Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ធីម៉ូថេ 4:2 - ព្រះគម្ពីរខ្មែរសាកល

2 ចូរ​ប្រកាស​ព្រះបន្ទូល ចូរ​ពុះពារ ទោះបីជា​ត្រូវពេល ឬ​ខុសពេល​; ចូរ‍​ទូន្មាន ស្ដីប្រដៅ និង​លើកទឹកចិត្ត ដោយ​អស់ទាំង​ការអត់ធ្មត់ និង​ការបង្រៀន

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 ចូរ​ប្រកាស​ព្រះបន្ទូល​ ហើយ​ខិតខំ​ប្រកាស​មិន​ថា​ ត្រូវ​ពេល​ ឬ​ខុស​ពេល​ឡើយ​ ចូរ​ទូន្មាន​ ស្តី​បន្ទោស​ លើក​ទឹកចិត្ត​ និង​បង្រៀន​ដោយ​សេចក្តី​អត់ធ្មត់​គ្រប់​បែប​យ៉ាង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ចូរ​ប្រកាស​ព្រះ‌បន្ទូល ហើយ​ជំរុញ​ជានិច្ច ទោះ​ត្រូវ​ពេលក្ដី ខុស​ពេល​ក្តី ត្រូវ​រំឭក​គេ​ឲ្យ​ដឹង​ខ្លួន បន្ទោស ហើយ​ដាស់​តឿន ដោយ​ចិត្ត​អត់‌ធ្មត់ និង​បង្រៀន​គ្រប់​បែប​យ៉ាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ចូរ​ប្រកាស​ព្រះ‌បន្ទូល ព្រម​ទាំង​និយាយ​ហើយ​និយាយ​ទៀត ទោះ​មាន​ឱកាស​ល្អ​ក្ដី មិន​ល្អ​ក្ដី ត្រូវ​ពន្យល់​គេ​ឲ្យ​ដឹង​ខុស​ត្រូវ ស្ដី​បន្ទោស ដាស់‌តឿន និង​បង្រៀន​គេ ដោយ​ចិត្ត​អត់‌ធ្មត់​គ្រប់​ចំពូក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ចូរ​ឲ្យ​អ្នក​ផ្សាយ​ព្រះ‌បន្ទូល​ចុះ ហើយ​ទទូច​ជំរុញ​ផង ទោះ​ត្រូវ​ពេល ឬ​ខុស​ក្តី ចូរ​រំឭក​គេ​ឲ្យ​ដឹង​ខ្លួន ព្រម​ទាំង​បន្ទោស ហើយ​កំឡា​ចិត្ត​គេ ដោយ​ចិត្ត​អត់‌ធ្មត់ នឹង​សេចក្ដី​ប្រៀន​ប្រដៅ​គ្រប់​យ៉ាង

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ចូរ​ប្រកាស​បន្ទូល​របស់​អុលឡោះ ព្រម​ទាំង​និយាយ​ហើយ​និយាយ​ទៀត ទោះ​មាន​ឱកាស​ល្អ​ក្ដី មិន​ល្អ​ក្ដី ត្រូវ​ពន្យល់​គេ​ឲ្យ​ដឹង​ខុស​ត្រូវ ស្ដី​បន្ទោស ដាស់‌តឿន និង​បង្រៀន​គេ ដោយ​ចិត្ដ​អត់‌ធ្មត់​គ្រប់​ជំពូក

សូមមើលជំពូក ចម្លង




២ ធីម៉ូថេ 4:2
36 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​បាន​ប្រកាសដំណឹងល្អ​នៃ​សេចក្ដីសុចរិត​នៅក្នុង​អង្គប្រជុំ​ដ៏ធំ មើល៍! ទូលបង្គំ​មិន​ទប់​បបូរមាត់​របស់ទូលបង្គំ​ឡើយ​! ព្រះយេហូវ៉ា​អើយ ព្រះអង្គ​ទ្រង់​ជ្រាប​ហើយ​។


មានពរ​ហើយ អ្នកណាក៏ដោយដែល​មិន​ជំពប់ដួល​ដោយសារតែ​ខ្ញុំ”។


ពួកគេ​មកដល់​ព្រះយេស៊ូវ ហើយ​ទទូច​អង្វរ​ព្រះអង្គ​ថា​៖ “គាត់​ជា​មនុស្ស​ដែល​ស័ក្ដិសម​នឹង​ឲ្យ​លោក​ព្រម​នឹង​ការនេះ


ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖“ទុកឲ្យ​មនុស្សស្លាប់​បញ្ចុះ​មនុស្សស្លាប់​គ្នាគេ​ទៅ រីឯ​អ្នក​វិញ ចូរ​ទៅ​ប្រកាស​អាណាចក្រ​របស់​ព្រះ”។


លុះ​ទៅដល់​សាឡាមីច ពួកគេ​ក៏​ប្រកាស​ព្រះបន្ទូល​របស់​ព្រះ​នៅតាម​សាលាប្រជុំ​របស់​ជនជាតិយូដា​។ ពួកគេ​មាន​យ៉ូហាន​ម៉ាកុស​ជា​អ្នកជួយ​ដែរ​។


នៅ​ថ្ងៃសប្ប័ទ យើង​បាន​ចេញទៅ​ខាងក្រៅ​ទ្វារក្រុង ទៅឯ​មាត់ទន្លេ ជា​កន្លែងដែល​យើង​ស្មានថា​មាន​កន្លែងអធិស្ឋាន​។ យើង​ក៏​អង្គុយ និយាយ​ជាមួយ​ស្ត្រី​ៗ​ដែល​មកជួបជុំគ្នា​។


នៅ​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍ ពេល​ពួកសិស្ស​ជួបជុំគ្នា​ដើម្បី​កាច់​នំប៉័ង ប៉ូល​និយាយ​នឹង​ពួកគេ ហើយ​ដោយសារ​គាត់​បម្រុងនឹង​ចេញដំណើរ​នៅ​ថ្ងៃបន្ទាប់ គាត់​ក៏​បន្ត​និយាយ​រហូតដល់​កណ្ដាលអធ្រាត្រ​។


ក្រោយពី​យើង​ចូលទៅ​រ៉ូម គេ​បាន​អនុញ្ញាតឲ្យ​ប៉ូល​ស្នាក់នៅ​ម្នាក់ឯង ដោយមាន​ទាហាន​ម្នាក់​យាម​គាត់​។


តើ​គេ​អាច​ចេញទៅ​ប្រកាស​យ៉ាងដូចម្ដេច លើកលែងតែ​គេ​ត្រូវបាន​ចាត់ឲ្យទៅ​? ដូចដែល​មាន​សរសេរ​ទុកមក​ថា​:“ជើង​របស់​អ្នក​ដែល​ប្រកាសដំណឹងល្អ​ដ៏ប្រសើរ ស្រស់ស្អាត​ណាស់ហ្ន៎​!”។


ចូរ​អរសប្បាយ​ដោយ​សេចក្ដីសង្ឃឹម ចូរ​ស៊ូទ្រាំ​នឹង​ទុក្ខវេទនា ចូរ​ផ្ចង់ស្មារតី​ក្នុង​ការអធិស្ឋាន​។


អ្នក​ដែល​ទទួលការអប់រំ​ខាង​ព្រះបន្ទូល ត្រូវ​ចែក​របស់​ល្អ​ទាំងអស់​ដល់​អ្នក​ដែល​អប់រំ​នោះ​។


ខ្ញុំ​បាន​ក្លាយជា​អ្នកបម្រើ​របស់​ក្រុមជំនុំនេះ ស្របតាម​តួនាទី​ដែល​ព្រះ​បាន​ប្រទាន​ដល់​ខ្ញុំ​ដោយយល់ដល់​អ្នករាល់គ្នា ដើម្បី​បំពេញ​ការផ្សាយ​ព្រះបន្ទូល​របស់​ព្រះ​ឲ្យសម្រេច​។


ក្នុងពេលជាមួយគ្នា សូម​អធិស្ឋាន​សម្រាប់​យើង​ផង ដើម្បីឲ្យ​ព្រះ​បាន​បើក​ទ្វារ​នៃ​ព្រះបន្ទូល​ដល់​យើង ឲ្យ​ប្រកាស​អាថ៌កំបាំង​របស់​ព្រះ​គ្រីស្ទ​។ ដោយសារតែ​ការនេះឯង ដែល​ខ្ញុំ​ជាប់ចំណង​។


អ្នករាល់គ្នា​បាន​ក្លាយជា​អ្នកយកតម្រាប់​តាម​យើង និង​ព្រះអម្ចាស់ ដោយ​បាន​ទទួល​ព្រះបន្ទូល​ដោយ​អំណរ​នៃ​ព្រះវិញ្ញាណដ៏វិសុទ្ធ ក្នុង​ទុក្ខវេទនា​យ៉ាងខ្លាំង​។


បងប្អូន​អើយ យើង​សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ឲ្យ​ទូន្មាន​អ្នក​ដែល​គ្មានរបៀបវិន័យ ឲ្យ​កម្សាន្តចិត្ត​អ្នក​ទន់ជ្រាយ ឲ្យ​គាំពារ​អ្នក​ខ្សោយ ហើយ​ឲ្យ​អត់ធ្មត់​ចំពោះ​មនុស្ស​ទាំងអស់​។


កុំ​មើលងាយ​ការថ្លែងព្រះបន្ទូល


ចូរ​ផ្ដោតចិត្ត​លើ​ការអាន​គម្ពីរ​ឲ្យគេស្ដាប់ ការជំរុញទឹកចិត្ត និង​ការបង្រៀន រហូតដល់​ខ្ញុំ​បាន​មកដល់​។


ចំពោះ​អ្នក​ដែល​ប្រព្រឹត្តបាប ត្រូវ​ស្ដីបន្ទោស​នៅមុខ​ទាំងអស់គ្នា ដើម្បីឲ្យ​អ្នក​ឯទៀត​ៗ​មាន​ការភ័យខ្លាច​ដែរ​។


ដូច្នេះ ប្រសិនបើ​អ្នកណា​បាន​ជម្រះ​ខ្លួន​ពី​សេចក្ដីទាំងនោះ អ្នកនោះ​នឹង​បានជា​ភាជនៈ​សម្រាប់​ការថ្លៃថ្នូរ ដែល​ត្រូវបាន​ញែកជាវិសុទ្ធ ហើយ​មានប្រយោជន៍​ដល់​ចៅហ្វាយ ព្រមទាំង​ត្រូវបាន​រៀបចំ​ជាស្រេច​សម្រាប់​ការល្អ​គ្រប់យ៉ាង​។


ទាំង​ប្រៀនប្រដៅ​អ្នក​ដែល​ប្រឆាំង ដោយ​សុភាពរាបសា ក្រែងលោ​ព្រះ​នឹង​ប្រទាន​ដល់​ពួកគេ​នូវ​ការកែប្រែចិត្ត​ដែល​នាំទៅដល់​ចំណេះដឹង​នៃ​សេចក្ដីពិត​។


រីឯ​អ្នក​វិញ អ្នក​បាន​ដើរតាម​សេចក្ដីបង្រៀន របៀបរស់នៅ គោលបំណង ជំនឿ សេចក្ដីអត់ធ្មត់ សេចក្ដីស្រឡាញ់ និង​ការស៊ូទ្រាំ​របស់ខ្ញុំ


ពាក្យបន្ទាល់​នេះ​ត្រូវ​ណាស់​។ ដោយហេតុនេះ ចូរ​ស្ដីបន្ទោស​ពួកគេ​យ៉ាងតឹងរ៉ឹង ដើម្បីឲ្យ​ពួកគេ​មានសុខភាពល្អ​ក្នុង​ជំនឿ


ចូរ​ប្រាប់​សេចក្ដីទាំងនេះ ហើយ​ជំរុញទឹកចិត្ត និង​ស្ដីប្រដៅ​ដោយ​សិទ្ធិអំណាច​យ៉ាងពេញលេញ​។ កុំឲ្យអ្នកណា​មើលងាយ​អ្នក​ឡើយ​៕


បងប្អូន​អើយ ខ្ញុំ​សូមអង្វរ​អ្នករាល់គ្នា​ឲ្យ​ទ្រាំ​នឹង​ពាក្យ​ជំរុញទឹកចិត្ត​នេះ ដ្បិត​ខ្ញុំ​គ្រាន់តែ​សរសេរ​មក​អ្នករាល់គ្នា​យ៉ាងខ្លី​ប៉ុណ្ណោះ​ទេ​។


យើង​ស្ដីបន្ទោស ហើយ​ប្រៀនប្រដៅ​អ្នកណាដែល​យើង​ស្រឡាញ់​។ ដូច្នេះ ចូរ​មានចិត្តឆេះឆួល ហើយ​កែប្រែចិត្ត​ចុះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម