Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 146 - អាល់គីតាប


អុលឡោះ​ការពារ​អ្នក​ទន់​ខ្សោយ

1 ចូរ​សរសើរ‌តម្កើង​អុលឡោះ​! ខ្ញុំ​សូម​សរសើរ តម្កើង​អុលឡោះ‌តាអាឡា!

2 ខ្ញុំ​នឹង​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា​អស់​មួយ​ជីវិត ខ្ញុំ​នឹង​ច្រៀង គីតាបសាបូរ​ជូន​កិត្តិនាម អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ​ក្នុង​ពេល​ដែល​ខ្ញុំ​នៅ​រស់​នៅ​ឡើយ។


គីតាបសាបូរ​ជូន​កិត្តិនាម

3 កុំ​ទុក​ចិត្ត​អ្នក​ធំ កុំ​ទុក​ចិត្ត​មនុស្ស​លោក​ដែល​ពុំ​អាច​សង្គ្រោះ នរណា​បាន​ឡើយ

4 ដ្បិត​ពេល​គេ​ត្រូវ​ផុត​ដង្ហើម គេ​វិល​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ ហើយ​គម្រោង‌ការ​របស់​គេ ក៏​នឹង​រលាយ​សូន្យ​នៅ​ថ្ងៃ​នោះ​ដែរ។

5 អ្នក​ណា​ដែល​អុលឡោះ​ជា​ម្ចាស់​របស់​យ៉ាកកូប​ជួយ​សង្គ្រោះ ហើយ​អ្នក​ណា​សង្ឃឹម​ទុក​ចិត្ត​លើ​អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្លួន អ្នក​នោះ​មាន​សុភ‌មង្គល​ហើយ!។

6 ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ទ្រង់​បាន​បង្កើត​សមុទ្រ និង​អ្វីៗ​ទាំង​អស់​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ ទ្រង់​តែងតែ​គោរព​តាម​បន្ទូល​សន្យា របស់​ទ្រង់​ជា‌និច្ច។

7 ទ្រង់​រក​យុត្តិធម៌​ឲ្យ​អស់​អ្នក ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ទ្រង់​ប្រទាន​អាហារ​ដល់​អស់​អ្នក ដែល​ស្រេក​ឃ្លាន អុលឡោះ‌តាអាឡា​ដោះ​លែង​អ្នក​ជាប់​ឃុំ‌ឃាំង

8 អុលឡោះ‌តាអាឡា​ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​មើល​ឃើញ អុលឡោះ‌តាអាឡា​លើក​អ្នក​ដែល​អស់​សង្ឃឹម ឲ្យ​ងើប​ឡើង​វិញ អុលឡោះ‌តាអាឡា​ស្រឡាញ់​មនុស្ស​សុចរិត

9 អុលឡោះ‌តាអាឡា​ការពារ​ជន​បរទេស ទ្រង់​ជួយ​គាំទ្រ​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ តែ​ទ្រង់​ធ្វើ​ឲ្យ​គម្រោង‌ការ​របស់​មនុស្ស អាក្រក់​ត្រូវ​រលាយ​សូន្យ។

10 អុលឡោះ‌តាអាឡា​នឹង​គ្រង​រាជ្យ​អស់‌កល្ប​ជា‌និច្ច! ក្រុង​ស៊ីយ៉ូន​អើយ ម្ចាស់​របស់​អ្នក នឹង​គ្រង​រាជ្យ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! ចូរ​សរសើរ‌តម្កើង​អុលឡោះ​!។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម