Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 14:33 - ព្រះគម្ពីរខ្មែរសាកល

33 ដ្បិត​ព្រះ​មិនមែន​ជា​ព្រះ​នៃ​ភាពច្របូកច្របល់​ទេ គឺ​ជា​ព្រះ​នៃ​សន្តិភាព​វិញ​។ ដូច​ក្នុង​ក្រុមជំនុំ​ទាំងអស់​របស់​វិសុទ្ធជន

សូមមើលជំពូក ចម្លង

Khmer Christian Bible

33 ដ្បិត​ព្រះជាម្ចាស់​មិន​មែន​ជា​ព្រះ​នៃ​សេចក្ដី​វឹកវរ​ទេ​ គឺ​ជា​ព្រះ​នៃ​សេចក្ដី​សុខសាន្ដ​វិញ‍។​ ដូច​នៅ​ក្នុង​ក្រុមជំនុំ​ទាំង​អស់​របស់​ពួកបរិសុទ្ធ​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ដ្បិត​ព្រះ​មិន​មែន​ជា​ព្រះ​ដែល​ឥត​សណ្ដាប់​ទេ គឺ​ជា​ព្រះ​នៃ​សេចក្តី​សុខ‌សាន្ត​វិញ។ ដូច​នៅ​ក្នុង​ក្រុម​ជំនុំ​ទាំង​អស់​របស់​ពួក​បរិសុទ្ធ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 ដ្បិត​ព្រះ‌ជាម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​ការ​ខ្វះ​សណ្ដាប់‌ធ្នាប់​ទេ គឺ​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​នឹង​សេចក្ដី​សុខ‌សាន្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 ដ្បិត​ព្រះ‌ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​សេចក្ដី​វឹកវរ​ទេ គឺ​ទ្រង់​ជា​ព្រះ​នៃ​សេចក្ដី​សុខ‌សាន្ត​វិញ ដូច​ក្នុង​អស់​ទាំង​ពួក​ជំនុំ​របស់​ពួក​បរិសុទ្ធ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

33 ដ្បិត​អុលឡោះ​មិន​គាប់​ចិត្ត​នឹង​ការ​ខ្វះ​សណ្ដាប់‌ធ្នាប់​ទេ គឺ​ទ្រង់​គាប់​ចិត្ត​នឹង​សេចក្ដី​សុខ‌សាន្ដ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 14:33
15 ការដាក់ឲ្យឆ្លើយតបគ្នា  

“សូមឲ្យ​មាន​សិរីរុងរឿង​ដល់​ព្រះ នៅ​ស្ថាន​ដ៏ខ្ពស់បំផុត​! ហើយ​សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​នៅលើ​ផែនដី ក្នុងចំណោម​អស់​អ្នក​ដែល​ព្រះអង្គ​សព្វព្រះហឫទ័យ​!”។


អាណានាស​ទូល​តបថា​៖ “ព្រះអម្ចាស់​អើយ ទូលបង្គំ​បាន​ឮ​ពី​មនុស្ស​ជាច្រើន​អំពី​មនុស្ស​នេះ​ថា គាត់​បាន​ធ្វើ​ការ​អាក្រក់​ច្រើនប៉ុណ្ណា​ដល់​វិសុទ្ធជន​របស់ព្រះអង្គ​នៅ​យេរូសាឡិម​។


សូមឲ្យ​ព្រះ​នៃ​សេចក្ដីសុខសាន្ត គង់នៅ​ជាមួយ​អ្នក​ទាំងអស់គ្នា​! អាម៉ែន៕


ប៉ុន្តែ​ប្រសិនបើ​មាន​អ្នកណា​ចង់​ឈ្លោះប្រកែក​អំពីរឿងនេះ ក៏​យើង​គ្មាន​ទំនៀមទម្លាប់​ផ្សេងទៀត​ទេ ហើយ​ក្រុមជំនុំ​ទាំងឡាយ​របស់​ព្រះ​ក៏គ្មានដែរ​។


វិញ្ញាណ​របស់​ព្យាការី តែងតែ​ចុះចូល​នឹង​ព្យាការី


យ៉ាងណាមិញ ការ​ទាំងអស់​ត្រូវតែ​ធ្វើ​យ៉ាងត្រឹមត្រូវ និង​ដោយ​មាន​សណ្ដាប់ធ្នាប់​៕


នេះជាហេតុដែល​ខ្ញុំ​បាន​ចាត់​ធីម៉ូថេ​ដែល​ជា​កូន​ដ៏ជាទីស្រឡាញ់ និង​ស្មោះត្រង់​របស់ខ្ញុំ​ក្នុង​ព្រះអម្ចាស់ ឲ្យមក​រក​អ្នករាល់គ្នា​។ គាត់​នឹង​រំលឹក​អ្នករាល់គ្នា​អំពី​របៀបរស់នៅ​របស់ខ្ញុំ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ដូចដែល​ខ្ញុំ​តែងតែ​បង្រៀន​តាម​ក្រុមជំនុំ​នីមួយៗ នៅ​គ្រប់ទីកន្លែង​។


ផ្ទុយទៅវិញ ប្រសិនបើ​អ្នក​មិនជឿ​ចង់​ចាកចោល​ទៅ នោះ​ចូរឲ្យ​អ្នកនោះ​ចាកចោល​ទៅចុះ​។ បងប្អូនប្រុស ឬ​បងប្អូនស្រី មិន​ត្រូវ​ជាប់ចំណង​នឹង​រឿង​បែបនេះ​ឡើយ ដ្បិត​ព្រះ​បាន​ត្រាស់ហៅ​អ្នករាល់គ្នា​ឲ្យមក​ក្នុង​សេចក្ដីសុខសាន្ត​។


យ៉ាងណាមិញ ចូរឲ្យ​ម្នាក់ៗ​ដើរ តាមដែល​ព្រះអម្ចាស់​បាន​បែងចែក និង​តាមដែល​ព្រះ​បាន​ត្រាស់ហៅ​។ ខ្ញុំ​ក៏​បង្គាប់​ក្នុង​ក្រុមជំនុំ​ទាំងអស់​ឲ្យធ្វើ​ដូច្នេះ​ដែរ​។


តាមពិត​ខ្ញុំ​ខ្លាច ក្រែងលោ​នៅពេល​ខ្ញុំ​មក​ដល់ ខ្ញុំ​នឹង​ឃើញថា​អ្នករាល់គ្នា​មិន​ដូចដែល​ខ្ញុំ​ប្រាថ្នា ហើយ​អ្នករាល់គ្នា​ក៏​ឃើញថា​ខ្ញុំ​មិន​ដូចដែល​អ្នករាល់គ្នា​ប្រាថ្នា​ដែរ គឺ​ខ្ញុំ​ខ្លាច ក្រែងលោ​មាន​ការឈ្លោះប្រកែក ការឈ្នានីស ភាពក្ដៅក្រហាយ ការទាស់ទែង ការមួលបង្កាច់ ការនិយាយដើម ការអួតបំប៉ោង និង​ភាពច្របូកច្របល់​។


រីឯ​ផលផ្លែ​របស់​ព្រះវិញ្ញាណ​គឺ​សេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស សេចក្ដីល្អ សេចក្ដីស្មោះត្រង់


សូមឲ្យ​ព្រះអម្ចាស់​នៃ​សេចក្ដីសុខសាន្ត គឺ​អង្គទ្រង់ផ្ទាល់ ប្រទាន​សេចក្ដីសុខសាន្ត​ដល់​អ្នករាល់គ្នា​ជានិច្ច ក្នុង​គ្រប់ជំពូក​! សូមឲ្យ​ព្រះអម្ចាស់​គង់នៅ​ជាមួយ​អ្នក​ទាំងអស់គ្នា​!


សូមឲ្យ​ព្រះ​នៃ​សេចក្ដីសុខសាន្ត ដែល​ប្រោស​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង ជា​អ្នកគង្វាល​ដ៏ធំឧត្ដម​នៃ​ហ្វូង​ចៀម ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ដោយ​ព្រះលោហិត​នៃ​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម