Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 7:17 - អាល់គីតាប

17 ខ្ញុំ​នឹង​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា ព្រោះ​ទ្រង់​សុចរិត ខ្ញុំ​នឹង​ច្រៀង​លើក​តម្កើង​នាម​អុលឡោះ‌តាអាឡា ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 ខ្ញុំ​នឹង​អរព្រះគុណ​ព្រះយេហូវ៉ា ដោយសារតែ​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ ហើយ​ច្រៀងសរសើរតម្កើង​ព្រះនាម​របស់​ព្រះយេហូវ៉ា​ដ៏ខ្ពស់បំផុត​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ខ្ញុំ​នឹងអរ​ព្រះ​គុណ​ព្រះ‌យេហូវ៉ា ព្រោះ​ព្រះ‌អង្គ​សុចរិត ហើយ​ខ្ញុំ​នឹង​ច្រៀង​សរសើរ​ព្រះ‌នាម ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ខ្ពស់​បំផុត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ព្រោះ​ព្រះអង្គ​សុចរិត ខ្ញុំ​នឹង​ច្រៀង​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ខ្ញុំ​នឹង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា តាម​សេចក្ដី​សុចរិត​ទ្រង់ ហើយ​នឹង​ច្រៀង​ដំកើង​ថ្វាយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ដ៏​ខ្ពស់​បំផុត។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 7:17
19 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​បំណុល​ឈាម​នេះ​ធ្លាក់​ទៅ​លើ​លោក​យ៉ូអាប់ និង​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​អស់! សូម​ឲ្យ​នៅ​ក្នុង​ក្រុម​គ្រួសារ​នេះ​តែងតែ​មាន​មនុស្ស​កើត​ដំបៅ‌ងារ កើត​ឃ្លង់ ឬ​ពិការ​ជើង ហើយ​មាន​មនុស្ស​ស្លាប់​ដោយ​មុខ​ដាវ និង​ស្លាប់​ដោយ​អត់​អាហារ!»។


អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​បំណុល​ឈាម​នេះ​ធ្លាក់​ទៅ​លើ​លោក​យ៉ូអាប់ ព្រោះ​គាត់​បាន​ប្រហារ​ជីវិត​មនុស្ស​សុចរិត​ពីរ​នាក់​ដែល​ល្អ​ជាង​គាត់ ដោយ​មិន​ឲ្យ​ស្តេច​ទត​ជា​បិតា​របស់​យើង​ជ្រាប គឺ​គាត់​បាន​សម្លាប់​លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ ជា​មេ‌ទ័ព​អ៊ីស្រ‌អែល និង​លោក​អម៉ា‌សា ជា​កូន​របស់​លោក​យេធើ​ជា មេ‌ទ័ព​យូដា​ដោយ​មុខ​ដាវ។


ប៉ុន្តែ នៅ​ពេល​នាង​អេសធើរ​ចូល​ជួប​ស្តេច នោះ​ស្ដេច​បាន​ចេញ​បញ្ជា ដោយ​លាយ‌លក្ខណ៍​អក្សរ ឲ្យ​គេ​ព្យួរ ក​លោក​ហាម៉ាន និង​កូនៗ​របស់​គាត់ គឺ​ទុក្ខ​ទោស​ដែល​គាត់​គ្រោង​ទុក​សម្រាប់​ជន‌ជាតិ​យូដា បាន​ធ្លាក់​មក​លើ​គាត់​វិញ។


ស្នា‌ដៃ​របស់​ទ្រង់​ប្រកប​ទៅ​ដោយ រស្មី​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច សេចក្ដី​សុចរិត​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។


សូម​ឲ្យ​មាន​រងើក​ភ្លើង​ដ៏​ឆ្អិន‌ឆ្អៅ ស្រោច​ទៅ​លើ​ពួក​គេ ហើយ​សូម​ច្រាន​ពួក​គេ​ទំលាក់​ទៅ​ក្នុង​ឡ​ភ្លើង ដែល​គេ​ពុំ​អាច​ឡើង​មក​វិញ​បាន​ឡើយ។


គេ​នឹង​រំលឹក​ឡើង​វិញ​នូវ​ចិត្ត​សប្បុរស ដ៏​លើស‌លប់​របស់​ទ្រង់ គេ​នឹង​ប្រកាស​អំពី​សេចក្ដី​សុចរិត របស់​ទ្រង់​ដោយ​អំណរ។


ពេល​នោះ ខ្ញុំ​នឹង​ថ្លែង​អំពី​សេចក្ដី​សុចរិត របស់​ទ្រង់​ជា‌និច្ច ហើយ​ខ្ញុំ​សរសើរ​តម្កើង​ទ្រង់ ជា​រៀង​រាល់​ថ្ងៃ!។


ឱ​អុលឡោះ​ជា​ម្ចាស់‌សង្គ្រោះ​នៃ​ខ្ញុំ សូម​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ទោស​ព្រោះ​តែ​បាន​បង្ហូរ​ឈាម​ នោះ​ខ្ញុំ​នឹង​ប្រកាស​អំពី​សេចក្ដី​សុចរិត របស់​ទ្រង់​ដោយ​អំណរ។


ខ្ញុំ​នឹង​រីក‌រាយ​ដោយ‌សារ​ទ្រង់ ខ្ញុំ​នឹង​ត្រេក​អរ​យ៉ាង​ខ្លាំង ឱ អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​អើយ! ខ្ញុំ​ច្រៀង​លើក​តម្កើង​នាម​ទ្រង់!។


ឱ​អុលឡោះ‌តាអាឡា​អើយ ជា​ការ​ប្រពៃ​ណាស់ ដែល​ខ្ញុំ​លើក​តម្កើង​ទ្រង់ ច្រៀង គីតាបសាបូរ​សរសើរ​នាម របស់​ទ្រង់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត!


