Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កូឡុស 3:12 - ព្រះគម្ពីរខ្មែរសាកល

12 ដោយហេតុនេះ ក្នុងនាមជា​អ្នក​ដែល​ត្រូវបានជ្រើសរើស​របស់​ព្រះ ជា​អ្នក​ដ៏វិសុទ្ធ និង​ជាទីស្រឡាញ់ ចូរ​បំពាក់ខ្លួន​ដោយ​ដួងចិត្ត​នៃ​សេចក្ដីមេត្តាករុណា សេចក្ដីសប្បុរស ការបន្ទាបខ្លួន សេចក្ដីសុភាពរាបសា និង​សេចក្ដីអត់ធ្មត់

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 ដូច្នេះ​ ដោយ​ព្រោះ​ព្រះជាម្ចាស់​បាន​រើស​តាំង​អ្នក​រាល់គ្នា​ជា​ពួក​បរិសុទ្ធ​ និង​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ​ ចូរ​ពាក់​ចិត្ដ​អាណិត​អាសូរ​ ចិត្ដ​សប្បុរស​ ចិត្ដ​សុភាព​ ចិត្ដ​ស្លូត​បូត​ និង​ចិត្ដ​អត់ធ្មត់​ចុះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ដូច្នេះ ដោយ​ព្រោះ​ព្រះ​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា​ជា​ប្រជា‌រាស្រ្ត​បរិសុទ្ធ និង​ស្ងួន‌ភ្ងា​របស់​ព្រះ‌អង្គ ចូរ​ប្រដាប់​កាយ​ដោយ​ចិត្ត​ក្តួល​អាណិត សប្បុរស សុភាព ស្លូតបូត ហើយ​អត់‌ធ្មត់​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ដោយ​ព្រះ‌ជា‌ម្ចាស់​បាន​ជ្រើស‌រើស​បងប្អូន​ធ្វើ​ជា​ប្រជា‌ជន​ដ៏វិសុទ្ធ* និង​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ បងប្អូន​ត្រូវ​តែ​កាន់​ចិត្ត​អាណិត‌មេត្តា ចិត្ត​ល្អ សប្បុរស ចេះ​បន្ទាប​ខ្លួន មាន​ចិត្ត​ស្លូត‌បូត និង​ចិត្ត​ខន្តី​អត់‌ធ្មត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ដូច្នេះ ចូរ​ប្រដាប់​កាយ ដោយ​ចិត្ត​ក្តួល​អាណិត សប្បុរស សុភាព សំឡូត នឹង​ចិត្ត​អត់‌ធ្មត់ ទុក​ដូច​ជា​ពួក​អ្នក​រើស​តាំង ដែល​បរិសុទ្ធ ហើយ​ស្ងួន‌ភ្ងា​ដល់​ព្រះ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ដោយ​អុលឡោះ​បាន​ជ្រើស‌រើស​បង​ប្អូន​ធ្វើ​ជា​ប្រជា‌ជន​ដ៏‌បរិសុទ្ធ និង​ជា​ទី​ស្រឡាញ់​របស់​ទ្រង់ បង​ប្អូន​ត្រូវ​តែ​កាន់​ចិត្ដ​អាណិត‌មេត្ដា ចិត្ដ​ល្អ សប្បុរស ចេះ​បន្ទាប​ខ្លួន មាន​ចិត្ដ​ស្លូត‌បូត និង​ចិត្ដ​ខន្ដី អត់‌ធ្មត់។

សូមមើលជំពូក ចម្លង




កូឡុស 3:12
50 ការដាក់ឲ្យឆ្លើយតបគ្នា  

“មើល៍! អ្នកបម្រើ​របស់យើង​ដែល​យើង​ទ្រទ្រង់ អ្នកដែលត្រូវបានជ្រើសរើស​របស់យើង ដែល​យើង​ពេញចិត្ត​។ យើង​បាន​ដាក់​វិញ្ញាណ​របស់យើង​លើ​គាត់ ហើយ​គាត់​នឹង​នាំមកនូវ​សេចក្ដីយុត្តិធម៌​ដល់​ប្រជាជាតិ​នានា​។


ដោយយល់ដល់​យ៉ាកុប​អ្នកបម្រើ​របស់យើង និង​អ៊ីស្រាអែល​អ្នកដែលត្រូវបានជ្រើសរើស​របស់យើង យើង​នឹង​ហៅ​អ្នក​ចំ​ឈ្មោះ​។ យើង​នឹង​ឲ្យនាម​មួយ​ដល់​អ្នក ទោះបីជា​អ្នក​មិន​ស្គាល់​យើង​ក៏ដោយ​។


សូម​ទត​មើល​ពី​ស្ថានសួគ៌ ហើយ​ទត​ឃើញ​ពី​លំនៅ​ដ៏វិសុទ្ធ និង​ដ៏រុងរឿង​របស់ព្រះអង្គ​ផង​! ព្រះហឫទ័យឆេះឆួល និង​ព្រះចេស្ដា​របស់ព្រះអង្គ តើ​នៅ​ឯណា​? ការរំជួល​ក្នុង​ព្រះហឫទ័យ និង​សេចក្ដីមេត្តា​របស់ព្រះអង្គ ត្រូវបាន​បង្ខាំង​ពី​ទូលបង្គំ​ហើយ​។


គ្មាន​ការដែល​គេ​សាងសង់ តែ​អ្នកផ្សេង​រស់នៅ​ទីនោះ​វិញ​នោះ​ទេ គ្មាន​ការដែល​គេ​ដាំ តែ​អ្នកផ្សេង​ហូប​វិញ​នោះ​ឡើយ ដ្បិត​អាយុ​របស់​ប្រជារាស្ត្រ​យើង​នឹងបាន​ដូចជា​អាយុ​របស់​ដើមឈើ ហើយ​ពួក​អ្នកដែលត្រូវបានជ្រើសរើស​របស់យើង​នឹង​រីករាយ​នឹង​កិច្ចការ​នៃ​ដៃ​របស់ពួកគេ​បានយូរ​។


យើង​នឹង​ឲ្យ​មាន​ពូជពង្ស​មួយ​ចេញ​ពី​យ៉ាកុប ក៏​នឹង​ឲ្យ​មាន​អ្នកដែល​ទទួល​ភ្នំ​របស់យើង​ជាមរតក​ចេញ​ពី​យូដា​; ពួក​អ្នកដែលត្រូវបានជ្រើសរើស​របស់យើង​នឹង​ទទួល​ស្រុកនោះ​ជាមរតក ហើយ​ពួក​អ្នកបម្រើ​របស់យើង​នឹង​រស់នៅ​ទីនោះ​។


ប្រសិនបើ​ថ្ងៃ​ទាំងនោះ​មិន​ត្រូវបាន​បន្ថយ​ទេ គ្មាន​មនុស្ស​ណាម្នាក់​បាន​សង្គ្រោះ​ឡើយ ប៉ុន្តែ​ដោយយោគយល់​ដល់​អ្នក​ដែល​ត្រូវបានជ្រើសតាំង ថ្ងៃ​ទាំងនោះ​នឹង​ត្រូវបាន​បន្ថយ​។


ដ្បិត​ព្រះគ្រីស្ទ​ក្លែងក្លាយ និង​ព្យាការីក្លែងក្លាយ​នឹង​ក្រោកឡើង ហើយ​ពួកគេ​នឹង​សម្ដែង​ទីសម្គាល់ និង​ការអស្ចារ្យ​ដ៏ធំ ដើម្បី​នាំ​មនុស្ស​ឲ្យវង្វេង សូម្បីតែ​អ្នក​ដែល​ត្រូវបានជ្រើសតាំង ប្រសិនបើ​អាច​។


លោក​នឹង​ចាត់​បណ្ដា​ទូតសួគ៌​របស់​លោក​ឲ្យទៅ​ដោយ​សំឡេង​ត្រែ​យ៉ាងកងរំពង ហើយ​ទូតទាំងនោះ​នឹង​ប្រមូល​អ្នក​ដែល​ត្រូវបានជ្រើសតាំង​របស់​លោក​ពី​ទិសទាំងបួន ចាប់ពី​ជើងមេឃម្ខាង​ដល់​ជើងមេឃម្ខាង​ទៀត​។


ប្រសិនបើ​ព្រះអម្ចាស់​មិន​បន្ថយ​ថ្ងៃ​ទាំងនោះ​ទេ គ្មាន​មនុស្សណាម្នាក់បាន​សង្គ្រោះ​ឡើយ ប៉ុន្តែ​ដោយយោគយល់​ដល់​អ្នក​ដែល​ត្រូវបានជ្រើសតាំង​ដែល​ព្រះអង្គ​បាន​ជ្រើសរើស ព្រះអង្គ​បាន​បន្ថយ​ថ្ងៃ​ទាំងនោះ​ហើយ​។


ដ្បិត​ព្រះគ្រីស្ទ​ក្លែងក្លាយ និង​ព្យាការីក្លែងក្លាយ​នឹង​ក្រោកឡើង ហើយ​ពួកគេ​នឹង​សម្ដែង​ទីសម្គាល់ និង​ការអស្ចារ្យ ដើម្បី​នាំ​អ្នក​ដែល​ត្រូវបានជ្រើសតាំង​ឲ្យវង្វេង ប្រសិនបើ​អាច​។


លោក​នឹង​ចាត់​បណ្ដា​ទូតសួគ៌​ឲ្យទៅ​ប្រមូល​អ្នក​ដែល​ត្រូវបានជ្រើសតាំង​របស់​លោក​ពី​ទិសទាំងបួន ចាប់ពី​ចុងបំផុត​នៃ​ផែនដី​ដល់​ចុងបំផុត​នៃ​ផ្ទៃមេឃ​។


ដោយសារតែ​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះ​នៃយើង អរុណរះ​នឹង​មក​ពី​ស្ថានដ៏ខ្ពស់​ដល់​យើង


តើ​ព្រះ​មិន​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​ដែល​ត្រូវបានជ្រើសតាំង​របស់​ព្រះអង្គ ដែល​កំពុង​ស្រែករក​ព្រះអង្គ​ទាំងយប់ទាំងថ្ងៃ​ទេ​ឬ​? តើ​ព្រះអង្គ​ចេះតែ​ពន្យារពេល​ជួយពួកគេ​ឬ​?


ជូនចំពោះ​អស់អ្នក​ដ៏ជាទីស្រឡាញ់​របស់​ព្រះ ដែល​ត្រូវបានត្រាស់ហៅ​ជា​វិសុទ្ធជន ដែល​រស់នៅ​រ៉ូម​។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត ពី​ព្រះដែលជាព្រះបិតា​របស់យើង និង​ពី​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ មាន​ដល់​អ្នករាល់គ្នា​!


ផ្ទុយទៅវិញ ចូរ​បំពាក់ខ្លួន​ដោយ​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ ហើយ​កុំ​ធ្វើ​គម្រោង​តាម​តណ្ហា​សាច់ឈាម​ឡើយ៕


ជាការពិត កាល​កូនទាំងពីរ​មិនទាន់​កើត​នៅឡើយ ហើយក៏មិនទាន់​ធ្វើ​អ្វី​ល្អ ឬ​អាក្រក់ (​ដើម្បីឲ្យ​គោលបំណង​របស់​ព្រះ​ដែល​ស្របតាម​ការជ្រើសតាំង បាន​នៅស្ថិតស្ថេរ


សេចក្ដីស្រឡាញ់​តែងតែ​អត់ធ្មត់ និង​សប្បុរស​; សេចក្ដីស្រឡាញ់​មិន​ច្រណែន​; សេចក្ដីស្រឡាញ់​មិន​អួតបំប៉ោង ហើយ​មិន​មានឫកធំ​;


ក្នុង​ភាពបរិសុទ្ធ ចំណេះដឹង ការអត់ធ្មត់ និង​ចិត្តសប្បុរស​; ក្នុង​ព្រះវិញ្ញាណដ៏វិសុទ្ធ និង​សេចក្ដីស្រឡាញ់​ដែល​ឥតពុតត្បុត​;


ដ្បិត​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ការទទួលពិធីកាត់ស្បែក ឬ​ការមិនទទួលពិធីកាត់ស្បែក​មិន​សំខាន់​អ្វី​ឡើយ គឺ​ជំនឿ​ដែល​ប្រព្រឹត្ត​ដោយ​សេចក្ដីស្រឡាញ់​ប៉ុណ្ណោះ ដែល​សំខាន់​។


ដូចដែល​ព្រះអង្គ​បាន​ជ្រើសរើស​យើង​ក្នុង​ព្រះគ្រីស្ទ​តាំងពីមុន​កំណើត​នៃ​ពិភពលោក​មកម្ល៉េះ ដើម្បីឲ្យ​យើង​បាន​វិសុទ្ធ និង​ឥតសៅហ្មង​នៅចំពោះ​ព្រះអង្គ​។ ដោយ​សេចក្ដីស្រឡាញ់


គឺ​ដោយ​ការបន្ទាបខ្លួន និង​សេចក្ដីសុភាពរាបសា​ទាំងស្រុង ដោយ​ការអត់ធ្មត់ ទាំង​ទ្រាំ​នឹង​គ្នាទៅវិញទៅមក​ក្នុង​សេចក្ដីស្រឡាញ់


ព្រមទាំង​បំពាក់ខ្លួន​ដោយ​បុគ្គល​ថ្មី ដែល​ត្រូវបាន​និម្មិតបង្កើត​ឲ្យមានលក្ខណៈ​ដូច​ព្រះ ក្នុង​សេចក្ដីសុចរិតយុត្តិធម៌ និង​សេចក្ដីវិសុទ្ធ​នៃ​សេចក្ដីពិត​។


ចូរ​មាន​ចិត្តសប្បុរស​ចំពោះ​គ្នាទៅវិញទៅមក ទាំង​មេត្តាករុណា ហើយ​លើកលែងទោស​ឲ្យ​គ្នាទៅវិញទៅមក ដូចដែល​ព្រះ​បាន​លើកលែងទោស​ឲ្យ​អ្នករាល់គ្នា​នៅក្នុង​ព្រះ​គ្រីស្ទ​ដែរ​៕


ជាការពិត ព្រះ​ជា​សាក្សី​របស់ខ្ញុំ ថា​ខ្ញុំ​នឹករលឹក​អ្នក​ទាំងអស់គ្នា​ខ្លាំង​យ៉ាងណា ដោយ​ព្រះហឫទ័យសន្ដោស​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ​។


ហើយ​បាន​បំពាក់ខ្លួន​ដោយ​បុគ្គល​ថ្មី ដែល​កំពុង​ត្រូវបាន​ធ្វើឲ្យថ្មីឡើងវិញ ឲ្យទៅដល់​ការយល់ដឹងត្រឹមត្រូវ ស្របតាម​រូបតំណាង​របស់​ព្រះអង្គ​ដែល​បាន​និម្មិតបង្កើត​បុគ្គលថ្មីនោះ​។


ត្រូវប្រាកដថា កុំឲ្យអ្នកណា​តបសង​នឹង​ការ​អាក្រក់​ដោយ​ការ​អាក្រក់​ឡើយ ផ្ទុយទៅវិញ ចូរ​ស្វែងរក​ការល្អ​ជានិច្ច ទាំង​សម្រាប់​គ្នាទៅវិញទៅមក ទាំង​សម្រាប់​មនុស្ស​ទាំងអស់​។


ព្រះ​បាន​សង្គ្រោះ​យើង និង​បាន​ត្រាស់ហៅ​យើង​ដោយ​ការត្រាស់ហៅ​ដ៏វិសុទ្ធ មិនមែន​ដោយសារតែ​ការប្រព្រឹត្ត​របស់យើង​ទេ គឺ​ដោយសារតែ​បំណង​ព្រះហឫទ័យ និង​ព្រះគុណ​របស់ព្រះអង្គផ្ទាល់​; ព្រះគុណនេះ​បាន​ប្រទាន​មក​យើង​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ តាំងពីមុន​កាលសម័យ​មកម្ល៉េះ


ដោយហេតុនេះ ខ្ញុំ​ស៊ូទ្រាំ​នឹង​គ្រប់ការទាំងអស់​ដោយយល់ដល់​អ្នក​ដែល​ត្រូវបានជ្រើសតាំង ដើម្បីឲ្យ​ពួកគេ​ទទួលបាន​សេចក្ដីសង្គ្រោះ​ដែល​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ជាមួយនឹង​សិរីរុងរឿង​ដ៏អស់កល្បជានិច្ច​។


ពី​ខ្ញុំ ប៉ូល ដែលជា​បាវបម្រើ​របស់​ព្រះ និង​ជា​សាវ័ក​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដោយយល់ដល់​ជំនឿ​នៃ​អ្នក​ដែល​ត្រូវបានជ្រើសតាំង​របស់​ព្រះ និង​ចំណេះដឹង​នៃ​សេចក្ដីពិត​ដែល​ស្របនឹង​ការគោរពព្រះ


ជាពួកអ្នកដែលត្រូវបានជ្រើសតាំង​ស្របតាម​ការជ្រាបជាមុន​របស់​ព្រះដែលជាព្រះបិតា ដោយ​ការញែកជាវិសុទ្ធ​របស់​ព្រះវិញ្ញាណ ដែល​នាំទៅរក​ការស្ដាប់បង្គាប់ និង​ការប្រោះ​ព្រះលោហិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ‍។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត​ត្រូវបាន​បង្កើន​ដល់​អ្នករាល់គ្នា​!


ដូច្នេះ បងប្អូន​អើយ ចូរ​ខំប្រឹង​កាន់តែខ្លាំងឡើង ដើម្បី​ធ្វើឲ្យ​ការត្រាស់ហៅ និង​ការជ្រើសតាំង​របស់អ្នករាល់គ្នា​បាន​ប្រាកដប្រជា ដ្បិត​ប្រសិនបើ​អ្នករាល់គ្នា​ប្រព្រឹត្ត​ដូច្នេះ អ្នករាល់គ្នា​នឹង​មិន​ជំពប់​សោះឡើយ


យើង​ស្រឡាញ់ ពីព្រោះ​ព្រះអង្គ​បាន​ស្រឡាញ់​យើង​មុន។


កូន‍ៗ​របស់​បងស្រី​អ្នក គឺ​បងស្រី​ដែល​ត្រូវបានជ្រើសតាំង ក៏​ផ្ដាំ​សួរសុខទុក្ខ​លោកស្រី​ដែរ​៕​៚


ស្ដេចទាំងនោះ​នឹង​ច្បាំង​នឹង​កូនចៀម ប៉ុន្តែ​កូនចៀម​នឹង​មានជ័យជម្នះ​លើ​ពួកគេ ដ្បិត​កូនចៀម​ជា​ព្រះអម្ចាស់​លើ​អស់ទាំង​ព្រះអម្ចាស់ ជា​ស្ដេច​លើ​អស់ទាំង​ស្ដេច​។ អ្នក​ដែល​នៅ​ជាមួយ​ព្រះអង្គ ជា​អ្នក​ដែល​ត្រូវបានត្រាស់ហៅ ជា​អ្នក​ដែល​ត្រូវបានជ្រើសរើស និង​ជា​មនុស្ស​ស្មោះត្រង់”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម