បន្ទាប់មក ព្រះយេហូវ៉ាមានបន្ទូលនឹងណូអេថា៖ “ចូរអ្នក និងអ្នកផ្ទះទាំងអស់របស់អ្នកចូលទៅក្នុងទូកធំ ដ្បិតយើងឃើញថា ក្នុងជំនាន់នេះ មានតែអ្នកទេ ដែលសុចរិតនៅចំពោះយើង។
អេសាយ 26:20 - ព្រះគម្ពីរខ្មែរសាកល ប្រជាជនរបស់ខ្ញុំអើយ ចូរទៅ! ចូរចូលទៅក្នុងបន្ទប់របស់ខ្លួន ហើយបិទទ្វារនៅខាងក្រោយអ្នកចុះ ចូរលាក់ខ្លួនបន្តិចសិន រហូតដល់សេចក្ដីក្រេវក្រោធបានកន្លងផុតទៅ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរមក ជនជាតិខ្ញុំអើយ ចូរចូលទៅក្នុងបន្ទប់ខ្លួន ហើយបិទទ្វារចុះ ត្រូវពួនខ្លួនបន្តិចសិន ទាល់តែសេចក្ដីក្រោធបានកន្លងហួសទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱប្រជាជនរបស់ខ្ញុំអើយ! ចូរនាំគ្នាចូលទៅក្នុងផ្ទះរបស់អ្នករាល់គ្នា ហើយបិទទ្វារឲ្យជិត។ ត្រូវនៅសម្ងំលាក់ខ្លួន រហូតទាល់តែព្រះអម្ចាស់លែងព្រះពិរោធ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរមក ជនជាតិខ្ញុំអើយ ចូរឲ្យចូលទៅក្នុងបន្ទប់ខ្លួន ហើយបិទទ្វារចុះ ត្រូវឲ្យពួនខ្លួនបន្តិចសិន ទាល់តែសេចក្ដីក្រោធបានកន្លងហួសទៅ អាល់គីតាប ឱប្រជាជនរបស់ខ្ញុំអើយ! ចូរនាំគ្នាចូលទៅក្នុងផ្ទះរបស់អ្នករាល់គ្នា ហើយបិទទ្វារឲ្យជិត។ ត្រូវនៅសំងំលាក់ខ្លួន រហូតទាល់តែអុលឡោះលែងខឹង |
បន្ទាប់មក ព្រះយេហូវ៉ាមានបន្ទូលនឹងណូអេថា៖ “ចូរអ្នក និងអ្នកផ្ទះទាំងអស់របស់អ្នកចូលទៅក្នុងទូកធំ ដ្បិតយើងឃើញថា ក្នុងជំនាន់នេះ មានតែអ្នកទេ ដែលសុចរិតនៅចំពោះយើង។
សត្វដែលមកនោះ ក៏ចូលទៅទាំងឈ្មោលទាំងញីនៃគ្រប់ទាំងសាច់ ដូចដែលព្រះបានបង្គាប់ណូអេ រួចព្រះយេហូវ៉ាក៏បិទឲ្យគាត់នៅខាងក្នុង។
ព្រះយេហូវ៉ាអើយ សូមរំដោះទូលបង្គំពីសត្រូវរបស់ទូលបង្គំផង ទូលបង្គំបានរត់មកលាក់ខ្លួននៅក្នុងព្រះអង្គហើយ!
សូមរក្សាទូលបង្គំដូចប្រស្រីភ្នែក សូមបំពួនទូលបង្គំនៅក្រោមម្លប់នៃស្លាបរបស់ព្រះអង្គ
ដ្បិតនៅថ្ងៃនៃមហន្តរាយ ព្រះអង្គនឹងលាក់ខ្ញុំទុកក្នុងដំណាក់របស់ព្រះអង្គ ព្រះអង្គនឹងបំពួនខ្ញុំក្នុងទីលាក់កំបាំងនៃព្រះពន្លារបស់ព្រះអង្គ ព្រះអង្គនឹងលើកខ្ញុំឡើងលើថ្មដា។
ដ្បិតព្រះពិរោធរបស់ព្រះអង្គនៅតែមួយភ្លែត រីឯសេចក្ដីសន្ដោសរបស់ព្រះអង្គនៅអស់មួយជីវិត; មានការយំសោកនៅជាប់អស់មួយយប់ ប៉ុន្តែព្រឹកឡើងមានសម្រែកហ៊ោសប្បាយវិញ។
ព្រះអង្គលាក់ពួកគេនៅក្នុងទីលាក់កំបាំងនៃព្រះវត្តមានរបស់ព្រះអង្គ ពីឧបាយកលរបស់មនុស្ស; ព្រះអង្គរក្សាពួកគេទុកនៅក្នុងពន្លា ឲ្យរួចពីជម្លោះនៃអណ្ដាត។
ព្រះអង្គជាទីលាក់កំបាំងសម្រាប់ទូលបង្គំ ព្រះអង្គរក្សាទូលបង្គំឲ្យរួចពីទុក្ខវេទនា ហើយព័ទ្ធជុំវិញទូលបង្គំដោយចម្រៀងនៃការរំដោះ។ សេឡា
សូមមេត្តាដល់ទូលបង្គំផង ឱព្រះអើយ សូមមេត្តាដល់ទូលបង្គំផង! ដ្បិតព្រលឹងរបស់ទូលបង្គំបានជ្រកកោនក្នុងព្រះអង្គ; ទូលបង្គំជ្រកកោននៅក្រោមម្លប់នៃស្លាបរបស់ព្រះអង្គ រហូតដល់ភយន្តរាយកន្លងផុតទៅ។
អ្នកដែលរស់នៅក្នុងទីលាក់កំបាំងរបស់ព្រះដ៏ខ្ពស់បំផុត គឺស្នាក់នៅក្រោមម្លប់របស់ព្រះដ៏មានព្រះចេស្ដា។
ព្រះអង្គនឹងឃុំគ្រងអ្នកដោយចំអេងស្លាបរបស់ព្រះអង្គ ហើយអ្នកនឹងជ្រកកោននៅក្រោមស្លាបរបស់ព្រះអង្គ; សេចក្ដីពិតត្រង់របស់ព្រះអង្គជាខែលធំ និងជាខែលតូច។
ដើម្បីឲ្យគេបានសម្រាកនៅថ្ងៃនៃមហន្តរាយ រហូតទាល់តែរណ្ដៅត្រូវបានជីកសម្រាប់មនុស្សអាក្រក់។
ព្រះនាមរបស់ព្រះយេហូវ៉ាជាប៉មដ៏រឹងមាំ មនុស្សសុចរិតនឹងរត់ទៅរកប៉មនោះ ក៏ត្រូវបានលើកឡើងឲ្យរួចផុត។
ដ្បិតនៅតែបន្តិចទៀត សេចក្ដីក្រេវក្រោធនឹងបញ្ចប់ ហើយកំហឹងរបស់យើងនឹងឆ្ពោះទៅការបំផ្លាញពួកគេវិញ”។
“វេទនាហើយ! អាស្ស៊ីរី ដែលជារំពាត់នៃកំហឹងរបស់យើង! ឈើច្រត់ក្នុងដៃពួកគេ គឺជាសេចក្ដីក្រេវក្រោធរបស់យើង។
ពួកគេមកពីស្រុកឆ្ងាយ ពីចុងបំផុតនៃផ្ទៃមេឃ គឺព្រះយេហូវ៉ា និងអាវុធនៃសេចក្ដីក្រេវក្រោធរបស់ព្រះអង្គនឹងមក ដើម្បីបំផ្លាញផែនដីទាំងមូល។
ដ្បិតព្រះពិរោធរបស់ព្រះយេហូវ៉ាមកលើគ្រប់ទាំងប្រជាជាតិ ហើយសេចក្ដីក្រេវក្រោធរបស់ព្រះអង្គមកលើពលទ័ពទាំងអស់របស់ពួកគេ។ ព្រះអង្គបានញែកចេញបំផ្លាញពួកគេ ក៏បានប្រគល់ពួកគេទៅការកាប់សម្លាប់។
យើងបានដាក់ពាក្យរបស់យើងនៅក្នុងមាត់របស់អ្នក ហើយបានគ្របបាំងអ្នកដោយម្លប់នៃដៃរបស់យើង ដើម្បីតាំងផ្ទៃមេឃឡើង ហើយចាក់គ្រឹះផែនដី ព្រមទាំងនិយាយនឹងស៊ីយ៉ូនថា: ‘អ្នកជាប្រជារាស្ត្ររបស់យើង’”។
ប្រជារាស្ត្ររបស់យើងអើយ ចូរប្រុងស្ដាប់យើងចុះ! ប្រជាជនរបស់យើងអើយ ចូរផ្ទៀងត្រចៀកស្ដាប់យើងចុះ! ដ្បិតក្រឹត្យវិន័យមួយនឹងចេញពីយើងទៅ ហើយយើងនឹងតាំងសេចក្ដីសុចរិតយុត្តិធម៌របស់យើងឡើង ទុកជាពន្លឺដល់ជាតិសាសន៍ទាំងឡាយ។
នៅពេលអ្នករាល់គ្នាបានឃើញ ចិត្តរបស់អ្នករាល់គ្នានឹងរីករាយ ឆ្អឹងអ្នករាល់គ្នានឹងលូតលាស់ដូចស្មៅខ្ចី; ព្រះហស្តរបស់ព្រះយេហូវ៉ានឹងត្រូវបានសម្ដែងដល់បាវបម្រើរបស់ព្រះអង្គ ប៉ុន្តែព្រះអង្គទ្រង់ព្រះពិរោធនឹងសត្រូវរបស់ព្រះអង្គ។
“ស្ដេចនោះនឹងធ្វើតាមអំពើចិត្ត ក៏នឹងតម្កើងខ្លួនឡើង ហើយលើកខ្លួនឡើងលើអស់ទាំងព្រះ ព្រមទាំងនិយាយអាក្រក់ក្រៃលែងទាស់នឹងព្រះលើអស់ទាំងព្រះ។ ទ្រង់នឹងចម្រើនឡើង រហូតដល់សេចក្ដីក្រេវក្រោធបានបញ្ចប់ ដ្បិតអ្វីដែលត្រូវបានកំណត់ នឹងត្រូវបានបំពេញឲ្យសម្រេច។
“យេរូសាឡិម យេរូសាឡិមអើយ! អ្នកដែលសម្លាប់បណ្ដាព្យាការី ហើយគប់ដុំថ្មសម្លាប់មនុស្សដែលត្រូវបានចាត់ឲ្យមករកអ្នកអើយ! តើប៉ុន្មានដងហើយដែលខ្ញុំចង់ប្រមូលកូនចៅរបស់អ្នក ដូចដែលមេមាន់ប្រមូលកូនរបស់វាមកជ្រកក្រោមស្លាប ប៉ុន្តែអ្នកមិនព្រមទេ។
រីឯអ្នកវិញ កាលណាអ្នកអធិស្ឋាន ចូរចូលទៅក្នុងបន្ទប់ផ្ទាល់ខ្លួន បិទទ្វារ ហើយអធិស្ឋានទៅព្រះបិតារបស់អ្នកដែលគង់នៅទីសម្ងាត់ នោះព្រះបិតារបស់អ្នកដែលទតមើលដោយសម្ងាត់នឹងប្រទានរង្វាន់ដល់អ្នក។
ដ្បិតទុក្ខវេទនាដ៏ស្រាលៗតែមួយភ្លែតរបស់យើងនេះ កំពុងនាំមកដល់យើងនូវសិរីរុងរឿងដ៏អស់កល្បជានិច្ច ដែលវិសេសហួសវិស័យ។