រីឯ​ទ្រង់​វិញ នៅ​សូរ៉កា ទ្រង់​នៅ​តែ​ជា​អុលឡោះ‌តាអាឡា​ជា‌និច្ច!


អុលឡោះ‌តាអាឡា​បាន​បង្ហាញ​ការ​សង្គ្រោះ​របស់​ទ្រង់ ទ្រង់​បាន​សំដែង​ឲ្យ​ប្រជា‌ជាតិ​នានា ឃើញ​សេចក្ដី​សុចរិត​របស់​ទ្រង់។


នេះ​ជា​ការ​ប្រកាស​របស់​ម៉ាឡា‌អ៊ីកាត់ ជា​ការ​ថ្លែង​របស់​ពួក​អ្នក​ដ៏‌វិសុទ្ធ ដើម្បី​មនុស្ស​ទាំង​អស់​ដឹង​ថា ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ្យ របស់​មនុស្ស​លោក ទ្រង់​ប្រគល់​រាជ​សម្បត្តិ​ទៅ​នរណា​ក៏​បាន ស្រេច​តែ​ចិត្ត​របស់​ទ្រង់ ហើយ​ទ្រង់​លើក​អ្នក​ដែល​ទន់‌ទាប​ជាង​គេ ឲ្យ​ឡើង​គ្រង​រាជ្យ​ក៏​បាន។


គេ​នឹង​ដេញ​ស្តេច​ចេញ​ពី​ចំណោម​មនុស្ស ស្តេច​នឹង​ទៅ​នៅ​ជា​មួយ​សត្វ​ព្រៃ ហើយ​គេ​នឹង​យក​ស្មៅ​មក​ជូន​ស្តេច​ពិសា​ដូច​គោ​ដែរ។ រូប‌កាយ​របស់​ស្តេច​នឹង​ជោក​ដោយ​ទឹក​សន្សើម ដែល​ធ្លាក់​ចុះ​ពី​លើ​មេឃ​រហូត​ដល់​គំរប់​ប្រាំ‌ពីរ​រយៈ​កាល គឺ​ទាល់​តែ​ស្តេច​ទទួល​ស្គាល់​ថា អុលឡោះ​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ​សម្បត្តិ​របស់​មនុស្ស​លោក ហើយ​ទ្រង់​ប្រគល់​រាជ​សម្បត្តិ​ទៅ​នរណា​ក៏​បាន ស្រេច​តែ​ចិត្ត​របស់​ទ្រង់។


«លុះ​ពេល​កំណត់​កន្លង​ផុត​ទៅ យើង​នេប៊ូ‌ក្នេសា​ងើប​មុខ​ឡើង​ទៅ​លើ​មេឃ ហើយ​យើង​ក៏​ដឹង​ស្មារតី​ឡើង​វិញ។ យើង​ក៏​អរគុណ​អុលឡោះ​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត យើង​សរសើរ និង​លើក​តម្កើង​ទ្រង់​ដែល​នៅ​អស់‌កល្ប​ជា‌និច្ច។ អំណាច​គ្រប់‌គ្រង​របស់​ទ្រង់​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ទ្រង់​គ្រង​រាជ្យ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។


អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​មិន​នៅ​ក្នុង​ដំណាក់​ដែល​សង់​ឡើង ដោយ​ដៃ​មនុស្ស​ឡើយ ដូច​ណាពី​បាន​ថ្លែង​ទុក​មក​ស្រាប់​ថាៈ


ដូច្នេះ ពួក​គេ​ទទួល​ទោស​ចំពោះ​ឃាត‌កម្ម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត គឺ​សម្លាប់​កូន​ប្រុស​របស់​លោក​យេរូ‌បាល ទាំង​ចិត​សិប​នាក់។ លោក​អប៊ី‌ម៉ា‌ឡេក​ទទួល​ទោស ព្រោះ​បាន​សម្លាប់​បង‌ប្អូន​របស់​ខ្លួន រីឯ​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម ទទួល​ទោស​ព្រោះ​តែ​សម​គំនិត​ជា​មួយ​គាត់​ក្នុង​ឃាត‌កម្ម​នេះ។


អុលឡោះ​ក៏​បាន​ដាក់​ទោស​អ្នក​ក្រុង​ស៊ីគែម​សម​នឹង​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ដែរ គឺ​ស្រប​តាម​ពាក្យ​បណ្តាសា​របស់​លោក​យ៉ូថាម ជា​កូន​របស់​លោក​យេរូ‌បាល​បាន​ថ្លែង​ទាស់​នឹង​ពួក​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម