Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 7:2 - ព្រះគម្ពីរខ្មែរសាកល

2 សូម​អ្នករាល់គ្នា​បើកចិត្តទទួល​យើង​ផង​។ យើង​មិនដែល​ធ្វើខុស​ចំពោះ​អ្នកណា មិនដែល​បំផ្លាញ​អ្នកណា ហើយក៏​មិនដែល​ឆ្លៀតឱកាស​លើ​អ្នកណា​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 សូម​ទទួល​យើង​ផង​ យើង​មិន​បាន​ធ្វើខុស​នឹង​អ្នកណា​ទេ​ យើង​មិន​បាន​បំផ្លាញ​អ្នកណា​ទេ​ ហើយ​យើង​ក៏​មិន​បាន​បោកប្រាស់​អ្នកណា​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ចូរ​អ្នក​រាល់​គ្នា​ទទួល​យើង​ចុះ យើង​មិន​បាន​ធ្វើ​ខុស​នឹង​អ្នក​ណា មិន​បាន​បង្ខូច​អ្នក​ណា ឬ​បំបាត់​អ្នក​ណា​ម្នាក់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 សូម​បងប្អូន​យល់​ចិត្ត​យើង​ផង! យើង​ពុំ​បាន​បោក​ប្រាស់​នរណា ពុំ​បាន​ធ្វើ​ឲ្យ​នរណា​ហិន‌ហោច ឬ​ក៏​កេង‌ប្រវ័ញ្ច​នរណា​ម្នាក់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ចូរ​ទទួល​យើង​ខ្ញុំ យើង​ខ្ញុំ​មិន​បាន​ធ្វើ​ខុស​នឹង​អ្នក​ណា ក៏​មិន​បាន​បង្ខូច​អ្នក​ណា ឬ​បំបាត់​អ្នក​ណា​សោះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 សូម​បង​ប្អូន​យល់​ចិត្ដ​យើង​ផង! យើង​ពុំ​បាន​បោក​ប្រាស់​នរណា ពុំ​បាន​ធ្វើ​ឲ្យ​នរណា​ហិន‌ហោច ឬ​ក៏​កេង‌ប្រវ័ញ្ច​នរណា​ម្នាក់​ឡើយ។

សូមមើលជំពូក ចម្លង




២ កូរិនថូស 7:2
23 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​អ្នកណាក៏ដោយដែល​មិន​ទទួល​អ្នករាល់គ្នា ហើយក៏មិន​ស្ដាប់​ពាក្យសម្ដី​របស់អ្នករាល់គ្នា នៅពេល​ចាកចេញ​ពី​ផ្ទះ ឬ​ទីក្រុង​នោះ ចូរ​រលាស់​ធូលី​ចេញ​ពី​ជើង​របស់អ្នករាល់គ្នា​។


“អ្នក​ដែល​ទទួល​អ្នករាល់គ្នា គឺ​ទទួល​ខ្ញុំ រីឯ​អ្នក​ដែល​ទទួល​ខ្ញុំ គឺ​ទទួល​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក​។


ទីក្រុង​ណាក៏ដោយដែល​អ្នករាល់គ្នា​ចូលទៅ ហើយ​គេ​ទទួល​អ្នករាល់គ្នា ចូរ​ហូប​អ្វីៗ​ដែល​គេ​ដាក់ឲ្យ​អ្នករាល់គ្នា​ចុះ​។


ខ្ញុំ​មិនដែល​លោភចង់បាន​ប្រាក់ ឬ​មាស ឬ​សម្លៀកបំពាក់​របស់​អ្នកណាម្នាក់ឡើយ​។


ដ្បិត​មនុស្ស​បែបនេះ មិន​បម្រើ​ព្រះ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​ទេ គឺ​គេ​បម្រើ​ក្រពះ​ខ្លួនឯង​ប៉ុណ្ណោះ​។ ពួកគេ​បោកបញ្ឆោត​ចិត្ត​របស់​មនុស្ស​ស្លូតត្រង់​ដោយ​សម្ដីផ្អែមពីរោះ និង​ពាក្យបញ្ជោរ​។


នេះ​ជា​មោទនភាព​របស់យើង គឺ​ទីបន្ទាល់​នៃ​សតិសម្បជញ្ញៈ​របស់យើង​ដែល​ថា ក្នុង​ពិភពលោកនេះ យើង​បាន​ប្រព្រឹត្ត​ដោយ​សេចក្ដីស្មោះត្រង់ និង​សេចក្ដីបរិសុទ្ធ​របស់​ព្រះ មិនមែន​តាម​ប្រាជ្ញា​ខាងសាច់ឈាម​ទេ គឺ​តាម​ព្រះគុណ​របស់​ព្រះ​វិញ​; យើង​បាន​ប្រព្រឹត្ត​ដូច្នេះ ជាពិសេស​ចំពោះ​អ្នករាល់គ្នា​។


ខ្ញុំ​សូម​និយាយ​ម្ដងទៀត​ថា កុំឲ្យអ្នកណា​ចាត់ទុក​ខ្ញុំ​ថា​ជា​មនុស្ស​ល្ងង់​ឡើយ​! ប៉ុន្តែ​បើ​ដូច្នោះមែន យ៉ាងហោចណាស់​ក៏​សូម​ទទួល​ខ្ញុំ​ដូចជា​មនុស្ស​ល្ងង់​ចុះ ដើម្បីឲ្យ​ខ្ញុំ​បាន​អួតខ្លួន​បន្តិច​ដែរ​។


កាល​ខ្ញុំ​បាន​នៅជាមួយ​អ្នករាល់គ្នា ហើយ​ខ្វះខាត ខ្ញុំ​មិន​បាន​ធ្វើជាបន្ទុក​ដល់​អ្នកណា​ឡើយ ដ្បិត​បងប្អូន​ដែល​មក​ពី​ម៉ាសេដូន​បាន​បំពេញ​ភាពខ្វះខាត​របស់ខ្ញុំ​។ ក្នុង​គ្រប់ការទាំងអស់ ខ្ញុំ​បាន​រក្សា​ខ្លួន​មិនឲ្យធ្វើជាបន្ទុក​ដល់​អ្នករាល់គ្នា ក៏​នឹង​រក្សា​ខ្លួន​បន្តទៅទៀត​ដែរ​។


ផ្ទុយទៅវិញ យើង​លះចោល​អំពើ​លាក់កំបាំង​ដ៏​គួរឲ្យខ្មាស ហើយ​មិន​ដើរ​ក្នុង​ល្បិចកល​ឡើយ ព្រមទាំងមិន​បំប្លែង​ព្រះបន្ទូល​របស់​ព្រះ​ដែរ គឺ​នៅចំពោះ​ព្រះ យើង​ណែនាំ​ខ្លួនយើង​ឲ្យ​សតិសម្បជញ្ញៈ​របស់​មនុស្ស​ទាំងអស់​ទទួលយក ដោយ​ការបើកសម្ដែង​សេចក្ដីពិត​។


ដោយហេតុនេះ សូម​ទទួល​គាត់​ក្នុង​ព្រះអម្ចាស់​ដោយ​គ្រប់ទាំង​អំណរ ហើយ​ឲ្យតម្លៃ​មនុស្ស​បែបនេះ​ចុះ


អើរីស្តាក​អ្នកជាប់គុកជាមួយ​ខ្ញុំ និង​ម៉ាកុស​បងប្អូនជីដូនមួយ​របស់​បារណាបាស ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។ ចំពោះ​ម៉ាកុស អ្នករាល់គ្នា​បាន​ទទួល​ពាក្យបង្គាប់​ថា ប្រសិនបើ​គាត់​មករក​អ្នករាល់គ្នា សូម​អ្នករាល់គ្នា​ទទួល​គាត់​។


អ្នករាល់គ្នា និង​ព្រះ​ជា​សាក្សី​អំពីការនេះ គឺអំពី​របៀបដែល​យើង​បាន​ប្រព្រឹត្ត​យ៉ាងល្អវិសុទ្ធ យ៉ាងត្រឹមត្រូវ និង​ឥតកំហុស ចំពោះ​អ្នករាល់គ្នា​ដែល​ជឿ


ខ្ញុំ​បាន​បញ្ជូន​គាត់​ឲ្យ​ទៅ​រក​អ្នក​វិញ គាត់​គឺជា​ដួងចិត្ត​របស់ខ្ញុំ​។


ដូច្នេះ ប្រសិនបើ​អ្នក​ចាត់ទុក​ខ្ញុំ​ជា​ដៃគូ សូម​ទទួល​គាត់​ដូចជា​ទទួល​ខ្ញុំ​ដែរ​។


ប្រសិនបើ​អ្នកណា​មករក​អ្នករាល់គ្នា ប៉ុន្តែ​មិន​នាំ​សេចក្ដីបង្រៀន​នេះ​មក​ទេ នោះ​កុំ​ទទួល​អ្នកនោះ​មកក្នុង​ផ្ទះ ហើយក៏​កុំ​ជម្រាបសួរ​អ្នកនោះ​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម