ព្រះយេហូវ៉ាប្រទានកម្លាំងដល់ប្រជារាស្ត្ររបស់ព្រះអង្គ ព្រះយេហូវ៉ាប្រទានពរប្រជារាស្ត្ររបស់ព្រះអង្គជាសេចក្ដីសុខសាន្ត៕
២ ថែស្សាឡូនីច 3:16 - ព្រះគម្ពីរខ្មែរសាកល សូមឲ្យព្រះអម្ចាស់នៃសេចក្ដីសុខសាន្ត គឺអង្គទ្រង់ផ្ទាល់ ប្រទានសេចក្ដីសុខសាន្តដល់អ្នករាល់គ្នាជានិច្ច ក្នុងគ្រប់ជំពូក! សូមឲ្យព្រះអម្ចាស់គង់នៅជាមួយអ្នកទាំងអស់គ្នា! Khmer Christian Bible សូមព្រះអម្ចាស់នៃសេចក្ដីសុខសាន្តប្រទានសេចក្ដីសុខសាន្តដល់អ្នករាល់គ្នាគ្រប់ពេលវេលាជានិច្ច។ សូមព្រះអម្ចាស់គង់ជាមួយអ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមព្រះអម្ចាស់នៃសេចក្ដីសុខសាន្ត ប្រទានសេចក្ដីសុខសាន្តគ្រប់ប្រការ ដល់អ្នករាល់គ្នាគ្រប់ពេលវេលា។ សូមព្រះអម្ចាស់គង់ជាមួយបងប្អូនទាំងអស់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះអម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្ត ប្រទានសេចក្ដីសុខសាន្តគ្រប់ប្រការមកបងប្អូនគ្រប់ពេលវេលា! សូមព្រះអម្ចាស់គង់ជាមួយបងប្អូនទាំងអស់គ្នា! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យព្រះអម្ចាស់ ដែលទ្រង់ផ្តល់សេចក្ដីសុខសាន្ត ទ្រង់ប្រទានឲ្យអ្នករាល់គ្នាបានសេចក្ដីសុខសាន្តគ្រប់យ៉ាងជានិច្ច សូមឲ្យព្រះអម្ចាស់គង់ជាមួយនឹងអ្នករាល់គ្នាទាំងអស់ អាល់គីតាប សូមអ៊ីសាជាអម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្ដ ប្រទានសេចក្ដីសុខសាន្ដគ្រប់ប្រការមកបងប្អូនគ្រប់ពេលវេលា! សូមអ៊ីសាជាអម្ចាស់នៅជាមួយបងប្អូនទាំងអស់គ្នា! |
ព្រះយេហូវ៉ាប្រទានកម្លាំងដល់ប្រជារាស្ត្ររបស់ព្រះអង្គ ព្រះយេហូវ៉ាប្រទានពរប្រជារាស្ត្ររបស់ព្រះអង្គជាសេចក្ដីសុខសាន្ត៕
សូមឲ្យភ្នំនានា និងទីទួលទាំងឡាយ នាំមកនូវសេចក្ដីសុខសាន្តដល់ប្រជារាស្ត្រ ដោយសេចក្ដីសុចរិត;
នៅថ្ងៃរបស់ទ្រង់ មនុស្សសុចរិតនឹងលូតលាស់ ហើយមានសេចក្ដីសុខសាន្តដ៏លើសលប់ រហូតដល់លែងមានព្រះចន្ទទៀត។
ព្រះយេហូវ៉ាអើយ ព្រះអង្គនឹងតាំងសេចក្ដីសុខសាន្តឡើងសម្រាប់យើងខ្ញុំ ដ្បិតព្រះអង្គក៏បានធ្វើសម្រាប់យើងខ្ញុំនូវអស់ទាំងកិច្ចការរបស់យើងខ្ញុំដែរ!
យើងបានសូនពន្លឺឡើង ហើយនិម្មិតបង្កើតភាពងងឹត; យើងបានធ្វើឲ្យមានសេចក្ដីសុខសាន្ត ហើយនិម្មិតបង្កើតមហន្តរាយ។ គឺយើងជាយេហូវ៉ា បានធ្វើគ្រប់ការទាំងនេះ។
ថ្វីត្បិតតែភ្នំនានានឹងចាកចេញទៅ ហើយទីទួលទាំងឡាយរើចេញក៏ដោយ ប៉ុន្តែសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់យើងនឹងមិនចាកចេញពីអ្នកឡើយ ហើយសម្ពន្ធមេត្រីនៃសេចក្ដីសុខសាន្តរបស់យើងក៏មិនរើចេញដែរ!”។ ព្រះយេហូវ៉ាដែលអាណិតមេត្តាអ្នក មានបន្ទូលដូច្នេះហើយ។
ដ្បិតព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “មើល៍! យើងនឹងបន្លាយសេចក្ដីសុខសាន្តដូចជាទន្លេដល់នាង យើងនឹងបន្លាយសិរីរុងរឿងនៃប្រជាជាតិនានាដូចជាទឹកជ្រោះជន់លិចដល់នាង។ អ្នករាល់គ្នានឹងបៅ អ្នករាល់គ្នានឹងត្រូវបានពនៅចំហៀងខ្លួន ព្រមទាំងត្រូវបានថ្នាក់ថ្នមនៅលើភ្លៅផង។
ចូរពិគ្រោះគ្នារៀបផែនការចុះ ប៉ុន្តែវានឹងបរាជ័យ ចូរពោលពាក្យសម្ដីចុះ ប៉ុន្តែវានឹងមិនកើតឡើងឡើយ ដ្បិតព្រះគង់នៅជាមួយយើង។
អ្នកនោះនឹងសាងសង់ព្រះវិហាររបស់ព្រះយេហូវ៉ា ហើយស្លៀកពាក់សិរីរុងរឿង ក៏អង្គុយគ្រប់គ្រងនៅលើបល្ល័ង្ករបស់ខ្លួន។ នឹងមានបូជាចារ្យម្នាក់នៅលើបល្ល័ង្ករបស់អ្នកនោះ ហើយមានការប្រឹក្សានៃសន្តិភាពរវាងពួកគេទាំងពីរ។
“មើល៍! ស្ត្រីព្រហ្មចារីម្នាក់នឹងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសម្នាក់ គេនឹងហៅនាមរបស់កូននោះថា អេម៉ាញូអែល”។ (អេម៉ាញូអែល មានអត្ថន័យប្រែថា ព្រះគង់នៅជាមួយយើង)។
ហើយបង្រៀនពួកគេឲ្យកាន់តាមសេចក្ដីទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ មើល៍! ខ្ញុំនៅជាមួយអ្នករាល់គ្នាគ្រប់ពេលរហូតដល់ចុងបញ្ចប់នៃពិភពលោក”៕៚
“សូមឲ្យមានសិរីរុងរឿងដល់ព្រះ នៅស្ថានដ៏ខ្ពស់បំផុត! ហើយសូមឲ្យមានសេចក្ដីសុខសាន្តនៅលើផែនដី ក្នុងចំណោមអស់អ្នកដែលព្រះអង្គសព្វព្រះហឫទ័យ!”។
“ខ្ញុំទុកសេចក្ដីសុខសាន្តឲ្យអ្នករាល់គ្នា ខ្ញុំផ្ដល់សេចក្ដីសុខសាន្តរបស់ខ្ញុំឲ្យអ្នករាល់គ្នា។ ខ្ញុំផ្ដល់ឲ្យអ្នករាល់គ្នាមិនមែនដូចដែលពិភពលោកផ្ដល់ឲ្យទេ។ កុំឲ្យចិត្តអ្នករាល់គ្នាមានអំពល់ ឬភិតភ័យឡើយ។
ខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្តនៅក្នុងខ្ញុំ។ នៅក្នុងពិភពលោក អ្នករាល់គ្នាមានទុក្ខវេទនាមែន ប៉ុន្តែចូរក្លាហានឡើង! ខ្ញុំមានជ័យជម្នះលើពិភពលោកហើយ”៕
ជូនចំពោះអស់អ្នកដ៏ជាទីស្រឡាញ់របស់ព្រះ ដែលត្រូវបានត្រាស់ហៅជាវិសុទ្ធជន ដែលរស់នៅរ៉ូម។ សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្ត ពីព្រះដែលជាព្រះបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ មានដល់អ្នករាល់គ្នា!
ព្រះនៃសេចក្ដីសុខសាន្តនឹងកម្ទេចសាតាំងឲ្យនៅក្រោមជើងរបស់អ្នករាល់គ្នា ក្នុងពេលឆាប់ៗ។ សូមឲ្យព្រះគុណរបស់ព្រះយេស៊ូវព្រះអម្ចាស់នៃយើង ស្ថិតនៅជាមួយអ្នករាល់គ្នា!
ដ្បិតព្រះមិនមែនជាព្រះនៃភាពច្របូកច្របល់ទេ គឺជាព្រះនៃសន្តិភាពវិញ។ ដូចក្នុងក្រុមជំនុំទាំងអស់របស់វិសុទ្ធជន
ជាទីបញ្ចប់ បងប្អូនអើយ ចូរអ្នករាល់គ្នាអរសប្បាយ! ចូរឲ្យបានគ្រប់លក្ខណ៍ ចូរទទួលការកម្សាន្តចិត្ត ចូរមានចិត្តតែមួយ ចូរនៅសុខជាមួយគ្នា នោះព្រះនៃសេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត នឹងគង់នៅជាមួយអ្នករាល់គ្នា។
សូមឲ្យសេចក្ដីសុខសាន្ត និងសេចក្ដីស្រឡាញ់ដែលជាប់ជាមួយជំនឿ ពីព្រះដែលជាព្រះបិតា និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ មានដល់បងប្អូន!
សូមឲ្យព្រះដែលជាព្រះបិតារបស់យើង គឺព្រះអង្គផ្ទាល់ និងព្រះយេស៊ូវព្រះអម្ចាស់នៃយើង នាំផ្លូវយើងឲ្យមកជួបអ្នករាល់គ្នា។
សូមឲ្យព្រះនៃសេចក្ដីសុខសាន្ត ព្រះអង្គផ្ទាល់ញែកអ្នករាល់គ្នាជាវិសុទ្ធទាំងស្រុង ព្រមទាំងរក្សាវិញ្ញាណ ព្រលឹង និងរូបកាយរបស់អ្នករាល់គ្នាទាំងមូលឲ្យឥតកំហុស នៅពេលព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើងយាងមកវិញ។
សូមឲ្យព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ស្ថិតនៅជាមួយអ្នកទាំងអស់គ្នា!៕៚
សូមឲ្យព្រះអម្ចាស់គង់នៅជាមួយវិញ្ញាណរបស់អ្នក។ សូមឲ្យព្រះគុណស្ថិតនៅជាមួយអ្នក!៕៚
សូមឲ្យព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ស្ថិតនៅជាមួយវិញ្ញាណរបស់អ្នករាល់គ្នា!៕៚
សូមឲ្យព្រះនៃសេចក្ដីសុខសាន្ត ដែលប្រោសព្រះយេស៊ូវព្រះអម្ចាស់នៃយើង ជាអ្នកគង្វាលដ៏ធំឧត្ដមនៃហ្វូងចៀម ឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ដោយព្រះលោហិតនៃសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ច
នោះអ័ប្រាហាំក៏យកមួយភាគដប់ ពីរបស់ទាំងអស់ដែលលោកវាយយកបាន ថ្វាយម៉ិលគីស្សាដែកដែរ។ ឈ្មោះ “ម៉ិលគីស្សាដែក” ទីមួយមានអត្ថន័យប្រែថា “ស្ដេចនៃសេចក្ដីសុចរិតយុត្តិធម៌” ទីពីរគឺ “ស្ដេចនៃសាឡិម” ដែរ ដែលមានន័យថា “ស្ដេចនៃសន្តិភាព”។