Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 13:10 - ព្រះគម្ពីរខ្មែរសាកល

10 ហេតុនេះហើយបានជា​ខ្ញុំ​សរសេរ​សេចក្ដីទាំងនេះ​ពេល​ខ្ញុំ​មិននៅជាមួយ ដើម្បីកុំឲ្យ​ខ្ញុំ​ប្រព្រឹត្ត​ចំពោះអ្នករាល់គ្នា​យ៉ាងតឹងរ៉ឹង​នៅពេល​ខ្ញុំ​មកដល់ ដោយ​សិទ្ធិអំណាច​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ​ដើម្បី​ស្អាងទឹកចិត្ត មិនមែន​ដើម្បី​បំផ្លាញ​ទេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 ហេតុនេះ​ហើយ​ ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់គ្នា​កាល​នៅ​ឆ្ងាយ​នៅ​ឡើយ​ ដើម្បី​ពេល​មក​ដល់​ កុំ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ដ​ចំពោះ​អ្នក​រាល់គ្នា​ដោយ​តឹងរ៉ឹង​ទៅ​តាម​សិទ្ធិ​អំណាច​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​សម្រាប់​ការ​ស្អាងចិត្ដ​ គឺ​មិន​មែន​សម្រាប់​ការ​បំផ្លាញ​ទេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ហេតុ​នោះ​ហើយ​បាន​ជា​ពេល​ខ្ញុំ​នៅ​ឃ្លាត​ពី​អ្នក​រាល់​គ្នា ខ្ញុំ​សរ‌សេរ​សេចក្ដី​នេះ ដើម្បី​កាល​ណា​ខ្ញុំ​មក​ដល់ កុំ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​ដោយ​តឹង‌រ៉ឹង តាម​អំណាច​ដែល​ព្រះ‌អម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ គឺ​សម្រាប់​ស្អាង​អ្នក​រាល់​គ្នា មិន​មែន​បំផ្លាញ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ហេតុ​នេះ​ហើយ​បាន​ជា​ពេល​ខ្ញុំ​នៅ​ឆ្ងាយ ខ្ញុំ​សរសេរ​សេចក្ដី​នេះ​មក​ជូន​បងប្អូន។ ដូច្នេះ កាល​ណា​ខ្ញុំ​មក​ដល់ ខ្ញុំ​មិន​បាច់​និយាយ​តឹង‌រ៉ឹង​មក​កាន់​បងប្អូន តាម​អំណាច​ដែល​ព្រះ‌អម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ​នោះ​ឡើយ។ ព្រះអង្គ​ប្រទាន​អំណាច​នេះ​មក​ខ្ញុំ មិន​មែន​ដើម្បី​បំផ្លាញ​ទេ គឺ​ដើម្បី​កសាង​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ហេតុ​នោះ​បាន​ជា​កាល​ខ្ញុំ​នៅ​ឃ្លាត​ពី​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​ធ្វើ​សំបុត្រ​នេះ ក្រែង​កាល​ណា​ខ្ញុំ​មក​នៅ​ជា​មួយ នោះ​ខ្ញុំ​នឹង​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​ដោយ​តឹង‌រុឹង តាម​អំណាច​ដែល​ព្រះ‌អម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ គឺ​សំរាប់​នឹង​ស្អាង​ចិត្ត​ឡើង មិន​មែន​នឹង​ផ្តួល​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ហេតុ​នេះ​ហើយ​បាន​ជា​ពេល​ខ្ញុំ​នៅ​ឆ្ងាយ ខ្ញុំ​សរសេរ​សេចក្ដី​នេះ​មក​ជូន​បង​ប្អូន។ ដូច្នេះ កាល​ណា​ខ្ញុំ​មក​ដល់ ខ្ញុំ​មិន​បាច់​និយាយ​តឹង‌រ៉ឹង​មក​កាន់​បង​ប្អូន តាម​អំណាច​ដែល​អ៊ីសា‌ជាអម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ​នោះ​ឡើយ។ អ៊ីសា​ប្រទាន​អំណាច​នេះ​មក​ខ្ញុំ មិន​មែន​ដើម្បី​បំផ្លាញ​ទេ គឺ​ដើម្បី​កសាង​វិញ។

សូមមើលជំពូក ចម្លង




២ កូរិនថូស 13:10
11 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​អ្នករាល់គ្នា​ចង់បាន​មួយណា? ចង់​ឲ្យ​ខ្ញុំ​មករក​អ្នករាល់គ្នា​ដោយកាន់​រំពាត់ ឬ​ដោយ​សេចក្ដីស្រឡាញ់ និង​ចិត្ត​សុភាពរាបសា​វិញ​?


នៅពេល​អ្នករាល់គ្នា​ជួបជុំគ្នា​ក្នុង​ព្រះនាម​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង ហើយ​វិញ្ញាណ​របស់ខ្ញុំ​ក៏​នៅ​ជាមួយ​ដែរ


ខ្ញុំ​សូមអង្វរ​អ្នករាល់គ្នា​ថា កុំឲ្យ​ខ្ញុំ​បង្ហាញភាពក្លាហាន​នៅពេល​ខ្ញុំ​មកដល់ ដោយ​ទំនុកចិត្ត​ដែល​ខ្ញុំ​ចង់​តទល់​នឹង​អ្នកខ្លះ​ដែល​ចាត់ទុក​យើង​ថា​យើង​ដើរ​តាមសាច់ឈាម​។


ដ្បិត​គ្រឿងសឹក​នៃ​សង្គ្រាម​របស់យើង​មិនមែន​ខាងសាច់ឈាម​ទេ គឺ​មានឫទ្ធានុភាព​របស់​ព្រះ សម្រាប់​បំផ្លាញ​បន្ទាយ​ទាំងឡាយ បំផ្លាញ​ហេតុផល​ផ្សេងៗ


ខ្ញុំ​នឹង​មិន​អៀនខ្មាស​ឡើយ ទោះបីជា​ខ្ញុំ​បាន​អួត​ជ្រុល​បន្តិច​អំពី​សិទ្ធិអំណាច​របស់យើង ដែល​ព្រះអម្ចាស់​បាន​ប្រទានមក​ដើម្បី​ស្អាងទឹកចិត្ត មិនមែន​ដើម្បី​បំផ្លាញ​អ្នករាល់គ្នា​ទេ


ខ្ញុំ​បាន​ដាស់តឿនទុកមុន​ដល់​អ្នក​ដែល​ប្រព្រឹត្តបាប​ពីមុន និង​ដល់​អ្នក​ឯទៀត​ទាំងអស់ ហើយ​ក្នុងពេល​ឥឡូវនេះ​ដែល​ខ្ញុំ​មិននៅជាមួយ​អ្នករាល់គ្នា ខ្ញុំ​សូម​ដាស់តឿនទុកមុន​ដែរ ដូចដែល​ខ្ញុំ​បាន​ដាស់តឿន​អ្នករាល់គ្នា កាល​ខ្ញុំ​នៅជាមួយ​ជាលើកទីពីរ ថា​ប្រសិនបើ​ខ្ញុំ​បាន​មកដល់​ម្ដងទៀត ខ្ញុំ​នឹង​មិន​ត្រាប្រណី​ឡើយ


ដ្បិត​យើង​មិន​អាច​ធ្វើ​អ្វី​ទាស់នឹង​សេចក្ដីពិត​បាន​ឡើយ គឺ​អាច​ធ្វើ​អ្វី​បាន​សម្រាប់​តែ​សេចក្ដីពិត​ប៉ុណ្ណោះ​។


ខ្ញុំ​បាន​សរសេរ​សេចក្ដីនេះ ដើម្បី​កាលណា​ខ្ញុំ​មក​ដល់ ខ្ញុំ​មិន​ព្រួយចិត្ត​ដោយសារតែ​អ្នកដែល​គួរតែ​ធ្វើឲ្យ​ខ្ញុំ​អរសប្បាយ ពីព្រោះ​ខ្ញុំ​ជឿជាក់​លើ​អ្នក​ទាំងអស់គ្នា​ថា អំណរ​របស់ខ្ញុំ គឺជា​អំណរ​របស់អ្នក​ទាំងអស់គ្នា​ដែរ​។


ក្នុង​ភាពបរិសុទ្ធ ចំណេះដឹង ការអត់ធ្មត់ និង​ចិត្តសប្បុរស​; ក្នុង​ព្រះវិញ្ញាណដ៏វិសុទ្ធ និង​សេចក្ដីស្រឡាញ់​ដែល​ឥតពុតត្បុត​;


ពាក្យបន្ទាល់​នេះ​ត្រូវ​ណាស់​។ ដោយហេតុនេះ ចូរ​ស្ដីបន្ទោស​ពួកគេ​យ៉ាងតឹងរ៉ឹង ដើម្បីឲ្យ​ពួកគេ​មានសុខភាពល្អ​ក្នុង​ជំនឿ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម