្រក់នោះ ក៏បានទំលាក់មកលើយើងខ្ញុំវិញ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំទ្រង់សុចរិតក្នុងគ្រប់ទាំងការដែលទ្រង់ធ្វើ តែយើងខ្ញុំមិនបានស្តាប់តាមព្រះបន្ទូលទ្រង់ឡើយ
សូមមើលជំពូក ចម្លង