សេចក្ដីស្រឡាញ់ត្រូវតែឥតពុតត្បុត។ ចូរស្អប់ខ្ពើមអ្វីដែលអាក្រក់ ចូរកាន់ខ្ជាប់អ្វីដែលល្អ។
២ កូរិនថូស 6:6 - ព្រះគម្ពីរខ្មែរសាកល ក្នុងភាពបរិសុទ្ធ ចំណេះដឹង ការអត់ធ្មត់ និងចិត្តសប្បុរស; ក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ និងសេចក្ដីស្រឡាញ់ដែលឥតពុតត្បុត; Khmer Christian Bible ដោយចិត្ដបរិសុទ្ធ ចំណេះដឹង សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស ព្រះវិញ្ញាណបរិសុទ្ធ សេចក្ដីស្រឡាញ់ឥតពុតត្បុត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយចិត្តស្អាត ដោយចេះដឹង ដោយអត់ធ្មត់ ដោយសប្បុរស ដោយព្រះវិញ្ញាណបរិសុទ្ធ ដោយសេចក្តីស្រឡាញ់ឥតពុតមាយា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងតាំងខ្លួនជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដោយមានចិត្តបរិសុទ្ធ* ដោយស្គាល់ព្រះជាម្ចាស់ ដោយមានចិត្តអត់ធ្មត់ ចិត្តសប្បុរស ដោយព្រះវិញ្ញាណដ៏វិសុទ្ធ* ដោយមានចិត្តស្រឡាញ់ឥតពុតត្បុត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយចិត្តស្អាត ដោយចេះដឹង ដោយអត់ធ្មត់ ដោយសប្បុរស ដោយព្រះវិញ្ញាណបរិសុទ្ធ ដោយសេចក្ដីស្រឡាញ់ស្មោះត្រង់ អាល់គីតាប យើងតាំងខ្លួនជាអ្នកបម្រើរបស់អុលឡោះ ដោយមានចិត្ដបរិសុទ្ធ ដោយស្គាល់អុលឡោះ ដោយមានចិត្ដអត់ធ្មត់ ចិត្ដសប្បុរស ដោយរសអុលឡោះដ៏វិសុទ្ធ ដោយមានចិត្ដស្រឡាញ់ឥតពុតត្បុត |
សេចក្ដីស្រឡាញ់ត្រូវតែឥតពុតត្បុត។ ចូរស្អប់ខ្ពើមអ្វីដែលអាក្រក់ ចូរកាន់ខ្ជាប់អ្វីដែលល្អ។
ព្រមទាំងតាមរយៈអំណាចនៃទីសម្គាល់ ការអស្ចារ្យ និងព្រះចេស្ដានៃព្រះវិញ្ញាណរបស់ព្រះ។ ជាលទ្ធផល ខ្ញុំបានផ្សព្វផ្សាយដំណឹងល្អរបស់ព្រះគ្រីស្ទពាសពេញគ្រប់ទីកន្លែង ចាប់ពីយេរូសាឡិមរហូតដល់អ៊ីលីរីកុន។
ពាក្យសម្ដីប្រកបដោយប្រាជ្ញាបានប្រទានដល់ម្នាក់ តាមរយៈព្រះវិញ្ញាណ ហើយពាក្យសម្ដីប្រកបដោយចំណេះដឹងបានប្រទានដល់ម្នាក់ទៀត តាមរយៈព្រះវិញ្ញាណដដែល;
សេចក្ដីស្រឡាញ់តែងតែអត់ធ្មត់ និងសប្បុរស; សេចក្ដីស្រឡាញ់មិនច្រណែន; សេចក្ដីស្រឡាញ់មិនអួតបំប៉ោង ហើយមិនមានឫកធំ;
“តើនរណាបានស្គាល់គំនិតរបស់ព្រះអម្ចាស់? តើនរណានឹងបង្រៀនព្រះអង្គ?”។ ប៉ុន្តែយើងមានគំនិតរបស់ព្រះគ្រីស្ទ៕
ហើយពាក្យសម្ដី និងការប្រកាសរបស់ខ្ញុំ ក៏មិនមែនដោយពាក្យដ៏ទាក់ទាញនៃប្រាជ្ញាដែរ គឺដោយការបញ្ជាក់របស់ព្រះវិញ្ញាណ និងព្រះចេស្ដាវិញ
ខ្ញុំសូមព្រះធ្វើជាសាក្សីឲ្យព្រលឹងរបស់ខ្ញុំថា ដែលខ្ញុំមិនទាន់មកកូរិនថូស គឺដើម្បីត្រាប្រណីដល់អ្នករាល់គ្នា។
ជាការពិត ប្រសិនបើមានអ្នកណាមកប្រកាសព្រះយេស៊ូវមួយផ្សេងទៀត ក្រៅពីព្រះយេស៊ូវដែលយើងបានប្រកាស ឬមួយក៏អ្នករាល់គ្នាទទួលវិញ្ញាណផ្សេងទៀត ក្រៅពីវិញ្ញាណដែលអ្នករាល់គ្នាបានទទួល ឬដំណឹងល្អផ្សេងទៀត ក្រៅពីដំណឹងល្អដែលអ្នករាល់គ្នាបានទទួល នោះអ្នករាល់គ្នាទ្រាំអីក៏បានល្អម្ល៉េះ!
ទោះបីជាខ្ញុំមិនពូកែខាងពាក្យសម្ដីក៏ដោយ ក៏មិនដូច្នោះខាងចំណេះដឹងឡើយ។ តាមពិត យើងបានបញ្ជាក់ការនេះឲ្យច្បាស់ដល់អ្នករាល់គ្នា ដោយគ្រប់របៀបក្នុងគ្រប់ការទាំងអស់។
ដូច្នេះ ខ្ញុំនឹងចំណាយរហូតដល់អស់រលីងដោយអំណរយ៉ាងខ្លាំង ដើម្បីព្រលឹងរបស់អ្នករាល់គ្នា។ ប្រសិនបើខ្ញុំស្រឡាញ់អ្នករាល់គ្នាកាន់តែខ្លាំងឡើង តើអ្នករាល់គ្នាស្រឡាញ់ខ្ញុំកាន់តែតិចទៅឬ?
ហេតុនេះហើយបានជាខ្ញុំសរសេរសេចក្ដីទាំងនេះពេលខ្ញុំមិននៅជាមួយ ដើម្បីកុំឲ្យខ្ញុំប្រព្រឹត្តចំពោះអ្នករាល់គ្នាយ៉ាងតឹងរ៉ឹងនៅពេលខ្ញុំមកដល់ ដោយសិទ្ធិអំណាចដែលព្រះអម្ចាស់បានប្រទានមកខ្ញុំដើម្បីស្អាងទឹកចិត្ត មិនមែនដើម្បីបំផ្លាញទេ។
អ្នកណាក៏ដោយដែលអ្នករាល់គ្នាលើកលែងទោសអំពីរឿងអ្វីមួយ ខ្ញុំក៏លើកលែងទោសឲ្យអ្នកនោះដែរ។ ជាការពិត ប្រសិនបើខ្ញុំបានលើកលែងទោសអំពីរឿងអ្វីមួយ អ្វីដែលខ្ញុំលើកលែងទោសនោះ គឺខ្ញុំលើកលែងទោសនៅចំពោះព្រះភក្ត្រព្រះគ្រីស្ទហើយ ដោយយល់ដល់អ្នករាល់គ្នា
ដ្បិតដែលខ្ញុំបានសរសេរមកអ្នករាល់គ្នាទាំងទឹកភ្នែកជាច្រើន គឺសរសេរដោយចេញពីទុក្ខវេទនាដ៏ធំ និងការឈឺចាប់នៃចិត្ត ហើយមិនមែនដើម្បីធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្តទេ គឺដើម្បីឲ្យអ្នករាល់គ្នាបានស្គាល់សេចក្ដីស្រឡាញ់ដែលខ្ញុំមានជាពិសេសចំពោះអ្នករាល់គ្នា។
រួចត្រូវបានបញ្ជាក់ឲ្យច្បាស់ថា អ្នករាល់គ្នាជាលិខិតរបស់ព្រះគ្រីស្ទ ដែលបានប្រគល់មកតាមរយៈយើង។ លិខិតនេះមិនមែនកត់ទុកដោយទឹកខ្មៅទេ គឺកត់ទុកដោយព្រះវិញ្ញាណរបស់ព្រះដ៏មានព្រះជន្មរស់ ហើយក៏មិនមែនកត់ទុកលើបន្ទះថ្មដែរ គឺកត់ទុកលើបន្ទះដួងចិត្តរបស់មនុស្សវិញ។
ដ្បិតព្រះដែលមានបន្ទូលថា៖ “ចូរឲ្យមានពន្លឺភ្លឺចេញពីសេចក្ដីងងឹត” ព្រះអង្គបានបំភ្លឺក្នុងចិត្តរបស់យើង ដើម្បីផ្ដល់ពន្លឺនៃចំណេះដឹងអំពីសិរីរុងរឿងរបស់ព្រះ ដែលមានលើព្រះភក្ត្ររបស់ព្រះយេស៊ូវគ្រីស្ទ។
សូមអ្នករាល់គ្នាបើកចិត្តទទួលយើងផង។ យើងមិនដែលធ្វើខុសចំពោះអ្នកណា មិនដែលបំផ្លាញអ្នកណា ហើយក៏មិនដែលឆ្លៀតឱកាសលើអ្នកណាដែរ។
ខ្ញុំគ្រាន់តែចង់ដឹងពីអ្នករាល់គ្នាអំពីការនេះប៉ុណ្ណោះថា តើអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណដោយសារតែការប្រព្រឹត្តតាមក្រឹត្យវិន័យ ឬដោយសារតែការស្ដាប់ដោយជំនឿ?
ចុះព្រះប្រទានព្រះវិញ្ញាណដល់អ្នករាល់គ្នា ព្រមទាំងធ្វើការអស្ចារ្យក្នុងចំណោមអ្នករាល់គ្នា ដោយសារតែការប្រព្រឹត្តតាមក្រឹត្យវិន័យ ឬដោយសារតែការស្ដាប់ដោយជំនឿ?
រីឯផលផ្លែរបស់ព្រះវិញ្ញាណគឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស សេចក្ដីល្អ សេចក្ដីស្មោះត្រង់
ពេលអ្នករាល់គ្នាអានសេចក្ដីនោះ អ្នករាល់គ្នាអាចយល់ពីការយល់ដឹងរបស់ខ្ញុំចំពោះអាថ៌កំបាំងរបស់ព្រះគ្រីស្ទបាន។
គឺដោយការបន្ទាបខ្លួន និងសេចក្ដីសុភាពរាបសាទាំងស្រុង ដោយការអត់ធ្មត់ ទាំងទ្រាំនឹងគ្នាទៅវិញទៅមកក្នុងសេចក្ដីស្រឡាញ់
ចូរមានចិត្តសប្បុរសចំពោះគ្នាទៅវិញទៅមក ទាំងមេត្តាករុណា ហើយលើកលែងទោសឲ្យគ្នាទៅវិញទៅមក ដូចដែលព្រះបានលើកលែងទោសឲ្យអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទដែរ៕
ព្រះសព្វព្រះហឫទ័យឲ្យពួកវិសុទ្ធជនដឹងក្នុងចំណោមសាសន៍ដទៃថា ភាពបរិបូរនៃសិរីរុងរឿងរបស់អាថ៌កំបាំងនោះជាយ៉ាងណា; អាថ៌កំបាំងនោះគឺព្រះគ្រីស្ទដែលគង់នៅក្នុងអ្នករាល់គ្នា ជាសេចក្ដីសង្ឃឹមនៃសិរីរុងរឿង!
ដោយហេតុនេះ ក្នុងនាមជាអ្នកដែលត្រូវបានជ្រើសរើសរបស់ព្រះ ជាអ្នកដ៏វិសុទ្ធ និងជាទីស្រឡាញ់ ចូរបំពាក់ខ្លួនដោយដួងចិត្តនៃសេចក្ដីមេត្តាករុណា សេចក្ដីសប្បុរស ការបន្ទាបខ្លួន សេចក្ដីសុភាពរាបសា និងសេចក្ដីអត់ធ្មត់
អ្នករាល់គ្នា និងព្រះជាសាក្សីអំពីការនេះ គឺអំពីរបៀបដែលយើងបានប្រព្រឹត្តយ៉ាងល្អវិសុទ្ធ យ៉ាងត្រឹមត្រូវ និងឥតកំហុស ចំពោះអ្នករាល់គ្នាដែលជឿ
កុំឲ្យអ្នកណាមើលងាយអ្នកដោយព្រោះនៅក្មេងនោះឡើយ ផ្ទុយទៅវិញ ចូរធ្វើជាគំរូដល់អ្នកជឿក្នុងពាក្យសម្ដី ក្នុងកិរិយា ក្នុងសេចក្ដីស្រឡាញ់ ក្នុងជំនឿ និងក្នុងសេចក្ដីបរិសុទ្ធ។
ស្ត្រីចំណាស់ទុកដូចជាម្ដាយ ហើយស្ត្រីក្មេងទុកដូចជាប្អូនស្រីដោយសេចក្ដីបរិសុទ្ធទាំងស្រុង។
រីឯអ្នកវិញ អ្នកបានដើរតាមសេចក្ដីបង្រៀន របៀបរស់នៅ គោលបំណង ជំនឿ សេចក្ដីអត់ធ្មត់ សេចក្ដីស្រឡាញ់ និងការស៊ូទ្រាំរបស់ខ្ញុំ
ចូរប្រកាសព្រះបន្ទូល ចូរពុះពារ ទោះបីជាត្រូវពេល ឬខុសពេល; ចូរទូន្មាន ស្ដីប្រដៅ និងលើកទឹកចិត្ត ដោយអស់ទាំងការអត់ធ្មត់ និងការបង្រៀន
ខ្លួនអ្នកត្រូវបង្ហាញគំរូក្នុងកិច្ចការដ៏ប្រសើរគ្រប់យ៉ាង ហើយក្នុងការបង្រៀន ត្រូវបង្ហាញភាពទៀងត្រង់ កិរិយាថ្លៃថ្នូរ
រីឯប្រាជ្ញាពីខាងលើ ដំបូងគឺបរិសុទ្ធ រួចមកគឺសុខសាន្ត សប្បុរស អធ្យាស្រ័យ ពេញដោយសេចក្ដីមេត្តា និងផលផ្លែដ៏ល្អ ឥតលំអៀង ហើយឥតពុតត្បុត។
មានបើកសម្ដែងដល់ពួកគេថា ការដែលពួកគេបម្រើនោះ មិនមែនសម្រាប់ខ្លួនពួកគេទេ គឺសម្រាប់អ្នករាល់គ្នាវិញ។ សព្វថ្ងៃនេះ សេចក្ដីទាំងនោះត្រូវបានប្រកាសដល់អ្នករាល់គ្នា តាមរយៈពួកអ្នកដែលផ្សាយដំណឹងល្អដល់អ្នករាល់គ្នាដោយព្រះវិញ្ញាណដ៏វិសុទ្ធដែលត្រូវបានចាត់ឲ្យមកពីលើមេឃ ហើយបណ្ដាទូតសួគ៌ក៏ប្រាថ្នាចង់សង្កេតមើលការទាំងនោះដែរ។
ដោយអ្នករាល់គ្នាបានជម្រះព្រលឹងរបស់អ្នករាល់គ្នាឲ្យបរិសុទ្ធដោយការស្ដាប់បង្គាប់សេចក្ដីពិត ធ្វើឲ្យមានសេចក្ដីស្រឡាញ់ជាបងប្អូនដែលឥតពុតត្បុត ដូច្នេះចូរស្រឡាញ់គ្នាទៅវិញទៅមកយ៉ាងអស់ពីចិត្តដោយចិត្តបរិសុទ្ធចុះ។
កូនរាល់គ្នាអើយ យើងត្រូវស្រឡាញ់ មិនមែនដោយពាក្យសម្ដី ឬបបូរមាត់ទេ គឺដោយការប្រព្រឹត្ត និងសេចក្ដីពិតវិញ។