Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 13:11 - ព្រះគម្ពីរខ្មែរសាកល

11 ជាទីបញ្ចប់ បងប្អូន​អើយ ចូរ​អ្នករាល់គ្នា​អរសប្បាយ​! ចូរ​ឲ្យបានគ្រប់លក្ខណ៍ ចូរ​ទទួល​ការ​កម្សាន្តចិត្ត ចូរ​មានចិត្តតែមួយ ចូរ​នៅសុខ​ជាមួយគ្នា នោះ​ព្រះ​នៃ​សេចក្ដីស្រឡាញ់ និង​សេចក្ដីសុខសាន្ត នឹង​គង់នៅ​ជាមួយ​អ្នករាល់គ្នា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 ​ទី​បញ្ចប់​នេះ​ បងប្អូន​អើយ!​ ចូរ​មាន​អំណរ​ ចូរ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ ចូរ​ទទួល​ការ​លើក​ទឹក​ចិត្ដ​ ចូរ​មាន​គំនិត​តែ​មួយ​ ចូរ​រស់នៅ​ដោយ​សុខសាន្ត​ចុះ​ នោះ​ព្រះជាម្ចាស់​នៃ​សេចក្ដី​ស្រឡាញ់​ និង​សេចក្ដី​សុខសាន្ត​នឹង​គង់​នៅ​ជាមួយ​អ្នក​រាល់គ្នា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ជា​ទី​បញ្ចប់ បង‌ប្អូន​អើយ ចូរ​មាន​អំណរ ចូរ​ឲ្យ​បាន​គ្រប់​លក្ខណ៍ ចូរ​មាន​ចិត្ត​ក្សេមក្សាន្ត ចូរ​មាន​គំនិត​ដូច​គ្នា ចូរ​រស់​នៅ​ដោយ​សុខ‌សាន្ត​ជាមួយ​គ្នា នោះ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​សុខ‌សាន្ត នឹង​គង់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 នៅ​ទី​បញ្ចប់ បងប្អូន​អើយ ចូរ​មាន​អំណរ​ឡើង ចូរ​ខំ​ប្រឹង​ឲ្យ​បាន​គ្រប់​លក្ខណៈ ចូរ​លើក​ទឹក​ចិត្ត​គ្នា ចូរ​មាន​ចិត្ត​គំនិត​តែ​មួយ ចូរ​រស់​នៅ​ដោយ​សុខ‌សាន្ត​ជា​មួយ​គ្នា នោះ​ព្រះ‌ជាម្ចាស់​ដែល​ជា​ប្រភព​នៃ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​សុខ‌សាន្ត មុខ​ជា​គង់​ជា​មួយ​បងប្អូន​មិន​ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ឯ​សេចក្ដី​ឯ​ទៀត បង​ប្អូន​អើយ ចូរ​មាន​សេចក្ដី​អំណរ ចូរ​ឲ្យ​បាន​គ្រប់​លក្ខណ៍ ចូរ​ឲ្យ​មាន​ចិត្ត​ក្សេម‌ក្សាន្ត ចូរ​មាន​គំនិត​ដូច​គ្នា ចូរ​នៅ​ដោយ​មេត្រី​នឹង​គ្នា​ចុះ នោះ​ព្រះ​នៃ​សេចក្ដី​ស្រឡាញ់ នឹង​សេចក្ដី​សុខ‌សាន្ត ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

11 នៅ​ទី​បញ្ចប់ បង​ប្អូន​អើយ ចូរ​មាន​អំណរ​ឡើង ចូរ​ខំ​ប្រឹង​ឲ្យ​បាន​គ្រប់​លក្ខណៈ ចូរ​លើក​ទឹក​ចិត្ដ​គ្នា ចូរ​មាន​ចិត្ដ​គំនិត​តែ​មួយ ចូរ​រស់​នៅ​ដោយ​សុខ‌សាន្ដ​ជា​មួយ​គ្នា នោះ​អុលឡោះ​ដែល​ជា​ប្រភព​នៃ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​សុខ‌សាន្ដ មុខ​ជា​នៅ​ជា​មួយ​បង​ប្អូន​មិន​ខាន។

សូមមើលជំពូក ចម្លង




២ កូរិនថូស 13:11
51 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​ពួក​បងប្រុស​របស់គាត់​ឃើញ​ថា​ឪពុក​ស្រឡាញ់​គាត់​ជាង​បងប្អូន​ទាំងអស់ ពួកគេ​ក៏​ស្អប់​គាត់ ហើយ​មិនអាច​និយាយ​ស្រួលបួល​នឹង​គាត់​បានឡើយ​។


រួច​គាត់​ជូនដំណើរ​បងប្អូន​របស់គាត់​។ នៅពេល​ពួកគេ​ចេញដំណើរទៅ គាត់​ប្រាប់​ពួកគេ​ថា​៖ “កុំ​ឈ្លោះប្រកែក​គ្នា​តាម​ផ្លូវ​ឡើយ”។


“មើល៍! ស្ត្រីព្រហ្មចារី​ម្នាក់​នឹង​មានផ្ទៃពោះ ហើយ​សម្រាល​បាន​កូនប្រុស​ម្នាក់ គេ​នឹង​ហៅ​នាម​របស់​កូននោះ​ថា អេម៉ាញូអែល”។ (​អេម៉ាញូអែល មានអត្ថន័យប្រែថា ព្រះ​គង់នៅ​ជាមួយ​យើង​)​។


ដូច្នេះ អ្នករាល់គ្នា​គួរតែ​បាន​គ្រប់លក្ខណ៍ ដូចដែល​ព្រះ​បិតា​សួគ៌​របស់អ្នករាល់គ្នា​គ្រប់លក្ខណ៍​ដែរ​។


ព្រះយេស៊ូវ​ក៏​ឈប់ ហើយ​មានបន្ទូលថា​៖“ចូរ​ហៅ​គាត់​មក”។ គេ​ក៏​ហៅ​បុរស​ខ្វាក់ភ្នែក​នោះ​ដោយ​និយាយថា​៖ “ចូរ​មានទឹកចិត្តឡើង! ក្រោកឈរ​មក លោក​ហៅ​អ្នក”។


អំបិល​ជា​របស់​ល្អ ប៉ុន្តែ​ប្រសិនបើ​អំបិល​បាត់ជាតិប្រៃ តើ​អ្នករាល់គ្នា​នឹង​ធ្វើឲ្យ​វា​ប្រៃឡើងវិញ​ដោយ​អ្វី​? ចូរឲ្យ​មាន​អំបិល​នៅក្នុង​ខ្លួនអ្នករាល់គ្នា ហើយ​នៅសុខ​ជាមួយគ្នា​ចុះ”៕


មាន​ម្នាក់ទៀត​ទូលថា​៖ “ព្រះអម្ចាស់​អើយ ទូលបង្គំ​នឹង​ទៅតាម​ព្រះអង្គ ប៉ុន្តែ​សូម​អនុញ្ញាតឲ្យ​ទូលបង្គំ​ទៅ​លា​អ្នកផ្ទះ​របស់ទូលបង្គំ​ជាមុនសិន”។


គឺ​ទូលបង្គំ​នៅក្នុង​ពួកគេ ហើយ​ព្រះអង្គ​នៅក្នុង​ទូលបង្គំ ដើម្បីឲ្យ​ពួកគេ​រួមគ្នាតែមួយ​យ៉ាង​គ្រប់លក្ខណ៍ ដើម្បីឲ្យ​ពិភពលោក​ដឹង​ថា ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យមក ព្រមទាំង​ដឹង​ថា​ព្រះអង្គ​ទ្រង់​ស្រឡាញ់​ពួកគេ ដូចដែល​ព្រះអង្គ​ទ្រង់​ស្រឡាញ់​ទូលបង្គំ​ដែរ​។


គឺ​ឲ្យ​ចៀសវាង​ពី​អាហារដែលសែនដល់រូបបដិមាករ ពី​ឈាម ពី​សាច់សត្វ​ដែល​សម្លាប់ដោយច្របាច់ក និង​ពី​អំពើអសីលធម៌ខាងផ្លូវភេទ​។ ប្រសិនបើ​បងប្អូន​រក្សា​ខ្លួន​ពី​សេចក្ដីទាំងនេះ​បាន បងប្អូន​ធ្វើ​បាន​ប្រសើរ​ហើយ​។ សូម​ជម្រាបលា”។


គាត់​លា​ពួកគេ ទាំង​និយាយថា​៖ “​ខ្ញុំ​នឹង​ត្រឡប់មក​រក​អ្នករាល់គ្នា​វិញ​ម្ដងទៀត ប្រសិនបើ​ព្រះ​សព្វព្រះហឫទ័យ”។ រួច​គាត់​ក៏​ចុះសំពៅ​ពី​អេភេសូរ​ទៅ​។


ក្រោយមក ខ្ញុំបាទ​បាន​ទទួលដំណឹងថា មាន​ផែនការសម្ងាត់​ទាស់នឹង​បុរស​នេះ ដូច្នេះ​ខ្ញុំបាទ​ក៏​បញ្ជូន​គាត់​មក​ឯកឧត្ដម​ភ្លាម ទាំង​បង្គាប់​ពួក​ដើមចោទ​ឲ្យ​ចោទប្រកាន់​គាត់​នៅមុខ​លោក”។


ចូរ​មានចិត្តតែមួយ​ចំពោះ​គ្នាទៅវិញទៅមក​; កុំ​មានគំនិតឆ្មើងឆ្មៃ​ឡើយ ផ្ទុយទៅវិញ ចូរ​សេពគប់​ជាមួយ​មនុស្ស​តូចទាប​; កុំ​គិតថា​ខ្លួនឯង​មានប្រាជ្ញា​ឡើយ​។


ខាងឯ​អ្នករាល់គ្នា ចូរ​នៅសុខ​ជាមួយ​មនុស្ស​ទាំងអស់ ប្រសិនបើ​អាច​។


ដោយហេតុនេះ ចូរឲ្យ​យើង​ស្វែងរក​អ្វីៗ​ដែល​នាំឲ្យមាន​សេចក្ដីសុខសាន្ត និង​អ្វីៗ​ដែល​នាំឲ្យមាន​ការស្អាងទឹកចិត្ត​ដល់​គ្នាទៅវិញទៅមក​។


សូមឲ្យ​ព្រះ​នៃ​សេចក្ដីសង្ឃឹម បំពេញ​អ្នករាល់គ្នា​ដោយ​គ្រប់ទាំង​អំណរ និង​សេចក្ដីសុខសាន្ត នៅពេល​ដែល​អ្នករាល់គ្នា​ជឿ​ព្រះអង្គ ដើម្បីឲ្យ​អ្នករាល់គ្នា​សម្បូរហូរហៀរ​ដោយ​សេចក្ដីសង្ឃឹម ដោយព្រោះ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណដ៏វិសុទ្ធ​។


សូមឲ្យ​ព្រះ​នៃ​សេចក្ដីសុខសាន្ត គង់នៅ​ជាមួយ​អ្នក​ទាំងអស់គ្នា​! អាម៉ែន៕


ព្រះ​នៃ​សេចក្ដីសុខសាន្ត​នឹង​កម្ទេច​សាតាំង​ឲ្យនៅ​ក្រោម​ជើង​របស់អ្នករាល់គ្នា ក្នុងពេលឆាប់ៗ​។ សូមឲ្យ​ព្រះគុណ​របស់​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង ស្ថិតនៅ​ជាមួយ​អ្នករាល់គ្នា​!


បងប្អូន​អើយ ខ្ញុំ​សូមអង្វរ​អ្នករាល់គ្នា​ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ឲ្យ​អ្នក​ទាំងអស់គ្នា​យល់ស្របគ្នាទៅវិញទៅមក ហើយ​កុំឲ្យ​មាន​ការបាក់បែកគ្នា​ក្នុងចំណោម​អ្នករាល់គ្នា​ឡើយ ផ្ទុយទៅវិញ ឲ្យ​អ្នករាល់គ្នា​សាមគ្គីគ្នា​ដោយ​មាន​គំនិត​តែមួយ និង​បំណង​តែមួយ​។


គឺ​ព្រះអង្គ​ហើយ ដែល​តែងតែ​កម្សាន្តចិត្ត​យើង​ក្នុង​អស់ទាំង​ទុក្ខវេទនា​របស់យើង ដើម្បីឲ្យ​យើង​អាច​កម្សាន្តចិត្ត​អ្នក​ដែល​នៅក្នុង​ទុក្ខវេទនា​គ្រប់បែបយ៉ាង​បាន​ដែរ ដោយ​ការកម្សាន្តចិត្ត​ដែល​ខ្លួនយើងផ្ទាល់​ទទួល​ពី​ព្រះ


ជាការពិត យើង​អរសប្បាយ កាលណា​យើង​ខ្សោយ ហើយ​អ្នករាល់គ្នា​រឹងមាំ​; យើង​អធិស្ឋាន​សូម​សេចក្ដីនេះ​ទៀត គឺឲ្យ​អ្នករាល់គ្នា​បាន​គ្រប់លក្ខណ៍​។


ដើម្បី​ត្រៀម​វិសុទ្ធជន​ឲ្យពេញលេញ​ក្នុង​ការងារ​នៃ​ការបម្រើ សម្រាប់​ស្អាង​ព្រះកាយ​របស់​ព្រះ​គ្រីស្ទ


ហើយ​ឲ្យ​ខំប្រឹង​រក្សា​ភាពរួមគ្នាតែមួយ​នៃ​ព្រះវិញ្ញាណ ដោយ​ចំណង​នៃ​សន្តិភាព​។


សូមឲ្យ​សេចក្ដីសុខសាន្ត និង​សេចក្ដីស្រឡាញ់​ដែលជាប់ជាមួយ​ជំនឿ ពី​ព្រះដែលជាព្រះបិតា និង​ពី​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ មាន​ដល់​បងប្អូន​!


គ្រាន់តែថា ចូរ​រស់នៅ​តាមបែបសមគួរ​នឹង​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ចុះ នោះ​ទោះបីជា​ខ្ញុំ​មក​ជួប​អ្នករាល់គ្នា ឬ​មិននៅជាមួយ​ក៏ដោយ ក៏​ខ្ញុំ​នឹង​ឮ​អំពី​អ្នករាល់គ្នា​ថា អ្នករាល់គ្នា​ឈរមាំ​ក្នុង​វិញ្ញាណ​តែមួយ ទាំង​រួមតស៊ូ​ដោយ​ចិត្តតែមួយ​ដើម្បី​ជំនឿ​នៃ​ដំណឹងល្អ


យ៉ាងណាមិញ យើង​ដល់​ត្រឹមណា ឲ្យ​យើង​ដើរតាម​ដែនកំណត់​នោះ​ចុះ​។


ខ្ញុំ​សូមអង្វរ​អ៊ើរ៉ូឌា ហើយ​សូមអង្វរ​ស៊ុនទីច​ដែរ ឲ្យ​មានចិត្តតែមួយ​ក្នុង​ព្រះអម្ចាស់​។


ចូរ​អរសប្បាយ​ក្នុង​ព្រះអម្ចាស់​ជានិច្ច​។ ខ្ញុំ​ប្រាប់​ម្ដងទៀត​ថា ចូរ​អរសប្បាយ​ឡើង​!


អ្វីដែល​អ្នករាល់គ្នា​បាន​រៀន បាន​ទទួល បាន​ឮ និង​បាន​ឃើញ​ក្នុង​ខ្ញុំ ចូរ​ប្រព្រឹត្តតាម​សេចក្ដីទាំងនោះ​ចុះ នោះ​ព្រះ​នៃ​សេចក្ដីសុខសាន្ត​នឹង​គង់នៅ​ជាមួយ​អ្នករាល់គ្នា​។


យើង​អធិស្ឋាន​អស់ពីចិត្ត​ទាំងយប់ទាំងថ្ងៃ ឲ្យបាន​ជួប​មុខ​អ្នករាល់គ្នា ហើយ​ឲ្យបាន​បំពេញ​ភាពខ្វះខាត​ខាង​ជំនឿ​របស់អ្នករាល់គ្នា​។


ជាទីបញ្ចប់ បងប្អូន​អើយ យើង​សូម​អង្វរ និង​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ក្នុង​ព្រះអម្ចាស់​យេស៊ូវ​ថា ដូចដែល​អ្នករាល់គ្នា​បាន​រៀន​ពី​យើង​នូវ​របៀប​ដែល​អ្នករាល់គ្នា​គួរតែ​ដើរ និង​បំពេញព្រះហឫទ័យ​ព្រះ​យ៉ាងណា​——​គឺ​ដូចដែល​អ្នករាល់គ្នា​កំពុង​ដើរ​មែន​——​នោះ​ចូរ​អ្នករាល់គ្នា​ធ្វើ​យ៉ាងនោះ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត


ដោយហេតុនេះ ចូរ​លើកទឹកចិត្ត​គ្នាទៅវិញទៅមក​ដោយ​ពាក្យ​ទាំងនេះ​ចុះ​៕


ក៏​សូម​ឲ្យតម្លៃ​អ្នកទាំងនោះ​ខ្ពស់បំផុត​ដោយ​សេចក្ដីស្រឡាញ់ ព្រោះតែ​ការងារ​របស់​ពួកគេ​ផង​។ ចូរ​នៅសុខ​ជាមួយគ្នា​ចុះ​។


ចូរ​អរសប្បាយ​ជានិច្ច


សូមឲ្យ​ព្រះ​នៃ​សេចក្ដីសុខសាន្ត ព្រះអង្គផ្ទាល់​ញែក​អ្នករាល់គ្នា​ជាវិសុទ្ធ​ទាំងស្រុង ព្រមទាំង​រក្សា​វិញ្ញាណ ព្រលឹង និង​រូបកាយ​របស់អ្នករាល់គ្នា​ទាំងមូល​ឲ្យ​ឥតកំហុស នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​យាងមកវិញ​។


ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង និង​ព្រះដែលជាព្រះបិតា​របស់យើង ដែល​ស្រឡាញ់​យើង ហើយ​ប្រទាន​ការកម្សាន្តចិត្ត​ដ៏អស់កល្បជានិច្ច និង​សេចក្ដីសង្ឃឹម​ដ៏ប្រសើរ​មក​តាមរយៈ​ព្រះគុណ សូមឲ្យ​ព្រះអង្គផ្ទាល់


ជាទីបញ្ចប់ បងប្អូន​អើយ សូម​អធិស្ឋាន​សម្រាប់​យើង​ផង ដើម្បីឲ្យ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​បាន​ផ្សាយចេញយ៉ាងឆាប់រហ័ស ហើយ​ត្រូវបាន​លើកតម្កើងសិរីរុងរឿង ដូចដែល​ត្រូវបាន​លើកតម្កើងសិរីរុងរឿង​នៅក្នុងចំណោម​អ្នករាល់គ្នា​ដែរ


សូមឲ្យ​ព្រះអម្ចាស់​នៃ​សេចក្ដីសុខសាន្ត គឺ​អង្គទ្រង់ផ្ទាល់ ប្រទាន​សេចក្ដីសុខសាន្ត​ដល់​អ្នករាល់គ្នា​ជានិច្ច ក្នុង​គ្រប់ជំពូក​! សូមឲ្យ​ព្រះអម្ចាស់​គង់នៅ​ជាមួយ​អ្នក​ទាំងអស់គ្នា​!


ដូច្នេះ ចូរ​គេចឲ្យផុត​ពី​តណ្ហា​នៃ​យុវវ័យ ហើយ​ស្វែងរក​សេចក្ដីសុចរិតយុត្តិធម៌ ជំនឿ សេចក្ដីស្រឡាញ់ និង​សេចក្ដីសុខសាន្ត ជាមួយនឹង​ពួក​អ្នក​ដែល​ហៅរក​ព្រះអម្ចាស់ ចេញពី​ចិត្ត​បរិសុទ្ធ​។


ចូរ​ស្វែងរក​សេចក្ដីសុខសាន្ត និង​ភាពវិសុទ្ធ​ជាមួយ​មនុស្ស​ទាំងអស់ ដ្បិត​បើអ្នកណាគ្មាន​ភាពវិសុទ្ធ អ្នកនោះ​នឹង​មិន​ឃើញ​ព្រះអម្ចាស់​ឡើយ​។


សូមឲ្យ​ព្រះ​នៃ​សេចក្ដីសុខសាន្ត ដែល​ប្រោស​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង ជា​អ្នកគង្វាល​ដ៏ធំឧត្ដម​នៃ​ហ្វូង​ចៀម ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ដោយ​ព្រះលោហិត​នៃ​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច


ក៏ប៉ុន្តែ​អ្នករាល់គ្នា​ត្រូវឲ្យ​ការអត់ធ្មត់​បង្កើត​ប្រសិទ្ធភាព​គ្រប់លក្ខណ៍ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ពេញវ័យ និង​គ្រប់លក្ខណ៍ ទាំង​មិន​ខ្វះ​ក្នុង​អ្វីមួយឡើយ​។


ចូរ​បែរចេញ​ពី​ការ​អាក្រក់ ហើយ​ប្រព្រឹត្ត​ការល្អ​វិញ ចូរ​ស្វែងរក​សន្តិភាព ហើយ​ដេញតាម​វា​;


ជាទីបញ្ចប់ ចូរឲ្យ​គ្រប់គ្នា​មាន​ចិត្តគំនិតតែមួយ អាណិតអាសូរគ្នាទៅវិញទៅមក ស្រឡាញ់គ្នាជាបងប្អូន មេត្តាករុណា និង​មានចិត្តបន្ទាបខ្លួន​។


ក្រោយពី​អ្នករាល់គ្នា​បាន​រងទុក្ខ​មួយរយៈ​ហើយ ព្រះ​នៃ​ព្រះគុណ​គ្រប់យ៉ាង​ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​មកក្នុង​សិរីរុងរឿង​ដ៏អស់កល្បជានិច្ច​របស់​ព្រះអង្គ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ព្រះអង្គផ្ទាល់​នឹង​ប្រោស​អ្នករាល់គ្នា​ឲ្យគ្រប់លក្ខណ៍ ទាំង​ពង្រឹង ប្រទានកម្លាំង ហើយ​តាំង​អ្នករាល់គ្នា​ឡើង‍។


សូមឲ្យ​ព្រះគុណ​របស់​ព្រះអម្ចាស់​យេស៊ូវ ស្ថិតនៅ​ជាមួយ​វិសុទ្ធជន​ទាំងអស់​! អាម៉ែន​៕​:​៚


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម